Koh Santipheap Daily

Koh Santipheap Daily


លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ បង្កើន​ស្មារតី​ទទួល​ខុស​ត្រូវ​សម្រាប់​មន្ត្រី​ទំនាក់​ទំនង​ព្រំ​ដែន​

Posted: 16 Mar 2013 01:00 AM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ មីនា​ ឆ្លៀត​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ឫស​សីមា​ លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គ​មេ​បញ្ជា​ការរង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​បាន​ជួបសំណេះ​សំណាល​ជា​មួយ​ក្រុម​មន្ត្រី​យោធា​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-​ថៃ​ ដោយ​​មាន​ការ​ចូលរួម​ពី​លោក​​ឧត្តម​សេនីយ៍​ឯក​ សៀក សុជាតិ​ នាយ​

ស្ត្រី​​​ឆ្លង​ទន្លេ​​នៅ​តាម​ផ្លូវ​​មាន​សុ​ខ​ភាព​មិន​សូវ​ល្អ​មិន​ទាន់​​​បំបៅ​កូន​បាន​

Posted: 16 Mar 2013 12:45 AM PDT

​​រាជ​ធានី​ភ្នំពេញ ៖​ ស្ត្រី​ដែល​ឈឺពោះ​ឆ្លង​ទន្លេ​នៅ​តាម​ផ្លូវ​រថ​ភ្លើង​ខាង​ក្រោយ​ផ្សារ​គីឡូ​ម៉ែត្រ​លេខ៦​ ក្នុង​ភូមិក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សីកែវ​ កាល​ពី​ថ្ងៃទី​១២​ កុម្ភៈ​ ២០១៣ វេលា​ម៉ោង​ប្រមាណ​១១ព្រឹក ​​នោះ​​​មក​ដល់​​បច្ចុប្បន្ន​នេះ​​នៅ​មិន​ទាន់​មាន​សុខ​ភាព​ល្អធ​ម្មតា​វិញទេ ដោយ​សារ​តែ​នាង​មាន​ជំងឺ​តេតា​ណូស ។​

​​កាកបាទក្រហម​បារាំង​សន្យា​​​បន្ត​ជួយ​​ឧបត្ថម្ភ​​ដល់​​កាក​បាទក្រហម​កម្ពុជា

Posted: 16 Mar 2013 12:30 AM PDT

​​កាកបាទក្រហម​បារាំង​សន្យា​​​បន្ត​ជួយ​​ឧបត្ថម្ភ​​ដល់​​កាក​បាទក្រហម​កម្ពុជា
រាជ​ធានី​ភ្នំពេញ​ ៖ ដើម្បី​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​​​ នឹង​វាយ​តម្លៃ​លើ​គម្រោង​នានា​​របស់​កាក​បាទ​ក្រហម​​បារាំង​ដែល​អនុវត្ត​ការជួយ​លើ​ខេត្ត​ចំនួន​​​២​គឺ​ខេត្ត​កំពង់ធំ និង​​ខេត្ត​ឧត្តរ​មាន​ជ័យ លោក​សាស្រ្តា​ចារ្យហ្សង់​ ហ្រ្វង់ស័រក​ម៉ាត់​តេអឺ ប្រធាន​កាក​បាទ​ក្រហ​មបារាំ​ង បាន​ចូល​ជួប​លោក​ជំទាវ​ឃួន​ សុដារី​ សមាជិ​កា​​គណៈ​កម្មាធិ​ការ​កណ្ដាល​កាក​បាទ​​ក្រហម​កម្ពុជា​នៅ​ទី​ស្នាក់​ការ​កាក​បាទ​ក្រហម​

នាំ​អំណោយ​លោក​ស៊ុយ សែម​ និង​លោក​ជំទាវចូល​រួម​កសាង​វត្ត​កំប៉ាង​ស្វាយ​ដូន​កែវ​

Posted: 16 Mar 2013 12:15 AM PDT

នាំ​អំណោយ​លោក​ស៊ុយ សែម​ និង​លោក​ជំទាវចូល​រួម​កសាង​វត្ត​កំប៉ាង​ស្វាយ​ដូន​កែវ​
ខេត្ត​ពោធិ៍​សាត់​ ៖ ស៊ីម៉ង់ត៍​ចំនួន​១០​តោន​ ដែក​១៤​លី​៥០០​គីឡូក្រាម​ និង​៦​លី​៥០០​គីឡូ​ក្រាម​ ជា​អំណោយ​របស់​លោក​រដ្ឋមន្ត្រី​ ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ និង​លោក​ជំទាវ​ត្រូវ​បាន​លោក​ជំទាវ​ ឯម ប៉ុណ្ណា​ តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់​ លោក​ទឹង ស៊ីនី អគ្គ​នាយក​រង​ឧស្សាហកម្ម​រ៉ែ​ និង​

ស្ត្រី​ម្នាក់​ចុះ​រាវ​បង្គា​ក្នុង​ដៃ​ព្រែក​លង់​ទឹក​ស្លាប់​ដោយ​ខ្យល់​គរ​

Posted: 16 Mar 2013 12:00 AM PDT

ស្ត្រី​ម្នាក់​ចុះ​រាវ​បង្គា​ក្នុង​ដៃ​ព្រែក​លង់​ទឹក​ស្លាប់​ដោយ​ខ្យល់​គរ​
ខេត្ត​កំពត​ ៖ សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុងដៃ​ព្រែក​មួយ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​កញ្ឆែត​ ឃុំ​កំពង់​សំរោង​ ស្រុក​ទឹក​ឈូ​ ក្បែរ​ស្រែ​អំបិល​តាលាង​ កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ ។​តាម​ស្ត្រី​ឈ្មោះ​ ម៉ៅ ហ៊ុន ដែល​ជួប​ហេតុ​ការណ៍​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ស្ត្រី​ដែល​ស្លាប់​នេះ​ឈ្មោះ​ ស៊ុត​ ចៀន​ អាយុ​៤៩​ឆ្នាំ​ មាន​ប្តី​និង​មាន​កូន​ម្នាក់​រស់​នៅ​ភូមិ​ត្រពាំង​ធំ

ថវិកា​អំណោយ​បន្ថែម​ជូន​ស្ត្រី​ពិការ​ជើង​ខណៈ​នាំ​កូន​ឈឺ​មក​មន្ទីរ​ពេទ្យ​

Posted: 15 Mar 2013 11:45 PM PDT

ថវិកា​អំណោយ​បន្ថែម​ជូន​ស្ត្រី​ពិការ​ជើង​ខណៈ​នាំ​កូន​ឈឺ​មក​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់​ឆ្នាំង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មីនា​ ភ្នាក់ងារ​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ បាន​នាំ​យក​អំណោយ​របស់​លោក​សេង​ សុធូ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ជាទឹក​​ប្រាក់​ចំនួន​១៥​ម៉ឺន​រៀល​ ទៅ​ផ្តល់​ជូន​ស្ត្រី​ពិការ​ជើង​ចិញ្ចឹម​កូន​តូច​៥​នាក់​ ដោយ​ធ្វើ​ជា​កម្មករ​ឡ​ឥដ្ឋ​នៅ​ភូមិ​ស្មែត​ ឃុំស្វាយ​ជ្រំ​ ស្រុក​រលាប្អៀរ​ ខណៈ​ដែល​ប្តី​កំពុង​តែ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​គឺ​បាន​ខក​ខាន​មិនបាន​

ក្រសួង​ផែន​ការ​ និង​អង្គ​ការ​កូយ​កា​ រៀប​ចំ​គម្រោង​ផែន​ការ​វិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា​

Posted: 15 Mar 2013 11:30 PM PDT

ក្រសួង​ផែន​ការ​ និង​អង្គ​ការ​កូយ​កា​ រៀប​ចំ​គម្រោង​ផែន​ការ​វិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា​
រាជ​ធានី​ភ្នំពេញ​ ៖​ ក្រសួង​ផែន​ការ​ សហ​ការ​ជា​មួយ​នឹង​ទីភ្នាក់​ងារ​សហប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ហៅ​កាត់​ថា​ «កូយ​កា» បាន​រៀប​ចំ​អង្គ​សិក្ខា​សា​លា​ពិគ្រោះ​យោ​បល់​ថ្នាក់​ជាតិ​លើក​ទីពីរ​ ដែល​ស្តី​អំពី​គម្រោង​ផែន​ការ​មេ​ថ្នាក់​ជាតិ​សម្រាប់​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ ឆ្នាំ​២០១៤​-២០២០​ ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ ។ ពិធី​នេះ​

មន្ត្រី​​កាំ​កុង​ត្រូល​ចាប់​ការ​នាំ​ចូល​ទំ​និញ​រំ​លោភ​សិទ្ធិ​ក្រុម​ហ៊ុន​

Posted: 15 Mar 2013 11:15 PM PDT

មន្ត្រី​​កាំ​កុង​ត្រូល​ចាប់​ការ​នាំ​ចូល​ទំ​និញ​រំ​លោភ​សិទ្ធិ​ក្រុម​ហ៊ុន​
ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​វេ​លា​​ម៉ោង​៧​និង​៤៤​នា​ទី​ យប់​ថ្ងៃ​ទី​១៣​ មី​នា​ មន្ត្រី​​កាំ​កុង​ត្រូល​​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​ប៉ែត​ បាន​ធ្វើ​ការ​ឆែក​ឆេរ​រ​ទេះ​ដឹក​​ពោត​១​គ្រឿង​ ដែល​សង្ស័យ​មាន​បង្កប់​ប៊ី​ចេង​ ខណៈ​​កម្ម​ករ​អូស​ចេញ​មក​ពី​ដី​ថៃ​ ។ជា​ការ​កត់​សម្គាល់​ មន្ត្រី​កាំ​កុង​ត្រូល​​ប្រចាំ​នៅ​ច្រក​ទ្វារ​ចាប់ឃាត់​រទេះ​លួច​បង្កប់​ប៊ី​ចេង​​បាន​ចំនួន​ពីរ​ដង​​ហើយ​គិត​ទាំង​នេះ​ ដែល​លើក​មុន​រក​ឃើញ​ជាង​៥០០​គី​

ចេញ​​ពី​ជប់​លៀង​​​មង្គល​ការ​​បើក​​ឡង់​គ្រីស្ស័រ​​​​ទៅ​បុក​​​ជា​មួយ​​ហ៊ីយ៉ាន់​ដាយ​​ខ្ទេច​​​មុខ​​1​ចំហៀង

Posted: 15 Mar 2013 11:00 PM PDT

ចេញ​​ពី​ជប់​លៀង​​​មង្គល​ការ​​បើក​​ឡង់​គ្រីស្ស័រ​​​​ទៅ​បុក​​​ជា​មួយ​​ហ៊ីយ៉ាន់​ដាយ​​ខ្ទេច​​​មុខ​​1​ចំហៀង
ខេត្ត​កំពង់​​ធំ ៖ ពាក្យ​ស្លោកប្រាប់​​ថា «បើ​ស្រវឹង​​​​កុំ​បើក​​បរ» តែ​មិន​ស្តាប់​ ទើប​ចេះ​តែ​បង្ក​បញ្ហា​​ ។ កាលពី​​​​យប់​​​ថ្ងៃទី​​១៣ ​មីនា ​​​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​មួយ​​កើត​ឡើង​​​​លើ​កំណាត់​ផ្លូវ​​​​ជាតិ​លេខ​​​​៦​អា ​ស្ថិត​នៅ​​ភូមិបល័្លង្កលិច​ ​​សង្កាត់​​​ដំរី​​​ជាន់​ខ្លា ​ក្រុង​ស្ទឹង​សែន ​​​ដោយ​រថយន្ត​​​ម៉ាក​ឡង់​គ្រីស្ស័រ​ ​​​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​​​ភ្នំ​ពេញ​ 2F-5556 ​បើក​បរ​ដោយ​​​​​ឈ្មោះ​​អាំ ប៊ុន​ថា ​​​​​មានលំនៅ​​ភូមិ​​​ពោធិ៍​​សែន​

លំ​នៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​ពីរ​ខ្នង​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង​

Posted: 15 Mar 2013 10:45 PM PDT

លំ​នៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​ពីរ​ខ្នង​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ លំ​នៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ចំ​នួន​ពីរ​ខ្នង​ ត្រូវ​បាន​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង​ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​ជាប់​រវល់​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ ហើយ​បាន​បិទ​ទ្វារ​ចាក់​សោ​ទុក​ចោល​ ។​ នៅ​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​ ប្រ​ជា​ពល​រដ្ឋ​បាន​នាំ​គ្នា​ជួយ​ដង​ទឹក​ស្ទឹង​ជះ​ពន្លត់​ដែរ​ ប៉ុន្ដែ​មិន​អាច​រលត់​ឡើយ​ ហើយ​តែ​ក្នុង​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ផ្ទះ​ទាំង​ពីរ​ខ្នង​ក្លាយ​ទៅ​ជា​ចំ​

ស្រ​វឹង​ជិះ​ម៉ូ​តូ​ប៉ះ​ជា​មួយ​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​​ដួល​ម្នាក់​ឯង​

Posted: 15 Mar 2013 10:30 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្លៀក​ពាក់​ស្អាត​បាត​បាន​ដួល​​ច្រ​ងាប់​ច្រ​ងិល​ម្នាក់​ឯង​ បណ្ដាល​ឱ្យ​បែក​មុខ​បែក​មាត់​និ​យាយ​លែង​ដឹង​ខុស​ត្រូវ​ ខណៈ​ពេល​ស្រ​វឹង​ជិះ​ម៉ូ​តូ​ទៅ​ប៉ះ​ជា​មួយ​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​ដួល​ ឯ​ភាគី​ម្ខាង​ទៀត​មិន​បាន​ដួល​ទេ​ ហើយ​ជិះ​ម៉ូ​តូ​ទៅ​បាត់​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​មុខ​សាកល​វិ​ទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ជិត​គល់​ស្ពាន​អាកាស​៧​មក​រា​ តាម​ម​ហា​វិ​ថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹក​

ស្រវឹង​បើក​រថ​យន្ត​កៀរ​រឺុ​ម៉ក​ម៉ូតូ​ក្រឡាប់​ បើក​រត់​ សមត្ថ​កិច្ច​ឃាត់​​​បាន​លែង​វិញ​

Posted: 15 Mar 2013 10:15 PM PDT

ស្រវឹង​បើក​រថ​យន្ត​កៀរ​រឺុ​ម៉ក​ម៉ូតូ​ក្រឡាប់​ បើក​រត់​ សមត្ថ​កិច្ច​ឃាត់​​​បាន​លែង​វិញ​
​​​រាជធានីភ្នំពេញ ៖ រថយន្តឃ្លុបបិទជិត​ម៉ាក​គា ពណ៌ខៀវ ​អ្នក​បើក​បរ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​​​បាន​កៀរ​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​​ដឹក​ភ្ញៀវ​​បរ​ទេស​ទៅ​ព្រលាន​យន្ត​​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​​ក្នុង​ទិស​ដៅ​​ស្រប​​គ្នា បណ្តាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​​ហើយ​មនុស្ស​ជិះ​លើ​រ៉ឺម៉ក​រង​របួស​ស្រាល ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ មីនា នៅ​ចំណុច​មុខ​ខារ៉ាអ​ូខេនគរ​សម្រិត តាម​ផ្លូវ​ទេពផន សង្កាត់​

កៀរ​គ្នា​ក្រ​ពឹត​មុខ​ពេល​ចរចា​សម្ដី​មិន​សម​រម្យ​បង្ក​ជា​ទំ​នាស់​ សមត្ថ​កិច្ច​យក​រថយន្ដ​ទៅ​ខណ្ឌ​

Posted: 15 Mar 2013 10:00 PM PDT

កៀរ​គ្នា​ក្រ​ពឹត​មុខ​ពេល​ចរចា​សម្ដី​មិន​សម​រម្យ​បង្ក​ជា​ទំ​នាស់​ សមត្ថ​កិច្ច​យក​រថយន្ដ​ទៅ​ខណ្ឌ​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ រថយន្ដ​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ខៀវ​ ដឹក​កម្ទេច​ថ្ម​ជិះ​គ្នា​៣​នាក់​ បាន​បើក​កៀរ​គ្នា​ជា​មួយ​រថយន្ដ​ហាយ​ឡេន​ឌ័រ​ ពណ៌​ស​ ជិះ​២​នាក់​ប្ដី​ប្រ​ពន្ធ​ បណ្ដាល​ឱ្យ​រថយន្ដ​ហាយ​ឡែន​ឌ័រ​ ក្រ​ពឹត​បន្ដិច​ ហើយ​ទាម​ទារ​សំ​ណង​៥​០​ដុល្លារ​ តែ​ពេល​សង​រួច​ហើយ​ភាគី​ម្ខាង​ប្រើ​សម្ដី​មិន​សម​រម្យ​ ធ្វើ​ឱ្យ​ម្ចាស់​រថយន្ដ​ហាយ​ឡែន​ឌ័រ​ខឹង​ហែក​លុយ​ចោល​ ក៏​កើត​មាន​ទំ​នាស់​ ហៅ​សមត្ថ​កិច្ច​ឱ្យ​វាស់​វែង​យក​

ម៉ូតូ​បើក​បុក​គ្នាពេលធ្លាក់ភ្លៀងតាមបណ្តោយផ្លូវជាតិលេខ៣ ស្លាប់១ របួស២

Posted: 15 Mar 2013 08:48 PM PDT

ខេត្តកំពត៖បុរសម្នាក់បានស្លាប់​​និង២នាក់ទៀតរងរបួស​ធ្ងន់​ក្នុង​ហេតុការណ៏​គ្រោះថ្នាក់ចរាចរណ៏​រវា​ងម៉ូតូ​បើក​បុក​គ្នា ក្រោមតំណក់​ភ្លៀងធ្លាក់កាលពីវេលា​ម៉ោង៥ល្ងាច​ថ្ងៃ​ទី១៥ មីនា តាមបណ្តោយផ្លូវជាតិ​​លេខ៣ ស្ថិត​ក្នុង​ភូមិកំពង់​បាយ​ខាង​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ​​។ អ្នកស្លាប់​បាត់បង់​ជីវិតនិងអ្នក​របួសពុំទាន់ត្រូវបានគេ​

សាំងយ៉ុងបុកកិនកុមារីអាយុជាង១ខួបដើរ​តាមផ្លូវធ្លាយខួរស្លាប់

Posted: 15 Mar 2013 07:26 PM PDT

ខេត្តសៀមរាប៖កុមារីអាយុជាង១ខួបម្នាក់បាន​ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​ ដោយសារត្រូវ​រថយន្តសាំង​យ៉ុងបុកកិន​បែក​ក្បាលធ្លាយខួរចេញមក​ក្រៅ កាលពីវេលា​ម៉ោង​៨ព្រឹកថ្ងៃទី​១៦ មីនា តាមផ្លូវលំស្ថិតក្នុងភូមិសាលា​កន្សែង​ សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប ខណៈ​កំពុង​ដើរតាមផ្លូវ ៕

លោកយាយចំណាស់ម្នាក់ត្រូវជនដៃដល់វាយ​សម្លាប់ អត់ដឹង​មូល​ហេតុនៅក្រុងកំពត

Posted: 15 Mar 2013 06:52 PM PDT

ខេត្តកំពត៖លោកយាយចំណាស់ម្នាក់ត្រូវគេសម្លាប់នៅក្នុងចំការ​ទុរេន ខ្នុរ ស្វាយ របស់ថៅកែ​​ស្រែអំបិល​ម្នាក់​ក្នុង​ក្រុងកំពត​ ធ្វើឲ្យផ្អើល​កាលពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃទី១៥ មីនា ២០១៣ ស្ថិតក្នុង​ភូមិអណ្តូងខ្មែរ សង្កាត់អណ្តូង​ខ្មែរ ក្រុងកំពត ដោយមិន​ទាន់ដឹង​ពីមូលហេតុនោះទេ ។

បុរសម្នាក់ត្រូវឃាតករអារ.​កសម្លាប់ ប្លន់យក​ទ្រព្យសម្បត្តិអស់ជិត៣ម៉ឺនដុល្លារ

Posted: 15 Mar 2013 06:06 PM PDT

ក្រុម​ដង្ខៅ​គោ​ខ្មែរ​50​នាក់ ចាញ់​បោក​ឈ្មួញ​វៀត​ណាម អស់​ប្រាក់​រាប់​សិប​ពាន់​លាន

Posted: 15 Mar 2013 06:00 PM PDT

ខេត្ត​កំពត ៖ អ្នក​ប្រ​មូល​ទិញ​គោ​ នៅ​ខេត្ត​កំពត​ប្រ​មាណ​៥០​នាក់​ បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ជន​ជាតិ​វៀត​ណាម​២​នាក់​ ដោយ​ចោទ​ថា​​បោក​យក​លុយ​ពី​ពួក​គាត់​ដែល​យក​គោ​ទៅ​លក់​ឱ្យ​​ហើយ​បែរ​ជា​មិន​ព្រម​សង​លុយ​មក​វិញ​ ។ អ្នក​ប្រ​មូល​ទិញ​គោ​ម្នាក់​ឈ្មោះ​នេត​ ភឿង​ អា​យុ​៣៩​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​សំណាង​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដង​ទង់​ ​និយាយ​​ថា​ គាត់​ធ្លាប់​ប្រ​មូល​ទិញ​គោ​ទៅ​លក់​ឱ្យ​ជន​ជាតិ​វៀត​ណាម​៤​

មន្ត្រី​ប៉ូលិស​ឃុំ​អូរ​បាក់​រទេះ បាញ់​សម្លាប់​ខ្លួន​ធ្វើ​អត្ត​ឃាត មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់

Posted: 15 Mar 2013 05:50 PM PDT

ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍មូល​ដ្ឋាន​បាន​ធ្វើ​អត្ត​ឃាត​ដោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន​ បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣​ មីនា​ វេលា​ម៉ោង​៨​និង​៥៥​នាទី​យប់​នៅ​ចំណុច​រមណីយដ្ឋាន​ថ្ម​រូង​ ស្ថិតក្នុង​ភូមិ​ព្រៃ​ប្រសិទ្ធ​ ​ឃុំ​អូរ​បាក់​រទេះ​ ស្រុក​កំពង់​សិលា​ ។​

ងៀត​ក្របី​កំពុង​ត្រូវ​ប៉ាន់​ចោរ​លួច​ដឹក​ចូល​កុង​ស៊ី

Posted: 15 Mar 2013 05:40 PM PDT

ក្របី
រាជធានីភ្នំពេញ-ខេត្តពោធិ៍សាត់ ៖ សាច់​​ងៀតក្របី​នា​ពេល​បច្ចុប្បន្ន​​​​កំពុង​​ត្រូវ​ប៉ាន់​​នៅ​តាម​​​ហាង​ផឹក​ស៊ី​ និង​​មាន​តម្លៃ​​ថ្លៃ​ជាង​​សាច់​គោ​​ផង​ដែរ ។ ​ ដោយ​សារ​​​តែ​តម្រូវ​ការ​​​​​​​​​​​ធ្វើ​ងៀត​​​ជា​អាហារ​​​ក្លែម​​ពិសេស​​​​​បែប​នេះ​​​​ ​ទើប​​នៅ​តាម​​​ជន​បទ​​​​​បន្ថែម​ទៅ​លើ​ការ​ទិញ​​​លក់​​ ក៏​មាន​អំពើ​​​ចោរ​កម្ម​​បានកើត​​​​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់​​​ ។​​

ជុំវិញ​មរណ​ភាព​របស់​ជន​ជាប់​ចោទ អៀង សារី សហ​គមន៍​អន្តរ​ជាតិ​និង​សាធា​រណ​មតិឱ្យ​​បង្កើន​ល្បឿន​សាលា​​ក្តី

Posted: 15 Mar 2013 05:30 PM PDT

​សព​លោក​អៀង សារី
រាជ​ធា​នី​ភ្នំពេញ​ ៖ យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​សហ​ប្រធាន​នៃ​ក្រុម​មិត្ត​របស់​អង្គ​ជំ​នុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ (អ.​វ.ត.​ក)​ចុះ​ថ្ងៃ​ទី​១៤​ មី​នា​ ស្ថាន​ទូត​បារាំង​និង​ស្ថាន​ទូត​ជប៉ុន​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​មរណ​ភាព​របស់​លោក​អៀង​ សា​រី​ អតី​ត​ឧ​ប​នា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​​ប្រជា​ធិប​តេយ្យ​ ខណៈ​ដែល​សវ​នា​ការ​របស់​លោក​កំពុង​បន្ត​ ។

ប្រជា​ពល​រដ្ឋ​ត្អូញ​ត្អែរ​ពី សេវា.ត​ទឹក​ស្អាត​ប្រើ​ប្រាស់ មាន​តម្លៃ​ខ្ពស់​នៅ​ស្វាយ​រៀង

Posted: 15 Mar 2013 05:20 PM PDT

អង្គ​ភាព​រដ្ឋាករ​ទឹក​ខេត្ត​ស្វាយរៀង
ខេត្ដ​ស្វាយ​រៀង​ ៖ បច្ចុ​ប្បន្ន​ រាជ​រដ្ឋា​ភិ​បាល​កំ​ពុង​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​តាម​ទី​ប្រ​​ជុំ​ជន​ឱ្យ​បាន​ទូ​លំ​ទូលាយ ដើម្បី​ជួយ​លើ​កម្ពស់​សុខុ​មាល​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ​ ។​ ដោយ​ឡែក​នៅ​ឯ​ក្រុង​ស្វាយ​រៀង​វិញ​​ ប្រ​ជា​ពលរ​ដ្ឋ​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​ថា​ បច្ចុប្ប​ន្ន​នេះ​ពួក​គាត់​កំ​ពុង​តែ​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់​ ដោយ​សារ​តែ​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ។​

ជនជាតិ​​​បរទេស​ដែល​​លង់ទឹកព្រែក​កំពត សពបានផុស​អណ្តែតហើយ

Posted: 15 Mar 2013 05:15 PM PDT

ខេត្ត​កំពត៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ដែលលង់​ទឹក​ព្រែក​ស្លាប់ ខណៈបណ្តើរ​សង្សារដើរលេង​លើស្ពាន​ដែកផ្លូវ​រថភ្លើង​ហើយ​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ទឹកកម្សាន្តឲ្យ​សង្សារថត​រូបនោះ សពបានផុសអណ្តែតហើយកាលពី​វេលា​ម៉ោង​៣ទៀបភ្លឺ​ថៃ្ង​ទី១៦ មីនា ចំណុច​ភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុក​ទឹកឈូ​​ ។

មហន្ដ​រាយ​​ខ្យល់​ព្យុះ លំនៅ​​ឋាន​ជាង​៥០០​​ខ្នង​​ត្រូវ​​ខូច​ខាត ស្លាប់​៦​​នាក់​និង​​របួស​​៥​​នាក់

Posted: 15 Mar 2013 05:10 PM PDT

លំនៅឋានប្រជាពលរដ្ឋដែលត្រូវខ្យល់ព្យុះបោកបក់បណ្តាលឱ្យបាក់រលំ 
ខេត្ត​បន្ទាយ​មាន​ជ័យ-ខេត្ត​ព្រះ​វិហារ និង​ក្រចេះ​ ៖ ខ្យល់​ព្យុះ​ បាន​បង្ក​ឱ្យ​មាន​មហន្ត​រាយ​មួយ​ដែល​ស្មាន​មិន​ដល់​នៅ​វេលា​រសៀល​រហូត​ដល់​យប់​ថ្ងៃ​ទី​១៤​ មី​នា​ ដែល​​សរុប​នៃ​ការ​ខូច​ខាត​លំ​នៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​មាន​ចំនួន​ជាង​៥០០​ខ្នង​ ​ក្រៅ​ពី​នេះ​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៣​នាក់​បាន​ស្លាប់​ដោយ​សារ​ផ្ទះ​បាក់​សង្កត់​ ម្នាក់​ស្លាប់​ដោយ​រន្ទះ​បាញ់​ និង​៣​នាក់​របួស​ធ្ងន់​ ។ បន្ថែម​លើ​នេះ​ទៀត ​សម្ភារ​​មួយ​ចំនួន​ក៏​រង​ការ​ខូច​

លោក​ម៉ម សូណង់ដូ ត្រូវ​​បាន​ដោះ​លែង​ពី​ពន្ធនា​គារ

Posted: 15 Mar 2013 05:00 PM PDT

លោក ម៉ម សូណង់ដូ ត្រូវបានដង្ហែដោយគ្រែស្នែង 
រាជ​ធានី​ភ្នំពេញ ៖ ​​នៅ​វេលា​​​ម៉ោង​ប្រមាណ​​៩​ និង​៣០​នាទីព្រឹក​ថ្ងៃទី១៥​​ មីនា ​​លោកម៉ម​ សូណ​ង់ដូ​ ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ព្រៃ​​​ស តាម​ដី​កាសា​លា​ឧទ្ធរណ៍​ដែ​ល​បាន​សម្រេច​កាល​ពីថ្ងៃទី១៤ មីនា​ ​​ដោយ​គេ​ដាក់​គ្រែស្នែង​ និង​មាន​បាំងក្លស់​ផង​ដែរ និង​​សែង​គាត់​ចេញ​ពី​ពន្ធនា​គារ​ដោយ​​មាន​​សមា​ជិក​​សមាគម​អ្នក​​ប្រជា​​ធិប​តេយ្យ​​ប្រហែល​​ជិត​១.០០០​នាក់​នៅ​អម​សង​ខាង​ផ្លូវ​​ទះ​ដៃ​សាទ​រ​​ចំពោះវត្ត​

ភ្លើងឆេះពំនូក​ចំបើងផ្អើល​​​សមត្ថកិច្ចទូទាំង​ខណ្ឌពោធិ​សែនជ័យ

Posted: 15 Mar 2013 07:37 AM PDT

រាជធានីភ្នំពេញ​៖ ភ្លើងបាន​ឆាប​ឆេះពំនូក​ចំបើង ខ្ទម​អ្នកតា ដើមឈើ​​យ៉ាង​សន្ធោសន្ធៅផ្សែងហុយ​ទ្រលោម ធ្វើឲ្យ​ផ្អើល​​​​ដល់រថ​យន្តពន្លត់អគ្គិភ័យ​៥គ្រឿងចេញ​អន្តរាគមន៏បាញ់ពន្លត់ កាលពីវេលា​ម៉ោង៩យប់ថ្ងៃ​ទី១៥ មីនា ចំនុច​ភូមិស្រែក្នុង សង្កាត់កន្ទោក។ អ្វីដែលចាប់អារម្មណ៏គេឃើញ​អាជ្ញាធរ​ សមត្ថកិច្ច​ទូទាំង​ខណ្ឌពោធិ​​សែនជ័យបាន​

ប្រកាស​ផ្ទេរភារកិច្ច​​ និង​បំពាក់ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិនៃស្នង​ការដ្ឋាននគរបាលខេត្ត

Posted: 15 Mar 2013 03:32 AM PDT

ប្រកាស​ផ្ទេរភារកិច្ច​​ និង​បំពាក់ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិនៃស្នង​ការដ្ឋាននគរបាលខេត្ត
ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី​១៤ មីនា ២០១៣ ​នៅស្នង​ការដ្ឋាននគរបាល​​ខេត្ត បានធ្វើពិធីប្រកាស​ផ្ទេរភារកិច្ច​​​តែង​តែង​មុខ​តំណែង​​ និងបំពាក់​ឋានន្តរស័ក្តិ​​ជូន​មន្ត្រី​នគរបាល​​ខេត្ត ​ចាប់ពីថ្នាក់​វរសេនីយ៍ទោដល់ថ្នាក់ព្រិន្ទបាល​ឯក ។​​លោក​ឧត្តម​សេនីយ៍ត្រី​តាក វណ្ណថា ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានមានប្រសាសន៍​​ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ​​​នេះថា ​ក្រសួង​​មហាផ្ទៃ​​​ ក៏ដូចជា​​អគ្គ​

សម្ពោធអគារ​សិក្សា​១​ខ្នង ចំណាយ​ជាង​៦​ម៉ឺន​ដុល្លារ​​របស់​សប្បុរស​ជន​ជប៉ុន​

Posted: 15 Mar 2013 03:19 AM PDT

ពិធីសម្ពោធអគារសិក្សា
ខេត្តកណ្តាល ៖ អគារសិក្សាវ៉ាតា​ណាបិ១ខ្នង ទទឹង៧ម៉ែត្រ​​គុណ​៤០ម៉ែត្រ មានចំនួន​៥បន្ទប់​កម្ពស់​​៦,៥០ម៉ែត្រ ដំបូល​ប្រក់ក្បឿង​ស៊ីផេក​ ​​ស្ថិត​នៅ​​ក្នុង​សាលា​បឋមសិក្សាវត្ត​ចាស់ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ដែល​​ជា​​អំណោយ​របស់​​លោក​វ៉ា​តាណាបិ កាសឹម៉ា​សា និង​លោក​ស្រី វ៉ាតាណាបិ​ស៊ីហ្សឹអិ នៅប្រទេស​​ជប៉ុន ​ចំណាយទឹកប្រាក់​សាងសង់អស់ជាង​​៦ម៉ឺនដុល្លារ​ ត្រូវបានសម្ពោធ​

ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោគ្រោង​បើកការ​ដ្ឋាន​មុនថ្ងៃ​បុណ្យចូល​​ឆ្នាំខ្មែរ

Posted: 15 Mar 2013 03:12 AM PDT

ពហុកីឡដ្ឋាន​ជាតិមរតកតេជោគ្រោងបើកការដ្ឋាន​មុនថ្ងៃបុណ្យចូល​ឆ្នាំខ្មែរ
រាជ​ធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី​១៥​ មីនា ២០១៣ លោកកែប ជុតិមា ទីប្រឹក្សា​សម្តេចតេជោ​ហ៊ុន សែន និងជា​អភិបាល​រាជធានី​ភ្នំពេញ​​អមដំណើរ​ដោយលោកឧកញ៉ា​លី យ៉ុងផាត់ និងមន្ត្រីជំនាញ​ក្រោមឱវាទសាលា​រាជធានីភ្នំពេញ​ជាច្រើន​រូបទៀត​ បានអញ្ជើញ​ទៅ​ពិនិត្យ​មើល​ទីតាំង ដែលត្រូវសាងសង់​ពហុកីឡដ្ឋាន​ថ្មីនេះ ស្ថិតនៅក្នុងសង្កាត់ព្រែក​តាសេក ខណ្ឌឬស្សីកែវ លើផ្ទៃដីប្រមាណ៨៣

ឆេះរថយន្ត​​កាមរី​ឆ្លាម​​អស់​គ្មាន​​សល់​ ខណៈ​​កំពុង​បើក​បរ​

Posted: 15 Mar 2013 03:07 AM PDT

ខេត្ត​មណ្ឌលគិរី ៖ ​រថយន្តម៉ាក​កាមរីឆ្លាម ពណ៌​ត្រីឆ្លូញ មួយគ្រឿង​ត្រូវបានភ្លើង​ឆេះសន្ធោ​​សន្ធៅ​​អស់​​គ្មាន​សល់ ខណៈ​​កំពុង​​បើក​បរ តែ​មិន​​បណ្តាល​​ឲ្យ​​មាន​​មនុស្ស​​​ណា​ម្នាក់​រង​របួសនោះ​ឡើយ ។ ​ហេតុ​ការណ៍​​នេះ​កើត​ឡើង កាលពីវេលា​ម៉ោង៦និង១៥​នាទី​ល្ងាច​​ថ្ងៃ​ទី១៤ មីនា ២០១៣ នៅលើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៧៦ ត្រង់​ចំណុច​​គីឡូម៉ែត្រ​​លេខ៧២ ស្ថិត​ក្នុង​ឃុំសែន​មនោរម្យ ស្រុក​អូររាំង ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!