Koh Santipheap Daily

Koh Santipheap Daily


ពិធី​ប្រគល់​​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​​2ភូមិ​ក្នុង​ស្រុកថ្មពួក ចំនួន​1.202គ្រួសារ

Posted: 02 Dec 2012 11:00 PM PST

ពិធី​ប្រគល់​​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​​2ភូមិ​ក្នុង​ស្រុកថ្មពួក
ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ នៅ​ថ្ងៃ​ទី​​១ ធ្នូ លោក​យឹម ឆៃលី ឧបនា​យក​រដ្ឋ​មន្ត្រី​​ និង​ជា​ប្រធាន​​​ក្រុម​ប្រឹក្សា​​​ស្តារ​អភិវឌ្ឍន៍​វិស័យ​​កសិកម្ម​​ និង​ជន​​​បទ​​​ បាន​អញ្ជើញ​​​ជា​អធិ​បតី​​ក្នុង​ពិធី​​ប្រគល់​​ប័ណ្ណ​​កម្ម​សិទ្ធិដី​ធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​២​ភូមិ​​​ក្នុងស្រុក​ថ្ម​ពួក​​មាន​​​ចំនួន​​១.២០២​​គ្រួសារ ។ លោក​​អ៊ុង អឿន អភិ​បាល​​ខេត្ត​​​ បាន​មាន​​ប្រសាសន៍​​​ថា ខេត្ត​​បន្ទាយ​មាន​ជ័យ​​មាន​ស្រុក​​ចំនួន​​៧​​ និង​ក្រុង​២ ។

ពួក​អ៊ិស្លាម​និយម​នីហ្សេ​រី​យ៉ា​វាយ​ប្រហារ​ពួកគ្រឹស្ត​នៅ​ភាគ​ខាង​ជើង​ប្រទេស​

Posted: 02 Dec 2012 10:46 PM PST

ង​យោធានីហ្សេ​រីយ៉ា​កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​
យោង​តាម​សាក្សី​​និង​បណ្តាអ្នក​​ទទួល​​ខុស​ត្រូវ​មូល​ដ្ឋាន​ថា​ការ​វាយ​ប្រហារ​នានា​របស់​ពួក​អ៊ិ​ស្លាម​និយម​នីហ្សេរី​យ៉ា​នៃ​ក្រុម​បូកូ​ហារ៉ាម​​កើត​មាន​ជា​ថ្មី​ទៀត​ កាលពី​ថ្ងៃ​ទី​១​និង​ទី​២​ ធ្នូ ​សំដៅ​លើ​ពួក​គ្រឹស្ត​និង​ព្រះ​វិហារ​គ្រឹស្ត​ទាំង​ឡាយ​នៅ​ភាគ​ខាង​ជើង​ប្រទេស ។ អ្នក​​ទទួល​ខុសត្រូវ​មូល​ដ្ឋាន​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ​ពួក​អ្នក​​វាយ​ប្រហារ​បាន​លើក​គ្នា​នា​វេលា​​ម៉ោង​២១​ចូល​ក្នុង​ផ្ទះ​ទាំង​

ការចិញ្ចឹម​មាន់​​តាម​បែប​ធម្មជាតិ​ជាមុខ​របរ​​រក​ចំណូល​បាន​ច្រើន

Posted: 02 Dec 2012 10:45 PM PST

ការចិញ្ចឹម​មាន់​​តាម​បែប​ធម្មជាតិ​ជាមុខ​របរ​​រក​ចំណូល​បាន​ច្រើន
ខេត្ត​កំពត ៖ ប្រជា​ពល​រដ្ឋ​​ភាគ​ច្រើន​​​ប្រកប​របរ​​ធ្វើ​ស្រែ​ចម្ការ ​។ ​បន្ទា​ប់​​ពី​ការ​​ងារ​​ស្រែចម្កា​រ​ពួ​ក​​គាត​់​មាន​របរ​មួ​យ​​ទៀ​ត​​បន្ទាប់​បន្សំ​គឺ​ការ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសា​រ​​ផង​​ និង​លក្ខណៈ​អាជីវ​កម្ម​ផង​ ​។ ​ការ​ចិញ្ចឹ​ម​​សត្វ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​ភាគ​ច្រើន​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​​ តែ​ពួក​គាត់​​ពុំ​ទាន់​បាន​​យល់​​ដឹង​​ជ្រៅ​ជ្រះ​អំ​ពី​ការ​ចិញ្ចឹម​តាម​បែប​ធម្ម​ជាតិ​នោះ​​ថា តើធ្វើយ៉ាង​ណា​​ដើម្បី​ឱ្យ​

​​​​យកកាំ​​ភ្លើង​ជ័រ​​ប្លន់​​អ្នក​ដូរ​លុយ​​​នៅ​ផ្សារ​អូឡាំពិក​

Posted: 02 Dec 2012 10:30 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជធានី​ភ្នំពេញ​ ៖ ​បុរ​សម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​នគរបាល​​ប៉ុស្ដិ៍​ទួល​ស្វាយ​ព្រៃ​​ទី​១ ​​​​ចាប់​ខ្លួន​បាន​ភ្លាម​​ៗ​ ខណៈ​ពេលដែល​​​​​ជន​នេះ​​យក​កាំ​ភ្លើង​ជ័រ​​​ទៅ​ភ្ជង់​​ប្លន់​​​អ្នក​ដូរប្រាក់​​នៅ​មុខ​​ផ្ទះ​លេខ​​​១២ ​ផ្លូវ​លេខ​​២៩៨ សង្កាត់​​ទួលស្វាយ​ព្រៃទី​១ ខណ្ឌ​ចំការមន​ ​កាលពីវេលាម៉ោង​​​១០ ​ព្រឹក​​ថ្ងៃ​ទី​​២ ​ធ្នូ ​ប៉ុន្តែ​​​អំពើ​ប្លន់​នេះមិន​សម្រេច​​ដោយ​សារ​​ម្ចាស់​ផ្ទះ​​ដឹង​ថា​​ជា​កាំ​ភ្លើង​ជ័រ​​ស្រែក​ឆោឡោ​​ផ្អើល​ដល់​សមត្ថ​​កិច្ច​​ព័ទ្ធ​ចាប់​ឃាត់​ខ្លួន​​បាន​ភ្លាម​​ៗ​យ៉ាង​​ទាន់​ហន់​​បំ​ផុត ។

រថយន្ត​​បឺស​ដឹក​អ្នក​ដំណើរ​​បុក​ម៉ូតូ​​ស្លាប់​មនុស្ស​​ម្នាក់ និង​របួសធ្ងន់​​ម្នាក់​

Posted: 02 Dec 2012 10:30 PM PST

ខេត្ត​កំពត ៖ ​រថយន្ត​បឺសដឹក​អ្នក​ដំណើរ​បាន​​បើក​ទៅ​បុក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១១ ​មួយ​គ្រឿង បណ្តាល​ឱ្យ​​​ស្លាប់​មនុស្ស​ម្នាក់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​​កាល​ពីវេលា​​ម៉ោង​១១​និង​៣០​នាទី​​ព្រឹកថ្ងៃទី​​២៩ វិច្ឆិកា ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១ មុខ​ខ្លោង​ទ្វារ​វត្ត​សាមគ្គី ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គ​ជ័យ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៣ ធ្នូ ២០១២

Posted: 02 Dec 2012 10:29 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៣ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ម៉ូតូ​​ម៉ាក​វ៉េវ ​បើក​បោះ​ពួយ​​ដូចហោះ​ទៅ​​បុក​រនាំង​ផ្លូវ​របួស​ធ្ងន់​​៣​នាក់​

Posted: 02 Dec 2012 10:26 PM PST

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ មនុស្ស​៣​នាក់​​បាន​រង​របួស​ធ្ងន់​ ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ដោយ​សារ​​ជិះ​​ម៉ូតូ​​ទៅ​បុក​រនាំង​ផ្លូវ​​លើ​កំណាត់​ផ្លូវ​​​ជាតិ​​លេខ​៦៧B ចំណុច​ផ្លូវ​កោង​ ស្ថិត​ក្នុង​ភូមិ​ជើងភ្នំ ​ឃុំ​ត្រពាំង​ប្រីយ៍ ​ស្រុក​អន្លង់​វែង ​វេលា​ម៉ោង​៤​​រសៀល​ថ្ងៃទី​​២ ​ធ្នូ ។ ជន​រងគ្រោះ​​ទាំង​៣​នាក់​ ១-ឈ្មោះ​ផេង ​ស្នា ភេទប្រុស អាយុ​​២៣​ឆ្នាំ រង​របួស​​បែក​ក្បាល​​ និង​ជើង​ខាង​ស្តាំ​​សន្លប់​​នៅ​នឹង​កន្លែង​រស់​នៅភូមិ​ទួល​ប្រាសាទ​

ម៉ូតូ SL ​បើក​បោះពួយ​ដូច​ហោះ​ដល់​កន្លែង​រោងការ​​មិនបង្អង់​ បុក​អ្នក​ហូបការ​ដើរឆ្លង​ផ្លូវស្លាប់២នាក់

Posted: 02 Dec 2012 10:23 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកណ្តាល​ ៖ ម៉ូតូ​អេសអិល​មួយ​គ្រឿង​បើកបោះពួយ​លឿន​​ដូចហោះ​ដល់​កន្លែង​រោងការទៅ​​បន្ថយ​ល្បឿន​​បាន​បុក​បុរសពីរនាក់​ដែល​ដើរ​ឆ្លងផ្លូវ​​ចំពី​មុខ​​ពេញទំហឹង​​ប៉ើង​បណ្តាល​ឱ្យ​ស្លាប់​នៅនឹង​កន្លែង​ និងម្នាក់​ទៀត​​​ស្លាប់ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍នេះ​កើត​ឡើង​​កាលពីវេលាម៉ោង​៧ និង​២៥នាទីយប់​ថ្ងៃទី២ ធ្នូ ​នៅលើផ្លូវ​ជាតិលេខ​២១A ​ស្ថិត​

សមា​គម​អ្នក​សារ​ព័ត៌​មាន​ថៃ​ទស្ស​ន​កិច្ច​ស្វែង​​យល់​​អំពើ​​ដំណើរ​ការកោះសន្តិភាព​ និង​មាន​បំណង​​បង្កើត​​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​

Posted: 02 Dec 2012 10:17 PM PST

លោក​ឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាបនិកសារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ថត​រូបអនុស្សាវរីយ៍​ជា​មួយ​សមា​គម​អ្នក​កាសែត​ថៃ
រាជធានីភ្នំពេញ ៖ ​សមា​គម​អ្នក​​សារ​ព័ត៌​មាន​ថៃ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​ឆាវ៉ារ៉ុង ​លីម​ផា​តា​ម៉ាផា​នី មក​ពី​កាសែត​​ថៃ​រ៉ាត់ ​ធ្វើ​ទស្សន​កិច្ច​ស្វែង​យល់ និង​ចែក​រំលែក​​បទពិសោធន៍​​នៅ​ទីចាត់​ការ​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​៣ ធ្នូ ២០១២ ​ដើម្បី​​សំណេះ​សំណា​ល​ពិភាក្សា​​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​​ពុម្ពផ្សាយ​របស់​កាសែត​​កោះ​សន្តិ​ភាព​ និង​កាសែត​​មួយ​ចំនួន​​នៅ​ប្រទេសថៃ។ 

កូរ៉ូឡា​ពន្លះ​ម៉ូតូ​​អ៊ិចសែល​ស្លាប់ម្នាក់ របួស​ធ្ងន់​ម្នាក់នៅ​ស្ពាន​ទន្លៀង

Posted: 02 Dec 2012 10:15 PM PST

ជនរងគ្រោះកំពុងត្រូវ​បាន​ជួយសង្គ្រោះ
ខេត្ត​ស្វាយរៀង ៖ បុរសម្នាក់​​បានស្លាប់ និងម្នាក់​ទៀត​រងរ​បួស​​បាក់​ជើង​ឆ្វេង​២កំណាត់ ​សន្លប់នៅ​នឹងកន្លែង ​​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​ដោយ​រថ​យន្ត​​​កូរ៉ូឡា​​១គ្រឿង ​ពណ៌សំបកឪឡឹក ​បើកបុក​ម៉ូតូ​ម៉ាកអុិច​សែល Excell ផលិត​នៅប្រទេស​វៀត​ណាមពេញទំហឹង ​បណ្តាល​ឱ្យ​បុរស​២នាក់​​​ រង​របួស​ធ្ងន់ ក្រោយមក​​ស្លាប់​​ម្នាក់​​ពេលដឹកទៅ​ដល់​មន្ទីរពេទ្យ​​ខេត្ត​​​។ ករណី​ដ៏​រន្ធត់នេះ

យោធា​​ថៃ​បាញ់​​ពល​រដ្ឋ​ខ្មែរ​​ឡើង​​ភ្នំ​​ដង​រែក​​ស្លាប់​2 និង​រង​​របួស​​ធ្ងន់​​1

Posted: 02 Dec 2012 10:15 PM PST

យោធា​​ថៃ​បាញ់​​ពល​រដ្ឋ​ខ្មែរ​​ឡើង​​ភ្នំ​​ដង​រែក​​ស្លាប់​2 និង​រង​​របួស​​ធ្ងន់​​1
ខេត្ត​ព្រះ​វិហារ​​​ ៖ ​ពល​រដ្ឋ​​​ខ្មែរ​ឡើង​​ភ្នំ​​ដង​រែក​​ចូល​​ទៅ​​ក្នុង​​​​​​ដី​ថៃ​កាប់​ឈើ​​គ្រញូង​​ កាល​ពី​​វេលា​ម៉ោង​​ប្រមាណ​​១០​និង​​៥០​នាទី​​យប់​​ថ្ងៃ​ទី​​៣០ វិច្ឆិកា ​​ត្រូវ​​​យោធា​ថៃ​​បាញ់​សម្លាប់​​នៅ​ចំណុច​​ខ្នង​ភ្នំ​ដង​រែក​​កម្ពស់​​៥០៥​​​ម៉ែត្រ​ ​ខាង​កើត​ប្រាសាទ​​ព្រះ​វិហារ​ ​ប្រហែល​​​៨​គីឡូ​ម៉ែត្រ ។ ​សព​​ពលរ​ដ្ឋ​ខ្មែរ​​ទាំង​​​២នាក់​​ខាង​​លើ​នេះ​​មិន​ទាន់​​ត្រូវ​បាន​​​ស្គាល់​​អត្ត​សញ្ញាណ​​នៅ​ឡើយ​ទេ ។

ស្ត្រី​​​​ឃោស​នា​​ស្រា​បៀរ​​ជួប​គ្រោះ​​អកុសល​​លើ​ស្ពាន​​គី​ហ្ស៊ុណា​​​ សង្ស័យ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​

Posted: 02 Dec 2012 10:00 PM PST

ស្ត្រី​​​​ឃោស​នា​​ស្រា​បៀរ​​ជួប​គ្រោះ​​អកុសល​​លើ​ស្ពាន​​គី​ហ្ស៊ុណា​​​ សង្ស័យ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​
ខេត្ត​កំពង់​ចាម​​​ ៖ ​ស្ត្រី​ឃោ​សនា​ស្រា​បៀរ​​ម្នាក់​​ឈ្មោះ​​លីន ហៅ​​​ដា អាយុ​​ជាង​​២០​ឆ្នាំ​ ​ជា​​​ជន​ជាតិ​ខ្មែរ​​កម្ពុជា​ក្រោម​​​ បាន​ជួប​​នឹង​​ឧប​​្ប​ត្តិ​​ហេតុ​​គ្រោះ​ថ្នាក់​​​ ដែល​​​អ្នក​ខ្លះ​​សង្ស័យ​ថា​​ ដោយ​​​សារ​​ចរា​ចរណ៍​ និង​​ខ្ល​ះថា​​ត្រូវ​​​គេ​វាយ​​​នៅ​លើ​ស្ពាន​​​គី​ហ្សុ៊​​ណា​ កាល​​ពី​វេលា​​ម៉ោង​​១​រំលង​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​ទី​​​៣០ ​វិច្ឆិកា ​​បណ្តាល​​​ឱ្យរង​របួស​ធ្ងន់​​ត្រូវ​គេ​​​ដឹក​​តាម​រថយន្ត​​មក​សង្គ្រោះ​​នៅ​​​គ្លី​និក​​ឯក​ជន​មួយ​​​ក្នុង​ក្រុង​កំ

នាង​បម្រើ​ស្រា​បៀរ​រង​គ្រោះរ​បួស​នៅ​លើ​ស្ពានគី​ហ៊្សុណា​នាំ​មក​ពេទ្យ​បាន​ប៉ុន្មាន​ម៉ោង​ស្លាប់

Posted: 02 Dec 2012 09:55 PM PST

ស្ត្រីរងគ្រោះ
ខេត្ត​កំពង់​ចាម​​​ ៖ ​ស្ត្រី​ឃោ​សនា​ស្រា​បៀរ​​ម្នាក់​​ឈ្មោះ​​លីន ហៅ​​​ដា អាយុ​​ជាង​​២០​ឆ្នាំ​ ​ជា​​​ជន​ជាតិ​ខ្មែរ​​កម្ពុជា​ក្រោម​​​ បាន​ជួប​​នឹង​​ឧប្ប​ត្តិ​​ហេតុ​​គ្រោះ​ថ្នាក់​​​ ដែល​​​អ្នក​ខ្លះ​​សង្ស័យ​ថា​​ ដោយ​​​សារ​​ចរា​ចរណ៍​ និង​​ខ្លះថា​​ត្រូវ​​​គេ​វាយ​​​នៅ​លើ​ស្ពាន​​​គី​ហ៊្សុ​​ណា​ កាល​​ពី​វេលា​​ម៉ោង​​១​រំលង​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​ទី​​​៣០ ​វិច្ឆិកា ​​បណ្តាល​​​ឱ្យរង​របួស​ធ្ងន់​​ត្រូវ​គេ​​​ដឹក​​តាម​រថយន្ត​​មក​សង្គ្រោះ​​នៅ​​​គ្លី​និក​​ឯក​ជន​មួយ​​​ក្នុង​ក្រុង​កំ​ពង់​ចាម​ ។ ​បន្ទាប់​​មក​ស្ត្រី​​រង​គ្រោះ​​ត្រូវ​បាន​​បញ្ជូន​​​​បន្ត​មក​​

អាណិក​ជន​អាមេរិក​និរ​ទេស​ចាញ់​ល្បែង​ទិញ​កាំភ្លើង​ជ័រ​ប្លន់​អ្នក​ដូរ​ប្រាក់​នៅ​ផ្សារ​អូឡាំពិក

Posted: 02 Dec 2012 09:50 PM PST

ជនសង្ស័យ
រាជធានី​ភ្នំពេញ​ ៖ ​បុរ​សម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​នគរបាល​​ប៉ុស្ដិ៍​ទួល​ស្វាយ​ព្រៃ​​ទី​១ ​​​​ចាប់​ខ្លួន​បាន​ភ្លាម​​ៗ​ ខណៈ​ពេលដែល​​​​​ជន​នេះ​​យក​កាំ​ភ្លើង​ជ័រ​​​ទៅ​ភ្ជង់​​ប្លន់​​​អ្នក​ដូរប្រាក់​​នៅ​មុខ​​ផ្ទះ​លេខ​​​១២ ​ផ្លូវ​លេខ​​២៩៨ សង្កាត់​​ទួលស្វាយ​ព្រៃទី​១ ខណ្ឌ​ចំការមន​ ​កាលពីវេលាម៉ោង​​​១០ ​ព្រឹក​​ថ្ងៃ​ទី​​២ ​ធ្នូ ​ប៉ុន្តែ​​​អំពើ​ប្លន់​នេះមិន​សម្រេច​​ដោយ​សារ​​ម្ចាស់​ផ្ទះ​​ដឹង​ថា​​ជា​កាំ​ភ្លើង​ជ័រ​​ស្រែក​ឆោឡោ​​ផ្អើល​ដល់​សមត្ថ​​កិច្ច​​ព័ទ្ធ​ចាប់​ឃាត់​ខ្លួន​​បាន​ភ្លាម​​ៗ​យ៉ាង​​ទាន់​ហន់​​បំ​ផុត ។

លួច​ដុត​រថយន្ត​2គ្រឿង​ដែល​ម្ចាស់​ចត​មុខ​ផ្ទះ​ពេល​យប់

Posted: 02 Dec 2012 09:40 PM PST

រថយន្តទាំង២​គ្រឿង​នេះ​ត្រូវ​គេ​ចា​ក់សាំង​ដុត តែ​ពន្លត់​ទាន់
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​​ទំនើប​​ធុន​តូច​​២​គ្រឿង​​ត្រូវ​ជន​​​សង្គម​​ងងឹត​​លួច​ចាក់​​ប្រេង​សាំង​​ដុត​ទាំង​​យប់​​អធ្រាត្រ​​ តែ​ការ​​បំ​ផ្លាញ​​​ដោយ​ចេតនា​​នោះ​ពុំ​បាន​​សម្រេច​​ដូច​បំណង​​ឡើយ ព្រោះ​​បាន​គុណ​បុណ្យ​​ជួយ​ទាន់​​ពេល​វេលា ។ តាម​ការ​អះអាង​របស់​ម្ចាស់​រថយន្ត​​ពីរ​គ្រឿង​​ដែល​មួយ​គ្រឿង​ម៉ាក​កាមរី ពណ៌​​ទឹក​ប្រាក់ ស៊េរី​ឆ្នាំ​២០០៧ និង​មួយ​គ្រឿង​ទៀត​ម៉ាក​​ហាយ​ឡែន​ឌ័រ ពណ៌​ខ្មៅ

សំណុំ​រឿង​គ្រឿង​ញៀន​ឧកញ៉ា តាន់ សេង​ហាក់6​នាក់​ប្រឈម​នឹង​ផ្លូវ​ច្បាប់

Posted: 02 Dec 2012 09:30 PM PST

ការ​ធ្វើ​​បទ​សម្ភាសន៍​
រាជ​​ធានី​​ភ្នំ​ពេញ​​ ៖ សំណុំ​រឿង​​​​ជួញ​ដូរ​គ្រឿង​ញៀន​​របស់​លោក​ឧកញ៉ា​​តាន់ សេង​ហាក់ ​ត្រូវ​បានស​មត្ថ​កិច្ច​​បញ្ជូន​ទៅ​សាលា​ដំបូង​​រាជ​ធានី​​ ​ដើម្បី​​ចាត់​ការ​​ទៅ​​តាម​ច្បាប់​​​​កាល​​ពី​​​​ថ្ងៃ​ទី​​​៣០ វិច្ឆិកា ​​​ក្នុង​នោះ​​មា​​​ន​មនុស្ស​​៥​នាក់​​ក៏​ត្រូវ​បញ្ជូន​ ។​ ​តាម​​ការ​ផ្តល់​​បទ​សម្ភាសន៍​​ជាមួយ​​ក្រុម​អ្នក​​​សារព័ត៌​មាន​​​នា​ថ្ងៃ​ទី​​៣០ ​វិច្ឆិកា ​ឆ្នាំ​​​២០១២ ​នៅ​សណ្ឋា​​គារ​កាំ​បូ​​​ឌី​យ៉ា​ណា​ លោក​ខៀវ​ ​សាម៉ន ​ប្រធាន​​នាយក​​

អ្នក​បើករ​ថយន្ត​លួច​កេស​សម្លៀក​បំពាក់​នាំ​ចេញ​ស្ទើរ​អស់​មួយ​កុងតឺន័រ

Posted: 02 Dec 2012 09:20 PM PST

កេសដាក់សម្លៀកបំពាក់ដែលលួច 
រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​​បើក​បរ​រថយន្ត​​​កុង​តឺ​ន័រ​​ម្នាក់​​ដឹក​សម្លៀក​​បំពាក់​​ចេញ​​ពី​រោង​ចក្រ​​​​កាត់​ដេរ​​យក​ទៅ​​ដាក់​នៅ​​កំពង់​​ផែ​ស្វយ័​​តក្រុង​​ភ្នំ​ពេញ​​​ បានត្រូវ​​​​ចាប់​ខ្លួន​​​ពី​បទ​​​លួច​ខោ​អាវ​​វេច​​ខ្ចប់​​​​ជិត​​មួយ​កុង​តឺន័រ​​​យក​ទៅ​ទម្លាក់ទុក​​​​នៅ​​ក្នុង​ដី​ឡូត៍​មួយ​​​​ជាប់​មាត់​​​​ទន្លេ ស្ថិត​ក្នុង​ក្រុម​​៨ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​​គីឡូ​​ម៉ែត្រ​លេខ​​៦ ខណ្ឌ​ឫស្សី​កែវ ​កាល​ពី​វេលា​ម៉ោង​​១១ និង​​៥​​នាទី​យប់​​ថ្ងៃទី​១​ ធ្នូ ។

ល្បិច​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​ដីសម្បទាន​សេដ្ឋ​កិច្ច​ប្រមូល​ទិញ​ឈើ​ប្រណីត​ដើម្បី​ដឹក​ចេញ​យក​ទៅ​លក់

Posted: 02 Dec 2012 09:10 PM PST

គំនរឈើនៅក្បែរ​ទីតាំង​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋកិច្ច 
ខេត្ត​មណ្ឌល​គិរី ៖ ដោយ​សារ​តែ​តម្លៃ​ឈើ​ប្រណីត​នៅ​លើ​ទី​ផ្សារ​កំពុង​​ថ្លៃ​​ខ្ពស់​ដូច​មាស បាន​ធ្វើ​ឱ្យ​ឈ្មួញខិលខូច​ខិត​ខំ​ស្វះ​ស្វែង​រក​គ្រប់​មធ្យោ​​បាយ​​​ដើម្បី​ប្រមូល​យក​កំណាត់​ឈើ​​ប្រ​ណីត​ទៅ​លក់​នៅ​បរទេស​ ។ ប្រឈមនឹង​បញ្ហា​នេះដែរ ក្រុម​ហ៊ុន​មួយ​ដែល​ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ពី​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​អភិវឌ្ឍ​​លើ​ដំណាំ​កសិ​ឧស្សា​ហកម្ម​រាប់​ពាន់​ហិកតា ក៏​បាន​លួច​លាក់​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​តំបន់​ជិត​ខាង​មក​ដាក់​ក្នុង​ក្រុម​ហ៊ុន​របស់ខ្លួន​

ផ្ញើ​​សារ​ទៅ​​អ្ន​ក​ប្ដឹង​សម្ដេច​​តេ​ជោ ៖ បើ​​រក​​កំហុស​​ខ្ញុំ​​មិន​ឃើញ​ ​ខ្ញុំ​​មាន​​សិទ្ធិ​​ប្ដឹង​​បក​​ការ​ពារ​​កិត្ដិ​យស

Posted: 02 Dec 2012 09:00 PM PST

សម្តេច​តេជោ​មាន​ប្រសាសន៍​ក្នុងពិធី​
ខេត្ត​ព្រះ​សីហនុ​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មានប្រសាសន៍​ក្នុង​ពិធី​សំណេះ​សំណាល​និងចែក​ប័ណ្ណ​កម្មសិទ្ធិ​​ជូន​ប្រជាពលរដ្ឋ​​ចំនួន​៤០១​គ្រួសារ​ នៅ​ភូមិ​ស្វាយ​ ឃុំ​ជើង​គោ ​ស្រុក​ព្រៃនប់ ​នាព្រឹក​ថ្ងៃ​ទី​២ ធ្នូ ​​ថា ​មាន​​ក្រុម​យុវ​ជន​​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ប្តឹង​នាយក​​រដ្ឋមន្ត្រី​ស្តីអំពី​​មនុស្ស​ស្លាប់​ជា​ច្រើន​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កន្លង​ទៅ​ដែល​គេ​បាន​និយាយ​ថា​ ជា​ឃាត​កម្ម​​គិត​​ទុក​

សម្តេច​តេជោ​ ហ៊ុន សែន ​អំពាវនាវ​​ឱ្យ​ពលរដ្ឋ​​ទាំងអស់​គោរពច្បាប់​​ចរាចរណ៍​ និង​កុំ​មាក់ងាយ​ជនពិការ​

Posted: 02 Dec 2012 08:31 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ជាថ្មីម្តងទៀត សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​អំពាវនាវឲ្យប្រជា​ពលរដ្ឋ​ទំាងអស់គោរព​ច្បាប់ចរាចណ៍​ប្រុង​ប្រយ័ត្នក្នុងការ​បើកបរ​ បើមិនស្រលាញ់ជីវិតខ្លួន​ឯង ក៏គិតពីអ្នកដទៃ ព្រោះមួយប៉ប្រិច​ភ្នែកអាចធ្វើឲ្យអ្នកដ​ពិការ និង​រហូត​ដល់​ស្លាប់ ។

សហ​ព័ន្ធ​ប្រ​ណាំង​កង់​អេស្ប៉ាញ​ជ្រើស​រើស​បុគ្គល​ដែល​ធ្វើ​ឱ្យ​កីឡាករ​កុង​តា​ឌ័រ​ជាប់​ពាក់​ព័ន្ធ​នឹង​សារ​ធាតុ​ញៀន​ធ្វើ​ជា​ប្រ​ធាន​ថ្មី​របស់​ខ្លួន

Posted: 02 Dec 2012 08:14 PM PST

ូ​ប៉េស​​សេរ៉ុន​​-ឆ្វេង-ណែនាំ​ដល់​កីឡាករ
សហ​​ព័ន្ធ​ប្រ​ណំាំង​​កង់​​អេ​ស្ប៉ាញ​​(RFEC)​បាន​បោះ​​ឆ្នោត​​ជ្រើស​រើស​​លោក​ចូស​​ល្វីស ​ឡូ​ប៉េស​សេរ៉ុន​បុគ្គល​ដែល​ធ្វើ​ឱ្យ​អាល់​បឺតូ កុង​តា​ឌ័រត្រូវ​គេ​រក​ឃើញ​សារ​ធាតុ​ញៀន Clenbuterolក្នុង​ឆ្នាំ​២០១០​តាម​រយៈ​​ការ​ទទួល​ទាន​សាច់​គោ​របស់​លោក​ឱ្យ​ធ្វើ​ជា​ប្រ​ធាន​ថ្មី​របស់​ខ្លួន ។ ឡូ​ប៉េស​សេរ៉ុន​ អតីត​កីឡាករ​ប្រ​ណាំង​កង់​អា​ជីព​និង​ជា​អ្នក​រៀប​ចំ​​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង Tour of Casilla និង Tour

កូរ៉ូ​ឡា​ជួប​គ្រោះ​ថ្នាក់​ម្ចាស់​រវល់​ទៅ​ពេទ្យ​ជន​ឆ្លៀតឱកាស​ដោះ​យក​គ្រឿងក្នុង​

Posted: 02 Dec 2012 08:05 PM PST

រថយន្តដែល​រង​ការ​ខូ​ចខាត​ខ្ទេច​
រាជ​ធានីភ្នំពេញ ៖ រថ​យន្ត​កូរ៉ូ​ឡា​មួយ​គ្រឿង​បាន​ជួបឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​សសរ​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ និង​បោក​ផ្ទប់​ដើម​ អាកាស្យា​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ និង​របួស​ម្ចាស់​ ហើយ​ឆ្លៀត​ពេល​ដែល​ម្ចាស់​រថ​យន្ត​ជាប់​រវល់​ទៅ​មន្ទីរ​ពេទ្យ​គ្មាន​អ្នក​​នៅ​ចាំ​រថ​យន្ត​ ស្រាប់​តែ​ជន​ខិល​ខូច​មួយ​ក្រុម​បាន​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​លួច​ដោះ​យក​គ្រឿង​ក្នុង​រថ​​យន្ត​នោះ​ដូច​ជា​អាគុយ ម៉ាញ៉េ​ ស្ពីក​ឃ័រ ទ្វារ​ កង់​ ព្រម​ទាំង​របស់​រប​រ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​។

ស្ត្រី​​ក្រមុំ​​ដើរ​លេង​​កម្សាន្ត​​នា​ពេល​​រា​ត្រី​​ជួប​​ប្រុស​​ព្រាន​​ចាប់​រំលោភ​​ទាំង​​កំរោល​​

Posted: 02 Dec 2012 08:00 PM PST

ខេត្ត​​​ឧត្តរ​មាន​​ជ័យ​​ ៖ ​នាង​ក្រមុំ​​ម្នាក់​​​​អាយុ​​២០​ឆ្នាំ​​​ ​​បាន ត្រូវ​​ប្រុស​ព្រាន​​ចាប់​រំលោភ​​សេព​សន្ថ​វៈ​​​នៅ​​​ក្បែរ​របង​​​អនុ​​វិទ្យា​ល័យ​​អន្លង់​វែង ​ស្ថិត​​​​​ក្នុង​​​ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង ​កាល​​​ពី​​វេ​លា​​​ម៉ោង​​១​យប់​​​​ថ្ងៃ​ទី​​២៨ វិច្ឆិកា ​កន្លង​​ទៅ ហើយ​​ប្រុស​ព្រាន​​​ដែល​ចាប់​រំលោភ​​នោះ​​ពុំ​​​​​ត្រូវ​បាន​​ស្គាល់​​​ពី​អត្ត​សញ្ញាណ​​ទេ និង​​​រត់​​​គេច​ខ្លួន​​បាត់​​​ទៅ​ក្នុង​ព្រៃ ។​

ជម្លោះ​​រឿង​បើក​លុយ​មិ​ន​គ្រប់​​​ម្ចាស់​ចម្ការ​​ត្រូវ​កម្ម​ករ​​កាប់​​​របួស​ដៃ​ឆ្វេង​​

Posted: 02 Dec 2012 07:45 PM PST

ជនរងគ្រោះកំពុងសម្រាកក្នុងមន្ទីរពេទ្យ
ខេត្ត​ប៉ៃ​លិន​​ ៖ ​​​បុរ​ស​ជា​ម្ចាស់​ចម្ការ​​​​ដំឡូង​មី​ម្នាក់​​​ បា​ន​ត្រូវ​​កម្ម​ករ​​​​​ម្នាក់​​​ក្នុង​ចំណោម​​​២០​នាក់​​​កាប់​​នឹង​​​​កាំ​បិត​​ខ្វែវ​​​ដង​វែង​​​​បណ្តាល​ឱ្យ​​​​រយះ​​​កំភួន​ដៃ​​​ខាង​ឆ្វេង​​ដេរ​អស់​​ជា​ច្រើន​​ថ្នេរ​​ ​​ដោយ​​សារ​​បុរ​ស​​រូប​នេះ​​​​យក​ដៃ​រង​​កាំ​បិត​​​ ខណៈ​​មាន​ជម្លោះ​ពាក្យ​សម្តី​​​​គ្នា​ពី​រឿង​​​បើក​លុយ​មិន​គ្រប់​​​ ព្រោះ​តែ​​​ធ្វើ​ការ​​​ងារ​មិន​​​ទាន់​រួច​​​រាល់​ ​ហើយ​បន្ទាប់​ពី​​​​​កាប់​រួច​​​​កម្មករ​​​ទាំង​នោះ​​​បាន​រត់​គេច​​ខ្លួនច​ូល​​ព្រៃ​បាត់​​​​ស្រមោល​ ។​ ហេតុ​

នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ​​បង្ក្រាប​​បទ​ល្មើស​​នេសាទ​​ចាប់​ជន​សង្ស័យ​​6នាក់

Posted: 02 Dec 2012 07:44 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​ប្រាសាទ ​​​សហ​ការ​ជា​មួយ​​សហ​គមន៍​​នេសាទ បាន​ឃាត់​ខ្លួន​ជន​​​​៦​នាក់​​ជាប់​ចោទ​ពី​បទ​ធ្វើ​សកម្ម​ភាព​នេសាទ​​ដោយ​ប្រើ​​ឧបករណ៍​ឆក់​​ល្មើស​នឹង​ច្បាប់ ។ នេះ​ជា​​ការ​ចុះ​បង្ក្រាប​​​ជាក់​ស្តែង​​ដែល​សមត្ថ​កិច្ច​​បាន​​ធ្វើ​ឡើង​​នៅ​វេលា​​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​៣០ វិច្ឆិកា ឆ្នាំ​២០១២ នៅ​ចំណុច​អូរ​​ដែល​ជា​កន្លែង​​អភិរក្ស​​មច្ឆជាតិ​​ ​ចម្ងាយ​​ប្រមាណ

ផ្ទុះ​ឆេះរោង​ចក្រ​​ផលិត​កាំ​ជ្រួច​​ភ្លើង​​មួយនៅ​ចិន​​ស្លាប់​​7​នាក់​

Posted: 02 Dec 2012 07:42 PM PST

អាជ្ញាធរ​​មូល​ដ្ឋាន​​​រាយ​ការណ៍​​កាល​ពី​ថ្ងៃ​ទី​១ ធ្នូថា ​មនុស្ស​​៧​នាក់​​​បាន​ត្រូវ​​ស្លាប់​ហើយ​​​៦នាក់​​​​ត្រូវ​របួស​​កាល​ពី​យប់​ថ្ងៃទី​​​​​៣០ វិច្ឆិកា ​កន្លងម​ក​នេះ​នៅ ខេត្ត​ក្វាង​ស៊ី ភាគ​ខាង​កើត​ចិន​ ក្រោយ​ការ​ផ្ទុះ​នៅ​រោង​ចក្រ​​ផលិត​​កាំ​ជ្រួច​​ភ្លើង​​មួយ​​ដែល​ត្រូវ​អគ្គិភ័យ​​ឆាប​ឆេះ​​ក្រោយ​ការ​​ផ្ទុះ​នេះ​មក​ ។

ម៉ាក​ដូ​​វែល​​ឈ្នះ​ជើង​​ឯក​វាយ​កូន​​ហ្គោល World Challenge​នៅ​​អា​​មេរិក​

Posted: 02 Dec 2012 07:42 PM PST

កីឡាករអៀរ​ឡង់​ខាង​ជើង​ហ្គ្រែមេ ម៉ាកដូ​វែល
កីឡា​ករ​អៀរ​​ឡង់​ខាង​​ជើង​ ហ្គ្រែមេ ម៉ាក​​ដូ​​វែល​ បាន​បញ្ចប់​ភាព​បរា​ជ័យ​២​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​របស់​ខ្លួន​ ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២​ធ្នូ​នៅ​កា​លី​ហ្វ័រ​ញ៉ា​ សហ​រដ្ឋ​អា​មេរិក​ គេ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី World Challengeជា​មួយ​នឹង​គម្លាត​ពិន្ទុ ៣​សត់ ។ ចាប់​​ពី​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ U.S Open​ឆ្នាំ២០១០​មក ម៉ាក​ដូ​វែល​មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​កន្លែង​ណា​មួយ​

គ្រោង​​ធ្វើ​មហា​​​មិទ្ទិញ​​​អប​​អរ​ខួប​​​5​ឆ្នាំ​​​ការ​ដាក់​ប្រសាទ​ព្រះ​វិហារ​​​ជា​បេតិ​ក​ភណ្ឌ​​ពិភព​លោក​

Posted: 02 Dec 2012 07:30 PM PST

រាជ​​​ធានីភ្នំ​ពេញ​ ៖ ​​ក្រោម​គំនិត​ផ្តួច​ផ្តើម​​​របស់​លោក​កែប​ ជុតិ​មា​​ អភិ​បាល​​រាជ​ធានី​ ភ្នំពេញ ​មន្ត្រី​រាជ​ការ​​ កង​កម្លាំង​​ប្រដាប់​អាវុធ​​គ្រប់​​​ប្រភេទ​ អាជ្ញា​ធរ​គ្រប់​ខណ្ឌ​​ ​សង្កាត់​​ និង​ប្រជា​​ពល​រដ្ឋ​​ទូទាំង​​រាជ​ធានី​ គ្រោង​នឹង​​ធ្វើ​មហា​​មិទ្ទិញ​ដ៏​ធំ​មួយ​នៅ​ក្នុង​​អំឡុង​ខែ​កក្កដា​ ឆ្នាំ​​២០១៣ ​ខាង​មុខ ដើម្បី​អប​អរ​​ខួប​​​៥​ឆ្នាំ​​នៃ​​ការ​ដាក់​​បញ្ចូល​​​ប្រាសាទ​​ព្រះ​វិហា​រ​របស់​ខ្មែរ​​ជា​បេតិ​កភណ្ឌ​​ពិភព​លោក​ ។​

មន្ត្រី​នគរ​បាល​ម្នាក់​ជិះ​ម៉ូតូ​បុក​​ជាមួយ​រថយន្ត​ដឹក​ស្រា​បៀរ​របួស​ធ្ងន់

Posted: 02 Dec 2012 07:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំ​ពង់​ឆ្នាំង ៖ មន្ត្រីប៉ូលិស​​​ម្នាក់​ក្នុង​ចំណោម២នាក់បាន​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​​បាន​កើត​ឡើង​ កាល​ពីវេលាម៉ោង​៤​និង​១០​នាទី​​រសៀលថ្ងៃទី២៩ ​វិច្ឆិកា នៅតាមបណ្តោយផ្លូវក្រាល​កៅ​ស៊ូក្នុងខេត្ត ​ត្រង់​ចំណុច​ភូមិចំការតាម៉ៅ​ ឃុំស្រែថ្មី​ ​ស្រុក​​រលាប្អៀរ​ ខណៈដែលមន្ត្រី​ប៉ូល​លិស​ទាំង​ពីរ​រូប​នោះបានជិះ​ម៉ូតូ​មា្នក់​១គ្រឿង​ផ្សេងគ្នា​ ​ហើយ​បាន​បុក​ជា​មួយ​រថយន្ត​

ស្រវឹង​ស្រា​​ជោក​ជាំ​​ប្រាប់​ថា ផឹក​តែ​បន្តិច​ប៉ុណ្ណោះ​ជិះ​ទៅ​បុក​របង​ផ្ទះគេ​បែក​ចាន​អស់​មួយ​រាវ

Posted: 02 Dec 2012 07:07 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បើក​រថយន្ត​នីស្សាន់​​មួយ​បាំង​កន្លះ​ដឹក​កញ្ច្រែង​ ជិះ​ទៅ​បុក​​របង​ផ្ទះ​គេ​​ប្រេះ​​១​ផ្ទាំង​​ប្រវែង​​១​ម៉ែត្រ និង​បែក​ចាន​អស់​មួយ​រាវរួច​រថយន្ត​វិល​ទៅ​បុក​គល់​ក្ងោក​ ។ គ្រោះថ្នាក់​នេះបាន​​កើតឡើង​កាលពីវេលា​ម៉ោង​១​និង​៥​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​១ ធ្នូ ​២០១២ តាមបណ្តោយ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​កែងផ្លូវលេខ​​២២៥ មុខ​ផ្ទះ​​លេខ​៤៤ ក្រុម​​៦ សង្កាត់​ផ្សារ​ដេប៉ូ​​ទី​៣ ខណ្ឌ​ទួល​គោក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!