Koh Santipheap Daily

Koh Santipheap Daily


ស្នង​ការ​ខេត្ត​​ក្រចេះ​ប្រជុំ​ផ្សព្វផ្សាយ​​សេចក្តី​​សម្រេច​របស់​រាជរដ្ឋាភិបាល​​លើ​ការ​លុបបំបាត់ប៉ុស្តិ៍​អនាធិបតេយ្យ

Posted: 04 Dec 2012 11:51 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តក្រចេះ ៖ ទន្ទឹមនឹង​​រាជរដ្ឋាភិបាល​កម្ពុជា ​បានចេញ​សេចក្តី​សម្រេច​ស្តីពី​ការបង្កើត​​គណៈ​បញ្ជា​ការ​​ដឹកនាំត្រួតពិនិត្យ​​ និង​លុបបំបាត់​​ការ​ដាក់ប៉ុស្តិ៍​​​ត្រួតពិនិត្យ​​អនាធិបតេយ្យ​​តាមផ្លូវគោក ផ្លូវទឹក​​នោះ ថ្លែង​ទៅកាន់​មន្ត្រីក្រោមឱ​វាទ​​កាលពីព្រឹកថ្ងៃទី​៤ ធ្នូ ​ក្នុងកិច្ច​ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែ ​លោកឧត្តមសេនីយ៍​​ត្រីជួង ស៊ាងហាក់ ​ស្នង​ការ​នគរ​បាល​​ខេត្តបានជំរុញ​​​ឱ្យ​មន្ត្រី​​នៅ​

កីឡា​ករ​​សេង​​ ហៀង​ រង​ការ​ព្រមាន​ពី​ប៉ុស្តិ៍​​បាយ័ន​​រឿង​ប្រដាល់​​មាន​ការ​ធ្លាក់​ចុះ​

Posted: 04 Dec 2012 11:49 PM PST

សកម្ម​​ភាព​ប្រដាល់​​នៅលើ​សង្វៀន​
រា​​ជ​ធានីភ្នំពេញ​ ៖ ​​​អ្នក​ប្រដាល់​ខ្លួន​តូច​ចិត្ត​ធំ​​សេង​​ ហៀង​ ​សិស្ស​គុន​​​ប្រចាំ​ក្លិប​​​​ផ្សារ​​បឹង​ទំពុន​​​ ដែល​ធ្លាប់​​​លេច​ធ្លោ​​ជា​មួយ​​​ក្បាច់​ប្រយុទ្ធ​​គួរ​ឱ្យ​​​ជក់​ចិត្ត​​​​​កាល​ពី​មួយ​រយៈ​​មុន​នោះ​​ ពេល​នេះ​ស្រាប់​តែ​​មាន​ការ​ប្រែ​ប្រួល​​សមត្ថ​ភាព​​​ជា​ខ្លាំង​​ដោយសារ​តែ​​​ឡើង​ប្រដាល់​​​មិន​បាន​ល្អ​​​​ ហើយ​ក្បាច់​គុន​​​ដែល​ធ្លាប់​​​​តែ​ធ្វើ​​​ឱ្យ​អ្នក​គាំ​ទ្រ​​​​កោត​សរ​សើរ​​​​នោះ​កំពុង​តែ​​​ជំរុញ​​​​​ឱ្យ​ពួក​គាត់​​​អស់​ជំនឿ​​បន្តិ​ច​ម្តង​ៗ​ ឥត​មាន​​ចំណុច​​​អ្វី​ទាក់​ទាញ​​ទៀត​ទេ​ ព្រោះ​​ឡើង​រេញ​​​ចាញ់​រហូត​​​ ។ ភាព​​ស្រុត​ចុះ​

ទំនាស់​ស្នេហា​ត្រីកោណ​​ប៉ង​មកលោត​ធ្វើ​​អត្ត​ឃាត​ពីលើស្ពាន​​គីហ្ស៊ុណា

Posted: 04 Dec 2012 11:47 PM PST

ស្ត្រី​ដែលប៉ងលោតទឹកសម្លាប់ខ្លួន
​ខេត្តកំពង់ចាម ៖ ផ្តើម​ចេញ​ពីស្នេហាត្រីកោណ បានធ្វើ​ឱ្យ​ស្ត្រីម្នាក់​ឈ្មោះស៊ាង ​ឆវី អាយុ​២២ឆ្នាំ ស្នាក់នៅបណ្តោះ​អាសន្នក្នុង​ភូមិទី២ ​សង្កាត់​វាលវង់ ​​ក្រុងកំពង់ចាម គិតខ្លីប៉ងធ្វើអត្តឃាត​​លោត​ពីលើស្ពានគីហ្សុ៊ណា ​កាលពីវេលាម៉ោង​៨យប់ថ្ងៃទី៤ ​ធ្នូ តែមិន​បានសម្រេច​ដោយ​សារ​​​មន្ត្រី​នគរបាល​ការ​ពារ​​​ស្ពាន​​បាន​​ឃើញ​​រត់មក​អន្តរាគមន៍​​ទាន់​ពេលវេលា ​នាំយក​ទៅប៉ុស្តិ៍​ស្ថិត​នៅ​ក្បាល​

សន្និសីទ​​​សារ​ព័ត៌​មាន​ស្តី​ពី​​​ការ​ប្រណាំ​ង​​កង់​​ឡើង​ភ្នំ​នៅ​​គិរី​រម្យ​​​លើក​ទី​​9

Posted: 04 Dec 2012 11:44 PM PST

ការធ្វើសន្និសីទ​​​សារ​ព័ត៌​មាន​ស្តី​ពី​​​ការ​ប្រណាំ​ង​​កង់​​ឡើង​ភ្នំ​
រា​​ជ​​ធានីភ្នំពេញ​ ៖ ​​​សហ​ព័ន្ធ​​កីឡា​​​ប្រណាំង​ទោចក្រ​​យាន​សហ​ការ​​​​​ជា​មួយ​គណៈ​កម្មា​ធិការ​ជាតិ​​​អូ​ឡាំ​ពិក​​កម្ពុជា​ និង​ក្រុម​ហ៊ុន​​កូមិន​​​ខ្មែរ​​ ​បាន​​រៀប​ចំ​ធ្វើ​​សន្និ​សីទ​​​កាសែត​​មួយ​កាល​ពី​​​​​ថ្ងៃ​អង្គារ​​​​ ទី​​៤ ធ្នូ​​ ​ស្តី​ពី​ការ​​​រៀប​ចំ​ការ​ប្រកួត​កីឡា​​​ប្រណាំង​កង់​​​ដៃ​ត្រង់​​​​ជិះ​ឡើង​​ភ្នំ​​​ដែល​មាន​ឈ្មោះ​ថា «Mountain Bike»លើក​ទី​​៩​ ​​នៅ​ជ្រលង​ភ្នំ​គិរី​រម្យ​​​​​ថ្ងៃ​អាទិត្យ​​ ​ទី​​៩ ធ្នូ​​​​ ខាង​មុខ​នេះ​ ។​​

ក្មេង​ស្រី​ជំទង់​​ជនជាតិ​ព្នង ទៅរៀន​ស្រាប់​តែ​បាត់​ខ្លួន​

Posted: 04 Dec 2012 11:38 PM PST

រូប​ក្មេង​ស្រី​ដែល​បាត់​​ខ្លួន​
ខេត្ត​មណ្ឌលគិរី​ ៖ ក្មេង​ស្រី​សិស្សាសាលា​វ័យ​ជំទង់​​ជនជាតិ​ព្នង​​ម្នាក់​ថា ទៅ​រៀន​​​ស្រាប់តែ​បាត់​ពី​ផ្ទះ​មួយ​យប់​​មិន​ដឹង​ទៅណា​បង្ក​ឱ្យ​មាន​​ការភ្ញាក់​​ផ្អើល​​ដល់​ក្រុម​គ្រួសារ​ និងអ្នក​​ជិត​ខាង​នាំ​គ្នា​ដើរ​រក​អស់​មួយ​ថ្ងៃ​មួយ​យប់ ហើយ​នៅតែ​មិន​ឃើញ ។ ហេតុការណ៍​បាត់ខ្លួន​ក្មេង​ស្រី​មិន​ដឹង​មូល​ហេតុ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​៤ ធ្នូ ២០១២ ​នៅវិទ្យា​ល័យ​ ហ៊ុន សែន មណ្ឌល​គិរី ។

បាត់​ខ្លួន​​២​ថ្ងៃ​រក​ឃើញ​សព​ក្នុង​ទឹក​ជ្រោះ​សង្ស័យ​ជា​អំពើ​ឃាត​កម្ម​

Posted: 04 Dec 2012 11:26 PM PST

ខេត្ត​រតនគិរី​ ៖ ​សព​បុរស​ម្នាក់​​ត្រូវបាន​ក្រុម​គ្រួសារ​សាច់​ញាតិ​ចុះ​រាវ​រក​ឃើញ​​នៅ​ក្នុង​​ទឹក​ជ្រោះ​​កាចាញ ជា​តំបន់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​កាចាញ​ ក្រុងបា​នលុង កាលពីព្រឹក​ថ្ងៃទី​៤ ធ្នូ ២០១២ ​ខណៈ​​ដែល​ជន​រងគ្រោះ​​បាត់​ខ្លួន​ចំនួន​២​ថ្ងៃ តាំងពីថ្ងៃទី​២ ធ្នូ កន្លងមក ។ ​បន្ទាប់​ពី​មាន​ការ​បាត់​ខ្លួន​​​ក្រុម​គ្រួសារ និង​សាច់​ញាតិ​បាន​តាម​ស្រាវជ្រាវ​រក​គ្រប់​ទិស​ទី និងផ្ទះ​បង​ប្អូន​ពុំ​ឃើញ​ រហូត​មាន​ការ​សង្ស័យ​ក្នុង​​ទឹក​ជ្រោះ​ ទើប​ចុះ​រាវ​ក៏​

សាលារៀន​អន្ត​រទ្វីប​​ អាមេរិកាំង ប្រារព្ធ​​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​លើក​ទី​3​ និងពិធី​​លៀង​សាយ​ភោ​ជន​ (Prom Night)

Posted: 04 Dec 2012 11:00 PM PST

សាលារៀន​អន្ត​រទ្វីប​​ អាមេរិកាំង ប្រារព្ធ​​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​លើក​ទី​3​ និងពិធី​​លៀង​សាយ​ភោ​ជន​ (Prom Night)
រាជ​ធានី​ភ្នំពេញ ៖ កាលពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ​ សាលា​រៀន​អន្តរ​ទ្វីប​អាមេរិ​កាំង បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបន​បត្រដល់​សិស្សានុ​សិស្ស​​ថ្នាក​់ទី៦ ថ្នាក់ទី៩ និងថ្នាក់ទី​១២ ​ឆ្នាំ​សិក្សា​២០១១-​២០១២​​ ចំនួន​៥៩០​នាក់​ ក្រោម​អធិ​បតី​ភាព​របស់ លោក​​ ឧកញ៉ា វេជ្ជ​បណ្ឌិត​គួច ម៉េង​លី ស្ថាប​និក​ និងប្រធាន​ចាង​ហ្វាងនៃ​សាលា​រៀន​អន្តរ​ទ្វីបអាមេរិ​កាំង នៅវិទ្យា​ស្ថាន​ជាតិ​អប់​រំ ដោយ​មានការ​

ការ​ប៉ះ​ទង្គិច​​​គ្នា​​រវាង​ពួក​​ស៊ុន​​នីត​​ និង​ពួក​​​អាឡា​​ហ្វីត​​ នៅ​លី​បង់​

Posted: 04 Dec 2012 10:55 PM PST

អគារ​ឆេះ​​​ដោយ​អំពើ​​ហិង្សា​​នៅ​ក្រុង​​ទ្រី​ប៉ូលិ​​
សាក្សី​​ទាំង​ឡាយ​​​រាយ​ការណ៍​​ថា កា​រប៉ះ​ទង្គិច​​​​គ្នា​​រវាង​​​ពួក​ស៊ុន​នីត​ និង​ពួក​​អាឡា​​ហ្វីត​ ​បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​​២​នាក់​ និង​​​របួស​​​១២​នាក់​ ​កាល​ពី​​ថ្ងៃ​ទី​​៤ ធ្នូ ​​​នៅ​ទី​ក្រុង​​​ទ្រី​ប៉ូលី​ ប្រទេស​លី​បង់ ។​​​កង​ទ័ព​​លី​បង់​​បាន​​កាច់​ផ្តាច់​​រាល់​ផ្លូវ​ថ្នល់​​ទៅ កាន់​​តំបន់​​មាន​ការ​​ប៉ះ​ទង្គិច​​​គ្នា ​។ ទី​​ក្រុង​​ទ្រី​ប៉ូលី​ជា​ទី​ក្រុង​​​​​​កំពង​់​​​​​ផែ​​មួយ​ ​ដែល​មាន​​​ពួក​ស៊ុ​ន​​នីត​​​ភាគ​ច្រើន​ ព្រម​ទាំង​​មាន​​ជន​ជាតិ​ភាគ​​​តិច​​អាឡា​​ហ្វីត​ ដែល​

ឃាត់​​​រថយន្ត​ស្ទូច​​​បើក​ហួស​ល្បឿន​​​រក​ឃើញ​​​ឈើ​គ្រញូង​​បង្កប់​​ជាង​​1ម៉ែត្រ​គូប​

Posted: 04 Dec 2012 10:45 PM PST

ឃាត់​​​រថយន្ត​ស្ទូច​​​បើក​ហួស​ល្បឿន​​​រក​ឃើញ​​​ឈើ​គ្រញូង​​បង្កប់​​ជាង​​1ម៉ែត្រ​គូប​
ខេត្ត​​កំពង់​ឆ្នាំ​​ង​ ៖ ​​​រថយន្ត​​ធុន​ធ្ងន់​​ដែល​កែ​ច្នៃ​​ជា​ប្រភេទ​​រថយន្ត​ស្ទូច​​​មួ​យ​គ្រឿង​​ ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​​​ចរាចរ​​ផ្លូវ​គោក​​​​ខេត្ត​​ចាប់​​ឃាត់​កាល​​ពី​វេលា​​ម៉ោង​​​៩​​​និង​​៣០​នាទី​​​​​​ព្រឹក​ថ្ងៃ​ទី​​៣ ធ្នូ​​ នៅ​ចំណុច​​ត្រពាំង​​គង​ ស្ថិត​​ក្នុង​ភូមិ​​ម៉ុង​​បារាំង​ សង្កាត់​​​ប្អេរ​​ ក្រុង​កំពង់​​ឆ្នាំ​ង​ ។ មូល​ហេតុ​​​​ដែល​ចាប់​ឃាត់​​នេោះ​ ​ដោយសារ​​​ពី​ដំបូង​​​ឡើយ​​ គឺ​ឃាត​់​​បំណង​​​ផាក​​ពិន័យ​​​​​ ព្រោះ​​បើក​បរ​​​ក្នុ​ងទី​​ប្រជុំ​ជន​​លឿន​​​ហួស​ល្បឿន​​​​​

បើក​ម៉ូតូវ៉ា​គ្នា​ពេល​យប់​ជ្រុល​ទៅ​បុក​រថយន្ត​ស្លាប់​២​នាក់​

Posted: 04 Dec 2012 10:38 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ​
ខេត្ត​កំពង់ស្ពឺ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​​មួយ​បាន​កើតឡើង​​កាលពី​វេលា​យប់​​ថ្ងៃទី​៤ ធ្នូ ២០១២ ​នៅលើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​(៦១-៦២) ចំណុច​​មុខ​ភូមិ​អន្លង់ថ្លឹង ឃុំ​មហា​សាំង ​​ស្រុក​ភ្នំ​ស្រួច ​បង្ក​ឡើង​​ដោយ​ម៉ូតូ​​មួយ​គ្រឿង​ជិះ​​គ្នា​២​នាក់​បានបើក​បោះ​ពួយ​ទៅ​បុក​​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​ស្លាប់​​ទាំង​២​នាក់​​ភ្លាមៗ​​​នៅ​នឹង​កន្លែង​។

សាំងយ៉ុង​​ដឹក​អ្នក​ដំណើរ​​ផ្ទុះផាវ​ក្នុង​រថយន្ត​ស្លាប់​១ របួស​ធ្ងន់​-​ស្រាល​​៨​នាក់​

Posted: 04 Dec 2012 10:32 PM PST

ខេត្ត​កំពង់ចាម ៖ ​មនុស្ស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង និង​​៨​នាក់​ទៀត​រង​របួស​ធ្ងន់-​ស្រាល​ ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ផាវក្នុង​រថយន្ត​ទួរីស​ម៉ាក​សាំង​យ៉ុង១​គ្រឿង​ ពណ៌ស ​ត្រង់​ចំណុច​តាហាវ ឃុំ​កោង​កាង ស្រុក​ពញា​ក្រែក វេលា​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​៥ ធ្នូ ២០១២ ។

ស្រ​វឹង​តាំង​ពី​យប់​មិន​ទាន់​ស្វាង​ បើក​រថយន្ត​បុក​រះ​រថយន្ត​2គ្រឿង​ម៉ូតូ​1គ្រឿង​​​​​

Posted: 04 Dec 2012 10:30 PM PST

អ្នកបើកបរត្រូវបានឃាត់ខ្លួន
ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​ស្រវ​ឹង​តាំង​ពី​យប់​ ព្រឹក​ឡើង​មិន​ទាន់​ស្វាង​ផង​បើក​រថយន្ត​ដឹក​ដី​បណ្តាល​ឱ្យ​​បុក​រះ​គ្មាន​ប្រណី​ទៅ​លើ​រថយន្ត​២​គ្រឿង​ និង​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ចត​ស្ងៀម​ក្បែរ​​ផ្លូវ​ជាតិ​លេខ​៥ រួច​ជ្រុល​ទៅ​បុក​ចូល​​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​នៅ​ខាង​មុខ​ផ្សារ​អន្លង់​វិល​ ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ ធ្នូ ប៉ុន្តែ​សំណាង​ល្អ​មិន​គ្រោះ​ថ្នាក់​ដល់​មនុស្ស ។

ពល​ករ​ខ្មែរ​​​2​នាក់​ជិះ​កង់​ទិញ​ទឹកក​ក​រថយន្ត​​បុក​ស្លាប់​លើ​ដី​ថៃ

Posted: 04 Dec 2012 10:15 PM PST

ក្រុង​ប៉ោយ​ប៉ែត ៖ ​​​​ប្រភព​ព័ត៌​មាន​ពី​ខេត្ត​ស្រះ​កែវ​ ប្រទេស​​ថៃ​​បាន​ឱ្យ​ដឹង​ថា ពល​ករ​ខ្មែរ​២​នាក់​បាន​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​បុក​ស្លាប់​ ខណៈ​កំពុង​ជិះ​កង់​ឌុប​គ្នា​ទៅ​ទិញ​ទឹក​កក​ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២ ធ្នូ កន្លង​​ទៅ​ ។ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ មា្នក់​ឈ្មោះ​សួន វឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​វ៉ន ឡាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ

រថយន្ត​ប្រភេទ​ទួរីស​១២​កៅអី​ផ្ទុះ​​​កក្រើក​ស្លាប់​ និង​របួស​ច្រើ​ននាក់​

Posted: 04 Dec 2012 10:15 PM PST

ខេត្ត​កំពង់​ចាម ៖ ​រថយន្ត​ប្រភេទ​ទួរីស​១២​កៅអី​មួយ​គ្រឿង​បាន​​ផ្ទុះឡើង​​លាន់​ទ្រហឹង​អឺុង​អាប់ បណ្តាល​​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​ បង្កឱ្យ​​មាន​ការ​រន្ធត់ និង​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់​ថ្ងៃទី ៥ ធ្នូ ២០១២ ​នៅស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៦ ធ្នូ ២០១២

Posted: 04 Dec 2012 10:09 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៦ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ឡិច​ស៊ីស​​ងោក​មួយ​ភាំង​ជ្រុល​​​​​បុក​រថយន្ត​​មីត​ស៊ុយ​ប៊ី​ស៊ី​ខ្ទេច​មុខ​​​​របួស​ធ្ងន់​ម្នាក់​

Posted: 04 Dec 2012 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​ជា​អតីត​​កង​រាជ​អាវុធ​ហត្ថ​បាន​រង​របួស​ធ្ងន់​​បញ្ជូន​ទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ​ឯក​ជន​មួយ​នៅ​ក្រុង​ប៉ៃលិន​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​រវាង​រថយន្ត​ឡិចស៊ីស​​RX300 បុក​​ជាមួយ​រថយន្ត​ម៉ាក​​មីត​ស៊ុយ​​ប៊ីស៊ី​ដឹក​ដំឡូ​ង​មី​ កាល​ពី​វេលា​ម៉ោង​​៨​និង​៤០នាទី​​​យប់​ថ្ងៃទី​​៣ ធ្នូ នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​​៥៧​ ត្រង់​ចំណុច​​គល់​ស្ពាន​​ស្ទឹង​តារៀប ក្នុង​ភូមិ​​-សង្កាត់​​ទួល​ល្វា

អីុរ៉ង់​​ប្រកាស​​ពី​ការ​ស្ទាក់​ចាប់​​យន្តហោះ​គ្មាន​មនុស្ស​​បើក​អាមេរិក​​មួយ​គ្រឿង​

Posted: 04 Dec 2012 09:56 PM PST

យន្តហោះ​គ្មានមនុស្ស​បើក​ធុន​SCANEAGLE
ទី​ភ្នាក់ងារ​​សារ​ព័ត៌​មាន​​​អីុរ៉ង់​​FARS រាយ​ការណ៍​កាល​ពី​​ថ្ងៃទី​​៤ ធ្នូថា អីុរ៉ង់​​បាន​ស្ទាក់​ចាប់​​យន្តហោះ​គ្មានមនុស្ស​​បើក​​​អាមេរិក​​មួយ​គ្រឿង​​​ដែល​ទទួល​បន្ទុក​​ប្រមូល​​ព័ត៌​មាន​​​ស៊ើប​ការណ៍​​​ពេល​​វាហោះ​ចូល​ក្នុង​ដែន​អាកាស​​អីុរ៉ង់​​​ពី​លើ​ឈូង​សមុទ្រ​​​ពែរ្ស៍ ក៏​ប៉ុន្តែ​កង​ម៉ារីន​​អាមេរិក​​គូស​បញ្ជាក់ថា ពុំ​មាន​​បាត់​​យន្តហោះ​ណាមួយ​ឡើយ​។

សមា​ជិក​ព្រឹទ្ធ​សភា​ម្នាក់​នៅ​តែ​អាល័យ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច

Posted: 04 Dec 2012 09:55 PM PST

លោក ឈួន ឡេង
ខេត្ត​ព្រៃ​វែង​ ៖ ​​​មន្ត្រី​រាជ​ការ​​​​មួយ​ចំនួន​​​នៅ​ខេត្ត​ព្រៃ​វែង​​​​ បាន​​​​​​​ធ្វើ​ការ​រិះ​គន​់​​ទៅ​លើ​លោក​​ឈួន​ ឡេង​​ ​អតី​ត​​​ប្រធាន​​មន្ទីរ​សេដ្ឋ​កិច្ច​​​ និង​ហិរញ្ញ​វត្ថុ​​ខេត្ត​​ ដែល​បច្ចុប្បន្ន​​​នៅ​ក្រាញ​ននៀល​​​អោប​​កៅ​អី​​​​ប្រធាន​មន្ទីរ​​នេះ​មិន​ព្រម​លែង​​​​ទេ​ ដែល​​​​ព្រះ​​មហា​ក្សត្របាន​ប្រគល់​​​តួនាទី​​ថ្មី​​​ ជា​សមាជិក​​​ព្រឹទ្ធ​​សភា​ទៅ​ហើយ​នោះ​។​ ​ប្រភព​​ព័ត៌​មាន​​​ចេញ​ពិ​មន្ទីរ​​​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញ​វត្ថុ​​ខេត្ត​​បាន​និយាយ​ថា ​លោក​ឈួន​​ ឡេង​ ត្រូវ​បាន​​​​ប្រកាស​តែង​តាំង​​​ជា​សមា​ជិក​​​ព្រឹទ្ធ​​សភា​​ជា​ផ្លូវ​ការ​​​​​តាំង​

គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​2012​នៅ​ខេត្តកំ​ពង់​ឆ្នាំង​មាន​205​ករណី ស្លាប់6​3នាក់ របួស​ធ្ងន់-ស្រាល​358​នាក់

Posted: 04 Dec 2012 09:50 PM PST

រថយន្ត​ដែល​បុក​គ្នាប៉ូលិស​យក​ទៅ​​រក្សា​ទុក
ខេត្ត​កំពង់​ឆ្នាំង​៖ ​​​​យោង​តាម​របាយ​ការណ៍​របស់​មន្ត្រី​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត​បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ក្នុងឆ្នាំ២០១២​បាន​ថយ​ចុះ​ចំនួន​​៤០​ករណី និងមនុស្ស​​​ស្លាប់​បានថយ​ចុះ​​១៣​នាក់ ​បើ​​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​ទៅ​នឹងឆ្នាំ២០១១ ។ លោកវរ​សេនីត្រី​យ៍​អៀរ ប៊ុនធឿន នាយ​ការិ​យា​​ល័យ​ប៉ូលិស​ចរាចរ​​ផ្លូវ​គោក​​ខេត្ត​​មាន​​ប្រសាសន៍​បញ្ចាក់​ថា គិត​​ចាប់​ពី​ថ្ងៃ​ទី​​១៨​ ខែវិច្ឆិកា ឆ្នាំ​២០១១​ដល់​

ពស់​ថ្លាន់​មួយ​ក្បាល​លូន​កាត់​ថ្នល់​រកជម្រក​សុវត្ថិភាព

Posted: 04 Dec 2012 09:45 PM PST

ពស់ថ្លាន់លូនកាត់ថ្មពុះចែកទ្រូងថ្នល់
រាជ​ធានីភ្នំពេញ ៖ ពស់​ថ្លាន់​មួយ​ក្បាល​ប្រវែង​ជាង​៣​ម៉ែត្រ មាន​ទម្ងន់​ជាង​២០​គីឡូ​ក្រាម​ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​លូន​​កាត់​ផ្លូវ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចោម​រោម​មើល​រហូត​ស្ទះ​ចរាចរណ៍​ទាំង​​យប់ លុះ​ពេល​នគរ​បាល​ចូលចាប់​ច្រក​បាវ​​ក៏​ត្រូវ​ពស់​នេះ​ខាំ​ដៃ​មន្ត្រី​នគរ​បាល​ម្នាក់​​ឱ្យ​រង​របួស​ផង​ដែរ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៤ ធ្នូ នៅ​តាម​មហា​វិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេង​កង​ទី​១

ចោរ​បាញ់​ប្រហា​រ​វេលា​រំលង​អធ្រាត្រ​ប្លន់​ម៉ូតូ​កណ្តាល​រាជ​ធានី

Posted: 04 Dec 2012 09:40 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​ក្នុង​ថ្លុក​ឈាម​មុខ​សាលា​ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​២និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៤​ ធ្នូ​ ក្រោយ​ពី​​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់​​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​ ស៊េរី​២០១២ ខណៈម្ចាស់​ម៉ូតូ​ដក​សោ​រត់​ ។ សមត្ថ​កិច្ច​និយាយថា បុរស​ដែល​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់​ស្លាប់​​នេះ​ឈ្មោះ​រិទ្ធ ដារ៉ា អាយុ​៣៤​ឆ្នាំ ជា​អ្នក​បើក​រថយន្ត ស្នាក់​នៅ​ផ្ទះ​លេខ​១៣៧ ផ្លូវ​លេខ​៣៦៩ សង្កាត់​ច្បារ​អំពៅ​

ភ្លើង​ឆាប​ឆេះ​អតីត​រោង​ភាព​យន្ត​បូក​គោ​ទាំង​ថ្ងៃ

Posted: 04 Dec 2012 09:30 PM PST

រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើងក្នុងអតីតរោងភាពយន្ត 
រាជ​ធានី​ភ្នំពេញ ៖ គ្រោះ​​អគ្គិ​ភ័យ​មួយ​​បាន​កើត​​​ឡើង​នៅ​​​​​អតី​ត​រោង​ភាព​យន្ត​​បូក​គោ ​​ស្ថិត​​នៅ​តាម​​បណ្តោយ​​មហា​វិថី​​ម៉ៅ​​សេទុង ក្នុង​សង្កាត់​​​បឹង​កេង​​កេង​ទី​៣ ខណ្ឌ​​ចំ​ការ​​មន កាល​ពី​​វេលា​ម៉ោង​​១​ និង​​២០​នាទី​រសៀល​​​​ថ្ងៃទី​៤ ​ធ្នូ ឆ្នាំ​​២០១២ បណ្តាល​​ឱ្យ​​ប្រជា​ពល​រដ្ឋ​​រាប់​រយ​​នាក់​ដែល​រស់​នៅ​​ជិត​ចំណុច​ខាង​លើ​​​​​មាន​ការ​ភ័យ​​តក់​ស្លុត​​​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​​អគ្គិភ័យ​​នេះ​បាន​​រលត់​ទៅ​​វិញ​ក្នុង​រយៈ​ពេល​ខ្លី​​បំផុត ។

រថយន្ត​ស្ទូច​បើ​កលឿន​ពេក​ប៉ូលិស​ចរាចរ​ចាប់​ផាក​ពិន័យរក​ឃើញ​ឈើ​គ្រញូង​ច្រើន​ដុំ

Posted: 04 Dec 2012 09:20 PM PST

រថយន្ត​ដែល​ដឹក​ឈើ​ប្រណីត​
ខេត្ត​​កំពង់​ឆ្នាំ​​ង​ ៖ ​​​រថយន្ត​​ធុន​ធ្ងន់​​ដែល​កែ​ច្នៃ​​ជា​ប្រភេទ​​រថយន្ត​ស្ទូច​​​មួ​យ​គ្រឿង​​ ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​​​ចរាចរ​​ផ្លូវ​គោក​​​​ខេត្ត​​ចាប់​​ឃាត់​កាល​​ពី​វេលា​​ម៉ោង​​​៩​​​និង​​៣០​នាទី​​​​​​ព្រឹក​ថ្ងៃ​ទី​​៣ ធ្នូ​​ នៅ​ចំណុច​​ត្រពាំង​​គង​ ស្ថិត​​ក្នុង​ភូមិ​​ម៉ុង​​បារាំង​ សង្កាត់​​​ប្អេរ​​ ក្រុង​កំពង់​​ឆ្នាំ​ង​ ។ មូល​ហេតុ​​​​ដែល​ចាប់​ឃាត់​​នោះ​ ​ដោយសារ​​​ពី​ដំបូង​​​ឡើយ​​ គឺ​ឃាត់​​បំណង​​​ផាក​​ពិន័យ​​​​​ ព្រោះ​​បើក​បរ​​​ក្នុ​ងទី​​ប្រជុំ​ជន​​លឿន​​​ហួស​ល្បឿន​​​​​កំណត់​​ ប៉ុន្តែ​​​ក្រោយ​ពី​​នាំ​មក​កាន់​​​ការិយាល័យ​​​​ចរាចរណ៍​ផ្លូវ​គោក​​​

វារី​អគ្គិ​សនី​កំចាយ​ខ្វះ​ទឹក​មិន​អាច​ផ្គត់​ផ្គង់​ថាម​ពល​បាន​តម្រូវ​កាត់​ផ្តាច់​ចរន្ត​តាម​វេន

Posted: 04 Dec 2012 09:10 PM PST

លោក​អភិបាល​រាជធានី កែប ជុតិមា ក្នុង​កិច្ចប្រជុំ
រាជ​ធានីភ្នំពេញ ​៖ លោកកែវ រតនៈ ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយក​អគ្គិស​នី​កម្ពុជា​បាន​លើក​ឡើង​ថា​ ចំពោះ​ស្ថាន​ភាព​បច្ចុប្បន្ន​ អគ្គិសនី​កម្ពុជា​មិន​មានថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​អគ្គិសនី​ឲ្យ​រាជ​ធានី​ភ្នំពេញ​ ខេត្ត​​កណ្តាល​ និង​ខេត្ត​កំពង់​ស្ពឺ​ ដើរ​ទាំង​អស់​បាន​ទេ​ ដោយ​សារ​​កំណើន​សេដ្ឋ​កិច្ច​របស់​យើង​ឡើង​ខ្ពស់​ក្នុង​កម្រិត​៦​%​ទៅ​៧%​ជា​ប្រចាំ​ និង​ចំ​ពេល​បណ្តាញ​វារី​អគ្គិសនី និង​រោង​ចក្រ​អគ្គិសនី​របស់​យើង​កំពុង​សាង​សង់​ដើរ​

ព្រមាន​​អ្នក​​ឈូស​​ដី​​ពេល​​យប់​សម្ដេច​​តេ​ជោ​ ៖ ​ឈប់​ប្រើ​​ពាក្យ​​ថា​​ទំនាស់​ដី​​រវាង​​ក្រុម​ហ៊ុន ​និង​​ប្រជា​ពល​រដ្ឋ​​តទៅ​​ទៀត

Posted: 04 Dec 2012 09:00 PM PST

សម្ដេច​តេ​ជោ ហ៊ុន សែន សំណេះសំណាល​ផ្ទាល់​ជាមួយ​យុវជន​ស្ម័គ្រចិត្ដ
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ សម្តេច​​​​អគ្គ​មហា​សេនា​បតី​​​​តេ​ជោហ៊ុន​ សែន​ ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​​​កម្ពុជា​មាន​ប្រសាសន៍​​បញ្ជាក់ថា ហាម​ និង​មិន​អនុញ្ញាត​​ទេ​ចំពោះ​​មន្ត្រី​បច្ចេក​ទេស​​ និង​វីរ​យុវជន​ស្ម័គ្រចិត្ត​​ដែល​ចុះ​មក​​វាស់​វែង​​ដី​ធ្លី​នេះ​មិន​ថា​​នៅតំបន់​នេះ​ទេ គឺ​តំបន់​​​ណាក៏​ដោយ​​ដែល​​សង្ស័យ​ថា​មាន​មីន​ ឬ​​គ្រាប់​មិន​ទាន់​ផ្ទុះ​ហាម​ដាច់​​ខាត​​​មិន​ឱ្យ​វាស់​ជា​​ដាច់​ខាត​ ហើយ​​យើង​អង្វករ​ប្រជាពលរដ្ឋ​​នឹង​មាន​ដំណោះ​ស្រាយ​​ជូន​គាត់​នៅពេលក្រោយ​ ​អាច​ទៅ​

សមាគម​អតីត​យុទ្ធជន​កម្ពុជា​ប្រគល់​ថវិកា​​មរណសង្គ្រោះ​៣​នាក់​​ និងបំពាក់​មេដាយ​ជូន​៣នាក់

Posted: 04 Dec 2012 08:16 PM PST

សមាគម​អតីត​យុទ្ធជន​កម្ពុជា​ប្រគល់​ថវិកា​​មរណសង្គ្រោះ​៣​នាក់​​ និងបំពាក់​មេដាយ​ជូន​៣នាក់
ខេត្តពោធិ៍​សាត់​ ៖ គ្រួសារ​សមាជិក​សមាគម​​អតីតយុទ្ធ​ជន​​ដែល​ទទួល​​មរណភាព​​កន្លងមកចំនួន​៣នាក់ ​​បាន​​ទទួលថវិកា​​មរណ​សង្គ្រោះ​នា​ព្រឹក​ថ្ងៃទី៤ ធ្នូ ២០១២ ​ដែលពិធីនេះ បានរៀបចំ​ធ្វើនៅ​​មន្ទីរសង្គម​កិច្ច​អតីត​យុទ្ធជន ​និងយុវនីតិ​សម្បទា​​ខេត្ត​ ក្រោម​អធិបតីភាព​​លោកលឹម ​ឆាយ ​អនុ​រដ្ឋ​​លេខាធិការ​ក្រសួង​សង្គម​កិច្ច​អតីតយុទ្ធ​ជន​ និងយុវនីតិសម្បទា ​និង​ជាសមាជិក​​អចិន្ត្រៃយ៍​

ចាក់​សម្លាប់​​ស្ត្រី​ជា​ថៅ​កែ​អេតចាយ​ និង​កូនស្រី​​សង្ស័យ​រឿង​គំនុំ​ ផ្អើល​ពេញ​ក្រុង​បាត់ដំបង​

Posted: 04 Dec 2012 08:10 PM PST

ទិដ្ឋ​ភាពនៅផ្ទះ​កើតហេតុ
ខេត្ត​​បាត់​ដំបង​ ៖ ស្រ្តីម្នាក់ជា​ថៅកែអេតចាយ​និងកូន​ស្រី ត្រូវបានជនសង្ស័យ​សម្លាប់ក្នុងផ្ទះ​ជនរងគ្រោះ​ផ្ទាល់​ នៅចន្លោះម៉ោងជាង​៦​ទៅ៨ និង​៣០នាទីយប់ថ្ងៃ​ទី​៤ ធ្នូ ២០១២ ស្ថិតក្នុងភូមិ១៣​មករា សង្កាត់ព្រែកព្រះ​ស្តេច ក្រុង​​បាត់ដំបង ។​បើតាម​អ្នកឆ្លើយ​ឆ្លងព័ត៌​មានកោះ​សន្តិភាពប្រចាំ​ខេត្តបាត់ដំបងបានឲ្យ​ដឹងថា​ ស្រ្តីជាថៅកែអេតចាយដែល​ជនសង្ស័យវាយក្បាល​​និង​ចាក់នឹង​កំាបិត​ចុង​

ស្ត្រី​ម្នាក់ និង​ចៅ​ប្រុស​ត្រូវ​​ក្រុម​ចោរ​កាំភ្លើង​​ជ័រ​ស្ទាក់​ប្លន់​​យក​កាបូប​លុយ​

Posted: 04 Dec 2012 07:58 PM PST

រាជធានីភ្នំពេញ ៖ ស្ត្រី​​​ម្នាក់​ និង​ចៅ​ប្រុស​របស់​គាត់​ត្រូវបាន​ក្រុម​ចោរ​ស្លៀក​ពាក់​ជា​​សិស្ស​សាលា​ប្រដាប់​​ដោយ​កាំភ្លើង​​​ជ័រ​ធ្វើ​សកម្ម​ភាព​ស្ទាក់​​​ប្លន់​យក​កាបូប​លុយ​បង្ក​ឱ្យ​​មាន​​ការ​ភ្ញាក់​ផ្អើល​​ទាំង​ល្ងាច ហើយ​ក្រោយ​​ពេល​ប្លន់​បាន​សម្រេច​ ​ក្រុម​ចោរ​ទាំង​នោះ​​បាន​នាំគ្នា​​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​​បាត់​ដោយ​សុវត្ថិ​ភាព។

បំពាក់​ឋានន្តរ​ស័ក្តិ​នា​យ​នគរ​បាល​ ពល​នគរ​បាល​ព្រំ​ដែន​ទឹកវរ​សេនា​តូច​លេខ​២៤១ និង​៤៣០​ចំនួន​២៩​រូប​ និង​ប័ណ្ណ​សរ​សើរ​១៦​រូប​

Posted: 04 Dec 2012 07:55 PM PST

ទិដ្ឋ​ភាពក្នុងពិធីបំពាក់ឋានន្តរស័ក្តិ
ខេត្ត​កំពត ៖ ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ​ ២០១២ នៅ​ទី​បញ្ជា​ការ​វរ​សេនា​តូច​លេខ​២៤១​ នគរ​បាល​ព្រំ​ដែន​ទឹក​ មាន​រៀប​ចំ​ពិធី​បំពាក់​ឋានន្តរ​ស័ក្តិ​នាយ​​នគរ​បាល​ ពល​នគរ​បាល​ និង​ជូន​ប័ណ្ណ​សរ​សើរ​ដល់​មន្ត្រី​នគរ​បាល​ដែល​បាន​បំពេញ​បេសកកម្ម​ព្រំ​ដែន​ប្រាសាទ​ព្រះ​វិហារ​នា​ពេល​កន្លង​មក គឺ​វរ​សេនា​តូច​លេខ​២៤១ និង​វរ​សេនា​តូច​លេខ​៤៣០ សរុប​៤៥​រូប​ ក្នុង​នោះ​ជូន​ប័ណ្ណ​សរ​សើរ​ចំនួន​១៦​រូប ។

​សមត្ថ​កិច្ច​ចម្រុះឆែក​ឆេរទីតាំង​លក់គ្រឿង​សំអាង​ខុស​ច្បាប់​២​កន្លែងរឹបអូស​សម្ភារ ​និង​​​ឃាត់ខ្លួន​មនុស្ស្​៤នាក់​ មានហ្វ្រេសស៊ីហ្គើលម្នាក់

Posted: 04 Dec 2012 07:50 PM PST

សមត្ថ​កិច្ច​ចម្រុះឆែក​ឆេរទីតាំង​លក់គ្រឿង​សំអាង​ខុស​ច្បាប់​២​កន្លែង
រាជធានីភ្នំពេញ​ ៖ ទីតាំងលក់គ្រឿងសំអាងខុសច្បាប់២កន្លែងនៅក្នុងទឹកដីខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញ សហការ​ជាមួយ​សាលា​ដំបូងរាជធានីភ្នំពេញចុះឆែកឆេររឹបអូស​សម្ភារ និង​ឃាត់​ខ្លួន​មនុស្ស​៤​នាក់ កាលពីរសៀលថ្ងៃទី​៤ ធ្នូ ២០១២។ ទីតាំងដែលប៉ូលិសសេដ្ឋកិច្ចរាជធានីភ្នំពេញសហការជាមួយព្រះរាជអាជ្ញារងចុះឆែកឆេរនោះ មានស្លាកយីហោប៊ីយូធី ប៊ូសហ្វីត

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!