Koh Santipheap Daily

Koh Santipheap Daily


ពល​ករ​ខ្មែរ​​២​នាក់​ជិះ​កង់​ទិញ​ទឹកកក​​រថយន្ត​បុក​ស្លាប់​​លើ​ទឹក​ដីថៃ​

Posted: 03 Dec 2012 11:10 PM PST

ក្រុង​ប៉ោយប៉ែត ៖ ប្រភព​ព័ត៌​មាន​ពី​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ពល​ករ​ខ្មែរ​២​នាក់​បាន​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ត្រូវ​រថយន្ត​បុក​​ស្លាប់ ខណៈ​​កំពុង​ជិះ​កង់​ឌុប​គ្នា​​​ទៅ​ទិញ​ទឹក​កក​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពីព្រលប់​​ថ្ងៃទី​២ ធ្នូ ២០១២ ។ សព​​ជន​រងគ្រោះ​ទាំង​២នាក់ ១-ឈ្មោះ​​សួន វឿន ​ភេទប្រុស អាយុ​២៩​ឆ្នាំ ២-ឈ្មោះ​​វ៉ន ឡាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​អ្នក​ទាំង​២​នាក់ជា​កម្ម​ករ​សំណង់

រថយន្ត​កក​ស្ទះ​​​ជាង​​200​គីឡូ​ម៉ែត្រ​​​ដោយ​សារ​​ធ្លាក់​​ព្រិល​​នៅ​រុស្ស៊ី

Posted: 03 Dec 2012 10:49 PM PST

​
ទី​ភ្នាក់​ងារ​​បរ​ទេស​​​​កាល​ពី​ថ្ងៃ​ទី​​៣ ធ្នូ​​ បាន​ផ្សាយ​​​ថា ​មាន​ព្រិល​​​ធ្លាក់​​ខ្លាំង​​​ជា​​​បន្ត​បន្ទាប់​​​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​ពាក់​កណ្តាល​​​សប្តាហ៍​​កន្លង​មក​​​ បាន​បង្ក​​ឱ្យ​មាន​​​ការ​កក​ស្ទះ​​​ចរាចរណ៍​​យ៉ាង​​​ខ្លាំង​​នៅ​លើ​បណ្តោយ​ផ្លូវ​​​ជា​ច្រើន​ខ្សែ​​​ ​ក្នុង​នោះ​ផ្លូវ​​​មួយ​​ខ្សែ​​​​​បាន​កក​ស្ទះ​​​រថយន្ត​​រយៈចម្ងាយ​​​ជាង​​២០០​​គីឡូ​ម៉ែត្រ​​ ដោយ​ម្ចាស់​​​​យាន​យន្ត​​​​បា​ន​អង្គុយ​​​ក្នុង​រថយន្ត​​​​អស់​រយ​ៈ​ពេល​​ជា​ច្រើន​ថ្ងៃ​ ។​

អគ្គិភ័យ​​ឆាបឆេះ​​អតីត​រោងកុន​បូក​គោទាំងថ្ងៃត្រង់

Posted: 03 Dec 2012 10:38 PM PST

រថយន្ត​ពន្លត់​អគ្គិ​ភ័យ​កំពុងធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​​បាន​ឆាប​ឆេះ​អតីត​រោង​​​កុន​បូក​គោ​ បច្ចុ​ប្បន្ន​ហាង​ស៊ុគីស៊ុបយ៉ាង​សន្ធោ​សន្ធៅ​​ ផ្សែង​ហុយ​ទ្រលោមដែល​មាន​ទីតាំង​​​តាម​បណ្តោយ​​ផ្លូវ​ម៉ៅ​សេទុង ​សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​​​៤ ធ្នូ ២០១២ ។

​បើក​កិច្ច​ប្រជុំ​​អន្តរ​ក្រសួង​ស្តីពី​វិធានការ​បង្កក​ប្រាក់-ហិរញ្ញ​ប្បទាន​របស់ភេរវកម្ម

Posted: 03 Dec 2012 10:35 PM PST

រាជ​ធានីភ្នំពេញ​ ៖ ក្រសួង​មហាផ្ទៃ និង​ការិយាល័យ​ប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀន​ និងឧក្រិដ្ឋកម្មរបស់អង្គការ​សហ​ប្រជាជាតិប្រចំា​កម្ពុជា ហៅ​កាត់ថា UNODC​ នៅថ្ងៃទី០៤​ ​ធ្នូ ២០១២នេះ បានរៀបចំ​កិច្ចប្រជុំអន្តរក្រសួង​ស្តីពីការ​រៀបចំ​សម្រួលវិធាន​ការ​ច្បាប់​សំរាប់​ការ​បង្កក និងការរឹបអូស​ទ្រព្យសម្បត្តិប្រឆាំងការ​សម្អាតប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ដែលមានការចូលរួម​ពីក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​សំខាន់ៗ​មាន​ជាអាទិ៍ ក្រសួងមហាផ្ទៃ,ក្រសួងហិរញ្ញវត្ថុ,ធនាគារជាតិនិងក្រសួងយុត្តិធម៌ ។

រយៈ​ពេល​៣ថ្ងៃ​​ខែធ្នូ​​ មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​២១​នាក់​ របួស​៣៤នាក់​

Posted: 03 Dec 2012 10:31 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ដោយឡែក​យោងតាមគេហទំព័រ​អគ្គស្នងការនគរបាលជាតិ​បានបង្ហាញថា ក្នុងរយៈ​ពេល​៣ថ្ងៃ​ដំបូង នៃខែធ្នូ ឆ្នាំ​២០១២នេះ មាន​មនុស្ស២១នាក់​បាន​ស្លាប់ និង៣៤នាក់ផ្សេង​ទៀតរងរបួស​ធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​នៅទូទាំង​ប្រទេសកម្ពុជា ។

ពិធីសម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវហេដ្ឋារចនាសម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន

Posted: 03 Dec 2012 10:21 PM PST

សម្តេច​អគ្គ​មហា​ពញា​ចក្រី​​ហេង សំរិន ក្នុងពិធីសម្ពោធ
រាជធានីភ្នំពេញ​ ៖ ​ព្រឹក​ថ្ងៃទី៣ ​ធ្នូ ​២០១២​ ​​នៅវិមាន​​រដ្ឋសភា​​​បានប្រារព្ធ​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​​ ដែល​ជាជំនួយ​របស់រដ្ឋ​សភា​សាធារណរដ្ឋ​​សង្គម​និយម​វៀតណាម ​ជូនរដ្ឋ​សភា​កម្ពុជា ​ក្រោម​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​​ហេង សំរិន ប្រធានរដ្ឋសភានៃព្រះ​​រាជាណាចក្រ​កម្ពុជា និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក

អាជ្ញាធរ​​ខណ្ឌ​​សែន​សុខ​ចុះ​រុះ​រើ​​សំណង់​​សង់លើ​ដី​ទំនាស់​​ប្រជា​ពល​រដ្ឋ​ចំនួន​១៦៣​គ្រួសារ​

Posted: 03 Dec 2012 10:13 PM PST

ការ​រុះ​រើ​សំណង់​​​ដែល​សង់​លើ​ដី​ទំនាស់​
រាជធានីភ្នំពេញ ៖ ​កម្លាំង​​សមត្ថ​កិច្ចចម្រុះ​ជា​ច្រើន​​នាក់​នៃ​គណៈ​បញ្ជា​ការ​​ខណ្ឌ​សែន​សុខ ​ដឹក​នាំ​​ដោយ​អភិ​បាល​​​រង​ខណ្ឌ​​ចំនួន​២រូប គឺ​លោក​ម៉ូវ ម៉ា​និត ​និង​លោក​ជា ខេមា បាន​ប្រើ​ធម៌​ក្តៅ​​ចុះរុះ​រើ​វាយកម្ទេច​​ចោល​នូវ​សំណង់​គ្មាន​ច្បាប់​មួយ​កន្លែង​​សង់​លើ​ដី​កំពុង​មាន​ទំនាស់​​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​១៦៣​គ្រួសារ ស្ថិត​ក្នុងភូមិ​​រោង​ចក្រ សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​​៣ ធ្នូ ២០១២ ។ ​បើ​ទោះ​បី​ម្ចាស់​​សំណង់​​បាន​ស្រែក​

លោក​អូបាម៉ា​​ព្រមាន​ស៊ីរី​ចំពោះ​ការ​ប្រើ​អាវុធ​គីមី

Posted: 03 Dec 2012 10:12 PM PST

លោក​បារ៉ាក់​អូបាម៉ា​
ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូ​បាម៉ា​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ​បានគំរាម​ប្រធានាធិបតី​ស៊ីរី​លោក​បា​​ចា​អាល់​អាសាដ ថា​នឹង​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​បំផុត​ប្រសិន​បើ​ប្រើ​ប្រាស់​​អាវុធ​គី​មី​ខណៈ​ដែល​របប​ស៊ីរី​កំពុង​តែ​លាយ​សារធាតុ​ចាំ​បាច់​ទាំង​ឡាយ​សម្រាប់​ផលិត​ឧស្ម័ន​ពុល​សារីន ។

ប្រតិ​​​​កម្ម​អា​មេរិក​​ និង​ជប៉ុន​​ចំពោះ​​​ការ​គ្រោង​​​​បាញ់​​កាំ​ជ្រួច​​របស់​​កូរ៉េ​ខាង​ជើង​​

Posted: 03 Dec 2012 10:12 PM PST

​​លោក​​GARY SAMORE ទី​ប្រឹក្សា​​សំខាន់​​របស់​ប្រធានា​​ធិប​តី​​អាមេរិក​​ លោក​​បារ៉ាក់ អូ​បា​ម៉ា​ ​ទទួល​បន្ទុក​​ខាង​​ការ​​រីក​​​សាយ​​នុ​យ​ក្លេ​អ៊ែរ​​អះ​អាង​ថា​ ប្រសិន​បើ​​​​កូរ៉េ​​ខាង​ជើង​​​បាញ់​បង្ហោះ​​​កាំ​ជ្រួច​​បាញ់​​បាន​ឆ្ងាយ​មួយ​ ​នោះ​​​​​ក្រុង​​វ៉ា​ស៊ីន​​តោន​​​​នឹង​ធ្វើ​​​សកម្ម​​ភាព​​​​​សម​ស្រប​​នានា​ ​​និង​ថា​​សហ​រដ្ឋ​អាមេរិក​​នា​ពេល​នេះ​​​ប៉ុន​ប៉ង​​បញ្ចុះ​​បញ្ចូល​​កូរ៉េ​​​ខាង​ជើង​​ឱ្យ​បោះ​បង់​​​ចោល​កា​រ​បាញ់​​បង្ហោះ​កាំ​ជ្រួច​​ថ្មី​នោះ​ រួ​​ម​​ជាមួយ​​

ប្រទះឃើញ​ពស់​ថ្លាន់​​មួយ​ក្បាល​​លូន​កាត់​ថ្នល់​​ត្រូវ​ប៉ូលិស​ចាប់​ច្រក​បាវ​ខាំដៃ​​ប៉ូលិស​វិញ​

Posted: 03 Dec 2012 10:07 PM PST

ប៉ូលិស​កំពុង​ចាប់​ពស់​ថ្លាន់​ច្រក​បាវ​
រាជធានីភ្នំពេញ ៖ ​ពស់​ថ្លាន់​​មួយ​ក្បាល​​ប្រវែង​ជាង​៣​ម៉ែត្រ​មាន​ទម្ងន់​​ជាង​​២០​គីឡូ​ក្រាម ត្រូវបាន​ប្រជា​ពល​រដ្ឋ​ប្រទះ​​ឃើញ​​លូន​កាត់​ផ្លូវ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចោមរោម​មើល​រហូតធ្វើឱ្យ​​ស្ទះ​ចរាចរណ៍​ទាំង​យប់ ពេល​ប៉ូលិស​ចូលទៅ​ចាប់​ចូលក្នុងច្រក​បាវ​ ស្រាប់តែ​​ត្រូវពស់​​ខាំ​ដៃ​ប៉ូលិស​ម្នាក់​រង​របួស​ផង​ដែរ ។ ហេតុ​ការណ៍​នេះបាន​កើតឡើង​កាលពីវេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រឈានចូល​ថ្ងៃទី​៤ ធ្នូ ២០១២ នៅតាមបណ្តោយ​មហា​វិថី​ព្រះ​មុនីវង្ស

ក្បួន​​រថយន្ត​​អាស៊ាន-ឥណ្ឌា​​​ ​ចូល​​មក​​ដល់​​​កម្ពុជា​​តាម​​ច្រក​​​ទ្វារ​​ប៉ោយ​​ប៉ែត

Posted: 03 Dec 2012 10:03 PM PST

លោកអភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ប្រតិភូ 
ក្រុង​​ប៉ោយ​ប៉ែត ៖ ក្រុម​​រថយន្ត​​ទេស​​ចរណ៍​​អាស៊ាន​-ឥណ្ឌា បាន​​​ធ្វើ​ដំណើរ​​ចូល​មក​​កម្ពុជា​នៅ​វេលា​​ម៉ោង​២​រសៀល​ថ្ងៃទី​៣ ធ្នូ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។ លោក​​ហោ​ សារុន អនុ​​រដ្ឋ​​លេខា​ធិ​ការ​​ក្រសួង​​​​ទេស​ចរណ៍​​ ​​មាន​ប្រសាសន៍​​ថា ក្រុម​​រថយន្ត​ទេស​ចរណ៍​​​អាស៊ាន-​​​ឥណ្ឌា​ ​ដែល​ធ្វើ​ដំណើរ​​ចូល​មក​កម្ពុជា​​​ជា​​លក្ខណៈ​​មិត្ត​ភាព​នៅ​​​​រសៀល​ថ្ងៃ​នេះ​​​​​​​មាន​សរុប​​ទាំង​អស់​៤០​​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​​​ប្រណាំង​​ចំនួន​៣១​គ្រឿង​និង​៩​គ្រឿង​​ទៀត​ជា​

ឆេះ​ឈាប​នដ្ឋាន​ហុយ​ទ្រលោម​ផ្អើល​ឡាន​ទឹក​ទៅ​បាញ់​ពន្លត់​បន្ទាប់​ពីបូជា​សព​1ទាំង​មឈូស

Posted: 03 Dec 2012 09:55 PM PST

ដំបូល​ឈាបនដ្ឋាន​ដែល​ឆេះ​ត្រូវ​បាន​បាញ់​ទឹក​ពន្លត
រាជធានី​ភ្នំពេញ​ ៖ ដំបូល​ឈាបន​ដ្ឋាន​វត្ត​ទួល​សន្តិវ័ន​ហៅ​វត្ត​ទួល​អស់​លោក​ ស្ថិត​នៅ​​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​ ​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ធ្នូ បន្ទាប់​ពី​បូជា​សព​កាល​ពី​រសៀល​ថ្ងៃ​ទី​២ ធ្នូ ។​ ​ឈានបនដ្ឋាន​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​នេះ​មាន​ទំហំ​​ជាង​៣​ម៉ែត្រ​៤​ជ្រុង ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​វត្ត ប៉ុ​ន្តែ​ដោយ​សារ​​បាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ ទើប​គ្រាន់​តែ​ឆេះ​ដំបូល​អស់​មួយ​

កម្មករ​វារី​អគ្គិ​សនី​ស្ទឹង​អាតៃ​បាត់​ខ្លួន​4​នាក់ ម្នាក់​ត្រលប់​វិញ​ប្រាប់​ថា​មុន​កើត​ហេតុ​ទៅ​ដាក់​មង

Posted: 03 Dec 2012 09:50 PM PST

ទិដ្ឋភា​ព​ក្រោយ​ពេល​បាញ់​ទឹក​ចេញ​ពី​ទំនប់​វារី​អគ្គិសនី​ 
ខេត្ត​ពោធិ៍សាត់​ ៖ កម្មករ​វា​រី​អគ្គិសនី​ចំនួន​​៤​​នាក់​​ដែល​ប្រកាស​ថា ​​បាត់​ខ្លួន​​ក្នុង​​ហេតុការណ៍​​​ធ្លាយ​ទំនប់​វា​រីអគ្គិសនី​​​ស្ទឹង​អាតៃ​​នៅភូមិ​​​ឆាយល​ូ​​ ឃុំ​អូរសោម ​​ស្រុកវាល​វែង​​ ​កាលពី​រសៀល​ថ្ងៃទី​​​១ ធ្នូ ​កន្លងមក​​ ឥឡូវ​​នេះ​រក​ឃើញ​​ម្នាក់​ហើយ​ ​​​ប៉ុន្តែ​​កម្មករ​ម្នាក់​​​នេះ​មិនបាន​គ្រោះថ្នាក់​​ក្នុង​​​​ហេតុ​ការណ៍​​នោះទេ​គឺ​ ព្រោះខណៈ​នោះ​គាត់​​​ទៅ​ដាក់​មង ។​​

នាយ​ក​រដ្ឋ​មន្ត្រី​​ឥណ្ឌា​និង​អូស្ត្រាលី​កោត​សរសើរ​សម្តេច​តេជោ​ក្នុង​ការ​រៀប​ចំកិច្ច​ប្រជុំ​ទទួល​បាន​ជោគជ័យ

Posted: 03 Dec 2012 09:45 PM PST

តារាង
រា​​ជ​ធានីភ្នំពេញ​ ៖ ​​​សារ​លិខិត​​​​របស់​​លោក​ជំទាវ​​ជូលៀ ហ្គីលាដ (Julia Gillard) នាយក​រដ្ឋ​មន្ត្រី​​​​អូស្ត្រា​លី​​​​ និង​សារ​លិខិត​​​របស់​លោក​​​ម៉ាន់​ ម៉ូហាន់​ស្ហីង នាយក​រដ្ឋ​មន្ត្រី​​​ឥណ្ឌា​​​​ បាន​​​ផ្ញើ​​ជូន​សម្តេច​​​អគ្គ​​មហា​សេនា​បតី​​​តេជោ​​​​​​​​​ ហ៊ុន សែន​ នាយក​​រដ្ឋមន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ សារ​លិខិត​​របស់​ឥស្សរ​ជន​ដឹក​នាំ​​​ប្រទេស​​​ទាំង​​២ គឺ​​បាន​ថ្លែង​​​​​​នូវ​ការ​កោត​សរសើរ​​ដល់​ការ​រៀប​​ចំ​កិច្ច​​​ប្រជុំ​កំពូល​​​​​អាស៊ាន​​ ​និង​​កិច្ច​​ប្រជុំ​​​​កំពូល​​​នានា​ ប្រកប​ដោយ​​​​ជោគ​​ជ័យ ។​

រៀប​ការ​ជិត​20ឆ្នាំ​គ្មាន​កូន​1សោះ​ក្រោយ​ពេល​លែង​លះ3​ថ្ងៃ​ប្តី​កំណាច​លួច​វាយ​របួ​សធ្ងន់

Posted: 03 Dec 2012 09:40 PM PST

ស្រ្តីរងគ្រោះដោយសារប្តីកំណាចលបវាយនឹងដែកជើងជ្រូក 
ខេត្ត​កំពង់​ស្ពឺ​​​ ៖ ​​​ស្ត្រី​ម្នាក់​​​​​បាន​រង​របួស​​​​ធ្ងន់​​ដោយ​សារ​​​ត្រូវ​ប្តី​ដែល​​ទើប​នឹង​​លែង​លះ​គ្នា​​​បាន​​៣​ថ្ងៃ​​​វាយ​​​​ខណៈ​កំពុង​​ដេក​​​​លង់​​លក់​​លើ​អង្រឹង​​​​នៅ​រោង​​​ចិញ្ចឹម​ជ្រូក​ក្បែរ​​​ផ្ទះ​ធំ​​​របស់​ខ្លួន​​​ ​ដោយ​​​​​បែក​ក្បាល​​​ បាក់​ក្តោ​ង​ច្រមុះ​​ និង​បាក់​​ថ្គាម​​ ​​ហើយ​ត្រូវ​បាន​អ្នក​​​​នៅ​​ជិត​ខាង​ជួយ​​​ដឹក​ទៅ​​សង្គ្រោះ​​បន្ទាន់​​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​​​ ។

អ្នក​នាំ​ភ្ញៀវ​សណ្ឋា​គារ​ខ្មែរ​ស៊ីធី​ចាប់​រំលោភ​ស្ត្រី​ដែល​ចូល​ស្នាក់7​ម៉ោង​ក្រោយ​ត្រូវបាន​ចាប់​ខ្លួន

Posted: 03 Dec 2012 09:35 PM PST

ជន​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពេល​ចាប់​រំលោភ 
រាជ​ធានី​ភ្នំពេញ ៖ ​​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​ថ្ងៃទី​១ ធ្នូ ​នៅ​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​កែង​មហា​វិថី​ព្រះ​មុនី​វង្ស​និង​វិថី​ព្រះ​សីហនុ​ ក្នុង​ភូមិ​ទី​៧ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ ​ក្រោយ​ពីបុរស​នោះ​ចាប់រំលោភ​ស្ត្រី​ជា​ភ្ញៀវ​​​នៅ​សណ្ឋា​គារ​ខ្មែរ​ស៊ីធី​ ​ហើយ​ព្យាយាម​គេច​ខ្លួន​បាន​រយៈ​ពេល​ជាង​៧​ម៉ោង ។

សវនា​ការ​រឿ​ងបឹង​ពោង​ពាយ​និងយាយ​ក្រពើ

Posted: 03 Dec 2012 09:30 PM PST

​អ្នក​ស្រី​ឈិន សុគន្ធា​រី ហៅ​ យាយ​ក្រពើ
រាជ​ធានី​ភ្នំពេញ​ ៖ សំណុំ​រឿង​ចោទ​ប្រកាន់​អ្នក​ស្រី​ឈិន សុគន្ធា​រី ហៅ​ យាយ​ក្រពើ ពី​បទ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កម្ម​សិទ្ធ​ិសាធារណៈ​បាន​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លើក​យក​មក​បើក​សវ​នា​ការ​ជំនុំ​ជម្រះកាល​ពី​រសៀល​ ​ថ្ងៃទី​៣ ធ្នូ រួច​លើក​ការ​ប្រកាលសាល​ក្រម​ទៅ​ថ្ងៃទី​១៣ ធ្នូ ​ខាង​មុខ​​វិញ បន្ទាប់​ពីបាន​សាក​សួរ​មេ​ធាវី​ការ​ពារក្តី​ឱ្យ​អ្នក​ស្រី​ឈិន សុគន្ធា​រី រួច​មក ។

កូរ៉ូឡា​បុក​របង​ផ្ទះ ម្ចាស់​រវល់​ទៅ​ពេទ្យ ចោរ​ស៊ី​គ្រឿង​ក្នុង​ហ្មត់

Posted: 03 Dec 2012 09:20 PM PST

រថយន្តកូរ៉ូឡាដែលចោរខ្វេះយកអស់សល់តែតួនិងម៉ាស៊ីន 
រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាកកូរ៉ូ​ឡាមួយ​គ្រឿង​ដែល​​​បាន​ជួប​ឧប្បត្តិ​ហេតុ​​ដោយ​ការ​បើក​​​​បុក​សសររ​បង​ផ្ទះ​​គេ​​ និង​បោកផ្ទប់​ដើម​អាកា​ស្យា​បណ្ដាល​ឲ្យ​រង​នូវ​ការ​ខូច​ខាត​ និង​រង​​របួសម្ចាស់​​ផង​នោះ​​ត្រូវ​ក្រុម​ជន​ខិល​ខូច​បាន​ឆក់​ឱកាស​​ដែល​ម្ចាស់​​រថយន្ត​​រវល់​ទៅ​មន្ទីរ​​ពេទ្យ​គ្មាន​អ្នក​នៅ​ចាំ​ ​​ស្រាប់​​តែ​​​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​លួច​ដោះ​យក​គ្រឿ​ង​​ក្នុង​​រថយន្ត​នោះស្ទើរ​អស់​ដូច​ជា​​ អាគុយ​ ម៉ាញ៉េ​ ស្ពី​ក​ឃ័រ​ ទ្វារ​ កង់មួយ ព្រ​ម​​​ទាំង​របស់​របរ​សំខាន់​ៗ​មួ​យ​​​ចំនួន​ទៀត​ ។​ ​​ទី​

ទិវា​​ជន​​ពិការ​​នៅ​​កម្ពុជា​សម្ដេច​​តេ​ជោ ​៖ ត្រូវ​មើល​ឃើញ​​សមត្ថ​​ភាព​​ជន​​ពិការ​ ​ប្រសើរ​​ជាង​​មើល​​ពិការ​​ភាព

Posted: 03 Dec 2012 09:10 PM PST

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​អម​ដោយ​ឧបនាយករដ្ឋមន្ដ្រី​ជួប​សំណេះសំណាល​ជាមួយ​កុមារ
​​រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ​​បាន​​​​​អំពាវ​នាវ​​​ជា​សាធារណៈ​​ចំពោះ​​​បង​ប្អូន​​​ជន​រួម​ជាតិ​​ទាំង​អស់​ ​សូម​មេត្តា​​កុំ​មា​ក់​​ងាយ​​​ជន​ពិការ​ ពាក្យ​សម្តី​​ដែល​គួរ​​​ឱ្យ​​​​ឈឺ​ចាប់​​ដូច​ជា​ពាក្យ​​អាខ្វាក់​ កំបាក់​​ ​អា​​អង្គទ​​​... ​ឱ្យ​សោះ​ ។ សូម​អង្វរ​​ករ​ សូម​បញ្ឈប់​​ប្រើ​នូវ​ពាក្យ​អសុរោះ​​នេះ​ដែ​ល​ជា​​ការ​​ប្រមាថ​​​មា​ក់​ងាយ​​ដ៏​ធ្ងន់​ធ្ងរ​​ចំពោះ​ជន​ពិការ​ ព្រោះ​មាន​ការ​​​ឈឺ​​ចាប់​​ចំពោះ​បញ្ហា​​នេះ ។ សូម​​អំពាវ​នាវ​​​ឱ្យ​

នគរ​បាល​ខណ្ឌ7​មករា​បង្ក្រាប​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​និង​កាំភ្លើង​ខ្លីមួ​យដើម

Posted: 03 Dec 2012 09:00 PM PST

សមត្ថកិច្ចបង្ហាញជនសង្ស័យនិងវត្ថុតាងក្រោយចាប់ខ្លួន
រា​​ជ​ធានី​ភ្នំពេញ​ ៖ ​​​​សមត្ថ​កិច្ច​ខណ្ឌ​​៧មក​រា​ កាល​ពី​ម៉ោង​​​​​៩​និង​​៥០​នាទី​​​​​ព្រឹកថ្ងៃ​ទី​​៣ ធ្នូ​​​ បាន​​បង្ក្រាប​​ជន​ជួញ​ដូរ​គ្រឿង​ញៀន​​​​​១ករណី​​​​ដែល​ក្រុម​​​នេះ​​បាន​ប្រើ​ប្រាស់​​​រូប​ភាព​ជា​​​យោ​ធា​​​ក្លែង​ក្លាយ​​​ និង​​មាន​អាវុធ​​​ខ្លី​​​១​ដើម​​ ព្រម​ទាំង​គ្រាប់​មួយ​​ចំនួន​​​ទៀត​ ។​​ ​ជន​​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញឿន​​​​ឈ្មោះ​​​ម៉ុន រិទ្ធី​ ភេ​ទ​ប្រុស អាយុ​​​៣៤​ឆ្នាំ​​ ស្នាក់​នៅ​​​ផ្ទះ​​​លេខ​​​៣០៤​ E4 ​វិថី​​​​​កម្ពុជាក្រោម​​ សង្កាត់​​​​​​មិត្ត​ភាព​​ ខណ្ឌ​​៧​មក​រា​ មុខ​

ហេង ម៉ារ៉ាឌី ​ជំងឺ​ធ្វើ​ទុក្ខ​​ខ្លាំង​ក្រុម​គ្រួសារ​បញ្ជូន​ទៅព្យា​បាល​​នៅ​វៀតណាម​

Posted: 03 Dec 2012 07:48 PM PST

នាង​ហេង ម៉ារ៉ាឌី
រាជធានីភ្នំពេញ ៖ តារា​​សម្តែង និង​ពូកែ​ខាង​តុប​តែង​មុខនាង​ហេង ម៉ារ៉ាឌី ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​នាង​ដឹក​ចេញ​ពី​ប្រទេស​​កម្ពុជាទៅ​កាន់​​ប្រទេស​​វៀតណាម កាលពីយប់​​ថ្ងៃទី​៣ ធ្នូ វេលា​ម៉ោង​៣​ទៀបភ្លឺ បន្ទាប់​ពី​​នាង​មាន​បញ្ហា​សុខ​ភាព​​យ៉ាងធ្ងន់ធ្ងរ ។ ប្រភព​ពីអ្នក​សិល្បៈ​ម្នាក់​​បាន​អះអាង​​ប្រាប់​កោះ​សន្តិ​ភាព​ថា នាង​ហេង ម៉ារ៉ាឌី ត្រូវបាន​គេ​ដឹក​ទៅ​កាន់​ប្រទេស​​វៀតណាម ហើយ​បន្ទាប់​ពី​​សភាព​ជំងឺ​របស់​​

សហ​ព័ន្ធ​​បាល់​​ទាត់ FIFA ពិន័យ​​​ក្រុម​ជម្រើ​ស​​ជាតិ​កូរ៉េ​ខាង​ត្បូង​​ពី​​រ​​ប្រកួត និង​​​ប្រាក់​​ជាង​បី​ពាន់​ដុល្លារ

Posted: 03 Dec 2012 07:47 PM PST

យោង​​តាម​ប្រភព​ព័ត៌​មាន​​ញូអេស៊ី​​ ចេញ​​ផ្សាយ​​​កាល​ពី​ថ្ងៃ​អង្គារ​​ទី​៤ ធ្នូ ឆ្នាំ​២០១២ បាន​ឱ្យ​​ដឹង​ថា ​សហ​ព័ន្ធ​​បាល់​ទាត់អន្តរ​ជាតិ​​ FIFA បាន​​សម្រេច​​​ពិន័យ​​ក្រុម​​កីឡា​ករ​​បាល់​ទាត់​ជ​ម្រើស​​​​កូរ៉េ​ខាង​​ត្បូង​​​ដោយ​​ព្យួរ​​ការ​ប្រកួត​​លក្ខណៈ​អន្តរ​ជាតិ​​ចំនួន​២លើក​​​ពី​បទ​​ធ្វើ​​កាយ​វិការ​​មាន​លក្ខណៈ​​នយោ​បាយ​​នៅ​ក្នុង​​​ការ​ប្រកួត​​អូឡាំ​ពិក​​ក្រុង​ឡុង​កាល​ពី​​ខែ​​​សីហា ឆ្នាំ​២០១២ នៅ​ពេល​​ដែល​ក្រុម​​កូរ៉េ​ខាង​ត្បូង​

ឆេះ​ដំបូល​ឈាប​ន​ដ្ឋាន​វត្ត​ទួល​សន្តិ​វ័ន​ហៅ​វត្ត​ទួល​អស់​លោក​ផ្អើល​ទាំង​ព្រឹក​

Posted: 03 Dec 2012 07:45 PM PST

ឆេះ​ដំបូល​ឈាប​ន​ដ្ឋាន​វត្ត​ទួល​សន្តិ​វ័ន​ហៅ​វត្ត​ទួល​អស់​លោក​ផ្អើល​ទាំង​ព្រឹក​
រាជធានី​ភ្នំពេញ​ ៖ ដំបូល​ឈាបន​ដ្ឋាន​វត្ត​ទួល​សន្តិវ័ន​ហៅ​វត្ត​ទួល​អស់​លោក​ ស្ថិត​នៅ​​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​ ​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ធ្នូ បន្ទាប់​ពី​បូជា​សព​កាល​ពី​រសៀល​ថ្ងៃ​ទី​២ ធ្នូ ។​ ​ឈានបនដ្ឋាន​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​នេះ​មាន​ទំហំ​​ជាង​៣​ម៉ែត្រ​៤​ជ្រុង ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​វត្ត ប៉ុ​ន្តែ​ដោយ​សារ​​បាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ទៅ​

អាវុធហត្ថ​ផ្ទៃ​ប្រទេស​បង្ក្រាប​ការ​ដាក់ឆ្នុក និងឃាត់​ខ្លួនអ្នកនេសាទ​វៀតណាម​៨​នាក់

Posted: 03 Dec 2012 07:42 PM PST

អាវុធហត្ថ​ផ្ទៃ​ប្រទេស​បង្ក្រាប​ការ​ដាក់ឆ្នុក និងឃាត់​ខ្លួនអ្នកនេសាទ​វៀតណាម​៨​នាក់
ខេត្តពោធិ៍​សាត់​ ៖ បន្ទាប់ពី​រដូវ​បើក​នេសាទ​​ភ្លាម​ គេ​សង្កេត​ឃើញ​បទ​ល្មើស​នេសាទ​បាន​កើត​មាន​យ៉ាងព្រោងព្រាត​​ ស្ទើរតែ​​គ្រប់ទី​កន្លែង​​ក្នុង​បឹង​ទន្លេសាប ​​ដូចជា​ការ​ដាក់ឆ្នុក ​ការអូសអួន ​លូស្បៃមុង ​ការ​ដាក់ច្ប៉ ​ការប្រើ​​ឧបករណ៍​​ឆក់ ​និង​ការ​​ចិញ្ចឹម​ត្រីឆ្តោជាដើម ។ប្រភព​ឱ្យ​ដឹង​ថា ​​កាល​ពីយប់​ថ្ងៃទី​២ ធ្នូ ​២០១២ ​លោក​វរសេនីយ៍​​ទោកៅ ជីឡេង ​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃប្រទេស​​ និង​លោក​​

ខាត់ សុឃីម បង្ហូរ​ទឹក​ភ្នែក​លើ​ឆាក​មុន​ពិធី​រៀប​ការ​មក​ដល់​

Posted: 03 Dec 2012 07:39 PM PST

អ្នកនាង​ខាត់ សុឃីម និងគូដណ្តឹង
រាជធានី​ភ្នំ​ពេញ ៖ ខណៈ​ពេល​ដែល​ពិធី​មង្គល​ការ​រវាង​អ្នក​មេ​ម៉ាយ​ចាយ​រាង​នាង​ ខាត់ សុឃីម​ និង​បុរស​សង្ហា​វ័យ​ក្មេង​ផាណូ បាន​រំកិល​ខ្លួន​កាន់​តែ​កៀក​នោះ​ស្រាប់​តែ​ដៃ​គូ​សេ្នហា​ដ៏​ល្អូក​ល្អិន​មួយ​គូ​នេះ​បាន​ណាត់គ្នា​បង្ហូរទឹក​ភ្នែក​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ ដែល​មាន​ការ​ផ្សាយ​​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្សន៍​ទៅ​វិញ ។

រថយន្តកាមរី​បាឡែន​ស្រវឹង​​បើក​​បុក​ដើម​ក្ងោក​ដាច់​កង់​មុខចេញពី​រថយន្ត​

Posted: 03 Dec 2012 07:39 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​បាឡែន​ពណ៌​កណ្តុរ​ល្មែះ ជិះគ្នា​​៦​នាក់ ស្រី​៣​នាក់ ប្រុស​៣​នាក់ សុទ្ធ​តែ​​ស្រវឹង​​បាន​រេ​ចង្កូតទៅ​បុក​​ផ្ទប់​នឹង​ដើម​ក្ងោក​​ បណ្តាលឱ្យ​​រថយន្ត​ដាច់​កង់​មុខ​ខាងស្តាំ​ខ្ទាត​ចេញពី​រថយន្ត និង​ខូច​ខាត​មួយ​ចំហៀង​​ខាង​ស្តាំ​ តែ​មិន​មាន​អ្នក​រង​របួសទេ ។ ហេតុការណ៍​​នេះកើត​ឡើង​កាលពីវេលា​ម៉ោង​២​និង​៤០​នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី​​៤ ធ្នូ ២០១២ នៅ​មុខ​ផ្សារទំនើប​បាយ័ន តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី​ ស្ថិតក្នុង​

ប្តីអប្រិយ​​លែង​គ្នា​បាន​៣​ថ្ងៃ​វាយ​ប្រពន្ធ​៣​ដែក​ជើង​ជ្រូក​បែក​ក្បាល ​បាក់​ក្តោង​ច្រមុះ និង​បាក់​ថ្គាម

Posted: 03 Dec 2012 07:33 PM PST

ស្ត្រីរងគ្រោះសម្រាកព្យាបាលនៅមន្ទីរ​ពេទ្យ​
ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​​រង​របួសធ្ងន់ ​​ដោយ​សារ​ប្តី​ដែល​ទើប​នឹង​លែង​​លះគ្នា​បាន​៣​ថ្ងៃប្រើ​អំពើ​ហិង្សា​វាយ​៣​ដែក​ជើង​ជ្រូក​ ខណៈ​ពេល​កំពុង​​​សម្រាក​លក់​លើ​អង្រឹង​​ចង​នៅ​រោង​ទ្រុង​ជ្រូក​ក្បែរ​ផ្ទះ​ធំរបស់​ខ្លួន​ បណ្តាល​​ឱ្យ​បែក​ក្បាល បាក​់​ក្តោង​ច្រមុះ និង​បាក់​ថ្គាម​​ត្រូវបាន​អ្នក​ផ្ទះ​នៅ​ក្បែរ​​ដឹក​​​មក​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ។

សម្តេច​តេជោ​ហ៊ុន សែន បានអញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​ប្រគល់ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​​ដល់​ប្រជា​ពល​រដ្ឋ​​នៅក្រុង​សំរោង​

Posted: 03 Dec 2012 07:31 PM PST

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​​​​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​​៧៤៩គ្រួសារ ​ស្មើ​នឹង​៩៣៥​ក្បាល​ដី ​លើ​ផ្ទៃ​ដី​សរុប​៨៧៧,៣៥​ហិកតា ដែល​រស់​នៅ​ក្នុងភូមិ​កសិ​ទេពពោធិ​វង្ស, ភូមិ​ខ្លា​ចឫស្សី ស្ថិត​ក្នុង​សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​វេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៤ ធ្នូ ២០១២ ​​ ដោយ​មាន​ការអញ្ជើញ​​​​ចូល​

អ្នក​កាសែត​កម្ពុជា​​ទៅ​ចូល​រួម​​សិក្ខា​សាលា​​នៅ​​​បាង​កក​បាន​បញ្ចប់ហើយ

Posted: 03 Dec 2012 07:30 PM PST

អ្នក​កាសែត​កម្ពុជា​​ទៅ​ចូល​រួម​​សិក្ខា​សាលា​​នៅ​​​បាង​កក​បាន​បញ្ចប់ហើយ
សិក្ខា​សាលា​​របស់​អ្នក​កាសែត​កម្ពុជា ដែល​​បាន​ប្រារព្ធ​​ធ្វើ​នៅ​​សណ្ឋា​គារ​​​រី​ហ្គែន ក្រុង​បាង​កក​ ប្រទេស​ថៃ​​​​រយៈ​ពេល​​៣​ថ្ងៃ​ ​ចាប់​ផ្តើម​​ពី​ថ្ងៃទី​២៩ វិច្ឆិកា បាន​បញ្ចប់​​​កាល​ពី​​​វេលា​​ថ្ងៃ​​ត្រង់​ថ្ងៃ​​ទី​​១ ធ្នូ ​កន្លង​​ទៅ ។ សិក្ខា​សាលា​​នេះ​​​រៀប​ចំ​ឡើង​​ដោយ​​លោក​​បណ្ឌិត​​អាណា​ ហ្វៀលស្តាត​ នាយក​​កម្ម​វិធី​​ព័ត៌​មាន​​អន្តរ​ជាតិ​​ប្រចាំ​​ប្រទេស​​ន័រ​វែស ​និង​​លោក​ឡឹម ពិសិដ្ឋ នាយក​​អង្គ​ការ​​សារ​ព័ត៌​មាន​​សេរី​នៅ​

ទើប​តែ​ដូរ​ម៉ូតូ​ស៊េរី​២០១២ ​ត្រូវ​ចោរ​បាញ់​ស្លាប់​​ក្បែរសាលា​​ខណ្ឌដូនពេញ

Posted: 03 Dec 2012 07:24 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​បានស្លាប់​នៅ​ក្នុង​ថ្លុកឈាម​​យ៉ាង​អាណោចអាធ័ម មុខ​សាលា​​ខណ្ឌដូនពេញ កាលពីវេលាម៉ោង​២ ​និង​៥​នាទីរំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី៤ ធ្នូ ២០១២ ​ក្រោយពីបុរស​នោះ ត្រូវ​​ក្រុមចោរ​​ប្រដាប់អាវុធ​​ភ្ជង់គំរាម​​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូពី​ស៊េរី​២០១២ ​មុខ​ភោជនីដ្ឋាន​​យីហោថែល​​ ដែលមានទីតាំង​​លេខ១៣ ផ្លូវ​លេខ​៩០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ​តែ​មិន​បាន​សម្រេច​​ដោយ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!