Koh Santipheap Daily

Koh Santipheap Daily


កំលោះ​វ័យ​ជាង​30​ឆ្នាំ​មាន​ជំងឺ​សរសៃ​ប្រសាទ​បោក​ក្បាល​​​បែក​រួច​ចង​​.ក​សា្លប់

Posted: 13 Mar 2013 12:45 AM PDT

កំលោះ​វ័យ​ជាង​30​ឆ្នាំ​មាន​ជំងឺ​សរសៃ​ប្រសាទ​បោក​ក្បាល​​​បែក​រួច​ចង​​.ក​សា្លប់
រាជធានីភ្នំពេញ ៖ មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​​​​មួយ​បាន​​កើត​ឡើង ​​បន្ទាប់​ពីមាន​កំលោះ​វ័យ​​ជាង​៣០​ឆ្នាំ​ម្នាក់​​​ដែល​គេ​សង្ស័យ​ថា​មាន​ជំងឺ​សរសៃ​ប្រសាទ​ បាន​ធ្វើ​អត្ត​ឃាត​ដោយ​បោក​ក្បាល​​​​នឹង​​ជញ្ជាំង​ផ្ទះ​​​បណ្តាល​​ឱ្យ​បែក​​ហូរ​​ឈាម​​កក្លាក់ ​រួច​ហើយ​​ចង​.ក​សម្លាប់​ខ្លួន​​​នៅ​​លើ​ផ្ទះ​ក្នុង​ខណៈ​ពេល​ដែល​​ឪពុក​​ម្តាយ​​មិន​​នៅ​ផ្ទះ​ព្រោះ​​ជាប​​់​រវល់​ទៅ​បុណ្យ​​​ដារ​លាន​នៅ​កណ្តាល​​ភូមិ ។​​ ហេតុ​ការណ៍​នេះបាន​​​

យ៉ែម សំអូន និង​ភរិយា​ផ្តាច់​គម្រោង​ចេញទៅ​កាណាដា ស្រវា​កើប​ប្រាក់​ក្នុងស្រុក​

Posted: 13 Mar 2013 12:35 AM PDT

លោក​យ៉ែម សំអូន និង​ភរិយា
រាជធានីភ្នំពេញ ៖ ​លោក​យ៉ែម សំអូន និង​ភរិយា នាង​យាន លីនដា បាន​​លុប​​ចោល​គម្រោង​​ចេញ​ទៅ​សម្តែង​​នៅ​ក្នុង​ប្រទេស​កាណាដា ហើយ​បន្ទាប់​​ពី​ការ​ងារ​នៅ​ក្នុង​ស្រុក​​បាន​ធ្លាក់​មក​យ៉ាង​ច្រើន​ស្អេក​ស្កះ​​ជា​ហេតុ​​ធ្វើឱ្យ​​ប្តី​ប្រពន្ធ​​មួយ​គូ​​នេះ​សម្រេច​ចាប់​យក​ឱកាស​​មួយ​នេះ​ក្នុង​ការ​កើប​ប្រាក់​នៅ​ក្នុង​ស្រុក​ជំនួស​វិញ ។

មន្ត្រី​ប៉ូលិស​ទាំង​ពីររូប​​ដែល​របួស​ធ្ងន់​ដោយ​រថយន្ត​បុក​បាន​ទទួល​កា​រ​ជួយ​ឧបត្ថម្ភ​

Posted: 13 Mar 2013 12:30 AM PDT

មន្ត្រី​ប៉ូលិស​ទាំង​ពីររូប​​ដែល​របួស​ធ្ងន់​ដោយ​រថយន្ត​បុក​បាន​ទទួល​កា​រ​ជួយ​ឧបត្ថម្ភ​
ខេត្ត​ព្រះ​សីហនុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១១ មីនា ​នេះ​​លោក​សារ៉ាត ​ច័ន្ទ​វីរៈ ​ប្រធាន​​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះ​សី​ហនុ​ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​យុវជន​ខេត្ត​ចុះ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ អម​ជា​មួយអំណោយ​ជា​ថវិកា​បន្តិច​បន្តួច​​ជូន​​ដល់​លោក​អនុ​សេនីយ៍​ឯក​សឹង ​ចំរើន ​អធិការ​រង​​នគរ​បាល​​ស្រុក​ព្រៃ​នប់ ​និង​លោក​មុំ​ សំអុល ​មន្ត្រី​​​នគរ​បាល​​ចរាចរ​ខេត្ត​ ដែល​បាន​ទទួល​​​រង​​គ្រោះថ្នាក់​ចរា​

ក្នុង​ខែ​កុម្ភៈ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​16​លើក​ ស្លាប់​11​នាក់​ របួស​​24​នាក់​

Posted: 13 Mar 2013 12:29 AM PDT

ក្នុង​ខែ​កុម្ភៈ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​16​លើក​ ស្លាប់​11​នាក់​ របួស​​24​នាក់​
ខេត្ត​​​កណ្តាល ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​១១​នាក់​បាន​ស្លាប់ ឯ​២៤​នាក់​ទៀត​បាន​រង​របួស​ធ្ងន​់​​ស្រាល​ និង​ខូច​ខាត​មធ្យោ​បាយ​​ធ្វើ​ដំណើរ​៣០​គ្រឿង ដោយ​សារ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ខេត្ត​កណ្តាល​​ក្នុង​រយៈ​ពេល​មួយ​ខែ គិត​ចាប់​​ពី​ថ្ងៃ​ទី​១១ មករា ដល់​ថ្ងៃ​ទី​១០​ កុម្ភៈ ឆ្នាំ​២០១៣ ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​បូក​សរុប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្លូវ​គោក​របស់

ឆន្ទៈ​​យុវជន​គំរូ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ការ​ងារ​សង្គម​

Posted: 13 Mar 2013 12:29 AM PDT

​យុវជន​គំរូ​​បាន​នាំ​យក​ថវិកា​ទៅជូន​​មន្ទីរពេទ្យ​គន្ធបុប្ផា
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​៩ មីនា ​២០១៣ វេលា​ម៉ោង​៩​និង​៣០​នាទី​ ក្រុម​​យុវជន​​ស្ម័គ្រ​​ចិត្ត​មួយ​ក្រុម​ដែល​​មាន​ឈ្មោះថា យុវជន​គំរូ (Model Teens) បាន​នាំ​យកថវិកា​មួយចំនួន​មាន​​​ប្រាក់​ដុល្លារ​​២៦៥ដុល្លារ និង​ប្រាក់​រៀល​​១​លាន​៧​ម៉ឺន​៥​ពាន់​​រៀល ទៅជូន​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ។ ថវិកា​ទាំង​នេះ​បាន​មក​តាម​រយៈ​លក់​ផលិត​ផល​មួយចំនួន​ដូចជា សម្ភារ​សិក្សា​ សម្ភា​រ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​ផលិត​​ផល​ខ្មែរ​នៅតាម​សាកល​វិទ្យាល័យ និង​តាម​

ស្ត្រី​កំណាច​វាយក្មេង​ម្នាក់​សន្លប់​ គ្រាន់តែ​លួចនំមួយកញ្ចប់

Posted: 13 Mar 2013 12:24 AM PDT

ស្ត្រី​កំណាច​វាយក្មេង​ម្នាក់​សន្លប់​ គ្រាន់តែ​លួចនំមួយកញ្ចប់
ខេត្តកំពង់ធំ ៖ មានការ​ភ្ញាក់​ផ្អើល​​មួយកើតឡើង​​ដោយ​​សារ​​ស្ត្រី​កំណាច​ប្ញស្យា​ម្នាក់ បានវាយ​ធ្វើទារុណកម្មទៅលើ​ក្មេង​កំព្រា​ម្នាក់​ ទើប​តែ​​អាយុ​១២​ឆ្នាំរហូត​សន្លប់​ ខណៈ​ក្មេង​រូបនេះ បានលួច​យកនំ​ក្តាមមួយ​កញ្ចប់​តម្លៃ​៥០០​រៀល ​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី​១០ មីនា ២០១៣ ​ស្ថិត​​ក្នុង​ភូមិ​ស្រែ​​ក្រសាំង ​ឃុំពពក ​ស្រុក​ស្ទោង ។ ​

លោកកែប ជុតិមា ​អញ្ជើញ​ជាអធិបតី​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ព្រែក​​ថ្លឹង

Posted: 13 Mar 2013 12:20 AM PDT

លោកកែប ជុតិមា ​អញ្ជើញ​ជាអធិបតី​​សម្ពោធ​
រាជធានីភ្នំពេញ ៖ ចំណង​ដៃ​ថ្មី​១​បន្ថែម​ទៀត​របស់​​សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ត្រូវបាន​ផ្តល់​​ជូន​ប្រជា​ពលរដ្ឋ​ នៅសង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ គឺស្ពាន​​បេតុង​ព្រែក​ថ្លឹង ជា​ស្ពាន​ទី​២ ឆ្លង​កាត់​​ស្ទឹង​ព្រែក​ត្នោត​ដែល​មិនធ្លាប់​​មាន​ពី​មុន​មក ។

Nibaliឈ្នះជើងឯក Tirreno - Adriatico លើ​ទឹក​ដី​កំណើត​

Posted: 13 Mar 2013 12:17 AM PDT

កីឡាករអុី​តា​លី​ Vincenzo Nibaliបាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​ Tirreno- Adriatico 2013លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​​​​កាល​ពី​ថ្ងៃ​អង្គារ​​ទី​១២ខែមីនា​ ។ ការ​ប្រណាំង​ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ៩,២​​​​គីឡូ​ម៉ែត្រ​​នៅ​ទី​ក្រុង​ San​Benedetto del Tronto ។

ស្ត្រី​5​នាក់​ដើររក​ការងារ​ធ្វើ​លង់​ខ្លួន​ដាច់​បាយ​ដើរ​សុំ​ទាន​រក​ប្រាក់​ទៅ​ស្រុក​វិញ​

Posted: 13 Mar 2013 12:15 AM PDT

ស្ត្រី​5​នាក់​ដើររក​ការងារ​ធ្វើ​លង់​ខ្លួន​ដាច់​បាយ​ដើរ​សុំ​ទាន​រក​ប្រាក់​ទៅ​ស្រុក​វិញ​
ខេត្ត​ស្វាយ​រៀង​ ៖ ស្ត្រី​ចំនួន​៥នាក់​មក​ពីខេត្ត​ព្រៃវែង​ មក​ដើរ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាវិត​ ដោយ​សារ​អត់​អត្ត​សញ្ញាណ​ប័ណ្ណ​ សំបុត្រ​កំណើត​ គ្មាន​ក្រុម​ហ៊ុន​ណា​ហ៊ាន​ទទួល​ឱ្យ​ធ្វើ​ការ​ ក៏​លង់​ខ្លួន​ចាយ​អស់​ប្រាក់​ធ្លាក់​ខ្លួន​ដើរ​សុំ​ទាន​ដើម្បី​រក​ប្រាក់ធ្វើ​សោ​ហ៊ុយ​ទៅ​ផ្ទះ​វិញ​ តែ​គ្មាន​អ្នក​ណា​ដាក់​ទាន​ ក៏​ចូល​រក​ជំនួយ​ពី​ប៉ុស្តិ៍​ប៉ូលិស ។​

ម៉ៃ​ឃើល ហ្វែ៊លលុប​ចោល​លទ្ធភាព​នៃ​ការ​ចូល​រួម​ក្នុង​អូ​ឡាំ​ពិក​ឆ្នាំ​២០១៦​

Posted: 13 Mar 2013 12:12 AM PDT

ម៉ៃ​ឃើល ហ្វែ៊ល​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វី​របុរស​អូ​ឡាំ​ពិក​​លើ​វិញ្ញាសា​ហែល​ទឹក​បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​មិន​បោះ​បង់​ការ​ចូល​និ​វត្តន៍​ដើម្បី​វិល​ចូល​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ ២០១៦​នៅ​ទី​ក្រុង​រី​យ៉ូ ប្រទេស​ប្រេស៊ីល​នោះ​ទេ ។​

យ៉ូកូវិចឈានចូលជុំទី 4 BNP Paris Open

Posted: 13 Mar 2013 12:10 AM PDT

កីឡាករ​លំ​ដាប់​កំពូល​ពិ​ភព​លោក​​ណូ​វ៉ាក់ យ៉ូ​កូ​វិច ​​​បាន​ឆ្លងចូលដល់​​ជុំ​ទី​៤​ប្រកួត​វាយ​កូន​បាល់​កម្ម​វិធី BNP Paribas Open​ ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រ​​​នី​​ញ៉ា​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អង្គារ​​​ទី​១២​​មីនា​ ​​។ យ៉ូ​កូ​វិច​​​បាន​ឆ្លង​ផុត​ជុំ​ទី​៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករប៊ុល​ហ្គា​រី​ Grigor Dimitrov ​ក្នុង​លទ្ធ ផល​៧-៦និង​៦-១ បន្ត​បាននូវ​ភាព​មិន​ដែល​ចាញ់​របស់​ខ្លួន​ក្នុង​២០​ប្រ​កួត​ជាប់​ៗគ្នា​ ។

រថ​យន្ត​100​គ្រឿង​បុក​បន្ត​គ្នា​នៅ​​អាល្លឺ​ម៉ង់​

Posted: 13 Mar 2013 12:07 AM PDT

ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១២ មីនា​ថា រថយន្ត​ដល់​ទៅ​១០០​គ្រឿង​បាន​បុក​បន្ត​គ្នា​តាម​ផ្លូវ​ថ្នល់​មួយ​នា​ភាគ​ខាង​លិច​អាល្លឺ​ម៉ង់​ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​របួស​ធ្ងន់​ ។យោង​តាម​ទូរ​ទស្សន៍​​អាល្លឺ​ម៉ង់​ N-TV ថា គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​នា​វេលា​​ថ្ងៃ​ត្រង់ តាម​ផ្លូវ​ថ្នល់​លេខ​៤៥ ក្នុង​រដ្ឋ​ HESSE ភាគ​កណ្តាល​ប្រទេស​ ដោយ​រថយន្ត​កាំ​មី​ញ៉ុង​ច្រើន​គ្រ​ឿង​បុក​គ្នា ។

នគរ​បាល​ខណ្ឌ​ដូនពេញ ​ឃាត់​ខ្លួន​ជនសង្ស័យ​​ប្រើ​ប្រាស់​គ្រឿងញៀន

Posted: 13 Mar 2013 12:06 AM PDT

​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រើ​ប្រាស់​គ្រឿងញៀន
រាជធានីភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​ផ្សារ​ថ្មី​ទី២ សហ​ការ​ជា​មួយ​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូនពេញ និង​មាន​ការ​អនុ​​ញ្ញាត​ពី​លោក​ឯក ឆេង​ហួត​ ព្រះ​រាជ​អាជ្ញារង​សាលា​ដំបូង​រាជ​ធានីភ្នំពេញ បាន​ឆ្មក់​​ចូល​បន្ទប់​លេខ​​២ ក្នុង​ផ្ទះ​លេខ​៧០អឺ៣ ​ផ្លូវលេខ​១២៦ ភូមិ​២ ស​ង្កាត់​ផ្សារ​​ថ្មី​ទី​២ ខណ្ឌ​ដូន​ពេញ កាលពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​​១២ មីនា ២០១៣ ​ហើយ​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រើ​ប្រាស់​គ្រឿងញៀន​បាន​៣​នាក់ ។

បញ្ចេញ​ផ្សែង​ខ្មៅ​លើ​បុរី​វ៉ា​ទី​​កង់​ជា​សញ្ញា​ថា​ពុំទាន់​អាច​ជ្រើស​រើស​សម្តេច​ប៉ាប​ថ្មី​​បាន​

Posted: 13 Mar 2013 12:05 AM PDT

ផ្សែង​ខ្មៅ​បញ្ចេញ​ពី​លើ​បុរី​វ៉ា​ទី​កង់​
ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ត្រូវ​បាន​បញ្ចេញ​លើ​បុរី​វ៉ាទី​កង់​ជា​សញ្ញា​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​លើក​ទី​មួយ​កាល​ពី​​យប់​ថ្ងៃ​ទី​​១២ មីនា ក្នុង​ការ​ប្រជុំ​របស់​មន្ត្រី​សង្ឃ​កាតូ​លិក​ ដែល​បើក​ធ្វើ​នៅ​បុរី​វ៉ា​ទី​កង់​ នៅ​ពុំ​ទាន់​អាច​​ជ្រើស​តាំង​សម្តេច​បា៉ប​ថ្មី​ ដើម្បី​ជំនួស​សម្តេច​ប៉ាប​ បេ​ណូ​អីុត ទី​១៦ ដែល​សុំ​លា​លែង​បាន​​នៅ​ឡើយ ។

លោក​ស្រី​ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​នឹង​ទៅ​អាមេរិក​ខែ​ឧសភា​

Posted: 13 Mar 2013 12:03 AM PDT

លោក​អូ​បា​ម៉ា​និង​លោក​ស្រី​PARK ​
វិមាន​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​គឺ​វិមាន​ពណ៌​ខៀវ​រាយ​​ការណ៍​​កាល​ពី​ថ្ងៃ​ទី​១២ មីនា​ថា ទស្សន​កិច្ច​ជា​ផ្លូវ​ការ​របស់​លោក​ស្រី​ប្រធានា ធិប​តី PARK GEUN-HYE នៅ​សហ​រដ្ឋ​អាមេរិក​ពិត​ជា​ប្រព្រឹត្ត​ទៅ​នា​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ ។ ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ​​អ្នក​​នាំ​ពាក្យ​​វិមាន​​ពណ៌​ខៀវ​​អះ​អាង​ថា លោក​ស្រី​ប្រធា​នា​ធិប​តី​ PARK នឹង​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​តាម​ការ​​អញ្ជើញ​របស់​ប្រធា​នា​

សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ជន​បរទេស​១៧​នាក់ ខ្មែរ​៤​នាក់​ នៅ​ក្នុង​​ប្រតិ​បត្តិ​ការតាម​ប្រមាញ់​​គ្រឿង​​ញៀន​

Posted: 13 Mar 2013 12:01 AM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្ត​សៀមរាប ៖ ​ក្រុម​សៀមរាប​​ត្រូវបាន​ចាត់​ទុកជា​តំបន់​ប៉ូល​នៃ​វិស័យ​ទេស​ចរ​ណ៍​ជាតិ​ មាន​ប្រាសាទ​អង្គរ​ជា​​បេតិក​ភណ្ឌ​ពិភព​លោក​ដ៏​ល្បី​ល្បាញ​​តាំង​នៅ​ បាន​ក្លាយ​ជា​កន្លែង​​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ឱកាស​​ប្រើ​ប្រាស់​គ្រឿង​​ញៀន​​សម្រាប់​ភ្ញៀវ​ទេស​ចរ​បរទេស​​ដែល​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​​វប្ប​ធម៌​មួយ​នេះ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​កុម្ភៈ​មាន​28​លើក​ស្លាប់​11​នាក់​របួស​53​នាក់​

Posted: 13 Mar 2013 12:00 AM PDT

ទិដ្ឋភាពក្រោយពេល​កើតហេតុ
ខេត្ត​កំពត​ ៖ តាម​របាយ​ការណ៍​បញ្ជាក់​ពី​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ ចាប់​ពី​ពាក់​កណ្តាល​ខែ​មករា​មក​ដំណាច់​ខែ​កុម្ភៈ​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ និង​ក្រុង​ទូទាំង​ខេត្ត​កំពត​មាន​ចំនួន​២៨​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់​ របួស​ធ្ងន់​៣៩​នាក់​ ស្រី​៨​នាក់​ របួ​ស​ស្រាល​១៤​នាក់​ ស្រី​ម្នាក់ ។​ រថយន្ត​

បត់​រថយន្ត​ឆ្លង​ផ្លូវ​មិន​មើល​មុខ​ក្រោយ​ម៉ូតូបុក​ស្លាប់​2​និង​របួស​ធ្ងន់​1

Posted: 12 Mar 2013 11:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​ និង​ពីរ​នាក់​ទៀត​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ក្រោយ​មក​បាន​ស្លាប់​ម្នាក់​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​ដឹក​កុង​តឺន័រ​​​ ដែល​កំពុង​បត់​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​ ។ ឧបទ្ទវ​ហេតុ​នេះ​​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី១២​ មីនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​កែង​ផ្លូវ​អូរដឹម​កប់​ស្រូវ​ ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​​អ្នក​មាន​បុណ្យ​ Barcelona ​បំបាក់​​ Milan 4-0 រក​បាន​​កៅអី​​ 1​ឡើង​ទៅ​វគ្គ​ 8 ​ក្រុម

Posted: 12 Mar 2013 11:42 PM PDT


​​ទោះបី​បរាជ័យ​​ 2-0 ​​ក្នុង​ទឹក​ដី​ Milan កាល​ពី​​​​ប្រកួត​ជើងទី​1​ក្ដី​ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona បានបំបាក់​ក្រុម​ Milan ​យ៉ាង​ចាស់​ដៃ​​​​ដោយ​លទ្ធ​ផល ​4 ទល់នឹង​ 0 ​​ក្នុងពហុកីឡ​ដា្ឋន​​Camp Nou កាល​ពី​រាត្រី​​​ថ្ងៃ​អង្គារ​​​ ទី​​ 12 ​មីនា ​ឆ្នាំ​​ 2013 ​កន្លង​ទៅ​នេះ ។ ​​​គ្រាប់បាល់​​សរុប​ទាំង​​​2ជើងក្រុម Barc​e​l​o​n​​​a បាន​​​យក​ឈ្នះ​​​ Milan 4-2កក់បាន​កៅអី​​​​1ដឹក​ដៃក្រុម​​​ Galatasaray ឡើង​​ទៅ​​ប្រកួត​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៣ មីនា ២០១៣

Posted: 12 Mar 2013 11:39 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៣ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ភ្នំ​តា​ម៉ុក​ត្រូវ​គេ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​យ៉ាង​អ​នា​ធិប​តេយ្យ​

Posted: 12 Mar 2013 11:30 PM PDT

ភ្នំ​តា​ម៉ុក​ត្រូវ​គេ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​យ៉ាង​អ​នា​ធិប​តេយ្យ​
ខេត្ត​កំពត​ ៖ ភ្នំ​តា​ម៉ុកដែល​ជា​ភ្នំ​មួយ​​សំបូរ​ទៅ​ដោយ​ថ្ម​កំបោរ​ ស្ថិត​នៅ​ក្នុង​ភូមិ​ឃ្លាំង​ ឃុំ​ភ្នំ​ប្រា​សាទ​ ស្រុក​កំពង់​ត្រាច​ ​បច្ចុ​ប្បន្ន​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​​លួច​នាំគ្រឿង​ផ្ទុះ​មក​ឱ្យ​ពល​រដ្ឋ​ខួង​ភ្នំ​ ដើ​ម្បី​ដាក់​រ​ំ​សេវ​បំ​ផ្ទុះបំ​បែក​ផ្ទាំង​ថ្ម​ ដឹក​ចេញ​យក​ទៅ​លក់​ ដើ​ម្បី​ប្រ​យោជ​ន៍​ផ្ទាល់​ ខ្លួន ។ ការ​ដាក់​បំផ្ទុះ​យក​ថ្ម​ភ្នំ​នោះ​ តែង​បង្ក​ជា​សំ​ឡេង​​កក្រើក​ដី​ រៀង​រាល់​ថ្ងៃ​​ដោយ​គ្មាន​មន្ត្រី​អា​ជ្ញា​ធរ​ណា​រវល់​អើ​ពើ​​ទេ​ ។

សាកល​វិទ្យា​ល័យ​ឡាយ​ហ្វ​ធ្វើ​សិក្ខា​សាលា​ស្តីពី​​ការ​គ្រប់​គ្រង​​ពាណិជ្ជ​កម្ម​

Posted: 12 Mar 2013 11:15 PM PDT

សាកល​វិទ្យា​ល័យ​ឡាយ​ហ្វ​ធ្វើ​សិក្ខា​សាលា​ស្តីពី​​ការ​គ្រប់​គ្រង​​ពាណិជ្ជ​កម្ម​
ខេត្ត​ព្រះ​សីហនុ ៖ សាកល​វិទ្យាល័យ​ឡាយហ្វ​ ខេត្តព្រះសីហនុ​ ព្រឹកថ្ងៃទី​៩​​ មីនា មាន​រៀប​ចំ​កម្មវិធីសិក្ខាសាលាក្រោមប្រធានបទ ការ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ (MBA) ទំនាក់​ទំនង​អតិ​ថិជន​ ដែលពិធីនេះបាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព​ លោកគ្រូ​​គង្វាល​បណ្ឌិត​ដេវីឌ​ឃូ (REV. DDR. DAVID KOO)​ សាកលវិទ្យាធិការ នៃ​សាកល​វិទ្យាល័យឡាយហ្វ​ លោកស្រី DR. HE SEUNG​ SUNG​

ចិន​អះ​អាង​ពី​ការ​ចរចា​ថ្មី​ៗ​រវាង​រដ្ឋា​ភិបាល​ភូមា​និង​ពួក​ឧទ្ទាម​កា​ជីន​

Posted: 12 Mar 2013 11:12 PM PDT

ក្រសួង​ការ​បរ​ទេស​ចិន​អះ​អាង​កាល​ពី​ថ្ងៃទី​១២ មីនា​ថា រដ្ឋា​ភិបាល​ភូមា​ និង​ពួក​ឧទ្ទាម​នៃ​អង្គ​ការ​ដើម្បី​ឯក​រាជ​ភាព​រដ្ឋ​កា​ជីន​ KIO ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១១ មីនាកន្លង​មក​នេះ​ នូវ​វគ្គ​ចរចា​សន្តិ​ភាព​ថ្មី​នៅ​ឯ​ខេត្ត​ យុន​​ណាន់ ភាគ​និរ​តី​ចិន ។ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ​ ស្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ចិន​លោកស្រី​ HUA CHUNYING បញ្ជាក់​ថា ភាគី​ទាំង​២​​បាន​ជួប​ចរ​ចា​គ្នានៅ​ទីក្រុង​

JICA នាំអ្នកសារព័ត៌មានជាតិ.អន្តរជាតិទៅមើលគម្រោងក្រោមជំនួយជប៉ុន

Posted: 12 Mar 2013 11:00 PM PDT

​រាជ​ធានី​ភ្នំ​ពេញ ៖ ទីភ្នាក់​ងារ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​នៃប្រទេសជប៉ុន JICA កាលពីថ្ងៃទី​៥-​៦ ​ខែមីនា​កន្លង​ទៅ​នេះ បាន​នាំ​អ្នក​សារព័ត៌​មាន​ជាតិ​-​អន្តរ​ជាតិ​ចំនួន​២០​នាក់មកពី​ទូរ​ទស្សន៍ វិទ្យុ ទស្សនា​វដ្តី កាសែត ទៅ​ទស្សន​កិច្ច និង​ស្វែង​យល់​ពី​គម្រោង​មួយ​ចំនួន​ក្រោម​​ជំនួយ និង​ហរិញ្ញ​ប្បទាន​ឥត​សំណង​របស់​ជប៉ុន ។

សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ប្រា​រព្ធ​កម្ម​វិធី​រា​ត្រី​ស​មោ​ស​រ​មូល​និ​ធិ​«យុវ​ជន​ក្នុង​បុព្វ​ហេតុ​មា​តុ​ភូមិ​»

Posted: 12 Mar 2013 10:45 PM PDT

សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ប្រា​រព្ធ​កម្ម​វិធី​រា​ត្រី​ស​មោ​ស​រ​មូល​និ​ធិ​«យុវ​ជន​ក្នុង​បុព្វ​ហេតុ​មា​តុ​ភូមិ​»
រាជ​ធា​នីភ្នំពេញ ៖ នៅ​សណ្ឋា​គារ​អាំង​ទែ​រ​កុង​ទី​ណង់​តាល់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩​ មី​នា​ ២០១៣​ សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​បាន​ប្រា​រព្ធ​កម្ម​វិ​ធី​រា​ត្រី​ស​មោ​ស​រ​មូល​និ​ធិ​«យុ​វ​ជន​ក្នុង​បុព្វ​ហេតុ​មា​តុ​ភូមិ​»​ ក្រោម​អ​ធិប​តី​ភាព​លោក​បណ្ឌិត​ស​ភា​ចារ្យ​សុខ​ អាន​ ឧ​ប​នា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​ជំ​ទាវ​ ។ អញ្ជើញ​ចូល​រួម​នា​ឱ​កាស​នោះ​មាន​លោក​ លោក​ជំ​ទាវ​

ខឹង​ម្តាយ​មានប្តី​ក្រោយ​ផឹកស៊ី​ស្រវឹង​ជេរ​ខ្មាស​គេ​រាល់​ថ្ងៃ​រត់​ចេញ​ពី​ផ្ទះ

Posted: 12 Mar 2013 10:30 PM PDT

ខឹង​ម្តាយ​មានប្តី​ក្រោយ​ផឹកស៊ី​ស្រវឹង​ជេរ​ខ្មាស​គេ​រាល់​ថ្ងៃ​រត់​ចេញ​ពី​ផ្ទះ
រាជ​ធានី​ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​​១១​និង​២០​នាទី​ថ្ងៃ​ទី​១១ មីនា ​តាម​បណ្តោយ​ផ្លូវ​លេខ​៣២៥​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​សមត្ថ​កិច្ច​ល្បាត​តាម​ផ្លូវបាន​ប្រ​ទះ​ឃើញ​នា​រី​ម្នាក់​កំពុង​​យ​ំ​នៅតាម​ផ្លូវ​ ក៏​ត្រូវ​នាំ​ទៅ​​​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹក​ល្អក់​ទី​២ ។ ​ចំពោះ​មុខ​សមត្ថ​​កិច្ច​​នាង​ប្រាប់​ថា ​​មូល​ហេតុ​ដែល​​នាង​អង្គុយ​យំដោយ​សារ​នាង​ខ្មាស​គេ​​​​ទង្វើ​របស់​ម្តាយ​ដែល​មាន​ប្តី​

​​ស្រវឹង​​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​បុករ​​ទេះ​អេត​ចាយ​​

Posted: 12 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់​​ជិះម៉ូតូ​ទៅ​បុក​រទេះអេត​ចាយ​ពីក្រោយ​បណ្តាល​ឱ្យដួល​នៅ​កណ្តាល​ផ្លូវហើយ​ខ្លាច​​ក្រែង​មាន​​រថយន្ត​និង​ម៉ូតូ​បុក​ថែមក៏ស្ទុះងើប​ដើរ​ទៅ​ដួល​​នៅចិញ្ចើមវិញ​ ​កាលពីវេលាម៉ោង​៣​និង​២០​នាទី​​​រសៀល​ថ្ងៃទី​១១​ មីនា​ នៅ​លើផ្លូវ​លេខ​​២០០៤ ជិតឃ្លាំង​លក់​រថយន្ត​គ្រប់ប្រភេទ​លេខ​២០៧​ ក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ។

រថយន្ដ​កាម​រី​ឆ្លាម​ឡើង​ពោប​លើ​ទ្រូង​ផ្លូវ​ម្ចាស់​គេច​បាត់​

Posted: 12 Mar 2013 10:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ រថយន្ដ​កាមរី​ឆ្លាម​ ពណ៌​ទឹក​ប្រាក់​ មួយ​គ្រឿង​បាន​បើក​ឡើង​លើ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ធ្វើ​ឱ្យ​បាក់​របាំង​ថ្ម​អស់​២​កង់​ ឯ​រថយន្ដ​ជាប់​ពី​លើ​របាំង​ថ្ម​ទៅ​មុខ​លែង​រួច​ កាល​ពី​វេលា​ម៉ោង​១​០​និង​៣​០​នាទី​យប់​ថ្ងៃ​ទី​៨​ មី​នា​ តាម​មហា​វិ​ថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​​លេខ​១​០​៥​ ទល់​មុខ​បណ្ណា​គារ​សន្ដិ​ភាព​ ក្នុង​សង្កាត់​បឹង​ត្រ​បែក​ ខណ្ឌ​ចំ​ការ​មន​ ។​

ចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​ចាប់ម្ចាស់​ផ្ទះ​ចង​ហើយ​រំលោភ​ថត​វីដេអូ

Posted: 12 Mar 2013 09:25 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​​ចោរ​២​នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ចូលធ្វើ​សកម្ម​ភាព​ប្លន់​​​ដល់​ក្នុង​ផ្ទះ ​ដោយ​យក​កាំបិត​ភ្ជង់​​​បំពង់.ក​ ​ចង​ដៃ​ចង​ជើង​ ហើយ​​រំលោភ​​សេព​សន្ថវៈ​​​ថត​វីដេអូ​ទៀត ។ ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលវេលាម៉ោង​១១​ព្រឹក​​ថ្ងៃទី ១៣ មីនា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​​៤៣៨E ផ្លូវលេខ​២០B ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា។

សន្និ​សីទ​សារព័ត៌​មាន​តន្ត្រីទេស​ចរណ៍​ស្រា​បៀរ​កម្ពុជា​ឆ្នាំ​​២០១៣

Posted: 12 Mar 2013 08:59 PM PDT

ពិធីសន្និ​សីទ​សារព័ត៌​មាន​តន្ត្រីទេស​ចរណ៍​ស្រា​បៀរ​កម្ពុជា
រាជធានីភ្នំពេញ ៖ ​ក្រុម​ហ៊ុន​​ខ្មែរ​ប៊្រូ​វើរី លីមីធីត ដែលជា​ក្រុម​ហ៊ុន​ផលិត​​ស្រា​បៀរ​កម្ពុជា​ឈាន​មុខគេ​​នៅ​ប្រទេស​កម្ពុជា ​​បាន​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មាន​​មួយ​ស្តីអំពី​តន្ត្រីទេស​ចរណ៍​ស្រា​បៀរ​កម្ពុជា​ឆ្នាំ​​២០១៣ កាលពី​រសៀល​ថ្ងៃទី​១២ មីនា ២០១៣។ ពិធីនេះ​ប្រារព្ធធ្វើ​នៅ​​រោងចក្រ​ស្រា​បៀរ​កម្ពុជា ដោយ​មាន​ការ​អញ្ជើញចូលរួម​ពី​លោក​ភិធើ លាង អគ្គ​នាយក​រង​ជាន់​ខ្ពស់​​ក្រុម​ហ៊ុន​​ខ្មែរ​ប៊្រូវើរី លីមីធីត អ្នក​​រៀប​ចំ​កម្ម​វិធី​ នាយក​ផ្នែក​ទីផ្សារ​ ពិធីករ ពិធី​ការិនី

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!