Koh Santipheap Daily

Koh Santipheap Daily


គយរាជធានីភ្នំពេញ​ចុះ​ឆែកឆេរ​ឃ្លាំងស្តុក​ទំនិញ​គេចពន្ធ២​កន្លែង

Posted: 05 Dec 2012 11:33 PM PST

គយរាជធានីភ្នំពេញ​ចុះ​ឆែកឆេរ​ឃ្លាំងស្តុក​ទំនិញ​គេចពន្ធ២​កន្លែង
រាជ​ធានី​ភ្នំពេញ​ ៖ គយ​រាជ​ធានីភ្នំពេញ​​កាលពី​វេលា​ម៉ោង​១១ ​និង​៣០នាទី​ព្រឹកថ្ងៃទី​៦ ធ្នូ ២០១២ ​បាន​ចុះ​ឆែកឆេរ​ឃ្លាំងស្តុកទំនិញ​ចំនួន២កន្លែង ចម្ងាយ​ពីគ្នា​៦០ម៉ែត្រ ដែលមានទីតាំង​​ស្ថិត​នៅសង្កាត់​ទឹកល្អក់ទី៣ ​ដោយ​​មានការ​សង្ស័យថា ​ឃ្លាំងទាំងពីរនោះ​​គេចពន្ធ​ ។

ឯក​អគ្គ​​រដ្ឋ​ទូត​​ស៊ែរប៊ីប្រចាំ​អូតង់​​ធ្វើ​អត្ត​ឃាត​​នៅព្រលាន​យន្តហោះ

Posted: 05 Dec 2012 11:32 PM PST

ឯក​អគ្គ​រដ្ឋ​ទូត​​ដែល​ធ្វើ​​អត្តឃាត​
ប្រភព​​ព័ត៌​មាន​​​​តុុលាការ​​ និងការ​​ទូត​គូស​បញ្ជាក់​​កាល​ពី​​ថ្ងៃទី​៥ ធ្នូថា​​ ឯក​អគ្គរដ្ឋ​ទូត​​​ស៊ែរ​ប៊ី​ប្រចាំ​អង្គការ​​អូតង់​​បាន​ធ្វើ​អត្ត​ឃាត​​កាល​ពីយប់​​ថ្ងៃទី​៤ ធ្នូ ដោយលោត​ទម្លាក់​​ខ្លួន​ ខណៈ​ពេល​​លោក​អមដំណើរ​​ពួក​អ្នក​ការ​ទូត​​ឯព្រលាន​យន្ត​ហោះ​​ក្រុង​ព្រុច​សែល ប្រទេស​បែល​ហ្ស៊ិក​ ។

Hamilton​សង្ឃឹម​ទទួល​បាន​​លទ្ធផលល្អ​​ប្រ​សើរ​ជា​មួយ​​រថយន្ត​ថ្មីរបស់​​ក្រុម​ Mercedes

Posted: 05 Dec 2012 11:21 PM PST

អតី​ត​ជើង​​ឯក​ហ្វម​មូ​ឡា​វ័ន​ពិភព​​លោក​ Lewis ​Hamilton​សង្ឃឹម​ថា ខ្លួននឹង​ទទួល​បាន​លទ្ធ​ផលល្អ​ប្រ​សើរ​ជា​មួយ​ក្រុម​ថ្មី Mercede​sនៅ​រដូវ​​កាល​ប្រ​ណាំង​ឆ្នាំ​ក្រោយ ។​ នៅ​ពេល​ដែល​ត្រូវ​សួរ​អំពី​ភាព​ចម្រូង​ចម្រា​ស​បច្ចុប្បន្ន​ជុំ​វិញ​ពាន​ជើង​ឯក​ពិភព​លោក​ឆ្នាំ​នេះ កីឡាករ​អង់​គ្លេស​រូបនេះ​បាន​ទាត់​​ចោល​ដោយ​និ​យាយ​ថា ខ្លួន​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​បញ្ហា​នេះ​ទេ​ មិន​ថា អ្នក​ឈ្នះ​ជា​សេបា​ស្ទៀន វេតទែល​ឬ​ហ្វឺ​ណាន់​ដូ អា​ឡុន​សូ​នោះ​ទេ ។​

ហ្វ្រច់​៖ ប៊ូត​សង្ឃឹម​​​ទទួល​បាន​ឱកាស​ប្រ​កួត​ជា​ថ្មី

Posted: 05 Dec 2012 11:21 PM PST

ជើង​ឯក​ពិភព​លោក​ក្នុង​ប្រ​ភេទ​ទម្ងន់ Super Middleweight ខាល ហ្វ្រច់​បាន​ខិត​ចូល​កាន់​តែ​កៀក​ឆ្ពោះ​ទៅ​រក​ការ​ប្រ​កួត​ជា​ថ្មី​ម្តង​ទៀត​ជា​មួយ​កីឡាករ​កា​ណា​ដា​លូ​ស៊ាន ប៊ូត​ បន្ទាប់​ពី​អតី​ត​ជើង​ឯក​ពិ​ភព​លោក​រូប​នេះ​(​ប៊ូត​)​និយាយ​ថា ខ្លួន​​ចង់​បាន​ការ​ប្រ​កួត​ជា​ថ្មី​ម្តង​ទៀត ។

ណា​ដាល់​បញ្ជាក់​ថា ខ្លួន​ទំនង​​​មិន​អាច​ជា​សះ​ស្បើយ​ទាន់​ពេល​​​​ព្រឹត្តិ​​​ការ​ណ៍ Australian Open​​​ទេ

Posted: 05 Dec 2012 11:21 PM PST

តារា​វាយ​កូន​បាល់​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​បាន​បញ្ជាក់​ឱ្យ​ដឹង​កាល​ពី​ដើម​សប្តា​ហ៍​នេះ​ថា របួស​របស់​ខ្លួន​ប្រ​ហែល​​មិន​ជា​សះ​ស្បើយ​១០០​%​​ទាន់​ពេល​ការ​ប្រ​កួត​ក្រប​ខ័ណ្ឌធំ​​រដូវ​កាល​ថ្មី Australian Openនោះ​ទេ ។«ការ​ធូរ​ស្បើយ​​កំពុង​តែ​មាន​​ជា​បណ្តើរ​ៗ​ ខ្ញុំ​សប្បាយ​ចិត្ត​ហើយ​វេជ្ជ​បណ្ឌិត​ក៏​សប្បាយ​ចិត្ត​ដែរ​។ ប៉ុន្តែ​រឿង​អព្ភូត​ហេតុ​ពិត​ជា​មិន​មាន​ទេ​នៅ​ពេល​នេះ ហើយ​ខ្ញុំ​ទំ​នង​ជា​មិន​អាច​

IOC សម្រេច​ដក​ហូត​មេ​ដាយ​អូ​ឡាំ​​ពិក​ក្រុង​អា​ថែន​​ពី​អត្ត​ពលិក​​4រូប​

Posted: 05 Dec 2012 11:21 PM PST

អត្ត​​ពលិក​អូ​ឡាំ​​ពិក​ក្រុង​អា​​ថែន​​ឆ្នាំ ២០០៤​ចំ​នួន​​៤​រូប​ត្រូវ​បា​​ន​​ដក​ហូត​យក​មេដាយ​​បន្ទាប់​ពី​រក​ឃើញ​ថា ប្រើ​ថ្នាំ​ញៀន​ Anabolic steroids។ អត្ត​ពលិក​ទាំង​៤​នាក់​នោះ​រួម​មាន Yuriy Bilonog ​ជាតិ​អ៊ុយ​ក្រែ​ន​ត្រូវ​ដក​ហូត​មេដាយ​មាសវិញ្ញាសា​​ចោល​ដុំ​ដែក Ivan Tsikhan (​ជាតិ​បេឡា​រុស​)​ដក​ហូត​មេដាយ​ប្រាក់​វិញ្ញាសា​ចោល​ដុំ​ដែក​មាន​ដង​ Yatchenko (​ជាតិ​បេឡា​រុស​)​ដក​ហូត​

ក្លិប Arsenal ចាប់​អារម្ម​ណ៍​​ទិញ​​​កីឡា​ករ​​ដេម​បាបា​​ ខ្សែ​ប្រយុទ្ធ​​​ក្លិប​ Newcastle

Posted: 05 Dec 2012 10:36 PM PST

ដេមបាបា​ ដែល​ទើប​ស៊ុត​​បាល់​​បញ្ចូល​​ទី​បាន​​២​គ្រាប់​​​​​​ដឹក​នាំ​​ក្លិប Newcastle ​ផ្តួល​ក្លិប​​​ Wigan ​ក្នុង​​លទ្ធ​ផល​​​ 3-0 ​កាល​ពី​​ថ្ងៃ​ទី​​៣ ​ធ្នូ​ កន្លង​មក​​ កំពុង​ស្ថិត​​ក្នុង​ចំណាប់​អារម្មណ៍​របស់​លោក​​​អាសេន វ៉េង​ហ្គឺ គ្រូបង្វឹក​​ក្លិប Arsenal និង​ដឹង​ថា ​​ខ្សែប្រយុទ្ធ​​​​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​រូប​នេះ​​ មាន​តម្លៃ​​​ខ្លួន​​ត្រឹម​​​តែ​​​៧,៥​លាន​​ផោន​​​ប៉ុណ្ណោះ​ ទើប​លោក​​ចាប់​អារម្មណ៍​​​ទិញ​នៅ​​​​ដើម​ឆ្នាំ​​ខាង​មុខ​​​ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៦ ធ្នូ ២០១២

Posted: 05 Dec 2012 10:31 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៦ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សួង​ សុវណ្ណ​ថា ​សង្ឃឹម​​ថា​​អាច​រក​បាន​​3​ពិន្ទុ​​​សម្រាប់​​​ការ​ជួប​​​​ជ័យ​ វណ្ណៈ​ លើ​ក​នេះ​

Posted: 05 Dec 2012 10:23 PM PST

កីឡាករ សួង​ សុវណ្ណ​ថា (ឆ្វេង) និង​កីឡា​ករ ជ័យ វណ្ណៈ​
រា​​ជធានី​ភ្នំពេញ​ ៖ ​​​នៅ​លើ​​សង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន​​​​ CTN ​ថ្ងៃ​សៅរ៍​​​ទី​​៨ ធ្នូ ខាង​មុខ​​​នេះ ការ​ប្រកួត​​​​ប្រដាល់​​​​ដណ្តើម​​ខ្សែ​ក្រវាត់​​​​ជើង​​ឯក​​១០​លាន​​រៀល​របស់​ស្រា​ផែន​ដី​​​សម្រាប់​​ពូល​ A ​បាន​​​ឈាន​ចូល​​​ដល់​ជុំ​​ទី​​២​​​ហើ​យ​ ។​​ សួង​ សុវណ្ណ​ថា ​​មក​ពី​​​សមា​គម​កីឡា​​​ប្រដាល់​ក្រសួង​​​ការ​ពារ​ជាតិ​​​​ នឹង​ជួប​​ប្រកួត​ជា​មួយ​​​​ ជ័យ វណ្ណៈ​ មក​ពី​​ក្លិប​ឃ្លាំង​មឿង​​កីឡា​ ចំណែក​​ព្រំ វី មក​ពី​ក្លិប​​​​​កង​រាជ​​អាវុធ​​ហត្ថ​​​ស្រុក​​ស្ទោង​​​ខេត្ត​កំពង់​​​ធំ​​

​​កីឡាករ​3រូប​​សង្ឃឹមឈ្នះ​ក្នុង​ការ​ប្រកួត​​សន្សំ​​ពិន្ទុ​​ជុំ​ទី​3ពូល​Bថ្ងៃ​សៅរ៍សប្ដាហ៍នេះ

Posted: 05 Dec 2012 10:21 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​​៨ ធ្នូ​ ស្អែក​​នេះ​កីឡា​ករ​ជើ​ង​ខ្លាំង​​៦រូប​​​នឹង​មក​ប្រជែង​​គ្នា​សាជា​ថ្មី​នៅ​លើ​សង្វៀន​​បាយ័ន​បឹង​ស្នោ​ ដើម្បី​​រក​ជើង​​ខ្លាំង​​ទៅ​ប្រកួត​​ដណ្ដើម​​ខ្សែ​ក្រវាត់​​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន​ ឆ្នាំ​២០១៣​ខាង​មុខ ។ ​​នៅពេល​នេះកីឡា​ករ​ដែល​មាន​​ពិន្ទុ​​លោត​​គ្រាន់​បើ​សម្រាប់​ពូល​B​​បាន​​ប្ដេជ្ញា​ថានឹង​​ផ្ដួល​​ដៃ​គូ​​របស់​ខ្លួន​​នា​ថ្ងៃ​ស្អែក​នោះ​រួម​មាន​​កីឡា​​ករ​​ឈាន ហុង មកពីក្លិប​​​ក្រសួង​ការពារ​

ប៉ះទង្គិច​គ្នា​រវាង​​បាតុករ​2​ក្រុម​​នៅជុំវិញ​​វិមាន​​ប្រធានា​ធិបតី​​អេហ្ស៊ីប​​របួស​ជាង​200​នាក់

Posted: 05 Dec 2012 10:18 PM PST

 ការ​ប៉ះទង្គិច​គ្នា​​នាពេល​យប់​
ពួក​ប្រឆាំង​​​ និង​ពួក​អ្នក​គាំ​ទ្រ​​ប្រធានាធិបតី​​​អេហ្ស៊ីប​​​​លោក​ម៉ូហា​ម៉េដ​​​ម័រស៊ី​បាន​ប៉ះទង្គិច​​គ្នា​​​​ កាល​ពី​យប់​​ថ្ងៃទី​៥ ធ្នូ ​ដោយ​គប់​ដុំ​ថ្ម​​ និង​ដប​សាំង​​​ដុត​ដាក់​គ្នា​​នៅមុខ​​វិមាន​​ប្រធានាធិបតី​​​​ទី​ក្រុង​គែរ បណ្តាល​ឱ្យ​មនុស្ស​ជាង​២០០​នាក់​​ត្រូវ​របួស​​​ហើយ​នោះ​ជា​ការ​បង្ហាញ​​​ពី​ការ​បែកបាក់​គ្នា​យ៉ាង​​ខ្លាំង​ក្នុង​ប្រទេស​​ដែល​ធ្លាក់​ក្នុង​វិបត្តិ​​ក្រោយ​ការ​ផ្តួល​​រំលំ​ប្រធានាធិបតី​​លោក​ហូស្នីមូបារ៉ាក់​​មក​ ។

បន្លំ​យក​ម៉ា​​ស៊ីន​ភ្លើង​លក់​ដល់​ក្នុង​ផ្ទះ​សំញែង​កាំ​ភ្លើង​ប្លន់​បាន​ប្រាក់​ប្រហែល​1ពាន់​ដុល្លារ​

Posted: 05 Dec 2012 10:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​​ប៉ៃ​លិន ៖ កូន​ប្រុស​ស្រី​របស់​មេ​ចុង​ភៅ​ធ្វើ​ម្ហូប​ការ​យី​ហោ «រស្មី​ប៉ៃ​លិន »បាន​អះ​អាង​ថា ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​១​ក្រុម​ មាន​គ្នា​៣​នាក់ ក្នុង​នោះ​ម្នាក់​ពាក់​អាវ​យឺត​បង្កង់​ ស្លៀក​ខោ​ខ្មៅ ជា​អ្នក​បើក​បរ​រថយន្ត​កាម​រី​ ពណ៌​សម្បក​ឪឡឹក ស៊េរី​ឆ្នាំ​១៩៩៥ និង​​២​នាក់​ទៀត​ ម្នាក់​ស្លៀក​​​ពាក់​ខោអាវ​ប៉ា​រ៉ា​ និង​ម្នាក់​ទៀត​ស្លៀក​ពាក់​ខោ​អាវ​ឈុត​ពណ៌​អាច​ម៍​សេះ ​ដក​កាំ​ភ្លើង​ភ្ជង់​ប្លន់​ដល់​ក្នុង​ផ្ទះ​ ។

អ៊ុង វិរៈ​ មិន​ញញើត​វ៉ែន សុវណ្ណ ក្នុង​ជំនួប​លើក​ទី​​4​នៅ​លើ​សង្វៀន​បឹង​ស្នោ​

Posted: 05 Dec 2012 10:09 PM PST

កីឡាករអ៊ុង វិរៈ​ (ឆ្វេង) និង​កីឡា​ករ វ៉ែន សុវណ្ណ
រាជធានីភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​៧ ធ្នូ​នេះ​ កីឡាករ​សិស្ស​ច្បង និង​សិស្ស​ប្អូន​ពីរ​រូប​គឺ អ៊ុង វិរៈ និង​វ៉ែន សុវណ្ណ នឹង​ជួប​សង​សឹក​ស៊ី​សាច់​ហុត​ឈាម​គ្នា​ជា​លើក​ទី​៤ នៅ​លើ​សង្វៀន​បាយ័ន​បឹង​​ស្នោ ​​។ ជាមួយ​ប្រវត្តិ​ធ្លាប់​ចាញ់​តែ​ម្ដង ​ហើយ​ឈ្នះ​២​លើក​ជាប់​គ្នា កីឡាករអ៊ុង វិរៈ ប្រាប់​ថា មិន​ញញើត​ចំពោះ​ការ​ឡើង​រេញ​នា​ល្ងាច​នេះ​ទេ ​បើ​ទោះ​ជា​លោក​ត្រូវ​ប្រឈម​នឹង​ខ្លា​ចាស់​វ៉ែន សុវណ្ណ​ដែល​ពិបាក​ស៊ី​ដោយ​

​​ឃាត​កម្ម​​ព្រៃ​ផ្សៃ​​បំ​ផុត​​ សម្លាប់​ម្ដាយ​​និង​កូន​​ស្រី​ក្នុង​បន្ទប់​ទឹក​

Posted: 05 Dec 2012 10:00 PM PST

ទិដ្ឋភាពនៅផ្ទះកើតហេតុ
ខេត្ត​បាត់​ដំបង​ ៖ ​​ថៅ​កែ​អេត​ចាយ​ដែល​ជា​ម្ដាយ​ និង​កូន​ស្រី​វ័យ​១៣​ឆ្នាំ ​ត្រូវ​ឃាត​ករ​បិទ​មុខ​សម្លាប់​ជា​បន្ត​បន្ទាប់​យ៉ាង​ឃោរ​ឃៅ​បំផុត​ក្នុង​បន្ទប់​​ទឹក​នៅក្នុង​ផ្ទះ​ ខណៈ​បុរស​ជាប្ដី​មិ​ន​នៅ​ផ្ទះ​។ ​​​ អំពើ​​ឃាត​កម្ម​​នេះ​ត្រូវ​​បាន​សមត្ថ​កិច្ច​សន្មត់​ថា ​អាច​កើត​ឡើង​នៅ​ចន្លោះម៉ោង​៦​ទៅ​ម៉ោង​៨និង​៣០នាទីយ​ប់​ថ្ងៃទី​​៤​ ធ្នូ​ ​ស្ថិត​ក្នុង​ភូមិ​១៣​មករា​​ សង្កាត់​ព្រែក​ព្រះស្ដេច​ ក្រុងបាត់ដំបង ​​និង​ផ្ដើម​​ចេញ​ពី​​រឿង​គំនុំ​ ។

6នាក់​ស្លាប់​រាល់​ថ្ងៃនៅ​កម្ពុជា​ដោយ​សារ​មេរោគ​អេដស៍​ជាប​ញ្ហា​ក្តៅ​មួយ​កំពុង​ប្រឈម

Posted: 05 Dec 2012 09:55 PM PST

រាជ​ធានី​ភ្នំពេញ ៖ លោក​ទា ផលា​ អនុ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ថ្លែង​ថា ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​ជាង​បី​ម៉ឺន​នាក់​ ក្នុង​​នោះ​មាន​ប្រហែល​ពីរ​ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​ ហើ​យ​នៅ​ក្នុ​ង​រាជ​ធានី​​ភ្នំពេញ​នេះ​ដែរ​ គេ​បាន​ធ្វើ​តេស្ត​ទៅ​លើ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ចំនួន​ជិត​មួយ​ម៉ឺន​នាក់​កាល​ពី​ឆ្នាំ​២០១១​កន្ល​ង​មក​នេះ​ ឃើញ​ថា មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​៤១​នាក់​

ផ្សែង​ស្នេហ៍​ត្រី​កោណ​ខ្មៅ​ងងឹត​នាង​លែង​នែប​និត្យ​យក​ម៉ូតូ​វិញ​តូច​ចិត្ត​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន

Posted: 05 Dec 2012 09:50 PM PST

សមត្ថកិច្ច​កំពុង​សួរនាំ​​ស្ត្រីដែ​ល​ប៉ង​សម្លាប់​ខ្លួន​
ខេត្ត​​កំពង់​ចាម​ ៖​ ស្នេហា​ត្រី​កោណ​តែង​ធ្វើ​ឱ្យ​ភាព​ផ្អែម​ល្ហែម​ក្លាយ​ជា​ល្វីង​ជូរ​ចត់​ ព្រោះ​ល្បែង​ស្នេហា​លេង​បាន​តែ​២​នាក់ទេ បើ​មាន​អ្នក​ទី​៣​ហើយ​ត្រូវ​មាន​អ្នក​ឈឺ​ចាប់​ ។ ដោយ​សារ​បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ស្ត្រី​មា្នក់​ឈ្មោះ​ស៊ាង ឆវី អាយុ​២២​​ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​ទី​២ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម គិត​ខ្លី​​ប៉ង​ធ្វើ​អត្ត​ឃាត​លោត​ពី​លើ​ស្ពាន​​គីហ្សុ៊​ណា កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៤ ធ្នូ តែ​ការ​ប៉ុន​ប៉ង​

ព័ទ្ធ​ចាប់​ជន​សង្ស័យ​លើ​ដំបូល​ផ្ទះ​ជាង​1​ម៉ោង​ផ្អើល​ស្ទះ​ផ្លូវ

Posted: 05 Dec 2012 09:45 PM PST

ជនជាមុខសញ្ញាគេចពីប៉ូលិសតាមចាប់ខ្លួន
រាជធានី​ភ្នំពេញ ៖ មនុស្ស​រាប់​រយ​នាក់​បាន​នាំ​គ្នាភ្ញាក់​ផ្អើល​ និង​ចោម​រោម​មើល​ទៅ​លើ​ដំបូល​​ផ្ទះ​​​នៅ​ពេ​ល​ដែល​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​នៃស្នងការ​ដ្ឋាននគរ​បាល​​រាជ​ធានី​ភ្នំពេញ​ និង​នគរ​បាល​​ខណ្ឌ​ទួលគោក​ ​ព្រម​ទាំង​​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ នាំ​​គ្នា​ព័ទ្ធ​ចាប់​ជន​សង្ស័យ​ម្នាក់​ដែល​គេ​អះអាង​ថា​ ជា​​ចោរ​គាស់​ផ្ទះ​​ដែល​បាន​ព្យា​យាម​ផ្លោះ​ឡើង​ដំបូល​ផ្ទះ​ពី​មួយ​ទៅ​មួយ​ដើម្បី​​​រត់​គេច​ខ្លួន​ ។

ឃាតករ​បិទ​មុខ​សម្លាប់​ម្តាយ​និង​កូន​ក្នុង​បន្ទប់​ទឹក​សង្ស័យ​គំនុំ

Posted: 05 Dec 2012 09:40 PM PST

ឪពុកនិងកូនអោបគ្នាយំ ពេលម្តាយនិងប្អូនស្រីត្រូវគេសម្លាប់
ខេត្ត​បាត់​ដំបង​ ៖ ​​ថៅ​កែ​អេត​ចាយ​ដែល​ជា​ម្ដាយ​ និង​កូន​ស្រី​វ័យ​១៣​ឆ្នាំ ​ត្រូវ​ឃាត​ករ​បិទ​មុខ​សម្លាប់​ជា​បន្ត​បន្ទាប់​យ៉ាង​ឃោរ​ឃៅ​បំផុត​ក្នុង​បន្ទប់​​ទឹក​នៅក្នុ​ង​ផ្ទះ​ ខណៈ​បុរស​ជាប្ដី​មិ​ន​នៅ​ផ្ទះ​។ ​​​ អំពើ​​ឃាត​កម្ម​​នេះ​ត្រូវ​​បាន​សមត្ថ​កិច្ច​សន្មត់​ថា ​អាច​កើត​ឡើង​នៅ​ចន្លោះម៉ោង​៦​ទៅ​ម៉ោង​៨និង​៣០នាទីយ​ប់​ថ្ងៃទី​​៤​ ធ្នូ​ ​ស្ថិត​ក្នុង​ភូមិ​១៣​មករា​​ សង្កាត់​ព្រែក​ព្រះស្ដេច​ ក្រុងបាត់ដំបង ​​និង​ផ្ដើម​​ចេញ​ពី​​រឿង​គំនុំ​ ។

ប៉េអឹម​ស្រុក​អន្លង់​វែ​ងរារាំង​អ្នក​មក​ពី​ខេត្ត​កំពត​36នាក់​ឡើង​ភ្នំ​ដង​រែក​អូស​ឈើ​គ្រញូង

Posted: 05 Dec 2012 09:35 PM PST

អ្នក​ប៉ុន​ប៉ង​​ឡើងភ្នំ​ដែល​ត្រូវ​បាន​​រារាំង​ឱ្យ​ត្រឡប់​​ទៅផ្ទះវិញ
ខេត្ត​ឧត្តរ​មាន​ជ័យ ​៖ ប្រជា​ពល​រដ្ឋ​​ចំនួន​​៣៦​នាក់​ ដែល​​មាន​​បំណង​​ឡើង​​ភ្នំ​ដង​រែក​​ឆ្លង​ចូល​​​ទៅ​ក្នុង​ទឹក​ដី​​ថៃ​​ស៊ី​ឈ្នួល​​អូស​ឈើ​គ្រញូង​​ឱ្យ​​​ក្រុម​​ឈ្មួញ​​​បាន​​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​អន្លង់​វែង ចាប់​​​ឃាត់​​​​​នៅ​ភូមិ​​អូរ​គគីរលើ ឃុំ​លំទង ស្រុក​អន្លង់​វែង រួច​​នាំ​យក​​​មក​បញ្ជា​ការ​​ដ្ឋាន​​​​ស្រុក​​កាល​ពី​វេលា​ម៉ោង​​៥ និង​៣០​​នាទី​ល្ងាច​​​​ថ្ងៃទី​៤ ធ្នូ ។

តុលា​ការ​ចេញ​ដីកា​ចោទ​ប្រកាន់​មន្ត្រី​យោធា​ដៃ​ដល់​និង​បក្ស​ពួកវាយ​ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​កណ្តាល

Posted: 05 Dec 2012 09:30 PM PST

ខេត្ត​ក្រចេះ ៖ តុលាការ​​បាន​ចេញ​ដីកា​​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ​ទៅ​លើ​​ឈ្មោះ​មាស ពិសិដ្ឋ អាយុ​​២៨​ឆ្នាំ ជា​មន្ត្រី​យោធិន​​ផ្នែក​សឹក​រង​ស្រុក​​​​សំបូរ និង​ជាមុខ​សញ្ញា​​​រ​កស៊ី​​ឈើ​ប្រណីត​​ និង​ជា​ជន​ដៃ​ដល់​​ក្នុង​​ករណី​​បាន​ប្រើ​អំពើ​ហិង្សា​​វាយ​ទៅ​​លោក​​កែវ សុជាតិ ​ព្រះរាជអាជ្ញា​​រង​អម​សាលា​ដំបូង​​ខេត្ត​កណ្តាល និង​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ក្រចេះ ខណៈ​​មាន​ជម្លោះ​ពាក្យ​សម្តី​​​ជា​មួយ​ឪពុក​​​មន្ត្រី​​យោធា​រូប​​នោះ​កាល​ពី​ថ្ងៃ​

រថយន្ត​ដឹក​ផាវ​ផ្ទុះ​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់-ស្រាល​8​នាក់

Posted: 05 Dec 2012 09:20 PM PST

រថយន្តសាំយ៉ុងដែលផ្ទុះកាំជ្រួចរយះជាបំណែក 
ខេត្ត​កំពង់​ចាម ៖ ​រថយន្ត​ម៉ាក​​សាំ​​យុង​ពណ៌​ស​ ​១​គ្រឿង​ ​​ដឹក​អ្នក​ដំណើរ​​​​ពី​ភ្នំ​ពេញ​​-​ពញា​​ក្រែក​ ​បាន​ផ្ទុះ​​​ក្នុង​​រថយន្ត​​លាន់​​​ឮ​​យ៉ាង​ខ្លាំង​​ជា​បន្ត​បន្ទាប់​ និង​មាន​ផ្សែង​ហុយ​​ឡើង​ទ្រលោម​​​ទៅ​លើ​អាកាស​ ខណៈ​​ពេល​​​ឈប់​​ដាក់​អ្នក​ដំណើរ​​ខ្មែរ​​អ៊ិ​ស្លាម​​​២នាក់​ ​នៅ​​ចំណុច​​ភូមិ​​ឡ ​ឃុំ​​កោង​កាង ​ស្រុក​ពញា​​ក្រែក ​។

ឆ្នាំ2012​វិស័យ​អចល​ន​ទ្រព្យ​មាន​ការ​កើន​ឡើង​អ្នក​វិនិ​យោគ​ពី​បរទេស​បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​មាន​សក្តានុ​ពល

Posted: 05 Dec 2012 09:10 PM PST

លោក ស៊ឹង ប៊ុ​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុ​ណ្ណា គ្រុប
រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​ប្រ​សាសន៍​របស់​លោក​សឹុង ប៊ុណ្ណា អគ្គ​នាយក​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ប៊ុណ្ណា គ្រុប កាល​ពី​ថ្ងៃទី​៣ ធ្នូ បាន​ឱ្យ​ដឹង​​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ចុង​ឆ្នាំ​២០១២​នេះ ការ​លក់​អចលន​​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជាមានការ​កើន​ឡើង​​​គួរ​ឱ្យ​កត់​សម្គាល់​ និង​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ។​ លោក​បន្ត​ថា ឆ្នាំ​២០១២​នេះ គឺ​ជា​ឆ្នាំ​​មួយ​ដែល​ល្អ​ប្រសើរ​សម្រាប់​វិស័យ​អចល​នទ្រព្យ​នៅ​

ច្បាប់​​ហិរញ្ញ​វត្ថុ​២០១៣ ប្រធាន​​គ​ណៈ​កម្ម​​ការ​​សេដ្ឋ​កិច្ច ហិរញ្ញ​វ​ត្ថុ​ ធនាគារ​​នៃ​រដ្ឋ​សភា​​ឆ្លើយ​​តប​​ទៅ​​លោក សុ​ន ឆ័​យ

Posted: 05 Dec 2012 09:00 PM PST

រាជ​ធានី​ភ្នំពេញ ៖​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋ​សភា​កាល​ពី​ថ្ងៃទី​៣ ធ្នូ ដែល​កោះ​សន្តិ​ភាព​បាន​ទទួល​​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​៦ ធ្នូនេះ វេលា​ម៉ោង​៨​ព្រឹក រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​បន្ត​​សម័យ​ប្រជុំ​លើក​ទី​៩​ នីតិ​កាល​ទី​៤ ក្រោម​អធិប​តី​ភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដែល​មាន​របៀប​​វារៈ ៖

អា​ជីវ​ករ​​កាប់​គោ​​​រឹប​អូស​​សាច់​ក្រក​​អ្នក​​​លក់​​យ​​ក​ទៅ​​ក្លែម​​ស្រា​អស់​​

Posted: 05 Dec 2012 08:00 PM PST

អា​ជីវ​ករ​​កាប់​គោ​​​រឹប​អូស​​សាច់​ក្រក​​អ្នក​​​លក់​​យ​​ក​ទៅ​​ក្លែម​​ស្រា​អស់​​
ខេត្ត​កំពង់​ចាម​ ៖ ​ហេតុ​ការណ៍​​​មួយ​បាន​ធ្វើ​​​ឱ្យ​​មាន​ការ​​​​​ថ្កោល​​ទោស​​ដោយ​​សារ​តែ​​អ្នក​កាប់​គោ​​​ម្នាក់​បាន​​ទៅ​ដក​ហូត​​សាច់​ក្រក​​គោ​ពី​ស្ត្រី​​​​អ្នក​លក់​​​យក​​ទៅ​​អាំង​​​ក្លែម​​ស្រា​អស់​​រលីង​​ ដោយ​​ចោទ​​ថា​លក់​​​​ល្មើស​​និង​​បំរាម​​ដែល​គេ​​ហាម​ឃាត់ ។ ​រឿង​​រ៉ាវ​​នេះ​​បាន​កើត​ឡើង​​​នៅ​​ម៉ោង​​៤​​រសៀល​​ថ្ងៃ​ទី​​៣ ធ្នូ ​នៅ​ភូមិ​​ត្រពាំង​ថ្ម ​ឃុំ​ពពេល ​ស្រុក​ពញា​ក្រែក​ ​។ ​សាច់​ក្រក​​គោ​​​តូចៗ​នោះ​​មាន​ទាំង​អស់​​៧៤​ដុំ​ ​​ក្នុង​​១​ដុំ​​

​កម្ពុជា​អបអរ​សាទរ​ខួប​លើកទី​៦៤ នៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ ធ្នូ

Posted: 05 Dec 2012 07:46 PM PST

ទិដ្ឋ​ភាពក្នុងពិធីទិវាសិទ្ធិមនុស្ស​អន្តរជាតិ
រាជធានីភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​បានប្រារព្ធ​​ពិធី​អបអរ​សាទរ​ខួប​លើកទី​៦៤ នៃវេទិកា​​សិទ្ធិមនុស្ស​​អន្តរជាតិ​១០ ធ្នូ ​ស្តីពី «​ការគោរព​សិទ្ធិ​មនុស្ស ​និង​ការលើក​កម្ពស់​​សេចក្តី​ថ្លៃថ្នូរ» ក្រោមអធិបតីភាព​លោកងួន ញ៉ិល ​អនុប្រធាន​ទី១រដ្ឋ​សភា និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ និងជា​ប្រធាន​គណៈ​កម្មាធិការ​​សិទ្ធិមនុស្ស​​កម្ពុជា​​ លោកយ៉ង់ សែម ប្រធាន​គណៈ​កម្មការ​

កាមរី​បាឡែន​បើក​លឿន​ពេក​ក្រឡាប់​បះ​ជើង​​​ច្រងាង

Posted: 05 Dec 2012 07:45 PM PST

កាមរី​បាឡែន​បើក​លឿន​ពេក​ក្រឡាប់​បះ​ជើង​​​ច្រងាង
ខេត្ត​កំពង់​ចាម ៖ រថយន្ត​​កាមរី​បាឡែន​ ពណ៌​​​ទឹក​ប្រាក់​​ មួយ​គ្រឿង​ បាន​​ក្រ​ឡាប់​​បះ​ជើង​ច្រ​ងាង​​នៅ​ដី​ចម្ការ​​កៅ​ស៊ូ​មួយ​ ស្ថិត​នៅ​ភូមិ​៣៣​ឃុំ​​​ចំការ​អណ្តូង ​​ស្រុក​ចំការ​លើ ​កាល​ពី​​វេលា​ម៉ោង​​៥​លា្ងច​ ថ្ងៃទី​២៨ វិច្ឆិកា ​តែ​មិន​បណ្តាល​ឱ្យ​​​​អ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​គ្រោះ​ថ្នាក់​​នោះ​ទេ ​អ្នក​​​បើក​រថយន្ត​​​​និង​​​អ្នក​រួម​ដំណើរ​​​ម្នាក់​​​គ្រាន់​តែរលាត់​ដៃ​​​ជើង​​តិច​តួចប៉ុណ្ណោះ ។​

យុវជន​​ម្នាក់​​បាន​រង​របួស​បែក​​ឈាម​ហូរ​កក្លាក់​​រត់​មក​ប្តឹង​សមត្ថ​កិច្ច​

Posted: 05 Dec 2012 07:44 PM PST

ជនរងគ្រោះ​កំពុង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ដែល​​មាន​ឈាម​ហូរកក្លាក់​​ស្រោច​ខ្លួន​​បាន​រត់​ចូលក្នុង​​ទីស្នាក់​ការ​​នគរ​បាល​​ប៉ុស្តិ៍​​​បឹង​កេង​កង​ទី៣ ​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​​យប់​ថ្ងៃទី​​៥ ធ្នូ ២០១២ ​ដើម្បី​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​​​ជួយ​ចាប់​ជន​មួយ​ក្រុម​ដែ​ល​នាំ​គ្នា​ព្រួត​វាយ​រូប​គេ​នឹង​ថូ​ស្រា​បៀ​រ បណ្តា​លឱ្យ​បែក​​ក្បាល​ហូរ​ឈាម​​ស្រោច​ខ្លួន​មើល​ទៅ​គួរ​ឱ្យ​រន្ធត់ ។

ថ្នាំ​ពុល​អាច​ជ្រាប​ចូល​សរី​រាង្គ​មនុស្ស​តាម​៣ប្រភេទ​ផ្សេងៗ​គ្នា​ ប្រសិន​​បើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​

Posted: 05 Dec 2012 07:37 PM PST

ការផ្តល់បទសម្ភាសន៍
រាជធានីភ្នំពេញ ៖ ថ្នាំ​ពុល​អាច​ជ្រាប​ចូល​សរីរាង្គ​មនុស្ស​បី​ប្រភេទ​​ផ្សេងៗ​គ្នា ប្រសិន​​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដែលការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឡើង​​នៅក្នុង​សិក្ខា​សាលាមួយស្តី​​ពី «ការ​ចូលរួម​របស់​យុវជន​នៅក្នុង​ការ​អភិ​វឌ្ឍសហ​គមន៍​ ដោយ​គ្មាន​ថ្នាំ​ពុល​នៅ​ក្នុង​ដំណាំ​កសិ​កម្ម» កាល​ពីថ្ងៃទី ៥ ធ្នូ ២០១២ ​នៅទីស្នាក់​ការ​អង្គការ​សេ​ដាក ​ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត យ៉ង ​សាំង​កុមារ ប្រធាន​អង្គ​ការ

យុវជន​2នាក់​ឆក់​ទូរស័ព្ទ​​ដៃ​តាម​ផ្លូវ​សាធារណៈ​មិន​​បាន​សម្រេច​​​ក្លាយ​ជា​អ្នក​ទោស​

Posted: 05 Dec 2012 07:30 PM PST

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ នគរ​បាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​ បាន​​ចាប់​​​ខ្លួនយុវជន​​២​នាក់​​​​​​​ កាល​ពី​​​ថ្ងៃទី​២ ធ្នូ ​​នៅ​ត្រង់​ចំណុច​រង្វង់​មូល​​សួន​​ច្បារ​​សម្តេច​តេជោហ៊ុន​សែន ​ស្ថិត​ក្នុងសង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ ដោយ​ជាប់​​ពាក់​ព័ន្ធ​​​​​​​នឹង​បទឆក់​ទូរស័ព្ទ​​​ដៃ​ពី​អ្នក​ធ្វើ​ដំណើរ​​​​តាម​ផ្លូវ​ ។ ​​យុវជន​​ទាំង​ពីរនាក់​នេះ​​​ម្នាក់ឈ្មោះ ​កែវ វី អាយុ​​១៧​ឆ្នាំ ​និង​ម្នាក់​ទៀត​​​ឈ្មោះ​​ ​អ៊ុក ​រដ្ឋា ​អាយុ​​១៧​ឆ្នាំ​ ដូច​គ្នា កន្លែង​ស្នាក់​នៅ​

នគរ​បាល​អាស៊ាន​បើក​កិច្ច​ប្រជុំ​របស់ខ្លួន​ស្តីពី​ការ​បណ្តុះបណ្តាល​

Posted: 05 Dec 2012 07:25 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ បណិ្ឌតសភា​នគរ​បាលកម្ពុជាបានរៀប​ចំកិច្ចប្រជុំលើក​ទី៣ស្តីពីកិច្ចសហប្រតិបត្តិការ​បណ្តុះបណ្តាលនគរបាល​អាស៊ាន ក្រោម​ប្រធានបទស្តីពីការវិភាគ​តំរូវការបណ្តុះបណ្តាលដើម្បីឆ្លើយតបផល​ប្រយោជន៍រួមសំរាប់នគរបាល​អាស៊ាន ។ ពិធី​បើកកិច្ចប្រជុំនេះ​ ​បាន​​ប្រារព្ធធ្វើនៅ​​​សណ្ឋាគារ​មួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ធ្នូ ២០១២ ក្រោមអធិបតីភាព​លោក តេង សា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!