The Phnom Penh Post - KHMER: “ពាណិជ្ជកម្មអាមេរិកប្រែប្រួលតិចតួចនៅខែកញ្ញាកន្លងមកនេះ” plus 8 more |
- ពាណិជ្ជកម្មអាមេរិកប្រែប្រួលតិចតួចនៅខែកញ្ញាកន្លងមកនេះ
- ពលរដ្ឋបារាំងភាគច្រើនបដិសេធគាំទ្រជំនួយហិរញ្ញវត្ថុដល់ក្រិក
- កម្ពុជារៀបចំសេចក្តីព្រាងច្បាប់អគ្គិភ័យដើម្បីទាក់ទាញការវិនិយោគ
- យុវជនខ្មែរជំនាន់ក្រោយចូលរួមជំនុំជម្រះក្ដីលើអតីតកាលរបស់ប្រទេសខ្លួន
- ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនពន្យារពេលដំណើរការផលិតកម្ម
- វិបត្តិបំណុលក្រិកគំរាមកំហែងសេដ្ឋកិច្ចថៃ
- ចិននិយាយថា អឺរ៉ុបនឹងមានលទ្ធភាពដោះស្រាយវិបត្តិបំណុល
- LG ប្រកាសលក់ភាគហ៊ុនរាប់រយលានដុល្លារដើម្បីស្ដារអាជីវកម្មទូរស័ព្ទ
- និពន្ធនាយកកាសែតរស្មីកម្ពុជាជាប់ចោទបរិហាកេរ្តិ៍
ពាណិជ្ជកម្មអាមេរិកប្រែប្រួលតិចតួចនៅខែកញ្ញាកន្លងមកនេះ Posted: 06 Nov 2011 01:59 AM PST វ៉ាស៊ីនតោនៈ សេដ្ឋវិទូជាច្រើន បានឲ្យដឹងមុនពេលចេញរបាយការណ៍នៅសប្តាហ៍នេះថា ឱនភាពពាណិជ្ជកម្មអាមេរិក ទំនងជាមានការប្រែប្រួលតិចតួចនៅខែកញ្ញា ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យការនាំចេញ និងការនាំចូលធ្លាក់ចុះ។ |
ពលរដ្ឋបារាំងភាគច្រើនបដិសេធគាំទ្រជំនួយហិរញ្ញវត្ថុដល់ក្រិក Posted: 06 Nov 2011 01:46 AM PST ប៉ារីសៈ ប្រជាពលរដ្ឋបារាំង មិនចង់ឲ្យរដ្ឋាភិបាលខ្លួនបង្កើនជំនួយហិរញ្ញវត្ថុដល់ផែនការជួយ សង្គ្រោះប្រទេសក្រិកនោះឡើយ ដោយប្រជាពលរដ្ឋជិត ៩នាក់ក្នុងចំណោម ១០នាក់ បានថ្លែងថា ក្រិកនឹងមិនសងបំណុលដែលខ្លួនជំពាក់នោះទេ។ នេះបើតាមការបោះឆ្នោតស្ទង់មតិមួយ។ |
កម្ពុជារៀបចំសេចក្តីព្រាងច្បាប់អគ្គិភ័យដើម្បីទាក់ទាញការវិនិយោគ Posted: 06 Nov 2011 01:25 AM PST ភ្នំពេញៈ ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីអគ្គិភ័យ ដើម្បីទប់ស្កាត់ និងបង្ការអគ្គិភ័យនៅកម្ពុជា និងទាក់ទាញវិនិយោគិន ឲ្យដាក់ការវិនិយោគនៅកម្ពុជាឲ្យបានច្រើន។ |
យុវជនខ្មែរជំនាន់ក្រោយចូលរួមជំនុំជម្រះក្ដីលើអតីតកាលរបស់ប្រទេសខ្លួន Posted: 06 Nov 2011 01:38 AM PDT តាកែវៈ «សាលាក្ដីខ្មែរក្រហមកំពុងតែឃុំខ្លួនលើអតីតមេដឹកនាំខ្មែរ ក្រហម ៥រូប ដែលក្នុងនោះមានជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ក្នុងសំណុំរឿង ០០១ និងអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ៤រូបទៀត មាន នួន ជា អនុលេខាបក្សកុម្មុយនិស្ដកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងអៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម»។ នេះគឺជាការផ្ដល់ចម្លើយយ៉ាងច្បាស់លាសរបស់សិស្សថ្នាក់ទី ១២ ម្នាក់នៅក្នុងវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក ស្រុកទ្រាំង ខេត្តតាកែវ ចំពោះសំណួររបស់មន្ត្រីកិច្ចការសាធារណៈដែលបានចោទសួរនៅពេលចុះ ផ្សព្វផ្សាយដំណើរការរបស់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃទី០៤ ខែវិច្ឆិកា កន្លងទៅ។ |
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនពន្យារពេលដំណើរការផលិតកម្ម Posted: 06 Nov 2011 12:08 AM PDT តូក្យូៈ ក្រុមហ៊ុនតូយ៉ូតា បានឲ្យដឹងកាលពីសុក្រថា ខ្លួននឹងបន្តពន្យារពេលផលិតកម្មនៅរោងចក្ររបស់ខ្លួនចំនួនបីនៅ ប្រទេសថៃ និងកាត់បន្ថយផលិតកម្មនៅក្នុងប្រទេសជប៉ុននៅសប្តាហ៍ក្រោយ ស្របពេលដែលមានការកាត់បន្ថយផលិតកម្មនៅទីផ្សារអាមេរិកខាងជើង អាហ្វ្រិកខាងត្បូង និងប្រទេសនៅអាស៊ីមួយចំនួន ដោយសារកង្វះខាតគ្រឿងបន្លាស់បណ្តាលមកពីគ្រោះទឹកជំនន់នៅប្រទេស ថៃ។ |
វិបត្តិបំណុលក្រិកគំរាមកំហែងសេដ្ឋកិច្ចថៃ Posted: 06 Nov 2011 12:02 AM PDT បាងកកៈ លោក ប្រាសាន ត្រៃរតន៍វរៈកុល ទេសាភិបាលធនាគារកណ្តាលថៃ បានប្រសាសន៍ថា ហានិភ័យធំមួយចំពោះសេដ្ឋកិច្ចថៃក្រោយពេលគ្រោះទឹកជំនន់ គឺវិបត្តិនយោបាយក្នុងប្រទេសក្រិក ដែលកំពុងគំរាមកំហែងបង្កឲ្យមានអលទ្ធភាពទូទាត់បំណុលនោះ នឹងរីករាលដាលដល់ប្រទេសផ្សេងទៀតក្នុងសហគមន៍អឺរ៉ុប។ |
ចិននិយាយថា អឺរ៉ុបនឹងមានលទ្ធភាពដោះស្រាយវិបត្តិបំណុល Posted: 05 Nov 2011 11:48 PM PDT ប៉េកាំងៈ លោក យ៉ាង ជីឈី រដ្ឋមន្ត្រីការបរទេសចិន មានប្រសាសន៍ថា ចិនជឿជាក់ថាអឺរ៉ុបនឹងមានលទ្ធភាពដោះស្រាយវិបត្តិបំណុលរបស់ខ្លួន ដោយលោកមានប្រសាសន៍បន្ថែមថា ស្ថិរភាពក្នុងសហគមន៍អឺរ៉ុប គឺជាកត្តាសំខាន់សម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ |
LG ប្រកាសលក់ភាគហ៊ុនរាប់រយលានដុល្លារដើម្បីស្ដារអាជីវកម្មទូរស័ព្ទ Posted: 05 Nov 2011 11:31 PM PDT សេអ៊ូលៈ ក្រុមហ៊ុន LG Electronics របស់កូរ៉េខាងត្បូង បានប្រកាសនៅសប្ដាហ៍នេះនូវការចេញលក់ភាគហ៊ុនតម្លៃ ៩៤៥លានដុល្លារ ដែលភាគច្រើនដើម្បីទ្រទ្រង់អាជីវកម្មទូរស័ព្ទទំនើបរបស់ខ្លួនដែល កំពុងខាតបង់ចំណូល។ |
និពន្ធនាយកកាសែតរស្មីកម្ពុជាជាប់ចោទបរិហាកេរ្តិ៍ Posted: 05 Nov 2011 09:02 PM PDT សៀមរាបៈ ព្រះរាជអាជ្ញាតុលាការខេត្តសៀមរាប បានដាក់ពាក្យប្តឹងប្រឆាំងនឹងលោក ប៉ែន សមិទ្ធិ និពន្ធនាយក និងអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា ពីបទបរិហាកេរ្តិ៍ ពាក់ព័ន្ធនឹងការចុះផ្សាយរឿងអាស្រូវបទល្មើសឈើគ្រញូងនៅខេត្ត នេះ។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |