Koh Santipheap Daily

Koh Santipheap Daily


ដើររយៈ​ពេល​​វែង​ប្រសើរ​ជាង​ហាត់​ប្រាណ​ដោយ​បង្ខំ​រយៈ​ពេល​ខ្លី​

Posted: 15 Mar 2013 12:47 AM PDT

ដើររយៈ​ពេល​​វែង​ប្រសើរ​ជាង​ហាត់​ប្រាណ​ដោយ​បង្ខំ​រយៈ​ពេល​ខ្លី​
ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ដើរ​ក្នុង​ល្បឿន​ធម្ម​តាតែ​ប្រើ​ពេល​ច្រើន​ម៉ោង​ពិត​ជា​ល្អ​ប្រ​សើរ​ជាង​ការ​ហាត់​ប្រាណ​​ដោយ​​បង្ខំ​ប្រើ​កម្លាំង​ខ្លាំង​តែ​មាន​រយៈ​ពេល​ខ្លី​ ។ តាម​ការ​ពន្យល់​រៀប​រាប់​ក្នុង​ព្រឹត្តិ​ប័ត្រ​ PLOS ONE ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​មធ្យម​ក្នុង​រយៈ​ពេល​វែង​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​កម្រិត​អាំង​ស៊ុយ​លីន​ក៏​ដូច​ជា​​កម្រិត​លី​ពីត​ក្នុង​ឈាម ។​

នាយ​​​កុយ និង​​យាយ​ណាង ទាមទារ​សំណង​ពី​ក្រុម​ហ៊ុន SK

Posted: 15 Mar 2013 12:46 AM PDT

ពិធីជំនួប​ចរចារវាង​ភាគីក្រុម​ហ៊ុន SK និងភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ក្នុងជំនួប​ចរចារវាង​ភាគីក្រុម​ហ៊ុន SK និងភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលបាន​ធ្វើឡើង​នៅ​ក្នុង​សមាគម​សិល្បករ​ខ្មែរ​នាថ្ងៃទី​​១៥ មីនា ២០១៣ ពាក់ព័ន្ធ​នឹងឧប្បត្តិ​ហេតុគ្រោះ​ថ្នាក់ចរាចរណ៍​រវាងរថយន្ត​របស់តារា​ចម្រៀងលោក​ខេមរៈ សិរីមន្ត និង​រថយន្ត​កុងតឺន័ររបស់​ក្រុមហ៊ុន SK កាលពី​ថ្ងៃទី៧ មីនា ២០១៣ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ៤ តារាកំប្លែង​លោក​ជួង ជី ហៅ​កុយ

លោក​តា​ស៊ី​ត្រូ​អ្នក​កំ​ប្លែង​ជើង​ចាស់​ឈឺ​ធ្ងន់​សុំ​ការ​ជួយ​ឧប​ត្ថម្ភ​

Posted: 15 Mar 2013 12:45 AM PDT

លោក​តា​ស៊ី​ត្រូ​អ្នក​កំ​ប្លែង​ជើង​ចាស់​ឈឺ​ធ្ងន់​សុំ​ការ​ជួយ​ឧប​ត្ថម្ភ​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ អ្នក​កំ​ប្លែង​ជើង​ចាស់​លោក​តា​ភិន​ ស៊ី​ត្រូ​ ដែល​ធ្លាប់​តែ​បម្រើ​អា​រម្មណ៍​ទស្ស​និក​ជន​នា​ពេល​កន្លង​មក​នោះ​ ពេល​នេះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​ ហើយ​ត្រូវ​ក្រុម​គ្រួ​សារ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ កាល​ពី​ថ្ងៃ​ទី​៧​ មី​នា​ ខណៈ​គាត់​ធ្លាក់​ឈាម​ច្រើន​​​ ។​

ស្ត្រី​រៀប​ការ​មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​គាំង​បេះ​ដូង​កម្រិត​ទាប​

Posted: 15 Mar 2013 12:45 AM PDT

ស្ត្រី​រៀប​ការ​មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​គាំង​បេះ​ដូង​កម្រិត​ទាប​
ការរៀបអាពាហ៍​ពិពាហ៍​អាច​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន​ហានិ​ភ័យ​ពី​ជំ​ងឺ​គាំង​បេះ​ដូង​ហើយ​វា​ទំនង​ជា​​ធ្វើ​ឱ្យ​ពួក​គេ​អាច​រួចរស់​ជី​វិត​ពី​ជំ​ងឺ​នេះ​បាន​ ករណី​​វា​កើត​មាន​ ជា​ពិ​សេស​ទៅ​លើ​ស្ត្រី​​ដែល​​កំពុង​ស្ថិត​ក្នុង​តួ​នា​ទី​ជា​ភរិ​យា​ម្នាក់​ ។​ការ​សិក្សា​ថ្មី​មួយ​បាន​លាត​ត្រដា​ង​ថា ស្ត្រី​គ្រប់​វ័យ​ដែល​នៅ​លីវ​ឬ​លែង​លះ​ប្តី​ជួប​ហា​និភ័យ​ខ្ពស់​ពី​ជំ​ងឺ​គាំង​បេះ​ដូង​ដោយ​ឱកាស​ស្លាប់​មុន​ការ​បញ្ជូន​​ដល់​មន្ទីរ​ពេទ្យ​មាន​

ស្ត្រី​ម្នាក់​ត្រូវ​រន្ទះ​ភ្លើង​បាញ់​ប៉ោង​ភ្នែក​ខាង​ឆ្វេង​សន្លប់​​កន្លះ​ម៉ោង​

Posted: 15 Mar 2013 12:42 AM PDT

ស្ត្រីរងគ្រោះ
ខេត្ត​ប៉ៃលិន ៖ ស្រ្តីម្នាក់ត្រូវ​បានប្តីដឹកតាម​ម៉ូតូយកទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យបង្អែក​ខេត្ត ដោយ​សារ​​រន្ទះភ្លើង​បាញ់ ខណៈមេឃ​​ធ្លាក់​​ភ្លៀង​ខ្លាំង និង​មាន​​ផ្លេកបន្ទោរ​ភ្លឺផ្លេកៗ ក៏ស្រាប់តែ​រន្ទះបាញ់ត្រូវ​គាត់កំពុងឈរ​ធ្វើបង្ហា​ក្បែរផ្ទះ និង​ឈរ​​មើល​កូន​ទា​​ដែល​​ទើបនឹង​ញាស់​កំពុង​លេង​ទឹក​ភ្លៀង បណ្តាល​ឱ្យ​​រងរបួស​ប៉ោងភ្នែក​ខាងឆ្វេង​ដួល​សន្លប់នៅនឹង​កន្លែងប្រហែល​កន្លះ​ម៉ោង ក្រោយមក​ត្រូវកូនប្រុស​​ពៅ​រត់​ចេញ​

រថយន្ត​កូរ៉េ​​បែក​កង់​បុក​គ្នា​ជា​មួយ​យីឌុប​​ដឹក​​ស៊ីម៉ង់ត៍​​រ​បួស​២​នាក់​

Posted: 15 Mar 2013 12:40 AM PDT

ខេត្ត​​កំពត ៖ ​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ​​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​បង្ក​​ឡើង​​រវាង​រថយន្ត​កូរ៉េ​ដឹក​ម្ហូប​​​អាហារ​ដែល​អ្នក​បើក​បរ​អះអាង​ថា​ បែក​កង់​បាន​បុក​​គ្នា​ជា​មួយ​​​រថយន្ត​យីឌុប​ដឹក​ស៊ីម៉ង់ត៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​​អណ្តូង​ខ្មែរ ក្រុង​កំពត វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៥ មីនា ២០១៣ ។

គ.ជ.ប ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ព័ត៌​មាន​ស្តីពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​នីតិ​កាល​ទី៥​

Posted: 15 Mar 2013 12:23 AM PDT

ពិធីសម្ពោធ
រាជធានីភ្នំពេញ ៖ ដើម្បីសម្រប​សម្រួលនូវ​ការទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោតថ្នាក់​ជាតិនីតិ​កាលទី៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី២៨ កក្កដា ២០១៣ ខាង​មុខ​​នេះ គណៈកម្មាធិ​ការជាតិរៀប​ចំការ​បោះឆ្នោត (គ.ជ.ប) បាន​សម្ភោធដាក់​ឲ្យប្រើប្រាស់​​សេវា​ព័ត៌​មាន​ស្តីពី​ការបោះឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​នីតិកាលទី៥​ឆ្នាំ២០១៣ តាម​ប្រព័ន្ធ​ឆ្លើយ​តមជា​សម្លេង។

ម៉ូតូ​ត្រៃ​បុក​ម៉ូតូ​ស្មាស​កំពុង​ឆ្លង​ផ្លូវ​របួស​2​នាក់​

Posted: 15 Mar 2013 12:15 AM PDT

ម៉ូតូ​ត្រៃ​បុក​ម៉ូតូ​ស្មាស​កំពុង​ឆ្លង​ផ្លូវ​របួស​2​នាក់​
ខេត្ត​ព្រះ​សីហនុ ៖ ​បុរស​២នាក់​ក្នុង​នោះ​ជនបរទេស​ម្នាក់បាន​រង​របួស​ធ្ងន់​ដេក​ដួល​នៅ​លើ​វិថី​ឯក​រាជ្យ​ដោយ​សារ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៤​ មីនា​ នៅ​ចំណុច​​មុខ​អនុវិទ្យា​ល័យ​សម្តេច​ឪ​ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ ក្រុង​ព្រះ​សីហនុ ។​

ទ្វីប​អាហ្វ្រិក​បរាជ័យ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​

Posted: 15 Mar 2013 12:15 AM PDT

ទ្វីប​អាហ្វ្រិក​បរាជ័យ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​
ទីភ្នាក់​ងារ​ព័ត៌មាន​ AFP កាលពី​ថ្ងៃ​ទី​១៤​ មីនា​ផ្សាយ​ថា​ អង្គការ​សុខ​ភាព​ពិភព​លោក​ (WHO) ជា​ស្ថាប័ន​មួយរបស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ចុះ​ផ្សាយ​របាយ​ការណ៍​មួយ​ដោយ​បង្ហាញ​ថា​ ទ្វីប​អាហ្វ្រិក​ទទួល​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើដង​ផ្លូវ ។​ របាយ​ការណ៍​បង្ហាញ​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភព​លោក​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​

Max Chilton ទទួល​បាន​កុងត្រា​ថ្មី​ជា​មួយ​​ក្រុម F1 Marussia​

Posted: 15 Mar 2013 12:13 AM PDT

Max Chilton​បាន​ក្លាយ​ជា​កីឡាករ​អង់​គ្លេស​ទី​៤​ក្នុង​ហ្វមមូ​ឡា​វ័ន​បន្ទាប់​ពី​បានចុះ​ហត្ថ​លេ​ខា​បើក​បរ​ឱ្យ​ក្រុម Marussia សម្រាប់​រដូវ​កាល​ឆ្នាំ​នេះ​ ។ ស្ថិត​ក្នុង​​វ័យ​២១​ឆ្នាំ​ រូប​គេ​មាន​ឋានៈជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុម Marussiaសម្រាប់​ពេល​កន្លង​មក​ ។ តែ​ដោយ​សារ​សមត្ថ​ភាព​និង​ល្បឿន​បើក​បរ​របស់​គេ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់​ការ​ក្រុម​មាន​ចំ​ណាប់​អា​រម្មណ៍​​ហើយ​ក៏​បាន​ផ្តល់​ឱកាស​ដល់​រូប​

របួស​ក.ជើង​បង្ខំ​ឱ្យ​អា​ហ្សា​រេន​កា​ដក​ខ្លួន​ពី​ BNP Paribas Open

Posted: 15 Mar 2013 12:11 AM PDT

យុទ្ធ​​នា​ការ​ការ​ពារ​ជើង​ឯក​វាយ​កូន​បាល់​កម្ម​វិធី BNP Paribas Open ប្រ​​ចាំ​ឆ្នាំ​២០១៣ ​នៅ​សហ​រដ្ឋ​អា​មេរិក​របស់​កីឡាការិនីបេ​ឡា​រុស​វិច​តូ​រី​យ៉ា អា​ហ្សា​រេនកា​​ត្រូវ​បាន​បញ្ចប់​ត្រឹម​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​​ព្រ​ហស្បតិ៍​ ទី​១៤ ​​មី​នា​ បន្ទាប់​ពី​របួស​ក.ជើង​ខាង​ស្តាំ​ដែល​បាន​កើត​មាន​តាំង​ពី​ជុំ​ទី​១​មក​នោះ​​​រើ​ឡើង​​វិញ ។​

វីតា​លី ឃ្លីតស្កូ​ថា​ខ្លួនគ្មាន​បំណង​គ្រង​ខ្សែ​ក្រវាត់​ពិភពលោក​ដល់​អា​យុ​45​ឆ្នាំ​នោះ​ទេ​

Posted: 15 Mar 2013 12:10 AM PDT

វី​តា​លី ឃ្លីតស្កូ​ ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិ​ភព​លោក​ស្ថា​ប័ន​ WBCបាននិយាយ​ថា ខ្លួន​គ្មាន​គម្រោង​ធ្វើ​ជា​ម្ចាស់​​ជើង​ឯក​ក្នុង​ប្រ​ភេទទម្ងន់​នេះ​ដល់​អា​យុ​ចាស់​នោះ​ទេ​ ។ កីឡាករ​អ៊ុយ​ក្រែន​រូបនេះ​បញ្ជាក់​ថា រូប​គេ​មាន​បំណង​ផ្លាស់​ប្តូរ​អាជីព​ទៅ​ជា​អ្នក​នយោ​បាយ​វិញ​ម្តង​ ។

កម្រិត​កាល់​ស្យូមខ្ពស់​នាំ​ឱ្យ​ស្ត្រី​ប្រ​ឈម​ទ្វេ​ដង​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​

Posted: 15 Mar 2013 12:08 AM PDT

កម្រិត​កាល់​ស្យូមខ្ពស់​នាំ​ឱ្យ​ស្ត្រី​ប្រ​ឈម​ទ្វេ​ដង​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​
បណ្តា​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រ​មានថា ស្ត្រី​ដែល​មាន​កម្រិត​កាល់​ស្យូម​ខ្ពស់​ប្រ​ឈម​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ទ្វេ​ដង ​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​មាន​កម្រិត​កាល់​ស្យូម​ធម្ម​តា ។​​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​បាន​បង្ហាញ​ភស្តុ​តាង​ថា ឱសថ​ជំ​នួយ​កាល់​ស្យូម​អាច​ផ្តល់​ផល​អា​ក្រក់​ច្រើន​ជាង​ផល​ល្អ​ចំពោះ​អ្នក​ដែល​ប្រើ​លើស​កម្រិត​រាង​កាយ​ត្រូវ​ការ ។​

តើ​សុភាព​នា​រី​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​គេច​ផុត​ពី​ការ​ឈឺ​ចាប់​គ្រា​បាត់​បង់​ព្រហ្មចារី​លើក​ដំ​បូង​?

Posted: 15 Mar 2013 12:04 AM PDT

តើ​សុភាព​នា​រី​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​គេច​ផុត​ពី​ការ​ឈឺ​ចាប់​គ្រា​បាត់​បង់​ព្រហ្មចារី​លើក​ដំ​បូង​?
និយាយពី​ការ​បាត់​បង់​ព្រហ្ម​ចារី​ដោយ​ការរួម​ភេទ​ជា​លើក​ដំ​បូង​គឺ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​នា​រី​ភាគ​ច្រើន​ ។ ការ​ភ័យ​ខ្លាច​នឹង​បា​រម្ភ​តែ​មួយ​គត់​របស់​ពួក​គេ​គឺ​«ការ​ឈឺ​ចាប់ »។ វា​ពិត​ជា​យ៉ាង​នេះ​មែន ការ​ឈឺ​ចាប់​ប្រាកដ​ជា​មាន​សម្រាប់​ការរួម​ភេទ​លើក​ទី​១-២-៣ឬ​ទី​៤​ ។ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ទៅ​ ការ​ឈឺ​ចាប់​ទាំង​នោះ​នឹង​រលាយ​បាត់​ ហើយ​សង​មក​វិញ​នូវ​ភាព​ស្រ​ណុក​សុខ​ស្រួល​រក​ថា​មិន

ឥណ្ឌា​បង្កើន​ការ​វិ​និ​យោគ​ផ្នែក​ពា​ណិ​ជ្ជ​កម្ម​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​

Posted: 15 Mar 2013 12:00 AM PDT

រាជ​ធា​នី​ភ្នំពេញ​ ៖ ស​ភា​ពា​ណិជ្ជ​កម្ម​ឥណ្ឌា​ កម្ពុជា​ និង​សហ​ព័ន្ធ​ស​ភា​ឧ​ស្សា​ហ​កម្ម​ ពា​ណិជ្ជ​កម្ម​ឥ​ណ្ឌា​ បាន​រៀប​ចំ​សិក្ខា​សា​លា​មួយ​ ដើ​ម្បី​ជជែក​ពី​ការ​វិ​និ​យោគ​របស់​វិ​និ​យោ​គិន​ឥ​ណ្ឌា​ នៅ​ប្រ​ទេស​កម្ពុជា​ ហើយ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ មី​នា​ ២០១៣​ នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​ណង់​តាល់​ ។ កម្ម​វិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ Dinesh Pattnaik ឯក​អគ្គ​រដ្ឋ​ទូត

ពល​រដ្ឋ​ក្រីក្រ​៧០​គ្រួសារ​ទូទាំងខណ្ឌ​ពោធិ៍​សែនជ័យ​ទទួល​បាន​អំណោយ​របស់​គណ​បក្ស​ប្រជាជន​ខណ្ឌ​

Posted: 14 Mar 2013 11:53 PM PDT

ការ​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្រីក្រចំនួន៧០​គ្រួសារដែល​រស់នៅក្នុងសង្កាត់​ចំនួន៧ របស់ខណ្ឌពោធិ៍​សែនជ័យ បានទទួល​នូវ​អំណោយ​ជា​គ្រឿង​​ឧបភោគ បរិភោគ​ពីគណបក្ស​ប្រជាជន​ខណ្ឌ ដែលបាន​នាំយកទៅចែក​ជូនទុកជាការ​ជួយរំលែក​នូវទុក្ខ​លំបាក និង​ការ​ខ្វះខាត​របស់បង​ប្អូន។

ក្រេឌីត​ដាក់​ឱ្យ​ដំណើរ​ការ​ប្រាក់​កម្ចី​សម្រាប់​ការ​សិក្សា​ដើម្បី​ជួយ​សិស្ស​ និង​និស្សិត​

Posted: 14 Mar 2013 11:45 PM PDT

រាជធានីភ្នំពេញ ៖​ សិស្ស​ និស្សិត​ ដែល​ពូកែ​ និង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​សិក្សា​ មិន​ចាំ​បាច់​បារម្ភ​ពី​ការ​សិក្សា​របស់​ខ្លួន​នៅ​សាកល​វិទ្យា​ល័យ​ ឬ​សាលា​ជំនាញ​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ទៀត​ទេ​ ។ ពេល​នេះ​ជំនួយ​បាន​មក​ដល់​ហើយ​ តាម​រយៈ​គម្រោង​ប្រាក់​កម្ចី​សម្រាប់​ការ​សិក្សា​ដែល​មាន​លក្ខណៈ​ពិសេស​ បង្កើត​ឡើង​ដោយ​ក្រេឌីត​ក្នុង​គោល​បំណង​ជួយ​ដល់​គ្រួសារ​សិស្ស​ និស្សិត​ក្នុង​ការ​

ទុស្សេ​ខ្សែភ្លើង​​ឆេះ​បន្ទប់​​ផ្ទះ​ជួល​​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​គិត​​ជា​ទឹក​ប្រាក់​សរុប​​២.២០០​ដុល្លារ

Posted: 14 Mar 2013 11:43 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
​ខេត្ត​កំពង់ចាម ៖ បន្ទប់ផ្ទះជួល​មួយកន្លែងស្ថិត​នៅ​ភូមិបឹង​កុក២ សង្កាត់បឹង​កុក ក្រុងកំពង់​ចាម បានបង្កជា​អគ្គិភ័យឆាប​ឆេះ ដោយ​មាន​ផ្សែង​​ហុយ​ទ្រលោម​ខ្មួលខ្មាញ់​ទៅ​លើអាកាស​ ខណៈពេល​ដែលម្ចាស់​ចេញ​ទៅមើលគេ​ប្រគុំតន្រ្តីបាត់ ដោយភ្លេច​បិទភ្លើង​ហើយ​ចៃដន្យ​បាន​​ទុស្សេបង្កជា​អគ្គិ​​ភ័យ​កើតឡើង កាលពី​វេលាម៉ោង​៩និង​១០នាទី​យប់ថ្ងៃ​​ទី១៤ មីនា ២០១៣ ។ ទោះ​បី​បែប​ណា ហេតុ​ការណ៍​​​នេះ​ត្រូវ​

ព្រះ​សង្ឃ​108​អង្គ​ដង្ហែ​ក្បួន​សូត្រ​ធម៌​រម្ងាប់ភយន្តរាយ​តាម​ដង​ផ្លូវ​ជាតិ​លេខ​57

Posted: 14 Mar 2013 11:30 PM PDT

ព្រះ​សង្ឃ​108​អង្គ​ដង្ហែ​ក្បួន​សូត្រ​ធម៌​រម្ងាប់ភយន្តរាយ​តាម​ដង​ផ្លូវ​ជាតិ​លេខ​57
ខេត្ត​ប៉ៃលិន ៖ កាលពីវេលាម៉ោង២​រសៀល​​ថ្ងៃទី១៣​ មីនា​ នៅតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧​ ចាប់ពីរង្វង់មូលអូរតាប្រាង្គ ​ស្ថិត​ក្នុង​ភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​ព្រះសង្ឃ​​១០៨​អង្គនិមន្តមក​ពីវត្តចំនួន៧​នៅ​ទូទាំង​ខេត្ត ធ្វើ​ពិធី​ដង្ហែ​ជា​ក្បួន​សូត្រ​ធម៌​ដើម្បី​រម្ងាប់​ភយន្តរាយ​ផ្សេងៗ​តាម​ដង​ផ្លូវ ​រហូត​ដល់​ផ្លូវ​​កែង​ចំការកាហ្វេ​ ​ស្ថិត​ក្នុងភូមិអូរ​ច្រា​កណ្តាល​ សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន​

ទិវា​អន្តរជាតិ​នៃ​ក្តី​ស្រឡាញ់​​ទន្លេ​របស់​អ្នក

Posted: 14 Mar 2013 11:15 PM PDT

ទិវា​អន្តរជាតិ​នៃ​ក្តី​ស្រឡាញ់​​ទន្លេ​របស់​អ្នក
ខេត្តកំពត ៖ អាជ្ញា​ធរ​ក្រុងកំពត នៅព្រឹក​ថ្ងៃទី​១៤ មីនា ២០១៣ នេះ បានប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នៃ​ក្តីស្រឡាញ់​ទន្លេ​របស់​​អ្នក​ ដោយ​មាន​ការ​​​សហ​ការ​ជាមួយ​តំណាង​សហគមន៍​​ទេសចរណ៍​​​អន្តរជាតិ ប្រចាំខេត្ត​កំពត បានប្រមូល​ផ្តុំ​យុវសិស្ស​​និស្សិត​​នៅ​សាកល​វិទ្យាល័យ​​ សិស្សានុសិស្ស​​ទូទាំង​​ក្រុង​កំពត ​និង​មិត្តភ្ញៀវ​​ទេសចរ​បរ​ទេស ដែលស្នាក់នៅតាម​​ភោជនីយដ្ឋាន​​​នានានៅក្នុង​​​ក្រុង ​

ស្រវឹង​ជិះ​ម៉ូតូ​ចុះ​ចំណោត​ដួល​បាក់​ឆ្អឹង​ដង​កាំបិត​

Posted: 14 Mar 2013 11:00 PM PDT

ស្រវឹង​ជិះ​ម៉ូតូ​ចុះ​ចំណោត​ដួល​បាក់​ឆ្អឹង​ដង​កាំបិត​
ខេត្ត​ប៉ៃ​លិន​ ៖ បុរសម្នាក់​ស្រវឹង​ជោក​ជាំ​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿង​ចុះ​ផ្លូវ​ចំណោត​មួយ​កន្លែង​ទប់​ចង្កូត​អត់​ជាប់​បណ្តាល​ឱ្យ​ដួលបែក​មុខ​បែក​មាត់​ និង​បាក់​ឆ្អឹង​ដង​កាំបិត​ខាងស្តាំ​សន្លប់​នៅនឹង​កន្លែង​ កាល​ពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ មីនា​ នៅ​លើ​កំណាត់​ផ្លូវ​លំ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វត្ត​បេង​ ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​

សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ ខេត្ត​​ពោធិ៍​សាត់ ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ជន​រង​​គ្រោះ​ដោយ​ខ្យល់​​ព្យុះ​​នៅ​ស្រុក​បាកាន

Posted: 14 Mar 2013 10:59 PM PDT

អំណោយ​ដែល​មក​ចែក​​ជូន​ដល់​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​
​ខេត្ត​​ពោធិ៍សាត់ ៖ បន្ទាប់​ពី​គ្រោះ​ធម្ម​ជាតិ​កើត​បាន​មួយ​ថ្ងៃ​ នៅ​ថ្ងៃទី​​១៤ មីនា ២០១៣ ​លោក​វ៉ាន់ ហ៊ាង នាយ​​ក​ប្រតិ​បត្តិ​​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ​និង​សហ​ការី​បាន​នាំ​​​យក​ជំនួយ​​រ​បស់​កាក​បាទ​ក្រហម​កម្ពុជា​ទៅ​​​សង្គ្រោះ​​​បន្ទាន់​​ដល់​ជន​រងគ្រោះ​​ដោយ​ខ្យល់​​ព្យុះ​​នៅ​ស្រុក​បាកាន ដើម្បី​ទទួល​​បាន​ស្បៀង​ និង​សម្ភារ​ប្រើ​ប្រាស់​​ជា​បឋម ។

ចត​រថយន្ដ​ចូល​ហូប​ការ​ឆាប​ឆេះ​ផ្អើល​ទាំង​យប់​សង្ស័យ​ឆ្លង​ចរន្ដ​អា​គុយ​

Posted: 14 Mar 2013 10:45 PM PDT

ចត​រថយន្ដ​ចូល​ហូប​ការ​ឆាប​ឆេះ​ផ្អើល​ទាំង​យប់​សង្ស័យ​ឆ្លង​ចរន្ដ​អា​គុយ​
ក្រុង​ប៉ោយ​ប៉ែត​ ៖ រថយន្ដ​មួយ​គ្រឿង​ខណៈ​ម្ចាស់​ចត​ទុក​រវល់​ចូល​ទៅ​ហូប​ការ​ បាន​ឆាប​ឆេះ​ផ្អើល​ទាំង​យប់​ នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែត​​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេ​លា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១​៣​ មី​នា​ ​។​​ រថយន្ដ​ដែល​ឆាប​ឆេះ​ដោយ​ពុំ​ដឹង​មូល​ហេតុ​ច្បាស់​លាស់​នេះ​ម៉ាក​ឡិច​ស៊ីស​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2T-3301​ មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្ចាស់​ទេ​ ប៉ុន្ដែ​អ្នក​ស្រុក​ប្រាប់​ថា​

គ្រោះ​ថ្នាក់​ចរាចរណ៍​2​ករណីក្បែរ​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​6 ខូច​រថយន្ត​3​គ្រឿង​

Posted: 14 Mar 2013 10:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថយន្ត​៣​គ្រឿង បាន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍២​ករណី​នៅ​កន្លែង​ក្បែរ​​គ្នា​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣​ ​មីនា​​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​កំពង់​ស្វាយ​ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោ​ភ័ណ ប៉ុន្តែ​អ្នក​បើក​បរ​ និងអ្នក​រួម​ដំណើរ​ក្នុង​ហេតុ​ការណ៍​ទាំង​២​ករណី​នេះពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ទេ ។​

យុវ​ជន​ញៀន​ថ្នាំ​ខឹង​មិន​ឱ្យ​ចូល​ផ្ទះ​ទិញ​សាំង​មួយ​ដប​​​គំ​រាម​ដុត​ផ្ទះ​ផ្អើល​អ្នក​ជិត​ខាង​​

Posted: 14 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំពេញ​ ៖ តាម​ការ​អះ​អាង​របស់​បុរស​ម្នាក់​ដែល​ជា​បង​ប្រុស​បាន​ឱ្យ​ដឹង​ថា​ ប្អូន​ប្រុស​របស់​គាត់​ជា​មនុស្ស​ញៀន​ថ្នាំ​ ដោយ​សារ​ខឹង​ក្រុម​គ្រួ​សារ​មិន​ឱ្យ​ចូល​​ផ្ទះ​បាន​ទិញ​សាំង​មួយ​ដប​យក​មក​គំ​រាម​ចាក់​ដុត​ផ្ទះ​ចោល​ ត្រូវ​ប្រជា​ពល​រដ្ឋ​ជិត​ខាង​ផ្អើល​ឆោ​ឡោ​ទើប​ប្អូន​ប្រុស​ញៀន​ថ្នាំ​នោះ​រត់​គេច​ខ្លួន​បាត់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេ​លា​ម៉ោង​១០​និង​២០​នា​ទី​យប់​ថ្ងៃ​ទី​១៣​ មី​នា​ នៅ​ផ្ទះ

ជិះ​ម៉ូ​តូ​បុក​បុរស​ចំ​ណាស់​ដើរ​ឆ្លង​ផ្លូវ​របួស​ធ្ងន់​

Posted: 14 Mar 2013 10:00 PM PDT

ជិះ​ម៉ូ​តូ​បុក​បុរស​ចំ​ណាស់​ដើរ​ឆ្លង​ផ្លូវ​របួស​ធ្ងន់​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ បុរស​ចំ​ណាស់​ម្នាក់​បាន​រង​របួស​ធ្ងន់​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ឡើង​ដោយ​បុរស​ស្រ​វឹង​ម្នាក់​ បើក​ម៉ូ​តូ​ស្មាស​ ពណ៌​ខៀវ​ មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​បុរស​ចំ​ណាស់​ខាង​លើ​កំពុង​ដើរ​ឆ្លង​ផ្លូវ​ចំ​ពី​មុខ​ពេញ​ទំ​ហឹង​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នា​ទី​រំ​លង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​៤​ មី​នា​ តាម​បណ្ដោយ​ម​ហា​វិ​ថី​សហ​ព័ន្ធ​រុស្សុី​ទល់​មុខ​ខ្លោង​ទ្វារ​វត្ដ​ទឹក​ថ្លា​ ក្នុង​

នាំអំណោយ​​លោក​រដ្ឋ​មន្ត្រី ស៊ុយ ​សែម និង​លោក​ជំទាវ​ចូល​រួម​​កសាង​វត្ត​កំប៉ាង​​ស្វាយ​ដូនកែវ

Posted: 14 Mar 2013 08:57 PM PDT

នាំអំណោយ​​លោក​រដ្ឋ​មន្ត្រី ស៊ុយ ​សែម និង​លោក​ជំទាវ​ជូន​ដល់​វត្ត​​កំប៉ាង​ស្វាយ​ដូន​កែវ
​ខេត្តពោធិ៍សាត់ ៖ ស៊ីម៉ងត៍​ចំនួន​១០​តោន ដែក​១៤​លី ៥០០​គីឡូក្រាម និង​៦​លី ៥០០​គីឡូក្រាម ​ជា​អំណោយ​របស់​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ​ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជាជន​​កម្ពុជា​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់ ​និង​លោក​ជំទាវ ​​ត្រូវបាន​លោក​​ជំទាវ ឯម ​ប៉ុណ្ណា តំណាង​​រាស្ត្រ​​មណ្ឌល​​ពោធិ៍​សាត់ ​លោក​ទឹង ​ស៊ីនី អគ្គ​នាយក​រង​ឧស្សាហ៍​កម្ម​រ៉ែ និង​ថាមពល លោក​ស្រី ឈឹម ​ស៊ីណា ប្រធាន​​មន្ទីរ​កិច្ចការ​នារី​នាំ​

ស្លាប់​18​នាក់​នៅ​អីុ​រ៉ាក់​ដោយ​សារ​ការ​វាយ​ប្រហារ​នានា​​និង​ការ​វាយ​​លុក​លើ​​ក្រសួង​​មួយ​

Posted: 14 Mar 2013 08:54 PM PDT

ផ្សែង​ហុយ​ដោយ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រសួង​យុត្តិ​​ធម
មនុស្ស​១៨​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៤ មីនា​ ក្នុង​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​៣ និង​ការ​វាយ​លុក​លើ​ក្រសួង​យុត្ត​ិ​ធម៌​ដោយ​ពួកជន​ប្រដាប់​អាវុធ​នៅ​កណ្តាល​ក្រុង​​បា​ដាដ​ជិត​តំបន់​ៃប​តង ដែល​នោះ​ជា​​អំពើ​ហិង្សា​ថ្មី​​ ខណៈ​សល់​​ពេល​១​​សប្តាហ៍​ទៀត​ដល់​​ខួប​លើក​ទី​​១០​នៃ​ការ​លុក​លុយ​របស់​អាមេ​រិក​ចូល​អីុ​រ៉ាក់ ។ការ​វាយ​ប្រហារ​ទាំង​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ ក៏​

លោក​អូ​បា​ម៉ា​៖ អីុ​រ៉ង់​អាច​មាន​អា​វុធ​នុយ​ក្លេ​អ៊ែរ​ជាង​1​ឆ្នាំ​ទៀត​

Posted: 14 Mar 2013 08:49 PM PDT

លោក​អូ​បា​ម៉ា​៖ អីុ​រ៉ង់​អាច​មាន​អា​វុធ​នុយ​ក្លេ​អ៊ែរ​ជាង​1​ឆ្នាំ​ទៀត​
ខណៈ​សល់​ពេល​១​សប្ដាហ៍​ទៀត​ ត្រូវ​មក​កាន់​អីុ​ស្រា​អែល​ ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​លោក​បា​រ៉ាក់​អូ​បា​ម៉ា​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទូរ​ទស្សន៍​អីុ​ស្រា​អែល​ កាល​ពី​ថ្ងៃ​ទី​១​៤​ មី​នាថា​ រយៈ​ពេល​ជាង​១​ឆ្នាំ​ទៀត​លោក​គិត​ថា​ ជា​ពេល​វេលា​ចាំ​បាច់​ចំ​ពោះ​អីុ​រ៉ង់​ ដើម្បី​ផលិត​អា​វុធ​នុយ​ក្លេ​អ៊ែរ​ ។​

អនុ​សាខា​កាក​បាទ​​ក្រហម​​ខណ្ឌ​ឫស្សីកែវ​​នាំអំណោយ​​ចែក​ជូន​​ដល់​គ្រួសារ​ក្រីក្រ​ងាយ​រង​គ្រោះ​នៅ​សង្កាត់​ស្វាយ​ប៉ាក

Posted: 14 Mar 2013 08:36 PM PDT

ការចែកអំណោយដល់គ្រួសារក្រីក្រ
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​អនុ​សាខាកាក​បាទក្រហម​​កម្ពុជាខណ្ឌ​ឫស្សីកែវ និងសហ​គមន៍មូល​និធិនគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា កាល​ពីព្រឹក​ថ្ងៃទី១៤ មីនា ២០១៣ បាន​នាំអំណោយ​ជាគ្រឿង​ឧបភោគ បរិភោគ និងបច្ច័យ​មួយចំនួន​ទៅចែក​ជូនប្រជា​ពលរដ្ឋ​ក្រីក្រ​​ងាយ​រង​​គ្រោះចំនួន​​១០​គ្រួសារ មានផ្ទុក​មេរោគ​អេដស៍ និងពិការ​រស់​នៅក្នុងមូល​ដ្ឋានសង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សី​កែវ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!