The Phnom Penh Post - KHMER: “ហ៊ុន សែន៖ មេបក្សហ៊្វុនស៊ិនប៉ិចថ្មីមិនប្រជែងជាមួយខ្ញុំទេ” plus 9 more |
- ហ៊ុន សែន៖ មេបក្សហ៊្វុនស៊ិនប៉ិចថ្មីមិនប្រជែងជាមួយខ្ញុំទេ
- សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោមអន្តរជាតិ ថ្កោលទោសថៃប្រើប្រាស់អាវុធប្រភេទនេះប្រឆាំងកម្ពុជា
- ហ៊ុន សែន៖ អញមិនចុះទេ!
- មេទ័ពបះបោរលីប៊ី ថ្កោលទោសណាតូ ខណៈទ័ពកាដាហ្វីជំរុលទៅមុខ
- រដ្ឋាភិបាលអំពាវនាវឲ្យពង្រីកការគាំទ្រដល់កុមារគថ្លង់កម្ពុជា
- មន្ត្រីកម្ពុជាចេញដំណើរទៅប្រជុំជាមួយថៃនៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃនេះ
- ជប៉ុនបញ្ចប់ការលេចធ្លាយវិទ្យុសកម្ម តែបន្តបូមទឹកវិទ្យុសកម្មចូលសមុទ្រ
- ការលក់រថយន្តហុងដានៅចិនធ្លាក់ចុះ ខណៈតូយ៉ូតាទទួលបានកំណើនខ្លាំងក្លា
- BYD ចាប់ផ្តើមសាងសង់រោងចក្រនៅស៊ីអានឡើងវិញ
- តូយ៉ូតាបន្តបិទរោងចក្រភាគច្រើនរបស់ខ្លួននៅជប៉ុន
ហ៊ុន សែន៖ មេបក្សហ៊្វុនស៊ិនប៉ិចថ្មីមិនប្រជែងជាមួយខ្ញុំទេ Posted: 06 Apr 2011 03:36 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ដែលទើបតែត្រូវបានជ្រើសរើសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីកាល ពីចុងសប្តាហ៍មុន នឹងមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ប្រជែងនឹងលោកឡើយ ដោយគ្រាន់តែដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចដ៏ទន់ខ្សោយមួយនេះ ធ្វើជាដៃគូជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជា។
|
Posted: 06 Apr 2011 02:47 AM PDT ភ្នំពេញ៖ អង្គការប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានថ្កោលទោសទៅលើប្រទេសថៃ ដែលបានប្រើប្រាស់គ្រាប់ចង្កោមវាយប្រហារមកលើទឹកដីកម្ពុជានៅ អំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតាមព្រំដែនកាលពី ដើមខែកុម្ភៈកន្លងមក។
|
Posted: 06 Apr 2011 01:55 AM PDT ភ្នំពេញ៖ លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃពុធនេះថា លោកនឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជារហូត បើប្រជាជនកម្ពុជានៅតែគាំទ្រលោក ប៉ុន្តែ លោកបានបញ្ជាក់ផងដែរថា លោកនឹងប្រគល់អំណាចដោយសន្តិវិធីទៅឲ្យអ្នកឈ្នះឆ្នោត នៅឯវិមានសន្តិភាព ប្រសិនបើលោកចាញ់ឆ្នោត។
|
មេទ័ពបះបោរលីប៊ី ថ្កោលទោសណាតូ ខណៈទ័ពកាដាហ្វីជំរុលទៅមុខ Posted: 06 Apr 2011 01:34 AM PDT ក្រុងបេនហ្កាហ្ស៊ី៖ ប្រមុខកងទ័ពរបស់លីប៊ី បានថ្កោលទោសអង្គការណាតូ ដោយសារតែការបញ្ជាយឺតយ៉ាវរបស់ខ្លួនក្នុងការវាយប្រហារតាម ផ្លូវអាកាសដើម្បីការពារជនស៊ីវិល ដោយលើកឡើងថា សម្ព័ន្ធមិត្តនេះ កំពុងតែ«ទុកឲ្យពលរដ្ឋនៅក្រុងមីស្រាតា ស្លាប់ជារៀងរាល់ថ្ងៃ»។ |
រដ្ឋាភិបាលអំពាវនាវឲ្យពង្រីកការគាំទ្រដល់កុមារគថ្លង់កម្ពុជា Posted: 06 Apr 2011 01:21 AM PDT ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវទៅដល់ភាគីរដ្ឋាភិបាល និងសប្បុរសជននានា ឲ្យជួយគាំទ្រដល់កុមារគរថ្លង់កម្ពុជា ដោយរំពឹងថា កុមារពិការទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាល និងបញ្ជូលទៅក្នុងក្រសួង ស្ថាប័ននានារបស់រដ្ឋនាពេលអនាគត។ |
មន្ត្រីកម្ពុជាចេញដំណើរទៅប្រជុំជាមួយថៃនៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃនេះ Posted: 06 Apr 2011 12:41 AM PDT ភ្នំពេញ៖ ក្រុមមន្ត្រីជាន់កម្ពុជា នៅថ្ងៃពុធនេះ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រជុំជាមួយក្រុមមន្ត្រីថៃ ដោះស្រាយបញ្ហាព្រំដែននៅជិតប្រាសាទព្រះវិហារខ្មែរ។ |
ជប៉ុនបញ្ចប់ការលេចធ្លាយវិទ្យុសកម្ម តែបន្តបូមទឹកវិទ្យុសកម្មចូលសមុទ្រ Posted: 06 Apr 2011 12:11 AM PDT ក្រុងតូក្យូ៖ ជប៉ុនបានបញ្ឈប់ការលេចធ្លាយទឹកមានធាតុវិទ្យុសកម្មពីរោងចក្រ នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រហើយនៅថ្ងៃពុធនេះ ដែលជាគឺដំណោះស្រាយនៅក្នុងការទប់ស្កាត់វិបត្តិនុយក្លេអ៊ែរដ៏ អាក្រក់បំផុតចាប់តាំងវិបត្តិនុយក្លេអ៊ែរឈ័រណូប៊ីល ប៉ុន្តែ ទឹកមានធាតុពុលនៅតែត្រូវបានបង្ហូរចូលសមុទ្រដដែល។ |
ការលក់រថយន្តហុងដានៅចិនធ្លាក់ចុះ ខណៈតូយ៉ូតាទទួលបានកំណើនខ្លាំងក្លា Posted: 05 Apr 2011 09:43 PM PDT ក្រុងប៉េកាំង៖ ក្រុមហ៊ុនហុងដានិយាយនៅថ្ងៃពុធនេះថា ការលក់រថយន្តរបស់ក្រុមហ៊ុននៅខែមីនានៅក្នុងប្រទេសចិន បានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនសម្រាប់ខែទី២ ខណៈទីផ្សាររថយន្តរបស់ក្រុមហ៊ុនកំពូលលើពិភពលោកមួយនេះ បានខាតបង់យ៉ាងខ្លាំង បន្ទាប់ប៉ុន្មានក្រោយការពង្រីកខ្លួន។ |
BYD ចាប់ផ្តើមសាងសង់រោងចក្រនៅស៊ីអានឡើងវិញ Posted: 05 Apr 2011 08:58 PM PDT ហុងកុង៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន បាននិយាយថា ក្រុមហ៊ុន BYD ដែលគាំទ្រដោយមហាសេដ្ឋីអាមេរិក Warren Buffett នោះ នឹងចាប់ផ្តើមសាងសង់ឡើងវិញនូវអគារោងចក្ររបស់ខ្លួននៅទីក្រុង ស៊ីអាន ភាគកណ្តាលប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានផាកពិន័យដោយរដ្ឋាភិបាលពីបទប្រើ ប្រាស់ដីខុសច្បាប់។ |
តូយ៉ូតាបន្តបិទរោងចក្រភាគច្រើនរបស់ខ្លួននៅជប៉ុន Posted: 05 Apr 2011 08:22 PM PDT ក្រុងតូក្យូ៖ ក្រុមហ៊ុនតូយ៉ូតា បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុននឹងមិនចាប់ផ្តើមផលិតកម្មនៅតាមបណ្តារោងចក្រដំឡើង រថយន្តរបស់ខ្លួនឡើងវិញឡើយនៅសប្តាហ៍ក្រោយនោះ ដោយសេចក្តីប្រកាសនេះបានដើរផ្ទុយគ្នាទៅនឹងសេចក្តីរាយការណ៍មួយ របស់កាសែត Nikkei។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |