VOA News: ព័ត៌មាន: “អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទន្លេ​ក្នុង​ពិភពលោក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ថៃ” plus 2 more

VOA News: ព័ត៌មាន: “អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទន្លេ​ក្នុង​ពិភពលោក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ថៃ” plus 2 more


អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទន្លេ​ក្នុង​ពិភពលោក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ថៃ

Posted: 30 Apr 2012 12:15 PM PDT

អ្នក​គ្រប់គ្រង​កិច្ចការ​ទន្លេ​នៅ​ជុំវិញ​ពិភពលោក​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​វែកញែក​ដេញដោល​គ្នា​រក​មធ្យោបាយ​ប្រសើរ​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវការ​ អាហារ ទឹក ​និង​ថាមពល​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​ធ្វើ​ឲ្យ​ខូចខាត​ច្រើន​ដល់​បរិស្ថាន។​

សន្និសីទ​អន្ដរជាតិ​ដែល​មាន​ឈ្មោះ​ថា «Mekong2Rio» ​នឹង​បើក​ទ្វារ​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទី​កន្លែង​រមនីយដ្ឋាន​លើ​កោះ​ភូកេត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។​

លោក Hans Guttman​ នាយក​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC)​ ថ្លែង​ថា ​សន្និសីទ​នោះ​ នឹង​បើក​ឱកាស​ឲ្យ​អ្នក​ចូលរួម​៣០០​នាក់​អាច​ផ្លាស់​ប្ដូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​ថ្លែង​ទៀត​ថា​ វេទិកា​នោះ​ជា​ឱកាស​ល្អ​ដល់​អ្នក​ចូលរួម​ដើម្បី​រៀន​អំពី​ទន្លេ​ដទៃ ហើយ​ដើម្បី​ចាត់ចែង​ទន្លេ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង។

សមាជិក​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ រួម​មាន​ ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម។

ក្រុម​អ្នក​តំណាង​មក​ពី​បណ្តា​ប្រទេស​នៅ​ទ្វីប​ អាហ្វ្រិក​ អូស្រាលី​ អឺរុប​ និង អាមេរិក ក៏​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ភូមា៖ មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ លោកស្រី​ អ៊ុងសាន ស៊ូជី ​និង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​បញ្ចប់​ពហិការ​មិន​ចូលរួម​ក្នុង​រដ្ឋសភា​អស់​១​សប្ដាហ៍​ ក្រោយ​ពី​បាន​ទទួល​យក​ការ​ប្រើ​ពាក្យ​ស្បថ​ចូល​កាន់​តំណែង ​ដែល​អំពាវនាវ​ឲ្យ​គណបក្ស​របស់​លោកស្រី​«ការពារ»​រដ្ឋធម្មនុញ្ញ។

ជប៉ុន៖ ក្រុម​មេដឹកនាំ​ពី​ស.រ.អ.​ និង​ជប៉ុន​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ពិនិត្យ​មើល​មធ្យោបាយ​ថ្មី​ក្នុង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ​ដោយ​គេ​សង្ឃឹម​ថា​នឹង​បង្ហាញ​ថា​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​ពីរ​បាន​វិល​ត្រឡប់​មក​ភាព​ធម្មតា​វិញ​ហើយ​ ក្រោយ​ពី​ មាន​ភាព​រកាំរកូស។

ឥណ្ឌូនេស៊ី-រុស្ស៊ី៖ ទីភ្នាក់ងារ​ពត័មាន​បារាំង​ សរសេរ​ថា ​ជនជាតិ​រុស្សី​ពីរ​នាក់​ដែល​បាន​លេប​គ្រាប់​ផ្ទុក​កញ្ឆា​ចូល​ទៅ​ក្នុង​ពោះ​ ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត ក្រោយ​ពី​បាន​ត្រូវ​ចាប់​ខ្លួន​តាម​បទ​សង្ស័យ​ថា​បាន​រត់ពន្ធ​គ្រឿងញៀន​នៅ​លើ​កោះ​បាលី។

ម៉ាឡេស៊ី៖ ​ការ​ចាប់​ពង្រត់​កុមារ​ជនជាតិ​ហុល្លង់​ម្នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បាន​បណ្ដាល​ឲ្យ​មាន​យុទ្ធនាការ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ រៀបចំ​ឡើង​ដោយ​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ដែល​អំពាវនាវ​ឲ្យ​ប្រគល់​កុមារ​នោះ​មក​វិញ​ ដោយ​សវុត្ថិភាព។​

ចិន៖ រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​អ្នក​ការ​ទូត​ថ្នាក់​ខ្ពស់​ម្នាក់​ទៅ​កាន់​រដ្ឋធានី​បេកាំង​ ដើម្បី​បន្ធូរ​វិបត្ដិ​ការទូត ​ក្រោយ​ពី​មាន​សកម្មជន​ចិន​ខ្វាក់​ភ្នែក​ម្នាក់​ គឺ​លោក​ ចេន​ គួងចេង​ បាន​រត់រួច​ចេញ​ពី​គុក​ហើយ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ ស.រ.អ.។

នេប៉ាល់៖ មន្ដ្រី​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​នេប៉ាល់​ និយាយ​ថា​ មាន​ការ​ផ្ទុះ​គ្រាប់​ដែល​បាន​សម្លាប់​មនុស្ស​៤​នាក់​​នឹង​ធ្វើ​ឲ្យ​របួស​យ៉ាង​តិច​២០​នាក់។​ អាជ្ញាធរ​និយាយ​ថា​ ការ​ផ្ទុះ​នោះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​តំបន់​ ចាណាកពួរ (Janakpur)​ នៅ​ពេល​មាន​ការ​ដើរ​តវ៉ា​របស់​ក្រុម​មួយ​ហៅ ​គណៈកម្មាធិការ​តស៊ូ​មីធីឡា (Mithila Struggle Committee)​ ប្រឆាំង​នឹង​សេចក្ដី​ស្នើ​មួយ​ដែល​បែង​ចែក​ប្រទេស​ជា​ខេត្ដ​សហព័ន្ធ។

ស៊ីរី៖ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​របស់​សកម្មជន​នៅ​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា​​ ការ​ផ្ទុះ​គ្រាប់បែក​មួយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​២០​នាក់​ នៅ​ជិត​អគារ​​ការពារ​សន្ដិសុខ​នៃ​ក្រុង​អ៊ីដលីប (Idlib) ​នៅ​ចំ​ពេល​យុទ្ធនាការ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​កាន់​តែ​កើន​ឡើង។

ស៊ូដង់​ខាង​ត្បូង៖ ប្រទេស​ស៊ូដង់​បាន​ប្រកាស​ភាព​អាសន្ន​នៅ​តំបន់​ព្រំដែន​ភាគ​ខាងត្បូង ​ជាមួយ​ប្រទេស​ស៊ូដង់​ខាងត្បូង ​ដែល​ជា​សញ្ញា​នៃ​ចលនា​ឆ្ពោះ​ទៅ​រក​សង្គ្រាម​​ពេញ​លេញ​ នៅ​ចំ​ពេល​ដែល​ភាព​តានតឹង​កាន់​តែ​កើន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។

អាល់កៃដា៖ សេចក្ដី​ថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ និយាយ​ថា ​សាខា ​របស់​ក្រុម​អាល់កៃដា​នៅ​តំបន់​អាហ្វ្រីក​ខាងជើង ​បាន​ស្នើ​នឹង​ធ្វើ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ជាតិ​អង់គ្លេស​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាលី ​ប្រសិន​ណា​រដ្ឋាភិបាល​អង់គ្លេស​ដោះលែង​អាចារ្យ​អ៊ីស្លាម​និយម​ជ្រុល ​អាប៊ូ ​កាតាដា (Abu Qatada)។

This posting includes an audio/video/photo media file: Download Now

ខណៈ​​​ដែល​ពួក​គេ​​កាន់​ទុក្ខ​ ជនជាតិ​ទីបេ​​​និរទេសខ្លួន​​បង្រៀន​ក្មេងៗ​អំ​ពី​ការ​តវ៉ា​ ដោយ​ធ្វើ​អត្តឃាត​

Posted: 30 Apr 2012 04:01 AM PDT

រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​តវ៉ា​ប្រឆាំង​ដោយ​ដុត​ខ្លួន​របស់​ជនជាតិ​ទីបេ ​បាន​រីក​សាយ​ភាយ​ទៅ​ដល់​ក្រុម​​អ្នក​​​និរទេស​ ​នៅ​ប្រទេសឥណ្ឌា​( India)​ នៅពេល​ដែល​ជនជាតិ​ទីបេ​​​ម្នាក់​បាន​ដុត​ខ្លួន​កាល​ពី​ខែ​មុន​។

ជនជាតិ​​ទីបេក្មេងៗ ​កំពុង​លេង​កំសាន្ត​ពេល​សម្រាក​​នៅ​តាម​​សាលារៀន  ​ក្រោម​​​កំដៅ​​​ថ្ងៃ​​ក្នុង​ខែ​មេសា​។ ពួក​គេ​ ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​នៃទឹកដី​​កំណើត ​ដែល​គេ​ពុំ​ដែល​ឃើញ​ពីមុន​មក​។ នេះ​ជា​ទីក្រុង​​ដារ៉ាមសាលា​(Dharamsala) នៅក្នុង​ប្រទេស​ឥណ្ឌា​។ មេដឹកនាំ​​សាសនា​​ទីបេ​ សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ (Dalai Lama) ​បាន​មក​ទីនេះ​​តាំង​ពី​ឆ្នាំ​១៩៥៩​មក​ម៉្លេះ​ រួម​ជាមួយ​អ្នកស្មោះស្ម័គ្រ​​រាប់​ម៉ឺន​នាក់ ​និង​បាន​សាង​សង់​រដ្ឋធានី​និរទេសស្របច្បាប់​មួយ។

<!--IMAGE-RIGHT-->

ការ​​​ស្លៀក​​ពាក់​​និង​កិច្ច​​ប្រឹងប្រែងកាន់​តែ​​ខ្លាំង​ឡើងដើម្បី​​និយាយ​ភាសា​ទីបេ ក្លាយ​​ជា​ផ្នែក​មួយ​នៃ​អ្វី​​ដែល​​ហៅ​ថា​ជា​​ពិធី​បុណ្យ​«ថ្ងៃ​ពុធ​ពណ៌​ស» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា White Wednesday ដែល​ឆ្លុះ​បញ្ចាំងអំ​ពី​​ចលនា​​ស្រប​គ្នា​នៃការ​តស៊ូ​ដោយ​សន្តិវិធី ​នៅ​​ក្នុង​តំបន់​ទីបេ​ ដែល​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កុមារ​ទាំងឡាយ​ ​បាន​​រៀន​សូត្រ​​អំពី​វិធី​សាស្ត្រតស៊ូ​ប្រឆាំង​ ពី​សំណាក់​​ជនជាតិ​ទីបេ ដែល​បាន​​ជ្រើសរើស​យក​វិធី​សាស្ត្រ​ដុត​ខ្លូន​ឯង។

កាល​ពី​ឆ្នាំ​ទៅ​មុន ​មាន​ការ​ដុត​​ខ្លូន​​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​​៣៤​នាក់​ ដើម្បី​តវ៉ា​ប្រឆាំង​​​គោលនយោបាយ​​​ចិន​។​លោកគ្រូ​ ដុលម៉ា យីម៉ា (Dolma Nyima) ​បាន​ជួប​ប្រទះ​នូវ​​បញ្ហា​ប្រឈម​ក្នុង​ការ​បង្រៀន​កុមារស្តីពី​ថាតើ​ហេតុ​អ្វី​បាន​ជា​ ​មនុស្ស​ទាំងឡាយ​ចាត់​វិធានការ​​យ៉ាង​ខ្លាំងក្លា​បែប​នេះទៅវិញ។

«ក្នុង​ពេល​ជួប​ជុំ​គ្នា​ យើង​បាន​បង្ហាញ​​​រូបភាព​ដល់​សិស្សស្តី​ពី​​ថា​តើអ្នក​ទាំងនោះ​​ដុត​ខ្លូនឯង​យ៉ាង​ដូចម្តេច​​។ ហើយនៅ​​​ពេល​ដែល​សិស្ស​​បាន​ឃើញ​រូបភាពនោះ​ ​ពួកគេ​បាន​បង្ហាញពីអារម្មណ៍​ក្តុកក្តួល​ជា​ពន់​ពេក​។ ទង្វើ​នេះ​បាន​ផ្លាស់​ប្តូរ​ទឹក​មុខ​ពួក​គេ​ទាំង​ស្រុង​។ មាន​សិស្ស​​ខ្លះ​បាន​សួរ​ថា​៖ «អូហ៍! ​លោកគ្រូ តើ​យើង​ត្រូវ​​​​ធ្វើ​ដូច​​​គ្នា​​អី​ចឹង​ដែរ?»

លោក ចាំផេល យេស៊ី​ (Jamphel Yeshi) មានវ័យ​​២៧​ឆ្នាំ​ បាន​ក្លាយ​ជាជន​​ដំបូង​បង្អស់​​សម្រាប់​​ឆ្នាំ​នេះ ​ដែលផ្តាច់​ជីវិត​​ខ្លូន​ឯង នៅ​លើ​ទឹក​​ដី​ឥណ្ឌា​។ លោក​ ​បាន​រត់​តាម​ផ្លូវ​​ទាំង​​​ខ្លូន​​កំពុង​​ឆេះ​​សន្ធោរ​សន្ធៅ​ នៅ​​​ទីក្រុង​ញូវ​ដេលី​ (New Delhi) ​កាល​ពី​​ថ្ងៃ​ទី​២៦ ​ខែ​មីនា ដែល​មាន​រយៈពេល​​តែ​ប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ​​មុន​ការ​មក​ដល់​របស់លោក​ប្រធានាធិបតី​ចិន ​ហ៊ូ ជិនតាវ​ (Hu Jintao) ​ដូច​បាន​​​គ្រោងទុក​។ ផ្ទាំង​​​​ផ្សព្វផ្សាយ​របស់​សកម្មជន ដែល​​បាន​បិទ​ពាស​ពេញ​ទីក្រុងដារ៉ាម​សាលា ​លើក​តម្កើងលោក​​ជា​«វីរជន»។

លោក ​តេនហ្ស៊ីន​ឆុគី​ (Tenzin Chokey) អគ្គលេខាធិការ​​សន្និបាត​យុវជនទីបេ​ (Tibetan Youth Congress) ​ក៏​បាន​ជួយ​បោះពុម្ព​បណ្ណ​ផ្សព្វផ្សាយ​ផងដែរ​។

លោកថ្លែងថា៖ «ខ្ញុំ​ជឿជាក់​ថា​ ក្នុង​បរិបទ​លោក​ខាង​លិច ​រូបភាព​ទាំង​នេះ​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​​បង្ហាញ​ដល់​កុមារ​នោះ​ទេ។ ប៉ុន្តែ​អ្នក​ដឹង​ទេថា យើងនៅទីនេះ វា​ជា​ទិដ្ឋ​ភាព​ជាក់ស្តែង។»

សិស្ស​​សាលា ​ស្ថិត​ក្នុង​ចំណោម​​មនុស្ស​រាប់​ពាន់​នាក់ ​ដែលឈរ​តម្រៀបគ្នា​ជាជួរ​នៅ​តាម​ដងផ្លូវ​នៃ​​ពិធី​បុណ្យ​សពកាលពី​ពេល​​ថ្មី​ៗ​នេះ​ របស់​លោក​ ចាំផេល យ៉ាស៊ី​តាម នៅ​តាមដងវិថី​​ក្នុងទីក្រុង​ដារ៉ាមសាឡា​។

«​យើង​សង្ឃឹម​ថា​មាន​មនុស្ស​ជា​ច្រើនឈរ​តម្រៀប​គ្នា​​ជា​ជួរ​។ ​ហើយខ្ញុំ​​ដឹង​ថា​ សិស្ស​សាលា​នឹង​​ចូលរូម​ផង​ដែរ។ ​ប៉ុន្តែ អ្នក​ដឹង​ទេ​ថា ការ​​ដែល​ឃើញ​ពួកគេ​ដោយ​មាន​កាន់ទុងជ័យ​ផងនោះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់។»

រដ្ឋាភិបាល​​សហរដ្ឋ​​អាមេរិក​ ​បាន​ផ្តល់​មូលនិធិ​បើក​មជ្ឍមណ្ឌល​បដិ​សណ្ឋារ​​កិច្ច​​ ​នៅ​​ទីក្រុង​​​ដារ៉ាម​សាឡា សម្រាប់​​​ជនជាតិ​ទីបេ​ ដែល​គេចចេញ​ពី​ការ​ចោទ​ប្រកាន់​​នៅ​ឯស្រុក​​កំណើត​។

​យុវជន​ម្នាក់វ័យ​​២៧​ឆ្នាំ ​ដែលបាន​មក​​ដល់​ទីនេះ​ប្រហែល​មួយ​ខែ​កន្លះ​មក​ហើយ​ ​និយាយ​ថា​ អ្វី​ដែល​ជំរុញ​ទឹកចិត្តលោក​ឲ្យ​​មក​​ទី​នេះ​ បណ្តាលមក​ពី​​ការ​គាបសង្កត់​ខាង​វប្បធម៌។

លោក​ថ្លែង​ថា​ ​លោក​​មាន​រូបភាព​តូច​មួយ​នៃ​សម្តេច​សង្ឃ​ដាឡៃ​ ឡាម៉ា​ ពាក់​នៅ​ក​របស់​លោក​។ ទាហាន​ចិន ​បាន​បណ្តាច់​រូប​នេះ​ចេញ​។ ​លោក​និយាយ​ទៀត​ថា ពួក​គេ​បាន​វាយដំ​និង​សួរ​ចម្លើយ​​រូប​លោក។

ជនជាតិ​ទីបេ​ដែល​និរទេសខ្លួន​ ​បានចាត់ទុក​​ខ្លូន​ឯង​ថា​ជា​អ្នក​ទទួល​ជ័យជម្នះ​ឲ្យ​​​ខាង​តែ​បាន ចំពោះ​​​ការ​តស៊ូ​ខាងប្រវត្តិសាស្ត្រ​ ប្រឆាំង​​នឹង​បក្ស​កុម្មុយនីស្ត​ចិន (Chinese Communist Party)។

ប៉ុន្តែ​ប្រសិន​បើ​សម្តេច​សង្ឃ ​ដាឡៃ​ ឡាម៉ា​ ក្នុង​ព្រះជន្ម​៧៦​វស្សា​ សុគត​ទៅ​ដោយ​​មិន​អាច​​វិល​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​​នៅ​ទីបេ​វិញ​ទេ​​ វាជា​បញ្ហា​មួយ​យ៉ាង​ធំធេង​ថាតើ​​​​យុវជនទីបេ​ ដែល​រស់នៅ​​​និរទេស​ខ្លួន​ឬ​នៅ​ឯ​ស្រុក​កំណើត ​អាច​ទប់​កំហឹង​របស់​ពួក​គេ​បាន​ដែរ​ទេ​?

ប្រែសម្រួលដោយ គឹង ភិរុណ

This posting includes an audio/video/photo media file: Download Now

លោកបាន គីមូន​ធ្វើ​ទស្សនកិច្ច​ភូមា​ដើម្បី​ធ្វើ​កិច្ចពិភាក្សា​

Posted: 30 Apr 2012 02:17 AM PDT

លោក​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានគីមូន​កំពុង​ស្ថិត​នៅ​ក្នុង​ ភូមា​ដើម្បី​ធ្វើការ​ចរចា​ដែល​មាន​គោលដៅ​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឱ្យ​បន្ត​ធ្វើការ​កែទម្រង់​ប្រជាធិបតេយ្យ​ត​ទៅ​ទៀត។​

លោក​បាន​គី​មូន​បាន​អញ្ជើញ​ទៅ​ដល់​ក្រុងរ៉ង់ហ្គូន​​ដែល​ជា​ក្រុង​ធំ​ជាង​គេ​នៃ​ប្រទេស​ភូមា​កាល​ពី​ថ្ងៃអាទិត្យ ​ហើយ​លោក​មាន​កំណត់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​រដ្ឋបាល​ណៃពីដាវ ​នៅ​ពេល​បន្ទាប់​ក្នុង​ថ្ងៃ​នោះ។​

គេ​រំពឹង​ថា​លោក​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ធាន ស៊ាន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​រួច​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​នៃ​ប្រទេស​ភូមា​-សុន្ទរកថា​បែប​នេះ​ជា​លើក​ទីមួយ ​ហើយ​​​ដែល​ធ្វើ​ឡើង​ឥស្សរជន​បរទេស​ម្នាក់​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ។​

លោកស្រី​ កាធឹរីន អាស្តុន ​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ក៏​ស្ថិត​ក្នុង​ប្រទេស​ភូមា​ដែរ​ នៅ​ក្រោយ​សហភាព​អឺរ៉ុប​​ពេល​ថ្មីៗ​នេះ​បាន​ព្យួរ​នូវ​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ភូមា​ដែល​នៅ​​ឯកោ​ពី​គេ​យូរ​មក​ហើយ។​

លោក​បាន​គី​មូន​និង​លោកស្រី​អាស្តុន ​Ashton ​មាន​កំណត់​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតីធាន ស៊ាន​ Thein Sein ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។ ​គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថា​តើ​ឥស្សរជន​ទាំង​ពីរ​នាក់​នេះ​នឹង​ជួប​ជាមួយ​លោក​ធាន ស៊ាន ​ជាមួយ​គ្នា​ឬ​ដាច់​ដោយទ្បែក​ពី​គ្នា​។​

នៅ​ថ្ងៃ​អង្គារ​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិនឹង​ជួប​ជាមួយ​លោកស្រី​អោងសាន​ស៊ូជី​ដែល​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​ប្រឆាំង​នៅភូមា។

<!--IMAGE-RIGHT-->

​​​​​ម៉ាឡេស៊ី៖ ប៉ូលីស​ម៉ាឡេស៊ី ​បាន​និយាយ​ថា​ពួក​គេ​បាន​ដោះលែង​មនុស្ស​ប្រមាណ​៥០០​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​មួយ​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះឆ្នោត។​

ពួក​មន្ត្រី​បាន​និយាយ​ថា​ពួក​គេ​នឹង​សម្រេចចិត្ត​នៅ​ពេល​បន្ទាប់​មក​ទៀត​ថា​តើ​នឹង​ធ្វើការចោទប្រកាន់​ប្រឆាំង​​ជន​ណា​ខ្លះ​ក្នុង​បណ្តា​ពួក​ជន​ទាំង​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទីលាន​ឯករាជ្យ​ក្នុង​ក្រុង​គូឡា ឡាំពួរ ​ទោះណា​ជា​មាន​ការ​ហាមប្រាម​មិន​ឱ្យ​មាន​ការ​ធ្វើ​ប្រជុំ​មហា​ជន​នៅ​ទី​នោះ​ក៏​ដោយ។​

ពួក​សកម្មជន​បាន​និយាយ​ថា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​មានការ​លម្អៀង ​ហើយ​ថា​ក្រុម​ចម្រុះ​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ណាជីប រាហ្សាក់​ Najib Razak ដែល​កាន់​អំណាច​ជាង​៥០​ឆ្នាំ​មក​ហើយ​ នឹង​មាន​ប្រៀប​ដោយ​អយុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​អាច​នឹង​មាន​ធ្វើ​នៅ​ខែ​មិថុនា​ខាង​​មុខ​នេះ។

ស៊ីរី៖ ឧត្តម​សេនីយ​​ជនជាតិ​នរវ៉េស​ម្នាក់​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​អ.ស.ប.​ដើម្បី​ដឹកនាំ​បេសកកម្ម​មួយ​របស់​ពួក​អ្នក​សង្កេតការនៅ​ស៊ីរី​បាន​ទទួល​កិច្ច​បញ្ជាការ​នៃ​កិច្ច​ប្រតិបត្តិការ​នេះ​ហើយ​​លោក​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​មួយ​ឆ្នាំ​កន្លង​មក​ក្នុង​ប្រទេស​នេះ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា។​

ប៉ាគីស្ថាន៖ គេ​បាន​រក​ឃើញ​សាកសព​កំបុត​ក្បាល​របស់​វេជ្ជបណ្ឌិត​អង់គ្លេស​ម្នាក់​ដែល​ធ្វើការ​ឱ្យ​អង្គការ​កាកបាទ​ក្រហម​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ក្រុង​ កេតា​Quetta ​នៃ​ប្រទេស​ប៉ាគីស្ថាន​នៅ​ពេល​ជិត​៤​ខែ​ក្រោយ​ពី​លាក​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ជន​សកម្មប្រយុទ្ធ។​

នីហ្សេរីយ៉ា​៖ សាក្សី​ឃើញ​ហេតុការណ៍​​ផ្ទាល់​ក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​និហ្សេរីយ៉ា​ Nigeria ​បាន​និយាយ​ថា​ពួក​អ្នក​​វាយ​ប្រហារ​បាន​គប់​គ្រាប់​បែក​​ច្នៃ​ផ្ទាល់​ខ្លួនដាក់​បណ្តា​សាសនិក​ក្នុង​ពិធី​គ្រឹស្តសាសនា​មួយ​ ហើយ​បាន​បាញ់​កាំភ្លើង​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​ស្លាប់។​

កេនយ៉ា៖ ពួក​ប៉ូលីស​កេនយ៉ា​Kenya ​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​ក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​មួយ​នា​កណ្តាល​ក្រុង​ណៃរូប៊ី​ Nairobi ​«មិន​ទំនង​»ជា​មាន​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម​អាល់​ ស្ហាបាប់​ al-Shabab ​ទេ។​

ស៊ូដង់៖ ប្រទេស​ស៊ូដង់​បាន​ប្រកាស​ស្ថានភាព​មាន​អាសន្ន​នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដោយ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុងខាទុម​ Khartoum ​នូវ​អំណាច​ធំទូលាយ​ជាង​មុន​ដើម្បី​ចាប់​ខ្លួន​និង​កាត់​​ទោស​ពួក​ជន​ជាប់​សង្ស័យ​នៅ​ក្នុង​តំបន់​មាន​ចលាចល​នោះ។​

ជប៉ុន​៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​​ AFP ​បាន​ផ្សាយ​ថា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុនយូស៊ិហ៊ីកូ ណូដា​ Yoshihiko Noda ​បាន​ចាប់​ផ្តើម​ទស្សនកិច្ច​ក្នុង​ស.រ.អ.​ដែល​មាន​គោលដៅ​បញ្ចប់​រយៈពេល​ពីរ​បី​ឆ្នាំ​នៃ​ការ​រអាក់​រអួល​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ប្រទេស​ទាំង​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​មួយ​អំពី​ជម្លោះ​ស្តី​ពី​ក្រុម​ទាហាន។

លីប៊ី​៖ គេ​បាន​រក​ឃើញ​សាកសព​លោក​ ស៊ូគ្រី ហ្គានេម​Shukri Ghanem ​អតីត​រដ្ឋ​មន្ត្រី​ប្រេង​នៃ​ប្រទេស​លីប៊ី​អណ្តែត​ក្នុង​ទន្លេ​ ដានុប​Danube ​ក្នុង​ក្រុង​ វ្យែន​Vienne ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!