The Phnom Penh Post - KHMER: “ចាប់ខ្លួនស្ត្រីពីរនាក់ពេលចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀន” plus 3 more |
- ចាប់ខ្លួនស្ត្រីពីរនាក់ពេលចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀន
- ដំរីបាត់បង់ជម្រកដើរចូលភូមិប្រជាពលរដ្ឋ
- ក្រុមយុវជនកម្ពុជាចូលរួមអំពាវនាវឲ្យការពារព្រៃឡង់
- HP កំពុងស្វះស្វែងលក់ចេញផ្នែកអាជីវកម្មកម្មវិធី webOS
ចាប់ខ្លួនស្ត្រីពីរនាក់ពេលចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀន Posted: 08 Nov 2011 03:40 AM PST ភ្នំពេញៈ លោក ខេន សុវណ្ណ មេបញ្ជាការរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងថា ស្រ្តីពីរនាក់ត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃអង្គារ ក្នុងអំឡុងពេលនគរបាលចុះបង្ក្រាបទីតាំងចែកចាយថ្នាំញៀន ដែលស្ថិតនៅភូមិ ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ |
ដំរីបាត់បង់ជម្រកដើរចូលភូមិប្រជាពលរដ្ឋ Posted: 08 Nov 2011 03:20 AM PST កោះកុងៈ ដំរីមួយហ្វូង បានចេញមកភូមិអ្នកស្រុកបង្កអោយមានការភយ័ខ្លាចបន្ទាប់ពីពួកវា បាត់បង់ជំរកដោយសារតែការកាប់ព្រៃឈើដាំដំណាំកៅស៊ូរបស់ ក្រុមហ៊ុនឯកជននៅក្នុងឃុំតានូនស្រុកបុទមសាគរ។ |
ក្រុមយុវជនកម្ពុជាចូលរួមអំពាវនាវឲ្យការពារព្រៃឡង់ Posted: 08 Nov 2011 02:52 AM PST ភ្នំពេញៈ ខណៈអ្នកភូមិព្រៃឡង់បើកយុទ្ធនាការដើរចូលព្រៃដើម្បីទប់ស្កាត់ការ កាប់ព្រៃឈើនោះ បណ្ដាញក្រុមយុវជនជាតិកម្ពុជាមានគ្នា ១២នាក់ និងសមាគមផ្សេងទៀត បានជួបជុំគ្នានៅថ្ងៃអង្គារនេះ ដោយបានបួងសួងនៅព្រះអង្គដងកើមុខព្រះបរមរាជវាំង ដើម្បីផ្ញើសារទៅកាន់ជនរួមជាតិដែលចូលរួមការពារព្រៃឡង់ រដ្ឋាភិបាល និងក្រុមហ៊ុនឲ្យបញ្ឈប់ការកាប់ឆ្ការព្រៃឈើ។
|
HP កំពុងស្វះស្វែងលក់ចេញផ្នែកអាជីវកម្មកម្មវិធី webOS Posted: 08 Nov 2011 02:04 AM PST កាលីហ្វ័រនីញ៉ាៈ ក្រុមហ៊ុន Hewlett-Packard (HP) គ្រោងនឹងលក់កម្មវិធីសម្រាប់ទូរស័ព្ទដៃ webOS ដែលក្រុមហ៊ុន HP បានទិញពីក្រុមហ៊ុន Palm កាលពីឆ្នាំមុន ហើយកិច្ចព្រមព្រៀងលក់នេះ អាចនឹងទទួលបានទឹកប្រាក់មកវិញរាប់រយលានដុល្លារ ប៉ុន្តែ ចំនួនទឹកប្រាក់ដែលនឹងទទួលបាននេះ អាចមានចំនួនតិចជាងទឹក ១,២ពាន់លានដុល្លារ ដែលក្រុមហ៊ុន HP បានចំណាយកាលពីឆ្នាំសម្រាប់ទិញយកកម្មវិធីនេះពីក្រុមហ៊ុន Palm។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |