VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ១២ វិច្ឆិកា

Posted: 11 Nov 2011 09:56 PM PST

ជប៉ុន​៖ ​ប្រាប់​ឲ្យ​ដឹងថា​ខ្លួន​ នឹង​ចូលរួម​ការចចារ​ពាណិជ្ជកម្ម​សេរី​​នៅ​ឆ្នេរ​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ដែល​គាំទ្រ​ដោយ​អាមេរិក​​ ដែល​ជាការ​សម្រេចចិត្ត​មួយ​ត្រូវបាន​ជំទាស់​ដោយ​កសិករ​ជប៉ុន​ដែល​និយាយ​ថា​ចំណាត់​ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ពួកគេ។

ឥណ្ឌា​៖ ប្រទេស​ជាតិ​តំបន់​អាស៊ី​ខាង​ត្បូង​មួយ​ចំនួន​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន​ស្ថាបនា​ការ​ចរចា​នៅ​សប្តាហ៍​នេះ​ដែល​នាំ​ឲ្យ​គូប្រកួត​ប្រជែងទាំង​ពីរ​​សន្យា​នូ​វការ​ទាក់​ទង​គ្នា​​ក្នុង​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី។

អ៊ីរ៉ាក់​៖ ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ កំពុង​អំពាវនាវដល់​ប្រ​ជា​ពល​​​រដ្ឋ​​អាមេរិកាំង​ឲ្យ​អនុវត្ត​​នូវ​ស្មារតី​ការងា​ថ្មី​​និង​ការ​ធ្វើពលិកម្ម ពេល​ដែល​សង្គ្រាមនៅ ​ អ៊ីរ៉ាក់​និង​អាហ្គានីស្ថាន​ដល់ទីបញ្ចប់។

អ៊ីតាលី​៖ ​ព្រឹទ្ធសភាអ៊ីតាលី​បាន​អនុម័ត​វិធានការណ៍​ដ៍​តឹង​តែង​មួយ​ ដែល​ជា​វិធានការណ៍​លើកដំបូង​​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ហិរញ្ញវត្ថុ​និងបើក​​ផ្លូវ​មួយ​ដែលគេ​រំពឹង​​ថា​នាយករដ្ឋ​មន្រ្តី​ Silvio Berlusconi ​ចុះ​ចេញ​ពី​តំណែង។

ស៊ីរី​៖ សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ពួក​កងទ័ពស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៍​​១៣​នាក់​ដែរ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រឆាំង​តវ៉ា​​រដ្ឋាភិបាល​​នៅ​ជុំ​វិញ​ប្រទេស​កាល​ពី​ថ្ងៃ​សុក្រ​ នៅពេល​ដែល​រដ្ឋាភិបាល​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ថ្មី​ថា​ខ្លួន​អាចមាន​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

យេម៉ែន​៖ កងទ័ព​រដ្ឋាភិបាលយេម៉ែន​ បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោចណាស់​ក៏​១១​នាក់​ដែរ​នៅ​ក្នុង​ទីក្រុង​ដ៍​ធំបង្អស់​មួយ​របស់​ប្រទេស​មួយ​ថ្ងៃ​បន្ទាប់​ពី​​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​​បាន​ចាប់​ផ្តើម​បំពេញ​បេសកម្ម​​ដែល​ជំរុញ​ឲ្យ​ប្រធានា​ធិបតី​ Ali​ Abdellah​ Saleh ​ផ្ទេរ​អំណាច។

តួកគី​៖ ​ចោរ​ប្លន់​កប៉ាល់​ម្នាក់ដែល​អះអាង​​ថា​មាន​គ្រាប់​បែក​​បាន​ចាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២០​នាក់​ដែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​លើ​សាឡាង​ដឹក​មនុស្ស​​នៅ​ភាគ​នារតី​នៃ​ទីក្រុង​អ៊ីស្តានប៊ុលនៅ​តួកគី។

ប៉ាឡេស្ទីន​៖ ​អ្នក​ការទូត​នៅ​អង្គការ​សហប្រជាជាតិ​​ខក​ខាន​មិនបាន​ឈោង​ដល់​ការ​ព្រម​ព្រៀង​គ្នា​ស្តីពីការ​ដាក់​ពាក្យសុំ​របស់​ប៉ាឡេស្ទីន​ធ្វើ​ជាសមាជិកភាព​របស់​អង្គការ​សហប្រជាជាតិ។

ស៊ូដង់​៖ មន្រ្តី​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ស៊ូដង់​ ត្រូវ​ទទួល​ខុស​ត្រូវ​​ការ​បំផ្ទុះ​គ្រាប់​បែក​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​នៅជិត​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ភាគខាងត្បូង។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!