Koh Santipheap Daily

Koh Santipheap Daily


ម្ចាស់​ម៉ូតូ​​ក៏​កូន​កំព្រា​​​ រីឯ​ចោរ​លួច​ក៏​ជា​កូន​កំព្រា​

Posted: 24 Jul 2011 01:14 AM PDT

បុរសជាប់ចោទ
ខេត្តកែប ៖ យុវជន​ម្នាក់​​ឈ្មោះ​​ប៉ែន ​រដ្ឋា ហៅ​​អូ អាយុ​​២១​ឆ្នាំ នៅ​ភូមិ​ថ្មី សង្កាត់​​ព្រៃធំ ​ក្រុង​​កែប បានត្រូវ​កង​រាជអាវុធ​ហត្ថ​​ខេត្ត​កែប ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ​ថ្ងៃទី​២២ កក្កដា នៅ​​ចំណត​​រថយន្ត​​ផ្សារ​លើ​ខេត្ត​ព្រះសីហនុ ។ លោក​សុខ ​សំអាត ​មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត និង​ជា​ប្រធាន​​មន្ទីរ​ស្រាវ​

កីឡា​ករ​ក្រុមប៉េរូ​​ទទួល​បាន​​មេដាយ​សំរឹទ្ធិ​​​បន្ទាប់​​ពី​​ផ្តួល​​​វេណេ​ស៊ុយ​​អេឡាក្នុង​លទ្ធផល​ ៤-១

Posted: 24 Jul 2011 01:12 AM PDT

ខណៈដែល​កីឡាករ​ក្រុមវេណេស៊ុយ​អេឡា​អស់សង្ឃឹម​ពេលប្រកួតចាញ់
​គ្រាប់​បាល់​​៣​គ្រាប់​​ម្នាក់​ឯង​​របស់​កីឡាក​រ​ខ្សែ​ប្រយុទ្ធ​ Paolo Guerrero បាន​ជួយ​ឱ្យ​ក្រុម​​ប៉េរូ ទទួល​បាន​​ចំណាត់ថ្នាក់​​លេខ​៣ ​ជាមួយ​នឹង​​មេដាយ​សំរឹទ្ធិ​ក្រោយ​ពី​ផ្តួល​ក្រុម​វេណេ​ស៊ុយ​អេឡា ​ដោយ​លទ្ធ​ផល ៤-១ ក្នុង​​ទឹក​ដី​អាហ្សង់​ទីន ។ ​នេះគឺជា​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣ ​លើ​ក​ទី​៧ របស់​ក្រុម​​ប៉េរូ​ក្នុងការ​ប្រកួត​បាល់​ទាត់​​​​កូប៉ាអាមេ​រិក​​ក្នុងការ​

ភោ សុផានិត ចាកចេញពី CTN ​ដោយស្ងៀម​ស្ងាត់​

Posted: 24 Jul 2011 01:09 AM PDT

ពិធីករជើងចាស់ លោក ភោ សុផានិត
រាជធានីភ្នំពេញ​​ ៖ ​ទស្សនិកជន​ភាគច្រើន​​មានការ​​ភ្ញាក់​ផ្អើល និង​​​មានចម្ងល់​ជា​ខ្លាំង​​ចំពោះ​​អវត្ត​មាន​របស់លោក​ភោ សុផានិត ដែលជា​​ពិធី​ករ​​​ជើង​ចាស់ និង​មាន​ប្រជាប្រិយ​​ភាព​ពីបណ្តាញ​​ស្ថានីយទូរទស្សន៍ CTN ។​ ម្យ៉ាង​ទៀត​​​ រយៈ​ពេល​នៃការ​​បាត់មុខ​របស់​ពិធីករ​​រូបនោះ ​មាន​​លេច​​​ឮ​ព័ត៌មាន​ថា លោកមាន​ទំនាស់​​នៅក្នុង​​ស្ថានីយ​ទូរទស្សន៍​ CTN ហើយ​ត្រូវ​ម្ចាស់​​​ទូរទស្សន៍​​​បណ្តេញ​​​ចេញ​​។

ឧទ្ធម្ភាគ​ចក្រ​​យោធាថៃ​​​មួយ​គ្រឿង​​ទៀត​ធ្លាក់​​​នៅ​​កន្លែង​​​​ធ្លាក់​​​​២លើ​ក​​មុន​​ស្លាប់​ទាហាន​​៣នាក់​

Posted: 24 Jul 2011 01:05 AM PDT

​
​ឧទ្ធម្ភាគចក្រ​​​យោធាថៃ​​មួយគ្រឿង ប្រភេទ Bell 212 បានធ្លាក់​​នៅតំបន់ព្រៃ​​មួ​យ​នៅ​​ក្នុង​ខេត្ត Phetehaburi ភាគខាង​ជើង​ប្រទេស​ជាប​់​ព្រំដែន​​ប្រទេស​ភូមា ។ ​យោង​តាម​​​បណ្តាញ​ព័ត៌​មាន​ថៃ​​​ផ្សាយ​​​ឱ្យដឹង​ថា ​ឧទ្ធម្ភាគចក្រ​ Bell 212 នេះធ្លាក់​​​​នៅតំបន់​ព្រៃ​​​​នោះនៅ​​​វេលា​ម៉ោង​​​​​៩​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​​២៤ កក្កដា ​បណ្តាល​​ឱ្យ​​ស្លាប់​ទាហាន​​​​​៣នាក់​​ និង​របួស​ម្នាក់​

ប្រតិភូ​បេសក​កម្ម​​ពាណិជ្ជ​កម្ម​ម៉ាឡេ​​ស៊ីបំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា

Posted: 24 Jul 2011 01:04 AM PDT

លោកឧបនាយករដ្ឋមន្រ្តី​សុខ អាន ពិភាក្សាជាមួយ​សមភាគី​
រាជធានីភ្នំពេញ ៖ លោក​បណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​បាន​ចាត់ទុកដំណើរ​ទស្សន​កិច្ច​​របស់​គណៈ​ប្រតិភូ​បេសក​កម្ម​ពាណិជ្ជ​កម្ម​ ប្រទេស​ម៉ាឡេ​ស៊ីមកបំពេញ​​ទស្សន​កិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​ គឺជា​ការ​ផ្តល់​ឱកាស​​សម្រាប់​

លី​ប៊ី​ចង់​​ចរចា​​ដោយ​គ្មាន​​​លក្ខខណ្ឌ​​ជាមួយ​​សហ​រដ្ឋ​​អាមេរិក​

Posted: 24 Jul 2011 01:00 AM PDT

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​រដ្ឋា​ភិ​បាល​លី​ប៊ី​ថ្លែង​នៅ​ក្រុង​ទ្រី​ប៉ូលី​ថា លី​ប៊ី​ត្រៀម​ធ្វើ​ការ​ពិភាក្សា​ថែម​ទៀត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ និង​ពួក​ឧទ្ទាម​ក៏​ប៉ុន្តែ​លោក​កា​ដា​ហ្វី​ពុំ​ព្រម​ធ្វើ​ការ​ទាម​ទារ​ឱ្យ​លោក​ចាក​ចេញ​ពី​អំណាច​ឡើយ​។ អ្នក​នាំ​ពាក្យ​រូប​នោះ​លោក​មូ​សា អ៊ីប្រា​ហ៊ឹម​ចាត់​ទុក​ការ​ជួប​គ្នា​រវាង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​លី​ប៊ី

ស្នូរ​​ផ្ទុះ​​ខ្លាំង​ៗ​​នៅក្រុង ​HOMS ​ប្រទេស​​ស៊ីរី​រថភ្លើង​​មួយ​ធ្លាក់​ផ្លូវ

Posted: 24 Jul 2011 12:57 AM PDT


កងទ័ព​​ស៊ីរី៏​បាន​បន្ត​​កាល​ពីថ្ងៃទី​២៣ ​កក្កដា ​​នូវ​ប្រតិបត្តិ​ការ​​​ដណ្តើម​កាន់​កាប់​​តំបន់ទីក្រុង ​HOMS ឡើងវិញ ​ដែល​តំបន់នោះ​ជា​ចំណុះ​​​កណ្តាល​នៃបាតុកម្ម​តវ៉ា​​ដែលមាន​ការរីករ​ាល​ដាល​​ប្រឆាំង​នឹង​របបរ​បស់​លោក​ប្រធានាធិបតី ​​បាចា អាល់​​អាសាដ​​ហើយចោទប្រកាន់​​​ពួក​​វិច្ឆេទ​ការ​ថា ​បានបង្ក​​ឱ្យ​មាន​គ្រោះថ្នាក់​​រថ​ភ្លើង​មួយ​​​ខ្សែ​​នៅទីក្រុង​​​នោះ​ដោយ​​

អាស៊ាន​​​ជំរុញ​ឱ្យថៃ​​​ ​និង​ក​ម្ពុជា​​ដោះស្រាយ​ជម្លោះ​​ដោយ​​​​​​សន្តិវិធី​ និង​​អនុញ្ញាត​​​ឱ្យ​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​ទៅ​​​​តំបន់​គ្មាន​​​កង​ទ័ព​

Posted: 24 Jul 2011 12:38 AM PDT


​អាស៊ាន​​​កាលពីថ្ងៃទី​​​២៣ កក្កដា ​​កន្លង​មក បាន​​ចេញសេចក្តី​​ថ្លែង​ការណ៍​មួយទាក់ទិននឹង​បញ្ហាជម្លោះ​​​ព្រំដែនបច្ចុប្បន្ន​​រវាង​ប្រទេស​កម្ពុជា និងថៃ ​​​ដោយជំរុញ​​ឱ្យ​កម្ពុជា​​​ និងថៃដោះ​ស្រាយ​​ជម្លោះ​​ដោយសន្តិវិធី​។ សេចក្តីថ្លែង​ការណ៍​​នេះ ​​​ចេញ​នៅ​ពេលបញ្ចប់​កិច្ច​​ប្រជុំ​​ថ្នាក់​​​រដ្ឋ​មន្ត្រី​​​ការ​បរទេស​​​​អាស៊ាន​​​លើកទី​​​១៨ ​​រៀបចំ​ឡើង​​​នៅ​​កោះ​រមណីយដ្ឋាន​​បាលី

ខណ្ឌ​រដ្ឋបាល​​​ជល​ផល​​ក្រចេះ​ដុត​បំផ្លាញ​​​ឧបករណ៍​​នេសាទ​​ខុសច្បាប់

Posted: 24 Jul 2011 12:21 AM PDT

សកម្មភាពដុតកម្ទេចឧបករណ៍នេសាទ
ខេត្តក្រចេះ​​ ៖ ស្បៃមុង​​​ចំនួន​​ជាង​៤​​​ពាន់​ម៉ែត្រ​​ និង​ឧបករណ៍​​នេសាទ​ខុស​​ច្បាប់​​​​ជាច្រើន​​​ ទៀត​ដែល​​មន្ត្រី​ខណ្ឌ​រដ្ឋ​​បាល​​​ជល​ផល​បាន​​​ចុះ​បង្ក្រាប​​​រយៈពេល​​២​ ថ្ងៃ​​​នៅ​​​កន្លែង​​​ផ្សេង​គ្នា ត្រូវ​​បាន​យក​មក​​​​ដុត​​​បំផ្លាញ​​​ចោល​​​កាលពី​​ព្រឹក​ថ្ងៃទី​២១ ​កក្កដា ឆ្នាំ២០១១​ នៅ​​មាត់​​​​បឹងរំលេច ​ស្ថិតក្នុង​សង្កាត់​​​​រកា​កណ្តាល​​ ក្រុង​ក្រចេះ​ ។ ការ​ដុត​​បំផ្លាញ​​

ផ្ទុះ​បាតុកម្ម​​​​ប្រឆាំង​​ប្រធានាធិបតី​​​យ៉ាង​​ខ្លាំង​​​​ក្លា​នៅ​​សេនេ​ហ្គាល់​

Posted: 24 Jul 2011 12:11 AM PDT


​នៅប្រទេស​​​សេនេហ្គាល់​កំពុងមាន​ការ​ធ្វើ​បាតុ​​​កម្មយ៉ាង​ខ្លាំងក្លា​​​ប្រឆាំង​​​​មេដឹកនាំប្រទេស​​​​ដោយ​​ពលរដ្ឋ​ជាច្រើនម៉ឺននាក់​បានចេញធ្វើបាតុ​កកម្ម​​នៅតាមផ្លូវ​​​​ទាមទារ​​​ឱ្យ​លោកប្រធានាធិប​តី Abdoulaye Wade បោះបង់​ចោល​​​​​ផែនការឈរ​ឈ្មោះ​ជាបេក្ខជន​​​ប្រធានាធិបតី​ក្នុងការបោះ​ឆ្នោត​​អាណត្តិក្រោយ​​​ដែលបាតុកម្មនេះផ្ទុះឡើង​​​​​រយៈ​

ប្រតិបត្តិ​ការ​​នៅ​ខេត្ត​ហែលម៉ង់​​ភាគខា​ងត្បូង​​​អាហ្វហ្គានីស្ថាន​សម្លាប់​​​​​សកម្ម​​​ប្រយុទ្ធ​​១៦នាក់​

Posted: 24 Jul 2011 12:04 AM PDT

ប្រតិបត្តិការ​​​​​រួមមួយ​រវាង​កង​កម្លាំង​​​អាហ្វហ្គា​នីស្ថាន​​ និង​កង​កម្លាំង​​​ចម្រុះ​នៅ​ខេត្ត​ហែលម៉ង់ ​ភាគខាង​ត្បូងប្រទេស​​អាហ្វហ្គានីស្ថាន ​​កាលពីថ្ងៃ​ទី​​​២៣ កក្កដា ​កន្លង​មក ​បណ្តាល​​ឱ្យស្លាប់ពួក​សកម្មប្រយុទ្ធ​​​​​​១៦​នាក់ ។ ​ក្នុងអំឡុង​​ពេលនៃ​​ប្រតិ​បត្តិការ​​រួម​នោះនៅ​​ខេត្តហែលម៉ង់​​ដែលមាន​​អស្ថេរ​ភាព​​នៅជាប់​ព្រំដែនប៉ាគីស្ថាន​​​កាលពី​យប់

​វាយប្រហារ​ដោយ​​គ្រឿង​ផ្ទុះ ​និង​ការបាញ់​​​ប្រហារ​យ៉ាង​​សាហាវ​នៅ​​ប្រទេស​ន័រវែស ​​ស្លាប់​​៩២នាក់​

Posted: 23 Jul 2011 11:58 PM PDT


​ការសម្លាប់​​​រង្គាល​ដ៏សាហាវ​​​មួយកើតឡើង​​នៅក្បែរ​ទីក្រុង​អូស្លូ ​​រដ្ឋធានី​​​ន័រវេស កាលពីថ្ងៃទី​​​២២ កក្កដា ​កន្លង​មក ​ដោយខ្មាន់កាំភ្លើង​​ម្នាក់​​បាន​បើក​​​ការវាយប្រហារ​​​ដោយបាញ់សម្លាប់​មនុស្ស​ដូច​បាញ់​ចាប នៅឯ​ជំរំ​​​យុវជន​​​ក្បែរ​មាត់​បឹង​មួយ​បណ្តាល​ឱ្យស្លាប់មនុស្ស៨៥​នាក់។ ប៉ូលិស​និយាយ​ថា មនុស្សយ៉ាង​ហោចណាស់​​​​៨៥​នាក់​ត្រូវស្លាប់​​

ជំនួញ​ឈើ​ប្រ​ណីត​​នាំ​ទៅ​ប្រ​ទេស​​ឡាវ​ដូច​​ភ្លៀងរលឹម​​បង្ក្រាប​មិន​ចេះ​អស់

Posted: 23 Jul 2011 11:31 PM PDT

សកម្មភាពដឹកឈើប្រណីត
ខេត្ត​ស្ទឹង​ត្រែង ៖ ជំនួញ​ឈើ​ប្រ​ណីត​ប្រ​​ភេទ​ធ្នង់​​ត្រូវ​បាន​គេ​ដឹក​ជញ្ជូនទៅ​ប្រ​ទេស​ឡាវ​ ឥត​ឈប់​ឈរប្រៀប​ដូច​​ភ្លៀង​រលឹម​មិន​ចេះ​ដាច់ក្នុង​ឃុំ​អូរ​ស្វាយ​ ​ស្រុកថាឡាបរិវ៉ាត់ ដែល​​​មាន​ឈើ​រាប់​ម៉ែត្រ​គូប​ក្នុង​មួយ​យប់​ៗ ចេញ​ពី ចំណុច​មាត់​ច្រាំង​ទន្លេ​​លើក​ដាក់​ទូកដឹក​បន្ត​ទៅ​ប្រ​ទេស​ឡាវ។ ជំនួ​ញ​ឈើ​ប្រ​ណីត​ប្រ​ភេទ​នេះ ពេញ​និយម​បំ​ផុត​​សម្រាប់​ប្រ​ទេស​ឡាវ​ដែល​ជំរុញ​ឱ្យ​ឈ្មួញខាង​លើ​ចូល​ទៅ​​ លួច​កាប់​ និង​ដឹក​ចេញ​ពី​ក្នុង​ដី​របស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​

អាជ្ញាធរ​អប្សរា​​​ឆ្លើយ​តប​នឹង​ទីភ្នាក់ងារ​​​​​ព័ត៌​​មាន​​អាមេរិក​​ទាក់ទង​​​នឹង​អភិវឌ្ឍន៍​​តំបន់អង្គរ​

Posted: 23 Jul 2011 11:31 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​សេចក្តីបំភ្លឺ​​​​របស់អាជ្ញាធរ​​​អប្សរា​​​ដែលកោះសន្តិភាព​បា​ន​ ទទួល​​​កាលពីព្រឹក​ថ្ងៃទី​​​​២៤ កក្កដា ​​​​​២០១១ ​​បាន​​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី​​​១២កក្កដា ​​២០១១ ​​អ្នក​កាសែត​​នៃទីភ្នាក់ងារ​​សារ​ព័ត៌មាន​​អាេមរិក (Associated Press) បានចេញផ្សាយ​​អត្ថ​បទ​មួយ​​ដែលមាន​ចំណងជើង​​ថា «អច្ឆរិយវត្ថុ​របស់​កម្ពុជា​​កំពុង​

បាតុកម្ម​​ហែ​ក្បួន​​ទៅកាន់​​ក្រសួ​ងការពារ​ប្រទេស​​​អេហ្ស៊ីប​​ប៉ះ​​ទង្គិច​គ្នារបួស​​២៣១នាក់

Posted: 23 Jul 2011 11:26 PM PDT


ពលរដ្ឋ​​អេហ្ស៊ីប​​ជា​ច្រើន​​​ពាន់​នាក់​កាល​ពី​ថ្ងៃ ទី២៣ កក្កដា ​​បាន​លើក​គ្នា​ដើរ​ហែ​ក្បួន​​បាតុកម្ម​​​ទៅ​កាន់​ក្រសួង​​ការពារ​​ប្រទេស​​នៅទី​ក្រុង​​គែរ​​​ទាម​ទារ​​ឱ្យ​កង​ទ័ព​​ដែលកាន់​អំណាច​ក្នុង​​ប្រ​ទេស ​​ជំរុញ​​​ដំណើ​រ​ការ​​​​នៃ​ការ​​កែទម្រង់​​ បន្ទាប់​ពី​ការ​បំបែក​​​ដោយ​​កម្លាំង​នូវបាតុកម្ម​​មួយក្នុង​ទីក្រុង​អាឡិច​​សាន់​ឌ្រីមក ។

បេក្ខជន​​​១១៣.៧៩៥នាក់​ ចូលរួម​​ប្រឡង​​​យកសញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​​២០១០-២០១១​

Posted: 23 Jul 2011 11:19 PM PDT

សិស្សត្រៀម​ប្រឡង​បាក់​ឌុប​កំពុង​មើល​ឈ្មោះ
រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​អគ្គនាយកដ្ឋាន​​​ក្រសួងអប់រំ ​យុវជន និង​កីឡា ​មាន​ប្រសាសន៍​​ប្រាប់កោះសន្តិភាព​តាមទូរស័ព្ទ​កាលពីព្រឹក​ថ្ងៃទី​​​​២៤ កក្កដា ​​២០១១ ​ថា សម្រាប់​​​ការប្រឡង​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​ទុតិយភូមិ​ ​​​(បាក់ឌុប) ឆ្នាំ​សិក្សា​​២០១០­-២០១១ ​នេះ មានបេក្ខ​ជន​​ចូល​រួម​​ប្រឡង​ទូទាំង​​ខេត្ត​-រាជធានី​​ចំនួនស​រុប​​​១១៣.៧៩៥ ​នាក់ ​

​នាយ​ទាហាន​​ជា​ន់​ខ្ពស់​ចិន​​៦​នាក់​​​ដំឡើង​​ស័ក្តិ​​ឧត្តម​សេ​នីយ៍​​ធ្វើឱ្យ​​ចំនួន​ឧត្តម​​​សេនីយ៍​ចិន​​មាន​សរុប​១៩១នាក់

Posted: 23 Jul 2011 11:06 PM PDT


គណៈ​កម្មាធិការ​​យោធា​​កណ្តាល​ចិន​កាលពី​ថ្ងៃទី​២៣ កក្កដា ​បាន​ដំឡើង​ស័ក្តិ​​ថ្នាក់​ឧត្តម​សេ​នីយ៍​​​ដល់​នាយ​ទាហាន​​ជាន់ខ្ពស់​ចិន​៦​រូប​​ធ្វើ​ឱ្យ​ចំនួន​ឧត្តម​សេនីយ៍​​​ចិន​ឡើង​ដល់​​សរុប​១៩១​នាក់។ ​លោក​​ប្រធានាធិបតី​​ហ៊ូជីនតាវ ជា​ប្រធាន​គណៈ​​​កម្មាធិការ​យោធា​​​​កណ្តាលចិន​បានប្រគល់​​​​​​វិញ្ញាបនបត្រ​​ឧត្តម​សេនីយ៍​​ដល់​នាយ​ទាហាន​​​ជាន់​ខ្ពស់​​​​ទាំងនេះ​ក្នុង​

អូតង់​​បើក​ការ​​វាយប្រហារ​​​តាម​អាកាស​​លើ​​រដ្ឋ​ធានី​​ទ្រីប៉ូលី​​ទៀត​

Posted: 23 Jul 2011 08:32 PM PDT

កា​រ​វាយ​ប្រហារ​​​​តាមអាកាស​​លើ​រដ្ឋធានី​ទ្រីប៉ូលី
​អង្គការអូតង់​​​ដែលកំពុងបញ្ជា​​​ប្រតិបត្តិការ​​​យោធា​​នៅប្រទេស​​​លីប៊ី ​កាលពីព្រឹកថ្ងៃទី​​​២៤ កក្កដា បាន​បើកការ​វាយប្រហារ​​​តាមអាកាស​​​ជា​ថ្មីទៀត លើរដ្ឋធានី​ទ្រីប៉ូលី ​របស់ប្រទេស​​​​​នេះ​ដោយប្រទេស​​សម្ព័ន្ធមិត្ត​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​​​​​ត្រូវចំ​ទីតាំង​យោធា ។ ​ក្នុងកា​រ​វាយ​ប្រហារ​​​​តាមអាកាស​​លើ​រដ្ឋធានី​ទ្រីប៉ូលី

គណបក្ស​​សម រង្ស៊ី ​​​បើក​​សម្ពោធ​​ស្នាក់​ការ​ថ្មី​​​ដង្ហែ​ក្បួន​​​ស្ទះចរាចរណ៍​​មួយភ្លែត​

Posted: 23 Jul 2011 08:30 PM PDT

លោក​ទ្រឿង តាន់សាង ​ត្រូវ​​​បានជ្រើស​​​​តាំង​ជា​​​ប្រធានាធិបតី​ថ្មី​​វៀតណាម​

Posted: 23 Jul 2011 08:30 PM PDT

​លោកទ្រឿង តាន់សាង ​សមាជិក​​អចិន្ត្រៃយ៍​​​នៃ​​លេខាធិការ​ដ្ឋាន​​បក្ស​កុំ​ម​ុយនីស្ត​វៀតណាម ត្រូវបានជ្រើសតាំង​​​កាលពីថ្ងៃទី​​​២៣ កក្កដា ​​​ជា​ប្រធានាធិបតី​​ថ្មីវៀតណាម ​សម្រាប់អាណត្តិ​​​​​៥​ឆ្នាំ។ ការតែង​តាំង​​​នេះត្រូវ​បាន​ប្រកាស​ដោយ​​​​លោក​ង្វៀន ​​ស៊ិញ​ហ៊ុង​ ​ប្រធានថ្មី​រ​បស់​សភា​​​​​​ជាតិ​វៀតណាម ។ ​​អាយុ​​​​៦២​ឆ្នាំ ​លោកទ្រឿង ​​តាន់​​សាង ​​មានសញ្ញា​បត្រ​​​ខាង​ច្បាប់ ។

អ្នកប្រាជ្ញ​​ខាង​​នុយ​ក្លេអ៊ែរ​​អ៊ីរ៉ង់​ម្នាក់​​ទៀត​​ត្រូវ​គេសម្លាប់

Posted: 23 Jul 2011 08:24 PM PDT

ទី​ភ្នាក់​ងារ​​​សារព័ត៌​មាន​​​អ៊ីរ៉ង់​​​ ISNA ​ដែល​ដក​ស្រង់​​សម្តី​អ្នក​ទទួលខុសត្រូវ​​ជាន់ខ្ពស់​​ប៉ូលិស​​ម្នាក់​រាយការណ៍ថា ​អ្នក​រូបវិទ្យា​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​​​ម្នាក់​ត្រូវគេ​ធ្វើ​​ឃាត​​កាល​ពីថ្ងៃទី២៣ កក្កដា ​នៅទី​ក្រុង​​តេហេរ៉ង់ ។ ​អ្នកប្រាជ្ញ​​រូបនេះ​លោក DARIOUSH REZAIE អាយុ​៣៥ឆ្នាំ ​ជា​បណ្ឌិត​​​​ខាង​រូបវិទ្យា​​ ហើយ​ធ្វើ​ការ​​ក្នុងសាកល​​វិទ្យាលយមួយ ។ លោក​​ត្រូវ​គេ​

តើ​ការ​ផឹក​តែ​និង​កា​ហ្វេ​ជួយ​ការ​ពារ​បាក់​តេរី​MRSAឬ?

Posted: 23 Jul 2011 08:15 PM PDT


យោង​តាម​ការ​សិក្សា​មួយ​របស់​សហរដ្ឋ​អាមេរិក​ អ្នក​ដែល​ផឹក​តែ​និង​កាហ្វេ​ជា​ប្រ​ចាំ​អាច​ក្លាយ​ជា​អ្នក​ផ្ទុក​បាក់​តេរី​ Methicillin-resistant Staphylococcus aureus (MRSA)យ៉ាង​តិច​តួច​បំ​ផុត​។ Methicillin-resistant Staphylococcus aureus (MRSA)ជា​ប្រ​ភេទ​​បាក់​តេរី​ម្យ៉ាង​ដែល​បង្កើត​ឲ្យ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​មាន​ដូច​ជា​ប្រភេទ​ប៉េនី​ស៊ីលីន​ សេហ្វា​ឡូ​ស្ប៉ូរីន​ជា​ដើម​។

ហាយឡិនឌ័រ ពណ៌ខ្មៅ ​បុកជាមួយ​ហាយឡិនឌ័រ​ពណ៌ទឹកប្រាក់ ផ្អើល​មនុស្ស​ទាំង​យប់​

Posted: 23 Jul 2011 08:09 PM PDT

រថយន្តដែលបុកគ្នា
រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​​​ហាយឡិនឌ័រ​​ ពណ៌ខ្មៅ​មួយគ្រឿង ​​​បុករថយន្តហាយ​ឡិនឌ័រ ពណ៌ទឹកប្រាក់ ​កាលពីវេលាម៉ោង​​​​​១០​និង​​​​៣០​នាទី​​​យប់ថ្ងៃទី​​​២៣ កក្កដា ​នៅ​លើ​មហាវិថី​​ព្រះនរោត្តម ​​កែង​រុក្ខវិថី​ខេមរ​ភូមិន្ទ ​​ស្ថិត​ក្នុង​​​សង្កាត់​ផ្សារ​​ចាស់ ខណ្ឌ​ដូនពេញ ។ គ្រោះថ្នាក់​ចរា​ច​រណ៍​​​​នេះមិន​បណ្តាល​ឱ្យរង​របួសទេ គ្រាន់តែ​​​រថយន្ត

បុរសជនជាតិចិនដីគោក​ម្នាក់ស្លាប់​​នៅក្នុង​បន្ទប់ធ្វើការ​

Posted: 23 Jul 2011 08:06 PM PDT

សពបុរសជនជាតិចិន
រាជធានីភ្នំពេញ​​ ៖ ​​​បុរសជនជាតិ​ចិន​ដី​គោកម្នាក់​​​​ស្លាប់នៅក្នុងបន្ទប់ធ្វើការ​នៃ​រោង​ចក្រ ​​​​កាត់ដេរសម្លៀកបំពាក់យីហោ​ជូ សីញ ​ហ្គា​មិន ស្ថិតក្នុង​ក្រុមទី​​​៣ ភូមិខ្ទរ ​​សង្កាត់ព្រៃ​​​លៀប ខណ្ឌ​ឫស្សីកែវ ​កាលពីវេលាម៉ោង​​​​៩​យប់ថ្ងៃទី​​​​២២ កក្កដា ​​​ក្រោយពេល​​ផ្ញើ​​សារ​ប្រាប់​​​ប្រពន្ធ​ថា រូបគាត់មិនស្រួលខ្លួន​។​ សាកសព​​បុរស​ដែលស្លាប់​​ឈ្មោះ​​​ឆាវ ប៉ ​អាយុ​​៣៧​ឆ្នាំ ​​ជនជាតិដីគោក ជា​​បុគ្គលិក​​​រោង​ចក្រ​​កាត់ដេរសម្លៀកបំពាក់​​​

​មិត្តអ្នកអាន ៖ គេយក​រូបសំណាក​​​ព្រះបាទ​​ជ័យវរ្ម័ន​​ទី​​៧ ​​ដាក់​គង់​​ផ្ទាល់ដី​កខ្វក់​

Posted: 23 Jul 2011 08:00 PM PDT

រូបថតដែល​មិត្ត​អាន​ផ្ញើមក​កាន់​គេ​ហទំព័រ​សារព័ត៌​កោះ​សន្តិភាព
​មិត្ត​​អ្នក​​អាន​បានផ្ញើ​លិខិត​មួយមក​កាន់​​​​ការិយា​ល័យ​និពន្ធ​ កោះសន្តិភាព កាលពីពេលថ្មីៗ នេះ​ ដើម្បី​​​ទាញ​​ការ​ចាប់អារម្មណ៍​ចំពោះ​រូប​សំណាកព្រះ​​បាទ​​ជ័យវរ្ម័ន​ទី​៧ ដែល​ជា​អតីត​ស្តេច​គ្រប់គ្រង​​អាណា​ចក្រ​ខ្មែរ​ ត្រូវ​បាន​​​គេ​យក​​ទៅដាក់​​​ឱ្យគង់​ផ្ទាល់ដៃ បង្ក​ឱ្យ​​អាប់​ព្រះកិត្ត​ិនាម​ខ្លាំង​ណាស់ ។ ក្នុង​លិខិតបញ្ជាក់​ថា សូម​​សារ​ព័ត៌មាន​កោះ​សន្តិភាព​ជួយផ្តល់ព័ត៌មាន​ដល់​​លោក​រដ្ឋមន្ត្រី​ ក្រសួងធម្ម​ការ និងសាសនា ​ឬ​ថ្នាក់​ដឹកនាំ​​​ណា​មួយ​ផង ធ្វើ​យ៉ាង​ណា​​​​ឱ្យ​ជួយ​

តារាច​ម្រៀង​​​​អង់គ្លេស​​នាង​ Amy Winehouse ​ស្លាប់ហើយ​

Posted: 23 Jul 2011 07:47 PM PDT


នាង Amy Winehouse ដែលជា​តារា​ចម្រៀង​ល្បី​​ឈ្មោះ ដោយ​សារ​​អាកប្បកិរិយា មិន​គួរ​​គប្បី​នៅ​​​​កន្លែង​សាធារណៈ និង​ត្រូវ​​ចាប់​ខ្លួន​ដោយសារ​គ្រឿងញៀន ត្រូវ​បានរកឃើញ​ស្លាប់​​នៅ​ភូមិគ្រឹះ​​របស់​នាង​នៅ​ក្នុង​ទីក្រុងឡុងដ៍ ​​ប្រទេស​អង់គ្លេស ​​កាលពីថ្ងៃទី​​​២៣ កក្កដា ​​កន្លង​​មក ។ ​នាង Amy Winehouse បានស្លាប់​បាត់​បង់ជីវិត​​រយៈ​ពេល​២ខែ ​ក្រោយ​ពីនាង​ត្រូវ​បាន​ដោះលែង​ពី​កម្មវិធី​​បន្សាប​គ្រឿងញៀន​មួយ

គ្រោះថ្នាក់​​រថភ្លើង​លឿន​​បុក​គ្នា​ដោយ​រន្ទះ​​បាញ់​នៅ​ចិន​ស្លាប់​​​​ជិត​​​៤០នាក់​

Posted: 23 Jul 2011 07:44 PM PDT


​មនុស្សយ៉ាងហោចណាស់​​​៣៥​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​​ និង​ជាង​​​​​១៩០​នាក់​ទៀត​រង​របួស​​ក្នុង​​​គ្រោះថ្នាក់​​រថភ្លើង​​​បុកគ្នា​​​ ហើយ​ធ្លាក់​​ពីលើ​ផ្លូវ​​​​ដែក​នៅខេត្ត​​ហ្សេ​​យ៉ាង​ ភាគខាង​កើតប្រទេស​ចិន កាលពី​យប់​​ថ្ងៃទី​២៣ កក្កដា ​កន្លង​មក ។ តាម​លទ្ធផល​នៃ​ការ​ស៊ើប​​អង្កេត​​​លើក​ចុងក្រោយ​​ចេញ​ផ្សាយ​​នៅព្រឹកថ្ងៃទី​​២៤ កក្កដា ​បង្ហាញ​ថា ​ឧប្បត្តិហេតុ​​

ស្រវឹងជោកជាំ​បោះពួយ​រថយន្ត​កង់​១០​ បុកម៉ូតូ​ស្លាប់​​ស្ទើរមួយគ្រួសារ​

Posted: 23 Jul 2011 07:35 PM PDT

ទិដ្ឋភាពគ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់
រាជធានីភ្នំពេញ​​ ៖ ​​គ្រោះថ្នាក់​ចរាចរណ៍​​​ គួរ​​ឱ្យរន្ធត់​​​​ និងអាណោច​អាធ័ម​មួយកើត​​​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ ​​ថ្នល់​បត់​​ព្រៃស ​​ស្ថិត​ក្នុង​ក្រុម​ទី​​៧ ​​ភូមិ​ប្រកា សង្កាត់ព្រៃស ​​ខណ្ឌដង្កោ ​​កាល​ពី​វេលាម៉ោង​​៧​និង​​​៣០នាទីយប់ថ្ងៃទី​​​២៣ កក្កដា ​​បង្ក​ឡើង​​ដោយ​រថយន្ត​បែនដឹក​​ដីកង់​១០​ម៉ាក ISUZU មួយគ្រឿង​បុកម៉ូតូ​​ C125 រមូរ​ចូល​ក្រោម​​

ព្យុះ​​ប្រមោយ​ដំរី​វាយប្រហារ​លំនៅ​ឋាន​អ្នក​ក្រុង​​ព្រះសីហនុ​ប៉ើង​ខ្ចាត់​ខ្ចាយ​

Posted: 23 Jul 2011 07:32 PM PDT

លំនៅឋាន​ដែល​ទទួល​រង​ការខូច​ខាត
​​ខេត្តព្រះសីហនុ​​​ ៖ ​​គ្រោះ​មហន្តរាយ​មួយ​បង្ក​ឡើង​ដោយ​ខ្យល់ព្យុះ​​ប្រមោយ​ដំរី​បណ្តាល​ឱ្យ​​ ផ្ទះ​ចំនួន​២៧​ខ្នង ​រងការ​ខូចខាត​​​​ ក្នុង​នោះ​​ខូច​ខាត​ទាំងស្រុង​​​ចំនួន​​៧ខ្នង ​(ប៉ើង​​​ដំបូលទាំង​ស្រុង) និង​​​បណ្តាល​ឱ្យ​កុមារីម្នាក់រង​របួសក្បាល និង​ម្តាយរង​របួសជើង​ដោយសារ​ដំបូល​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍​ធ្លាក់​លើ​​។​ ហេតុការណ៍​នេះ​បានកើតឡើង​​​នៅវេលា​ម៉ោង​​​១១

កម្សាន្តចុងសប្តាហ៍

Posted: 23 Jul 2011 07:26 PM PDT


ចេះ​តែ​បារម្ភ បុរស​ម្នាក់​​មក​ពី​ខេត្ត​សួរ​សុខ​ទុក្ខ​មិត្ត​របស់​ខ្លួន ​ព្រោះ​ឮ​​ថា មួយ​ថ្ងៃ​ៗ​គិត​តែ​អង្គុយ​ស្រពាប់​ស្រពោន​​ហាក់​បី​ដូច​ជា​​មាន​រឿង​អ្វី​ លាក់​ទុក​ក្នុង​ចិត្ត​​អត់​ចង់​​ឱ្យ​អ្នក​ណា​ដឹង ។ ​ជួប​គ្នា​​ភ្លាម​បុរស​មក​ពី​ខេត្ត​សួរ ៖ -ឮ​ថា​មួយ​រយៈ​នេះ​​បង​មាន​រឿង​មិន​សប្បាយ​ចិត្ត​ តើ​​រឿង​អី​ទៅ? -មិន​មែន​មិន​សប្បាយ​ចិត្ត​ទេ គឺ​ពិបាក​ចិត្ត ។ ខ្ញុំ​​​ពិបាក​ចិត្ត​ព្រោះ​មាន​អារម្មណ៍​​ដូច​រឿង​ចាស់​បម្រុង​​​នឹង​កើត​ឡើង​វិញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!