Koh Santipheap Daily

Koh Santipheap Daily


បង្សុកូល​ខួប​លើក​​ទី១៥ ជូន​​វិញ្ញាណ​ក្ខន្ធ​​មហា​ឧបាសិកា​ឌី ប៉ុក​​មាតា​សម្តេច​តេជោ ហ៊ុន សែន

Posted: 09 Mar 2013 11:44 PM PST

ពិធីបង្សុកូល​ខួប​លើក​ទី​១៥ ជូន​វិញ្ញាណ​ក្ខន្ធ​មហា​ឧបាសិកា​
រាជធានីភ្នំពេញ ៖ ស្ថិត​ក្នុងទឹកចិត្ត​សទ្ធា​ជ្រះថ្លា​ក្នុង​ផ្លូវព្រះ​ពុទ្ធ​សាសនា​លោក​ស៊ាង ​ប៊ុន​លាង ទីប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ ហ៊ុន ប៊ុន​ធឿន និង​ក្រុម​គ្រួសារ មាន​ការ​ចូលរួម​ពី​លោក​ហ៊ុន ​សាន, លោក​ហ៊ុន​ ណេង, លោកស្រី ហ៊ុន សេងនី, លោក​ស្រី ហ៊ុន ស៊ីណាត, លោក​ស្រី ហ៊ុន ស៊ីណា, លោក​​​សេង ទៀង ជំនួយ​ការ​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ

អបអរ​សាទរ​ខួប​លើក​ទី១០២ ទិវានារីអន្តរជាតិ​​៨មីនា ស្រុក​​អូររាំង​ឪ

Posted: 09 Mar 2013 11:39 PM PST

ពិធីអបអរសាទរ​ខួប​លើកទី​១០២ នៃ​ទិវា​សិទ្ធិ​នារី​​អន្តរជាតិ​៨​មីនា
ខេត្តកំពង់ចាម ៖ នៅ​ក្នុង​បរិវេណ​សាលា​ស្រុក​​អូររាំងឪ ​​ព្រឹកថ្ងៃទី​៩ មីនា ២០១៣ ​បាន​រៀបចំ​មីទ្ទិញ​អបអរ​សាទរ​​​ខួប​អនុស្សាវរីយ៍​​លើក​ទី​១០២ ទិវានារីអន្តរជាតិ​៨មីនា ក្រោម​​​ប្រធានបទ «សិទ្ធិ​ស្មើ​គ្នា​ឱកាស​​ដូចគ្នា​ ដើម្បី​​ពន្លឿន​កិច្ចអភិ​វឌ្ឍន៍» ​ក្រោម​អធិបតី​ភាពលោក​សាយ សំអាល់ ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​​ជួយ​ស្រុក​អូររាំង​ឪ ។

ព្រះ​សង្ឃ​ចំនួន​១១០​អង្គ​និមន្ត​​ទៅ​សូត្រ​មន្ត​ស្រោច​ទឹក​រំដោះ​គ្រោះ នៅ​ផ្លូវជាតិ​លេខ​៤

Posted: 09 Mar 2013 11:36 PM PST

ព្រះសង្ឃនិមន្ត​​ទៅ​សូត្រ​មន្ត​ស្រោច​ទឹក​រំដោះ​គ្រោះ នៅ​ផ្លូវជាតិ​លេខ​៤
ខេត្តព្រះសីហនុ ៖​ ​ព្រះសង្ឃ​​នៅភ្នំពេញ​​ចំនួន​៥០​អង្គ និង​​ព្រះ​សង្ឃ​នៅ​​ខេត្ត​​ព្រះ​សីហនុ​ចំនួន​៦០​អង្គ ​​សរុប​ចំនួន​១១០​អង្គ​ គ្រោង​​​និមន្ត​ទៅ​សូត្រ​មន្តស្រោច​ទឹក​រំដោះ​នៅតាម​ផ្លូវជាតិ​លេខ​៤ ​ដែលមាន​គ្រោះថ្នាក់​ធំ​ដោយ​រថយន្ត​ឆេះ​ស្លាប់​មនុស្ស​៦​នាក់ នៅចំណុ​ចម្ការ​ដូង​ប្រេង និង​រថយន្ត​របស់​តារា​ចម្រៀង​ជួប​គ្រោះថ្នាក់​ស្លាប់​មនុស្ស​៤នាក់ នា​រសៀល​ថ្ងៃទី​​១០ មីនា ២០១៣ ។

រថយន្ត​ឆេះ​​លើ​ដង​ផ្លូវ​នៅ​ប្រទេស​ថៃ​អាច​បណ្តាល​មក​ពី​បញ្ហា​​ហ្គាស​​

Posted: 09 Mar 2013 11:09 PM PST

រថយន្ត​ឆេះ​​លើ​ដង​ផ្លូវ​នៅ​ប្រទេស​ថៃ​អាច​បណ្តាល​មក​ពី​បញ្ហា​​ហ្គាស​​
កាសែត​ថៃ​បាន​ផ្សាយ​ឱ្យ​ដឹង​ថា​ មាន​រថយន្ត​ធុន​តូច​មួយ​គ្រឿង​បាន​ឆាប​ឆេះ​យ៉ាង​​សន្ធោ​សន្ធៅ​ ខណៈ​រថយន្ត​កំពុង​ចត​នៅ​ភ្លើង​ស្តុប​ត្រង់​ផ្លូវ​បំបែក​ប៉ានុមវីឡៃ​ ស្រុក​មឿង​ប៉ានុម​ធានី​ ខេត្ត​ប៉ានុម​ធានី​ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​៩ មីនា​ កន្លង​ទៅ​ ។នៅ​ចំណុច​កើត​ហេតុ​ គេ​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ អូឌី​ ស៊េរី​អេ១០០​ (Audi A100) ​ត្រូវ​បាន​ភ្លើង​កំពុង​ឆាប​ឆេះ​នៅ​បរិវេណ​ខាង​មុខ​ ។ ឃើញ​ដូច្នេះ​ អាជ្ញា​

ម្តាយ​និងកូន​ដើរ​រកក្តាម​ឃើញពស់វែក​នាំគ្នា​ដេញចាប់ ពស់ចឹកស្លាប់

Posted: 09 Mar 2013 10:57 PM PST

ខេត្តកំពត ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​ពស់វែក​ក្របី​ចឹកស្លាប់​ កាលពីវេលាម៉ោង១១​ព្រឹកថ្ងៃទី​៤ មីនា ២០១៣ ។ ស្ត្រី​រងគ្រោះ​ដែល​ត្រូវពស់​​ប្រល័យ​ជីវិត​ស្លាប់​ចោលប្តី និងកូន៤នាក់នេះ ឈ្មោះហៀក សុខុំ អាយុ​៣៤​ឆ្នាំ នៅភូមិ​ត្រពាំង​បី ឃុំតា​កែន ​ស្រុកឈូក ។ ​ បើ​តាមការ​​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះទូច សុខលី ​ត្រូវ​ជាម្តាយ​ជនរងគ្រោះ​ថា កូនប្រុស-​​ស្រីរបស់គាត់បានចាកចេញ​ពីភូមិទៅរស់នៅ​ក្នុង​

អាង​ខ្លួន​ជា​អង្គរក្ស​​បាញ់​៦​គ្រាប់​ផ្អើល​​ក្បាល​សាឡាង​អ្នក​លឿង​ទាំងយប់​

Posted: 09 Mar 2013 10:51 PM PST

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
ខេត្ត​ព្រៃវែង ៖ ស្នូរ​ផ្ទុះ​​អាវុធ​​ផ្ទួន​ៗ​គ្នា​ចំនួន​៦​គ្រាប់​​បាន​​បន្លឺឡើង បណ្តាល​ឱ្យក្រុម​អ្នក​ដំណើរ​​ អ្នក​លក់​ដូរ មន្ត្រី​សាឡាង និង​ប្រជា​ពលរដ្ឋ​​​នៅតំបន់​ក្បាល​សាឡាង​អ្នក​លឿង​ត្រើយ​​ខាងកើត ​មាន​ការ​ភ្ញាក់​ផ្អើល​​ជា​ខ្លាំង​ដោយ​មិន​ដឹង​ថា ​មាន​​រឿង​អ្វី​កើត​ឡើង​ឃើញ​​តែ​ក្រុម​ក្មេង​ស្ទាវ​រត់​ចែក​​ជើង​គ្នា​​បាត​ជើង​សព្រាត ហើយ​ប្រមាណ​ជា​១០​នាទី​ក្រោយ​មក ស្រាប់តែ​​ឃើញ​មន្ត្រី​​កង​រាជអាវុធហត្ថ​​ស្រុក​មក​នាំ​យក​

លោកទ្រី វន្ថា ​ភ្នាក់ងារ​​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្តព្រះវិហារ​ទទួល​អំណោយ​ពី​សប្បុរសជន​

Posted: 09 Mar 2013 10:48 PM PST

លោកទ្រី វន្ថាដែល​ទទួល​អំណោយ​ពី​សប្បុរសជន​
ខេត្តព្រះវិហារ ៖ លោក​ទ្រី វន្ថា អតីត​យុទ្ធជន​ពិការ និងជា​ភ្នាក់ងារ​កោះសន្តិ​ភាព​ប្រចាំ​ខេត្តព្រះវិហារ ​បន្ទាប់​ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺជា​ទម្ងន់​​ដោយ​ជំងឺ​លើស​ឈាម​ ហើយក្រុម​គ្រួសារ​​​ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​បង្អែក​១៦​មករា ក្រុងព្រះវិហារ កាលពី​យប់​ថ្ងៃទី​១ មីនា ​២០១៣ ​កន្លងមក ពេលនេះ​មាន​សប្បុរស​​ជន​​ជាច្រើន​បាន​បរិច្ចាគ​​នូវធនធាន​​ផ្ទាល​់ខ្លួន​​ជួយ​ឧបត្ថម្ភ​​ដល់​លោក​ទ្រី វន្ថា ​​នៅក្នុង​លំនៅ​

លញ់រំសេវ​ធ្វើកាំជ្រួចផ្ទុះ​ឆេះរោលរាល​របួស៤នាក់

Posted: 09 Mar 2013 10:45 PM PST

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មនុស្ស​ប្រុស​ស្រី​៤នាក់ ​បានរងរបួស​ដោយសារ​ឆេះរំសេវ ខណៈ​លញ់​រំសេវ​ជាមួយវត្ថុធាតុ​ដើមផលិត​កាំជ្រួច ​។​លោកអនុ​សេនីយ៍​ឯកទុយ ថេន អធិការរង​នគរបាល​ស្រុកគងពិសី បានរៀបរាប់​​ឱ្យ​ដឹង​ថា ករណីឆេះ​រំសេវ​កាំជ្រួច​​កើតឡើងក្នុងគ្រួសារ​មួយឈ្មោះ​ណយ គីម ភេទប្រុស អាយុ​៥៥ឆ្នាំ មានលំនៅភូមិព្រៃ​ស្តេច ឃុំ​វាល ស្រុកគងពិសី ពេល​

អ្នក​នេសាទ​​៣០​​នាក់​​មិន​ទាន់​ចេញ​ពីពន្ធនា​គារ​ផង​ បន្ថែម​​១២​នាក់​ទៀត ដើម្បី​វែក​មុខថៅកែ​អួន​

Posted: 09 Mar 2013 10:42 PM PST

ខេត្ត​ពោធិ៍សាត់ ៖ ​កម្លាំង​​ចម្រុះ​មាន​​ប៉េអឹម​​ផ្ទៃ​​ប្រទេស​យោធ​ភូមិ​ភាគ​ទី​៥ ​មន្ត្រី​ជល​ផល​ពោធិ៍​សាត់ និង​បាត់​​ដំបង​​បាន​សហ​ការ​គ្នា​បង្ក្រាប​​បទ​ល្មើស​នេសាទ​​ក្នុង​បឹង​ទន្លេ​សាប ​ឃាត់​ខ្លួន​​មនុស្ស​១២​នាក់ និង​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​កាល​ពីថ្ងៃទី​៧ មីនា ២០១៣ ។ លោក​ជិន ចាន់ថន ប្រធាន​ផ្នែក​​រដ្ឋ​បាល​ជលផល​រាំង​ទិល ឱ្យ​ដឹងថា នៅថ្ងៃនោះ​អ្នក​នេសាទ​ខាងលើ​​បាន​ធ្វើ​សកម្ម​ភាព​អូស​អួន​ដោយ​

ដើមឆ្នាំ​​២០១៣ ​ខណ្ឌឫស្សី​កែវ ម​ាន​អំពើ​ប្លន់​ចំនួន​៤​លើក​យក​ម៉ូតូ​​អស់​៥​គ្រឿង​

Posted: 09 Mar 2013 10:40 PM PST

រាជធានីភ្នំពេញ ៖ នារី​២​នាក់​​ត្រូវក្រុម​​ចោរ​ចំនួន​៣​នាក់​ប្រដាប់​ដោយ​​កាំភ្លើង​​ខ្លី​១​ដើម​ជិះ​ម៉ូតូ​​មួយ​គ្រឿង​កៀរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូពី​ស៊េរី​២០១៣ ​ពណ៌ស ​មួយ​គ្រឿង​​រួមទាំង​កាបូប​ប្រាក់ និង​ទូរស័ព្ទ​​បាន​ដោយ​សុវត្ថិ​ភាព​ ខណៈធ្វើ​​ដំណើរ​​ជូន​មិត្ត​ភក្តិទៅផ្ទះជួល ។ ​អំពើ​ប្លន់​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៨​និង​១០​នាទី​យប់​ថ្ងៃទី​៨ មីនា ២០១៣ ​នៅចំណុច​ម្តុំជ្រោះ​បាត់​ស្នេហ៍​ ក្នុង​​ក្រុម​ទី៣ ភូមិទួលសង្កែ​

លោក​ណែល​សុន​ម៉ង់​ដឺឡា​ចូល​ពេទ្យ​ជា​ថ្មី

Posted: 09 Mar 2013 10:25 PM PST

លោកណែល​សុន​ម៉ង់​ដឺឡា​
វិមាន​ប្រធានាធិបតី​រាយ​ការណ៍​ថា​ អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក​ណែលសុន​​ម៉ង់ដឺឡា​ អាយុ​៩៤​ឆ្នាំ​បាន​ចូល​មន្ទីរពេទ្យ​ក្រុង​ប្រេ​តូរីយ៉ា​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ ដើម្បី​ពិនិត្យ​សុខ​ភាព​ដូចការគ្រោង​ទុក ក្រោយ​ពី​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២​ លោក​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ​រយៈ​ពេល​៣​សប្តាហ៍​មក ។​

ភ្នំតាម៉ុក ​ត្រូវគេ​ដាក់​រំសេវ​​បំផ្ទុះ​​យក​ថ្ម​យ៉ាង​អនាធិបតេយ្យ​

Posted: 09 Mar 2013 10:19 PM PST

​ខេត្តកំពត ៖ ភ្នំតាម៉ុក ជាភ្នំមួយ​សំបូរ​ទៅដោយ​ថ្ម​កំបោរ ​ស្ថិតនៅក្នុងភូមិ​ឃ្លាំង ឃុំ​ភ្នំ​ប្រាសាទ ​ស្រុក​កំពង់​ត្រាច ។ ​ភ្នំ​នេះ​បច្ចុប្បន្ន​ត្រូវ​​បាន​ក្រុម​​ឈ្មួញ​ កំពុង​លួច​ទិញ​គ្រាប់​រំសេវ​មក​​ឱ្យ​ប្រជា​ពលរដ្ឋ​​ខួងភ្នំដាក់​បំផ្ទុះ​បំបែកផ្ទាំង​ថ្ម​ដឹក​ចេញ​យក​ទៅ​​លក់ ដើម្បី​ប្រយោជន៍​​ផ្ទាល់​ខ្លួន ហើយ​ការ​ដាក់​បំផ្ទុះ​​នេះមាន​សំឡេង​កក្រើកញ័រ​​​ដី​ក្នុងមួយថ្ងៃៗ តែ​គ្មាន​អាជ្ញាធរ​​ណា​មក​រវល់​អើពើ​ឡើយ ។

អេហ្ស៊ីប​៖ ស្លាប់​2​នាក់​នៅ​ក្រុង​គែរ ខណៈ​មាន​ភាព​ជ្រួល​ច្របល់​នៅ​ក្រុង​ PORT-SAID ក្រោយ​ប្រកាស​​សាល​​ក្រម​មួយ​

Posted: 09 Mar 2013 10:09 PM PST

ទិដ្ឋ​ភាព​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្រុង​គែរ​
បាតុ​ករ​២​នាក់​​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​ទីក្រុង​គែរ ក្នុង​អំពើ​ហិង្សា​ថ្មី​ៗ​ ក្រោយ​ការ​ប្រកាស​សាល​ក្រម​ក្នុង​រឿង​ក្តី​ទាក់​ទិន​នឹង​​សោក​នា​ដ​កម្ម​ពេល​ប្រកួត​បាល់​ទាត់​មួយ ដែល​ការ​ប្រកាស​សាល​ក្រម​​នោះ ក៏​ផ្ទុះ​​ភាព​ជ្រួល​ច្របល់​ផង​ដែរ នៅ​ក្រុង PORT-​SAID ដែល​​ធ្វើ​ឱ្យ​សភាព​ការណ៍​ដែល​តាន​តឹង​ស្រាប់​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​ ។

បុរស​សតិ​មិន​ប្រក្រតី​​រត់​ចេញពី​ផ្ទះ​គ្រូបុរាណ​​​មក​លោត​​ទឹក​ពី​លើ​ស្ពានស្លាប់​

Posted: 09 Mar 2013 10:08 PM PST

សពគេប្រទះឃើញ
​ខេត្តកំពង់​ស្ពឺ ៖ សព​បុរស​ម្នាក់​​ត្រូវ​បាន​ក្មេងៗ​​អ្នក​ភូមិ​រំលោង ​ប្រទះឃើញ​ដេក​ស្លាប់​​ផ្កាប់​​​មុខ​​នៅ​ក្រោម​ស្ពាន​​ផ្ទះ​លួង ស្ថិត​​ក្នុង​ភូមិ​រំលោង សង្កាត់​ច្បារ​មន ក្រុងច្បារមន កាលពី​វេលា​ម៉ោង​៨​និង​១៥​​នាទី​ព្រឹក​ថ្ងៃទី​​៩ មីនា ២០១៣ ​ហើយ​ក៏ភ័យ​​ស្លន់​ស្លោ​​នាំគ្នា​រត់​​ទៅរាយ​ការណ៍​ប្រាប់​មេភូមិ​​ជា​បន្ទាន់ ។

បាញ់រះ​ជិត​១០​គ្រាប់​ចូល​ភូមិ​គ្រឹះ​ថៅកែ​​ម៉ៅ​ការ​សំណង់​​នៅ​ស្រុក​កងមាស

Posted: 09 Mar 2013 08:06 PM PST

រាជធានីភ្នំពេញ ៖ ភូមិគ្រឹះ​ថៅកែម៉ៅការ​សំណង់មួយ​កន្លែង​ត្រូវ​បានជន​មិនស្គាល់​មុខប្រើ​កំាភ្លើង AK 47 បាញ់រះ​ជិត១០​គ្រាប់ ចូលទៅ​ខាងក្នុង ប៉ុន្តែមិន​បណ្តាលឲ្យ​មនុស្សណា​ម្នាក់រង​របួស ឬ​ស្លា​ប់​នោះ​ទេ ។

រៀប​ការ​បាន​ជាង​១​ឆ្នាំ​ម្តាយ​បំបែក​ប្រពន្ធ​នាំកូន​រត់តាម​ប្រុសថ្មី​

Posted: 09 Mar 2013 07:57 PM PST

រៀប​ការ​បាន​ជាង​១​ឆ្នាំ​ម្តាយ​បំបែក​ប្រពន្ធ​នាំកូន​រត់តាម​ប្រុសថ្មី​
ខេត្ត​ប៉ៃលិន ៖ បុរសវ័យ​ក្មេងម្នាក់​ ទើបតែរៀប​ការប្រពន្ធរស់នៅជាមួយគ្នា​បានកូនស្រីម្នាក់​អាយុ៤​ខែ ត្រូវម្តាយខាងស្រីបំបែក ដោយ​បង្ខំឱ្យនាង​រត់តាមប្រុសម្នាក់​ទៀត ដែលគេមានលុយ​ច្រើនជាងខ្លួន បណ្តាលឱ្យបុរស​ជាប្តីរស់នៅរងទុក្ខឈឺ​ចុកចាប់ខ្លោច​ផ្សារ​ជាពន់​ពេក មិនដឹង​ជាធ្វើយ៉ាងណា​នឹង​យកប្រពន្ធកូនមកវិញ​បាននោះទេ មានតែអង្គុយ​យំទឹកភ្នែកជូតក្បាលជង្គង់​ម្នាក់ឯង ដោយ​នឹក​

ក្រុម​អ៊ិស្លាម​និយម​ ANSARU សម្លាប់​ជន​បរ​ទេស​ជា​ចំណាប់​ខ្មាំង​7​នាក់​

Posted: 09 Mar 2013 07:32 PM PST

ពួក​ឧទ្ទាម​នៃ​ក្រុម​ ANSARU
ក្រុម​អ៊ិស្លាម​និយម​នី​ហ្សេរីយ៉ា​ ANSARU ប្រកាស​កាល​ពី​ថ្ងៃ​ទី​៩ មីនា​ថា បាន​សម្លាប់​ជន​បរទេស​៧​នាក់​ដែល​ចាប់​ពង្រត់​នៅ​ភាគ​ខាង​ជើង​នី​ហ្សេ​រី​យ៉ា​ ៣​សប្តាហ៍​​ក្រោយ​ត្រូវ​ចាប់​ពង្រត់​ ។ ជន​បរ​ទេស​ទាំង​៧​នាក់​នោះ​មាន​ជន​ជាតិ​លី​បង់​២​នាក់ ស៊ីរី​២​នាក់ ក្រិក​ម្នាក់ អីុ​តាលី​ម្នាក់ និង​អង់​គ្លេស​ម្នាក់​ដែលចាប់​ពង្រត់​ពី​ការ​ដ្ឋាន​មួយ ។ នៅ​ពុំ​​ទាន់​មាន​ការ​​អះ​អាង​ពី​ការ​ធ្វើ​ឃាត​នោះ​ពី​អា​ជ្ញា​ធរ​

រថយន្ត​សាំង​​យ៉ុង​​ដាច់​កង់​​ក្រោយ​ក្រឡាប់​​របួស​៧​នាក់​

Posted: 09 Mar 2013 07:11 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្តព្រះវិហារ ៖ រថយន្ត​សាំងយ៉ុង​​មួយ​គ្រឿងបាន​​ក្រឡាប់​ទាំង​កណ្តាល​ថ្ងៃ​នៅលើ​ដង​ផ្លូវ​ជាតិ​លេខ​៦២ ​ចំណុច​​ភូមិ​អូរតា​លោក ឃុំ​រមទម ស្រុក​រវៀង ​​បណ្តាល​ឱ្យ​​​មនុស្ស៧​នាក់ រង​របួស​ធ្ងន់ តែ​​ពុំ​មាន​អ្ន​ក​ស្លាប់​​បាត់​បង់​ជីវិត​​ឡើយ។ ហេតុ​ការណ៍​​​នេះបាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​​១១​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៨ មីនា ​។

ឡិចស៊ីស​៤៧០​បុក​ម៉ូតូ​គុប​ស្លាប់​​២​នាក់​​នៅ​មុខ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ខាង​ជើង​វិ​មាន​ឯ​ក​រាជ្យ​

Posted: 09 Mar 2013 07:08 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យោធា​យោធ​ភូមិ​ភាគ​ពិសេស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​​ម្នាក់​រង​របួស​ធ្ងន់ ក៏​ប៉ុន្តែ​​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​បន្ទាប់​ពី​ត្រូវ​រថយន្ត​ឡិចស៊ីស​​ស៊េរី​៤៧០ ពណ៌ស្ករ ​បុក​ម៉ូតូ​ម៉ាកគុប​ជ្រុង​ពេញ​ទំហឹង​នៅ​មុខ​វិទ្យា​ស្ថាន​ជាតិ​​អប់រំ​​ លើ​កំណាត់​​មហា​វិថី​​ព្រះ​នរោត្តម​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ ​កាល​ពីវេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​៩ មីនា ​២០១៣ ​។ ក្រោយ​​ពី​

បុរសម្នាក់​សង្ស័យ​កើត​ជំងឺ​សរសៃ​ប្រសាទ​ចង.ក​ធ្វើអត្តឃាត

Posted: 09 Mar 2013 06:35 PM PST

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ដែល​គេ​សង្ស័យថា ​មានជំងឺសរសៃ​ប្រសាទ​បានបោក​ក្បាល​​ហូរ​ឈាម​កក្លាក់​ពេញ​ផ្ទះ រួច​​ចង.ក​សម្លាប់​ខ្លួន​នៅនឹង​ធ្នឹម​ផ្ទះ​​របស់​ខ្លួន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​៧​និង​៤០​នាទី​​ព្រឹកថ្ងៃទី​១០ មីនា ២០១៣ ​ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ពន្សាំង ​ខណ្ឌ​ពោធិ៍សែនជ័យ ។

រួមគ្នា​អនុវត្ត​​ឱ្យ​មាន​ប្រសិទ្ធភាព​គោ​ល​នយោ​បាយ​​​យេន​ឌ័រ​របស់​រាជ​រដ្ឋា​ភិបាល​

Posted: 09 Mar 2013 06:33 PM PST

សម្តេច​តេជោ ហ៊ុន សែន ថើប​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ថ្ងៃ​សិទ្ធិ​នារី ៨មីនា 
រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយ​ករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ា​នី​ ហ៊ុន សែន ​នា​ព្រឹក​ថ្ងៃទី​៨ ​មីនា ​បាន​អញ្ជើញ​ជាអធិប​តី​​ដ៏​​ខ្ពង់​ខ្ពស់​​​ក្នុង​ពិធី​​ប្រារព្ធ​​មីទ្ទិញ​អប​អរ​សាទរ​​ទិវា​​អន្តរជាតិ​នារី​ ៨មីនា ​ខួប​​លើក​ទី​១០២​ ឆ្នាំ​​២០១៣ ​នៅ​សាល​នួន​ស្រី ​វិមានសន្តិ​ភាព​ ទីស្តីការ​នាយ​ករដ្ឋមន្ត្រី ។

ស្លាប់២​របួសធ្ងន់​៣នាក់ដោយសារ​រថយន្ត​បុករះ​នៅភ្នំពេញថ្មី

Posted: 09 Mar 2013 06:26 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​យ៉ាងហោច​ណាស់មនុស្ស២នាក់​ បានស្លាប់ភ្លាមៗនៅនឹង​កន្លែង និងមនុស្ស៣នាក់​ទៀត​របួស​ធ្ងន់នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ដ៏​គួរ​ឲ្យរន្ធត់ដែល​បង្កឡើងដោយរថយន្តស៊េរី​ទំនើប១គ្រឿងបាន​បើកបុករះ និងកិនពីលើថែម​ទៀត ខណៈជនរង​​គ្រោះ​កំពុង​ឈរ​ចាំ​ជិះ​ម៉ូតូទៅលំនៅ​ដ្ឋានវិញ ក្រោយពីពួកគេចេញ​ពីរាំនៅក្នុងក្លឹបកំសាន្តមួយ​​កាលពីវេលាម៉ោង៣ និង៥នាទីទៀប​ភ្លឺថ្ងៃទី៩ ​មីនា

អគ្គិភ័យ​២ករណី​លេបត្របាក់​ផ្ទះ​៦ខ្នងហ្មត់​នៅស្រុកស្អាង

Posted: 09 Mar 2013 05:55 PM PST

ទិដ្ឋភាពនៅផ្ទះកើតហេតុ
ខេត្តកណ្តាល ៖ ផ្ទះប្រជាពលរដ្ឋ​៦​ខ្នង ត្រូវ​បាន​ភ្លើង​ឆាប​ឆេះអស់​គ្មាន​សល់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​២ករណី​​ផ្សេងគ្នា កាលពី​ថ្ងៃទី​៩ មីនា ២០១៣ នៅ​ក្នុងស្រុក​ស្អាង​ បណ្តាល​ឱ្យ​មនុស្ស​២នាក់​រងរបួស និងទ្រព្យ​សម្បត្តិ​​ជាច្រើន​បាន​រង​ការខូច​ខាត​ ព្រម​ទាំង​ជ្រូក​៩​ក្បាលផង ត្រូវបានខ្លោច​ឆ្អិនខ្ទេច ។

បុរស​ម្នាក់​ត្រូវ​​​រថយន្ត​​នីស្សាន់​​​ទម្លាក់​ចុះ​ដី​បង្កឱ្យ​ស្ទះ​​ចរាចរណ៍​លើ​ផ្លូវ​ជាតិលេខ៥​ជាងកន្លះ​ម៉ោង

Posted: 09 Mar 2013 05:32 PM PST

ប្រពន្ធ​ឈរយំ​ក្បែរ​ប្តី​ដែល​ស្រាត​ននលគក
ខេត្ត​កំពង់ឆ្នាំង ៖ មាន​ការ​ភ្ញាក់​ផ្អើល​ និងបង្ក​ឱ្យ​មានការ​កក​ស្ទះ​ចរាចរណ៍​​លើ​ដងផ្លូវជាតិលេខ៥ ដោយ​សារ​តែ​​បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ម៉ាក​នី​ស្សាន់ ​ទម្លាក់​ឱ្យចុះ​ដី បន្ទាប់ពី​ធ្វើការ​អុកឡុក​លើ​រថយន្ត ហើយពេល​ចុះ​ពី​រថយន្ត បុរសនោះ​​បានស្ទុះស្រាត​សម្លៀក​បំពាក់​ឈរ​កណ្តាល​ថ្នល់ និងបាន​យក​ដប​ទឹកបរិ​សុទ្ធគប់​រថយន្ត​​ ដែល​ធ្វើដំណើរ​​តាមផ្លូវ​​ទៀត​ផង ។ ហេតុការណ៍នេះ បានកើត

រថយន្ត​ដឹក​ដី​បើក​ជែងបុក​អ្នក​ជិះ​ម៉ូតូ​កិន​ស្លាប់​ម្នាក់​

Posted: 09 Mar 2013 01:00 AM PST

រថយន្ត​បង្កហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​ធុន​យក្ស​មួយ​គ្រឿង​បាន​បុក​ និង​កិន​មនុស្ស​ស្លាប់​ម្នាក់​ ខណៈ​ដែល​រថយន្ត​នេះ​បើក​វ៉ា​គ្នា​ជា​មួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ បាន​ជ្រុល​ទៅ​បុក​ចំ​ពី​មុខ​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្រ្ចាស​ទិស​គ្នា​កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៨ មីនា​ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​ក្នុង​ភូមិ​សំរោង​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ ។​

ជិះ​ម៉ូតូ​បង្ហោះ​អួតប៉ូលិស​ក្របួច​យក​មក​អប់រំ​

Posted: 09 Mar 2013 12:45 AM PST

ជិះ​ម៉ូតូ​បង្ហោះ​អួតប៉ូលិស​ក្របួច​យក​មក​អប់រំ​
ខេត្ត​តាកែវ ៖ ​ក្រុម​ទំនើង​៣​នាក់​ដែល​បង្ក​ការ​រំខាន​នៅ​តាម​ដង​ផ្លូវ​ ដោយ​ជិះ​ម៉ូតូ​បង្ហោះ​ និង​ចុច​ស៊ីប្លេ​ឮ​កង​រំពង​ផ្អើល​អ្នកដំណើរ និង​ប៉ូលិស​ស្រុក​ព្រៃ​កប្បាស​ដេញចាប់​យក​មក​អប់រំ​កាល​ពី​វេ​លា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ មីនា​ នៅ​ចំណុច​មុខ​អធិការ​ដ្ឋាន​ស្រុក​ ។​

​ខណ្ឌ​ឫស្សីកែវ​​បង្ហាញ​ពី​​លទ្ធផល​​ឆ្នាំ​2012 និង​ដាក់ទិសដៅសម្រាប់​​ឆ្នាំ​​2013

Posted: 09 Mar 2013 12:30 AM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ​​ ៖ សាលា​ខណ្ឌ​ឫស្សី​កែវ​កាល​ពីព្រឹក​ថ្ងៃទី​៧​​ ​មីនា​ បាន​​ប្រជុំ​បូក​សរុប​លទ្ធ​ផល​​ការ​ងារ​ដែល​បាន​អនុ​វត្ត​ក្នុង​ឆ្នាំ២០១២​ព្រមទាំង​លើក​យក​មក​បង្ហាញ​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ និង​ដាក់​ចេញទិស​ដៅ​សម្រាប់​អនុវ​​ត្ត​​ឆ្នាំ២០១៣​បន្ត​ទៀត ​ធ្វើ​យ៉ាង​ណា​ឱ្យ​មូល​ដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​មាន​ការ​អភិវ​ឌ្ឍ​​​លើ​គ្រប់​វិស័យ ​​ជា​ការ​ចូល​រួម​ចំណែក​ប្រកប​ដោយ​ប្រសិទ្ធ​​ភាព​ក្នុង​ការ​កាត់​បន្ថយ

ជម្លោះ​រឿង​បាត់​លុយ​ពីរ​ពាន់​រៀល​ ប្រពន្ធ​រត់​ទៅ​ចង​.ក​ខឹង​ប្តី​វាយ​

Posted: 09 Mar 2013 12:15 AM PST

ជម្លោះ​រឿង​បាត់​លុយ​ពីរ​ពាន់​រៀល​ ប្រពន្ធ​រត់​ទៅ​ចង​.ក​ខឹង​ប្តី​វាយ​
រាជធានី​ភ្នំពេញ ៖​ ស្ត្រី​ម្នាក់​បាន​​ចង​.ក​សម្លាប់​ខ្លួន​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​ ដែល​តាម​ការ​អះ​អាង​របស់​ក្រុម​គ្រួសារ​ថា​ មូល​ហេតុ​បណ្តាល​មក​ពី​ស្ត្រី​រូប​នោះ​ខឹង​ប្តី​វាយ​ធ្វើ​បាប​ បន្ទាប់​ពី​មាន​ជម្លោះ​រឿង​បាត់​លុយ​ត្រឹម​តែ​២ពាន់​រៀល​ប៉ុណ្ណោះ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨ មីនា​ នៅ​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​

ស្រ​វឹង​ជិះ​ម៉ូ​តូ​ឌុប​គ្នា​ចូល​ក្រោម​រថ​យន្ត​កិន​ស្លាប់​ទាំង​ពីរ​

Posted: 09 Mar 2013 12:00 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ពោធិ៍សាត់​ ៖ បុរស​ពី​រ​នាក់​ទំ​នង​ជា​ស្រវឹង​ស្រា​ បាន​ជិះ​ម៉ូ​តូ​ឌុប​គ្នា​ទៅ​ចូល​ក្រោម​រថ​យន្ត​ បណ្តា​ល​ឱ្យ​រថ​យន្ត​កិន​ស្លាប់​ទាំង​ពីរ​នាក់​ភ្លាម​ៗ​ ។ គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នេះ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ វេ​លា​ម៉ោង​៨​និង​៤០​នា​ទី​យប់​ថ្ងៃ​ទី​​៧ មី​នា​ ​ស្ថិត​ក្នុង​ភូមិ​សា​រ​វន្ត​ ឃុំ​ស្នា​អន្សារ​ ស្រុក​ក្រ​គរ​ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ភុន​ ពន្លក​ ​អា​យុ​៣១​ឆ្នាំ​ ជា​អ្នក​បើក​ម៉ូ​តូ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!