The Phnom Penh Post - KHMER: “ដាក់ពន្ធនាគារមនុស្ស៥នាក់ចន្លោះ៣-១២ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន” plus 9 more |
- ដាក់ពន្ធនាគារមនុស្ស៥នាក់ចន្លោះ៣-១២ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន
- ជប៉ុនតម្រូវឲ្យ TEPCO ចាត់វិធានការបញ្ឈប់ការលេចធ្លាយវិទ្យុសកម្មចូលសមុទ្រជាបន្ទាន់
- អាជ្ញាធរហាមពលរដ្ឋចាក់ភ្លេងខ្លាំងៗពេលហាត់ប្រាណ ប៉ះពាល់អ្នកជិតខាងបរិវេណវត្តបទុមវតី
- សុន ស្រីពេជ្រ មានទំនាក់ទំនងស្នេហាជាមួយពិធីករអាស៊ីអាគ្នេយ៍?
- កម្មកររោងចក្រអេវើក្លូរីជិត៣០០នាក់ធ្វើកូដកម្មទាមទារឲ្យថៅកែផ្តល់ការងារឲ្យកម្មករ២នាក់វិញ
- ហ៊ុន សែន អះអាងថា បន្តឈរឈ្មោះជានាយករដ្ឋមន្ត្រី
- កាសែត៖ អាមេរិកព្យាយាមដកប្រធានាធិបតី សាឡេះ ចេញពីអំណាច
- សភាអាស៊ាននឹងត្រួតពិនិត្យច្បាប់ពលករចំណាកស្រុក និងការជួញដូរមនុស្សក្នុងតំបន់
- លីប៊ីបញ្ជូនបេសកជននាំសារបញ្ចប់សង្គ្រាមរបស់កាដាហ្វីទៅក្រិច
- ជនប្រឆាំងនាយករដ្ឋមន្ត្រីវៀតណាមឡើងតុលាការនៅថ្ងៃនេះ
ដាក់ពន្ធនាគារមនុស្ស៥នាក់ចន្លោះ៣-១២ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន Posted: 04 Apr 2011 03:01 AM PDT ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទម្សិលមិញបានកាត់ទោស ឈ្មួញជួញដូរគ្រឿងញៀន ៥ នាក់ឲ្យជាប់ពន្ធនាគារពី ៣ ទៅ ១២ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានទៅ ២០ លានរៀលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀននៅប្រទេសកម្ពុជា។ |
ជប៉ុនតម្រូវឲ្យ TEPCO ចាត់វិធានការបញ្ឈប់ការលេចធ្លាយវិទ្យុសកម្មចូលសមុទ្រជាបន្ទាន់ Posted: 04 Apr 2011 02:45 AM PDT ក្រុងតូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទ ទី៤ មេសានេះ បានប្រាប់ប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដែលរង ការខូចខាត ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការលេចធ្លាយសារធាតុវិទ្យុសកម្ម ចូលទៅក្នុងទឹកសមុទ្រ ខណៈពេលក្រុមវិស្វករបានស្តារឡើងវិញដោយប្រើទឹកសាច់ជូរ ដើម្បីជួយតាមដានការលេចធ្លាយចេញពីម៉ាស៊ីនប្រតិកម្មមួយ។ |
Posted: 04 Apr 2011 02:22 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋដែលចេញមកហាត់ប្រាណជារៀងរាល់ល្ងាចនៅសួនច្បារមុខ វត្តបទុមវតី ត្រូវបានសមត្ថកិច្ចណែនាំឲ្យបន្ថយសំឡេងភ្លេងរបស់ពួកគេ នៅពេលហាត់ប្រាណ ឬហាត់ប្រាណដោយមិនចាំបាច់មានសំឡេងភ្លេង ព្រោះវាបង្កឲ្យមានសំឡេងអឹងកង និងប៉ះពាល់ដល់ការទទួលទានដំណេករបស់អ្នកដទៃ។
|
សុន ស្រីពេជ្រ មានទំនាក់ទំនងស្នេហាជាមួយពិធីករអាស៊ីអាគ្នេយ៍? Posted: 04 Apr 2011 02:08 AM PDT ភ្នំពេញ៖ ប្រភពពីក្នុងចង្កោមអ្នកសិល្បៈដូចគ្នា បានឲ្យដឹងថា កញ្ញា សុន ស្រីពេជ្រ តារាចម្រៀងជំនាន់ក្រោយរបស់ផលិតកម្មរស្មីហង្សមាស មានម្ចាស់បេះដូងហើយ ហើយបុរសដែលមានសំណាងបានគ្រងបេះដូងតារាស្រីក្មេងខ្ចីរូបនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គឺជាតារាចម្រៀង សម្តែង និងជាពិធីករជំនាន់ក្រោយនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ |
Posted: 04 Apr 2011 01:34 AM PDT ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរអេវើក្លូរី (Ever Glory) ប្រមាណ ៣០០នាក់ នៅថ្ងៃចន្ទ ទី០៤ មេសានេះ បានបដិសេធចូលធ្វើការ ដោយបានទាមទារឲ្យថៅកែរោងចក្រនេះ ទទួលយកកម្មករ ២នាក់ ឲ្យចូលធ្វើការងារវិញ បន្ទាប់ពីកម្មករទាំង ២នាក់នោះត្រូវបានបញ្ឈប់ពីការងារដោយពុំមានមូលហេតុសមរម្យ។ នេះបើយោងតាមការអះអាងរបស់តំណាងកម្មករនៅរោងចក្រនេះ។ |
ហ៊ុន សែន អះអាងថា បន្តឈរឈ្មោះជានាយករដ្ឋមន្ត្រី Posted: 04 Apr 2011 01:01 AM PDT កណ្តាល៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអះអាងជាថ្មីម្តងទៀតថា លោកនឹងនៅតែឈរឈ្មោះជានាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា ដោយមិនខ្វាយខ្វល់នឹងការទាមទាររបស់បក្សប្រឆាំង ឲ្យកំណត់អាណត្តិមេដឹកនាំនោះឡើយ។
|
កាសែត៖ អាមេរិកព្យាយាមដកប្រធានាធិបតី សាឡេះ ចេញពីអំណាច Posted: 04 Apr 2011 12:06 AM PDT ក្រុងសាណា៖ ក្រុមបាតុករជាង ៤០០នាក់បានរងរបួសនៅក្នុងការបង្ក្រាបមួយរបស់ប៉ូលិស ទៅលើបាតុកម្មដែលព្យាយាមជំរុលខ្លួនទៅកាន់វិមានប្រធានាធិបតីនៅទីក្រុងហ៊ូដាយដានៅថ្ងៃចន្ទនេះ ខណៈមានសេចក្តីរាយការណ៍មកថា អាមេរិកមានបំណងរុញច្រានឲ្យលោក អាលី អាប់ឌុលឡះ សាឡេះ ឲ្យចុះចេញពីអំណាច។ |
សភាអាស៊ាននឹងត្រួតពិនិត្យច្បាប់ពលករចំណាកស្រុក និងការជួញដូរមនុស្សក្នុងតំបន់ Posted: 03 Apr 2011 10:28 PM PDT ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍របស់ Channel News Asia បានឲ្យដឹងថា សិង្ហបុរីគ្រោងនឹងបញ្ជូនគណៈប្រតិភូសភាមួយក្រុមមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងសិក្ខាសាលាសន្និបាតអន្តរសភាអាស៊ានរយៈពេល ៣ថ្ងៃ។
|
លីប៊ីបញ្ជូនបេសកជននាំសារបញ្ចប់សង្គ្រាមរបស់កាដាហ្វីទៅក្រិច Posted: 03 Apr 2011 09:45 PM PDT ក្រុងទ្រីប៉ូលី៖ បេសកជនម្នាក់របស់រដ្ឋាភិបាលលីប៊ី បានចាប់ផ្តើមធ្វើដំណើរទៅអឺរ៉ុប ដើម្បីពិភាក្សាអំពីការបញ្ចប់ការប្រយុទ្ធគ្នា ប៉ុន្តែ បេសកជនរូបនេះមិនបានបង្ហាញសញ្ញាណាមួយនៃការដកថយធំដុំនៅក្នុងសង្គ្រាមមួយ ដែលនាំឲ្យមានភាពមិនចាញ់មិនឈ្នះរវាងក្រុមបះបោរ និងកងកម្លាំងស្ម័គ្រស្មោះនឹងបុរសខ្លាំង មួម៉ារ កាដាហ្វី។ |
ជនប្រឆាំងនាយករដ្ឋមន្ត្រីវៀតណាមឡើងតុលាការនៅថ្ងៃនេះ Posted: 03 Apr 2011 09:06 PM PDT ហាណូយ៖ អ្នកប្រាជ្ញខាងច្បាប់ជនជាតិវៀតណាមម្នាក់ ដែលបានប្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រី និងបានអំពាវនាវឲ្យបញ្ចប់របបគ្រប់គ្រងឯកបក្សនៅក្នុងប្រទេសនេះ ត្រូវបាននាំឡើងតុលាការកាត់ទោសនៅថ្ងៃចន្ទនេះ ក្រោមបទចោទប្រកាន់ថាបានពង្រីកការឃោសនាប្រឆាំងនឹងរដ្ឋ ហើយត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ឆ្នាំ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |