Koh Santipheap Daily

Koh Santipheap Daily


ប្រទេស​ន័រវេស​ផ្តល់​សុនខ​ជំនាញ​ហិត​រក​មីន​10ក្បាល​ដល់​អង្គ​ការ​ស៊ីម៉ាក់

Posted: 07 Dec 2012 09:55 PM PST

សុនខដែល​ជំនាញ​ហិត​រក​មីន​10ក្បាល​ដល់​អង្គ​ការ​ស៊ីម៉ាក់
រាជធានី​ភ្នំពេញ​ ៖ប្រទេស​កម្ពុជា​ ​បាន​ទទួល​​ជំនួយ​​ពីអង្គ​ការ ​NPA ​របស់​​ប្រទេស​ន័រវែស​​ជាសុនខ​​ហិតមីន​​ចំនួន​១០​ក្បាល​​ ដើម្បី​​បំ​ពេ​ញ​​​​តម្រូវ​ការនៃ​ការបោស​សម្អាតមីន​ និង​គ្រា​ប់​​​មិន​​ទាន់​​ផ្ទុះ​ក្រោយ​សម័យ​សង្គ្រាម​​នៅ​កម្ពុ​ជា​​ ។​​ ពិធី​ទទួលបាន​ធ្វើ​ឡើង​​នៅ​អាកាស​យាន​​ដ្ឋា​ន​​អន្ត​រជាតិ​​ភ្នំពេញ​​ កាលពីព្រឹក​ថ្ងៃ​សុក្រ​​ ទី​៧ ធ្នូ​ ។

សប្បាយ​លក់​ស្រូវ​ឱ្យ​វៀត​ណាម កុង​ត្រូល​សប្បាយ​ទារ​លុយ

Posted: 07 Dec 2012 09:50 PM PST

រថយន្ត​ដែល​ដឹក​ស្រូវ​​យក​ទៅ​លក់​ឱ្យ​វៀត​ណាម
ខេត្ត​​តា​កែវ​​ ៖ ​ក្នុង​ខែធ្នូ​​នេះ ​​ជា​ពេល​ដែល​​​ទឹក​កំពុង​​ស្រក​​បណ្តើរៗ​​ហើយ​ ​​​ធ្វើ​​ឱ្យ​ប្រជា​ពល​​រដ្ឋ​​នៅ​តាម​​​បណ្តា​ស្រុក​​ជាប់​​បឹង​​​នាំ​គ្នា​​ធ្វើ​ស្រែ​​ប្រដេញ​​​ទឹក ​ដែល​​ជា​មុខ​របរ​​មួ​យ​ដ៏​​​សំខាន់​​​របស់​​ប្រជា​ពល​រដ្ឋ​ ។ ចំណែកនៅ​​​តាម​​តំបន់​​មួយ​ចំនួន​​ក្រុម​អាជីវ​ករ​​ដែល​នាំ​ស្រូវ​​យក​ទៅ​លក់​​នៅ​ស្រុក​​យួន​​​ក៏​បាន​​​បង្វែរ​​ទិ​ស​ដៅ​​ពី​ការនាំ​​​ស្រូវ​​​តាម​​ទូក​​​ទៅ​ជា​​ដឹក​តាម​​រថយន្ត​វិញ​ និង​​មាន​លទ្ធ​​ភាព​ដឹក​​ដល់​​​វៀត​ណាម​​តែ​ម្តង ។​

ចោរ​បាញ់​2​គ្រាប់​ប្លន់​យក​ម៉ូតូ សំណាង​ល្អ​ម្ចាស់​គ្មាន​របួស

Posted: 07 Dec 2012 09:45 PM PST

សមត្ថកិច្ច​កំពុង​សួរនាំ​
ខេត្ត​កណ្តាល​ ៖ ​​ស្នូរ​គ្រាប់​កាំ​ភ្លើង​ពីរ​គ្រាប់​បាន​ផ្ទុះ​​ឡើង​​​បង្ក​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល និង​ភ័យ​ខ្លាច​​ ហើយ​មុន​ដំបូង​គេ​មិន​បាន​ដឹង​មូល​ហេតុ​​ឡើយ​​ លុះ​​ពេល​ស្ងាត់​បន្តិច​គេ​​នាំ​គ្នា​រត់​ទៅ​មើល​​ឃើញ​យុវជន​ម្នាក់​មាន​ទឹក​មុខ​ស្លេក​ស្លាំង និង​ស្រែក​ឲ្យ​គេ​ជួយ ​ទើប​ដឹង​ថា ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​​បាញ់​​យុវជន​​ម្នាក់​នោះ​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​​ ។ ការ​បាញ់​នោះ​មិន​ត្រូវ​យុវ​ជន​រង​គ្រោះ​​ឡើយ តែ​ក្រុម​ចោរ​​បាន​យក​ម៉ូ​តូ​ទៅ​បាត់​​ ។

បាត់​ប្រាក់​ជាង​2​ម៉ឺន​ដុល្លារ​ក្នុង​រោង​ចក្រ រក​មុខ​មិន​ឃើញ​ជា​ប្រាក់ថ្លៃ​បាយ​របស់​កម្មករ

Posted: 07 Dec 2012 09:40 PM PST

ទិដ្ឋភាពនៅខាង​មុខ​រោងចក្រ​
ខេត្ត​កណ្តាល ៖ មានការ​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរវ៉ាន់​កូអិុន​ដាស​ស្រ្ទៀល បន្ទាប់​ពីលុយ​ជាង​២ម៉ឺន​ដុល្លារ​ដែល​តាម​ដឹង​ទុក​សម្រាប់់បើក​ថ្លៃ​បាយ​ឲ្យ​កម្មករ​នោះ​ត្រូវ​ចោរ​លួច​យក​បាត់​អស់​គ្មាន​សល់​​ ។ ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​មូល​ដ្ឋាន​ព្យាយាម​លាក់​បាំង​ហេតុ​ការណ៍​​នេះ​យ៉ាង​ស្ងាត់​ស្ងៀម​បំផុត គឺ​មាន​ការ​ភ្ញាក់​​​ផ្អើល​តែនៅ​ក្នុង​រោង​ចក្រ​ប៉ុណ្ណោះ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពីថ្ងៃទី៦​ ធ្នូ ​​នៅ​ក្នុង​រោង​ចក្រ​ខាង​លើដែល​មាន​

វិវាទ​ដី​ធ្លី​បាន​កើត​ឡើង​វិញ​ទាហាន​លើក​គ្នា​ទៅ​ច្រូត​ស្រូវ​អាជ្ញាធរ​និង​ពល​រដ្ឋ​បាន​រារាំង

Posted: 07 Dec 2012 09:35 PM PST

ដីធ្លីដែល​មាន​វិវាទ​បាន​កើត​ឡើង​វិញ
ខេត្ត​បាត់ដំបង​ ៖ សំណុំ​រឿង​​ដី​ធ្លី​ដែល​​មាន​វិវាទ​​​​ដ៏​រ៉ាំរ៉ៃ ជាង​​៣​ឆ្នាំ​កន្លង​ទៅ​នេះ​ រវាង​​មន្ត្រី​​យោធា​​​ដ៏​មាន​​​អំណាច​ម្នាក់​ ជាមួយ​ប្រជាកសិករ​ចំនួន​​​​១៧​គ្រួសារ​​នៅចំណុច​«បឹង​ខ្ចាស់» ក្នុង​ឃុំ​កន្ទឺ១ ​ស្រុក​បាណន់​ ហើយ​កំពុង​​ជាប់​គាំង​​បាន​និង​កំពុង​​កម្រើក​ឡើង​វិញ​​គួរ​ឱ្យ​​​ព្រួយ​បារម្ភ​បំផុត ពេលដែល​​ភាគី​យោធា​​​បាន​ដឹក​នាំ​កម្មករ​​មួយ​ក្រុមចុះ​​ទៅ​បោះ​ជំរំដើម្បី​​ច្រូត​ស្រូវ​​ប្រជាកសិករ​ នៅលើ​​ដី​ទំនាស់​​នោះ តាំង​​ពី​ចុង​​ខែវិច្ឆិកា រហូត​មក​​ ប៉ុន្តែ​ត្រូវ​​បានរារាំង​​ដោយ​

ប៉ូលិស​ហួស​ចិត្ត​ម្ចាស់​ម៉ូតូ​ពាក់ស្លាក​លេខ 3A9999​ស្លាក​ដែល​បំពាក់​ដោយ​ខ្លួន​ឯង

Posted: 07 Dec 2012 09:30 PM PST

ម៉ូតូដែល​បំពាក់​ស្លាកលេខដោយ​ខ្លួន​ឯង
ខេត្ត​កំពង់​ឆ្នាំង ៖ ​​​មន្ត្រី​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ហៅ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​មក​ធ្វើការ​អប់​រំ​ណែ​នាំ ព្រោះ​តែ​គាត់​បាន​ជិះ​ម៉ូតូ​ឆ្អឹង​​មិន​ដឹង​ម៉ាក​អី​ឱ្យ​ប្រាកដ​ ហើយ​ពាក់​ស្លាក​លេខ​មិន​ត្រឹម​ត្រូវ​ និង​គួរ​ឱ្យ​អស់​សំណើច​ទៀតផង ដែល​តាម​ធម្ម​តា​ ​ស្លាក​លេខ​ម៉ូតូ​មាន​ក្បាល​លេខ​ ១A ឬ​ ១​B ... តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នេះ​មិន​ត្រឹម​តែ​ខុស​លក្ខណៈ​​បច្ចេក​ទេស​​ទេ​ ថែម​ទាំង​ពាក់​ស្លាក​លេខ​​ប្រភេទ​៣Aទៀត​ ដែល​ជា​ប្រភេទ​ស្លាក​លេខ​រថយន្ត​

អ្នក​ដាក់​ពាក្យ​ប្តឹង​ប្រមុខ​រា​ជរដ្ឋា​ភិបាល​រឿង​ស្ពាន​កោះ​ពេជ្រ​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅរ​បស់ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង

Posted: 07 Dec 2012 09:20 PM PST

ការផ្តល់​បទ​សម្ភាសន៍
រាជធានីភ្នំពេញ ៖ ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ លោក​សួង សុភ័ណ្ឌ​ ប្រធាន​ចល​នា​យុវ​ជន​គណ​បក្ស​សម​រង្ស៊ី បាន​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជ​​ធានី​​ តាម​ដីកា​កោះ​របស់​តំណាង​អយ្យ​ការ​ ដើម្បី​សាក​សួរ​បន្ថែម​ពី​ដំណើរ​រឿង ដែល​ប្រធាន​​ចលនា​យុវ​ជន​​គណ​បក្ស​រូប​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​សម្តេច​តេជោ​​ នាយក​​រដ្ឋ​​មន្ត្រី ។

សុខ​ដុម​​នី​យ​​កម្ម​​ជន​ជាតិ​​និង​​សាសនា​សាម​​កុក​​ស្រុក​​ខ្មែរ​​ត្រូ​​វ​​បាន​​បញ្ចប់​ដោយ​​ន​យោ​បាយ​ឈ្នះ+​ឈ្នះ

Posted: 07 Dec 2012 09:10 PM PST

សម្តេចតេជោ​មាន​ប្រសាសន៍​ក្នុងពិធី​
ខេត្ត​រតន​គិរី​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​​​តេ​ជោ ​ហ៊ុ​ន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នា​ព្រឹ​ក​ថ្ងៃ​ទី​៧ ធ្នូ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិប​តីដ៏​ខ្ពង់​ខ្ពស់​​​​ក្នុង​ពិធី​​សំណេះ​សំណាល​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​​ប្រជា​ពលរដ្ឋ​ចំនួន​២៨៦​គ្រួសារ​ ស្មើនឹង​៥២១​ក្បាល​ដី​ ទំហំ​​ផ្ទៃ​ដី​១.២៧៧,០៦ ​ហិកតា​នៅ​ភូមិ​លោម ឃុំ​ម៉ាលិក ​ស្រុក​អណ្តូង​មាស ​មាន​ប្រសាសន៍​​​ថា ​ដោយ​ពិនិត្យ​​ឃើញ​នូវ​​ការ​រី​កចម្រើន​​បន្ទាប់​ពី​បាន​រំដោះ​ខ្លួន​ពី​​​​របប​ប្រល័យ​ពូជ​

គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ2012​នៅ​ខេត្ត​ក្រចេះ​មាន​208​លើក​ស្លាប់​78​នាក់ របួស​283​នាក់

Posted: 07 Dec 2012 09:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ក្រចេះ​ ៖ មនុស្ស​ប្រុស​​-ស្រី​ចំនួន​៧៨​​​នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​​​ និង​​​ជាង​​២០០នាក់​​ទៀត​រង​របួស​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដែល​បាន​កើតឡើង​​​នៅទូទាំង​​ខេត្ត​ក្នុង​ឆ្នាំ​២០១២​ បើ​ប្រៀប​ធៀប​​ទៅនឹង​​ឆ្នាំ​២០១១ គឺ​មាន​ការ​ថយ​ចុះ​​ ។ ​​ យោង​តាម​​របាយ​ការណ៍​​របស់​​ការិយាល័យ​​ចរាចរ​​ណ៍​ជើង​គោក​​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១២​​គិត​ចាប់​ពី​​​ថ្ងៃទី​​១០ វិច្ឆិកា ​​ឆ្នាំ​២០១១ ដល់​ថ្ងៃទី​​១០

​អគ្គិភ័យ​ឆាបឆេះ​ផ្សាររាត្រី​​សៀមរាបស្លាប់​មនុស្ស៨​នាក់​ រងរបួស​២នាក់​​ ១០៩តូប​ខូចខាត​​

Posted: 07 Dec 2012 08:03 PM PST

យ៉ាងហោច​ណាស់មនុស្ស៨​នាក់បានស្លាប់ និង២នាក់​ទៀត​រងរបួសធ្ងន់​និងស្រាល​ ហើយតូប​លក់ដូរ១០៩តូប​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​គ្មានសល់​ ខណៈភ្លើង​បានឆាបឆេះទៅលើ​ផ្សាររាត្រីមួយឈ្មោះ​ផ្សាររាត្រី​សៀមរាប​ស្ថិតក្នុងក្រុម៤​ ភូមិស្ទឹងថ្មី ​សង្កាត់ស្វាយ​ដង្គុំ ​ក្រុងសៀបរាប បង្កឱ្យមាន​ការរន្ធត់​ និងភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​ជាង២រំលង​អធ្រាត្រ ឈានចូលថ្ងៃទី៨ធ្នូ២០១២។

ប្រើប្រាស់កាំភ្លើង​ខុសច្បាប់​អួតគេ​ចូលច្រៀង​ខារ៉ាអូខេ​ត្រូវកង​រាជអាវុធហត្ថ​​ឃាត់ខ្លួន

Posted: 07 Dec 2012 07:30 PM PST

ជនល្មើសត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កង​រាជអាវុធហត្ថ​​ខណ្ឌសែនសុខ ឃាត់ខ្លួន​ជាមួយ​នឹងកាំភ្លើង​ខ្លី​មួយដើម ដែល​ប្រើប្រាស់​ខុស​ច្បាប់​កាលពី​វេលាម៉ោង​១១​យប់ថ្ងៃទី​៦ វិច្ឆិកា ​២០១២ ​ចូលទៅច្រៀង​ក្នុង​ហាង​ខារ៉ាអូខេមួយនៅ​តាម​បណ្តោយផ្លូវ​​​២៧១ ស្ថិតក្នុង​ភូមិត្រពាំង​ឈូក ​សង្កាត់ទឹក​ថ្លា ​​ខណ្ឌសែនសុខ ​ ។

ឆ្នាំ​2013កម្ពុជា​​​នឹង​​ចាក​ចេញ​​ពី​ប្រទេស​ដែល​​មាន​​ចំណូល​​ទាប​​បំផុត

Posted: 07 Dec 2012 07:15 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ​ ៖ លោក​ឧកញ៉ាតែ តាំង​ប៉ ប្រធាន​​សម្ព័ន្ធ​​សមា​​គម​​សហ​គ្រាស​​​ធុន​តូច​​​ និង​​មធ្យ​ម​​បាន​​ថ្លែង​ថា តាម​ការ​​​ព្យា​ករ​​​របស់​ក្រសួង​​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញ​វត្ថុ​​​ នៅ​ឆ្នាំ​​២០១៣ ​​ផលិត​​ផល​​ក្នុង​​ស្រុក​សម្រាប់​​មនុស្ស​​ម្នាក់​​អាច​​​នឹង​ឡើង​​លើស​​ពី​​​១០០​ដុល្លារ​​អាមេរិក ដូច្នេះ​​​កម្ពុជា​​អាច​​នឹង​ចេញ​ផុត​ពី​​ចំណាត់​ថ្នាក់​​ប្រទេស​​ដែល​​មាន​ចំណូល​​ទាប​បំផុត​​​ ហើយ​​​នឹង​​​ក្លាយ​​ជា​​​ប្រទេស​ដែល​មាន​​ចំណូល​​មធ្យម​​​កម្រិត​​ទាប​​​ក្នុង​ពេល​ ឆាប់​ៗ​​ខាង​មុខ​នេះ ។

ក្រុមហ៊ុន​​ខេមកូម៉ូធ័រ​ខមភេនី​​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ​​រថយន្ត​HYUNDAIស៊េរីថ្មី​

Posted: 07 Dec 2012 07:00 PM PST

ក្រុមហ៊ុន​​ខេមកូម៉ូធ័រ​ខមភេនី​​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ​​រថយន្ត​HYUNDAIស៊េរីថ្មី​
រាជធានី​ភ្នំពេញ ៖ កាល​ពី​​ថ្ងៃ​សុក្រ​ ទី​​៧ ធ្នូ ​ឆ្នាំ​២០១២​ ក្រុមហ៊ុន​​ខេមកូម៉ូធ័រ​​ខមភេនី បាន​រៀប​ចំ​​ពិធី​សម្ពោធ​​ដើម្បី​​ដាក់លក់​​​​ជា​ផ្លូវការ​​នូវ​រថយន្ត​​Hyundai Accent & Santa Fe2013 នៅ​អគារ​តាំង​​​បង្ហាញ​លក់​របស់​ក្រុមហ៊ុន​​ដែល​មាន​ទីតាំង​​ស្រប​តាម​បណ្តោយ​មហាវិថី​​ព្រះមុនី​វង្ស ជាប់​នឹង​សណ្ឋាគារ​​ភ្នំពេញ ដោយ​មាន​ការ​​ចូលរួម​​​ដោយ​ភាគី​​តំណាង​ក្រុមហ៊ុន​​ ពាណិជ្ជ​ករ វិនិយោគិន​ រួម​ជា​

ក្រុម​ហ៊ុន​ហុងដា​សម្ពោធ​សាខា​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​កោះកុង​

Posted: 07 Dec 2012 06:30 PM PST

ក្រុម​ហ៊ុន​ហុងដា​សម្ពោធ​សាខា​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​កោះកុង​
ខេត្ត​កោះ​កុង ៖ ​ជា​មួយ​នឹងកំណើន​សេដ្ឋ​កិច្ច​​ជាតិ​ដែល​ចេះ​តែ​​​រីក​ចម្រើន​ឥត​ឈប់​ឈរ​នោះ​​ ក្រុម​ហ៊ុន​​ហុង​ដា​អិន ស៊ី អិច ​បាន​ខិត​ខំ​ពង្រីក​​សាខា​លក់​ម៉ូតូ​ហុង​ដា​​របស់​ខ្លួន​​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ ជាក់​ស្តែង​​ហាងលក់​ម៉ូតូ​ដង​​ទង់​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​សង្កាត់​​ស្មាច់​មានជ័យ ​ក្រុង​ខេម​រ​ភូមិ​ន្ទ​ ខេត្ត​កោះ​កុង ​ត្រូវ​បាន​រៀប​ចំ​ពិធី​សម្ពោធ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ​កន្លង​មក

គ្រោះ​ថ្នាក់​ចរាចរណ៍​​2012នៅ​ខេត្ត​ក្រចេះកើត​មាន​​208​លើក​​ស្លាប់​78​នាក់​ របួស​ធ្ងន់​ស្រាល​283នាក់​​

Posted: 07 Dec 2012 06:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ក្រចេះ​ ៖ មនុស្ស​ប្រុស​​-ស្រី​ចំនួន​៧៨​​​នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​​​ និង​​​ជាង​​២០០នាក់​​ទៀត​រង​របួស​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដែល​បាន​កើតឡើង​​​នៅទូទាំង​​ខេត្ត​ក្នុង​ឆ្នាំ​២០១២​ បើ​ប្រៀប​ធៀប​​ទៅនឹង​​ឆ្នាំ​២០១១ គឺ​មាន​ការ​ថយ​ចុះ​​ ។ ​​យោង​តាម​​របាយ​ការណ៍​​របស់​​ការិយាល័យ​​ចរាចរ​​ណ៍​ជើង​គោក​​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១២​​គិត​ចាប់​ពី​​​ថ្ងៃទី​​១០ វិច្ឆិកា ​​ឆ្នាំ​២០១១ ដល់​ថ្ងៃទី​​១០

ក្រុម​ហ៊ុន​«ខន​ស៊ី​»​ប្រទេសចិន​​​ និង​«សមាគម​​អភិ​វឌ្ឍ​ន៍​កសិកម្ម​​កម្ពុជា​»​ចាប់​ដៃ​គ្នា​ទិញ​ដំ​ឡូង​មី​

Posted: 07 Dec 2012 06:00 PM PST

ខេត្ត​បាត់​ដំបង​​​ ៖ ​ក្រុមហ៊ុន​«ខនស៊ី»​មកពីប្រទេស​ចិន និង​«សមាគម​អភិវឌ្ឍន៍​កសិ​កម្ម​កម្ពុជា»​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ថា ខ្លួននឹង​ចាប់​​ផ្ដើម​បើក​ទីផ្សារ​ទិញ​កសិផល​ដំឡូង​មី​ពី​កសិករ​​ក្នុងខេត្ត​ចំនួន៣​ជា​ជំហាន​ដំបូង នាភាគ​ពាយ័ព្យ​នៃប្រទេស​កម្ពុជា ។ ភាគីទាំង២​បានប្រកាស​បែបនេះ​ក្នុងពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្ដីពីការ​​ចុះអនុស្សរណៈ​ទិញ​កសិផល​ដំឡូង​មី​​រវាងភាគីទាំង២​កាលពីរ​សៀល​ថ្ងៃ​ទី​៥​ធ្នូ

​កាមរី​បុក​រះ​ម៉ូតូ​2គ្រឿង​​​រថយន្ត​1គ្រឿងហើយ​បើក​រត់តែ​ត្រូវ​​​ក្របួចជាប់

Posted: 07 Dec 2012 05:45 PM PST

​កាមរី​បុក​រះ​ម៉ូតូ​2គ្រឿង​​​រថយន្ត​1គ្រឿងហើយ​បើក​រត់តែ​ត្រូវ​​​ក្របួចជាប់
ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្ត​កាមរី​​​១គ្រឿង​ បាន​​បុករះ​​ម៉ូតូ​​២គ្រឿង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្តចត​ស្ងៀមនៅ​ខាង​មុខផ្ទះមួយ​គ្រឿង​ទៀត​​​ហើយ​បើក​រត់​ ប៉ុន្តែត្រូវបាន​គេ​តាម​​ក្របួច​ជាប់​ប្រគល់​ឱ្យ​​​​​​ប៉ូលិស​ចរាចរ​​ក្រុង​ប៉ោយ​បែ៉ត​​ កាលពី​វេលា​ម៉ោង​​​ជិត​៤​​រសៀល​ថ្ងៃទី​៦ ធ្នូ ​​​នៅ​ភូមិ​ក្បាល​កោះ​ សង្កាត់​​​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​បែ៉ត ។ ​រថយន្ត​បង្ក​ហេតុ​​​ដែល​​បើក​រត់​ក្រោយពី​បុក​រះ​​ម៉ូតូ​២​គ្រឿង​​ និង​​រថយន្ត​​

ឆ្នាំ​2012​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​តែ​អ្នក​ស្លាប់​និង​របួស​ធ្ងន់​កើន​ឡើង មតិទូ​ទៅ​រិះ​គន់​ថា មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូរ​រលុង​​

Posted: 07 Dec 2012 05:30 PM PST

ខេត្ត​​បាត់​ដំបង​ ៖ របាយ​ការណ៍​បូក​សរុប​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​ការិ​យា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​បាន​ឱ្យ​ដឹង​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​និង​អ្នក​របួស​ធ្ងន់​មាន​ការ​កើន​ឡើង ដែល​មន្ត្រី​​ជំនាញ​បញ្ជាក់​អំពី​មូល​ហេតុ​នេះ​ថា បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ល្បឿន​លើស​កំណត់​ និង​ស្លាកសញ្ញា​ចរាចរណ៍​មិន​គ្រប់​គ្រាន់​តាម​ដង​ផ្លូវ​ជាតិ និង​បណ្តា​ផ្លូវ​នានា​ដែល​ទើប​ស្ថាប​នា​រួច​ថ្មី​ៗ ។

​លួច​ម៉ូតូ​ពីផ្ទះ​​ការ​អស់​​សាំង​​លួច​​បង្ហូរ​​សាំង​ម៉ូតូ​អ្នក​ក្បែរ​​​​​ខាងចាប់បាន2នាក់​

Posted: 07 Dec 2012 05:15 PM PST

ជនល្មើសត្រូវបានចាប់ខ្លួន
ខេត្ត​កំពង់​ចាម​ ៖ ជនសង្ស័យ​២នាក់​​ក្នុង​ចំណោម​​​៣នាក់​​បាន​​ត្រូវ​កម្លាំង​​នគរបាល​​ក្រុង​​សួង ​​សហការ​​ជាមួយនគរ​បាល​​ប៉ុស្ដិ៍​រដ្ឋបាល​សង្កា​ត់​​វិហារ​ហ្លួង​​ចាប់​ខ្លួន ​ដោយ​សារ​តែ​​បាន​ធ្វើសកម្មភាព​​លួច​ម៉ូតូ​​១គ្រឿង​​ម៉ាក​ហុង​ដាវ៉េវ ពណ៌​​ខ្មៅ​ ផលិតនៅ​វៀត​ណាម​ ​ពីខាង​ក្រោយ​ផ្ទះ​​​កំពុង​​រៀប​ចំ​មង្គលការ​​​មួយ​កន្លែង​ ស្ថិត​​នៅ​​​​ភូមិ​ថ្នល់​​ថ្មី សង្កាត់វិហារ​ហ្លួង ​ក្រុង​​សួង​ ​កាល​ពី​វេលា​ម៉ោង​​​​១ និង​​៣០នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​៣ ធ្នូ​ ​ ។

បុរសម្នាក់​​ជិះ​ម៉ូតូ​​លឿន​ពេក​​ជ្រុល​​បុក​ទ្វារ​រថយន្ត​​​រងរបួស​ធ្ងន់

Posted: 07 Dec 2012 05:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​​រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​សេ​១២៥​លឿន​ពេក​ចាប់​ហ្វ្រាំ​ង​មិន​ទាន​់​ជ្រុល​ទៅ​បុក​ទ្វារ​រថយន្ត​ចំហៀង​ខាង​ស្តាំដួល​បោក​ផ្ទប់​នឹង​រថយន្ត​រង​របួស​ធ្ងន់​ខ្លួន​ឯង ​​។​ គ្រោះ​​ថ្នាក់​​នេះ​​កើត​​ឡើង​​កាល​ពី​​​វេលា​​ម៉ោង​៩​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី៦​ ធ្នូ​ តាម​មហា​វិថី​ព្រះន​រោត្តម​កែង​ផ្លូវ​លេខ​​១៧៨​ ​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​​ទី​​៣​​ ខណ្ឌដូនពេញ ។

បុរស​​អង់​​គ្លេស​​ម្នាក់​ស្រវឹង​ស្រា​​ជិះម៉ូតូ​​បុក​ខឿន​​ផ្លូវ​បែក​មុខ​

Posted: 07 Dec 2012 04:45 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ បុរស​​ជន​ជាតិ​​អង់​គ្លេស​ម្នាក់​​​ត្រូវ​គេ​ស្គាល់​​ថា ​ជា​មេ​ការ​ហាង​បារាំង​​មួយ​កន្លែង​​ស្រវឹង​​ស្រា​ជិះម៉ូតូ​​ដួល​ខ្លួន​ឯង​​បោក​ក្បាល​​នឹង​ខឿន​​​ផ្លូវ​បែក​​មុខ​​បែក​មាត់​បណ្តាល​មក​ពី​ស្រវឹង​ស្រា​ កាល​ពី​វេលា​​​ម៉ោង​​​២និង​៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​​៧ ធ្នូ នៅ​មុខ​រោង​កុន​លុច្សតាម​​មហា​វិថី​​ព្រះនរោ​ត្តម​កែង​​ផ្លូវ​លេខ​​១៤៨ ​ក្នុង​សង្កាត់​​​ផ្សារ​កណ្តាល​​ទី​១ ខណ្ឌ​ដូន​ពេញ ។

ហ្វុីណូ​បុក​រុឺម៉ក​​ដឹក​ទូ​កញ្ចក់​ក្រឡាប់​រង​របួស​ធ្ងន់-​ស្រាល​3នាក់​

Posted: 07 Dec 2012 04:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​​រង​​​របួស​ធ្ងន់​ និង​២នាក់ទៀត​របួស​ស្រាល​ ខណៈ​ពួក​គេ​​ជិះ​ម៉ូតូ​ហ្វុីណូ​​បាន​​បុក​គ្នា​ជា​មួយ​រុឺម៉ក​ដឹក​ទូ​កញ្ចក់​​​​ដែល​លឿន​ដូច​គ្ន​ា​​នៅ​ចំណុច​ផ្លូវ​បត់​ចូល​ផ្ទះ​បណ្តាល​ឱ្យ​ក្រឡាប់​រុឺម៉ក​​បែក​ទូ​កញ្ចក់​ខ្ចាយ​ពេញ​ផ្លូវ ​កាលពី​វេលា​ម៉ោង​៩​យប​់​ថ្ងៃទី​៦ ធ្នូ ​នៅ​មុខ​មន្ទីរពេទ្យ​កាល់​មែ៉ត ​តាម​មហាវិថី​ព្រះ​មុនីវង្ស ​សង្កាត់​ស្រះ​ចត ​ខណ្ឌ​ដូន​ពេញ ។ ​

ស្រវឹង​ជិះ​ម៉ូតូ​ដូច​ហោះ​​បុក​រទេះ​​លក់​គ្រឿង​ម្ជូរ​ក្រឡាប់​​

Posted: 07 Dec 2012 04:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​​ម៉ូតូ​សេ​១២៥​ ស៊េរី​​២០០៩​ ពណ៌ខ្មៅ ក្នុង​ស្ថាន​ភាព​​ស្រវឹង ហើយ​ជិះ​លឿន​ពេក​គេច​រថយន្ត​មួយ​គ្រឿង​ក៏​ជ្រុល​ទៅ​បុក​រទេះ​រុញ​លក់​គ្រឿង​ម្ជូរ​ បណ្តាល​ឲ្យ​ក្រឡាប់​បែក​ទូ​កញ្ចក់​កំពប់​ផ្លែ​ឈើ​ខ្ចាត់​ខ្ចាយ​​ពេញ​ផ្លូវ តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​​​ កាល​​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៦ ធ្នូ តាម​មហា​វិថី​ម៉ៅសេទុង មុខ​មជ្ឈ​មណ្ឌល​ម៉ុងឌី​យ៉ាល់ ក្នុង​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក ។

កាមរី​បើក​លឿន​ជ្រុល​បុក​របាំង​ថ្ម​បាក់​3​កង់​របួស​ធ្ងន់2​នាក់​រថយន្ត​ខ្ទេច​មុខ​

Posted: 07 Dec 2012 04:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​​ ខណៈ​​​អ្នក​បើក​បរ​ម្នាក់​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ចង្កូត​បុក​ចំ​ពាក់​កណ្តាល​ក្បាល​នាគ​​របាំង​ថ្ម​ចែ​ក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​​ កាល​ពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ធ្នូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ស៊ឹម ថៃណា ព្យាយាម​​សម្លឹង​មើល​ការសម្តែង​ក្រៅ​ស្រុកជាងក្នុងស្រុក

Posted: 07 Dec 2012 02:50 AM PST

នាងស៊ឹម ថៃណា
រាជធានីភ្នំពេញ​ ៖ តារាចម្រៀង​ដែល​និយមលែង​ដើមទ្រូងដ៏ទ្រលុក​ទ្រលន់​នាងស៊ឹម ថៃណា បានអះអាងថា នាង​បាន​សម្រេច​ចិត្ត​​ផ្អាកសកម្ម​ភាព​​សម្តែង​នៅ​ក្នុង​ស្រុក​មួយ​រយៈ​ដោយ​កំពុង​តែសម្លឹង​មើល​ការ​ចេញ​ទៅសម្តែង​នៅឯក្រៅ​ប្រទេស​ជំនួសវិញ​ម្តង ។ ការ​អះអាង​របស់​តារាចម្រៀង​រូបនេះ ​បានធ្វើឡើង​បន្ទាប់​ពី​នាង​បាន​សម្រេច​ដើរ​ចេញ​ពីផលិត​កម្ម​ M ជាលើកទី២ ដោយ​មិន​ខ្វល់​

ដាំ​បាយ​ទុក​ចោល​អគ្គិភ័យ​ឆេះ​ផ្ទះ​ហុយ​ផ្សែង​ខ្មៅ​អាប់​

Posted: 07 Dec 2012 02:47 AM PST

រថយន្តពន្លត់អគ្គិភ័យកំពុងធ្វើអន្តរាគមន៍
ខេត្ត​ស្ទឹង​ត្រែង ៖ អគ្គិភ័យ​មួយ​បានឆាប​ឆេះ​ផ្ទះ​លក់​ទំនិញ​ធ្វើឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​ ដែល​ពេល​​នោះ​គេ​ឃើញ​អ្នក​នៅ​ក្បែរ​ខាង​ខ្លះ​កាន់​ញញួរ​ និង​​ពូ​ថៅ​ដើម្បី​កាប់​ទម្លុះ​ទ្វារ​ចូល​ទៅ​ពន្លត់​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ ។ ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​​បាន​កើត​ឡើង​​នៅ​ចំណុច​មាត់​ទន្លេ​ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ស្ទឹង​ត្រែង​ ស្ថិត​ក្នុង​ភូមិ​កណ្តាល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ កាល​ពី​វេលា​ម៉ោង​៣ និង​៤​៥​នាទី​

ភាគឦសាន​​ជប៉ុន​​​រង​ការ​រញ្ជួយដី​​ខ្លាំង​មួយ​​ប្រកាស​អាសន្ន​​ស៊ូណាមី

Posted: 07 Dec 2012 02:36 AM PST

ផែន​ទី​បង្ហាញ​​ពីកន្លែង​​រញ្ជួយ​ដី 
ការ​រញ្ជួយ​ដី​​ខ្លាំង​មួយ​​មាន​កម្លាំង​​​៧,៣​រីស្ទ័រ​​ កើត​មាន​កាល​ពី​ថ្ងៃទី​៧ ធ្នូ ​ក្នុង​ដែន​ទឹក​​​ភាគ​ឦសាន​​​​ជប៉ុន​​​រួច​ការ​​ប្រកាស​អាសន្ន​​​​​ស៊ូណាមី​​មួយ​ត្រូវ​​ធ្វើ​ភ្លាម​ៗ​សម្រាប់​ក្រុង​មីយ៉ា​ហ្ស៊ី​​​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​​ភាគ​ខាង​​ជើង​ក្រុង​តូក្យូ ។​ នេះជា​​ការ​ប្រកាស​​របស់​ទី​ភ្នាក់​ងារ​​ឧតុនិយម​​​​ជប៉ុន​​ដែល​បញ្ជាក់​​ពី​រលក​ស៊ូណាមី​ដំបូង​មួយ​​​មាន​កំពស់​​១ម៉ែត្រ​​បានមក​​ដល់​​ច្រាំង។

ក្រុម​​ហ៊ុន​«ខន​សីុ»​ប្រទេស​ចិន​ និង​«សមា​គម​អភិ​វឌ្ឍន៍​កសិ​កម្ម​​កម្ពុជា​»​ចាប់​ដៃ​គ្នា​បើក​ទី​ផ្សារ​ទិញ​ដំឡូង​មី​

Posted: 07 Dec 2012 02:09 AM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​​បាត់​ដំបង​ ៖ ក្រុម​ហ៊ុន​«ខ​ន​សីុ»​មក​ពី​ប្រទេស​ចិន​ និង​​«សមា​គម​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា» បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ថា ខ្លួន​​នឹង​ចាប់​ផ្តើម​​បើក​ទី​ផ្សារ​​ទិញ​កសិ​ផល​ដំឡូង​មី​ពី​កសិករ​ក្នុង​ខេត្ត​ចំនួន​៣​ជា​ជំហាន​​ដំបូង​នា​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ។ ភាគី​ទាំង​២​បាន​ប្រកាស​បែប​នេះ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តី​ពី«ការ​ចុះ​អនុ​​ស្សរណៈ​ទិញ​កសិ​ផ​ល​ដំឡូង​មី​» រវាង​ភាគី​ទាំង​២ ​កាល​ពី​រសៀល​ថ្ងៃ​ទី​

សភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៣

Posted: 07 Dec 2012 01:51 AM PST

​រាជ​ធានីភ្នំពេញ​ ៖ សេចក្តីព្រាងច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​២០១៣ បានត្រូវរដ្ឋសភា​អនុម័តហើយ​នៅរសៀលថ្ងៃទី​៧ ធ្នូ ២០១២នេះ ក្នុង​សម្លេងគំាទ្រ ៧៨ លើ​៨៨ ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តី​ពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៣ មាន៦ជំពូក និង១៨​មាត្រា ហើយថវិកាជាតិសម្រាប់ចំណាយ​​នៅឆ្នាំ២០១៣ខាងមុខនេះ មាន​ជាង៣១០០​លានដុល្លារអាមេរិក

ចោរ​ប្លន់​​ប្រដាប់​អាវុធ​​១​ក្រុម​បាញ់​ប្រហារ​​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​​១​គ្រឿង

Posted: 07 Dec 2012 01:48 AM PST

សមត្ថកិច្ច​កំពុង​សួរនាំ​
ខេត្ត​​កណ្តាល ៖ ​ស្នូរ​គ្រាប់​កាំភ្លើង​​២​​គ្រាប់​​បាន​ផ្ទុះ​លាន់​ឮ​ឡើង​យ៉ាង​​កក្រើក​​បង្ក​ឱ្យ​​ប្រជា​ពល​រដ្ឋ​មាន​ការ​ភ្ញាក់​​ផ្អើល និង​ភ័យ​ខ្លាច​​យ៉ាង​​ខ្លាំង ហើយ​​មុន​ដំបូង​គេ​មិន​​​ដឹង​ថា មាន​រឿង​អ្វី​នោះឡើយ ។ ​លុះ​ក្រោយ​​ពេល​ស្ងាត់​​បន្តិច​គេ​បាន​នាំ​គ្នា​រត់​ទៅ​មើល​​​ក៏​​ឃើញ​យុវ​ជន​ម្នាក់​មាន​ទឹក​មុខ​ស្លេក​​ស្លាំង ​និង​ស្រែក​ឱ្យ​គេ​ជួយ​ ទើប​​ដឹងថា ​ចោរ​ប្លន់​​ប្រដាប់​​អាវុធ​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​យុវជន​​ម្នាក់​នេះ​ប្លន់​​យក​ម៉ូតូ​​​ស៊េរី​ទំនើប​មួយ​គ្រឿងបាន​សម្រេច។ ​ប៉ុន្តែ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!