Koh Santipheap Daily

Koh Santipheap Daily


មន្ត្រី​ប៉េអឹម​​ម្នាក់ត្រូវ​គេជិះ​ម៉ូតូ​​​មក​បុក​​ហើយ​គេ​រក​រឿង​វាយ​ទៀត​

Posted: 02 May 2012 01:12 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ មន្ដ្រី​កងរាជអាវុធហត្ថ​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ប្រ​ព​ន្ធត្រូវ​​ម៉ូតូ​បើកបរ​ដោយ​បុសស្រវឹង​ម្នាក់​ជិះ​ប​ញ្ច្រា​ស​ទិសម​ក​បុក​ដួល​ប្រាវ​​ទាំងអស់​គ្នា ប៉ុន្ដែ​មិន​បណ្ដា​ល​ឱ្យ​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​ប៉ុណ្ណោះ​។ ​ផ្ទុយ​ទៅ​វិញ​បុរស​ស្រវឹងស្រា​បែរជា​ហៅបក្សពួក​មក​បង្ក​រឿងរក​វាយ​មន្ដ្រី​កង​រាជ​អា​វុធ​

​ឌ្រីម​សេ​១២៥ ​បោល​បុក​ឌ្រីម​ដូចគ្នា​​រងរបួស​​ធ្ងន់​៣​នាក់​

Posted: 02 May 2012 01:09 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​២​គ្រឿង​បាន​បោល​បុក​គ្នា​ពេញ​ទំហឹង ​បណ្ដា​​ល​ឱ្យ​មនុស្ស​៣​នាក់​រង​របួស​ដេក​រដូក​រណែល​សន្លប់​ស្តូក​ស្តឹង​កាល​ពី​​វេលា​ម៉ោង​៩​និង​៤៥​នាទី​​​យប់​ថ្ងៃ​ទី​១​ ឧសភា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​សហ​ព័ន្ធ​​រុស្ស៊ី​កែង​ផ្លូវ​លេខ​២០០៤ ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ខឹងប្រពន្ធ​ផឹក​ស្រា​ច្រើន​ឃាត់​មិន​ស្តាប់់​ដាល់​ជញ្ជាំង​ផ្ទះ​ស័ង្កសី​មួយ​ដៃ​មុត​ដាច់​សរសៃ​ឈាម​

Posted: 02 May 2012 01:05 AM PDT

បុរ​សរងគ្រោះ​កំពុង​ព្យា​បាល​នៅ​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ស្វាយ​រៀង​​ ៖​ ​បុរស​ម្នាក់​ឈ្មោះធន់ សា​រិ​ន អាយុ​៤០​ឆាំ្ន​ ត្រូវ​បានប្រពន្ធ​ឈ្មោះសុខ ចំរើន អាយុ​៣០​ឆាំ្ន​ នាំ​មក​កាន់​មន្ទីរពេទ្យ​ទាំង​យប់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​លាងមុខ​របួស​និង​ដេរ​អស់​ចំនួន​១៥​ថ្នេរ។ ​ប្ដី​ប្រពន្ធ​នេះ​​​មាន​​មុខរបរ​ចិញ្ចឹម​ជ្រូក​កូន និង​មាន​ទីលំនៅ​

សាខា​កាក​បាទក្រហម​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ពល​រដ្ឋ​រងគ្រោះ​រលំ​ផ្ទះ​65​ខ្នង​

Posted: 02 May 2012 12:55 AM PDT

ទិដ្ឋ​​ភាព​ក្នុង​ពិធីចែកអំណោយ
ខេត្ត​សៀមរាប​​ ៖ ​​មុង​ ភួយ​​ សារុង ក្រមា កន្ទេល សា្លបព្រា​ ចាន ឆាំ្នង ធុងជ័រ​ដាក់​ទឹក កៅស៊ូតង់​ និង​អង្ករ​ជា​អំណោយ​សង្គ្រោះ​បនា្ទន់ ត្រូវ​មន្ត្រីក្រុម​ការងារ​នៃប្រតិភូ​សា​ខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​នាំ​យក​ទៅ​ចែក​​​ជូន​ដល់គ្រួសារ​​ប្រជា​ពលរដ្ឋ​ដែល​

មេដឹក​នាំ​សហភាព​អឺរ៉ុប​ធ្វើ​ពហិការមិន​ចូល​រួម​ទស្សនា​ការ​ប្រកួត​យូរ៉ូ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​អ៊ុយ​ក្រែន

Posted: 02 May 2012 12:48 AM PDT

លោ​កចូសេ ម៉ានូអែល បារ៉ូសូ
បញ្ហារំ​លោ​ភ​សិទ្ធិមនុស្ស​ គឺ​ជា​ដើម​ចម​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យ​មេដឹក​នាំ​សហភាព​អឺ​រ៉ុប និង​ជា​ពិសេស​ប្រធាន​គណៈ​កម្មា​ធិការ​របស់​សហ​ភាព​នេះ​សម្រេច​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួមទ​ស្សនា​​ការ​ប្រកួត​បាល់​ទាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយ​ក្រែន ។

កីឡា​ករ​អេ​ស្ប៉ាញ​អា​ឡុន​សូ​ក្លាយ​ជា​អ្នក​បើក​លឿន​ជាង​គេ​បំផុត​ប្រណាំង F1សាក​ល្បង​នៅ​អ៊ី​តា​លី

Posted: 02 May 2012 12:40 AM PDT

កីឡា​ក​រ​​អេ​ស្ប៉ាញ​​​ហ្វឺ​ណាន់​ដូ ​អា​ឡុន​សូ​
កីឡា​ក​រ​​អេ​ស្ប៉ាញ​​​ហ្វឺ​​ណាន់​ដូ ​អា​ឡុន​សូ​បាន​ក្លាយ​ទៅ​ជា​អ្នក​បើក​បរ​លឿន​ជាង​គេ​បំ​ផុត​ក្នុង​ការ​ប្រ​ណាំង​សាក​ល្បង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ថ្ងៃ​ទី​១​​រដូវ​កាល​ឆ្នាំ​២០១២​ដោយ​រូប​គេ​​​ចូល​ដល់​ទី​ព្រ័ត្រ​មុន​គេ​នៅ​ទី​លាន​ប្រ​ណាំង​ក្រុង Mugello​ប្រ​ទេស​អ៊ីតា​លី​កាល​ពី​ថ្ងៃ​​ទី​

ជុំ​វិញ​​ការ​បង្ក្រាប​​​និងរឹបអូស​​ឈើធ្នង់​​​រយៈពេល​​​​2ថ្ងៃ​​បាន​រាប់​រយ​​​ដុំ​​

Posted: 02 May 2012 12:40 AM PDT

ជុំ​វិញ​​ការ​បង្ក្រាប​​​និងរឹបអូស​​ឈើធ្នង់​​​រយៈពេល​​​​2ថ្ងៃ​​បាន​រាប់​រយ​​​ដុំ​​
ខេត្ត​​រតនគិរី​ ៖ ឈើ​​ប្រណីត​​ប្រភេទ​ធ្នង់​​​​​រាប់​រយ​​​ដុំ ​ដែល​​ឈ្មួញ​​​​​លាក់​​ទុក​​នៅ​ក្នុង​ព្រៃ​​ដើម្បី​​​ត្រៀម​​ដឹក​ចេញទៅ​ប្រទេស​​វៀត​ណាម​​​​បាន​​​ត្រូវ​កម្លាំង​​រដ្ឋបាល​​​ព្រៃ​ឈើ​​​​ សហការ​​ជាមួយ​​កង​កម្លាំង​​​ប្រដាប់​អាវុធ​​​ធ្វើ​ការ​​បង្ក្រាប​និង​​រឹប​អូស​​​​យកមក​​រក្សា​​ទុក​នៅ​​​បរិវេណ​​ខណ្ឌ​​​រដ្ឋ​

ជួប​ជា​មួយ​ពលទោអ្នក​ចម្រៀង​​ចា​ប៉ី​​ដង​វែង​នៅ​ជួរ​ភ្នំ​ដង​រែក​

Posted: 02 May 2012 12:39 AM PDT

ទិដ្ឋ​ភាព​នៅ​ឆាក​ប្រគំ​​ចាប៉ី​ដង​វែង
រាជ​ធានីភ្នំពេញ​​ ៖ នៅ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​យើង​បច្ចុប្បន្ន​​គេ​សង្កេត​ឃើញ​អ្នក​ចម្រៀង​​ចាប៉ី​ដងវែង​​​មាន​តិច​តួច​ណាស់ ហើយ​ខ្លះ​​ក៏​ចាស់​ជរា និង​មាន​ជំងឺ​​ទៀត ។ អ្នក​ចម្រៀង​ចាប៉ី​គួរ​ឱ្យ​កត់​សម្គាល់​មាន ភិរម្យ​ប្រាជ្ញ​ ឈួន អ្នក​ស្រី​ព្រំ ផល្លា លោក​តា​គង់ ណៃ​ ស្មៀន​នេត ​ប៉េ និង​អ្នក​ស្រី​ស៊ិន​

ជនជាតិ​ជប៉ុន​ស្លាប់​ ខណៈ​ពេល​កំពុង​​ត្រាំ​ក្នុង​អាង​ងូតទឹក​1ឆ្នាំ 14ពាន់​នាក់​

Posted: 02 May 2012 12:27 AM PDT

ជនជាតិ​ជប៉ុន​ស្លាប់​ ខណៈ​ពេល​កំពុង​​ត្រាំ​ក្នុង​អាង​ងូតទឹក​1ឆ្នាំ 14ពាន់​នាក់​
ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ កាលពី​ថ្ងៃទី​១ ឧសភា​ ផ្សាយ​ឱ្យ​ដឹងថា ក្រសួង​សុខាភិបាល​​ការ​ងារ​ និង​សង្គម​កិច្ច​របស់​ជប៉ុន ​បាន​​ឱ្យ​ដឹង​ពី​ទិន្ន​ន័យ​គួរឱ្យបារម្ភ ​ដោយ​បញ្ជាក់​​ពីការ​សិក្សា​​ស្រាវ​ជ្រាវ​របស់​អាជ្ញា​ធរ​ប្រទះឃើញ​ថា ​ប្រជា​ជន​

ស្ត្រី​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះស្រវឹង​ទៅខាំ​ឆ្កែ

Posted: 02 May 2012 12:24 AM PDT

ស្ត្រី​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះស្រវឹង​ទៅខាំ​ឆ្កែ
​ទីភ្នាក់​ងារព័ត៌មាន​ AFP បាន​​ផ្សាយ​ពី​ហេតុ​ការណ៍​គួរ​ឱ្យ​​​រន្ធត់​មួយ​ គឺ​នាង​អា ណា​ឡេស ហ្គាន័រ ​ជន​ជាតិ​អាមេរិក​ អាយុ​​១៩ឆ្នាំ នៅ​ទី​ក្រុង​ឡេក​ អ៊ីន ដឺ​ហ៊ីល រដ្ឋ​អ៊ីល្លីណយ ​សហរដ្ឋ​អាមេ​រិក​ ​ត្រូវ​បាន​ប៉ូលិស​ចោទ​ប្រកាន់​​ពី​បទ​ធ្វើ​ទារុណ​កម្ម​​លើ​សត្វ​ និង​ប្រើ​កម្លាំង​​

ជើង​ឯក​ហែល​ទឹក​ពិភព​លោក​ស្លាប់​ក្នុង​ពេល​ហ្វឹក​ហាត់​នៅ​អា​មេ​រិក

Posted: 02 May 2012 12:21 AM PDT

Alexander Dale Oen(ន័រវែស)ជើងឯកពិភពលោកនិង​ជាម្ចាស​់​​​ដាយប្រាក់អូឡាំពិក​កាល​នៅ​រស់​​​
សហ​​ព័ន្ធ​​កី​ឡា​​ហែល​​ទឹក​​ន័រ​​វែស​​បាន​​ចេញ​​សេចក្តី​ប្រ​កាស​កាល​ពី​ថ្ងៃ​​ទី​១​ឧសភា​ថា ជើង​ឯក​ពិភពលោក​របស់​ប្រ​ទេស​នេះ​គឺ​កីឡាករ Alexander Dale Oenបាន​ស្លាប់​បាត់​បង់​ជី​វិត​ក្នុង​អា​យុ​២៦​ឆ្នាំ​ខណៈ​ដែល​រូប​គេ​កំពុង​ហ្វឹក​ហាត់​នៅ​សហ​រដ្ឋ​អា​មេរិក​។

ប្រកាស​ជា​ផ្លូវ​ការ​សមា​ជិក​ថ្មី​នៃ​សហគមន៍​ដំឡូង​មីរបស់​ក្រុម​ហ៊ុន​​បាត់​ដំបង​កសិ-ឧស្សា​ហកម្ម​

Posted: 02 May 2012 12:15 AM PDT

ខេត្ត​បាត់​ដំបង​ ៖​​ ​​កាលពី​ថ្ងៃ​ទី​២៤​ មេសា ​កន្លង​មក​ លោក​ប្រា​ជ ចន្ទ អភិបាលខេត្ដ​​ លោក​SOMPONG SANGUANBUN ឯកអគ្គ​រាជ​ទូត​​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា និងលោកអ៊ុ​ក​ វង្ស​ ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ដ​​បាន​អញ្ជើញ​ជា​​អធិបតី

ក្លឹប Arsenal ទិញ​កីឡា​ករ​​​ផូដុល​​ស្គី​​ តម្លៃ​ជាង​ 17លានដុល្លារ​

Posted: 02 May 2012 12:15 AM PDT

កីឡា​ករ​​​ខ្សែ​​​ប្រយុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​ជម្រើស​​ជាតិ​​​អាល្លឺ​ម៉ង់​​ លូកាស ផូដុលស្គី
យោង​តាម​ប្រ​ភព​ព័ត៌​​មាន​​​​ AFP ចេញ​ផ្សាយ​​​កាល​ពី​​​ថ្ងៃ​​ចន្ទ​ ទី​១​ ឧសភា​ ឆ្នាំ​២០១២ ​បាន​​ឱ្យ​​ដឹង​​ថា កីឡា​ករ​​​ខ្សែ​​​ប្រយុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​ជម្រើស​​ជាតិ​​​អាល្លឺ​ម៉ង់​​ លូកាស ផូដុលស្គី​ ​បាន​យល់​ព្រម​​​ចាក​ចេញ​​ពី​​ក្លឹប​​ Koln របស់​អា​ល្លឺ​ម៉ង់​​ ទៅ​លេង​​​ឱ្យ​​ក្លឹប​​​កាំ​ភ្លើង​ធំ​ Arsenal សម្រាប់​​​​​រដូវ​​កាល​​ ២០១២-២០១៣ ខាង​មុខ​​នេះ ។

បើកវគ្គ​សិក្សា​គ្រូ​បង្ហាត់​បាល់​ទាត់​​ថ្នាល​របស់​ FIFA រយៈ​ពេល​5​ថ្ងៃ

Posted: 02 May 2012 12:12 AM PDT

ការ​បើកវ​គ្គ​គ្រូ​បង្ហាត់បាល់​ទាត់
រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី១ ឧសភា ​នៅ​​មជ្ឈមណ្ឌល​កីឡា​បាល់​ទាត់​​ជាតិ ស្ថិត​ក្នុងភូមិ​​​ចែង​ម៉ែង សង្កាត់​កាកាប ខណ្ឌ​​ដង្កោ បាន​រៀប​ចំ​​បើក​វគ្គ​សិក្សា​គ្រូបង្ហាត់បាល់​ទាត់​ថ្នាល​របស់ ​​FIFA ​មាន​រយៈ​ពេល​៥​ថ្ងៃ ​គិត

គុបមូលបើក​វង្វេង​ផ្លូវ​នៅ​ស្ពាន​​អាកាស​៧​មករា ​បុក​គ្នា​ជា​មួយ​ម៉ូតូ​ស្មាស់​ បណ្តាល​ឱ្យ​​ស្ត្រី​ម្នាក់​សន្លប់​​ស្តូក​ស្តឹង​

Posted: 02 May 2012 12:09 AM PDT

សមត្ថ​កិច្ច​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​សន្លប់​ស្តូក​ស្តឹង​ ខណៈ​ពេល​ជិះ​ម៉ូតូ​​បុក​គ្នា​​ជា​មួយ​យុវ​ជន​​ម្នាក់​បើក​ឆ្លង​កាត់​ផ្លូវ​នៅគល់​ស្ពាន​អាកាស​​៧​មករា​ខាង​កើត តាម​បណ្តោយ​វិថី​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​​ល្អក់​ទី​១ ខណ្ឌ​ទួលគោក កាលពីវេលា​ម៉ោង​២​និង​៥​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២​ឧសភា ។

បើក​វគ្គ​បំប៉ន​ការ​ងារបង្ការ​ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ

Posted: 02 May 2012 12:05 AM PDT

លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ក្នុងពិធីបើកវគ្គ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​មន្ត្រីនគរបាល​ខេត្ត មកពីតាមបណ្តាស្រុក​ ក្រុង ​និងបណ្តា​ការិ​យា​ល័យជំនាញចំនួន៥០​នាក់​ ​ទទួល​បាន​ការ​បើក​វគ្គបំប៉នការងារបង្ការ និងបង្រ្កាបអំពើ​ជួញ​ដូរមនុស្ស និងការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវ​ភេទ​​រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៣០ ​

លោកស្រី ANTA GUISSE ត្រូវ​បាន​តែង​តាំង​​​ជាសហមេធាវីអន្តរជាតិទីបី​ការ​ពារក្តីលោក ខៀវ​ សំផន

Posted: 02 May 2012 12:05 AM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​អង្គភាព​​គាំពារការ​ការពារ​ក្តី​​​នៃ​​សាលា​ក្តី​ខ្មែ​រ​ក្រហម ​កាលពី​ថ្ងៃទី​៣០ មេសា ​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​មាន​សំណើ​ពីលោក ខៀវ​ សំផន ​អង្គ​ភាព​គាំពារ​ការការ​ពារ​​ក្តី​បាន​តែង​តាំង​​​អ្នក​ស្រី ​​Anta

បរាជ័យ​​​នៃ​ការ​​ធ្វើ​រដ្ឋប្រហារ​​​​បក​វិញ​​​នៅម៉ាលី​

Posted: 02 May 2012 12:04 AM PDT

រថក្រោះ​​ក្នុង​រដ្ឋធានីបាម៉ាកូ​របស់​​ម៉ាលី
កង​កម្លាំង​​​នៃ​របប​យោធា​​​ដែលកំពុង​​កាន់់​អំណាច​​​នៅ​ម៉ា​លី​​កាលពី​ថ្ងៃទី​​​១​ឧសភា​​​បាន​​លុក​​​ដណ្តើម​​​​កាន់​​កាប់​បន្ទាយ​​សំខាន់​​របស់​កង​ឆ្មាំ​​ប្រធានា​ធិបតី​​​​​ជាកងឯក​ភាព​​ដែល​នៅតែ​​​ស្មោះ​​ត្រង់​ចំពោះ​​​ប្រធានាធិបតី​​ត្រូវ​ផ្លួល​​រំលំ​​​លោក​​អាម៉ាឌូ​ ទូម៉ានី ​ទូរេ​ ​ដែល​បាន​ប៉ុនប៉ង​​​

រថយន្ត​​យោធា​ដឹក​ឈើ​ប្រណីត​​ចូល​សណ្ឋា​គារ​ទាំង​ថ្ងៃ​លោក​មេ​ព្រៃ​បាន​ត្រឹម​តាមហិត​ក្លិន​

Posted: 01 May 2012 11:59 PM PDT

​រថយន្ត​ដឹក​ឈើ​ប្រណីត​
ខេត្ត​បាត់ដំបង​ ៖ ​រថយន្ត​យោធា​មួយ​គ្រឿង​ប្រភេទ GMG កង់​១០ ​ត្រូវគេ​រាយ​ការណ៍​​ថា បាន​ផ្ទុក​ប្រភេទ​​​ឈើ​ប្រណីត​​រាប់​សិប​ម៉ែត្រគូប​ដឹក​ចូល​ទៅ​សម្ងំ​​ក្នុង​សណ្ឋា​គារ​ដ៏​ធំ​​មហិមា​មួយ​កំពុង​​សាងសង់​​នៅ​ចុង​ស្ពាន​ថ្ម​ថ្មី (អតីត​​ស្ពាន​ដែក​ចាស់) ត្រើយ​ខាង​​កើត ស្ថិត​ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ​ក្រុង​

គណៈ​​កម្មការ​ចំរុះ​ស៊ើប​អង្កេត​​​បានទៅ​ដល់​ខេត្ត​កោះកុង​ និង​ត្រៀម​​ប្រជុំ​​​ពិភាក្សា​​​ស្វែងរក​ការពិត​នា​វសេលាម៉ោង២​រសៀល​នេះ

Posted: 01 May 2012 11:58 PM PDT

សមត្ថកិច្ច​​ចុះត្រួតពិនិត្យ​សព​​ក្រោយ​ពេល​កើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ គណៈកម្មការចម្រុះ​ស៊ើប​​អង្កេត​លើករណីការស្លាប់​របស់សកម្មជន​ការ​ពារ​ព្រៃឈើលោកឈុត វុទ្ធី និង​លោកអ៊ិន រតនា មន្រ្តីកងរាជអាវុធហត្ថ បានចាប់​ផ្តើម​ចុះស្រាវជ្រាវ និងបើកការស៊ើបអង្កេតនៅទី​កន្លែងកើតហេតុហើយ នៅព្រឹកថ្ងៃទី២ ​

កីឡា​កា​រិនី​រុស្ស៊ី​គីរី​ឡឹន​កូ​ឈ្នះ​ជុំ​ទី​1​ប្រកួត​តឺន្នីស​នៅ​ព័រ​ទុយ​ហ្គាល់

Posted: 01 May 2012 11:47 PM PDT

កីឡាការិនី​រុស្ស៊ី​ ម៉ា​រី​យ៉ា គី​រី​ឡឹន​កូ​​ 
យុទ្ធ​​នា​​ការ​​ដណ្តើម​​យក​​ពាន​​ជើង​ឯក​កម្ម​វិធី Estoril Tennis Openជា​ថ្មី​របស់​នាង​ម៉ា​រី​យ៉ា គី​រី​ឡឹន​កូ​បាន​សម្រេច​មួយ​ជំ​ហាន​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១​ឧសភា​ នាង​បាន​ឆ្លង​ផុត​ជុំ​ទី​១​។ ការ​ប្រ​កួត​តឺន្នីស​ Estoril Tennis Open​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​តំ​បន់​ Oeirasជាយ​ក្រុង​ Lisbonប្រ​ទេស​ព័រ​ទុយ​ហ្គាល់​ ។​ គី​រី​ឡឹន​កូ​ដែល​ជា​ម្ចាស់​ពាន​ខាង​លើ​នេះ​កាល​ពី​ឆ្នាំ​២០០៨​បាន​យក​ឈ្នះ​កីឡាការិនី​អង់​គ្លេស​ Elena Baltachaក្នុង​លទ្ធផល​៧-៦​

បង្ក្រាប​​​រថយន្ត​​ដឹក​ឈើ​​ផ្អើល​​ទាំង​យប់​​​ដេញ​​ពី​​ខណ្ឌ​ពោធិ៍សែន​ជ័យ​ចាប់​​បានមុខ​ឃ្លាំង​​​​ឈើក្នុង​ខណ្ឌ​ទួល​គោក​​

Posted: 01 May 2012 11:40 PM PDT

ការ​បង្ក្រាប​រថយន្ត​ដឹកឈើ
រាជធានីភ្នំ​ពេញ ៖ រថ​យន្ត​កូ​​រ៉េ​​​​ដឹក​ឈើ​មួយ​គ្រឿង​ និង​​រថយន្ត​​កាម​រី​​ឆ្លាម ព្រម​ទាំង​​​មនុស្ស​​៤នាក់​​​​ត្រូវ​​​​សមត្ថ​កិច្ច​​​ដេញ​តាម​​​​ចាប់​​​​​​តាំ​ង​ពី​​សង្កាត់​​​​គោក​រកា​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ ហើយ​​​ឃាត់​ខ្លួន​​បាន​នៅ​មុខ​ឃ្លាំង​​​​ឈើ​តាម​​​បណ្តោយ​ផ្លូវ​​​​​​​​​​​លេខ​​៥៩៨​​​ ស្ថិត​ក្នុង​សង្កាត់​​​​បឹង​កក់ទី​

អ.ស.ប​​ចោទ​ប្រកាន់​​​​របប​​ស៊ីរី​​​និងពួក​​ប្រឆាំងថា​​រំលោភ​បំពាន​​បទ​ឈប់​បាញ់​

Posted: 01 May 2012 11:32 PM PDT

ប្រមុខ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​​អ.ស.ប​
អ.ស.ប​​ បាន​ប្រកាស​​ពីការ​​​បដិសេធ​របស់​ស៊ីរី​​ពុំ​ព្រម​​​ផ្តល់​​ទិដ្ឋាការ​​​ដល់​អ្នក​សង្កេតការណ៍​អន្តរជាតិ​​​៣នាក់​​ហើយ​​ចោទ​​ប្រកាន់​របប​ស៊ីរី​និង​ពួក​ប្រឆាំងថា​រំលោភ​បំពាន​​លើបទ​ឈប់​បាញ់​គ្នា​ ដែល​បង្កើត​​ឡើង​៣​សប្តាហ៍មក​ហើយ​​ក្នុង​ប្រទេស​​ដែល​​អំពើ​​ហិង្សា​​នានា​

សម្តេច​តេជោ​នឹង​អញ្ជើញ​​​ជា​អធិបតី​​សម្ពោធ​សមិទ្ធផល​នានា​លើ​ខ្នង​ភ្នំ​បូក​គោ​ស្អែកនេះ​ និងសំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ

Posted: 01 May 2012 11:30 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ នៅព្រឹកថ្ងៃទី៣​ ឧសភា ២០១២ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ភោធសមិទ្ធផលនានា និងសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ។

ជិះ​រថយន្ត​ចង្អៀតពេក​តោង​ជញ្ជាំង​ទៅលើបុក​នឹង​របា​រកាត់​ទទឹង​ផ្លូវ​របួស​ក្បាល

Posted: 01 May 2012 11:25 PM PDT

ជន​រងគ្រោះកំពុង​​សម្រាក​ព្យា​បាលនៅ​ក្នុង​មន្ទីរពេទ្យ
ខេត្តស្វាយរៀង ៖ ​ហេតុការណ៍​អកុសល​មួយបាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៦​​និង​៣០​នាទី​លា្ង​ច​ ថ្ងៃ​ទី​៣០​ មេ​សា​ ២០១២ ទៅលើ​យុវ​ជន​ម្នាក់​​ឈ្មោះ​ចាន់​ សានូ​ អាយុ​២៤​ឆាំ្ន​ ជា​កម្មករ​​រោង​ចក្រ​​នៅ​ក្រុង​បា​វិត​ និង​មាន​ទីលំនៅ​ក្នុងភូមិ​កញ្ឆែត​ ឃុំ​សា្វ​យ​រំពារ​ ស្រុក​

លទ្ធ​ផល​តម្លៃ​មូល​បត្រ​បិទ​ទីផ្សារ​​ប្រចាំ​ថ្ងៃទី២ ឧសភា ២០១២

Posted: 01 May 2012 11:24 PM PDT

អគារ​មូលបត្រ​នៅ​វិមានកាណាឌីយ៉ា
រាជធានី​ភ្នំពេញ ៖​​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ កម្ពុជា​បាន​ប្រកាស​លទ្ធ​ផល​ការ​ទិញ​លក់​​ភាគ​​ហ៊ុន​រដ្ឋា​ករ​ទឹក​ស្វយ័ត​រាជ​រាជធានី​ភ្នំពេញ​លើក​ទី​​មួយ​នៅម៉ោង​៩ព្រឹក​សម្រាប់ថ្ងៃ​ទី២ ឧសភា ២០១២ ​នេះ ​ដល់ស​ាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ តម្លៃ​មូល​បត្រ​ក្នុង​ការ​ទិញ​ដូរ​

នគរបា​លទេសចរ​រក​ឃើញ​ទ្រព្យ​សម្បត្តិ​ភ្ញៀវ​ទេសចរ​ដែល​ជ្រុះ​ ភ្លេច ​និង​បាត់

Posted: 01 May 2012 11:10 PM PDT

ខេត្ត​សៀម​រាប ៖ មន្ត្រី​អង្គភាព​នគរបាល​​​​ទេសចរប្រចាំ​ខេត្ត​សៀម​រាប ​​​បានឱ្យ​ដឹងថា ​អំឡុង​​ខែ​មេសា ឆ្នាំ២០១២ ​បាន​​ស្រាវជ្រាវ​រក​ឃើញ​សម្ភារ​ជា​ទ្រព្យសម្បត្តិ​​របស់​ភ្ញៀវ​ទេសចរ​ដែល​ជ្រុះ ​​ភ្លេច និង​បាត់​នៅ​តាម​បណ្តាទី​កម្សាន្ត​ផ្សេងៗ ប្រគល់​​ជូន​ម្ចាស់​ដើម​វិញ​

បាតុភូត​ធម្មជាតិ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​មានទំហំ​ធំ​ខុស​ប្រក្រតី​

Posted: 01 May 2012 11:04 PM PDT

​ព្រះ​ចន្ទ​ពេញ​បូណ៌មី​មានទំហំ​ធំ​ខុស​ប្រក្រតី​
បណ្តាអ្នក​មា​ន​ចំណាប់​អារម្មណ៍ដួង​ព្រះ​ចន្ទ​​​ត្រៀម​ខ្លួន​ទស្សនា​បាតុភូត​ធម្មជាតិ​ដ៏​សំខាន់​នៅក្នុង​​​អំឡុង​ពេល​ចុង​សប្តាហ៍​នេះ​ គឺ​​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ដ៏​ធំ​បំផុត​​​ ។ព្រះចន្ទ​នឹង​ពេញ​បូណ៌មី​ ​​នៅ​យប់​ថ្ងៃសៅរ៍​ទី​៥​ ឧសភា​ ​​វេលាម៉ោង​១១​និង​​៣៥​នាទី​ នៅភាគ​ខាង​កើត​

ជិះម៉ូតូ​បុក​រថយន្ត​ពីក្រោយ​​ព័ទ្ធទារសង​ និងថតរូប​គំរាម​ចុះ​កាសែត​ត្រូវ​ចាប់​ខ្លួន​ចុះកាសែតវិញ

Posted: 01 May 2012 11:00 PM PDT

យុវជន​ចំនួន​៦នាក់ត្រូវ​បានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ យុវជន​ចំនួន​៦នាក់​ ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ឫស្សីកែវ ​​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​​១១និង​៣០នាទី​យប់​ថ្ងៃទី​៣០ មេសា ​​​នៅ តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិ​ឃ្លាំង​សាំង ​សង្កាត់​ឫស្សកែវ ​​ខណ្ឌ​ឫស្សីកែវ ​បន្ទាប់​ពី​​ក្រុម​យុវជន​ទាំងនោះ ​បាន​ជិះ​ម៉ូតូ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!