Koh Santipheap Daily

Koh Santipheap Daily


កម្ម​ករ​សំណង់​២​នាក់​បង​ប្អូន​ដែល​រថយន្ត​បុក​ពិការ​អំពាវនាវ​​ឱ្យ​សមត្ថ​កិច្ច​ជួយ​

Posted: 14 Mar 2013 12:40 AM PDT

ជនរងគ្រោះសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ កម្មករសំណង់​២នាក់បង​ប្អូន ដែលរង​គ្រោះក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរា​ចរណ៍​នៅ​លើកំណាត់ផ្លូវ​ជាតិលេខ១ ក្នុង​ភូមិ​សាស្រ្ត​​សង្កាត់ច្បារអំពៅ​ទី២ ខណ្ឌមាន​ជ័យ កាលពីយប់​ថ្ងៃទី៩ មីនា ២០១៣ ហើយកំពុង​សម្រាកព្យាបាល​របួសនៅមន្ទីរ​ពេទ្យកាល់​ម៉ែត បានអំពាវ​នាវសុំឲ្យ​សមត្ថ​​កិច្ចជួយរក​យុត្តិធម៌ជូនរូបគាត់​ទាំង២នាក់​ផង ពិសេសសុំ​ឱ្យ​សមេ្តច​តេជោ ហ៊ុន សែន និងលោក​ជំទាវ

ចាស់ៗ​មិននៅ​ផ្ទះក្មេង​ៗ​លេង​បាយ​ឡុក​បាយ​ឡ​កេះ​ដែក​កេះ​ឆេះ​ផ្ទះ​​​៣​ខ្នង​ហ្មត់​សល់​តែគ្រោង​ឆ្អឹង​​

Posted: 14 Mar 2013 12:35 AM PDT

ផ្ទះដែល​ឆេះ​ហ្មត់​គ្មាន​សល់​
ក្រុងប៉ោយប៉ែត ៖ អគ្គិភ័យបាន​លេបត្របាក់លំនៅ​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ​អស់​៣ខ្នង​សល់តែគ្រោង​ឆ្អឹង ​ដែល​អគ្គិភ័យ​​​នេះ​ផ្ដើម​ចេញពី​ក្មេងៗ​លេងបាយ​ឡុក​​បាយឡខិត​ដែកកេះ​លេង ។ ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ​​វេលាម៉ោងជិត១២​ព្រឹកថ្ងៃទី​១៤ មីនា ២០១៣ នៅ​ភូមិ​ក្បាល​ស្ពាន​​១ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែត ធ្វើឲ្យមាន​ការ​ភ្ញាក់ផ្អើល​​ទាំង​ថ្ងៃ។ ​លំនៅ​ឋាន​​ដែលត្រូវ​បានអគ្គិភ័យ​​បំផ្លាញទាំង​៣ខ្នង​

ខេត្ត​មណ្ឌល​គិរី​មាន​6​សហគមន៍​ទទួល​បាន​វិញ្ញា​បនបត្រ​សម្គាល់​កម្ម​សិទ្ធិ​សមូហ​ភាព​

Posted: 14 Mar 2013 12:30 AM PDT

ខេត្ត​មណ្ឌល​គិរី​មាន​6​សហគមន៍​ទទួល​បាន​វិញ្ញា​បនបត្រ​សម្គាល់​កម្ម​សិទ្ធិ​សមូហ​ភាព​
ខេត្ត​មណ្ឌលគិរី ៖​ ថ្លែង​ក្នុង​ពិធី​ផ្តល់​វិញ្ញា​បនបត្រ​សម្គាល់​កម្ម​សិទ្ធិ​សមូហភាព​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​ ក្នុង​ភូមិ​អូរ​ច្រា​ ឃុំ​ស្រែ​ព្រះ​ ស្រុក​កែវ​សីមា​​ កាល​ពី​ថ្ងៃ​ទី​១១​ មីនា​ លោក​ទេស​រដ្ឋ​មន្ត្រី​អុឹម ឈុនលឹម​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ និង​សំណង់​ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ខេត្ត​មណ្ឌល​គិរី​មាន​៦​សហគមន៍​ហើយ​ដែល​បាន​ទទួល​វិញ្ញា​បន​បត្រ​សម្គាល់​

ចាប់ឃាត់​រថយន្ត​​ដឹក​ឈើ​​ក្រុម​ហ៊ុន​​៤​គ្រឿង​សង្ស័យ​ផ្ទុក​លើ​ស​ច្បាប់អនុញ្ញាត​​ឱ្យ​​ដឹក​ជញ្ជូន​

Posted: 14 Mar 2013 12:17 AM PDT

រថយន្ត​ដឹក​ឈើ​​ដែល​ត្រូវឃាត់​ខ្លួន​
ខេត្ត​ក្រចេះ ៖ មន្ត្រីរដ្ឋបាល​ព្រៃ​ឈើ​ខេត្តក្រចេះបាន​ចាប់ឃាត់រថយន្ត​យីឌុបដឹកឈើ​របស់ក្រុមហ៊ុន​​ចំនួន៤​​គ្រឿង ក្រោយពី​សង្ស័យថា មាន​​ផ្ទុក​ឈើ​លេខ​២ លើសពីច្បាប់​អនុញ្ញាតឱ្យដឹកជញ្ជូន។ ការចាប់ឃាត់​រថយន្ដដឹកឈើទាំង​៤គ្រឿងនេះ បានធ្វើឡើង​កាលពីយប់ថ្ងៃ​ទី១៣ មីនា ២០១៣ នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ៧

ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​ពី​ការ​លុប​បំបាត់​ប៉ុស្តិ៍​អនា​ធិប​តេយ្យ​ និង​អនុវត្ត​បទ​បញ្ជា​លេខ​02​បប​ ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​និង​បង្ក្រាប​ឈើ​គ្រ​ញូង​

Posted: 14 Mar 2013 12:15 AM PDT

ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​ពី​ការ​លុប​បំបាត់​ប៉ុស្តិ៍​អនា​ធិប​តេយ្យ​ និង​អនុវត្ត​បទ​បញ្ជា​លេខ​02​បប​ ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​និង​បង្ក្រាប​ឈើ​គ្រ​ញូង​
ខេត្ត​ក្រ​ចេះ​ ៖ ទន្ទឹម​នឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ចេញ​សេច​ក្តី​សម្រេច​ស្តី​ពី​ការ​បង្កើត​គណៈ​បញ្ជា​ការ​ដឹក​នាំ​ត្រួត​ពិនិត្យ​ និង​លុប​បំបាត់​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនា​ធិប​តេយ្យ​តាម​ផ្លូវ​គោក​-ផ្លូវ​ទឹក​ និង​បទ​បញ្ជា​លេខ​០២​បប​ ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​និង​បង្ក្រាប​ ការ​កាប់​ ការ​ដឹក​ជញ្ជូន​ ការ​ប្រ​មូល​ ការ​ស្តុក​ទុក​ និង​ការ​នាំ​ចេញ​ឈើ​គ្រញូង​នោះ​ ថ្លែង​ទៅ​កាន់​មន្ត្រី​ក្រោម​ឱ​វាទ​ចំនួន​រាប់​រយ​នាក់​កាល​

ខេមរៈ សិរីមន្ត ​បំភ្លឺ​ពីហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ (មានវីដេអូឃ្លីប)

Posted: 14 Mar 2013 12:12 AM PDT

លោក​ខេមរៈ សិរីមន្ត បំភ្លឺ​ពីហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍
រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀង​នៅក្នុងផលិតកម្ម​សាន់ដេ លោក​ខេមរៈ សិរីមន្ត បាន​ចេញមុខធ្វើការ​បកស្រាយជុំវិញ​ហេតុការណ៍​គ្រោះ​​ថ្នាក់ចរាចរណ៍​ដែលបានកើតឡើង​រវាងរថយន្តរបស់​លោកនិងរថយន្តកុងតឺន័រ​តាមបណ្តោយផ្លូវ​ជាតិលេខ៤កាល​ពីថ្ងៃទី៧ មីនា ២០១៣ កន្លងមកនេះ។

UCIពង្រឹង​គោល​ជំ​ហរ​លើ​ការ​ប្រើ​ថ្នាំ​ Corticoid

Posted: 14 Mar 2013 12:12 AM PDT

សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ​(UCI)បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​បាន​ពង្រឹង​បន្ថែម​នូវ​គោល​នយោ​បាយ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​តាម​រយៈ​ការ​អនុ​ញ្ញាត​ឱ្យ​បណ្តា​កីឡាករ​/កីឡាការិនី​ឈប់​សម្រាក​ពី​ការ​ប្រ​ណាំង​រយៈ​ពេល​៨​ថ្ងៃក្រោយ​ពី​ពួក​គេ​ចាក​់​ថ្នាំ​ Corticoids ។​ នៅ​ក្នុង​សេចក្តី​ប្រ​កាស​មួយ សហ​ព័ន្ធ UCI​បាន​បញ្ជាក់​ថា៖ «វេជ្ជ​បណ្ឌិត​ដែល​ជា​អ្នក​ផ្តល់​ការ​ចាក់​ថ្នាំ​ប្រ​

ស៊ី​សូ​រ៉ា​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រ​កួត​ជា​ថ្មី​

Posted: 14 Mar 2013 12:11 AM PDT

កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​របស់​អង់​គ្លេស​ឌី​រ៉េក ស៊ី​សូ​រ៉ា​នៅ​សប្តាហ៍​នេះ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រ​កួត​ជា​ថ្មី​បន្ទាប់​ពី​ត្រូវ​បាន​ដក​ហូត​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពេល​រូប​គេ​វាយ​តប់​គ្នា​​ជា​មួយ​កីឡាករ​ដេវីដ ហេ​អំ​ឡុង​ពេល​ធ្វើ​សន្និ​សីទ​កា​សែតមួយ​នៅ​ក្រុង​មុយ​និច​ ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​កន្លង​ទៅ​​ ។ ​នៅ​ខែ​មេសា​ឆ្នាំ​ដដែល​ ក្រុម​ប្រឹក្សា​ប្រ​ដាល់​របស់​អង់​គ្លេស(BBBC)​​បាន​

នាង​គ្វី​តូ​វ៉ា​ហាល​អាវ​នៅ​ BNP Paribas Open ត្រឹម​វគ្គ​1/4

Posted: 14 Mar 2013 12:10 AM PDT

យុទ្ធ​​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​បាល់​កម្ម​វិធី BNP​ Paribas​ Openប្រ​​ចាំ​ឆ្នាំ​២០១៣​នៅ​សហ​រដ្ឋ​អា​មេរិក​របស់​កីឡា​កា​រិ​នី​ជើង​ខ្លាំង​ឆែក​ប៉េត្រា​ គ្វី​តូ​វ៉ា​ត្រូវ​បាន​បញ្ចប់​ត្រឹម​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣​មី​នា​ បន្ទាប់​ពី​នាង​ចាញ់​ក្រោម​ថ្វី​ដៃ​កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា គី​រី​ឡឹន​កូ​ក្នុង​លទ្ធផល​​៤-៦, ៦-៤​និង​៦-៣​ ។​

សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ក្រុម​យុវជន​ យុវ​នារី​9​នាក់​​ សម្ងំ​សេព​ថ្នាំ​ញៀន​ក្នុង​ផ្ទះ​សំ​ណាក់​សុ​ម៉ា​នី​

Posted: 14 Mar 2013 12:00 AM PDT

សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ក្រុម​យុវជន​ យុវ​នារី​9​នាក់​​ សម្ងំ​សេព​ថ្នាំ​ញៀន​ក្នុង​ផ្ទះ​សំ​ណាក់​សុ​ម៉ា​នី​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ យុវ​វ័យ​ប្រុស​ស្រី​ចំ​នួន​៩​នាក់​ បាន​ត្រូវ​ន​គរ​បាល​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​ក្រ​សួង​មហា​ផ្ទៃ​​ សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ ចុះ​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​សំ​ណាក់​យី​ហោ​ សុ​ម៉ា​នី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទ្រា​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​៨​និង​១​០​នា​ទី​យប់​​ថ្ងៃ​ទី​១​២​ មី​នា​​ ។​

កូន​ក្រ​មុំ​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​នៅ​អា​កាស​យាន​ដ្ឋាន​

Posted: 14 Mar 2013 12:00 AM PDT

កូន​ក្រ​មុំ​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​នៅ​អា​កាស​យាន​ដ្ឋាន​
សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១៣​ មី​នា​ ផ្សាយ​ថា​នាង​ប្រ៊ីត​ថា​នី​ ថូន បាន​បង្កើត​រឿង​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​មួយ​នៅ​បរិ​វេណ​អា​កាស​យាន​ដ្ឋាន​វីន​ រ៉ូ​ជើរ​​ រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ សហ​រដ្ឋ​អា​មេ​រិក​ ដោយ​បាន​​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​​ ក្រោម​ក្រ​សែ​ភ្នែក​មហា​ជន​ច្រើន​កុះ​ករ​ ។

ឥណ្ឌា ៖ ស្លាប់​7​នាក់​ក្នុង​ការ​វាយ​ប្រហារ​របស់​ពួក​ឧទ្ទាម​នៅ​កា​ស្មៀរ​

Posted: 13 Mar 2013 11:59 PM PDT

នៅ​​ព្រំ​ដែន​កា​ស្មៀរ​រវាង​ឥណ្ឌា​និង​ប៉ាគី​ស្ថាន​
ប្រភព​ព័ត៌​មាន​ប៉ូលិស​មួយ​រាយ​ការណ៍​ថា ទាហាន​ឥណ្ឌា​៥​នាក់​ និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​២​នាក់ បាន​ត្រូវ​ស្លាប់​​កាល​ពី​ថ្ងៃ​ទី​១៣ មីនា ក្នុង​ការ​វាយ​ប្រហារ​មួយ​សំដៅ​​លើ​កង​​កម្លាំង​សន្តិ​សុខ​នៅ​ទីក្រុង​ស្រុី​ណា​ហ្គា ជា​ទីក្រុង​សំខាន់​​នៃ​តំបន់​កា​ស្មៀរ​ឥណ្ឌា ។ ប្រភព​នេះ​អះ​អាង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ទាហាន​​ឥណ្ឌា​​៥​នាក់​ត្រូវ​ស្លាប់​ ហើយ​យើង​បាន​កម្ទេច​ពួក​ឧទ្ទាម​២​នាក់ ។ ប៉ូលិស​

អតី​ត​អ្នក​ចរចា​នុយ​ក្លេ​អ៊ែរ​ជា​បេក្ខជន​ប្រធានា​ធិបតី​អីុ​​រ៉ង់​

Posted: 13 Mar 2013 11:57 PM PDT

លោក​រូ​ហានី​
ទូរ​ទស្សន៍​អីុ​រ៉ង់​ PRESS TV រាយ​ការណ៍​ថា អតីត​អ្នក​ចរ​ចា​នុយ​ក្លេ​​អ៊ែរ​អីុ​រ៉ង់​ លោក​ហា​សាន់ រូ​ហានី នឹង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​​សម្រាប់​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ ។គណប​ក្ស​កណ្តាល​និយម​ និង​អភិវឌ្ឍន៍​អីុ​រ៉ង់​បាន​ប្រកាស​ជ្រើស​រើស​លោក​រូ​ហានី​ ជា​បេក្ខ​ជន​ប្រធានា​ធិបតី​សម្រាប់​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​​ែដល​គ្រោង​ធ្វើ​នា​ខែ​មិថុនា​ខាង​មុខ​នេះ ។

ជីដូន​​នឹក​ចៅ​ពេក​មក​យក​ចៅទៅ​លេងផ្ទះ​ដូច​យក​ឱ្យទៅ​លង់​​ទឹកស្លាប់​

Posted: 13 Mar 2013 11:56 PM PDT

កុមារីរងគ្រោះ
ខេត្ត​ឧត្តរមានជ័យ ៖ ក្មេងស្រីរង​គ្រោះម្នាក់​ឈ្មោះកា សោភាទើប​តែមានអាយុ៤ឆ្នាំ ត្រូវបានលង់​ទឹកស្រះស្លាប់​បាត់​បង់ជីវិត​មានឪពុក​ឈ្មោះកា ជុង អាយុ២៥ឆ្នាំ​ប្រពន្ធឈ្មោះគក់ ហ៊ីង ហៅយ៉ងយឿ អាយុ២៣ឆ្នាំ មានទីលំនៅ​ភូមិត្រពាំ​ងប្រាសាទ ឃុំត្រពាំ​ងប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ នៅ​ពេល​ជីដូន​យកទៅលេងផ្ទះ ។ ហេតុការណ៍​នេះបានកើតឡើង​នៅក្នុងភូមិចិនយំ ឃុំផ្អាវ ស្រុកត្រពាំង​ប្រាសាទ

យុវ​ជន​ញៀន​ថ្នាំ​ខឹង​មិន​ឱ្យ​ចូល​ផ្ទះ​ទិញ​សាំង​មួយ​ដប​​​គំ​រាម​ដុត​ផ្ទះ​ផ្អើល​អ្នក​ជិត​ខាង​​

Posted: 13 Mar 2013 11:52 PM PDT

យុវ​ជន​ញៀន​ថ្នាំ​ខឹង​មិន​ឱ្យ​ចូល​ផ្ទះ​ទិញ​សាំង​មួយ​ដប​​​គំ​រាម​ដុត​ផ្ទះ​ផ្អើល​អ្នក​ជិត​ខាង​​
រាជ​ធា​នី​ភ្នំពេញ​ ៖ តាម​ការ​អះ​អាង​របស់​បុរស​ម្នាក់​ដែល​ជា​បង​ប្រុស​បាន​ឱ្យ​ដឹង​ថា​ ប្អូន​ប្រុស​របស់​គាត់​ជា​មនុស្ស​ញៀន​ថ្នាំ​ ដោយ​សារ​ខឹង​ក្រុម​គ្រួ​សារ​មិន​ឱ្យ​ចូល​​ផ្ទះ​បាន​ទិញ​សាំង​មួយ​ដប​យក​មក​គំ​រាម​ចាក់​ដុត​ផ្ទះ​ចោល​ ត្រូវ​ប្រជា​ពល​រដ្ឋ​ជិត​ខាង​ផ្អើល​ឆោ​ឡោ​ទើប​ប្អូន​ប្រុស​ញៀន​ថ្នាំ​នោះ​រត់​គេច​ខ្លួន​បាត់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេ​លា​ម៉ោង​១០​និង​២០​នា​ទី​យប់​ថ្ងៃ​ទី​១៣​ មី​នា​ នៅ​ផ្ទះ

ស្លាប់​3​នាក់​លើ​ស្ពាន​គីហ្សុ៊ណា​ ក្នុងនោះ​​ម្នាក់​ប្លោង​ចូល​ទន្លេ​

Posted: 13 Mar 2013 11:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​ ៖ ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅ​លើ​ស្ពាន​គីហ្សុ៊ណា​រវាង​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​១​គ្រឿង​ពណ៌​ខ្មៅ​​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 2P-5571 បាន​បើក​បុក​ម៉ូតូ​ម៉ាកស្មាស​រីវ៉ូ​១​គ្រឿង​លាន់​ដូច​រន្ទះ​ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ ក្នុង​នោះ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​ប្លោង​ចេញ​ពី​ម៉ូតូ​រង​របួស​ធ្ងន់​ និង​ស្លាប់​បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ។​ ចំណែក​ស្ត្រី​ម្នាក់​

សង្ឃ​វៀត​ណាម​ជិះ​ម៉ូតូ​ឌុប​និមន្ត​ទៅ​បុណ្យ​សព​ចូល​ស្បង់ចីវរ​ក្នុង​ច្រវាក់​ម៉ូតូ​ដួល​បាក់​ដៃ​ស្តាំ​

Posted: 13 Mar 2013 11:45 PM PDT

សង្ឃ​វៀត​ណាម​ជិះ​ម៉ូតូ​ឌុប​និមន្ត​ទៅ​បុណ្យ​សព​ចូល​ស្បង់ចីវរ​ក្នុង​ច្រវាក់​ម៉ូតូ​ដួល​បាក់​ដៃ​ស្តាំ​
រាជធានីភ្នំពេញ ៖​ ព្រះសង្ឃ​ជន​ជាតិ​វៀត​ណាម​មួយ​អង្គ​និមន្ត​តាម​ម៉ូតូ​ឌុប​ពី​ច្បារ​អំពៅ​ទៅ​សូត្រ​ធម៌​ក្នុង​ពិធី​បុណ្យ​សព​នៅ​ម្តុំ​ផ្សារ​ចាស់​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ​ស្បង់​ចីវរ​របស់​ព្រះសង្ឃ​បាន​ចូក​ក្នុង​ច្រវាក់​ម៉ូតូ​ដែល​អត់​មាន​គម្រប​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​​ព្រះសង្ឃ​អង្គ​នោះ​បាន​ច្រត់​ដៃ​ចូល​ក្នុង​គម្រប​ច្រវាក់​របួស​បាក់​កដៃ​ខាង​ស្តាំ​ កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១២​ មីនា​ តាម​ផ្លូវ​

រថយន្ត​ដឹកជី​​ធ្លាយ​ហ្គាស​ឆេះ​នៅ​លើ​ដង​ផ្លូវ​​

Posted: 13 Mar 2013 11:33 PM PDT

រថយន្ត​ដឹកជី​​ធ្លាយ​ហ្គាស​ឆេះ​នៅ​លើ​ដង​ផ្លូវ​​
កាលពី​​ថ្ងៃទី​១៣ មីនា ​កា​សែត​​ថៃ​​បានផ្សាយ​​​ឱ្យ​ដឹង​ថា ​រថយន្ត​​ផ្ទុក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បាន​ក្រឡាប់​​​​ធ្លាយ​​ហ្គាស​​​​​​បង្ក​ឱ្យ​​​ឆាប​​​ឆេះ​នៅ​លើ​​​ដង​​ផ្លូវ​​​ឡេ-​វាំង​សាពុង ​​។ ក្រោយ​​ពី​ទទួល​បាន​​ព័ត៌​មាន​នេះ​​​ប៉ូលិស​​ក៏​នាំ​កម្លាំង​​និង​​ក្រុម​ពន្លត់​​អគ្គិភ័យ​​​​ទៅ​​​ដល់​កន្លែង​កើត​ហេតុ ។​​ ​នៅ​ចំណុច​កើត​ហេតុ​​​គេ​ឃើញ​រថយន្ត​ផ្ទុក​​​​ទំ​និញ​​​​មួយ​គ្រឿង​​​ក្រឡាប់​​​នៅ​ក្បែរ​​ផ្លូវ​​​​ដោយ​មាន​បាវ​​​​ជីអ៊ុយ​​រេ៉​​​ជា​ច្រើន​​​​​ធ្លាក់​​​របាត់​​រប៉ាយ​​នៅ​

រណារ​យន្ត​៦​គ្រឿង​ត្រូវ​អាជ្ញា​ធរ​ស្រុក​ថាឡាបរិវ៉ាត់​ដកហូត​ប្រគល់ឱ្យ​មេព្រៃ

Posted: 13 Mar 2013 11:30 PM PDT

រណារ​យន្ត​៦​គ្រឿង​ត្រូវ​អាជ្ញា​ធរ​ស្រុក​ថាឡាបរិវ៉ាត់​ដកហូត​ប្រគល់ឱ្យ​មេព្រៃ
​ខេត្ត​ស្ទឹងត្រែង ៖ ម៉ាស៊ីន​ត្រង់សឺន័រអារ​ឈើចំនួន៦​គ្រឿង​ ត្រូវ​កម្លាំង​អាជ្ញាធរស្រុកសហការ​ជាមួយ​កម្លាំងរដ្ឋ​បាល​ព្រៃ​ឈើ​ និង​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថនគរបាលស្រុកថា​ឡាបរិវ៉ាត់ចុះធ្វើការបង្ក្រាប ​និងដកហូតបន្ទាប់​​ពីត្រូវជន​ខិលខូច​លួច​ឆក់ឱកាស​នាំគ្នា​កាប់ផ្តួល​រំលំទន្ទ្រានព្រៃយក​ដីធ្វើកម្ម​សិទ្ធិ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៤ មីនា ២០១៣

Posted: 13 Mar 2013 11:27 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៤ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​បែន​ដឹក​ខ្សាច់​និង​ហាយ​ឡែនឌ័រ​ចង​កំហឹង​ជាមួយ​របាំង​ថ្ម​បុក​កម្ទេច​8​កង់​ ទ្រេត​មួយ​ចំនួន​ដោយ​មូល​ហេតុ​បើកបរ​ក្នុង​ស្ថាន​ភាពស្រវឹង​ជោក​ជាំ​និង​ធ្វេស​ប្រហែស

Posted: 13 Mar 2013 11:15 PM PDT

រាជធានី​ភ្នំពេញ​ ៖ របាំង​ថ្ម​ស្ទើរ​គ្រប់​មហា​វិថី​ត្រូវ​ទទួល​រង​ការ​បុក​បំផ្លាញ​ពីសំណាក់​អ្នក​បើក​បរ​ទាំង​បំពាន​ច្បាប់​ចរាចរណ៍​សឹង​តែ​ជា​រៀង​រាល់​រាត្រី​ ទោះ​ជា​សាលា​រាជ​ធានី​ចាត់​វិធាន​ការ​យ៉ាងធ្ងន់​ធ្ងរ​ចំពោះ​មនុស្ស​ទាំង​នោះ​យ៉ាង​ណា​ក្តី​ ក៏​នៅ​តែ​ករណី​នេះ​កើត​ឡើង​ឥត​ស្រាក​ស្រាន្ត​ដដែល ។​ មើល​ចុះ​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​បែន​ពណ៌​ស​ ដឹក​ខ្សាច់​ហូរ​ទឹក​កក្លាក់​ពេញ​ថ្នល់​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ

សភាព​ការណ៍​នៅ​ឧប​ទ្វីប​កូរ៉េ​នៅ​តែ​​ក្តៅ​គគុក​ដោយ​កូរ៉េ​​ទាំង​2​គំរាម​គ្នា​​ទៅ​វិញ​ទៅ​មក​

Posted: 13 Mar 2013 11:04 PM PDT

កង​កម្លាំង​អាកាស​កូរ៉េ​ខាង​ជើង​
ប្រ​ទេស​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​​កាល​ពី​ថ្ងៃ​ទី​១៣ មីនា ពី​ការ​ដាក់​ទោស​យ៉ាង​ម៉ឺង​ម៉ាត់​មួយ ជា​ការ​ឆ្លើយ​តប​​ចំពោះ​អំពើ​ប្រទូស្ត​​​រ៉ាយ​ចំពោះ​ខ្លួន​ពី​សំណាក់​កូរ៉េ​ខាង​​ត្បូង ។យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA​ ថា អ្នក​នាំ​ពាក្យ​​ម្នាក់​​របស់​កង់​ទ័ព​​ប្រជា​ជន​កូរ៉េ​​បាន​រៀប​រាប់​ពី​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ចំនួន​ និង​សកម្ម​ភាព​ទាំង​ឡាយ​របស់​កូរ៉េ​ខាង​ត្បូង​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៦ មីនា​មក

អាសឺ​វែក​អាហ្សង់​ទីន​ JORGE MARIO BERGOGLIO ត្រូវ​បាន​ជ្រើស​តាំង​ថា​សម្តេច​ប៉ាប​ទី​266

Posted: 13 Mar 2013 11:02 PM PDT

សម្តេច​បា៉ប​ថ្មី​ព្រះ​នាម​ហ្វ្រង់​ស្វ័រ​ទី​១​
អាសឺ​វែក​ ក្រុង​ប៊ុយ​ណូ​ស៊ែ​ប្រទេស​អាហ្សង់​ទីន​ JORGE MARIO BERGOGLIO ត្រូវ​បាន​ជ្រើស​តាំង​កាល​ពី​​ថ្ងៃ​ទី​១៣ មីនា ជា​សម្តេច​ប៉ាប​ទី​២៦៦ ក្នុង​ឱកាស​នៃ​​កិច្ច​ប្រជុំ​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​បណ្តា​កាឌី​ណាល់​នៅ​បុរី​វ៉ាទី​កង់​ ។សម្តេច​ប៉ាប​​ថ្មី​​ត្រូវ​បាន​ផ្តល់​ព្រះ​នាម​ថា ហ្វ្រង់​​ស្វ័រ​ទី​១​​ ។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ជន​​ហ្សេ​ស្វីត​ JESUITE មា្នក់​ក្លាយ​​ទៅ​ជា​សម្តេច​ប៉ាប​ ។

ផ្ទុះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ផ្អើល​ដល់​សមត្ថ​កិច្ច​មូល​ដ្ឋាន​

Posted: 13 Mar 2013 11:00 PM PDT

ផ្ទុះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ផ្អើល​ដល់​សមត្ថ​កិច្ច​មូល​ដ្ឋាន​
រាជធានី​ភ្នំពេញ​ ៖​ អំពើ​ហិង្សា​យ៉ាង​កំរោល​បាន​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ ក្នុង​ភូមិ​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង១​ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១១ មីនា​ ឆ្នាំ​២០១៣​ បណ្តាល​ឱ្យ​ទាំង​២នាក់​ប្តី​ប្រពន្ធ​​រង​របួស​ដូច​គ្នា​ និង​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មាន​ជ័យ​ ។

ឆេះ​ផ្ទះ​២​ខ្នង​ហ្មត់​​ ដោយ​សារ​ទុស្សេ​ខ្សែភ្លើង​​នៅ​សង្កាត់​​ដង្កោ

Posted: 13 Mar 2013 10:56 PM PDT

រាជធានីភ្នំពេញ ៖ ​ផ្ទះ​ឈើ​២​ខ្នង​ទំហំ​៥​គុណ​៦​ម៉ែត្រ​​ត្រូវ​បាន​អគ្គិភ័យ​​​លេប​ត្របាក់​អស់​សល់​តែ​ផេះផង់​​វេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​​១៤ មីនា ២០១៣ ​នៅ​ជាប់​មាត់​​ស្ទឹង​ព្រែក​​ត្នោត ​ស្ថិត​​ក្នុងភូមិ​​បាគូ សង្កាត់​​ដង្កោ ​ខណ្ឌ​​ដង្កោ ។

ស្រ​វឹង​ទឹក​ត្នោត​ជូរ​ចាប់​រំលោភ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អា​យុ​នៅ​ច្រាំង​ទន្លេ​

Posted: 13 Mar 2013 10:30 PM PDT

ស្រ​វឹង​ទឹក​ត្នោត​ជូរ​ចាប់​រំលោភ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អា​យុ​នៅ​ច្រាំង​ទន្លេ​
ខេត្ត​ស្ទឹង​ត្រែង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មី​នា​ កម្លាំង​ន​គរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​កាន់​សា​លា​ដំបូង​ខេត្ត​ បន្ទាប់​ពី​ជន​ជាប់​ចោទ​រូប​នោះ​បាន​ប្រ​ព្រឹត្ត​សកម្ម​ភាព​រំ​លោភ​សេព​សន្ថ​វៈ​លើ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អា​យុ​កាល​ពី​ថ្ងៃ​ទី​១១​​ មី​នា​ នៅ​ចំណុច​កោះ​បន្ទាយ​ ភូមិ​កោះ​ល្ង​ ឃុំ​ព្រះ​រំ​កិល​ ស្រុក​ថា​ឡា​ប​រិ​វ៉ាត់​ ។

ន​គរ​បាល​ខណ្ឌ​7​មករា​ ឆ្មក់​ចាប់​ក្រុម​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​

Posted: 13 Mar 2013 10:15 PM PDT

ន​គរ​បាល​ខណ្ឌ​7​មករា​ ឆ្មក់​ចាប់​ក្រុម​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ ន​គរ​បាល​ខណ្ឌ​៧​មក​រា​ កាល​ពី​េ​វលា​ម៉ោង​៨​និង​៣​០​នា​ទី​យប់​ថ្ងៃ​ទី​១​១​ មី​នា​ បាន​ពួន​ស្ទាក់​ឆ្មក់​ចាប់​ខ្លួន​ក្រុម​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំ​នួន​២​នាក់​ នៅ​ចំ​ណុច​ផ្លូវ​លេខ​២​១​១​ និង​ផ្លូវ​លេខ​១៨២​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ព្រម​ទាំង​ដក​ហូតបាន​​ម្សៅ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​ កាំ​បិត​សាំង​គីម​១​ និង​ម៉ូ​តូ​មួយ​គ្រឿង​ដែល​ក្រុម​នេះ​ជិះ​ធ្វើ​សកម្ម​ភាព​ ។​

ឡាយ​អិន​​ស្ព័ត​ក្លឹប​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​​កីឡា​បាល់​ទាត់​

Posted: 13 Mar 2013 10:09 PM PDT

ឡាយ​អិន​​ស្ព័ត​ក្លឹប​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​​កីឡា​បាល់​ទាត់​
រាជ​ធានី​ភ្នំពេញ ៖ ដោយ​មើល​ឃើញ​ពី​​ភាព​រីក​ចម្រើន​លើ​វិស័យ​កីឡា​បាល់​ទាត់ ក៏​ដូច​ជា​មាន​បំណង​ចូល​រួម​ចំណែក​​លើក​កម្ពស់​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា​ផង​ដែរ​នោះ ឡាយ​អិន​ស្ព័ត​ក្លឹប បាន​បង្កើត​ទីលាន​ប្រកួត​​កីឡា​បាល់​ទាត់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ទល់​មុខ​​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ស្ពាន​ទី១ ។

រ៉ឺម៉ក​ម៉ូតូ​បើក​លឿន​ជ្រុល​បុក​កាមរី​ឆ្លាម​បាក់​ជើង​ម្ខាង

Posted: 13 Mar 2013 10:00 PM PDT

រ៉ឺម៉ក​ម៉ូតូ​បើក​លឿន​ជ្រុល​បុក​កាមរី​ឆ្លាម​បាក់​ជើង​ម្ខាង
រាជធានី​ភ្នំពេញ ៖​ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ កើត​ឡើង​រវាង​រថយន្ត​បុកជា​មួយ​​រ៉ឺម៉ក​ម៉ូតូ​ ខណៈ​ពេល​រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ចូល​កន្លែង​ផ្ញើ​រថយន្ត​ ស្រាប់​តែ​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ជិះ​លឿន​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​ត្រូវ​ចំហៀង​ខាង​ស្តាំ​បណ្តាល​ឱ្យ​អ្នក​បើក​រ៉ឺម៉ក​បាក់​ជើង​ស្តាំ​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​មុខ​ផ្ទះ​សំណាក់​សារីធំ​ តាម​ផ្លូវ​លេខ​២៧៣​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​

សមត្ថកិច្ច​​កង​រាជ​អាវុធហត្ថ​​រាជធានីភ្នំពេញ​ និង​កង​រាជ​អាវុធខណ្ឌប្ញស្សីកែវ​ចុះ​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ជួញដូរគ្រឿងញៀន​

Posted: 13 Mar 2013 09:17 PM PDT

សមត្ថកិច្ច​​កង​រាជ​អាវុធហត្ថ​​រាជធានីភ្នំពេញ​ និង​កង​រាជ​អាវុធខណ្ឌប្ញស្សីកែវ​ចុះ​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ជួញដូរគ្រឿងញៀន​
រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​​កង​រាជ​អាវុធ​​ហត្ថ​រាជធានីភ្នំពេញ សហការជាមួយ​កង​រាជ​អាវុធហត្ថ​​ខណ្ឌ​ប្ញស្សី​កែវ ដឹកនាំ​ដោយ​លោក​គឺ ប៊ុណ្ណារ៉ា ​​ព្រះ​រាជ​អាជ្ញារង​​អម​សាលា​ដំបូង​​រាជធានីភ្នំពេញ បាន​បន្ត​ចុះ​ឆែក​ឆេរ​ឡោមព័ទ្ធ​​ផ្ទះ​លេខ​ V29A ស្ថិត​​នៅបុរី​សុភមង្គល​​ ក្នុងភូមិ៣​​ សង្កាត់​​ជ្រោយ​ចង្វា ​​ខណ្ឌ​ប្ញស្សី​កែវ ​ដែល​ជាផ្ទះ​របស់ជនសង្ស័យ​​​​ជួញដូរ​គ្រឿងញៀន​នៅខណ្ឌ​​ពោធិ៍​សែនជ័យ កាល​ពី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!