The Phnom Penh Post - KHMER: “លេចឮថា លោក គីម នឹងតែងតាំងកូនប្រុសនៅក្រសួងការពារជាតិ” plus 9 more |
- លេចឮថា លោក គីម នឹងតែងតាំងកូនប្រុសនៅក្រសួងការពារជាតិ
- នាយករដ្ឋមន្ត្រីជំរុញឲ្យចាត់ការមន្ត្រីប្រព្រឹត្តបទល្មើសព្រៃឈើឲ្យបានឆាប់
- ដីសម្បទានសេដ្ឋកិច្ច១២កន្លែងត្រូវរដ្ឋដកហូត ខណៈបន្តអង្កេតក្រុមហ៊ុនដទៃទៀត
- នាយករដ្ឋមន្ត្រីជំរុញឲ្យមន្ត្រីបង្កើនកិច្ចការពារព្រៃលិចទឹក
- ប្រមុខរដ្ឋាភិបាលតឿនសមត្ថកិច្ចចាត់វិធានការបញ្ឈប់ការនាំចូលសាច់ខូចគុណភាព
- កងកម្លាំង អ៊ូតារ៉ា ឡោមព័ទ្ធ បាក់បូ នៅកូតឌីវ័រ
- ទូកដឹកជនអន្តោប្រវេសន៍លិចកណ្តាលសមុទ្រអ៊ីតាលី ២៥០នាក់បាត់ខ្លួន
- កម្មកររោងចក្រមិថុនាបន្តទាមទារឲ្យថៅកែបញ្ជាក់ពីអនាគតរបស់រោងចក្រ
- អាជ្ញាធរចិនចោទកវីនិពន្ធជាប់ឃុំ អៃ អួយអួយ ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច
- អត្រាចំនួនការងារនៅអូស្ត្រាលីហក់ឡើងខ្ពស់ ជំរុញឲ្យធនគារកណ្តាលរក្សាការប្រាក់ខ្ពស់
លេចឮថា លោក គីម នឹងតែងតាំងកូនប្រុសនៅក្រសួងការពារជាតិ Posted: 07 Apr 2011 03:17 AM PDT ក្រុងសេអ៊ូល៖ ក្រុមអ្នកតាក់តែងច្បាប់កូរ៉េខាងជើង បានជួបប្រជុំគ្នាក្នុងក្រុងព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍ ទី៧ មេសានេះ ខណៈដែលមានពាក្យចចាមអារ៉ាមថា មេដឹកនាំ គីម ជុងអ៊ីល អាចតែងតាំងកូនប្រុសរបស់លោក ឲ្យកាន់តំណែងមួយដែលនឹងធ្វើឲ្យលោក ក្លាយជាមនុស្សទីពីរដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេស។ |
នាយករដ្ឋមន្ត្រីជំរុញឲ្យចាត់ការមន្ត្រីប្រព្រឹត្តបទល្មើសព្រៃឈើឲ្យបានឆាប់ Posted: 07 Apr 2011 02:49 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យមន្ត្រីតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធនានា បង្កើនល្បឿនដោះស្រាយបទល្មើសព្រៃឈើ ទាំងទៅលើឈ្មួញរកស៊ីឈើខុសច្បាប់ និងមន្ត្រីជំនាញ ដែលបានចូលរួមប្រព្រឹត្តបទល្មើសរួមគ្នាជាមួយឈ្មួញ។
|
ដីសម្បទានសេដ្ឋកិច្ច១២កន្លែងត្រូវរដ្ឋដកហូត ខណៈបន្តអង្កេតក្រុមហ៊ុនដទៃទៀត Posted: 07 Apr 2011 02:21 AM PDT ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា លោកបានដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ១២ កាលពីថ្ងៃពុធ ទី០៦ មេសាម្សិលមិញ ហើយបានណែនាំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តអង្កេតលើករណីសម្បទានសេដ្ឋកិច្ចដទៃ ដែលនៅតែមិនត្រូវគេអភិវឌ្ឍអ្វីសោះរហូតមកដល់ពេលនេះ។
|
នាយករដ្ឋមន្ត្រីជំរុញឲ្យមន្ត្រីបង្កើនកិច្ចការពារព្រៃលិចទឹក Posted: 07 Apr 2011 01:39 AM PDT ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យមន្ត្រីគ្រប់ស្ថាប័ន និងគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់ឲ្យបាននូវការរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប និងសមុទ្រ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ ហើយបានបញ្ជាឲ្យអាជ្ញាធរជាតិបឹងទន្លេសាប កំណត់ឲ្យបានច្បាស់លាស់រវាងដីអភិរក្ស និងដីអភិវឌ្ឍន៍នៅជុំវិញបឹងទន្លេសាប។
|
ប្រមុខរដ្ឋាភិបាលតឿនសមត្ថកិច្ចចាត់វិធានការបញ្ឈប់ការនាំចូលសាច់ខូចគុណភាព Posted: 07 Apr 2011 12:52 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា កម្ពុជាមិនមែនជាធុងសំរាមកាកសំណល់របស់បណ្តាប្រទេសដទៃឡើយ ហើយលោកបានណែនាំដល់មន្ត្រីសមត្ថកិច្ចនានា ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការនាំចូលនូវសាច់សត្វមាន់ខូចគុណភាពពីប្រទេសថៃ និងបានព្រមានដាក់ទោសធ្ងន់ធ្ងរទៅតាមច្បាប់ទៅលើមន្ត្រី សមត្ថកិច្ចទាំងឡាយណា ដែលបានចូលពាក់ព័ន្ធក្នុងសកម្មភាពនាំចូលផលិតផលខូចគុណភាពមក កម្ពុជា។ |
កងកម្លាំង អ៊ូតារ៉ា ឡោមព័ទ្ធ បាក់បូ នៅកូតឌីវ័រ Posted: 07 Apr 2011 12:13 AM PDT ក្រុងអាប៊ីហ្សង់៖ កងកម្លាំងភក្តីនឹងប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសកូតឌីវ័រ លោក អាឡាសាន អ៊ូតារ៉ា បានឡោមព័ទ្ធលំនៅដ្ឋានរបស់មេដឹកនាំក្រាញអំណាច លោក ឡូរ៉ង់ បាក់បូ នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសនេះ ក្រោយការប៉ុនប៉ងនាំខ្លួនលោកចេញពីលេណដ្ឋានជួបនឹងការតដៃតប វិញយ៉ាងខ្លាំង។ |
ទូកដឹកជនអន្តោប្រវេសន៍លិចកណ្តាលសមុទ្រអ៊ីតាលី ២៥០នាក់បាត់ខ្លួន Posted: 07 Apr 2011 12:00 AM PDT ក្រុងរ៉ូម៖ ក្រុមមន្ត្រីឆ្មាំសមុទ្រ និងបុគ្គលិកអង្គការជំនួយ បានអះអាងថា មនុស្សចន្លោះពី ១៣០ ទៅ ២៥០ នាក់កំពុងបាត់ខ្លួន ហើយយ៉ាងហោចណាស់ ១៥នាក់ ប្រហែលជាបានបាត់បង់ជីវិតហើយ ក្រោយពីទូកមួយគ្រឿងដឹកជនភៀសខ្លួនពីប្រទេសលីប៊ី បានលិចនៅភាគខាងត្បូងកោះស៊ីស្ល៊ីកាលពីព្រលឹមថ្ងៃពុធ ទី ៦ ខែមេសាម្សិលមិញ។ |
កម្មកររោងចក្រមិថុនាបន្តទាមទារឲ្យថៅកែបញ្ជាក់ពីអនាគតរបស់រោងចក្រ Posted: 06 Apr 2011 11:38 PM PDT ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រមិថុនាប្រហែល ២ពាន់នាក់ នៅថ្ងៃព្រហស្បតិ៍ ទី០៧ មេសានេះ បានប៉ះទង្គិចគ្នាបន្តិចបន្តួចជាមួយកម្លាំងសមត្ថកិច នៅអំឡុងពេលពួកគាត់បានប្រមូលផ្តុំគ្នាស្រែកទាមទារដំណោះស្រាយ ពីថៅកែរោងចក្រមួយនេះ ដែលត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងកាលពីសប្តាហ៍មុន។ នេះបើតាមការអះអាងរបស់តំណាងរោងចក្រ និងកម្មការិនីម្នាក់ ដែលបម្រើការនៅក្នុងរោងចក្រនេះ។
|
អាជ្ញាធរចិនចោទកវីនិពន្ធជាប់ឃុំ អៃ អួយអួយ ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច Posted: 06 Apr 2011 09:55 PM PDT ប៉េកាំង៖ ប៉ូលិសចិនបាននិយាយថា កវីនិពន្ធ និងជាសកម្មជនជាប់ឃុំ អៃ អួយអួយ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទសង្ស័យពាក់ព័ន្ធនឹងបទ ល្មើសសេដ្ឋកិច្ច ខណៈក្រុមគ្រួសាររបស់គាត់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក អៃ គឺជាជនរងគ្រោះនៃការបង្ក្រាបផ្នែកនយោបាយ ដែលត្រូវបានរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អគ្គរដ្ឋទូតផុត អាណត្តិរបស់អាមេរិក។ |
អត្រាចំនួនការងារនៅអូស្ត្រាលីហក់ឡើងខ្ពស់ ជំរុញឲ្យធនគារកណ្តាលរក្សាការប្រាក់ខ្ពស់ Posted: 06 Apr 2011 08:40 PM PDT ក្រុងស៊ីដនី៖ អត្រាការងារអូស្ត្រាលីបានលោតឡើងគួរឲ្យភ្ញាក់ផ្អើលជាមួយតួលេខ ការងារថ្មីចំនួន ៣៧៨០០កន្លែងកាលពីខែមីនាកន្លងមកនេះ ខណៈអត្រាគ្មានការងារធ្វើ បានធ្លាក់ចុះដល់កម្រិតទាប ដែលបានបញ្ឆេះឲ្យមានអតិផរណាកាលពីពេលមុន ដោយកំណើនអតិផរណាបានបន្ថែមបន្ទុកឲ្យអត្រាការប្រាក់កើន ឡើង និងធ្វើឲ្យប្រាក់ដុល្លារអូស្រ្តាលីឡើងថ្លៃខ្ពស់បំផុតក្នុងរយៈ ពេល ២៩ឆ្នាំមកនេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |