The Phnom Penh Post - KHMER: “សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត​ករណី​កម្មករ​ដួល​សន្លប់​​រាប់​រយ​នាក់” plus 9 more

The Phnom Penh Post - KHMER: “សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត​ករណី​កម្មករ​ដួល​សន្លប់​​រាប់​រយ​នាក់” plus 9 more


សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត​ករណី​កម្មករ​ដួល​សន្លប់​​រាប់​រយ​នាក់

Posted: 12 Apr 2011 02:16 AM PDT

ភ្នំពេញ៖ មន្ត្រី​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់​ព័ន្ធ​បន្ត​ស៊ើប​អង្កេត​លើ​ករណី​​កម្មករ​រាប់​រយ​នាក់​នៅ​ រោង​ចក្រ​ហ៊ុនចៀន បាន​ដួល​សន្លប់​កាល​ពី​ចុង​សប្តាហ៍​មុន ខណៈ​ពេល​​ថ្នាក់​ដឹកនាំ​សហជីព​កម្មករ សង្ស័យ​ថា ការ​ដួល​សន្លប់​នោះ កើត​ឡើង​ដោយ​សារ​តែ​កម្មករ​វក់​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​ និង​រាំ​ធុង​បាស់​ពេល​យប់​ច្រើន​ពេក នៅ​ជិត​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ពលករ​ចំណាក​ស្រុក​ម្នាក់​ប្តឹង​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​កោះកុង

Posted: 12 Apr 2011 02:07 AM PDT

កោះកុង៖ លោក ចាន់ សម្បត្តិ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន ខេត្ត​កោះ​កុង បាន​ថ្លែង​ថា មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​នេះ បានរងការ​​ប្តឹង​ផ្តល់​ពី​​កម្មករ​ម្នាក់​អាយុ ​៣១​ឆ្នាំ​ ពីបទ​ឃុំ​ខ្លួន​ខុស​ច្បាប់ ​និង​ជម្រិត​យក​ប្រាក់​ចំនួន ​៦ម៉ឺន​​បា​ត​នៅ​ក្នុង​ខេត្ត​កោះ​កុង​។

ប៊ីឡាញ​ណែនាំ​សេវា​សារ​ជា​សម្លេង​សម្រាប់​រក្សា​ទំនាក់​ទំនង​របស់​អតិថិជន

Posted: 12 Apr 2011 01:57 AM PDT

ភ្នំពេញ៖ ក្រុម​ហ៊ុន​​បណ្តាញ​ទូរស័ព្ទ​ចល័ត​ Beeline បាន​ចេញ​​នូវ​សេវា​ថ្មី​មួយ​ហៅ​ថា «VoiceBox» ដើម្បី​​ជួយ​រក្សា​នូវ​រាល់​ទំនាក់​ទំនង​របស់​អតិថិជន​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។

ចិន​តឿន​​ជប៉ុន​​ឲ្យ​ផ្តល់​ព័ត៌មាន​វិបត្តិ​នុយក្លេអ៊ែរ​ឲ្យ​បាន​រហ័ស

Posted: 12 Apr 2011 01:18 AM PDT

ប៉េកាំង៖ រដ្ឋាភិបាល​ចិន នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​​ទៅ​កាន់​ប្រទេស​ជប៉ុន ឲ្យ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស ស្តី​ពី​វិបត្តិ​នុយក្លេអ៊ែរ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ បាន​លើក​ឡើង​ពី​​ភាព​ធ្ងន់​ធ្ងរ​នៃ​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​របស់​ខ្លួន​ថា ​មាន​កម្រិត​ខ្ពស់​ស្មើ​នឹង​គ្រោះ​មហន្តរាយ​នៅ​ឈ័រណូប៊ីល។

ប្រមុខ​រដ្ឋាភិបាល​ថ្វាយ​ព្រះ​ពរ និង​ជូន​ពរ​ដល់​វីរ​ក្សត្រ និង​ព្រះ​មហាក្សត្រ ប្រធាន​រដ្ឋសភា និង​ព្រឹទ្ធ​សភា

Posted: 12 Apr 2011 12:52 AM PDT

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ផ្ញើ​សារ​ថ្វាយ​ព្រះពរ និង​ជូន​ពរ​ដល់​អតីត​ព្រះមហាក្សត្រ​ និង​​ព្រះ​មហាក្សត្រ ប្រធាន​ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​ជាតិ​កម្ពុជា ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។

ប្រមុខ​ការទូត​អាមេរិក​ជូន​ពរ​កម្ពុជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី

Posted: 12 Apr 2011 12:35 AM PDT

ភ្នំពេញ៖ លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហ៊ីឡារី គ្លីនតុន នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ខាង​មុខ​នេះ។

ការ​លក់​រថយន្ត​នៅ​កម្ពុជា​កើន​ឡើង​នៅ​ត្រីមាស​ទី​១

Posted: 12 Apr 2011 12:15 AM PDT

ភ្នំពេញ៖ ក្រុម​អាជីវករលក់រថយន្ត​​ បាន​ឲ្យ​ដឹង​ថា ការលក់​រថយន្ត​ទំនើប​ៗនៅ​ត្រីមាស​ទីមួយ​ឆ្នាំ​២០១១​ នេះ​បាន​កើន​ឡើង​ពី​១០ ទៅ​ ​១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​បាន​អះអាង​ថា ប្រាក់​ចំណូលបាន​ធ្លាក់ចុះ​។

IMF ព្រមាន​​ពី​ការ​គំរាម​កំហែង​ថ្មី​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល

Posted: 11 Apr 2011 10:30 PM PDT

វ៉ាស៊ីងតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការឡើងថ្លៃ​ប្រេង​យ៉ាង​គំហុក​ និង​អតិផរណា​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង ដែល​ជា​ប្រភព​ស្ថិរភាព​ដ៏​ល្អ​មួយ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ ​នោះ កំពុង​តែ​បង្ក​ឲ្យ​មាន​ហានិភ័យ​ថ្មី​ៗ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ដល់​ សេដ្ឋកិច្ច​ពិភពលោក។

អ៊ូតារ៉ា ជំរុញ​ឲ្យ​មាន​​សន្តិភាព បន្ទាប់​ពី​ចាប់​ខ្លួន​បាក់បូ​

Posted: 11 Apr 2011 09:44 PM PDT

ក្រុង​អាប៊ីហ្សង់៖ ប្រធានា​ធិបតី​ដែល​គេ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នៅ​កូតឌីវ័រ បាន​អំពាវ​នាវ​ឲ្យ​មាន​សន្តិភាព​ និង​ការ​ផ្សះ​ផ្សា បន្ទាប់​ពី​គូ​ប្រជែង​របស់​លោក ​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដោយ​មាន​ជំនួយ​ពី​ទាហាន​បារាំង​ ប៉ុន្តែ​លោក​នឹង​ប្រឈម​មុខ​នឹង​កិច្ច​ការ​ដ៏​ធំ​សម្បើម​មួយ ​ដោយ​ត្រូវ​បង្រួប​បង្រួម​ប្រទេស​មួយ​នេះ​ឡើង​វិញ ​ដែល​ខ្ទេច​ខ្ទាំ​ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល​។

ថាក់ស៊ីន ជំរុញ​ប្អូន​ស្រី​ឈរ​ជា​បេក្ខជន​តំណែង​នាយក​រដ្ឋ​មន្ត្រី

Posted: 11 Apr 2011 09:10 PM PDT

បាងកក៖ នាង យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​តែង​តាំង​ជា​បេក្ខជន​​លំដាប់​លេខ ១ របស់​គណ​បក្ស​ភឿ​ថៃ ដោយ​នឹង​ផ្តល់​ឱកាស​ឲ្យ​នាង​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី​​ជា​ស្ត្រី​ភេទ​ ដំបូង​គេ​របស់​ប្រទេស​ថៃ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!