Koh Santipheap Daily

Koh Santipheap Daily


ទាហាន​សឹក​រង​ស្រុក​​១៣​នាក់​ពុល​ប្រកាច់​ប្រកិន​​មិន​ដឹង​មូល​ហេតុ​​ក្រោយ​​មក​ស្លាប់​២​នាក់​

Posted: 06 Dec 2012 11:58 PM PST

ទាហាន​សឹក​រង​ស្រុក​​ដែល​ពុល​ដោយ​មិន​ដឹង​មូល​ហេតុ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ទាហានសឹក​រង​ស្រុក​២​នាក់​ក្នុង​​ចំណោម​​១៣​នាក់ បាន​ស្លាប់​​ បន្ទាប់​​ពី​ពុល​ប្រកាច់​ប្រកិន​​មិន​ដឹង​មូល​ហេតុ​ កាល​ពី​ព្រឹក​​ថ្ងៃទី​​៧ ធ្នូ ២០១២ ​នៅ​ចំណុច​ចំបក់​កោង ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ​ស្រុក​ត្រពាំង​​ប្រាសាទ ។ ជន​រងគ្រោះ​​ទាំង​២​នាក់ ១-ឈ្មោះ​​ខេង ប៊ន ​ភេទ​ប្រុស អាយុ​​៣៣​ឆ្នាំ ​រស់​នៅភូមិ​​ទួល​ក្រួស ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ និង២-ឈ្មោះ​វណ្ណ ណាង

រថយន្ត​យីឌុប​ដឹក​​ខ្ពស់​​កប់​ពពក​​សំពីង​សំពោង​​កណ្តាល​ក្រុង​ស្វាយ​រៀង សមត្ថ​កិច្ច​មិន​អើ​ពើ​

Posted: 06 Dec 2012 11:55 PM PST

រថយន្ត​យីឌុប​ដែលដឹក​​ខ្ពស់​​កប់​ពពក​​យ៉ាងសំពីង​សំពោង​​
ខេត្ត​ស្វាយរៀង ៖ រូប​ថត​នេះ​អ្នក​កាសែត​ថត​​បាន​នៅ​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​​៦ ធ្នូ ២០១២ ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ ក្រោយ​ពីដំណើរ​​ប្រតិភូ​ក្រុម​រថយន្ត​​អាស៊ាន​-ឥណ្ឌា​ ឆ្លង​កាត់​ក្រុង​ស្វាយរៀង ​គឺ​រថយន្ត​​យីឌុប​ផ្ទុក​អីវ៉ាន់​​សំពីង​សំពោង​ខ្ពស់​កប់​ពពក​តែ​សមត្ថ​កិច្ច​ហាក់​​ដូច​ជា​មើល​មិន​ឃើញសោះ។ ​បើ​​សមត្ថ​កិច្ច​​ពុំ​មាន​​វិធាន​ការ​ទប់​ស្កាត់​​ទេ ផ្លូវ​ថ្នល​ស្ពាន​ពិត​ជា​បាក់​ស្រុត​ខូច​អស់​ជា​មិន​ខាន ។ បច្ចុ​ប្បន្ន​​ផ្លូវ​ជាតិ និង​ផ្លូវ​លំ​កំពុង​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​

នុត សាអាន ៖ ត្រូវ​ប្រយ័ត្ន​​កុំ​ឱ្យ​មាន​បន្លំ​ដាក់​ថ្នាំញៀន​​ និង​ផ្លែ​រណារ​ក្នុង​ម្ហូប​អាហារ​

Posted: 06 Dec 2012 11:46 PM PST

ពិធីប្រជុំ​ផ្ទេរ​​ភារ​កិច្ច​ប្រធាន​ពន្ធនាគារខេត្ត
ខេត្ត​កំពង់ចាម ៖ «នៅពេល​​ដែល​​​ក្រុម​​សាច់​ញាតិ​​យក​ម្ហូប​អាហារ​មក​ឱ្យ​​អ្នក​ទោស​នៅ​ក្នុងពន្ធ​នា​គារ​ត្រូវ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​​​ឱ្យ​​បាន​ហ្ម​ត់​​ចត់​ ក្រែង​មាន​បង្កប់​ថ្នាំញៀន​​ ឬ​ផ្លែរណារ​អារ​ដែក ​ព្រោះនា​ពេល​កន្លង​មក​មាន​អ្នក​ទោស​​សុទ្ធតែ​ជា​ឧក្រិដ្ឋ​ជន​ចំនួន​៣​នាក់​ បាន​ធ្វើ​សកម្ម​ភាព​អារ​ចំរឹង​បង្អួច​ដែក រត់​ចេញពី​បន្ទប់​ឃុំ​​ខ្លួន​នៅ​ពន្ធនា​គារ​​ខេត្ត​កំពង់ចាម» ​។ នេះ​ជា​ប្រសាសន៍​របស់​លោក​នុត សាអាន ​រដ្ឋ​​លេខាធិការ​​ក្រសួង​មហា​ផ្ទៃ​​​ថ្លែង​​ក្នុង​ឱកាស​​ផ្ទេរ​ភារ​

​ចោរ​ប្លន់​​កាំភ្លើង​​ជ័រ​២​នាក់​សមត្ថ​កិច្ច​ខណ្ឌ​ចំការ​មន ​ក្របួច​ជាប់​

Posted: 06 Dec 2012 11:43 PM PST

ចោរ​ប្លន់​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​
រាជធានីភ្នំពេញ ៖ ​ចោរ​ប្លន់​​កាំភ្លើង​ជ័រ​២​នាក់​បាន​ត្រូវ​សមត្ថ​កិច្ច​នគរបាល​​ខណ្ឌ​ចំការ​មន ក្របួច​​ជាប់​ បន្ទាប់​​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​ប្លន់​យក​​ម៉ូតូ​​ម៉ាក​ស្គូពី​ ពណ៌ស​លាយ​ផ្ទៃ​មេឃ បាន​សម្រេច​​ពី​បុរស​ម្នាក់​ នៅ​​ខាងក្រោយ​​វត្ត​ស្វាយ​ពពែ ​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​ហើយ​ត្រូវ​សមត្ថ​កិច្ច​​ដេញ​​ប៉ផាប់​ចាប់​ពភីង​បាន​នៅ​ចំណុច​​ជិត​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​​ចំការ​មន ​កាល​ពីវេលា​ម៉ោង​១​​និង​៣០​នាទី​រសៀល​ថ្ងៃទី​​៧ ធ្នូ

ប្រគល់​ភារកិច្ច​ដល់​មេ​បញ្ជា​កា​រ​វរ​សេនា​តូច​៨០៧​ដឹក​នាំ​បន្ត​ពី​មេ​បញ្ជា​ការ​ចាស់​

Posted: 06 Dec 2012 11:41 PM PST

ទិដ្ឋ​ក្នុងពិធីប្រជុំ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពីរសៀល​ថ្ងៃ​ទី​៥ ធ្នូ ២០១២ កន្លង​មក​ នៅ​បញ្ជា​ការ​ដ្ឋាន​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ៨០៧​ ប្រចាំ​ការ​នៅ​ភូមិ​សាស្ត្រ​ស្រុក​ថ្ម​ពួក​(បឹង​ត្រកួន​) បាន​រៀបចំ​ពិធី​ប្រគល់​ភារកិច្ច​ សម្ភារ​បរិក្ខារ មធ្យោ​បាយ​ផ្សេងៗ​ដែល​មាន​ក្នុង​អង្គ​ភាព​ជូន​ដល់​មេ​បញ្ជា​ការ​ថ្មី​ដែល​ទើប​ទទួល​តំណែង​ គឺ​លោក​ប្រាក់​ សាំ​ មក​ជំនួស​លោក​ម៉ៅ រ៉ៃ មេ​បញ្ជា​ការ​ចាស់​ដែល​ត្រូ​វ​បាន​

សម្តេចតេជោ​ ហ៊ុន សែន ៖ មិន​ថា​ជន​ជាតិ​ណា សាសនាណា​នោះទេ អ្វី​ដែលសំខាន់​សម្រាប់​កម្ពុជា​ គឺធ្វើ​សុខដុមនីយកម្ម

Posted: 06 Dec 2012 11:26 PM PST

សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ក្នុងពិធីផ្តល់ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លីជូន​ប្រជាពលដ្ឋ
​រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា​នាព្រឹកថ្ងៃទី​៧ ធ្នូ ២០១២ ​ក្នុង​ឱកាស​អញ្ជើញ​​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​​​សំណេះសំណាល​​ និង​ផ្តល់ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លីជូន​ប្រជាពលដ្ឋ​​ចំនួន​២៨៦​គ្រួសារស្មើ​នឹង​​៥២១ក្បាល​ ដីទំហំ​ផ្ទៃ​​១.២៧៧,០៦​ហិកតា នៅភូមិ​លោម ឃុំ​ម៉ាលិក ស្រុកអណ្តូងមាស ខេត្ត​រតនគិរី ​មាន​ប្រសាសន៍​បញ្ជាក់​

ប៉ូលិស​​បង្រាប​​ចាប់​បាន​ចោរ​ប្លន់​​​២នាក់​ភ្លាម​ៗ​​នៅ​សង្កាត់​​​ផ្សារ​ដើម​ថ្កូវ​

Posted: 06 Dec 2012 11:21 PM PST

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
រាជធានីភ្នំពេញ ៖ ​តាម​ព័ត៌​មាន​​ជំហាន​​ដំបូង​ឱ្យ​ដឹងថា ​ប៉ូលិស​បាញ់​​បង្ក្រាប​ចោរ​ប្លន់ និង​ចាប់​បាន២នាក់ ខណៈ​​ចោរ​រូប​នោះ​​ប្លន់​​​ម៉ូតូ​ពី​ប្រជា​ពល​រដ្ឋ​នៅ​​តាម​ដង​ផ្លូវ​ ស្ថិត​ក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​​ចំការ​មន ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៧ ធ្នូ ២០១២ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៧ ធ្នូ ២០១២

Posted: 06 Dec 2012 11:06 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៧ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

មីស៊ីល​​ប៉ាទ្រី​យ៉ូត​​របស់​អូតង់​​នឹង​ដាក់​ពង្រាយ​នៅតួកគី​​នា​ឆ្នាំ​2013

Posted: 06 Dec 2012 11:00 PM PST

មីស៊ីល​​ប៉ាទ្រី​​យ៉ូត
កាសែត​តួកគី​HURRIYET DAILY NEWS រាយ​ការណ៍​កាល​ពី​​​ថ្ងៃទី​៦ ធ្នូថា ការ​ដាក់​ពង្រាយ​​មីស៊ីល​​ប៉ាទ្រី​យ៉ូត​​​តាម​បណ្តោយ​ព្រំ​ដែន​​​​របស់​តួកគី​​​ជាមួយ​ស៊ីរី​​​ប្រហែល​​​​ជា​ធ្វើនា​ដើម​​ឆ្នាំ​​២០១៣ ពី​ព្រោះ​​​ការ​ងារ​​បច្ចេក​ទេស​​សម្រាប់​​កំណត់​​ពីចំនួន​​មីស៊ីល​​នេះ​ និង​បណ្តា​​ទីតាំង​​ដាក​់​ពង្រាយ​​​សម​ស្រប​​​កំពុង​តែ​បំពេញ ។

បុរស​ជនជាតិ​​អង់​គ្លេស​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ដួល​បោក​ក្បាល​នឹង​ខឿន​ចិញ្ចើម​ផ្លូវ​បែក​មុខ​បែក​មាត់​

Posted: 06 Dec 2012 10:59 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មេ​ការ​គ្រប់​គ្រង​​ក្នុង​ហាង​បារាំង​មួយ​​កន្លែង​ស្រវឹង​​ស្រា​ជិះ​​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​​ខឿន​ចិញ្ចើម​​ផ្លូវ​បែក​​មុខ​ បែក​មាត់ កាល​ពីវេលា​ម៉ោង​២​​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី ៧ ធ្នូ ២០១២ នៅ​មុខ​រោង​កុន​លុច្ស តាមបណ្តោយ​​មហា​វិថី​ព្រះ​នរោត្តម​ កែង​​​ផ្លូវ​លេខ​​១៤៨ ក្នុង​សង្កាត់​​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ។

ចិន​ដំណើរ​ការ​នាវា​ដើរ​ដោយ​ឋាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​

Posted: 06 Dec 2012 10:32 PM PST

នាវា​ដើរ​ដោយ​ឋាម​ពល​ពន្លឺ​ព្រះ​អាទិត្យ
គេ​ហ​ទំព័រ​ហ្លូបលថែម ចេញ​ផ្សាយ​ថ្ងៃ​ទី​៦ ធ្នូ​ ឱ្យ​ដឹង​ថា នាវា​ដើរ​ដោយ​ឋាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ដឹក​ភ្ញៀវ​ទេសចរ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ នៅ​បឹង Yungdang ស្ថិត​នៅទី​ក្រុង​ស៊ីមិន (Xiamen) ខេត្ត​ ហ៊្វូជាំង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។ នា​វា​នេះ​មាន​ប្រវែង​១៥​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ ហើយ​ផ្ទាំង​កញ្ចក់​សូឡា​អាច​ស្រូប​យក​ឋាម​ពល​ពី​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ដំណើរ​ប្រព័ន្ធ​ម៉ាស៊ីន​​ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​2012​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​215​លើក​ស្លាប់​82​នាក់ របួស3​91​នាក់

Posted: 06 Dec 2012 09:55 PM PST

រថយន្ត​​ដែល​ទទួល​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ក្នុង​ឆ្នាំ២០១២​នេះ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ខេត្ត​បន្ទាយ​មានជ័យ​ កើត​មាន​ចំនួន​២១៥​ករណី​ ​ក្នុងនោះ​ ​ស្រុក​ម៉ាឡៃ​ចំនួន​១១​ករណី, ស្រុក​អូរជ្រៅ​៩ករណី, ស្រុក​មង្គល​បូរី​៣៥​ករណី, ស្រុក​ព្រះនេត្រព្រះ​១៨​ករណី, ស្រុកភ្នំ​ស្រុក​១៥​​ករណី, ​ស្រុក​ថ្មពួក​៥ករណី, ស្រុកស្វាយ​ចេក​​​៥ករណី, ក្រុង​ប៉ោយ​ប៉ែត​៤០​ករណី និង​ទី​ក្រុង​សេរី​សោភ័ណ៧៨ករណី ។

នាង​ចុង​សុំ​ចែក​ផ្លូវ​ប្តី​កំណាច​ចាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម

Posted: 06 Dec 2012 09:50 PM PST

សពស្ត្រីដែលប្តីកំណាចចាក់ 
រាជ​ធានីភ្នំពេញ​​​ ៖ ​​​ស្ត្រី​ម្នាក់​​​បាន​ប្រកាច់​ស្លាប់​​​ភ្លាមៗ​នៅ​នឹង​កន្លែង​​​​​យ៉ាង​អាណោច​អាធម​​ ដោយ​សារ​​​តែ​បុរ​សជា​ប្តី​​​​ក្រោយ​​របស់​​នាង​​ចាក់​នឹង​​កាំ​បិត​​ចិត្ត​​ត្នោត​​​ជា​ច្រើន​​​​កាំ​បិត​​​ ដែល​តាម​ការ​អះ​អាង​​ពី​​​​សំណាក់​​​​សាច់​ញាតិ​​​ថា បុរស​​កំណាច​​​ជា​ប្តី​​​​ម្នាក់​នោះ​​ខឹង​​​ស្ត្រី​​​​រង​គ្រោះ​សុំ​​​លែង​លះ​​​ ព្រោះ​នាង​​​មាន​ការ​ឆ្អែត​​​ឆ្អន់​​​ក្នុង​ការ​រស់​នៅ​​​ក្នុង​នាម​​​​ជា​​ប្រពន្ធ​ចុង​​ ។

ចោរ​​លួច​ និង​​គាស់​​ផ្ទះ​​​​រាត​​ត្បាត​គ្មាន​សុវត្ថិ​ភាព​​នៅ​​សង្កាត់​​ទួល​​សង្កែ​​​

Posted: 06 Dec 2012 09:40 PM PST

ពលរដ្ឋកំពុងមានការព្រួយបារម្ភពីចោរកម្ម 
រាជធានីភ្នំពេញ​​​ ៖ ​​​​សកម្ម​ភាព​​​​លួច ឆក់​​ ប្លន់​​នៅ​រាជ​ធានីភ្នំពេញ​​ ហាក់​​ដូច​ជា​​​បាន​កម្រើក​​​​ឡើង​វិញ​គួរ​​ឱ្យ​​កត់​សម្គាល់​​​​ ដែល​នេះ​​​បាន​បញ្ជាក់​ថា ​ការ​អនុវត្ត​​​គោល​នយោ​បាយ​​​​ភូមិ​​-សង្កាត់​​មាន​សុវត្ថិភាព​​​​នៅ​មិន​ទាន់​​មាន​ប្រសិទ្ធ​ភាព​​​​នៅ​ឡើយ។​ ដោយ​ឡែក​​​​នៅ​​សង្កាត់​​​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ រាជ​ធានីភ្នំពេញ​​ អំពើ​ចោរ​កម្ម​​លួច​ម៉ូតូ​​​​ និង​គាស់​​ផ្ទះ​​​កំពុង​​​រាត​ត្បាត​​​​​ធ្វើ​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​​​

កិច្ចប្រជុំ​ICC​ប្រកាស​អាសន្ន​ពី​មហន្ត​រាយ​ទេស​ភាព​វប្ប​ធម៌​តំបន់​ខ្ពង់​រាប​ភ្នំ​គូលែន​ផ្តើម​ចេញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ

Posted: 06 Dec 2012 09:30 PM PST

ទិដ្ឋភាព​រួម​នៃ​កិច្ចប្រជុំ​​ ICC នៅ​ក្រុង​សៀមរាប
ខេត្ត​សៀម​រាប ៖ ​​​​ក្រុម​ម​ន្ដ្រី​ជំនាញ​បេតិក​ភណ្ឌ​​ជាតិ​-​អន្ដរជាតិ​ បាន​ប្រកាស​អាសន្ន​អំពី​ការ​គំរាម​កំ​ហែង​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ទេសភាព​ខ្ពង់​រាប​​ភ្នំ​គូលែន​​ ដែល​ស្ដែង​ចេញពី​សកម្មភាព​កាប់​បំផ្លាញ​​ព្រៃ​​ឈើ​​យ៉ាង​រង្គាល​រាប់​ឆ្នាំ​មក​ហើយ​នៅ​ទីនោះ​ ។ ការ​ប្រកាស​អាសន្ន​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ​លើក​ទី​១៩​របស់​គណៈ​កម្មា​ធិការ​អន្ដរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​

ក្ដី​ស្រមៃ​​ក្លាយ​ជា​​ការ​​ពិ​តសាធារណរដ្ឋ​​ប្រជាមានិត​​ចិន​​ជួយ​​ហិរញ្ញប្ប​ទាន​​កសាង​​ផ្លូវ​ជាតិ​លេខ​​៧៨

Posted: 06 Dec 2012 09:20 PM PST

កំណាត់​​ផ្លូវ​ជាតិ​​លេខ​​៧៨​​ចាប់​ពី​អូរ​ពងមាន់​ដល់​ក្រុង​បាន​លុង​ប្រវែង​១២១,១០​គ​.​ម​​ត្រូវ​​បាន​​សម្ដេច​​តេ​ជោ​​កាត់​ខ្សែ​បូ​​ស​ម្ពោធ​
ខេត្ត​រតន​គិរី ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​មាន​ប្រសាសន៍​​សម្តែង​នូវ​ការ​រីក​រាយ​ដោយ​ក្តី​ស្រមៃ​នៃការ​ចង់បាន​ ​​ក្លាយ​ទៅ​ជា​ការ​​ពិត ​ដែល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​ជួយ​ហិរញ្ញ​ប្បទាន​​ក្នុង​ការ​កសាង​ផ្លូវ​ជាតិ​​​​លេខ​៧៨​នេះ​​​​ចេញ​ជារូប​រាង​ផ្លូវការ​ ដើម្បី​ជួយ​សម្រួល​​ដល់​ចរាចរណ៍​ និងការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​

ទស្សនៈ​ពី​សេរី​ភាព​បញ្ចេញ​មតិ​ការ​ចោទ​ប្រកាន់​នាយក​រដ្ឋ​មន្ត្រី​មិន​មែន​ជា​ការ​អនុវត្ត​សេរី​ភាព

Posted: 06 Dec 2012 09:10 PM PST

ការ​ចោទ​​ប្រកាន់​​នាយក​រដ្ឋ​​មន្ត្រី​​នៃ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ពី​បទ​​​ធ្វើ​ឃាត​មនុស្ស​​ ដោយ​មាន​គម្រោង​​ទុក​ជា​មុន​ គឺ​មិន​មែន​​ជា​ការ​​អនុវត្ត​​សេរី​ភាព​​​​ក្នុង​​ការ​បញ្ចេញ​​មតិ​​នៅ​ក្រោម​ប្រធាន​បទ​«សេរី​ភាព​ក្នុង​​កា​របញ្ចេញ​​​មតិ» ​ដែល​មាន​នៅ​ក្នុង​​​មាត្រា​​​​​​១៩ ​នៃ​​សេច​ក្តី​​ប្រកាស​​​ជា​សាកល​​នៃ​​សិទ្ធិ​​មនុស្ស​របស់​​អង្គ​ការ​​សហ​ប្រជា​​​ជាតិ​​នោះ​​ទេ ​ដែល​​​​មាត្រា​​នោះ​​ចែង​ថា​ ​«​មនុស្ស​​គ្រប់​រូប​​មាន​​សិទ្ធិ​​សេរី​ភាព​​បញ្ចេញ​​មតិ​ និង​យោ​​

ប្រជា​ពល​រដ្ឋ​នៅ​ពយ​កំពេញ​នាំ​គ្នា​ធ្វើ​ការ​អំពាវ​នាវ​សុំ​សម្តេច​តេជោ-លោក​ជំទាវ អនុ​គ្រោះ​ផ្តល់កម្ម​សិទ្ធិ​ដីធ្លី

Posted: 06 Dec 2012 09:00 PM PST

ក្រុមគ្រួសារពលរដ្ឋដែលបាននាំគ្នាធ្វើការអំពាវនាវ
ខេត្ត​ព្រះ​សីហនុ ៖ ប្រជា​ពលរដ្ឋ​ចំនួន​១០៣​គ្រួសារ​​​​រស់​នៅ​ក្នុង​ភូមិ​​កំពេញ​ចាស់​ សង្កាត់​លេខ​៣ ក្រុង​​ព្រះ​សីហនុ ​កាល​ពី​ពេល​ថ្មីៗ​​នេះ​បាន​នាំ​គ្នា​សំណូម​ពរ​ដល់​សម្តេច​តេជោ​​​និង​លោក​ជំទាវ​ កិតិ្ត​​ព្រឹទ្ធ​បណ្ឌិត​​ជា​​ទី​គោរ​ព ​ជួយ​អន្តរាគមន៍​ដល់​ពួក​​គាត់​ធ្វើ​​យ៉ាង​ណា​ឱ្យ​បាន​កាន់​កាប់​ដី​ជា​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​​លើ​ដី​ដែល​ពួក​​គាត់​កំពុង​​​រស់​នៅ​ឱ្យ​​​ដូច​ជា​ប្រជា​ព​ល​រដ្ឋ​​ដទៃ​​​ ។

គោលជំហរ​អាស៊ាន​ ៖ ការពារ​ និង​លើកកម្ពស់​​សិទ្ធិពលករ​ទេស​ន្តរ​ប្រវេសន៍

Posted: 06 Dec 2012 07:57 PM PST

រាជធានីភ្នំពេញ​ ៖ ប្រទេស​ជា​សមាជិក​អាស៊ាន​​ទាំងអស់ ​បាន​ប្តេជ្ញា​ចិត្ត​អំពី​ការ​ការពារ​ និងការ​លើកកម្ពស់​​សិទ្ធិ​ពល​ករ​ទេសន្តរ​ប្រវេសន៍ ការប្តេជ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ជា​សេចក្តី​ប្រកាសរួម​ស្តី​ពី​ «ការការពារ ​និងការ​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្ត​រប្រវេសន៍» ​កាល​ពី​ថ្ងៃទី​១៣ ​ធ្នូ ២០០៧ នៅទីក្រុង​សេប៊ូ ​ប្រទេសហ្វ៊ីលីពីន ។

រដ្ឋ​សភា​ជាតិ​បន្ត​ពិភាក្សា​ និងអនុម័តសេចក្តីព្រាង​ច្បាប់​ស្តីពីហិរញ្ញ​វត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ​២០១៣​

Posted: 06 Dec 2012 07:47 PM PST

រាជធានីភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី​៧​ ធ្នូ​ ២០១២នេះ​ រដ្ឋសភាជាតិបានបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ។ កិច្ចប្រជុំរដ្ឋសភា កាលពីព្រឹកម្សិល​មិញ សមាជិករដ្ឋសភា ៨៣ រូប ក្នុងចំណោមសមាជិករដ្ឋសភា ៩៨ រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋសភា

ជន​ជាតិ​បរទេស​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ ដេក​លើ​ចិញ្ចើម​ផ្លូវ​មុខ​សណ្ឋា​​គារ​ណា​ហ្គា​វើល

Posted: 06 Dec 2012 07:45 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិ​បរទេស​ម្នាក់​ស្រវឹង​ស្រា​ខ្លាំង​ពេក​ជិះ​ម៉ូតូ​ទៅ​ឈប់នៅ​ជាប់​សួន​ច្បា​រ​ទល់​មុខ​សណ្ឋា​គារ​ណា​ហ្គា​វើល​ រួច​ចុះ​ពី​លើ​ម៉ូតូ​ទៅ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវលង់​លក់​ស្កប់​ស្កល់​តែ​ម្តង​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើងកាល​ពី​​វេលា​ម៉ោង​១ និង​១៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៧ ធ្នូ ២០១២ តាមបណ្តោយ​​មហា​វិថី​ព្រះ​សីហនុ​ ក្នុង​សង្កាត់​ទន្លេ​​បាសាក់​ ខណ្ឌ​ចំការ​មន​។

ចំណូល​ពន្ធ​ដារប្រចាំ​ខែ​វិច្ឆិកា​​១៩៨.១៣៤​លាន​រៀល​ និង​សរុប​១១​ខែ​ ឆ្នាំ​២០១២​មាន​២.៧៣១.៧៩៩​លាន​រៀល​ស្មើ​នឹង​៩២,៧៨%

Posted: 06 Dec 2012 07:42 PM PST

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១២​ នេះ​អគ្គ​នាយក​ដ្ឋានពន្ធ​ដារ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​សារ​ពើ​ពន្ធ​ប្រចាំ​ខែ​វិច្ឆិកា ២០១២​ ដើម្បី​ពិនិត្យ​ប្រាក់​ចំណូល​ និង​ដាក់​ចេញ​នូវ​វិធាន​ការ​ថ្មីៗ​សម្រាប់​ការ​អនុវត្ត​ន៍ ក្រោម​​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​គង់​ វិបុល​ ប្រតិ​ភូ​រា​ជ​រដ្ឋា​ភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដា​រ និង​​ថ្នាក់​ដឹក​នាំ​​ មន្ត្រី​ពន្ធ​ដា​រ​ទូទាំង​​រា​ជ​ធានី​

កម្ទេច​​ក្រណាត់​​ខ្មែរ​នាំ​ចូល​ទៅថៃ​មន្ត្រី​​គយថៃ​ទារថ្លៃ​​ពេក​កម្ម​ករ​នាំគ្នា​​អូស​ត្រឡប់​មក​វិញ

Posted: 06 Dec 2012 07:41 PM PST

កម្ទេច​ក្រណាត់​ដែល​ដឹក​ត្រឡប់​មក​វិញ​
ក្រុងប៉ោយប៉ែត ៖ កម្ទេច​ក្រណាត់​មួយ​រទេះ​ធំ​បាន​​វិល​វល់​​លើ​ស្ពាន​មិត្ត​ភាព​​កម្ពុជា-ថៃ​​នៃ​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយប៉ែត ​ខ្លង​លឹក បន្ទាប់​​ពី​​កម្ម​ករ​​ខ្មែរ​​នាំ​គ្នា​អូស​ត្រឡប់​ពី​ទឹក​ដីថៃ​​វិញ ​ហើយ​នាំគ្នា​​អះ​​អាង​ថា មន្ត្រី​គយ​របស់​ថៃ​ទារ​ថ្លៃ​ពេក ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​​​៦ ធ្នូ ២០១២ ។

ក្បួន​រថយន្ត​​អាស៊ាន​-ឥណ្ឌា​​​ឆ្នាំ​2012​ឆ្លងកាត់​​តំបន់​​អ្នកលឿង​​ខេត្ត​ព្រៃវែង

Posted: 06 Dec 2012 07:30 PM PST

ក្បួន​រថយន្ត​​អាស៊ាន​-ឥណ្ឌា​​​ឆ្នាំ​2012​ឆ្លងកាត់​​តំបន់​​អ្នកលឿង​​ខេត្ត​ព្រៃវែង
ខេត្ត​ព្រៃវែង​ ៖ ក្បួន​រថយន្ត​​អាស៊ាន​-ឥណ្ឌា ​ជា​ច្រើន​​គ្រឿង​បានមក​ដល់​​កំពង់​ចម្លង​​​អ្នក​លឿង ក្រោម​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់​​អាជ្ញាធរ​ដែន​ដី សមត្ថកិច្ច​ ប្រជាពលរដ្ឋ​ លោក​គ្រូ អ្នក​គ្រូ និង​សិស្សា​នុសិស្ស​រាប់​រយ​នាក់​។ ក្បួន​រថយន្ត​នេះ​បាន​ឆ្លង​ទន្លេ​អ្នក​លឿង​ ឡើង​មកដល់​កំពង់​ចម្លង​​អ្នក​លឿង​ត្រើយ​ខាងកើត​ នៅវេលាម៉ោង​​ប្រមាណ​ជា​៩​និង​៣០​​​​ព្រឹក​​ថ្ងៃទី​៦ ធ្នូ ហើយ​ត្រូវ​បាន​​លោក​កែវ

លោកសួង សុភ័ណ្ឌ បានចូលទៅ​បំភ្លឺ​នៅតុលាការ​ស្តីពី​ការ​ប្តឹង​សម្តេចតេជោ​ ហ៊ុន សែន​

Posted: 06 Dec 2012 07:30 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ប្រធាន​ចលនាយុវជនគណ​បក្សសមរង្ស៊ី លោក​សួង​ សុភ័ណ្ឌ​ ដែលប្តឹង​សម្តេចនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ពាក់ព័ន្ធនឹង​ការ​ស្លាប់ និងរបួស​មនុស្សជាច្រើន​រយនាក់​ ក្នុងហេតុការណ៍​រត់ជាន់គ្នា កាលពីរាត្រីនៃ​ព្រះរាជពិធីបុណ្យ​អុំទូកថ្ងៃ​ទី​២២​ វិច្ឆិកា ២០១០នោះ បានចូលខ្លួន​ទៅឆ្លើយបំភ្លឺនៅសាលាដំបូង​រាជធានីភ្នំពេញ តាមដីកាកោះរបស់លោក​​សុខ​ រឿន​ ព្រះរាជអាជ្ញា​រងអម​សាលាដំបូងរាជ​ធានីភ្នំពេញ​​តាមការកំណត់​ហើយកាលពីវេលា​ម៉ោង៨ និង៣០នាទី​ព្រឹកថ្ងៃទី​៧ ធ្នូ ២០១២ នេះ ។

ប៉ូលិស​បញ្ជូន​ជន​សង្ស័យ​មា្នក់​ទៅ​តុលា​ការ​

Posted: 06 Dec 2012 07:15 PM PST

ប៉ូលិស​បញ្ជូន​ជន​សង្ស័យ​មា្នក់​ទៅ​តុលា​ការ​
ខេត្ត​តាកែវ ៖ ​​​​​​​នគរបាល​ស្រុក​អង្គរ​បុរី ​បាន​ឃាត់​ខ្លួន​​​យុវ​ជន​ម្នាក់​ និង​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលា​ការ​ ​ក្រោយ​ពី​ជន​​នេះ​ធ្វើ​សកម្ម​​ភាព​ចូល​លួច​យក​កេស​លុយ​ក្នុង​ផ្ទះ​របស់​គេ​ ​ហើយ​ត្រូវ​កូន​ម្ចាស់​ផ្ទះ​ដឹង​ទាន់​ ក៏​ប្តឹង​ទៅ​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ឱ្យ​ចាប់​ខ្លួន​ រួច​បញ្ជូន​​ទៅ​​អធិការ​ដ្ឋាន​ស្រុក​ និង​បន្ត​ទៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ចាត់​ការ​បន្ត ។

លួច​ម៉ូតូ​​ពីផ្ទះ​ការ​អស់​សាំង​ចូល​មក​បង្ហូរ​សាំង​ម៉ូតូ​​អ្នក​ក្បែរ​ខាង​ក្របួច​​បាន​២​នាក់​

Posted: 06 Dec 2012 07:09 PM PST

ជនសង្ស័យដែ​ល​ឃាត់​ខ្លួន​
ខេត្ត​កំពង់ចាម ៖ ជន​សង្ស័យ​​​២​នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវបាន​កម្លាំង​​​នគរបាល​ក្រុង​សួង​ សហ​ការ​ជា​មួយ​នឹង​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​វិហារ​ហ្លួង ចាប់​ខ្លួន​ ដោយសារតែ​បាន​​ធ្វើ​សកម្ម​ភាព​​លួច​យក​ម៉ូតូ​​១​គ្រឿង​​ម៉ាក​ហុង​ដា​ណេវ ពណ៌ខ្មៅ ​ផលិត​នៅ​ប្រទេស​​វៀត​ណាម ពី​ក្រោម​ផ្ទះ​​មង្គល​​ការ​​មួយ​កន្លែង​​ស្ថិត​នៅ​ចំណុច​​ភូមិ​ថ្នល់​ថ្មី សង្កាត់​​វិហារ​ហ្លួង ​កាល​ពីវេល​ាម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​

ជនជាតិ​ឡាវ​៤​នាក់​នាំពលរដ្ឋ​ខ្មែរ​​៣​នាក់​ទៅ​កាប់​​ឈើ​ត្រូវ​តម្រួត​ឡាវ​ចាប់​ជាប់​

Posted: 06 Dec 2012 07:08 PM PST

ខេត្ត​ស្ទឹង​ត្រែង ៖ ពល​រដ្ឋ​ខ្មែរ​៣​នាក់​​​បានត្រូវ​តម្រួត​ការពារ​ព្រំដែន​ឡាវ​ចាប់​ខ្លួន​រួមជា​មួយ​នឹង​ជន​ជាតិ​ឡាវ​៤​នាក់​ទៀត ខណៈ​​​ចូល​​ទៅ​កាប់​ឈើ​​ក្នុង​ទឹក​ដីឡាវ​ កាល​ពីវេលា​ម៉ោ​ង៩​ព្រឹក​​ថ្ងៃទី​​៦ ធ្នូ ២០១២ ត្រង់ចន្លោះ​​បង្គោល​ព្រំដែន​លេខ​៦៥-៦៦XA ២៥ ៨៦ អូរលឹម និង​អូរ​ក​តួច ស្ថិត​ក្នុង​ភូមិ​ខាំ​ភោគ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ាង ។

សម្តេច​តេជោ​ហ៊ុន សែន បានអញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​ប្រគល់ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​​ដល់​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​អណ្តូងមាស

Posted: 06 Dec 2012 07:04 PM PST

ខេត្ត​រតនគីរី ៖ សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​​​​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​​២៨៦គ្រួសារ ​ស្មើ​នឹង​៥២១​ក្បាល​ដី ​លើ​ផ្ទៃ​ដី​សរុប​១.២៧៧ហិកតា ដែល​រស់​នៅ​ក្នុងភូមិ​ប៉ា​អរ, ភូមិ​ទាន ឃុំកឹះ​ចុង ស្រុកបរកែវ និងភូមិ​​ម៉ាលិក ​ឃុំ​ម៉ាលិក ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ហើយ​​ពិធី​នេះ​បាន​រៀប​ចំ​​

ក្រសួង​សុខា​ភិបាល​​ចុះបង្រៀន​​ពី​របៀប​​បាញ់​ថ្នាំ​​សម្លាប់​​មេ​រោគ​គ្រប់​ប្រភេទ​

Posted: 06 Dec 2012 07:03 PM PST

ការបង្រៀន​​ពី​របៀប​​បាញ់​ថ្នាំ​​សម្លាប់​​មេ​រោគ​គ្រប់​ប្រភេទ​
ខេត្ត​កំពង់​ចាម ៖ ក្រោម​ការ​យក​ចិត្តទុកដាក់​​​របស់​​ក្រសួង​​សុខា​ភិបាល​​ ក៏​ដូច​ជា​ក្រសួង​​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​ក្នុង​​វិធាន​​ការ​ទប់​ស្កាត់​​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​រីក​រាល​ដាល​​នូវ​ជំងឺ​​ផ្សេងៗ​​ជា​​លក្ខណៈ​​អន្តរ​ជាតិ​​ឆ្លង​ពី​​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​នោះ ​​កាល​ពី​ព្រឹក​ថ្ងៃទី​៤ ធ្នូ ​២០១២ កន្លង​​​ទៅ​​ក្រុម​នាយក​ដ្ឋាន​​ប្រយុទ្ធ​ជំងឺ​ឆ្លង​​នៃ​អង្គ​ភាព​​ចត្តា​ឡីស័ក ​បាន​ចុះ​បង្រៀន​​ពី​របៀប​​លាយ​​ និង​បាញ់​ថ្នាំ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!