Koh Santipheap Daily

Koh Santipheap Daily


ការវិភាគជុំវិញ​បាល់ទាត់​ប្រេស៊ីល​ស៊េរីA​ជុំទី13

Posted: 29 Jul 2011 08:32 PM PDT

ការដេញដណ្តើម​បាល់គ្នា​រវាងកីឡាករក្រុម​ Flamengo​ជាមួយកីឡាករក្រុម ​Sao Paulo
​ការ​ប្រកួត​​បាល់​ទាត់​ប្រេស៊ីល​​ស៊េរី A ជុំ​ទី13 សម្រាប់​​​​រាត្រី​​​​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃ​អាទិត្យនេះ​មាន 10 ​ប្រកួត ។ ក្រុម Sao Paulo , Fluminense , Palmeiras ​និង​​ Internacional មាន​ប្រវតិ្ត​​ល្អ​​ក្នុង​ផ្ទះ ។ Flamengo 6 ​ប្រកួត​ក្នុង​ផ្ទះ 3-3-0 ​ទាត់​​បាល់​បាន 11 គ្រាប់ ​និងរបូតវិញ 3 គ្រាប់ ។ 3 ​​ប្រកួត​​ចុង​ក្រោយគឺ​លេង​ស្មើ Palmeiras 0-0 ក្រៅ​ផ្ទះ ស្មើ Ceara 1-1 ក្នុង​ផ្ទះ បន្ទាប់មក​​ឈ្នះ Santos 5-4 ក្រៅ​ផ្ទះ ។

សន្និបាត​​បង្កើត​សមាគម​​មនុស្ស​ចាស់​​នៅក្នុង​​សង្កាត់​​​កាកាប​​ ខណ្ឌដង្កោ

Posted: 29 Jul 2011 08:00 PM PDT

លោកអភិបាលរងខណ្ឌជាអធិបតី
រាជធានីភ្នំពេញ ៖ អាជ្ញាធរ​​សង្កាត់​​​កាកាប​​​ដឹកនាំ​ដោយ​លោក​ចៅសង្កាត់​​ សុខ អ៊ែល បាន​រៀបចំ​​ធ្វើ​​សន្និបាត​​បង្កើត​សមាគម​​មនុស្ស​​​​​ចាស់​​​សង្កាត់់​​ ដើម្បី​បង្កើត​និងអនុវត្ត​នូវ​គោល​​នយោ​បាយ​​​និងផែន​ការ​​ថ្នាក់​ជាតិ​ លើក​ស្ទួយ​​​សុខុមាល​ភាព​​​មនុស្សចាស់​ជរា​​​ឱ្យ​ប្រសើរឡើង​ ជា​ពិសេស​​​ដើម្បី​កាត់​​បន្ថយ​ភាព​

ជំរុញ​​ផែន​ការ​​អភិវឌ្ឍន៍​​​វិស័យ​​​ថាមពលកកើត​ឡើង​វិញ​​នៅទីជនបទ

Posted: 29 Jul 2011 07:30 PM PDT

រាជធានីភ្នំពេញ ៖ ​លោកបណ្ឌិត​​​សាត សាមី ​​រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ ​និង​ថាម​ពល​​បាន​មាន​ប្រសាសន៍ថា សិក្ខា​សាលា​​ស្តី​​​ពី «​អគ្គិសនី​ភាវូ​ប​នីយកម្ម​ជន​បទ​​ដោយ​ប្រើ​​ប្រព័ន្ធ​​ថាមពល​ព្រះ​អាទិត្យ​ ​ក្នុង​ប្រទេស​កម្ពុជា» គឺមាន​គោលបំណង​​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​​គោល​នយោ​បាយ ​​យុទ្ធសាស្ត្រ

បាល់ទាត់បែលហ្ស៊ិក​ បើករដូវ​កាលថ្មីសម្រាប់​ ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ

Posted: 29 Jul 2011 07:27 PM PDT

ការ​ប្រកួត​បាល់​ទាត់​បែល​ហ្ស៊ីក​បើក​រដូវ​កាល​ថ្មី​សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​7ប្រកួត​។ ក្រុម​ខ្លាំង​បី​គឺ Gent, Genk និង Club Brugge នឹង​ឈ្នះ​គូ​ប្រកួតក្នុង​ទឹក​ដី​បញ្ជាក់​ប្រវត្តិ​ក្នុង​ និង​ក្រៅ​ផ្ទះ​យក​តាម​តារាង​រដូវ​កាល​ចាស់​។ Lokeren 15ប្រកួត​ក្នុង​ផ្ទះ​គឺ 9-4-2 ទាត់​បាល់​​បាន​​25គ្រាប់​ និង​របូត​វិញ​17គ្រាប់​។ បី​ប្រកួតចុង​ក្រោយ​គឺ​លេង​ស្មើ Hamme 1-1 ក្រៅ​ផ្ទះ​

សាធារណ​​រដ្ឋកូរ៉េ​​ផ្តល់អាហារូបករណ៍​​សម្រាប់​និស្សិត​កម្ពុជា

Posted: 29 Jul 2011 06:30 PM PDT

រដ្ឋាភិបាល​​នៃ​សា​ធារណរដ្ឋ​កូរ៉េ​បានសម្រេច​​​​ប្រគល់​អាហារូបករណ៍​​​ ដល់និស្សិត​កម្ពុជា​ចំនួន​៨​នាក់ ដែលជា​អាហារូបករណ៍​​កូរ៉េ​​​​ផ្តល់ដល់និស្សិត​បរ​​ទេស​​​​ (GKS) សម្រាប់​ឆ្នាំ​២០១១ ។ ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ​លោក Chang Hojin ​​​ជា​ឯក​​អគ្គ​រដ្ឋទូត​​សាធារណរដ្ឋ​កូរ៉េ​​ប្រចាំនៅ​ប្រទេស​កម្ពុជា​បានជួប ​ពួកគេ​​ និង​

ន័រវែសជុំទី​17ថ្ងៃនេះ ​Molde,​Tromso និង​ ​​Stromsgodset ​គឺជាក្រុមរឹង​មាំក្នុងទឹកដី

Posted: 29 Jul 2011 06:21 PM PDT

ការប្រកួត​រវាងកីឡាករ​ក្រុមMolde ​និងកីឡាករក្រុម​ Lillestrom​
ការ​ប្រកួត​បាល់​ទាត់ន័រ​វែស​​ជុំ​ទី​1​7សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​នេះ​មាន​7ប្រកួត​។ ក្រុម​ Tromso, Molde និង Stromsgodset មាន​ប្រវត្តិ​រឹង​មាំ​ក្នុង​ផ្ទះ​។ Molde 8ប្រកួត​ក្នុង​ផ្ទះ​គឺ 6-1-1 ទាត់​បាល់​បាន​22គ្រាប់​​ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេងឈ្នះ Valerenga 2-1 ក្រៅ​ផ្ទះ​ ឈ្នះ​ Aalesund 5-2 និង​ឈ្នះ Haugesund 3-1 ក្នុង​ផ្ទះ​។

ការ​ផ្លាស់​ប្តូរ​សមា​ជិក​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​មិន​មែន​សមត្ថ​កិច្ច គ.ជ.ប

Posted: 29 Jul 2011 06:00 PM PDT

គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បាន​ទទួល​នូវ​លិខិត​​សុំ​ឱ្យ​ជួយ​អន្តរា​គមន៍​​ទាក់​ទង​នឹង​ការ​ចេញ​ប្រកាស​ ស្តីពី​ការ​ទទួល​ស្គាល់​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​​របស់​គណ​ បក្សសម​ រង្ស៊ី ​ដែល​គណ​បក្ស​នេះ​បាន​ស្នើ​សុំ​​ធ្វើ​ការ​​ផ្លាស់​ប្តូរ​​ទៅ​ក្រសួង​មហា​ ផ្ទៃ​ ។ លោក​​ទេព ​នីថា អគ្គ​លេខា​

បុរស​អ្នក​រត់​ម៉ូតូឌុប​ជួប​មិត្ត​ភក្តិ​​ផឹក​ស៊ី​ស្រវឹង​ត្រូវចោរ​វាយ​ប្លន់​​ម៉ូតូ និង​កង​ដៃ​

Posted: 29 Jul 2011 05:30 PM PDT

អ្នករត់ម៉ូតូឌុបរងគ្រោះ
ខេត្តកណ្តាល ៖ បុរស​អ្នក​រត់​ម៉ូតូ​​ឌុប​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ​​ពី​ ក្រោយ​​ដួល​សន្លប់​​​ ហើយ​យក​ម៉ូតូ​និង​ដោះ​យក​​កងដៃ​បា្ល​ទី​ន​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៨ កក្កដា នៅ​ចំណុច​ផ្លូវ​រទេះភ្លើង​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ជាប់​ព្រំប្រទល់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង

ស្វាយ​ផ្អែម​នាំ​ចូល​ពី​ប្រ​ទេស​សៀម​នាំ​ទៅ​វៀត​ណាម​1ថ្ងៃ​300តោន

Posted: 29 Jul 2011 05:00 PM PDT

ការនាំស្វាយសៀមចូល
ក្រុង​ប៉ោយ​ប៉ែត ៖ ផ្លែ​ស្វា​យ​​ផ្អែ​ម​ដែល​នាំ​​ចូល​ពី​​ប្រទេស​សៀម​តាម​​ច្រក​ប៉ោត​ប៉ែត​ដោយ​ ​កម្ម​ករ​​​​អូស​រ​ទេះ​​ក្នុង​១​ថ្ងៃ​ មាន​ចំនួន​​រាប់​សិប​រទេះ​​យក​មក​ស្តុក​​នៅ​ស្តង់​​​ក្បែរ​សណ្ឋា​គារ​លី​ហួត ស្ថិត​​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​។

រុស្ស៊ី​គ្រោង​ទម្លាក់​​​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​នៅ​មុន​ឆ្នាំ2015 ​ចូលក្នុងមហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ជំនួស​​ការ​ទុកឱ្យ​ក្លាយ​ជាសំរាម​​អ​វកាស

Posted: 29 Jul 2011 05:00 PM PDT

[Enter Caption]
តាមទី​ភ្នាក់​ងារព័ត៌​មាន​​បរ​ទេស​ផ្សាយ​ថ្ងៃ​ទី​២៨ កក្កដា គឺមន្ត្រី​ផ្នែក​អវ​កាស​របស់​រុស្ស៊ី​បានឱ្យ​ដឹង​ថា ស្ថា​នីយ​អវ​កាស​អន្ត​រជាតិ​​ដែល​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរនឹង​លែង​ ក្លាយ​ជា​តម្រូវ​ការ​ក្នុង​ការ​ប្រើ​ប្រាស់​បន្ត ហើយ​គ្រោង​​ទម្លាក់​ចោល​ក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិកនៅមុន​ឆ្នាំ​២០១៥។ លោក​វីតាលី​ ដាវី​យ៉ា​

ព្យាករណ៍បាល់ទាត់​ អូទ្រីស ​និងស្កុតឡែន​ សម្រាប់​ចុងសប្តាហ៍

Posted: 29 Jul 2011 05:00 PM PDT

កីឡាករក្រុម​Rangers​ថតរូបជា​អនុស្សាវរីយ៍​មុនពេល​ប្រកួតកន្លងមក
ការប្រកួត​​បាល់​​ទាត់ចម្រុះ​ពីរ​ក្រប​ខណ្ឌ​​គឺ​​​​ស្កុត​ឡែន​​ប្រឺមីញេលីក និង​អូទ្រីស​​ប៊ុន​ដេស្នីហ្គា​នៅ​ចុង​សបា្តហ៍​នេះ​មាន 10 ​​ប្រកួត​​​ ។ ក្រុម Rapid Wien ​និង Salzburg ប្រជែង​​គ្នា​យក​លេខ 1 ​នៅក្នុង​​​តារាង​​ (អូទ្រីស) ​ខណៈ Rangers ល្អ​​ជាង St Johstone (ស្កុតឡែន) ។ St Johnstone បើក​រដូវ​កាលថ្មី 1 ​ប្រកួត គឺ 0-1-0 គ្មានស៊ុត​​បាល់​បាន 1 គ្រាប់ ហើយ​ក៏​គ្មាន​​របូត​ដែរ ។

លោក​រដ្ឋ​​មន្ត្រី​ក្រសួង​​ការពារ​​​ជាតិ​ម៉ាឡេស៊ី​​​កាត់​ខ្សែ​បូ​សម្ពោធ​ស្នាក់​ការ​ថ្មី

Posted: 29 Jul 2011 04:00 PM PDT

​លោក Dato' Sei Dr.Ahmad Zahid Hamidi ​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ​ម៉ាឡេស៊ី
រាជធានីភ្នំពេញ ៖ ​ក្រោម​​កិច្ច​សហ​​​ប្រតិ​​បត្តិ​ការ​រវាង​​អង្គ​ការ​​មូល​និធិ​​អភិវឌ្ឍន៍​ ​មូស្ល៊ីម ​​កម្ពុជា ​និង​មូល​និធិ​ Restu ​នៅ​ប្រទេស​ម៉ា​ឡេស៊ី ​កាលពី​រ​សៀល​ថ្ងៃ​ទី២៨ កក្កដា ស្នាក់​ការ​ថ្មី​​របស់​មូលនិធិ Restu ​នៅកម្ពុជា​​​​​ ស្ថិត​​នៅ​មជ្ឈមណ្ឌល​​​មូឌែន​៥ ក្នុង​សង្កាត់​​ប្ញស្សី​កែវ ​​ខណ្ឌ​ប្ញស្សី​កែវ ​​​ត្រូវ​​បាន​សម្ពោធ​​ដាក់​ឱ្យ​

ត្រីក្រពត​​បី​ប្រភេ​ទ​​ពុល តាំង​ពីឆ្នាំ​២០០០​មក ប្រជា​ពល​រដ្ឋ​ខ្មែរ​​ដែល​​ពុល​​ស្លាប់​​១១​នាក់ ចូល​មន្ទីរ​ពេទ្យ​​១០៣​នាក់

Posted: 29 Jul 2011 03:34 AM PDT

រាជធានី​ភ្នំេពញ ៖ រដ្ឋ​បាល​ជល​ផល​ នៃ​ក្រ​សួង​កសិ​កម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ បាន​និយាយ​អំពី​ត្រី​ក្រ​ពត​ ដែល​ពុល​និង​សម្លាប់​មនុស្ស​​អស់​ជា​ច្រើន​នាក់ ព្រម​ទាំង​បាន​ចេញ​សេច​ក្តី​​​ប្រ​កាស​ឱ្យ​ដឹង​ថា ​ថ្ងៃ​ទី​​២៤ កក្កដា ឆ្នាំ​២០១១ នៅ​ចំណុច​ព្រែក​​អញ្ចាញ ស្ថិត​​ក្នុង​ភូមិ​អំពិល ឃុំ​សំបួរ​មាស ស្រុក​មុខ​

ខឹង​ឳពុក​មិន​ទិញ​កុំព្យូទ័រ​នាង​លេប​ថ្នាំ​សសរ​សៃ​ប្រសាទ​អស់​ជាង​20​គ្រាប់​ប៉ង​សម្លាប់​ខ្លួន

Posted: 29 Jul 2011 03:30 AM PDT

នារីដែល​ប៉ងធ្វើ​អត្តឃាត
ខេត្ត​ប៉ៃ​លិន ៖ យុវ​សិស្ស​​ម្នាក់​ឈ្មោះ​ទៀត ស្រី​រ័ត្ន អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​តាពុក សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន បាន​លេប​ថ្នាំ​សរសៃ​ប្រ​សាទ​អស់​ជាង​២០​គ្រាប់ ប៉ង​ធ្វើ​អត្ត​ឃាត​បញ្ចប់​ជីវិត​ព្រោះ​តែ​​ខឹង​ឪ​ពុក​មិន​ទិញ​កុំ​ព្យូ​ ទ័រឱ្យ។ តែ​សំ​ណាង​ល្អ​​ត្រូវ​បាន​ម្តាយ​​ដឹង​ទាន់​ពេល យក​​មក​សង្គ្រោះ​នៅ មន្ទី​រ​ពេទ្យ​

ចាប់ខ្លួន​​ទាហាន​​អាមេរិក​ម្នាក់​មាន​សម្ភារ​​ផលិត​​គ្រឿងផ្ទុះ

Posted: 29 Jul 2011 02:44 AM PDT


យោង​តាម​​ម៉ាស៊ីន​​ឃោសនា​​អាមេរិកថា ​​ទាហានអាមេរិក​ម្នាក់​ដែល​គេ​រក​ឃើញ​​មាន​សម្ភារ​​​ផលិតគ្រឿង​​ផ្ទុះ​​ ហើយគ្រោង​ប្រើប្រាស់​​​​សម្រាប់​វាយ​ប្រហារ​មូលដ្ឋាន​យោធា​​​​អាមេរិក នៅ FORT HOOD រដ្ឋ​តិចសាស់ ​​ត្រូវ​បាន​​ចាប់​ឃុំឃាំង ។ ប៉ូលិស​​បានចាប់​ខ្លួន​ទាហាន​​រូបនេះ​​លោក NASER ABDO ក្រោយពី​ទទួលសេចក្តី​​រាយ​ការណ៍​​​​របស់ពលរដ្ឋ​​​ទាំង​

ប្តី-ប្រពន្ធជាប់ចោទប្លន់ផ្ទះដូរប្រាក់នៅក្រុងព្រះសីហនុ

Posted: 29 Jul 2011 02:36 AM PDT

ជនសង្ស័យទាំង២នាក់ប្តី​ប្រពន្ធ
ខេត្តព្រះសីហនុ ៖ ​ការ​ភ្ញាក់​ផ្អើល​​​មួយ​បាន​បណ្តាល​ឱ្យ​មនុស្ស​​​​ម្នា​រាប់សិប​នាក់​ ចោមរោម​​មើល​ហេតុ​ការណ៍​​ បន្ទាប់ពី​​ជនសង្ស័យ​វ័យ​ក្មេង​ប្តីប្រពន្ធ​ពីរនាក់​បានចូលគំរាម​​​យក​លុយ​​ ​លោក​តា​អាយុ​៨៦ឆ្នាំ តែ​ត្រូវ​បាន​​កូនចៅ​​ និង​អ្នកជិត​​ខាង​​ក្របួច​ជាប់ ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង​ជិត​

ប្រកួតប្រ​ដាល់​​ចុង​សប្តាហ៍​នៅ​ ​TV5 ​និង​ CTN​

Posted: 29 Jul 2011 02:31 AM PDT

កីឡាករប្រដាល់ លួន សុខខេង
រាជធានី​ភ្នំពេញ ៖ កីឡា​ករ​លួន សុខ​ខេង​មក​ពី​ក្លឹប​​​សិង្ហ​កីឡា ​ត្រូវ​​បាន​រៀប​ចំ​ផ្គូ​​ផ្គងឱ្យ​​ជួប​ប្រ​កួត​ជា​មួយ​យឹម ឌៀប មក​ពី​ក្លឹប​​កីឡា​ប្រ​ដាល់​ក្រសួង​ការ​ពារ​ជាតិ​​ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នា​ថ្ងៃ​​អាទិត្យ​ ទី​៣១ ​កក្កដា ​ខណៈកីឡា​ករ​ខុន រិទ្ធ​​​ មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ​ជួប​ហេង ​វិឆ័យ​ មក​ពី​ក្លឹប​​ក្រសួង​មហា​ផ្ទៃ។​ លួន សុខ​ខេង និង​យឹម ​ឌៀប​ ធ្លាប់​ប៉ះ​គ្នា​២៣​លើក​ដែរ តែមាន​ចាញ់​មាន​ឈ្នះ​មិន​ដាច់​​ស្រេច​ទាល់​តែ​សោះ។ សម្រាប់​ការ​ជួប​គ្នាលើក​នេះ​ ទាំង​សង​ខាង​សុទ្ធ​តែ​មាន​

កីឡាករកុងតាឌ័រ​លុបចោលការ​ប្រណាំងកង់​ Vuelta ​a España ​នៅលើទឹកដី​កំណើតខ្លួន

Posted: 29 Jul 2011 02:14 AM PDT


កីឡាករអេស្ប៉ាញ​អាល់​បឺតូ កុង​តាឌ័រ​បាន​បញ្ជាក់​ថា នឹង​មិន​ចូល​រួម​ការ​ប្រណាំង​កម្ម​វិធី​ Vuelta a España នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ​ទេ​។ កុង​តាឌ័រ​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​អា​ស្តា​ណា​ក្នុង​ឆ្នាំ​នេះ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​ Tour of Italy ខែ​ឧសភា​កន្លង​មក​និង​ថ្មីៗ​នេះ​ទើប​តែ​បាន​បញ្ចប់​ការ​ប្រណាំង​ ​Tour de France នៅ​ប្រទេស​បារាំង​។​

សព​ទារិកា​​ម្នាក់​ត្រូវ​បាន​គេ​ប្លុង​ចោល​នៅ​កំពង់​ទូក​​នេសាទ

Posted: 29 Jul 2011 01:46 AM PDT

ចោមរោមមើលសពទារិកា
ខេត្តកំពត ៖ សព​ទារិកា​​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែក​​មក​ទើ​​រនៅ​លើ​​ច្រាំង​ កំពង់​ទូក​នេសាទ ដោយ​​ពុំ​ដឹង​ពី​អត្ត​សញ្ញាណ​អ្នក​បោះ​បង់​​ទារិកា​​នោះ ហើយ​ក៏​គ្មាន​ប្រភពណា​មួយ​បាន​ដឹង​ពី​កន្លែង​ដែល​គេ​យក​​សព​ទារិកា​នោះ​ទៅ​ ប្លុង​ចោល​ក្នុង​ទឹក​ព្រែក​នោះ​ដែរ ។ ​​សព​ទារិកា​នោះ​ត្រូវ​បាន​ក្រុម​ទូក​អ្នក​

អនុរដ្ឋ​មន្ត្រី​​​ការពារជាតិវៀតណាម​​បំពេញ​​​ទស្សនកិច្ច​​​​នៅកម្ពុជា​​​ ខណៈ​អនុរដ្ឋ​​​មន្ត្រី​​ការពារជាតិ​ម៉ាឡេស៊ី​​បានបញ្ចប់​

Posted: 29 Jul 2011 01:44 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​អនុរដ្ឋ​មន្ត្រី​​​ក្រសួងការ​ពារជាតិវៀតណាម លោកឧត្តមសេនីយ៍​​ទោ ងៀន ជីវិញ ​នឹងអញ្ជើញមក​ដល់​ព្រះ​​​រាជាណា​ចក្រ​កម្ពុជា នា​វេលាថ្ងៃទី​​​៣០ កក្កដា ​២០១១ ​ស្អែក​នេះ ក្នុង​​ដំណើរ​​បំពេញទស្សនកិច្ច​​ផ្លូវ​ការ​​​រយៈ​ពេល​​​២​ថ្ងៃ​​​នៅ​កម្ពុជា ។ នេះបើ​យោង​តាម​​មន្ត្រី​​​ក្រសួង​​ការពារ​

នារី​ចោទ​​ប្រកាន់​អតីត​​អគ្គ​នាយក​​ IMF ​ពី​បទ​ចាប់​​រំលោភ​ធ្វើ​​សន្និ​សីទ​សារ​​ព័ត៌​មាន​​មួយ​

Posted: 29 Jul 2011 01:35 AM PDT

នាង NAFISSATOU DIALLO បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ
នាង NAFISSATOU DIALLO នារី​បំរើ​បន្ទប់​សណ្ឋា​គារ​ដែល​ចោទ​ប្រកាន់​អតីត​អគ្គ​នាយក​ IMF លោក DOMINIQUE STRAUSS-KAHN ពី​បទ​ឧក្រិដ្ឋ​ចាប់​រំលោភ​រួម​ភេទ​បាន​ស្នើ​ទំនុក​ចិត្ត​របស់​សាធារណ​ជន​ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា​។ នារី​រូប​នោះ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​មួយ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!