The Phnom Penh Post - KHMER: “ពលរដ្ឋបឹងកក់សាទចំពោះរបាយការណ៍សិទ្ធិមនុស្សអាមេរិក” plus 9 more
The Phnom Penh Post - KHMER: “ពលរដ្ឋបឹងកក់សាទចំពោះរបាយការណ៍សិទ្ធិមនុស្សអាមេរិក” plus 9 more |
- ពលរដ្ឋបឹងកក់សាទចំពោះរបាយការណ៍សិទ្ធិមនុស្សអាមេរិក
- អតិថិជននីសាន់ប្តឹងរឿងរថយន្តអគ្គិសនី Leaf បញ្ឆេះឡើងវិញមិនបាន
- ស្លាប់៣នាក់ របួសម្នាក់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងបុករថយន្តតូចនៅកំពង់ឆ្នាំង
- Sharp ផ្អាករោងចក្រផលិតទូរទស្សន៍ LCD ពីរកន្លែងនៅជប៉ុន ព្រោះតម្រូវការធ្លាក់ចុះ
- បុរសជនជាតិភាគតិចចារ៉ាយម្នាក់បារម្ភពីសុវត្ថិភាពព្រោះអ្នកភូមិចោទថាចេះអាបធ្មប់
- ចំណាយផ្នែកយោធាលើពិភពលោកនៅតែច្រើន តែកំណើនថយចុះបន្តិចម្តងៗ
- កាដាហ្វីទទួលយកផែនការសន្តិភាព តែពួកបះបោរតម្រូវឲ្យគាត់ចុះចេញពីអំណាច
- ធនាគារកណ្តាលជប៉ុនមានសុទិដ្ឋិនិយមអំពើការងើបឡើងវិញនៃសេដ្ឋកិច្ច
- Hyunadai Capital កំពុងស៊ើបអង្កេតការលេចធ្លាយទិន្នន័យអតិថិជន
- អ.ស.ប និងបារាំង វាយកម្ទេចអាវុធធុនធ្ងន់របស់លោក បាក់បូ នៅកូតឌីវ័រ
ពលរដ្ឋបឹងកក់សាទចំពោះរបាយការណ៍សិទ្ធិមនុស្សអាមេរិក Posted: 11 Apr 2011 02:06 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១៥០០គ្រួសារដែលកំពុងរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយកំពុងប្រឈមមុខទៅនឹងការបណ្តេញចេញពីលំនៅដ្ឋានរបស់ខ្លួនដោយ សាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ បានសម្តែងការគាំទ្រចំពោះសេចក្តីប្រកាសព័ត៌មាន ស្តីពីការចេញផ្សាយរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១០ របស់ក្រសួងការបរទេសអាមេរិក។ |
អតិថិជននីសាន់ប្តឹងរឿងរថយន្តអគ្គិសនី Leaf បញ្ឆេះឡើងវិញមិនបាន Posted: 11 Apr 2011 01:43 AM PDT ក្រុងតូក្យូ៖ ក្រុមហ៊ុននីសាន់ម៉ូទ័រ បានទទួលពាក្យបណ្តឹងពីអតិថិជនថា រថយន្តដើរដោយអាគុយម៉ាក Leaf របស់ខ្លួននៅពេលខ្លះមិនអាចបញ្ឆះបានទេ។ បណ្តឹងនេះ បង្កឲ្យមានឧបសគ្គមួយដល់គោលដៅរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ក្នុងការផ្សព្វផ្សាយលក់រថយន្តដែលពុំមានបញ្ចេញឧស្ម័នពុល។ |
ស្លាប់៣នាក់ របួសម្នាក់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងបុករថយន្តតូចនៅកំពង់ឆ្នាំង Posted: 11 Apr 2011 01:31 AM PDT កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា មនុស្ស ៣នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់មួយកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ រវាងរថយន្តក្រុងក្នុងស្រុក និងរថយន្តធុនតូចមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ។ |
Sharp ផ្អាករោងចក្រផលិតទូរទស្សន៍ LCD ពីរកន្លែងនៅជប៉ុន ព្រោះតម្រូវការធ្លាក់ចុះ Posted: 11 Apr 2011 01:10 AM PDT ក្រុងតូក្យូ៖ ក្រុមហ៊ុនអេឡិចត្រូនិច Sharp Corp បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានផ្អាក់ផលិតកម្មនៅឯរោងចក្រផលិតអេក្រង់ LCD ពីរកន្លែងរបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់ដើមខែឧសភា ខណៈក្រុមហ៊ុននេះប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការទូរទស្សន៍ ក្នុងស្រុក និងកង្វះហ្គាសប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម។ |
បុរសជនជាតិភាគតិចចារ៉ាយម្នាក់បារម្ភពីសុវត្ថិភាពព្រោះអ្នកភូមិចោទថាចេះអាបធ្មប់ Posted: 11 Apr 2011 12:37 AM PDT រតនគិរី៖ បុរសជនជាតិភាគតិចចារ៉ាយម្នាក់ នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងតែមានក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់គាត់ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីអ្នកភូមិថា ចេះអំពើអាបធ្មប់ ហើយរងការគំរាមកំហែងដល់អាយុជីវិត ប្រសិនបើអ្នកភូមិដទៃទៀត មានជំងឺដង្កាត់ផ្សេងៗ។ |
ចំណាយផ្នែកយោធាលើពិភពលោកនៅតែច្រើន តែកំណើនថយចុះបន្តិចម្តងៗ Posted: 11 Apr 2011 12:16 AM PDT ក្រុងស្តុកខុម៖ ក្រុមអ្នកជំនាញឈានមុខមួយ បាននិយាយនៅថ្ងៃចន្ទនេះថា ការចំណាយខាងផ្នែកយោធាទូទាំងពិភពលោក បានហក់ឡើងនៅឆ្នាំ២០១០ ទៅដល់ចំនួនមួយខ្ពស់បំផុត ១,៦ពាន់ពាន់លានដុល្លារអាមេរិក។ |
កាដាហ្វីទទួលយកផែនការសន្តិភាព តែពួកបះបោរតម្រូវឲ្យគាត់ចុះចេញពីអំណាច Posted: 10 Apr 2011 11:19 PM PDT ក្រុងទ្រីប៉ូលី៖ សហភាពអាហ្វ្រិចនិយាយនៅថ្ងៃចន្ទនេះថា មេដឹកនាំលីប៊ី មួម៉ារ កាដាហ្វី បានទទួលយកនូវផែនការបញ្ចប់ជម្លោះនៅក្នុងប្រទេសនេះ ក្នុងនោះមានទាំងបទឈប់បាញ់បន្ទាន់មួយ ប៉ុន្តែ តំណាងរូបរបស់ក្រុមបក្សប្រឆាំង បាននិយាយថា ខ្លួននឹងធ្វើការងារ លុះត្រាតែ កាដាហ្វី ចុះចេញពីអំណាច។ |
ធនាគារកណ្តាលជប៉ុនមានសុទិដ្ឋិនិយមអំពើការងើបឡើងវិញនៃសេដ្ឋកិច្ច Posted: 10 Apr 2011 10:00 PM PDT ក្រុងតូក្យូ៖ ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក ម៉ាសាអាគី ហ្ស៊ីរ៉ាកាវ៉ា នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា សេដ្ឋកិច្ចជប៉ុន ហាក់វិលត្រឡប់ទៅរកដំណើរងើបឡើងវិញហើយ នៅពេលការជាប់គាំងខាងផ្នែកផ្គត់ផ្គង់ ដែលកើតចេញពីរញ្ជួយដី និងរលកស៊ូណាមិកាលពីខែមុននោះ បានថយចុះ និងខណៈពេលការនាំចេញបានកើនឡើង។ |
Hyunadai Capital កំពុងស៊ើបអង្កេតការលេចធ្លាយទិន្នន័យអតិថិជន Posted: 10 Apr 2011 09:33 PM PDT ក្រុងសេអ៊ូល៖ មន្ត្រីម្នាក់នៅឯសេវាកម្មត្រួតពិនិត្យហិរញ្ញវត្ថុ បាននិយាយថា ក្រុមឃ្លាំងមើលហិរញ្ញវត្ថុកូរ៉េខាងត្បូង បានចាប់ផ្តើមនូវការស៊ើបអង្កេតមួយនៅថ្ងៃចន្ទ ទី១១ មេសានេះ លើករណីលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនចេញពីក្រុមហ៊ុន Hyundai Capital របស់កូរ៉េខាងត្បូង ដែលជាអង្គភាពហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់សម្ព័ន្ធ Hyundai Motor Group។ |
អ.ស.ប និងបារាំង វាយកម្ទេចអាវុធធុនធ្ងន់របស់លោក បាក់បូ នៅកូតឌីវ័រ Posted: 10 Apr 2011 09:09 PM PDT ក្រុងអាប៊ីហ្សង់៖ ឧទ្ធម្ភាគចក្ររបស់អ.ស.ប និងបារាំងជាច្រើនគ្រឿង កាលពីរាត្រីថ្ងៃអាទិត្យ បានវាយប្រហារទាហានដែលស្មោះនឹងលោក ឡូរ៉ង់ បាក់បូ មេដឹកនាំកូតឌីវ័រកំពុងក្រាញកាន់អំណាចនាពេលបច្ចុប្បន្ន ដោយធ្វើឲ្យខូចខាតដល់គេហដ្ឋានប្រធានាធិបតី និងបំផ្លាញអាវុធធនធ្ងន់ដែលប្រមុខអ.ស.ប លោក បាន គីមូន បានបញ្ជា។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |