VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ជម្លោះ​ស៊ីរី និង​ក្រុម​អ្នក​សង្កេតការ​អន្តរជាតិ

Posted: 29 Apr 2012 08:55 AM PDT

រដ្ឋាភិបាល​ស៊ីរី​និង​ពួក​សកម្មជន​ប្រឆាំង​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​អំពី​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ដែល​ពួក​អ្នក​សង្កេតការ​អ.ស.ប.​មួយ​ចំនួន​តូច​បាន​ទៅ​ពាស​ពេញ​ប្រទេស​ដើម្បី​ស្ទង់​ប៉ាន់​មើល​ការ​គោរព​តាម​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ដែល​មិន​មាំទាំ។

ពួក​អ្នក​សង្កេតការ​អន្តរជាតិ​បាន​ទៅ​មើល​តំបន់​ ហាម៉ា (Hama) នា​ប៉ែក​កណ្តាល​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍ និង​បាន​ដល់​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​មក​ដល់​នៃ​ពួក​អ្នក​សង្កេតការ​៣រយ​នាក់។។​លោក​ឧត្តមសេនិយទោ​ រ៉ូប៊ឺទ មូទ (Robert Mood)​ដែល​បាន​ទទួល​ការ​តែងតាំង​កាល​ពីពេល​ថ្មីៗ​នេះ​ជា​មេដឹកនាំបេសកកម្ម​ពួក​អ្នក​សង្កេតការ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាម៉ាស់។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​ក្នុង​តំបន់​ដាម៉ាស់​។

ចិន៖ អង្គការ​សិទ្ធិ​មនុស្ស​ចិន​មួយ​មាន​មូលដ្ឋាន​ក្នុង​ស.រ.អ.​បាន​និយាយ​ថា​លោក​ ឈិន​កុង​ឈិន អ្នក​ប្រឆាំង​ចិន​ពិការ​ភ្នែកឋិត​នៅ​ក្រោម​កិច្ច​ការពារ​របស់​ស.រ.អ.​ហើយ​ថា​កំពុង​មាន​កិច្ចចរចា​រវាង​ពួក​មន្ត្រី​ស.រ.អ.​និង​មន្ត្រី​ចិន។

ភូមា៖ លោក​ស្រី​​ ខាត់ធឺរីន អាសតុន (Catherine Ashton) ​ប្រធាន​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុបបាន​ជួប​ជាមួយ​លោកស្រី​អោងសានស៊ូជី​មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​នៅ​ក្នុង​ក្រុង​​ រ៉ុងគូន (Rangoon) និង​សម្ពោធ​ការិយាល័យ​សហភាព​អឺរ៉ុប​ថ្មី​មួយ​ក្នុង​ក្រុង​នេះ​ដើម្បី​មើលការ​ខុស​ត្រូវ​ការ​ចាត់​ចែង​កម្មវិធី​ជំនួយ​និង​ដោះស្រាយ​បញ្ហា​នយោបាយ។ អ្នក​ស្រី​បាន​បាន​សុំ​ដល់​រដ្ឋាភិបាល​ភូមា​ឱ្យ​បន្ត​ការ​ជឿន​លឿន​របស់​ខ្លួនឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។

អាហ្វហ្គានីស្ថាន៖ អ្នក​ធ្វើការ​វាយ​ប្រហារ​អត្តឃាត​២នាក់​និង​អង្គរក្ស​២នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​គ្នា​មួយ​នៅ​ក្នុង​បរិវេណ​អាគារ​មាន​កំផែង​ព័ទ្ធ​ជុំវិញ​របស់​អភិបាលខេត្ត​​នៅ​កានដាហារ នា​ប៉ែក​ខាង​ត្បូង​ប្រទេស។

បារំាង៖ ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​ AFP ​បាន​ផ្សាយ​ថា​លោក​​ ដូមីនីក ស្ត្រាសឺ ខាន (Dominique Strauss-Kahn) អតីត​នាយក​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​អាប់​កិត្តិយស​ហើយ​ដែល​ធ្លាប់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​បាន​ជ្រៀត​ចូល​ក្នុង​ការ​ឃោសនា​បោះឆ្នោត​កាល​ពីថ្ងៃ​សៅរ៍​ជាមួយ​ការ​អះអាង​មួយ​ថា​លោក នីកូឡា សាកូស៊ី (Nicolas Sarkozy) ​បាន​រៀបចំ​ឱ្យ​លោក​ធ្លាក់​ខ្លួន ដែល​រារាំង​លោក​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៃ​គណបក្ស​សង្គម​និយម។

ស៊ូដង់៖ របាយការណ៍​មក​ពី​ប្រទេស​ស៊ួដង់​និយាយ​ថា​ពួក​មន្ត្រី​ស៊ូដង់​បាន​ចាប់​ខ្លួន​ជន​បរទេស​បី​នាក់​នៅ​ក្នុង​ក្រុង​ប្រេង​ ហេខលីង (Heglig) ​ដែល​មាន​ជម្លោះ។

ស៊ូដង់៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ស៊ូដង់​ខាង​ត្បូង​បាន​និយាយ​ថា​ចិន​បាន​ឱ្យ​ប្រទេស​ថ្មី​ថ្មោង​នេះ​ខ្ចី​ប្រាក់​៨​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្គង់ផ្គង់​ដល់​គម្រោងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!