The Phnom Penh Post - KHMER: “ចាប់​ខ្លួន​មន្ត្រី​បរិស្ថាន​២​នាក់​​ ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់នៅ​ភាគ​ឦសាន” plus 9 more

The Phnom Penh Post - KHMER: “ចាប់​ខ្លួន​មន្ត្រី​បរិស្ថាន​២​នាក់​​ ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់នៅ​ភាគ​ឦសាន” plus 9 more


ចាប់​ខ្លួន​មន្ត្រី​បរិស្ថាន​២​នាក់​​ ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់នៅ​ភាគ​ឦសាន

Posted: 05 Apr 2011 03:26 AM PDT

ភ្នំពេញ៖ មន្ត្រី​បរិស្ថាន ២​រូប នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ នៅ​ក្រសួង​បរិស្ថាន ខណៈ​ពេល​​មន្ត្រី​ទាំង ២​រូប​នោះ ត្រូវ​បាន​គេ​អញ្ចើញ​ឲ្យ​មក​ប្រជុំ​ទាក់​ទង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ ក្នុង​តំបន់​របស់​ពួកគេ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​មន្ត្រី​​នៅ​ថ្ងៃ​អង្គារ​នេះ។

នគរបាល​​​បន្ទាយមានជ័យ​ម្នាក់​​ជាប់​ចោទ​ពី​បទ​ទទួល​សំណូក​ពី​ក្រុម​គ្រឿង​ញៀន

Posted: 05 Apr 2011 02:59 AM PDT

បន្ទាយមានជ័យ៖ លោក ចាន់ កុសល ស្នងការ​រង​នគបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា អនុ​ប្រធាន​ការិយាល័យ​នគរបាល​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​នេះ ពី​បទ​ស៊ី​សំណូក​នៅ​ខេត្ត​នេះ។

មន្ត្រី​យោធា​ម្នាក់​បាញ់​ប្រពន្ធ​ខ្លួន​ឯង ត្រូវ​បាន​ឃុំ​ខ្លួន​រង់​ចាំ​សនវការ

Posted: 05 Apr 2011 02:50 AM PDT

ភ្នំពេញ បុរស​អាយុ ៤២​ឆ្នាំ​ម្នាក់​ដែល​បម្រើ​ការ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​(RCAF)​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​នេះ ​ពី​បទ​បង្ក​របួស​ស្នាម​ ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រពន្ធ​ខ្លួន​ឯង​ឲ្យ​របួស​ជើង​ស្តាំ​ពេល​ផឹក​ស៊ី ​ឈ្លោះ​ប្រកែក​គ្នា​នៅ​រាជ​ធានី។

ពាក្យ​ចចាម​អារ៉ាម​រដ្ឋ​ប្រហារ​រីក​សុះ​សាយ​នៅ​បាងកក មេទ័ព​ថៃ​បដិសេធរឿង​នេះ

Posted: 05 Apr 2011 01:56 AM PDT

បាងកក៖ ពាក្យ​ចចាម​អារ៉ាម​​ស្តី​ពី​​រដ្ឋ​ប្រហារ​យោធា​សម្ងាត់​ មួយ ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ បាន​រីក​រាល​ដាល់​​មក​ដល់​ត្រចៀក​ក្រុម​មេដឹកនាំ​កំពូល​ក្នុង​ជួរ​យោធា ហើយ​ក្រុម​មេ​ទ័ព​សំខាន់ៗ​របស់​ប្រទេស​នេះ​សម្បូរណ៍​រដ្ឋ​ប្រហារ​នេះ បាន​ចេញ​មក​បដិសេធ​ដាច់​អហង្ការ​នៅ​ថ្ងៃ​អង្គារ​ថា ពុំ​មាន​រដ្ឋ​ប្រហារ​យោធា​ជា​ថ្មី​ម្តង​ទៀត​ឡើយ។

អ៊ំ វ៉េន ​អំពាវនាវ​ឲ្យ​បង្កើន​​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ក្រីក្រ​រ៉ាំរ៉ៃ

Posted: 05 Apr 2011 01:25 AM PDT

ក្រុង​តៃយួន នាយក​រដ្ឋ​មន្ត្រី​​ចិន លោក វ៉េន ជាប៉ាវ បាន​​អំពាវនាវ​ឲ្យ​មាន​ការ​គាំ​ទ្រ​បន្ថែម​ទៀត​ចំពោះ​តំបន់​ក្រីក្រ​រ៉ាំ​រ៉ៃ​ក្នុង​ដំណើរ​ចុះ​ធ្វើ​អធិការ​កិច្ច​ទៅ​កាន់​តំបន់​ប្រជុំ​ភ្នំ​លូលាង ជា​តំបន់​ដាច់​ស្រយាល​មួយ​របស់​ខេត្ត​សានស៊ី​ ភាគ​ខាង​ជើង​ប្រទេស​មហា​អំណាច​អាស៊ី​មួយ​នេះ។

ការ​នាំ​​ចេញ​របស់​​អូស្ត្រាលី​ដាំ​ក្បាល​ចុះ​ហួស​ការ​រំពឹង​ទុក​ដោយ​សារ​គ្រោះ​ធម្មជាតិ

Posted: 05 Apr 2011 01:18 AM PDT

ក្រុង​កង់បេរ៉ា៖ តុល្យភាព​ពាណិជ្ជកម្ម​អូស្រ្តាលី បាន​ងាក​ទៅ​រក​ឱនភាព​ដែល​នឹក​ស្ថាន​មិន​ដល់​ជាលើក​ដំបូង​កាល​ពី​ខែ​កុម្ភៈ​ ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ដោយ​សារ​ការ​រំខាន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ បាន​កាត់​ផ្តាច់​ការ​នាំ​ចេញ​រ៉ែ ហើយ​​តម្លៃ​ឥន្ទនៈ​ខ្ពស់​ បាន​បង្កើន​ការ​នាំ​ចូល​។

សមត្ថកិច្ច​កំពុង​ប្រមាញ់​ជន​សង្ស័យ​រំលោភ​សម្លាប់​នៅ​ស៊ីធរកណ្តាល

Posted: 05 Apr 2011 01:04 AM PDT

ព្រៃវែង សមត្ថកិច្ច​នគរបាល​កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ដែល​រង​ការ​ចោទ​ថា​បាន​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​សិស្ស​សាលា​អាយុ ១៣​ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃ​វែង។

លោត​ចូល​ទឹក​ទន្លេ​គេច​ពី​នគរបាល បែរ​ជា​លង់​ទឹក​ស្លាប់​

Posted: 05 Apr 2011 12:58 AM PDT

ភ្នំពេញ៖ សព​បុ​រ​ស​ម្នាក់ ត្រូ​វបា​​នអា​ជ្ញា​ធ​រ​ប្រ​ទះ​ឃើ​ញ​អ​ណ្តែ​ត​តា​ម​ទឹ​ក​ទ​ន្លេ​ច​តុ​មុ​ខ ក្នុង​ស​ង្កា​ត់​ជ័យ​ជំ​នះ​ ​ខ​ណ្ឌ​ដូន​ពេ​ញ​នៅ​​ព្រឹ​ក​ថ្ងៃ​នេះ។ តា​ម​កា​រ​ស​ន្និ​ដ្ឋា​ន​ជំ​ហា​ន​ដំ​បូ​ង​ ជ​ន​រ​ង​គ្រោះ​​គឺ​ជាជ​ន​ស​ង្ស័​យ​ម្នា​ក់ ក្នុ​ង​អំពើ​លួ​ច​ម៉ូ​តូ ដែ​ល​ស​ម​ត្ថ​កិ​ច្ច​តា​ម​ច្បា​ប់ខ្លួ​ន។

ណាហ្សារបាយ៉េវ​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ប្លុក​ OSCE ជំរុញ​ឲ្យ​បន្ត​កំណែ​ទម្រង់

Posted: 05 Apr 2011 12:32 AM PDT

ក្រុង​អាស្តាណា៖ ការ​សន្យា​ថែ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់​ដ៏​ផុយ​ស្រួយ​មួយ​ បាន​ជួយ​ឲ្យ​មេដឹកនាំ​ជើង​ចាស់​របស់​ប្រទេស​កាហ្សាក់ស្ថាន លោក ណ័រស៊ុលតង់ ណាហ្សារបាយ៉េវ ទទួល​នូវ​ជ័យ​ជម្នះ​​យ៉ាង​ធំ​ធេង​កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មុន​អាណត្តិ​ ដែល​ទទួល​រង​ការ​រិះ​គន់​ពី​សំណាក់​ក្រុម​អ្នក​សង្កេតការណ៍​អឺរ៉ុប​ចំពោះ​ ភាព​មិន​ប្រក្រតី​នានា។

ហុងដា​កាត់​បន្ថយ​ផលិតកម្ម​នៅ​ហ្វីលីពីន​ដោយ​សារ​រញ្ជួយ​ដី​នៅ​ជប៉ុន

Posted: 04 Apr 2011 11:15 PM PDT

ម៉ានីល៖ អង្គភាព​ក្រុម​ហ៊ុន​ហុងដា​ប្រចាំ​នៅ​ហ្វីលីពីន បាន​និយាយ​ថា​ ខ្លួន​មាន​ផែនការ​កាត់​បន្ថយ​ទំហំ​ផលិតកម្ម​មក​ដល់​ ៥០​ភាគ​រយ​ចាប់​ពី​ខែ​នេះ​ទៅ ដោយ​សារ​តែ​កង្វះ​គ្រឿង​បន្លាស់​ ដែល​បាន​កើត​ឡើង​​ក្រោយ​ពី​មាន​រញ្ជួយ​ដី​នៅ​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១១ មីនា​កន្លង​មក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!