Koh Santipheap Daily

Koh Santipheap Daily


ជិះ​ម៉ូតូ​វ៉ា​មិន​ប្រយ័ត្ន​ជ្រុល​បុក​ជាមួយ​រថយន្ត​ស្លាប់​ទាំង​3​

Posted: 11 Mar 2013 01:15 AM PDT

ជិះ​ម៉ូតូ​វ៉ា​មិន​ប្រយ័ត្ន​ជ្រុល​បុក​ជាមួយ​រថយន្ត​ស្លាប់​ទាំង​3​
ខេត្ត​ព្រៃ​វែង​ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយដោយសារ​ការបើកបរ​មិន​ប្រុង​ប្រយ័ត្ន​រវាង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យខាង​ម៉ូតូ​ស្លាប់​ទាំង​៣​នាក់​កាល​ពី​វេលា​ម៉ោង​៤​និង​៥៤​នាទី​រសៀល​ថ្ងៃ​ទី​៧​ មីនា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ ត្រង់​គីឡូ​ម៉ែត្រ​លេខ​៨០​ ស្ថិត​ក្នុង​ភូមិ​បឹង​ស្នោ​ ឃុំ​ល្វា​ ស្រុក​ព្រះ​ស្តេច ។​

ខឹង​ប្រពន្ធ​ដើរ​តាម​ក្រោយ​យឺត​​​កាច់​ឫស្សី​ព្រិច​វាយ​២​ដំបង​ស្លាប់​

Posted: 11 Mar 2013 01:11 AM PDT

ស្ត្រីរងគ្រោះ
​ខេត្ត​កំពង់ឆ្នាំង ៖ អំពើ​ហិង្សា​មួយ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ២​ដំបង​ បណ្តាល​ឱ្យ​ស្លាប់​នៅនឹងកន្លែង​ ខណៈ​​ប្តី​ប្រពន្ធ និង​កូន​តូច​២​នាក់​ទៀត​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ចូល​រួម​​ពិធី​បុណ្យ​អ្នក​ភូមិ ​កាលពីវេលា​ម៉ោង​​២​និង​១៥​នាទី​​​រសៀល​ថ្ងៃទី​១០ មីនា ២០១៣ នៅ​ចំណុច​តំបន់​​រលៀត ស្ថិត​ក្នុង​ភូមិ​ជ ឃុំ​ប្រស្និប ​ស្រុក​រលា​ប្អៀរ ។ ទោះ​បី​​យ៉ាង​ណា​ជនដៃ​ដល់​ជា​ប្តី​​ត្រូវបាន​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​បាន​ភ្លាមៗ​

សត្វ​អូទ្រីសមួយ​ក្បាល​របួស​ធ្ងន់​ធ្ងរ​ពេទ្យ​សត្វ​ខេត្ត​មិន​ហ៊ាន​ព្យា​បាល​

Posted: 11 Mar 2013 01:00 AM PDT

សត្វ​អូទ្រីសមួយ​ក្បាល​របួស​ធ្ងន់​ធ្ងរ​ពេទ្យ​សត្វ​ខេត្ត​មិន​ហ៊ាន​ព្យា​បាល​
ខេត្ត​កំពត ៖​ អ្នក​ថែរក្សា​សត្វ​នៅ​រមណីយ​ដ្ឋាន​បូក​គោ​ម្នាក់​បាន​ដឹក​សត្វ​អូទ្រីស​មួយ​ក្បាល​តាម​រ៉ឺម៉ក​ម៉ូតូ​មក​កាន់​ផ្ទះ​មន្ត្រី​បសុពេទ្យ​ ដើម្បី​ឱ្យ​ជួយ​ព្យា​បាល​ដំបៅ​ដោយ​សារ​របួស​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ។ មូល​ហេតុ​ដោយ​សារ​មុត​នឹង​លួស​បន្លា​នៅ​ក្នុង​ទ្រុង​ ចំពាក់​កណ្តាល​.ក​របស់​វា​ ហើយ​មុខ​របួស​កាន់​តែ​រីក​ និង​រលួយ​ធ្ងន់​ធ្ងរ​ទៅៗ​ ទើប​អ្នក​គ្រប់​គ្រង​នៅ​រមណីយ​ដ្ឋាន​បញ្ជា​ឱ្យ​អ្នក​ថែ​សត្វ​ដឹក​មក​

កិច្ចពិភាក្សា​តុ​មូល​ស្តីពី​ការ​អនុ​វត្ត​កម្មវិធី​កាត់​បន្ថយ​គ្រោះថ្នាក់​​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​​នៅ​កម្ពុជា​

Posted: 11 Mar 2013 12:53 AM PDT

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​ពី​ទីភ្នាក់​ងារ​​អូស្ត្រាលី ដើម្បី​អភិ​វឌ្ឍន៍​​អន្តរ​ជាតិ​​នៅ​កម្ពុជា (AusAID) បាន​រៀបចំ​​កម្មវិធី​​កិច្ច​ពិភាក្សា​​តុ​មូល​មួយ​ដែល​ស្តីពី​ការ​អនុ​វត្ត​កម្ម​វិធី​កាត់​បន្ថយ​​គ្រោះថ្នាក់​ដល់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា ។ ​កម្ម​វិធី​​នេះ​ត្រូវ​បាន​រៀបចំ​​ធ្វើ​ក្នុង​មជ្ឈ​​មណ្ឌល​​​ព័ត៌​មាន​​ស្ត្រី​កម្ពុជា (ស្ថានីយ​វិទ្យុ FM102MHz) ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹកថ្ងៃទី​

នយោ​បាយ​ទិញ​អង្ករ​ប្រជា​ជន​តម្លៃ​ខ្ពស់​របស់​រដ្ឋា​ភិបាល​ថៃ​នៅ​តែ​ស្ថិត​ស្ថេរ​ដដែល​

Posted: 11 Mar 2013 12:53 AM PDT

​
នយោ​បាយ​ទិញ​អង្ករ​ប្រជា​ជន​តម្លៃ​ខ្ពស់​របស់​រដ្ឋា​ភិបាល​ថៃ​នៅ​តែ​ស្ថិត​ស្ថេរ​ដដែល​ បើ​ទោះ​បី​ជា​ដល់​រដូវ​កាល​មិន​សូវ​មាន​សកម្ម​ភាព​ពាណិជ្ជ​កម្ម​មមា​ញឹក​ក៏​ដោយ​ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ស្រី​ វីប៊ូនឡាក់​សា​ណា​ រួម​រក្សា​ ប្រធាន​នាយក​ដ្ឋាន​ពាណិជ្ជ​​កម្ម​ផ្ទៃ​ក្នុង​ ។

ថៃ​ហ្គ័រ វូដ​ឈ្នះ​ជើង​ឯក​ Cadillac Championship

Posted: 11 Mar 2013 12:51 AM PDT

កីឡាករអា​មេរិក​ថៃ​ហ្គ័រ វូដ
ថៃ​ហ្គ័រ​ វូដ​ អតីត​កីឡាករ​វាយ​កូន​គោ​ល​លំ​ដាប់កំពូល​​ពិភព​លោក​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ក្លាយ​ជា​ម្ចាស់​ពាន​​​កម្ម​វិធី​ Cadillac Championship ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប៨លាន​​និង​៧៥០​ពាន់​ដុល្លារ​អាមេរិក។ ជ័យ​ជម្នះ​ជា​លើក​ទី​១​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​នេះ​បាន​កើត​មាន​ក្រោយ​​​ពី​រូប​​គេ​ធ្វើ​បាន​ពិន្ទុ​១អាន់​ឌ័រ​ប៉ា ៧១​​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​លើ​​ទី​លាន​ប្រ​កួត​ ​Doral

Richie Porteឈ្នះពានជើងឯក Paris-Niceនៅបា​រាំង​

Posted: 11 Mar 2013 12:50 AM PDT

កីឡាករអូ​ស្ត្រា​លី​ Richie Porte
កីឡាករអូ​ស្ត្រា​លី​ Richie Porte​បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ទាំង​ពាន​ជើង​ឯក​​​និង​ទាំង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ប្រណាំង​កង់​កម្ម​វិធី​ Paris-Nice នៅប្រ​ទេសបា​រាំង​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១០​ខែមីនា​​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ៩,៦​​​​​គីឡូ​ម៉ែត្រ​នៅ​ទី​ក្រុង Col d'Èze ប្រទេសបារាំង​ ។

លួច​បូម​ប្រេង​ពី​រថយន្ត​កម្លាំង​ប្រជា​ការ​ពារ​ល្បាត​ឃើញ​ចាប់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​

Posted: 11 Mar 2013 12:50 AM PDT

ជនសង្ស័យ
​ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប្រជា​ការពារ​​​បាន​ចាប់​​ឃាត់​ខ្លួន​កម្ម​ករ​បើក​រថយន្ត​ម្នាក់​ ខណៈ​​​​កំពុង​លួច​បូម​ប្រេង​ពីរថយន្ត​កាល​ពី​យប់​ថ្ងៃទី​១០ មីនា ២០១៣ ​នៅម្តុំ​ផ្សារ​ចាស់ ស្ថិត​ក្នុង​ភូមិ​ពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។ ​លោកអនុ​សេនីយ៍​ទោ ​ប្រាក់ ណុល នាយ​ផ្នែក​​ព្រហ្ម​ទណ្ឌ​នគរបាល​​ក្រុងពោធិ៍សាត់ បាន​ឱ្យ​ដឹងថា កម្ម​ករ​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​សោម

ចោរបង្កើត​​គណៈ​កម្ម​ការ​ចម្រុះ​​ឯក​សណ្ឋាន​៣​ស្ថាប័ន​ចុះ​ត្រួត​​ពិនិត្យ​​យាន​យន្ត​លើ​ដង​ផ្លូវ​ចាប់​ម្ចាស់​ចង​រួច​ប្លន់​យក​ម៉ូតូ​

Posted: 11 Mar 2013 12:49 AM PDT

​ខេត្ត​បាត់​ដំបង​ ៖ ចាត់​ទុកថា នេះជា​ស្ទីល​​ថ្មី​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​គួរ​ឱ្យ​អស់​សំណើច​ផង និង​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ឈឺ​ក្បាល​​ផង ដោយ​សារ​តែ​មាន​ជន​​សង្គម​ងងឹត​​មួយ​ក្រុម​បាន​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ​មាន​​សមា​សភាព​កង​កម្លាំង​ប្រដាប់​អាវុធ​៣​ស្ថាប័ន​ប្រដាប់​ដោយ​កាំភ្លើង​វែង​ផង ចុះ​ត្រួត​ពិនិត្យ​បទ​ល្មើស​យាន​យន្ត​នៅតាម​ដង​ផ្លូវ​ស្ងាត់ៗ​​ក្នុង​មូល​ដ្ឋាន រួច​ចាប់​ម្ចាស់​ចង​វាយ​ប្លន់​យក​ម៉ូតូ​​​អស់​២

អូ​ហ្ស៊ី​យេ​​ឈ្នះ​ជើងឯក​ប្រណាំង​រថយន្ត​នៅម៉ិក​ស៊ិក

Posted: 11 Mar 2013 12:47 AM PDT

​
កីឡាករ​បា​រាំង​សេបា​ស្ទៀន អូ​ហ្ស៊ី​យេ​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែល​លី​កម្ម​វិធី​ Rally Mexicoបន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅជុំ​ផ្តាច់​ព្រ័ត្រ​កាលពី​ថ្ងៃ​អា​ទិត្យ​ទី១០​ មីនា​ ​​កន្លង​មក​នេះ ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង​Leon​ប្រ​ទេស​​ម៉ិកស៊ិក​​​ ។

នាងអេរ៉ា​នី​ឈាន​ចូល​ជុំ​ទី​4​ BNP Paribas Open នៅ​អា​មេរិក

Posted: 11 Mar 2013 12:46 AM PDT

នាង​​សារ៉ា​ អេរ៉ា​នីដែល​ទើប​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ WTAជា​លើក​ទី​៧​ក្នុង​អា​ជីព​នៅ​ក្រុង​Acapulco​កាល​ពី​ខែ​មុន​ បាន​ឆ្លង​​ចូល​ដល់​ជុំ​ទី​៤​​កម្ម​វិធី BNP Paribas Open បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ស៊ុយ​អែត​​ Johanna Larssonជា​មួយ​លទ្ធផល​៦-៣​និង​៦-១​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី១០​​មី​នា ។​ ព្រឹត្តិ​ការណ៍​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Indian Wells រដ្ឋ​កា​លី​ហ្វ័រនី​ញ៉ា​ សហ​

ម៉ូតូ​បុក​បន្ត​កន្ទុយ​គ្នា​សន្លប់មនុស្ស​4​នាក់​

Posted: 11 Mar 2013 12:45 AM PDT

ខេត្ត​ស្វាយ​រៀង​ ៖​ មនុស្ស​៤នាក់​បាន​សន្លប់​ស្តូក​ស្តឹង​នៅ​លើ​ដង​ផ្លូវ​លំ​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​បន្ត​កន្ទុយ​គ្នា​៣គ្រឿង​ កាល​ពី​វេលា​ម៉ោង​៨ យប់​ ថ្ងៃ​ទី​៧ មីនា​ នៅ​ភូមិ​ចេក​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ ។ មន្ត្រី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​១​ឈ្មោះ​ ហូយ​ ចាន់​តី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រង​របួស​ក្បាល​ ជើង​ឆ្វេង​ ដៃ​ឆ្វេង​ សន្លប់​នៅ​នឹង​កន្លែង​ ២ឈ្មោះ​ ព្រាប ភី

មន្ដ្រី​កាំ​កុង​ត្រូល​ចាប់​រថយន្ដ​ដឹក​មាន់​រស់​នាំ​ចូលពី​ប្រ​ទេស​ថៃ​

Posted: 11 Mar 2013 12:30 AM PDT

មន្ដ្រី​កាំ​កុង​ត្រូល​ចាប់​រថយន្ដ​ដឹក​មាន់​រស់​នាំ​ចូលពី​ប្រ​ទេស​ថៃ​
ក្រុង​ប៉ោយ​ប៉ែត​ ៖ មាន់​រស់​មួយ​រថយន្ដ​មាន​ចំ​នួន​ជាង​១​.​០​០​០​ក្បាល​ ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រក​របៀង​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​៥​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ ត្រូវ​បាន​មន្ដ្រី​កាំ​កុង​ត្រូល​សាខា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្ទាក់​ចាប់​បាន​តាម​​ដង​ផ្លូវ​ជាតិ​លេខ​៥​ នៅ​ចំ​ណុច​ស្ពាន​ទឹក​ថ្លា​ ក្នុង​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​​ ក្រុង​សិរី​សោ​ភ័ណ​ កាល​ពី​វេលា​ម៉ោង​៩​និង​៤​៥​នា​ទី​យប់​ថ្ងៃ​ទី​៧​ មីនា​ ។​

ចាង​មិនទទួល​ពាន​រង្វាន់ជា​តួសម្តែង​ខែ្សភាព​យន្ត​ជប៉ុន​

Posted: 11 Mar 2013 12:23 AM PDT

ចាងមិន ទទួលពានរង្វាន់ជាតួសម្តែងខែ្សភាពយន្តជប៉ុន​
តួសម្តែងល្អដាច់គេរបស់ជប៉ុនក្នុងឆ្នាំ​​នេះ​ក្នុង​ខ្សែ​​ភាព​យន្ត​រឿង​​​«​​Fly With The Gold​»​​លោក​​ចាងមិន​ បានទទួលពាន​រង្វាន់ជាតួ​សម្តែង​​​ភាព​យន្ត​ជប៉ុន​ដ៏ឆ្មើមប្រចាំឆ្នាំ​ទី​៣៦​​ ដែល ​ប្រារព្ធ​ធ្វើឡើងនៅ​សណ្ឋាគារ​ហ្គ្រេន​ព្រីន​នៅ​ទី​ក្រុង​​តា​កា​ណាវ៉ា ប្រទេសជប៉ុន ។ ​រឿង​នេះ​ថតនៅ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ លោក​ចាងមិន​​ដើរ​តួជា​​​ Momo ​​​​​​​​​ជាអ្នក​​ឯក​ទេស​ខាង​​គ្រាប់បែក​​​ទៅ​ពី​ប្រទេស​កូរ៉េ​ខាង​

ខឹងប្អូន​ស្រី​បើក​លុយ​ឱ្យ​​បណ្តេញ​មិន​ឱ្យ​នៅ​ដុត​ផ្ទះ​ចោល​ហ្មត់​

Posted: 11 Mar 2013 12:23 AM PDT

ជនបង្កហេតុ
​​ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​អគតិ​ម្នាក់​ដែល​យក​​តៀម​​ស្រា​ធ្វើ​ស្រែ​បុណ្យ​​ស្រវឹង​អួទីនួ​​រាល់​ថ្ងៃ​បានដុត​ផ្ទះខ្លួន​ឯង​ចោល ឥឡូវ​នេះ​​ប្រពន្ធ​​លែង​​ក្បាល​​ទៀត​ក៏​​មក​ជ្រក​កោន​ជា​មួយ​ប្អូន​ស្រី ហើយ​ដុត​ផ្ទះ​ប្អូន​ស្រីចោល​ទៀត ​ព្រោះតែ​ខឹង​ប្អូន​ស្រី​បើក​ប្រាក់​ខែ​ឱ្យ​​ទាំងបង្ខំ​ចិត្ត​ ហើយ​ដេញ​ឈប់​ឱ្យ​នៅ​ជា​មួយ ។ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​ថ្ងៃទី​​១០ មីនា ២០១៣ វេលា​ម៉ោង​​៧​ព្រឹក​នៅ​ភូមិ​រលាប ​សង្កាត់​រលាប ក្រុង​ពោធិ៍​

បោះ​ប្រជា​មតិ​លើ​លក្ខន្តិកៈ​​កោះ​ម៉ាល់​វី​ណាស់​

Posted: 11 Mar 2013 12:22 AM PDT

ក្នុង​ការិយាល័យ​បោះ​ប្រជា​មតិ​មួយ​
ការ​បោះ​ប្រជា​មតិ​លើ​លក្ខ​ន្តិ​កៈ​នយោ​បាយ​នៃ​ប្រជុំ​កោះ​​ម៉ាល់​វីណាស់ ដែល​អង់​គ្លេស​ហៅ​ប្រជុំ​កោះ​ ហ្វ័រ​​ឡែន ចាប់​ផ្តើម​ធ្វើ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​១០ មីនា ហើយ​មាន​រយៈ​ពេល​២​ថ្ងៃ ។យោង​តាម​កាសែត​ក្នុង​ស្រុក​ THE PENGUIN NEWS ថា​ក្នុង​ចំណោម​ប្រជា​ជន​នៃ​ប្រជុំ​កោះ​នោះ​២.៩៣២​នាក់ មាន​១.៦៤៩​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ប្រជា​មតិ​​នោះ ។ ការ​ជ្រើស​រើស​របស់​ប្រជា​ជន​ប្រជុំ​កោះ​នេះ គឺ

ប៉ូលិស​អេ​ហ្ស៊ីប​ច្រើន​ពាន់​នាក់​ធ្វើ​កូដ​កម្ម​

Posted: 11 Mar 2013 12:18 AM PDT

កង​ប៉ូលិស​​អេ​ហ្ស៊ីប​
វរ​សេនីយ៍​ឯក​ ប៉ូលិស​ម្នាក់​​នៃ​ក្រុង​ PORT-SAID និយាយ​​ កាល​ពី​ថ្ងៃ​ទី​១០ មីនាថា ភាព​តាន​តឹង​នឹង​មាន​ការ​កើន​ឡើង​ថែម​ទៀត​នៅ​អេ​ហ្ស៊ីប ។ យើង​ផ្អាក​ការ​ងារ​របស់​យើង​​ដោយ​មិន​កំណត់​ពេល​ ព្រោះ​យើង​បដិ​សេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​ទាំង​ឡាយ​របស់​រដ្ឋា​ភិបាល​ ដែល​ចង់​ឱ្យយើង​ប្រឡូក​ក្នុង​​ជម្លោះ​នយោ​បាយ​ ។

កាមរី​បុក​ម៉ូតូ​​ខ្ទាត​​ចូល​រថយន្ត​ហាយឡែន​ឌ័រ​របួស​ព្រះសង្ឃ​២​អង្គ​​

Posted: 11 Mar 2013 12:18 AM PDT

ម៉ូតូរងគ្រោះដែលរងការខូចខាត
ក្រុងប៉ោយប៉ែត ៖ ហេតុការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ រវាង​រថយន្ត​កាមរី​បុក​ម៉ូតូ​ក្នុង​ដំណើរ​​ស្រប​ទិស​​​គ្នា​ខ្ទាត​ទៅ​ចូល​រថយន្ត​មួយ​គ្រឿង​ម៉ាក​​ហាយ​ឡែន​​ឌ័រ​​ បណ្តាល​ឱ្យ​ព្រះសង្ឃ​២​អង្គ​រង​របួសធ្ងន់ កាល​ពីវេលា​ម៉ោង៨​យប់​​ថ្ងៃទី​១០ មីនា ​២០១៣ ​ក្នុងភូមិ​បាលិ​លេយ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ រថយន្ត​បង្ក​ហេតុ​ប្រភេទ​កាមរី​​ឆ្លាម​​ចង្កូត​ឆ្វេង ពណ៌សំបក​

លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម ​ចែកប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូនប្រជាពលរដ្ឋ​​នៅ​ខេត្ត​ពោធិ៍​សាត់

Posted: 11 Mar 2013 12:15 AM PDT

លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម ​ចែកប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូនប្រជាពលរដ្ឋ​​នៅ​ខេត្ត​ពោធិ៍​សាត់
ខេត្តពោធិ៍សាត់ ៖ លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តពោធិ៍​សាត់ ​តំណាង​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និងថាមពល បានអញ្ជើញ​ជា​អធិបតី​​​​ក្នុងពិធី​ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ផ្ទះ​រុង ​ស្រុក​ភ្នំក្រវាញ ។ ពិធីនេះ

ពាក្យ​ចចាម​អារ៉ាម​ផ្ទុះ​ឡើង​ពី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​ជុំ​វិញ​​ការ​គ្រោះ​ថ្នាក់​​របស់​ខេមរៈ សិរីមន្ត

Posted: 11 Mar 2013 12:02 AM PDT

លោកខេមរៈ សិរីមន្ត
រាជធានីភ្នំពេញ ៖ ឧប្បត្តិ​​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់​​ដែល​បាន​កើតឡើង​ចំពោះ​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ ដេ លោក​ខេមរៈ សិរីមន្ត បាន​និង​កំពុង​តែមាន​​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈ​ដ្ឋាន​​ខាងក្រៅ​ក្នុងពេល​ដែល​តារា​​ចម្រៀង​​រូប​នេះ​បាន​រួច​ផុតពី​សេចក្តី​ស្លាប់ ខណៈ​មនុស្ស​៤​នាក់​​​ទៀត​ដែល​បាន​រួ​ម​ដំណើរ​​ជា​មួយ​លោក​បាន​ស្លាប់​បាត់​បង់​ជីវិត​នោះ ។

រថ​យន្ត​សាំ​យ៉ុង​បើក​លឿ​ន​ដូច​ហោះ​ដាច់​កង់​ក្រឡាប់​​របួស​7​នាក់

Posted: 11 Mar 2013 12:00 AM PDT

រថ​យន្ត​សាំ​យ៉ុង​បើក​លឿ​ន​ដូច​ហោះ​ដាច់​កង់​ក្រឡាប់​​របួស​7​នាក់
ខេត្ត​​​ព្រះ​វិហារ ៖ ​រថយន្ត​សាំយ៉ុង​មួយ​គ្រឿង​ក្រឡាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​៦២ ចំណុច​ភូមិអូតាលោក ឃុំរមទម ស្រុក​រវៀង ​បណ្តាល​ឲ្យ​មនុស្ស​​៧​នាក់​រងរបួសធ្ងន់ ​កាល​ពី​វេលាម៉ោង១១​និង​១០​នាទី​​ព្រឹក​ថ្ងៃ​ទី​៨ មីនា ​។ ​តាមការ​បញ្ជាក់​​ពី​សមត្ថ​កិច្ច​​​ឲ្យ​ដឹង​​ថា ​​រថយន្ត​សាំយ៉ុង ពណ៌ស ពាក់​ស្លាក​លេខ​ ឃ​​២២៤៤​ ភព​២ បើកបរ​តាម​ផ្លូវ​ជាតិ​លេខ​៦២ ​ក្នុង​ទិស​ដៅ​ពីជើងទៅត្បូង​​ក្នុង

ផ្តល់​ជំនួយ​74លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​​ និង​សង្គមនៅ​កម្ពុជា

Posted: 10 Mar 2013 11:45 PM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​បារាំង​កាលពី​ថ្ងៃទី​៨ មីនា បាន​ឱ្យ​ដឹង​ថា មួយ​ខែ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​បារាំង​នៅ​កម្ពុជា លោក​ ដូ​វ​ ហ្សេ​រា៉ (Dov Zerah) អគ្គនាយក​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​១០​ដល់ទី​១២​ មីនា​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​ពិធីសា​​ និង​អនុសញ្ញា​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​

ដូច​ការ​គ្រោង​ទុក​ក្រុង​ព្យុង​យ៉ាង​ផ្តាច់​ខ្សែ​ទូរ​ស័ព្ទ​ក្រហម​

Posted: 10 Mar 2013 11:44 PM PDT

ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​១១​ មីនា បាន​កាត់​ផ្តាច់​ខ្សែ​ទាក់​ទង​តាម​​ទូរ​ស័ព្ទ​ដោយ​ផ្ទាល់​ ហៅ​ខ្សែ​ទូរ​ស័ព្ទ​ក្រហម​រវាង​កូរ៉េ​​ទាំង​២​ដូច​​ដែល​ខ្លួន​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន ។អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នា​ព្រឹក​ថ្ងៃ​ទី​១១ មីនា វេលា​ម៉ោង​៩ អ្នក​ទទួល​ខុស​ត្រូវ​ទទួល​បន្ទុក​ខាង​គមនា​គមន៍​ កូរ៉េ​ខាង​ត្បូង​ប៉ុន​ប៉ង​ហៅ​ទូរ​ស័ព្ទ​ទៅ​រក​គូ​ទំនាក់​ទំនង​កូរ៉េ​

អ្នក​នេសាទ​30​នាក់​មិន​ទាន់​ចេញ​ពី​ពន្ធនា​គារ​ផង​ ចាប់​បន្ថែម​12​នាក់​ទៀត​

Posted: 10 Mar 2013 11:30 PM PDT

ខេត្ត​ពោធិ៍សាត់​ ៖​ កាល​ពី​ថ្ងៃ​ទី​៧ មីនា​ កម្លាំងច​ម្រុះ​មាន​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ យោធ​ភូមិ​ភាគ​ទី៥​ មន្ត្រី​ជល​ផល​ពោធិ៍​សាត់​ និង​បាត់​ដំបង​ បាន​សហការ​គ្នា​បង្ក្រាប​បទ​ល្មើស​នេសាទ​ក្នុង​បឹង​ទន្លេ​សាប​ ដោយ​ឃាត់​ខ្លួន​មនុស្ស​១២​នាក់​ និង​រឹប​អូស​វត្ថុ​តាង​មួយ​ចំនួន​ ។ លោក ជិន ចាន់​ថន​ ប្រធាន​ផ្នែក​រដ្ឋ​បាល​ជល​ផល​រាំង​ទិល​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​នោះ​អ្នក​នេសាទ​ខាង​លើ​បាន​ធ្វើ​សកម្ម​ភាព​អូស​អួន​

បារាំង​ផ្តល់​ជំនួយ​៧៤​លាន​ដុល្លារ​ដល់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ

Posted: 10 Mar 2013 11:21 PM PDT

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​រសៀលថ្ងៃទី​១១ មីនា ២០១៣នេះ មានពិធីចុះ​ហត្ថលេខា​លើពិធី​សា និង​អនុសញ្ញាស្ដីពីការ​ផ្ដល់ហិរញ្ញប្ប​ទាន ដល់ព្រះរាជា​ណាចក្រកម្ពុជា ពីសំណាក់​ប្រទេសបារំាងដែល​​មានទឹកប្រាក់​សរុប​ប្រហែល​៧៤លាន​ដុល្លារ ។

រថយន្ត​កូរ៉េ​បុក​ក្មេង​ស្រី​ជនជាតិ​​ស្អូច​ដើរ​តាម​ផ្លូវស្លាប់​

Posted: 10 Mar 2013 11:15 PM PDT

រថយន្ត​បង្ក​
ខេត្ត​ព្រះសីហនុ ៖ ក្មេង​ស្រី​ម្នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិត​​ បន្ទាប់​​ពី​បញ្ជូន​ទៅសង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ ដោយ​សារ​​រថយន្ត​កូរ៉េ​​បុក ខណៈ​​ដើរ​តាម​ផ្លូវ​​កាល​ពីថ្ងៃទី​៩ មីនា ២០១៣ ​វេលា​​ម៉ោង​​៥​និង​២០​នាទី​ល្ងាច តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៤ ​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​១៨៣-១៨៤ ស្ថិត​ក្នុង​​​ភូមិ​សំរ៉ុង​លើ ​ឃុំ​សំរ៉ុង ស្រុក​ព្រៃនប់ ​​។

រាជធានី​ភ្នំពេញ​មាន​តម្រូវ​ការ​ទឹកប្រើ​ប្រាស់​ប្រមាណ​400.000​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​

Posted: 10 Mar 2013 11:15 PM PDT

រាជធានី​ភ្នំពេញ​មាន​តម្រូវ​ការ​ទឹកប្រើ​ប្រាស់​ប្រមាណ​400.000​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​
រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​រដ្ឋាករ​ទឹក​ស្វយ័តរាជ​ធានី​ភ្នំពេញ​​បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​តម្រូវ​ការទឹក​ស្អាត​ក្នុង​រាជធានី​ភ្នំពេញ ​បាន​កើន​រហូត​ដល់​ជាង​៤០០.០០០​ម៉ែត្រ​គូបក​្នុង​មួយ​ថ្ងៃ​ ខណៈ​ដែល​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​បាន​ត្រឹម​តែ​ប្រមាណ​៣.០០០​ម៉ែត្រ​គូប​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ។​

ម្នាក់​ស្លាប់​ភ្លាម​ និង​ម្នាក់​ស្លាប់​នៅ​ពេទ្យ​ដោយ​រថយន្ត​ឡិច​ស៊ីស​បុក​ជាមួយ​ម៉ូតូ​

Posted: 10 Mar 2013 11:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ មន្ត្រី​យោធា​យោធភូមិ​ភាគ​ពិសេស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​របួស​ធ្ងន់​ ក៏ប៉ុន្តែ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ បន្ទាប់​ពី​ត្រូវ​រថយន្ត​ឡិច​ស៊ីស​ធុន​៤៧០​ ពណ៌ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-2813 បុក​ជា​មួយ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពេញ​ទំហឹង​នៅ​មុខ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ លើ​កំណាត់​មហា​វិថី​ព្រះនរោ​ត្តម​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​

ខ្លួន​ជា​ទី​ពឹង​ខ្លួនឯង អ្នក​ដទៃ​ដូច​ម្តេច​នឹង​​ជា​ទី​ពឹង​បាន ?​​

Posted: 10 Mar 2013 10:45 PM PDT

មនុស្ស​ឧប្ប​ត្តិ​មក​ក្នុង​សង្សារ​ភព​រមែង​ជា​ទី​ពឹង​​ស្នាក់​​​អាស្រ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ទោះ​ជា​ទី​ពឹង​នោះ​ម្តង​ម្កាល​​ ឬ​ជា​និច្ច​កាល​ក្តី គឺ​ចៀស​មិន​ផុត​ទេ គ្មាន​បុគ្គល​ណា​រស់​នៅ​តែ​ឯង​ផ្តាច់​ខ្លួន​ចេញ​ពី​សង្គម​មនុស្ស​បាន​ឡើយ ។ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ​៖

ពិ​ធី​រំ​លឹក​ខួប​លើក​ទី​60​នៃ​ការ​បង្កើត​វិទ្យា​ស្ថាន​ប៉ា​ស្ទ័រ​កម្ពុជា​ថ្ងៃ​ទី​11​មី​នា

Posted: 10 Mar 2013 10:30 PM PDT

ពិ​ធី​រំ​លឹក​ខួប​លើក​ទី​60​នៃ​ការ​បង្កើត​វិទ្យា​ស្ថាន​ប៉ា​ស្ទ័រ​កម្ពុជា​ថ្ងៃ​ទី​11​មី​នា
រាជ​ធា​នី​ភ្នំពេញ​ ៖ យោង​តាម​សេច​ក្តី​​ប្រកាស​ព័​ត៌​មាន​របស់​ស្ថាន​ទូត​បា​រាំង​ប្រ​ចាំ​កម្ពុជា​ចុះ​​ថ្ងៃ​ទី​៨​​ មី​នា​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១១​ មីនា​ ​២០១៣​​ វិ​ទ្យា​ស្ថាន​ប៉ាស្ទ័រ​នឹង​ប្រា​រព្ធ​ខួប​លើក​ទី​៦០​នៃ​វត្ត​មាន​របស់​ខ្លួន​នៅ​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួម​ជា​អធិប​តី​ពី​សំណាក់​លោក​ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុ​ខា​ភិបាល​ លោក​ ស៊ែ​ហ្ស​ ម៉ូ​ស្ទូ​រ៉ា​ (Serge Mostura) ឯក​អគ្គ​រដ្ឋ​ទូត​តែង​តាំង​នៃ​ប្រទេស​បា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!