The Phnom Penh Post - KHMER: “ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ពី​ថ្ងៃ ទី ៣​ ដល់​ថ្ងៃ​ទី​៧ មេសា​ ឆ្នាំ ​២០១១” plus 5 more

The Phnom Penh Post - KHMER: “ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ពី​ថ្ងៃ ទី ៣​ ដល់​ថ្ងៃ​ទី​៧ មេសា​ ឆ្នាំ ​២០១១” plus 5 more


ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ពី​ថ្ងៃ ទី ៣​ ដល់​ថ្ងៃ​ទី​៧ មេសា​ ឆ្នាំ ​២០១១

Posted: 08 Apr 2011 12:38 AM PDT

កូន​ប្រុស ផឹក​ស្រា​ស្រវឹង​ដាល់​ និង​ប៉ុន​ប៉ង​កាប់​សម្លាប់​ឪពុក

ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌ​ឬស្សីកែវ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់​បន្ទាប់​ពី​បុរស​​រូប​នោះ​បាន​ដាល់​ និង​ប៉ុន​ប៉ង​កាប់​ឪពុក​ចុង​របស់​ខ្លួន​អាយុ​៣៧​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ​។​ប៉ូលិស​បាន​អះអាង​ថា ​ជន​សង្ស័យ​ខឹង​នឹង​ឪពុក​ចុង​ដែល​បាន​ស្តី​បន្ទោស​ប្អូន​ស្រី​របស់​គេ​ពី​រឿង​​លេង​ជា​មួយ​នឹង​ប្អូន​ចុង​ដៃ​ធ្ងន់ៗ​។

ពលការិនី​ម្នាក់​វិល​មក​ដល់​ផ្ទះ​វិញ​ក្រោយ​ជាប់​​បង្ខាំង​នៅ​ម៉ាឡេស៊ី

Posted: 07 Apr 2011 04:36 AM PDT

ក្រចេះ ស្ត្រី​ម្នាក់​មក​ពី​ខេត្ត​ក្រចេះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ហ្វីលីម័រ​កាល​ពី​ខែ​មុន​ចោទ​ថា​បាន​បង្ខាំង​កូន​ ស្រី​គាត់​ដោយ​ខុស​ច្បាប់​នោះ​ បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ ក្រោយ​​ពេល​កូន​ស្រី​គាត់​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ នេះ។

ជប៉ុន​បង្កើន​ប្រាក់​សម្រាប់​កសាង​ជាតិ​ឡើង​វិញ​ក្រោយ​គ្រោះ​ថ្នាក់

Posted: 07 Apr 2011 04:28 AM PDT

ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន គ្រោង​នឹង​បង្កើន​ថវិកា​បន្ថែម​​ដំណាក់​កាល​ដំបូង​មួយ ដែល​មាន​ទឹក​ប្រាក់​ចំនួន ៤​ពាន់​ពាន់​លាន​យ៉េន (៤៧​ពាន់​លាន​ដុល្លារ) សម្រាប់​ប្រើ​ប្រាស់​ក្នុង​កិច្ច​ប្រឹង​ប្រែង​ជួយ​ស្តារ​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ បាន​បំផ្លិច​បំផ្លាញ​ភាគ​ឦសាន​​ប្រទេស​នេះ។ ទឹក​ប្រាក់​នេះ មាន​ចំនួន​ច្រើន​ជាង​ការ​រំពឹង​ទុក​នា​ពេល​មុន។

អ្នក​កាសែត​នគរវត្ត​នៅ​ខេត្ត​រតនគិរី​រង​បណ្តឹង​ពី​មន្ត្រី​ជលផល

Posted: 07 Apr 2011 04:14 AM PDT

រតនគិរី៖ អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​កាសែត​​នគរវត្ត នឹង​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ជុំ​វិញ​ពាក្យ​បណ្តឹង​របស់​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត ដែល​បាន​ប្តឹង​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

អ.ស.ប.៖ តម្លៃ​ចំណី​អាហារ​នឹង​ឡើង​ថ្លៃ​វិញ​ដោយ​សារ​ស្តុក​គ្រាប់​ធញ្ញជាតិ​ធ្លាក់​ចុះ

Posted: 07 Apr 2011 04:11 AM PDT

ក្រុង​រ៉ូម៖ ទី​ភ្នាក់​ងារ​​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា តម្លៃ​អាហា​ពិភព​លោក ដែល​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​កាល​ពី​ខែ​មិន អាច​នឹង​ងើប​ឡើង​វិញ បន្ទាប់​ពី​តម្លៃ​គ្រាប់​ធញ្ញជាតិ​​ បាន​កើន​ឡើង ដោយ​សារ​មាន​ការ​រាយ​ការណ៍​ថា ស្តុក​គ្រាប់​ធញ្ញជាតិ​ធ្លាក់​ចុះ។

គ្រូ​បង្រៀន​៣​នាក់​បដិសេធ​ផ្លាស់​ប្តូរ​កន្លែង​ការងារ​ទៅ​តាម​ប្រកាស​របស់​ក្រសួង

Posted: 07 Apr 2011 03:57 AM PDT

ស្វាយរៀង៖ គ្រូ​បង្រៀន​ ៣​នាក់​នៅ​ក្នុង​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បាន​​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​អប់រំ​នូវ​លិខិត​មួយ​ច្បាប់ ដែល​បាន​បដិសេធ​ទៅ​នឹង​​ការ​ផ្លាស់​ប្តូរ​​ទី​កន្លែង​​ការងារ​​ដោយ​បង្ខំ ធ្វើ​ឡើង​ដោយ​​ក្រសួង​អប់រំ​​ យុវជន និង​កីឡា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!