Koh Santipheap Daily

Koh Santipheap Daily


នារីវ័យ​​ក្មេង​​ដើរ​លេងក​ម្សាន្ត​​នា​ពេល​​រាត្រី​ជួប​នឹង​ប្រុស​ព្រាន​ចាប់​រំលោភ​

Posted: 01 Dec 2012 11:22 PM PST

ស្ត្រី​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​​ឧត្ត​រ​មាន​ជ័យ ៖ ​ស្ត្រី​ក្រមុំ​អាយុ​២០​ឆ្នាំ ​រស់​នៅ​ឃុំ​អន្លង់​វែង ​​​ត្រូវបាន​ប្រុស​ព្រាន​ចាប់​រំលោភ​សេព​សន្ថវៈ​​បាន​សម្រេច​នៅ​​ចំណុច​​ក្បែរ​របង​អនុ​វិទ្យា​ល័យ​អន្លង់​វែង ស្ថិត​​ក្នុងភូមិថ្នល់​កែង ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង ​កាល​ពីវេលា​ម៉ោង​​១រំលងអធ្រាត្រ​​ឈាន​ចូល​​​​ថ្ងៃទី​​២៨ វិច្ឆិកា ២០១២ ​កន្លងទៅ​ ចំណែក​ប្រុស​ព្រាន​ពុំ​ស្គាល់​ពី​អត្ត​សញ្ញាណ​​បាន​រត់​គេច​ខ្លួន​បាត់ ។

ឈើ​ធ្នង់​៣៤៣​ដុំ ដែល​គេ​យក​ទៅ​លាក់​ទុក​ក្នុង​ក្រុម​ហ៊ុន​ដី​សម្បទាន​ត្រូវ​បាន​បង្ក្រាប​

Posted: 01 Dec 2012 11:07 PM PST

ឈើ​ធ្នង់​ដែល​ត្រូវបាន​បង្ក្រាប​
ខេត្ត​មណ្ឌលគីរី​ ៖ ខណៈ​តម្លៃ​ឈើ​ប្រណីត​នៅ​លើ​ទីផ្សារ​​កំពុង​មាន​តម្លៃ ​ខ្ពស់​ដូច​មាស ​​បាន​ធ្វើ​ឱ្យ​​ឈ្មួញ​​ខិត​ខំ​​ស្វះ​ស្វែង​រក​គ្រប់​​មធ្យោ​​បាយ​ ដើម្បី​​ប្រមូល​យក​កំណាត់​ឈើ​ប្រណីត​​ទៅ​លក់​នៅ​បរទេស​ ​ដែល​បញ្ហា​ប្រឈម​នេះ​ក៏​មិន​បាន​ធ្វើ​​ឱ្យ​ក្រុម​ហ៊ុន​នានា​​ដែល​ទទួល​បាន​សិទ្ធិ​ពី​រាជ​រដ្ឋា​ភិបាល​ ក្នុងការ​អភិ​វឌ្ឍន៍​​លើដំណាំ​ឧស្សាហ​កម្ម​​រាប់​​ពាន់​ហិកតា ​នៅ​ព្រងើយ​​កន្តើយ​​នោះ​ដែរ គឺ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន

អេហ្ស៊ីប​នឹង​រៀប​ចំ​បោះ​​ប្រជា​មតិ​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នា​ថ្ងៃ​15 ធ្នូ

Posted: 01 Dec 2012 11:01 PM PST

ប្រធានាធិបតី​អេហ្ស៊ីប​ថ្លែង​ក្នុង​សភា​
ប្រធានាធិបតី​អេហ្ស៊ីប​លោក​មូ៉ហាម៉េដ ​ម័រ​ស៊ី​ ​ប្រកាស​កាលពី​ថ្ងៃទី​១ ធ្នូ ​ថា ​​ការ​បោះ​ប្រជា​មតិ​មួយ​នឹង​រៀប​ចំ​​ធ្វើ​​នា​ថ្ងៃ​ទី​១៥ ធ្នូ ​លើ​គម្រោង​​រដ្ឋ​ធម្មនុញ្ញ​​ថ្មី​​ដែល​អនុម័ត​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ​កន្លង​មក​នេះ ។លោក​ម័រ​ស៊ី​ ធ្វើ​​​សេចក្តី​ប្រកាស​នេះ​ក្នុង​ឱកាស​​​នៃ​កិច្ច​ប្រជុំ​សភា​ធម្ម​នុញ្ញ​ ដែល​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ​នូវ​គម្រោង​រដ្ឋ​ធម្មនុញ្ញ​នោះ ​។ ​ក្នុងសុន្ទ​រកថាតាម​ទូរ​ទស្សន៍​​លោក​ម័រ​ស៊ី​បាន​

ប្រធានាធិបតី​​ថ្មី​ម៉ិច​ស៊ិក​​ចូល​កាន់​តំណែង

Posted: 01 Dec 2012 11:01 PM PST

ប្រធានាធិបតី​​ថ្មី​ម៉ិចស៊ិក​​​ក្នុង​ពេល​ធ្វើ​​​សច្ចា​ប្រណិធាន​​ចូល​កាន់​តំណែង​
លោក​អេន​រិក​ ពឺណា នីអឺតូ កាល​ពី​ថ្ងៃទី​​១​​ ធ្នូ ​​បាន​ធ្វើ​សច្ចា​ប្រណិធាន​ចូល​​​កាន់​តំណែង​​​ប្រធានា​ធិបតី​​ថ្មី​ម៉ិច​ស៊ិក​​​ដែល​កំណត់​​​ពី​ការ​វិល​មក​កាន់​​​អំណាច​​​វិញ​របស់​គណបក្ស​​បដិវត្តន៍​​ស្ថាប័ន​​PRI ​ក្រោយ​រយៈ​ពេល​​១២​ឆ្នាំ ស្ថិត​ក្នុង​កណ្តាប់​ដៃ​​គណបក្ស​​ប្រឆាំង​​មក​ ។ ​នៅ​មុខ​សភា​ទាំង​​២​ដោយ​មាន​វត្ត​មាន​​​របស់​ភ្ញៀវ​​បរទេស​ជា​ច្រើន​នាក់​ ក្នុង​នោះ​មាន​​​អនុ​ប្រធា​នាធិបតី​​​អាមេរិក​​​​លោក​​JOE BEDIN

ដំណើរ​ឆ្ពោះ​​ទៅ​រក​ការ​​កាត់​ផ្តាច់​ទាំង​​ស្រុង​នូវការ​ចម្លង​​មេ​រោគ​អេដស៍​របស់​កម្ពុជា

Posted: 01 Dec 2012 10:56 PM PST

លោក​ជំទាវ ម៉ែន សំអន
រាជធានីភ្នំពេញ ៖ ​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​កាល​ពីថ្ងៃទី​១ ធ្នូ ២០១២ ​បាន​ប្រារព្ធ​​ទិវា​ពិភព​​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ «១ ធ្នូ ២០១២» ​ក្រោម​អធិប​តី​ភាព​​​​លោក​ជំទាវ ម៉ែន សំអន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​​រដ្ឋ​សភា ព្រឹទ្ធ​សភា​ និងអធិការ​​កិច្ច​ ​តំណាងដ៏​​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​យឹម

​សកម្ម​ភាព​ផលិត​កម្មចិន​កើន​នៅ​ខែ​​ទី​២

Posted: 01 Dec 2012 10:19 PM PST

​
តាម​ទិន្ន​ន័យ​ផ្លូវ​ការ​មួយ​បង្ហាញ​ថា ​សកម្ម​ភាព​ផលិត​កម្ម​របស់​ចិន​ដែល​ហក់​ឡើង​ខ្ពស់​​ជា​លើក​​ទី​២​នៅ​ក្នុង​​ខែ​វិច្ឆិកា​​កន្លង​ទៅ​នេះគឺ​​ជា​សញ្ញាមួយ​បង្ហាញ​​ថា​ ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​លំដាប់​​ទី​២​​លើ​ពិភព​លោក​មួយ​នេះ​កំពុង​​ងើប​ឡើង​វិញ​​ក្រោយ​ការ​ធ្លាក់​ចុះ​​អស់​យ៉ាង​យូរ​ ។​

សម្តេច​​តេជោ​ ហ៊ុន សែន ​នឹង​​ប្តឹង​បក​ទៅ​ប្រធាន​​ចលនា​យុវជន​គណបក្ស​​សម រង្ស៊ី ​ប្រសិន​បើតុលាការ​រក​មិនឃើញ​កំហុស​

Posted: 01 Dec 2012 10:18 PM PST

លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី ត្រូវបាន​អ្នកកាសែត​ចោម​សម្ភាសន៍
ខេត្ត​​ព្រះសី​ហនុ​ ៖ សម្តេចនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានព្រមាន​ប្តឹងបកទៅ​លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី ក្នុង​ករណីដែលតុលា​ការរក​មិនឃើញកំហុស​របស់សម្តេចពាក់ព័ន្ឋទៅនឹងការ​ស្លាប់មនុស្ស នៅស្ពានពេជ្រ កាលពីយប់​ថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០។

ម៉ាស៊ីន​ថត​ស្មាត​ហ្វូនថត​រូប​​ភាព​បាន​ច្បាស់​

Posted: 01 Dec 2012 10:02 PM PST

ម៉ាស៊ីន​ថត​ស្មាត​ហ្វូនថត​រូប​​ភាព​បាន​ច្បាស់​
តារាបង្ហាញ​​ម៉ូដ​ជ​ន​ជាតិ​ជប៉ុន​ ក្នុង​ទី​ក្រុង​តូក្យូ​ ​បង្ហាញ​​រូប​ភាព​ដ៏​ភ្លឺ​ច្បាស់​នៃ​ម៉ាស៊ីន​ថត​ស្មាត​ហ្វូន​ដោយ​មាន​ពន្លឺ​ភ្លឺ​ថ្លា​ ៨​លាន​ភិក​សែល ស៊េរី​ HTCJ butterfly ជា​សមិទ្ធ​ផល​របស់​ក្រុម​ហ៊ុន​អេឡិច​ត្រូនិក HTCពី​កោះ​តៃ​វ៉ាន់ ។តម្រូវ​ការ​ស្មាត​ហ្វូន​ ដែល​ថត​រូប​បាន​ស្រស់​ស្អាត​ និង​មាន​លក្ខណៈ​ងាយ​ស្រួល​​ ក្លាយ​ជា​ការ​ពេញ​និយម​នៅ​ក្នុង​ទី​ផ្សារ​នៅ​លើ​ពិភពលោក ៕

រូប​ភាព​ប្លែក​គួរ​ឱ្យ​ចាប់​អារម្មណ៍​កម្រ​ឃើញ​

Posted: 01 Dec 2012 09:55 PM PST

​
សារ​ព័ត៌​មាន​ដឹ​សាន់ របស់​អង់​គ្លេស​ កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា បាន​ចុះ​ផ្សាយ​ដោយ​យក​រូប​ថត​ប្លែក​គួរ​ឱ្យ​អារម្មណ៍​​នៅ​លើ​ប្រព័​ន្ធ​វេប ​សាយ ។ រូប​ភាព​នោះ រួម​មាន​​កណ្តូប​បុក​ស្រូវ​ ទំនៅ​លើ​ចុង​រុក្ខ​ជាតិ​ មាន​រូប​រាង​ស្រដៀង​នឹង​ទោចក្រ​​យាន​​ រូប​ភាព​ឧទ្ធ​ម្ភាគ​ចក្រ​​មាន​ទំហំ​ប៉ុន​ស្រមោច និង​រូប​ភាព​ចម្លែក​ៗ​ជា​ច្រើន​ទៀត​​មាន​ការ​ចាប់​អារម្មណ៍​ពី​​ទស្ស​និក​ជន​ ៕

ម្តាយ​ចូល​ហាង​ភ្នាល់​ចង​កូន​ក្រៅ​ហាង​ដូច​សត្វ​

Posted: 01 Dec 2012 09:55 PM PST

ម្តាយ​ចូល​ហាង​ភ្នាល់​ចង​កូន​ក្រៅ​ហាង​ដូច​សត្វ​
កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា សារ​ព័ត៌​មាន​ដឹសាន់ របស់​អង់​គ្លេស​ផ្សាយ​ថា ក្មេង​ស្រី​អាយុ​៤​ឆ្នាំម្នាក់​ ត្រូវ​​​បោះ​បង់​ចោល ដោយ​ជាប់​ចំណង​ដូច​សត្វ​ឆ្កែ​ នៅ​ខាង​ក្រៅ​​ហាង​​​ភ្នាល់​ល្បែង​មួយ​ ខណៈ​ពេល​ម្តាយ​ចូល​ទៅ​ក្នុង​ហាង នោះ​ ។ ​អ្នក​មើល​ឃើញ​ហេតុ​ការណ៍​ថ្លែង​ថា «គឺ​ជា​​ការ​ចិញ្ចឹម​បី​បាច់​ដ៏​អាក្រក់ ដែល​មិន​ធ្លាប់​បាន​ឃើញ ។ ក្មេង​ស្រី​នោះ​មើល​ទៅ​គួរ​ឱ្យ​អាណិត​ណាស់»​ ៕

ពិធី​បុណ្យ​បង្ហាញក្បាច់​រាំ​សម័យ​ថ្មី​អន្តរ​ជាតិ​

Posted: 01 Dec 2012 09:55 PM PST

​
សិល្ប​ករ​ជន​ជាតិ​រុស្ស៊ី​ ​រាំ​នៅ​ក្នុង​​ពិធី​បុណ្យ​ក្បាច់​រាំ​សម័យ​ថ្មី ជា​លក្ខណៈ​អន្តរ​ជាតិ​ លើក​ទី​២៥ នៅ​ទី​ក្រុង​​​វីតេប ប្រទេស​បេឡារូស ។ ពិធី​នោះ មាន​អ្នក​របាំ​មក​ពី​បណ្តា​ប្រទេស​​ជា​ច្រើន​នៅ​លើ​ពិភព​លោក ដូច​ជា អាល្លឺម៉ង់ ប៉ូឡូញ ជប៉ុន និង​​អីុតាលី​ជា​ដើម​ចូល​រួម​យ៉ាង​​ច្រើន​កុះ​ករ ៕

រថ​យន្ត​វ៉ុល​វ៉ា​ហ្គេន​តាំង​លំអ​នៅ​អាល្លឺម៉ង់

Posted: 01 Dec 2012 09:55 PM PST

​
​រថយន្ត​វ៉ុល​វ៉ា​ហ្គេន​ ប៊ី​ថល ​ទទួ​ល​​ការ​តុប​តែង​ជា​ថ្មី ដោយ​វិចិត្រ​ករ​ជន​ជាតិ​ក្រូអាស៊ី​ និង​គ្រោង​ដាក់​តាំង​បង្ហាញ​ឱ្យ​ទស្ស​នា​នៅ​ក្នុង​ពិធី​ អេស​សេន ម៉ូទ័រ សូ នៅ​ភាគ​ខាង​កើត​ ប្រទេស​អាល្លឺ​ម៉ង់ ។ ​មាន​តារា​បង្ហាញ​ម៉ូដ​ចូល​រួម​ការ​បង្ហាញ​​រថយន្ត​​វ៉ុល​វ៉ា​ហ្គេន​​នោះ​ ដោយ​​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​១​ដល់​​ថ្ងៃ​ទី​​៩​ ​ធ្នូ ​៕

មនុស្ស​យន្ត​ត្រួត​ពិនិត្យ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​

Posted: 01 Dec 2012 09:55 PM PST

​
​មនុស្ស​យន្ត​​ជើង​៤ របស់​ក្រុម​ហ៊ុន​​ តូ​ស៊ីបា ដើរ​ចុះ​កាំ​ជណ្តើរ​​យឺតៗ​ ក្នុង​អំឡុង​ពេល​សាក​ល្បង​ជា​គំរូ​នៅ​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​របស់​ក្រុម​ហ៊ុន​ក្នុង​ទីក្រុង​ យ៉ូ​កូហា​ម៉ា ជាប់​នឹង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ។ ការ​អភិវឌ្ឍ​មនុស្ស​យន្ត​ ដើម្បី​ចូល​ទៅ​ស្រាវ​ជ្រាវ​ និង​សង្គ្រោះ​រោង​ចក្រ​អគ្គិសនី​ នុយ​ក្លេ​អ៊ែរ ហ្វូគូ​ស៊ីម៉ា របស់​ក្រុម​ហុ៊ន​ថេប​កូ ។ មនុស្ស​យន្ត​នោះ​មានទម្ងន់​៦៥​គីឡូក្រាម​ អាច​ដើរ​បាន ទោះ​បី​ជា​នៅ​

រម​ណីយ​ដ្ឋាន​​ក្នុង​ទឹក​នៅ​ប្រទេស​សិង្ហបុរី​

Posted: 01 Dec 2012 09:55 PM PST

​
ត្រី​បបែល និង​ឆ្លាម​​ហែល​​នៅ​បរិវេណ​ខាង​ក្រៅ​បង្អួច​បន្ទប់​ស្នាក់​នៅ​ អូសេ​អាន ស្វ៊ីត ក្នុង​សណ្ឋាគារ​រម​ណីយ​ដ្ឋាន​ វើល​ សេន តូសា ប្រទេស​សិង្ហ​បុរី​ ។ សណ្ឋា​គារ​នោះ​មាន​អគារ​ស្នាក់​នៅ​សម្រាប់​ទស្សនា​សត្វ​សមុទ្រ​សរុប​ចំនួន​១១​ល្វែង ក្នុង​១​ល្វែង​មាន​​២​ជាន់ ដាក់​តំរៀប​នៅ​ជុំ​វិញ​សារ​មន្ទីរ​សត្វ​ទឹក​ខ្នាត​ធំ មាន​សត្វ​សមុទ្រ​ជាង​៧០​ប្រភេទ ​ហែល​​ទៅ​មក​គួរ​ឱ្យ​​ចង់​គយ​គន់​នៅ​មាត់​បង្អួច​​នៃ​បន្ទប់​គេង​

អ្នកភូមិ​កាំពី​កាក់​កប​នឹង​របរ​ឆ្លាក់​រូប​សត្វ​ផ្សោត​លក់​ ​ប្រសើរ​ជាង​របរ​នេសាទ​ដែល​អាច​ប៉ះ​ពាល់​ដល់​អន្លង់ផ្សោត​

Posted: 01 Dec 2012 08:09 PM PST

វត្ថុ​អនុស្សាវរីយ៍​ផលិត​ពី​ឈើ​ដាក់​លក់​ជូន​ភ្ញៀវ​ទេសចរ
ខេត្ត​ក្រចេះ ​៖ ​តាំង​ពី​ព្រឹក​ទល់​ព្រលប់​នៅ​ក្នុង​រោង​ស្បូវ​មួយ​ល្វែង​ក្នុង​បរិវេណ​អន្លង់​ផ្សោត​កាំ​ពី ក្នុង​ឃុំ​​សំបុក ស្រុក​ចិត្រ​បុរី អាជីវ​ករ​​​មមា​ញឹក​ដៃ​ជើង​ក្នុង​ការ​លក់​​​វត្ថុ​អនុស្សាវ​រីយ៍​​ធ្វើ​អំពី​ឈើ​ប្រណីត​​​ជូន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ ។ ខណៈ​ពេល​​​រដូវ​លំហើយ​ចូល​មក​ដល់ អត្រា​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ចូល​ទៅ​ទស្សនា​​អន្លង់​ផ្សោត​កាំពី​កាន់​តែ​​កើន​ឡើង​ជាប់​ជា​ប្រចាំ​ ។រូប​ចម្លាក់​ឈើ​​ដែល​​​​ប្រជា​

គង់​ សុជាតិ ​មិន​ទាន់​ច្បាស់​រឿង​រៀបការ​​​ម្តង​ថាឆាប់​ៗ​ ​ម្តង​ថា​មិន​ទាន់​

Posted: 01 Dec 2012 08:02 PM PST

នាងគង់ សុជាតិ
រាជ​ធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បាក់​បែក​គ្នា​ជា​មួយ​ស្វា​មីមក​​ ​ពិធីការិនី​ គង់ សុជាតិ​ ​តែង​​តែ​លេច​ឮ​ព័ត៌​មាន​ជាបន្ត​បន្ទាប់​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ស្នេហា​ថ្មី​របស់​នាង​​រហូត​មាន​ការ​អះ​អាង​ថា ​នាង​មាន​ម្ចាស់​ស្នេហ៍​បិទ​មុខ​​​ជិត​នឹង​រៀបការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​ ។​ រហូត​ដល់​ពេល​នេះ​នាង​គង់ សុជាតិ ​​ពុំ​ទាន់​​​ច្បាស់​​រឿង​​រៀប​ការ​​ ដោយ​ថ្មី​ៗ​​នេះ​ម្តង​ថា ​ក្នុងពេលឆាប់​ៗ​ ម្តង​ថា​ពុំ​ទាន់​មាន​ពេល​​ ។

លោក​ប្រធានា​ធិបតី​លី មាន​សុទិដ្ឋិ​និយម​លើការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​

Posted: 01 Dec 2012 08:00 PM PST

លោក​លីម្យុង​បាក់​
ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក​លីម្យុង បាក់ ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​ម៉ា​ស៊ីនឃោស​នា​បរទេស​៥ និង​ទី​ភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​ YONHAP សម្តែង​នូវ​សុទិដ្ឋិ​និយម​ចំពោះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​លោក​ ទោះ​បី​ជា​មាន​វិបត្តិ​ពិភព​លោក​ក៏​ដោយ ។ លោក​លី​​ មាន​ប្រសាសន៍​ថា សេដ្ឋ​កិច្ច​របស់​កូរ៉េ​ខាង​ត្បូង​ នឹង​វិល​ត្រឡប់​បន្តិច​ម្តង​ៗ​មក​​រក​សង្វាក់​នៃ​ការ​ងើប​ឡើង​វិញ​នា​ឆ្នាំ​ខាង​មុខ​នេះ

រណសិរ្ស​សាមគ្គី​​អភិវឌ្ឍ​​ន៍មាតុភូមិ​​កម្ពុជា​​​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ​ជាបេក្ខ​ភាព​នាយករដ្ឋ​មន្ត្រី​គ្រប់អាណត្តិ​

Posted: 01 Dec 2012 07:59 PM PST

រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន​ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា​ និងជា ប្រធានក្រុម​ប្រឹក្សា​ជាតិ​​រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ បានប្រកាសគំាទ្រសម្តេច ហ៊ុន សែនជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្ស​ប្រជា​ជ​ននៅគ្រប់អាណត្តិ ។

សម​យុទ្ធ​កង​នាវា​ចរណ៍​ចិននៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក

Posted: 01 Dec 2012 07:47 PM PST

នាវា​​ចម្បាំង​ចូល​រួម​ក្នុង​សម​យុទ្ធ​
នាយ​ទាហាន​ម្នាក់​នៃកង​ម៉ារីន​ចិន​និយាយ​ថា ​កង​នាវា​ចរណ៍​ចិន​គាំ​ទ្រ​ដោយ​ឧទ្ធម្ភាគ​ចក្រ​បាន​ធ្វើ​​សម​យុទ្ធ​រុក​រក​និងជួយ​សង្គ្រោះ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី១​ ធ្នូ ​ក្នុង​ដែន​ទឹក​នៃ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ ។ នា​វា​ចម្បាំង​ចិន ​៤​គ្រឿង​ និង​ឧទ្ធម្ភាគ​ចក្រ​​មួយ​គ្រឿង​ចូល​រួម​ក្នុងសម​យុទ្ធ​​នោះ ​ក្នុងតំបន់​សមុទ្រ​២​ផ្សេង​​គ្នា ​។ សម​យុទ្ធ​​រៀប​ចំ​​ជាឆាក​

ថតខ្សែ​ភាព​យន្ត​ស្តីពី​ការសម្លាប់​អូសាម៉ា​ ប៊ីន​ឡា​ដេន​​ពឹង​​លើ​ព័ត៌​មាន​ជាក់​ស្តែង​

Posted: 01 Dec 2012 07:44 PM PST


ផលិត​ករ​ភាព​យន្ត​ហូលីវូដ​ស្តី​ពី​ប្រតិ​បត្តិ​ការ​សម្លាប់​អូសាម៉ា​ ប៊ីន​ឡាដេន ​បាន​បដិ​សេធ​ការ​ស្នើ​​សុំ​ព័ត៌​មាន​សម្ងាត់ ដើម្បី​​ផលិត​ខ្សែ​ភាព​យន្ត​មួយ​នេះ ​​ប៉ុន្តែ​និយាយ​ថា​ គេ​ពិត​​ជា​បាន​ធ្វើ​បទសម្ភាសន៍​​ជា​មួយ​មន្ត្រី​ CIA និង​អ្នក​ផ្សេង​ៗ​ទៀត​ចំពោះ​ការ​តាម​រក​មេ​ដឹក​​នាំអាល់​កៃដា​រូប​នេះ ​។

បុរស​ម្នាក់​ត្រូវ​​រថយន្ត​​ដឹក​ប្រេង​សាំងរេ​ចង្កូត​ទៅ​បុក​ស្លាប់​ពេល​កំពុង​ជិះ​ម៉ូតូ​

Posted: 01 Dec 2012 07:40 PM PST

មនុស្ស​ជា​ច្រើនមក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បានស្លាប់​​ភ្លាមៗ​​នៅ​នឹង​​កន្លែងទាំង​ក្បាល​ពាក់​មួក​សុវត្ថិ​ភាព ដោយ​សារ​តែ​រថយន្ត​​ដឹក​ប្រេង​សាំង​មួយ​គ្រឿងបើក​បុក​​ពេញទំហឹងខណៈ​ពេល​ដែល​រូប​គេ​កំពុង​ជិះ​ម៉ូតូតែម្នាក់​​ឯង ។ ចំណែក​រថយន្ត​ប​ង្ក​បន្ទាប់ពីបុក​ហើយ​បាន​បើក​រត់​គេច​ទៅ​បាត់​ស្រមោល​​ ប៉ុន្តែ​ប្រជា​ពលរដ្ឋដែល​នៅជិត​នោះ​បាន​ស្គាល់​ស្លាក​លេខ​យ៉ាង​ច្បាស់​ ​ជា​របស់​ក្រុម​ហ៊ុន​ប្រេង​តេលា ។

ជីព​ចរ​ឈើ

Posted: 01 Dec 2012 07:39 PM PST

យោធិន​ពិការ​ម្នាក់​ទៅ​ពិនិត្យ​​ជំងឺ​ក្នុង​គ្លីនិក​មួយ ។ លោក​វេជ្ជ​បណ្ឌិត​ស្ទាប ក.ដៃ​គាត់​​មួយ​សន្ទុះ រួច​​ងើយ​មុខ​ញញឹម​និយាយ​ប្រាប់​​គាត់ ៖ -ល្អ​ណាស់! ជីព​ចរ​ដើរ​ស្មើ​​ល្អ​មែន​ទែន ។ យោធិន​ពិការ​បើក​ភ្នែក​ធំៗ ៖

ចម្លាក់​ថ្ម​បុរាណ​នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​​​សហ​រដ្ឋ​អាមេ​រិក​ត្រូវ​ចោរ​​ដាប់​យក​​

Posted: 01 Dec 2012 07:34 PM PST


​​អាជ្ញាធរ​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ចម្លាក់​​លើ​ថ្ម​បន្ទះ​ភ្នំ​ភ្លើង​មាន​អាយុ​កាល​ជាង​៣.៥០០​ឆ្នាំ​ទៅ​ហើយ​នោះ​ត្រូវ​ក្រុម​ចោ​រ​លួច​ដាប់​យក​ ព្រម​ទាំង​បាន​កម្ទេច​ចម្លាក់​ផ្សេងៗ​ទៀត​​ចោល​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​ សហរដ្ឋ​អាមេរិក ។​ការិយា​ល័យ​គ្រប់​គ្រង​ដែន​ដី​និយាយ​ថា ចម្លាក់​​ថ្ម​នៅ​លើ​ខ្ពង់​រាបបន្ទះ​ភ្នំ​ភ្លើង​ភាគ​ខាង​កើត​ឧទ្យាន​ជាតិ​ Yosemite តំណាង​ឱ្យ​គំរូ​សម័យ​

អឿន ស្រីមុំ ​​​មក​ស្រុក​វិញ​មិន​មែន​ដោយសារ​បែក​​ស្នេហា​ គឺ​ចង់​មក​នៅ​រួម​រស់​ជា​មួយ​ម្តាយ​និង​បង​ប្អូន​វិញ​

Posted: 01 Dec 2012 07:31 PM PST

នាងអឿន ស្រីមុំ និងស្វាមី
រាជ​ធានី​ភ្នំពេញ ៖ ការវិល​មក​កាន់​ទឹក​ដី​កំណើត​វិញ​ទាំង​តក់​ក្រហល់​របស់​តារា​ចម្រៀង​​សំនៀង​​រដឺន​នាង ​អឿន ​ស្រីមុំ ​ធ្វើ​ឱ្យ​គេបាញ់​ឆ្ពោះ​ទៅ​លើ​ការ​បែក​បាក់ស្វាមី​ដែល​រស់​នៅ​កាដាណា។ ទោះ​ជា​​យ៉ាង​​ណា​ក្តីតារា​ចម្រៀង​រូប​នេះ​​បាន​បដិសេធ​ចោល​​ទាំង​ស្រុង​ដោយ​លើក​ឡើង​ថា ​នាង​វិល​មក​កាន់​ទឹក​ដី​កំណើត​ និង​​ប្រកាស​​ឈប់​ទៅ​កាដាណា​វិ​ញ​នោះ​ គឺមិន​មែន​​មក​ពី​មូល​ហេតុ​បែក​បាក់​

ក្រុម​ហា​ម៉ាស់​​ចោទ​អីុស្រា​អែល​​ថា​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​

Posted: 01 Dec 2012 07:29 PM PST

សែង​សាកសព​យុវជន​​ប៉ាឡេ​ស្ទីន​​ដែល​អីុស្រា​អែល​បាញ់​ស្លាប់​
ក្រុម​ហាម៉ាស់​​ប៉ាឡេ​ស្ទីន​​ កាល​ពី​ថ្ងៃទី​​១​ ធ្នូ ​​បាន​ចោទ​ប្រកាន់​​អីុស្រា​អែល​​ថា រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​​ដែល​មាន​​ជា​ធរ​មាន​​ចាប់​តាំង​ពី​​​ថ្ងៃទី​២១ វិច្ឆិកា​មក​ ​នៅ​ហ្គា​ហ្សា​ក្រោយ​ការ​​ស្លាប់​​យុវជន​​ប៉ាឡេ​ស្ទីន​​ម្នាក់​ដែល​ចូល​រួម​​ក្នុង​បាតុកម្ម​​មួយ​ជិត​ព្រំដែន​​រ៉ាហ្វាហ៍ ។ ​ប្រភព​​មន្ទីរពេទ្យ​រាយការណ៍​ថា ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​​របស់​កង​ទាហាន​​អីុស្រាអែល​​កាល​ពី​ថ្ងៃទី​​៣០ វិច្ឆិកា ពេល​គេ​​​ចូល​រួម​​ធ្វើបាតុកម្ម​​

ការ​ប្រកាស​​ពី​គម្រោង​បាញ់​កាំ​ជ្រួច​​របស់​កូរ៉េ​ខាង​ជើង​​នាំ​ឱ្យ​មាន​​ភាព​តាន​តឹង

Posted: 01 Dec 2012 07:24 PM PST

ការ​ប្រកាស​ដោយ​កូរ៉េ​ខាង​​ជើង​​កាល​ពី​ថ្ងៃទី​​១ ធ្នូ ​​ពី​ការ​បាញ់​បង្ហោះ​ក្នុង​ពេល​ឆាប់​ៗ​​​នូវ​កាំ​ជ្រួច​​បញ្ជូន​ផ្កាយ​រណប​សង្កេត​​ផែន​ដី​មួយ​​ញ៉ាំង​ឱ្យ​​មាន​ភាព​តាន​តឹង​​ជាមួយ​លោក​​ខាង​លិច ​​​ជប៉ុន​​ និង​ប្រទេស​​កូរ៉េខាង​ត្បូង​​​ជិត​ខាង​ ដែល​បាន​សម្តែង​​ភ្លាម​ៗ​ពី​ការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​​​របស់​ខ្លួន​​​៧​ខែ​​​ក្រោយ​ការ​បាញ់​កាំ​ជ្រួច​​បែប​នេះ​តែ​បរាជ័យ​​​​ដែល​ការ​បាញ់​​កាំ​ជ្រួច​នោះត្រូវ​បាន​​​​សហគមន៍​​​អន្តរ​ជាតិ​​ចាត់​ទុក​ជា​​ការ​ក្លែង​

ប្រទេស​ថៃ​នឹងនាំ​មុខ​ឥណ្ឌា​ក្នុង​ឋានៈ​ជា​ប្រទេស​នាំចេញ​អង្ករ​

Posted: 01 Dec 2012 07:24 PM PST

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​​អង្ករ​​អន្តរ​ជាតិ​បាន​ឱ្យ​ដឹងថា​ ប្រទេស​​ថៃ​នឹង​នាំ​មុខ​ប្រទេស​ឥណ្ឌា​ក្នុងឋានៈ​ជា​​ប្រទេស​នាំ​ចេញ​អង្ករ​​​ធំ​បំផុត​នៅ​លើពិភព​លោក​ខណៈ​ដែល​ប្រទេស​នេះ​បង្កើន​​ការលក់​អង្ករ​ចេញពី​កន្លែងស្តុក​អង្ករ​របស់​រដ្ឋ​ ហើយ​នឹងជួយ​បង្កើន​ការផ្គត់​ផ្គង់​​អង្ករ​ដល់​ពិភព​លោក​បាន​ច្រើន​បំផុត ​។ សេដ្ឋ​​​​វិទូ​ជាន់​ខ្ពស់​​របស់​ឥណ្ឌា​លោក​ Samarendu Mohanty មាន​ប្រសាសន៍​ថា ​ការ​

ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព​​ ចាញ់​ Green ICT United ក្នុង​ជំនួប​លើក​ដំបូង

Posted: 01 Dec 2012 07:22 PM PST

ការ​ថត​រូប​អនុស្សាវរីយ៍​មុន​ការ​ប្រកួត
រាជធានីភ្នំពេញៈ កាល​ពី​​​​ថ្ងៃ​សៅរ៍​ ទី​១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទី​លាន​បាល់​ទាត់​សាលា​ដែក ឫស្សី​កែវ ​​ក្រុម​បាល់​ទាត់​កោះ​សន្តិភាពបាន​ជួប​ប្រកួត​ជាលក្ខណៈមិត្ត​ភាព​ជា​មួយ​ក្រុម​ Green ICT United​ ជា​លទ្ធផល​ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព​ចាញ់​ការ​ប្រកួត ។ ក្នុង​ជំនួប​លើក​ដំបូង​នេះ ក្រុម​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ច្រើន ហើយ​​អ្វី​ដែល​សំខាន់​នោះ​​គឺ​​ការ​ចង​សម្ព័ន្ធ​ភាព​រវាង​ក្រុម​ទាំង​ពីរ​តាម​រយៈការ​លេង​កីឡានាំ​មក​នូវ​សុខភាព និង​មិត្ត​ភាព ។ ស្ថិត​ក្នុង​ទីលាន​ស្មៅ​ខៀវ​ខ្ចី​ ប្រកប​ដោយ​បរិយាកាស​ស្រស់​ស្រាយ​ និង​ទឹក​មុខ​ញញឹម​ញញែម លោក​អ៊ុល សុភាព តំណាងឱ្យ​​ក្រុម​បាល់​ទាត់​ Green ICT United បាន​មាន​ប្រសាសន៍​ថា ជំនួប​គ្នា​លើក​ដំបូង​រវាង​ក្រុម​ទាំង​ពីរ គឺ​​ជា​ឱកាស​ល្អ​​មួយ​ដែលយើង​បាន​ស្គាល់​គ្នា​តាម​រយៈ​កីឡា​ផ្សា​រភ្ជាប់​មិត្ត​ភាព ដូច្នេះ​លទ្ធ​ផល​ឈ្នះ​ ឬ​ចាញ់ មិន​សំខាន់​នោះ​ទេ ។

ធ្លាយ​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ របួស​កម្ម​ករ​៤​នាក់​​ និង​បាត់​ឡាន​មួយ​គ្រឿង​

Posted: 01 Dec 2012 07:13 PM PST

វារីអគ្គិសនី​ស្ទឹង​អាតៃ​ដែលធ្លាយ​ទំនប់​
ខេត្ត​ពោធិ៍​សាត់ ៖ ​មាន​ការ​​ធ្លាយ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ បណ្តាល​ឱ្យ​​ទឹក​ហូរ​​ដោយ​កម្ម​ករ​ខ្មែរ​ចំនួន​​៤​នាក់​ដែល​កំពុង​អង្គុយ​​លេង​​នៅ​​ខាង​ក្រោម និង​រថយន្ត​ប៉ាហ្សេរ៉ូ មួយ​គ្រឿង​ទៀត​ដែល​ចត​ក្នុង​ការ​ដ្ឋាន​ស្ទឹងអាតៃ​នោះ​​ក៏​ត្រូវ​​ហូរ​ទៅតាម​ទឹក​មិន​ទាន់​រក​ឃើញ​នៅឡើយ​ដែរ ។ ឧប្បត្តិ​ហេតុ​​នេះ​បាន​កើតឡើង​​នៅ​ទំនប់​វារី​អគ្គិសនី​​ស្ទឹង​អាតៃ​ ស្ថិត​ក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ​កាល​ពីវេលា​ម៉ោង​១​

ការ​​លួច​​​កាប់​ឈើ​​​នៅ​ព្រៃ​អាម៉ា​ហ្សូន​​បាន​ធ្លាក់​ចុះ​​​ក្នុង​អំឡុង​ពេល​​​24​ឆ្នាំ​ ប៉ុន្តែ​​ទឹក​សមុទ្រ​​កើន​ឡើង​​ខ្ពស់​​ជាង​ការ​ព្យាករ​​ទុក​ប្រហែល​​60​ភាគ​រយ​

Posted: 01 Dec 2012 07:06 PM PST

​
​លោក​ស្រី​​អីុ​សាបេល​ឡា​​​ ថៃ​​សៃ​រ៉ា​ រដ្ឋ​មន្ត្រី​​​ក្រសួង​​​​បរិស្ថាន​​​ប្រទេស​​​ប្រេសីុល​​ បាន​ថ្លែង​​​ពី​ការ​កាប់​​​ឈើ​បំផ្លាញនៅ​​​តំបន់​​ព្រៃ​​​អាម៉ាហ្សូន​​​របស់​ប្រេស៊ីល​​ធ្លាក់ចុះ​​ទាប​បំផុត​​ក្នុង​អំឡុង​​ពេល​​២៤​ឆ្នាំ​​កន្លង​​​មក​ ចាប់​តាំង​ពី​​ស្ថា​ប័ន​ស្រាវ​ជ្រាវ​អវ​កាស​​​​ប្រេសីុល​​ចាប់​ផ្តើម​​​​កត់​ត្រា​​​កាល​ពី​ឆ្នាំ​​​១៩៨៨​មក​​​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!