The Phnom Penh Post - KHMER: “ចិន​ជួយ​ចាក់​បំពេញ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ?” plus 9 more

The Phnom Penh Post - KHMER: “ចិន​ជួយ​ចាក់​បំពេញ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ?” plus 9 more


ចិន​ជួយ​ចាក់​បំពេញ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ?

Posted: 10 Apr 2011 03:20 AM PDT

ភ្នំពេញ៖ អ្នក​ស្រី លី មុំ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​គាត់​ធ្លាប់​បាន​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច​គ្នា​ទៅ​នឹង​ប្រជា​ពលរដ្ឋ​កកម្ពុជា​រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​នោះ​ដែរ អ្នក​ស្រី លី មុំ បច្ចុប្បន្ន​នេះ ពុំ​មាន​ផ្ទះ​សម្បែង គ្មាន​ការងារ​ធ្វើ និង​ខឹង​សម្បារ​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ​ចំពោះ​គាត់។

ចោទ​ប្រកាន់​មនុស្ស​៨​នាក់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​បាវិត

Posted: 10 Apr 2011 02:32 AM PDT

ស្វាយរៀង៖ សមត្ថកិច្ច​ក្រុង​បាវិត កាល​ពី​ថ្ងៃ​សៅរ៍ ទី​០៩ មេសា​កន្លង​មក បាន​សម្រេច​បញ្ជូន​ខ្លួន​ជន​សង្ស័យ ៨​នាក់ ទៅ​កាន់​តុលាការ​ខេត្ត​​ស្វាយរៀង ដោយ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ចែក​ចាយ​ថ្នាំ​ញៀន​ខុស​ច្បាប់​កាល ​ពី​ថ្ងៃ​ទី​០៧ មេសា​ ឆ្នាំ​២០១១។

ក្រឡាប់​រថយន្ត​នៅ​ក្រូចឆ្មា​ស្លាប់​៦​នាក់ ១៨​នាក់​របួស

Posted: 10 Apr 2011 02:18 AM PDT

កំពង់ចាម៖ មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា យ៉ាង​តិច​មនុស្ស​​ចំនួន ​៦​នាក់​បាន​ស្លាប់ ​និង​១៨​នាក់​ទៀត​រង​របួស ​នៅ​ក្នុង​​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​​មួយ ​ដោយ​សារ​ផ្លូវ​រអិល​​នៅ​ក្នុង​ស្រុក​ក្រូច​ឆ្មា ខេត្ត​កំពង់​ចាម​ ​កាល​ពី​​ថ្ងៃ​សៅរ៍​ម្សិល​មិញ​។

សិល្បករ​សិល្បការិនី​ខ្មែរ​១០​រូប​​ទទួល​មេដាយ​កិត្តិយស​ពី​ព្រះ​មហាក្សត្រ

Posted: 10 Apr 2011 02:02 AM PDT

ភ្នំពេញ៖ ក្រុម​សិល្បករ​សិល្បការិនី​កម្ពុជា​ចំនួន ១០​រូប កាល​ពី​ថ្ងៃ​ទី​០៨ មេសា​កន្លង​មក បាន​ទទួល​នូវ​​​មេដាយ​កិត្តិយស​​ពី​ព្រះ​មហាក្សត្រ​កម្ពុជា បន្ទាប់​ពី​ក្រុម​សិល្បករ​សិល្បការិនី​ទាំង​នោះ បាន​ចូល​រួម​ចំណែក​នាំ​ជោគ​ជ័យ​ដល់​កម្ពុជា នៅ​អំឡុង​​ពិព័រណ៌​ពិភព​លោក​ឆ្នាំ​២០១០ នៅ​ទីក្រុង​ស៊ាងហៃ ប្រទេស​ចិន​កាល​ពី​ពេល​កន្លង​មក។

សិស្ស​៨​នាក់​ជាប់​ចោទ​ពី​បទ​ប្លន់​ម៉ូតូ​សិស្ស​សាលា​ទួល​ទំពូង

Posted: 10 Apr 2011 01:46 AM PDT

ភ្នំពេញ៖ សិស្ស​វិទ្យាល័យ​ចំនួន ៨នាក់ ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​នេះ​​ ​ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ពី​យុវ​សិស្ស​​ម្នាក់​កាល​ពី​ ដើម​ខែ​មេសា​កន្លង​មក​ថ្មីៗ​នេះ។

​ពាណិជ្ជកម្ម​ជា​ប្រាក់​យន់​​រវាង​សិង្ហបុរី និង​​ចិន​ដី​គោក​ មាន​ជំហរ​រឹង​មាំ

Posted: 10 Apr 2011 01:35 AM PDT

សិង្ហបុរី៖ អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) បាន​ឲ្យ​ដឹង​ថា ប្រទេស​មាន​ផ្ទៃ​ដី​ស្មើ​នឹង​​ទី​ក្រុង​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍មួយ​នេះ មាន​គោល​ជំហ​រឹង​មាំ​ក្នុង​ការ​ទ្រទ្រង់​អាជីវកម្ម​ជាមួយ​ចិន​ដី​គោក ខណៈ​​ពាណិជ្ជកម្ម​ទ្វេ​ភាគី បាន​កើន​ឡើង​ ហើយ​ធនាគារ​ផ្សេងៗ បាន​ចាប់​ផ្តើម​ផ្តល់​សេវា​ជា​រូបិយប័ណ្ណ​ចិន។

អគារ​ភ្នំពេញ​ថៅវើ​២២​ជាន់​គ្រោង​ដាក់​សម្ពោធ​នៅ​បំណាច់​ខែ​នេះ

Posted: 10 Apr 2011 12:50 AM PDT

ភ្នំពេញ៖ មន្រ្តី​ម្នាក់​បាន​ឲ្យ​ដឹង​ថា អគារ​​ភ្នំពេញ​ថៅវើថ្មី​​​តម្លៃ​៦០​លាន​ដុល្លារ នឹង​ត្រូវ​ដាក់​សម្ភោធ​​ឲ្យ​ប្រើ​ប្រាស់​នៅ​ចុង​ខែ​នេះ។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ពង្រាង​ច្បាប់​​សិទ្ធិ​ទទួល​ព័ត៌មាន

Posted: 10 Apr 2011 12:42 AM PDT

ភ្នំពេញ៖ តំណាង​រាស្ត្រ អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ប្រជាជន​សហគមន៍​ការពារ​ដី​ធ្លី បាន​ស្នើ​ឡើង​ជា​សាធារណៈ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​នូវ​ពង្រាង​ច្បាប់​ស្តី​ពី​គោល​នយោបាយ​​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​​អនុញ្ញាត​ឲ្យ​​សាធារណ​ជន​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​​ដោយ​ទូលំ​ ទូលាយ និង​ធានា​នូវ​ការ​ចូល​រួម​​អភិវឌ្ឍ​សង្គម​ពី​ប្រជា​ពលរដ្ឋ​ សំដៅ​ទៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។

ពិន័យ​​វៀតណាម​២០​នាក់​​១១​លាន​រៀល​ពី​បទ​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​កម្ពុជា

Posted: 10 Apr 2011 12:25 AM PDT

ស្ទឹងត្រែង៖ ជន​ជាតិ​រៀតណាម​ចំនួន ២០​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ស្ទឹងត្រែង​​កាត់​ទោស​ពី​បទ​«រុក​រក​រ៉ែ​គ្មាន​ អាជ្ញា​ប័ណ្ណ»​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ពិន័យ​ជា​ប្រាក់ ១១​លាន​រៀល​ចូល​ក្នុង​ថវិកា​រដ្ឋ និង​បណ្តេញ​ចេញ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើ​ត​វិញ។

នាយក​រដ្ឋ​មន្ត្រី​​តឿន​សង្គម​កិច្ច​​យក​ចិត្ត​ទុក​ដាក់​លើ​ប្រាក់​និវត្តន៍​ជន

Posted: 09 Apr 2011 11:45 PM PDT

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជា​ថ្មី​ម្តង​ទៀត បាន​​ក្រើន​រំលឹក​ដល់​មន្ត្រី​នៃ​ក្រសួង​សង្គម​កិច្ច និង​អតីត​យុទ្ធជន​រាជ​ធានី និង​ខេត្ត ត្រូវ​លុប​បំបាត់ កាត់​បន្ថយ​ឲ្យ​អស់​នូវ​ភាព​អសកម្ម​ ទាក់​ទង​ទៅ​នឹង​ថវិកា​រដ្ឋ ដែល​​ត្រូវ​ឧបត្ថម្ភ​ដល់​យោធិន​ពិការ និង​គ្រួសារ ព្រម​ទាំង​មន្ត្រី​ចូល​និវត្តន៍។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!