VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិ៖ ០៦ វិច្ឆិកា Posted: 05 Nov 2011 10:39 PM PDT ប៉ាគីស្ថាន៖ តុលាការប្រឆាំងភេរវកម្មមួយក្នុងប្រទេសប៉ាគីស្ថានបានចោទប្រកាន់នាយប៉ូលីសពីរនាក់និងជនសកម្មប្រយុទ្ធ៥នាក់អំពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Benazir Bhutto ឆ្នាំ២០០៧។ អ៊ីស្រាអែល៖ រដ្ឋាភិបាលអ៊ីស្រាអែលបានចាប់ផ្តើមធ្វើទម្រង់ការបញ្ជូនចេញពីប្រទេសនូវពួកសកម្មជនលម្អៀងទៅខាងប៉ាឡេស្ទីនមួយក្រុមដែលបានខិតខំព្យាយាមទំលាយការរាំងខ្ទប់តំបន់ Gaza ដោយអ៊ីស្រាអែល។ ក្រិក៖ នាយករដ្ឋមន្ត្រីក្រិកថាកិច្ចចរចាគ្នានឹងចាប់ផ្តើមធ្វើឆាប់ៗនេះក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយដែលនឹងធ្វើឱ្យមានប្រាក់ជំនួយសង្គ្រោះហិរញ្ញវត្ថុតទៅទៀត។ នីហ្សេរីយ៉ា៖ ពួកមន្ត្រីផ្នែកជំនួយសង្គ្រោះបាននិយាយថាមានមនុស្សយ៉ាងតិចណាស់៦៥នាក់បានស្លាប់នៅក្នុងអំពើហិង្សាមួយចំនួននាផ្នែកឦសាននៃប្រទេស នីហ្សេរីយ៉ា ក្រោយពីមានការបំផ្ទុះគ្រាប់បែកមួយចំនួននិងមានការបាញ់កាំភ្លើងនៅជុំវិញទីក្រុង Damaturu។ ស៊ីរី៖ មានមនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ក្រោយពីកងកម្លាំងស៊ីរីបានបាញ់ផ្តក់ជាថ្មីទៅលើតំបន់ Homs កាលពិថ្ងៃសៅរ៍ដែលជាថ្ងៃដែលកម្មវិធីលើកលែងទោសរបស់រដ្ឋាភិបាលមានរយៈពេលមួយអាទិត្យចូលជាធរមាន។ កូឡំប៊ី៖ ពលរដ្ឋកូឡំប៊ីបានសម្តែងការធូរស្រាលក្នុងចិត្តនិងសុទិដ្ឋិនិយមនៅពេលទទួលដំណឹងថាមេដឹកនាំនៃក្រុមឧទ្ទាមធំជាងគេរបស់ប្រទេសបានស្លាប់ហើយ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |