Koh Santipheap Daily

Koh Santipheap Daily


​ផឹកស៊ី​ទាស់​សម្តី​គ្នា​កាប់​២​កាំបិត​​បុ័ង​តោ ចំខ្នង​មួយ​កាំបិត​ ស្មា​ខាង​ស្តាំ​មួយ​កាំបិត​

Posted: 29 Apr 2012 12:44 AM PDT

​ទិដ្ឋ​ភាព​នៃ​ការ​សង្គ្រោះ​បន្ទាន់​
ខេត្ត​កណ្តាល​ ៖ ​យុវជន​ម្នាក់​របួស​​ខ្នង​មួយ​កាំបិត ​និង​ស្មា​មួយ​កាំបិត​​ដាច់​ដល់​ឆ្អឹង ខណៈ​ពេល​កំពុង​​ផឹក​ស៊ី​ទាស់​ពាក្យ​សម្តី​គ្នា ​ស្រាប់តែ​​ជន​ដៃ​ដល់​ស្ទុះ​ចូល​ទៅ​ផ្ទះ​បាយ​យក​កាំបិត​​បុ័ង​តោ​មក​កាប់​ពី​ក្រោយ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​២៨ មេសា នៅ​ជិត​វត្ត​ទួល ភូមិ​ក្បាល​កោះ ស្រុក​

លួចខ្សែ​​ភ្លើង​ក្នុង​ក្រុម​ហ៊ុន​​ដុត​យក​ស្ពាន់​គេច​មិន​ផុត​

Posted: 29 Apr 2012 12:34 AM PDT

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​
ខេត្ត​ស្ទឹងត្រែង​ ៖ ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត​​បាន​ឃាត់​ខ្លួន​កម្ម​ករ​អណ្តូង​រ៉ែ​ម្នាក់​តាម​បណ្តឹង​​របស់​ម្ចាស់​ក្រុម​ហ៊ុនពីបទ​លួច​កាត់​​ខ្សែ​ភ្លើង​​ដុត​យក​​​​លួស​ស្ពាន់​​កាលពីរសៀល​ថ្ងៃ​ទី​២៦ មេសា ២០១២ ហើយ​​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំរឿង រួម​ទាំង​​វត្ថុ​តាង​បញ្ជូន​ទៅតុលា​​ការ​កាលពី​រសៀល​ថ្ងៃទី​២៧

យុវ​ជន​​ទំនើង​២​នាក់​បង​ប្អូន​​ត្រូវ​ចាប់ខ្លួន​ពីបទ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ និង​ដេញ​ចាក់​ប៉ូលិស​គំរាម​​យក​ប្រាក់​​

Posted: 29 Apr 2012 12:18 AM PDT

ជន​ជាប់​ចោទ​ត្រូវសមត្ថ​កិច្ចឃាត់​ខ្លួន​
ខេត្ត​ស្វាយរៀង ៖ យុវ​ជន​ទំនើង​២​នាក់បង​ប្អូនត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​សារម្នាក់​បាន​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​ឪពុក​ម្តាយ និងម្នាក់​ទៀត​យក​កន្ត្រៃ​ដេញ​ចាក់​ប៉ូលិស​គំរាម​យក​លុយ ។ ​ករណី​នេះ​បាន​កើតឡើង​​​​​កាល​ពីវេលាម៉ោង​១​និង​៣០នាទី​​រសៀលថ្ងៃទី២៦ មេសា ២០១២ ​​នៅ​​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

រន្ទះបានបាញ់​ស​ម្លាប់​មនុស្ស​​ប្រុស​ពីរនាក់​​នៅ​ក្នុង​ស្រុក​ពួក​

Posted: 29 Apr 2012 12:15 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​សៀមរាប ៖ ​បុរស​​២​នាក់​ត្រូវបាន​​រន្ទះ​បាញ់​​សម្លាប់​ ខណៈ​​ដែល​មាន​​ភ្លៀង​លាយ​ឡំ​នឹង​ខ្យល់​​រន្ទះ​ពួក​គេ​នាំ​គា្ន​ចូល​ទៅ​ជ្រក​ក្នុង​ខ្ទម​ក្បែរ​ស្រែ​ បណ្ដាល​ឱ្យ​សា្ល​ប់​ភា្ល​ម​ៗ​មួយ​រំពេច​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​២៧ មេសា​ ២០១២​ ត្រង់​ចំណុច​

លោកកែប ជុ​តិមា ​​សំណេះ​សំណាល​ជា​មួយ​​​​ជនបង្គោលបក្ស​​​សង្កាត់​ដង្កោ

Posted: 29 Apr 2012 12:11 AM PDT

លោកកែប ជុ​តិមា ​​សំណេះ​សំណាល​ជា​មួយ​​​​ជនបង្គោលបក្ស​​​សង្កាត់​ដង្កោ
រាជ​ធានីភ្នំពេញ ៖ ​ ​កាលពីរសៀល​ថ្ងៃទី២៨ មេសា ២០១២ ​​​​គណៈ​​​កម្មាធិការ​​បក្សប្រជា​ជនកម្ពុជា បាន​រៀបចំ​​ពិធី​សំណេះ សំណាល​​ជាមួយ​​​សមាជិក​​​ សមាជិកាបក្ស ក្រោម​​អធិបតីភាព​​​លោក​កែប ជុតិមា ​ទីប្រឹក្សា​ផ្ទាល់​​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ

​ស្រូវ​រាប់​រយ​តោន​កក​ស្ទះ​​នៅ​បន្ទាត់​ព្រំ​​ដែន​កម្ពុជា-ថៃ

Posted: 29 Apr 2012 12:10 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ដឹក​ស្រូវ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្រូវ​រាប់​រយ​តោន​​នៅ​លើ​រថយន្ត​​ត្រូវបាន​កក​ស្ទះ​តាម​បន្ទាត់​ព្រំ​ដែន មិន​អាចដំណើរ​ការ​បាន ខណៈ​ភាគី​ថៃ​​ហាម​​ការ​នាំ​ចូល​ស្រូវពី​កម្ពុជា​ដែល​ការ​កក​ស្ទះ​​នេះ​គេ​ឃើញ​​កើតឡើង​​នៅ​ស្រុក​២ គឺ​ស្រុក​អូរ​ជ្រៅ និង​ស្រុក​ថ្មពួក ។ ​

កីឡា​ការិ​នី​អា​មេ​រិក​ស្ទេ​ស៊ី ឡេ​វីស​ឈ្នះ​ជុំ​ទី​៣​ប្រកួ​ត​វាយ​កូន​ហ្គោល​នៅ​អា​មេ​រិក

Posted: 28 Apr 2012 11:55 PM PDT

កីឡាការិនី​អា​មេរិក​ស្ទេស៊ី ឡេ​វីស​​​
កីឡាការិនី​អា​មេរិក​ស្ទេស៊ី​ ឡេ​វីស​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅ​រក​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល Mobile Bay LPGA Classic ខណៈ​កាល​ពី​ថ្ងៃ​ទី​២៨​មេសា​នាង​បាន​យក​ឈ្នះ​ជុំ​ទី​៣​ជា​មួយ​នឹង​គម្លាត​​ពិន្ទុ​២​ស្ត្រូក​។ ព្រឹត្តិការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​

ខ្យល់​​បក់បោក​​​រលំរោង​ចិញ្ចឹមមាន់​១​ខ្នង​ទំហំ​៨ម៉ែត្រ គុណនឹង៥២ម៉ែត្រ ងាប់​មាន់អស់​ ២៣៤​ក្បាល

Posted: 28 Apr 2012 11:53 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ភ្លៀង​ព្យុះ​​​បក់​​បោក​​យ៉ាង​ខ្លាំង​​កាលពី​វេលាម៉ោង​២ និង​៣៥នាទី​​រសៀល​ថ្ងៃ​ទី២៨ ​មេសា ២០១២ ​បណ្តាល​​ឱ្យ​​​រោង​ចិញ្ចឹមមាន់មួយ​ខ្នងទំហំ​​៨ម៉ែត្រ គុណនិង ​៥២មែ៉ត្រ សង់​ពីឈើ​ប្រក់​ស្បូវ ​ស្ថិត​នៅ​ក្នុង​ភូមិស្តុក​​ព្រីង ​ឃុំសំបូរ ​ស្រុកសំរោង​ទង ​​ត្រូវ​​​

រន្ទះ​បាញ់​​អ្នក​ចាំ​ចម្ការ​ឪឡឹក​​ជ្រក​ភ្លៀង​ជុំ​គ្នា​​របួស​៥​នាក់

Posted: 28 Apr 2012 11:42 PM PDT

ជន​រងគ្រោះ​ស​ម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់ស្ពឺ ៖ មួយ​គ្រួសារ​​មាន​​​គ្នា​ចំនួន​៥​នាក់ ស្ថិត​នៅ​ក្នុងភូមិ​ដូនកែវ ​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ​បាន​រង​​​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​រន្ទះ​បាញ់​​​កាលពី វេលា​ម៉ោង​១​និង​២០​នាទី​​រសៀល​ថ្ងៃ​ទី​២៨ មេសា ២០១២ ​ខណៈ​​ពួក​គេ​កំពុង​ជ្រក​​ភ្លៀង​​ក្នុង​រោង​ចាំ​ចម្ការ​

រវល់ងាក​មើល​គេ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​ម៉ូតូដឹក​ត្រកួន​ដួល​ទាំងពីរ​នាក់​

Posted: 28 Apr 2012 11:25 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​​សិស្ស​សាលា​​ម្នាក់​ជិះ​ម៉ូតូ​​រវល់​តែងាក​មើល​គេ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទៅ​បុក​ម៉ូតូ​ដឹក​ត្រកួន​ដែល​បើក​យឺតៗ​ងាក​​មើល​គេបុកគ្នាដែរ ​បណ្តាល​ឱ្យ​ដួល​ទាំងពីរ​នាក់​ តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​តាម​

ហាយឡិនឌ័រ​ទើប​នឹង​ទិញ​ជិះ​បុក​បង្គោល​ភ្លើង​​មាន​ភ្ជាប់​កាមេរ៉ា​បាក់​ពីរ​បី​កំណាត់​

Posted: 28 Apr 2012 11:20 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហាយ​ឡិន​ឌ័រ​ ពណ៌ស ថ្មីសន្លាង ​ទើប​នឹង​ទិញ​មិន​ទាន់​មានស្លាក​លេខ​ផង បើក​បុក​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ​ដែល​​មាន​​បំពាក់​កាមេរ៉ា​នៅ​ជិត​រង្វង់​មូល​វិមាន​ឯក​រាជ្យ បណ្តាល​ឱ្យ​​ដួល​បាក់​​ពីរ​បី​កំណាត់ទៅសង្កត់​លើ​បង្គោល​ស្លាក​មហា​វិថី ​ឯ​

ឡិចស៊ីសបើក​ឆ្លង​កាត់​ទទឹង​​ផ្លូវ​មាន​​ស្លាក​សញ្ញា​ឈប់​​សិន​មុន​នឹង​ឆ្លង​កាត់​​តែ​មិន​បាន​ឈប់​ត្រូវ​​កាមរី​ហាយ​ប្រ៊ីដ​បុក​

Posted: 28 Apr 2012 11:16 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​១​គ្រឿង​​ ពេល​​បើក​​ឆ្លង​កាត់​​ផ្លូវ​មិន​ប្រយ័ត្ន​​ត្រូវ​​រថយន្ត​​កាម​រី​​ហាយ​ប្រ៊ីដ ពណ៌​​ខ្មៅ​​បុក​​ កាល​ពី​​វេលា​​ម៉ោង​​​៥ល្ងាច​​ថ្ងៃទី​​​២៧ មេសា នៅផ្លូវ​លេខ​​​​១១០​ កែ​ង​ផ្លូវ​ប៉ាស្ទ័រ(៥១) ស្ថិត​​ក្នុង​សង្កាត់​​វត្ត​​ភ្នំ ខណ្ឌ​

ម៉ូតូ​គុប​ជ្រុងសេ​៩០​បុក​ស្មាស់​នៅចំណុច​ផ្លូវ​កែង​​សង​ម៉ូតូ​ស្មាស់​១០០​ដុល្លារ​

Posted: 28 Apr 2012 09:38 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូគុប​ជ្រុងសេ​៩០ ពណ៌ ទឹក​ប៊ិច ​បើក​ឆ្លង​ផ្លូវបាន​បុក​ម៉ូតូ​ស្មាស់​​ពណ៌ខ្មៅ ​បណ្តាល​ឱ្យ​អ្នក​​បើក​បរ​ម៉ូតូស្មាស់​​រយះ​បបូរ​មាត់ អ្នក​ជិះ​​ពី​ក្រោយ​​រលាត់​ដៃ​​ជើង ។ ​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៨​និង​​១៥​នាទី​​យប់​ថ្ងៃ​ទី​​២៨

​ឆ្លាម​ស្រវឹង​​​ធ្លាក់​ភ្នែក​បើក​បុក​តាកូម៉ា​ចត​នៅ​មុខ​ស្តារ​​ម៉ាត ហើយ​ជ្រុល​ទៅ​បុក​រះ​ទីធ្លា​​​មុខ​ផ្ទះ​៤​ល្វែង​ទៀត​

Posted: 28 Apr 2012 09:35 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​កាមរីឆ្លាម​ពណ៌​ត្រី​ឆ្លូញ ​អ្នក​បើក​បរ​ស្រវឹង​ស្រា​​​រេ​ចង្កូត​ទៅ​បុក​រថយន្តតាកូម៉ា ​ពណ៌​ខ្មៅ ​ចត​នៅ​មុខ​ស្តារ​ម៉ាត ​វ័ន​អេន​​វ័ន រួច​ជ្រុល​​ចង្កូត​ទៅ​បុក​ទីធ្លា​មុខ​ផ្ទះ​​​៤​ល្វែង​​ទៀត បណ្តាល​ឱ្យ​​បែក​​ឥដ្ឋ​ ​​ផើង​ផ្កា​​ ព្រម​ទាំង​​ស្លាក​យីហោ​ប៉ាណូ ។

​នារី​បម្រើ​ការ​នៅ​ហាង​ខារ៉ា​អូខេ​ខឹង​សង្សារ​​ផឹក​ស្រា​​រហូត​​​ស្ទះ​បេះដូង​សន្លប់​

Posted: 28 Apr 2012 09:07 PM PDT

ទិដ្ឋ​ភាព​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ក្មេង​សាច់​.ស​ខ្ចី​ម្នាក់​ត្រូវ​មិត្ត​ភក្តិ​បី​រត់​​​​សំដៅឱ្យ​គ្រូពេទ្យ​​ជួយ ដោយអះអាងថា នាង​គាំង​បេះដូង​សន្លប់​ដោយ​សារ​តែ​ផឹក​ស្រា​ច្រើន​ពេក។ ​ហេតុ​ការណ៍​​​​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១​និង​៥០​នាទី​​រំលង​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​ទី​២៧

ដើម​អង្កាញ់​​កណ្តៀរ​ស៊ីគល់​ពុក​រលំ​ទាំង​ឫស​កាត់​​ទទឹង​​ផ្លូវ​កណ្តាល​យប់​

Posted: 28 Apr 2012 09:03 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​កាលពីវេលា​ម៉ោង​៩​និង​៥០នាទី​​យប់​ថ្ងៃទី​២៨ មេសា មិន​មាន​ខ្យល់ និង​ភ្លៀង​ធ្លាក់​​ទេ ប៉ុន្តែ​ដើម​អង្កាញ់​មួយ​ដើម​​ប៉ុន​ភ្លៅ​​ដែល​កណ្តៀរ​ស៊ី​​គល់​ពុក​បាន​រលើង​ទាំង​ឫស​​រលំ​កាត់​ទទឹង​ផ្លូវ​លើ​ផ្លូវ​ទេព​ផន (១២៨) ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី​២ ខណ្ឌទួល​

កីឡា​ករ​អេ​ស្ប៉ាញ​សាន់​ឆេស​ឈ្នះ​ដំណាក់​ទី​៥​ប្រណាំង​កង់​នៅ​ស្វ៊ីស

Posted: 28 Apr 2012 08:56 PM PDT

កីឡាករអេស្ប៉ាញ​សាន់​ឆេស​​
ល្វីស ឡេអុង​ សាន់​​ឆេស​​បាន​​សម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៥​​ប្រ​ណាំង​កង់​​កម្ម​វិធី​ Tour de Romandie​នៅ​ទី​ក្រុងSionប្រ​ទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ទី​២៨​មេសា​។

ម៉ូតូ STR និង​វីវ៉ា​បុកគ្នាអ្នកបើកបរ​​ម៉ូតូ​ទាំង​ពីរ​គ្រឿង ​​សុទ្ធ​តែ​ធុំ​​ក្លិនស្រា

Posted: 28 Apr 2012 08:54 PM PDT

បុរស​រងគ្រោះ​កំពុង​ព្យា​​បាលនៅ​មន្ទីរពេទ្យ

បញ្ជូន​​បុរស​​ម្នាក់​​ទៅតុលាការ​​ពាក់ព័ន្ធ​​ចាប់នារីគរំលោភ​ចំនួន២លើក

Posted: 28 Apr 2012 08:51 PM PDT

បុរស​ជាប់ចោទ

នារីវ័យ​ជំទង់​​ស្រស់​ស្អាត​ម្នាក់​ប៉ុន​ប៉ង​​បញ្ចប់​ជីវិត​​ដោយ​លោត​ទឹក​ពី​លើ​ស្ពាន​​ព្រះ​មុនី​វង្ស​ចាស់​

Posted: 28 Apr 2012 08:45 PM PDT

រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ជំទង់​ម្នាក់​កើត​មាន​វិបត្តិ​ផ្លូវ​ចិត្ត​បាន​ដើរ​ដោយ​ថ្មើ​ជើង​ឡើង​ទៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​​ចាស់ រួច​ឈាន​ជើង​ប្រុង​លោត​​ចូល​ទន្លេ​បាសាក់ ដើម្បី​សម្លាប់​ខ្លួន​ ប៉ុន្តែ​ត្រូវ​អ្នក​ដំណើរ​ចាប់​​ឃាត់​ទាន់​ពេល​វេលា​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​កាលពី វេលា​

ជនជាតិ​ប៉ាគីស្ថាន​​​​កំពុង​​ហ្វឹក​ហាត់​​​​បោកចំបាប់​​

Posted: 28 Apr 2012 08:45 PM PDT

ជនជាតិ​ប៉ាគីស្ថាន​​​​កំពុង​​ហ្វឹក​ហាត់​​​​បោកចំបាប់​​
កីឡាករ​​បោក​ចំបាប់​កំពុងហ្វឹក​ហាត់​ដ៏​​មមា​ញឹក​​នៅទីក្រុង​ឡាហ័រ ប្រទេស​ប៉ាគី​ស្ថាន កាលពី​​​ពេល​ថ្មីៗនេះ​ ។ គួរបញ្ជាក់​ថាកីឡាប្រភេទ​នេះ​​ចាត់ទុក​ថា​ជាកីឡា​​ប្រចាំប្រទេស​​ប៉ាគី​ស្ថាន ដែល​មាន​តាំងពី​​​រាប់​​​​ពាន់​ឆ្នាំ​មក​ហើយ ។​

មនុស្ស​អគតិ​យក​រូប​​ព្រះពុទ្ធ​​​ទៅ​លេងសើច

Posted: 28 Apr 2012 08:42 PM PDT

មនុស្ស​អគតិ​យក​រូប​​ព្រះពុទ្ធ​​​ទៅ​លេងសើច
តាមទីភ្នាក់​ងារ​​​ព័ត៌​មាន​បរទេស​កាលពី​ថ្មីៗ​​កន្លងមក ​​បាន​​ចុះ​​ផ្សាយ​ដោយ​យោងលើ​​ប្រព័ន្ធ​​​វ៉េបសាយ​​កម្សាន្ត​​​​សប្បាយ​​ក្នុង​សាខា​«សូសៀល​​ណេត​វ៉ើក»​​មួយ​​ដោយ​​មាន​បង្ហាញ​​​រូបព្រះពុទ្ធ​​​បដិមា​​​​កំពុង​​តាំង​សមាធិ ប៉ុន្តែ​​​​មាន​​លាប​ពណ៌​​ដ៏​​​កំប្លុក​​កំប្លែង​​ប្រៀប​ដូច​ជា​រូប​

​ឌ្រីម​សេ​១២៥ ជិះគ្នា​២​នាក់ គេចពី​រថយន្ត​​ទៅដួល​លើ​​ខឿន​​​រង្វង់មូល​វិមាន​ឯក​រាជ្យ​

Posted: 28 Apr 2012 08:41 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ជិះគ្នា​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ​គេចពី​រថយន្ត​ហាយ​ឡិន​ឌ័រ​ទៅ​ដួល​គង​លើ​ខឿន​រង្វង់​មូល​វិមាន​ឯក​រាជ្យ​តែសំណាង​ល្អ​មិន​មាន​អ្នក​រង​របួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​​ឈាន​

រថយន្តកាមរី​​បាឡែន​​បុកគ្នា​ជា​មួយ​​រ៉ឺុម៉ក​​​ម៉ូតូ​ដឹក​ខ្ទឹម​

Posted: 28 Apr 2012 08:32 PM PDT

ទិដ្ឋ​​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ឈ្មោះ​​សួន សារិន ​ជា​អ្នក​​​រត់​រ៉ឺម៉ក​​ម៉ូតូ​​បាន​រង​របួស​រលាត់​ដៃ​ជើង​​ ខណៈ​កំពុង​ដឹក​ខ្ទឹម​.ស​ចេញ​ពី​ផ្សារ​ច្បារ​អំពៅ​យក​ទៅបោះ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​នាគមាស ​ហើយ​បាន​បើក​រ៉ឺម៉កម៉ូតូ​​បុក​​គ្នា​ជា​មួយ​រថយន្ត​​ម៉ាក​កាមរី​បាឡែន ពណ៌​​ស្ករ នៅ​

មនុស្ស​ជាង​​​200នាក់​​​ចាប់​ខ្លួន​​នៅម៉ាឡេស៊ី​​ក្នុង​​បាតុកម្ម​​មួយ​

Posted: 28 Apr 2012 08:31 PM PDT

 ពួក​​បាតុករ​ម៉ាឡេស៊ី​
​ប៉ូលិស​​ម៉ាឡេស៊ី​​រាយការណ៍​​ថា បាន​ចាប់​​ខ្លួន​​​មនុស្ស​យ៉ាង​តិច​​២២២នាក់​ កាលពី​ថ្ងៃទី២៨ មេសា​នៅក្រុង​គូឡា​ឡាំពួរ​ក្នុង​ឱកាស​​នៃបាតុកម្ម​មួយ​របស់​​មនុស្សជា​ច្រើន​​​សិបពាន់​​នាក់​​​ដែល​​ទាមទារ​​​ឱ្យ​មាន​ការកែទម្រង់​​​ការ​បោះ​ឆ្នោត​ក្រោយ​​​បាតុកម្ម​​​​នេះ​ប្រែក្លាយ​ទៅ​

សា​រ៉ា​ប៉ូ​វ៉ា​ជួប​ជា​មួយ​អា​ហ្សា​រិន​​កា​ប្រជែង​យក​ពាន​ជើង​ឯក​តឺន្នីស​នៅ​អា​ល្លឺ​ម៉ង់

Posted: 28 Apr 2012 08:26 PM PDT

កីឡាការិនី​រុស្ស៊ី​សារ៉ា​ប៉ូ​វ៉ា​
កីឡា​កា​រិ​​នី​លំ​ដាប់​​ទី​​១​ពិ​ភព​​លោក​​​វិច​​តូ​​រី​​យ៉ា អា​​ហ្សា​រិន​កា​និង​កីឡាការិនី​លំ​ដាប់​ទី​២​ពិភព​លោក​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​កំ​ពុង​សម្លឹង​រក​​​ពាន​ជើង​ឯក​​កម្ម​វិធី​ប្រ​កួត​ Porsche Tennis Grand Prix​​ ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​កាល​ពី​ថ្ងៃ​ទី​២៨​មេសា​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់

​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​សាលា​​រៀន​សហគមន៍​ត្នោត​​ជ្រុំ​​៤

Posted: 28 Apr 2012 08:17 PM PDT

ទិដ្ឋ​​ភាព​ក្នុងពិធី​សម្ពោធ​
រាជធានីភ្នំពេញ ៖ ​អគារ​សិក្សា​​សម្រាប់​កុមារី​ក្រីក្រ​​រៀន​សូត្រ​នៅ​ក្នុង​សហ​គមន៍​​ត្នោត​ជ្រុំ​៤ ស្ថិត​ក្នុង​​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​កាលពី​ព្រឹក​​ថ្ងៃ​ទី​២៧ មេសា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​គួច ចំរើន អភិ​បាល​

ក្វា​ឌី​យ៉ូ​ឡា ​បដិ​សេធ​​​ដឹក​​នាំ​​​ក្លឹប​ Chelsea ក្រោយ​​ពេល​​លា​លែង​​​ពី​​​គ្រូ​​បង្វឹក​​ក្លឹប​​ Barcelona

Posted: 28 Apr 2012 08:15 PM PDT

កីឡា​ករក្វា​ឌី​យ៉ូ​ឡា
លោក​ប៉េប ក្វាឌី​យ៉ូឡា​ ប្រកាស​​ថា​ នឹង​​​លាលែង​ពី​តំណែង​​គ្រូ​បង្វឹក​​ក្លឹប Barcelona កំពូល​​ក្លឹប​​នៅ​ក្រប​ខណ្ឌ​​បាល់​ទាត់​​ La Liga អេស្ប៉ាញ​ក្រោយ​ពី​ចប់​​រដូវ​កាល​​ ដោយ​ឈប់​សម្រាក​​ពីការ​បំពេញ​ការ​ងារ​​មួយរយៈ​ រួម​ទាំង​​​បដិសេធ​​ថាមិន​ធ្លាប់​​​ទទួល​​​ការ​ទាក់​

ពិធី​បុណ្យបញ្ចុះ​ខណ្ឌ​សីមា​ ពុទ្ធាភិសេក​ និង​ឆ្លង​សមិទ្ធ​ផលវត្ត​ចតុ​លោក

Posted: 28 Apr 2012 08:15 PM PDT

ទិដ្ឋ​ភាព​​ក្នុង​ពិធី​​ ពុទ្ធាភិសេក​ និង​ឆ្លង​សមិទ្ធ​ផលវត្ត​ចតុ​លោក
ខេត្ត​កំពង់​ធំ ៖​​ ​វត្ត​ចតុ​លោក ​ស្ថិត​​ក្នុង​ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍ កាល​ពី​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១២ មាន​រៀប​ចំ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ ពុទ្ធា​ភិសេក ​​និង​ឆ្លង​សមិទ្ធ​ផល​នានា​ក្រោម​អធិបតីភាព​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​មាន​ការ​ចូល​រួម​

វីដេអូ​ឃ្លីប​​​របស់​កាមេរ៉ាសន្តិសុខ​​នៃ​សណ្ឋាគារ​មួយបង្ហាញ​នូវ​អំពើ​​​ព្រៃផ្សៃ​​ សាហាវ​យង់ឃ្នងបំផុត​របស់​លោក​ផ្កាយ​២ និង​អង្គរក្ស

Posted: 28 Apr 2012 08:11 PM PDT

វីដេអូឃ្លីប
ខេត្តកោះកុង ៖ ​ អំពើ​ហិង្សា​ដ៏​​សាហាវព្រៃ​​ផ្សៃ​​បំផុត​មួយ​​​ រវាង​អ្នក​​មាន​បណ្តា​​ស័ក្តិ​​ខ្ពង់ខ្ពស់​​​​ម្នាក់​​​ រួម​ជាមួយ​​អង្គរក្ស​​​៣នាក់ ប្រព្រឹត្ត​​អមនុស្សធម៌​​ទៅ​លើ​​អ្នកតូច​ទាប ដោយ​វាយ​ទាត់ធាក់តាម​ចិត្ត និង​ឆក់ដោយ​ដំបងអគ្គិសនី កាល​ពីយប់​ថ្ងៃទី២២ មេសា ​២០១២ ​នៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!