Koh Santipheap Daily

Koh Santipheap Daily


បុរស​ពោះ​ម៉ាយ​លែង​លះប្រពន្ធ​លេប​ថ្នាំ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​

Posted: 12 Mar 2013 01:00 AM PDT

ជនរងគ្រោះ
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ពោះ​ម៉ាយ​ម្នាក់​បាន​លេប​ថ្នាំ​ជា​ច្រើន​គ្រាប់​ប៉ង​ផ្តាច់​ជីវិត​ ខណៈ​មាន​វិបត្តិ​គ្រួសារ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ទី​១១​ មីនា​នៅ​លំនៅឋាន​បុរស​គិត​ខ្លី​រូប​នោះ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ខ្មែរ​ ស្រុក​រលា​ប្អៀរ ។​ ទោះ​យ៉ាង​ណា​ ការ​​ប៉ង​សម្លាប់​ខ្លួន​នោះ​មិន​បាន​សម្រេច​ទេ​ ព្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹង​ហើយ​បានដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក

ស្ត្រីការ​បាន​៣​ថ្ងៃ​បាត់​ខ្លួន ប្តីតាម​រក​ទាំង​ស្តាយ​ក្លិន​​ បាន​ត្រឡប់​​មក​រួម​រស់​ជា​មួយ​វិញ​ហើយ​

Posted: 12 Mar 2013 12:57 AM PDT

បុរសជាប្តីដែលបាត់ប្រពន្ធ
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​រៀប​ការ​បាន​តែ​៣​ថ្ងៃ ​ហើយ​បាត់​ខ្លួន​មិន​ដឹង​មូល​ហេតុ​​ធ្វើ​ឱ្យ​ប្តី​តាម​រក​គ្រប់​ច្រក​ល្ហក​ទាំងស​្តាយ​ក្លិន​នឹម​នួន​ និង​អាឡោះ​អាល័យ​បំផុត​ ព្រមទាំង​​ទៅ​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​រក​​ទៀត​នោះ ពេល​នេះ​បាន​វិលត្រឡប់​​មក​រួម​រស់​ជា​មួយ​ប្តី​វិញ​ទាំង​បង្ហូរ​ទឹកភ្នែក​ ហើយ​ពួក​គេទាំង​២​បាន​ឈប់​ធ្វើ​​ការ​នៅភ្នំពេញ​នាំគ្នា​ទៅ​ប្រកប​​មុខ​របរ​​ធ្វើ​ស្រែ​យ៉ាង​មាន​សុភមង្គល​​នៅ​ផ្ទះ​​ខាង​ប្រពន្ធ​​ដែល​ស្ថិត​​ក្នុង​ភូមិ​​ត្នោត ឃុំ​រការ ស្រុក​ពារាំង ​ខេត្ត​ព្រៃ​វែង។

ម្តាយ​លក់​កូន​​តាម​ហ្វេស​ប៊ុក​យក​លុយ​ធានា​មិត្ត​ប្រុស​ពី​ពន្ធ​​នាគារ​

Posted: 12 Mar 2013 12:54 AM PDT

​ម្តាយ​លក់​កូន​​តាម​ហ្វេស​ប៊ុក​យក​លុយ​ធានា​មិត្ត​ប្រុស​ពី​ពន្ធ​​នាគារ​
​​ស្ត្រី​មា្នក់​រស់នៅ​រដ្ឋ​ អូ​ខ្លា​ហូ​ម៉ា​ សហ​រដ្ឋ​អាមេ​រិក​ ត្រូវ​​បាន​​ចាប់​ខ្លួន​​កាល​ពី​​ថ្ងៃ​ទី​៩ មីនា ​ពី​បទ​លក់​កូន​​របស់​ខ្លួន​តាម​ហ្វេស​ប៊ុក ។ ប៉ូលិស​ឱ្យ​ដឹង​ថា ស្ត្រី​នោះ​ឈ្មោះ​​មីស​ស្ទី វ៉ាន់​ហ៊ន អាយុ​២២​ឆ្នាំ ។ នាង​ព្យាយាម​លក់​កូន​ស្រី​អាយុ​១០​ខែ​ ថ្លៃ​១.០០០​ដុល្លារ ឬ​ក៏​កូន​ពីរ​នាក់ ដែល​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ ថ្លៃ​៤.០០០​ដុល្លារ ។ ​តាម​រយៈ​ការ​ប្រកាស​​ក៏​មាន​អ្នក​ទាក់​ទង​ទិញ ។

ដាណឺ​ម៉ាក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រ​កួត​ជើង​ឯក​ហែល​ទឹក​ទ្វីប​អឺរ៉ុប​ឆ្នាំ​2013

Posted: 12 Mar 2013 12:50 AM PDT

ប្រ​ទេស​ដា​ណឺ​ម៉ាក​សម្តែង​នូវ​មោទន​ភាព​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀប​ចំ​ការ​ប្រ​កួត​ជ្រើស​រើស​​ជើង​ឯក​កីឡា​ហែល​ទឹក​ European Short Course Championships ​ឆ្នាំ​២០១៣​ ។ នេះ​​គឺ​ជា​លើក​ទី​១​ហើយសម្រាប់​ដា​ណឺ​ម៉ាក​​ដែល​ទទួល​បាន​សិទ្ធិ​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការ​ណ៍​កីឡា​កម្រិត​ខ្ពស់​បែបនេះ។​ ការ​ប្រ​កួត​គ្រោង​នឹង​​រៀប​ចំ​នៅ​​អាង​ហែល​ទឹក​​ប្រ​វែង​២៥​ម៉ែត្រ​ស្ថិត​ក្នុង

យូសេន បូល​ប្តេជ្ញា​​ការ​ពារ​មេដាយ​មាស​របស់​ខ្លួន​ក្នុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំពិក​ក្រុង​រី​យ៉ូ​

Posted: 12 Mar 2013 12:49 AM PDT

អត្ត​ពលិក​ហ្សា​ម៉ា​អុីក​យូ​សេន បូល​បាន​បញ្ជាក់​ថា ខ្លួននឹង​ទៅ​ចូល​រួម​​ប្រ​កួត​ការ​ពារ​ជើង​ឯក​អូ​ឡាំ​ពិក​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​និង​២០០​ម៉ែត្រ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​រី​យ៉ូឆ្នាំ​ ២០១៦ខាង​មុខ​ ។ បូល​ដែល​ការ​ពារ​បាន​ទាំង​ជើង​ឯក​រត់​បណ្តាក់​ជា​ក្រុម​ចម្ងាយ​១០០​ម៉ែត្រ​ក្នុង​ទី​ក្រុង​ឡុង​ដ៍​ផង​ដែរ​នោះ​បាន​ថ្លែង​ថា ខ្លួន​បាន​សម្រេច​ចិត្ត​មិន​ប្តូរ​ទៅ​ប្រកួត​វិញ្ញាសា​ លោត​

សារ៉ា​ប៉ូ​វ៉ា​ឈាន​ចូល​ជុំ​ទី​ 4 BNP Paribas Openនៅ​អា​មេរិក​

Posted: 12 Mar 2013 12:47 AM PDT

នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​
នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ក្នុង​នាម​ជា​អតី​ត​ជើង​ឯក​​បាន​ឆ្លង​​ចូល​ដល់​ជុំ​ទី​៤​កម្ម​វិធី BNP Paribas Openបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡា​ការិនី​អេស្ប៉ាញ Carla Suarez Navarro​​ជា​មួយ​លទ្ធផល​៧-៥​និង​៦-៣​កាល​ពី​ថ្ងៃ​ចន្ទទី១១​ មី​នា ។​ ព្រឹត្តិ​ការ​ណ៍​​ប្រ​កួត​នេះ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Indian Wells រដ្ឋ​កា​លី​ហ្វ័រ​​នី​​ញ៉ា​ សហ​រដ្ឋ​អា​មេរិក ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​កុម្ភៈ​មាន​14​លើក​ ស្លាប់​2​នាក់​ របួស​42​នាក់​

Posted: 12 Mar 2013 12:45 AM PDT

រថយន្ត​ដែល​ទទួល​រង​ការ​ខូច​ខាត​
ខេត្ត​ស្ទឹងត្រែង​ ៖ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ គិត​ចាប់​ពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ដល់​ថ្ងៃទី​៥​ មីនា​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​១៤​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​ របួស​៤២​នាក់​ ខូច​ខាត​ម៉ូតូ​ធ្ងន់​ចំនួន​៣​គ្រឿង​ ខូច​ខាត​​ស្រាល​៩​គ្រឿង​ រថយន្ត​ធុន​ស្រាល​ខូច​ខាត​ធ្ងន់​២​គ្រឿង​ ស្រាល​៣​គ្រឿង ។​ ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​

លោក​ស៊ុន ហេង អភិ​បាល​រង​ខេត្ត​បាត់ដំបង​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​​ប្រទេសថៃ ដោយ​ជំងឺ​

Posted: 12 Mar 2013 12:31 AM PDT

លោក​ស៊ុន ហេង
​ខេត្តបាត់ដំបង ៖ លោក​ស៊ុន ​ហេង អភិ​បាល​​រង​ខេត្ត​បាន​ទទួល​មរណ​ភាព​​កាល​ពីវេលា​ម៉ោង​​៧​និង​៥៧​នាទី​យប់​​ថ្ងៃទី​១១ មីនា ​២០១៣ នៅ​ឯ​មន្ទីរ​ពេទ្យ​​បាង​កក ប្រទេស​ថៃ ​ដោយ​សារ​រោគា​ពាធ​ នេះ​​បើ​​យោង​តាម​ការ​​ផ្តល់​ព័ត៌​មាន​ពី​មន្ត្រី​​ថ្នាក់​ដឹក​នាំ​សាលា​ខេត្ត​បាត់​ដំបង ។ ​​លោក​ស៊ុន ​ហេង ទទួល​បន្ទុក​គ្រោះ​មហន្ត​រាយ លោក​បាន​ទទួល​មរណ​ភាព​ក្នុង​ជន្មា​យុ​៦២​ឆ្នាំ ដោយ​រោគា​ពាធ ។ ​លោក​សឿម ណារិទ្ធ ​នាយក​

ជនអគតិ​ដុតផ្ទះ​ប្អូន​ស្រី​

Posted: 12 Mar 2013 12:30 AM PDT

ជនអគតិ​ដុតផ្ទះ​ប្អូន​ស្រី​
ខេត្ត​ពោធិ៍សាត់​ ៖​ បុរស​អគតិ​ម្នាក់​ដែល​យក​តៀម​ស្រា​ធ្វើ​ស្រែ​បុណ្យ​ស្រវឹង​ជោក​​រាល់​ថ្ងៃ​ បាន​​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​ លុះ​បច្ចុប្បន្ន​ ត្រូវ​​ប្រពន្ធ​លែង​​ចោល​ ហើយ​មក​ជ្រក​កោន​ជា​មួយ​ប្អូន​ស្រី​ ក៏​ដុត​ផ្ទះ​ប្អូន​ស្រី​ចោល​ទៀត​ ព្រោះ​តែ​ខឹង​ប្អូន​ស្រី​បើក​ប្រាក់​ខែ​ឱ្យ​ទាំង​បង្ខំ​ចិត្ត​ ព្រម​ទាំង​ដេញ​ឈប់​ឱ្យ​នៅ​ជា​មួយ​ ។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ មីនា​ វេលា​ម៉ោង​៧ព្រឹក​ នៅ​ភូមិ​រលាប​ សង្កាត់​រលាប​

សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​បំផុស​ស្មារតី​​ប្រជា​ពលរដ្ឋ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទីក

Posted: 12 Mar 2013 12:27 AM PDT

ការចុះផ្សព្វផ្សាយ​​ និង​បំផុស​ស្មារតី​​ប្រជា​ពលរដ្ឋ​
រាជធានីភ្នំពេញ ៖ ​ដោយ​មាន​ការ​សហ​ការ​​ជា​មួយ​ក្រសួងទេស​ចរ​ណ៍ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ បាន​ចុះផ្សព្វផ្សាយ​​ និង​បំផុស​ស្មារតី​​ប្រជា​ពលរដ្ឋ​ឱ្យ​ចូល​រួម​​កាន់តែ​សកម្ម​ថែមទៀត​អំពី​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទីក​បង្ហើប​​តាម​ខ្យល់ និង​បង្កើន​ការ​​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​​នៃ​ការ​ដាំ​ដើម​ឈើ ។

យន្ត​ហោះ​​ AIR FRANCE 1​គ្រឿង​ចុះ​ចត​បង្ខំ​នៅ​មុម​បៃ​

Posted: 12 Mar 2013 12:24 AM PDT

 យន្ត​ហោះ​ចុះ​ចត​បង្ខំ​
ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង​ AIR FRA​-N​CE និង​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ឥណ្ឌា​ PTI រាយ​ការណ៍​ថា យន្ត​ហោះ​១​គ្រឿង​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​បារាំង AIR FRA​N​CE ដែល​ហោះ​ទៅ​កាន់​ក្រុង​ប៉ារីស​បាន​បង្ខំ​ចុះ​ចត​កាល​ពី​ថ្ងៃ​ទី​១១ មីនា នៅ​ក្រុង​មុម​បៃ​ ក្រោយ​​ការ​ហោះ​ឡើង​បន្តិច មក​ពី​ម៉ាស៊ីន​​មួយ​មាន​បញ្ហា ។

ខេត្តមណ្ឌលគិរី​មាន​៦​សហ​គមន៍​​ទទួល​បាន​វិញ្ញា​បន​បត្រ​សម្គាល់​កម្ម​សិទ្ធិ​​សមូហ​ភាព​

Posted: 12 Mar 2013 12:23 AM PDT

ពិធីផ្តល់វិញ្ញាបនបត្រ​សម្គាល់​កម្ម​សិទ្ធិ​សមូហ​ភាព
ខេត្តមណ្ឌលគិរី ៖ ថ្លែង​ក្នុង​ពិធី​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​កម្ម​សិទ្ធិ​សមូហ​ភាព​សហ​គមន៍​​ជនជាតិ​ដើម​ភាគ​តិចព្នង ក្នុងភូមិអូរ​ច្រា ខេត្ត​មណ្ឌល​គិរី កាល​ពី​​ថ្ងៃទី១១ មីនា ២០១៣ ​លោក​ទេស​រដ្ឋ​មន្ត្រី អឹុម ​ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួងដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​​បាន​មាន​ប្រសាសន៍​​ថា រហូតមក​ដល់​ពេល​នេះ​ខេត្ត​មណ្ឌលគិរី​​មាន​៦​សហ​គមន៍ ហើយ​ដែលទទួល​បាន​វិញ្ញាបន​បត្រ​​សម្គាល់​កម្ម​សិទ្ធិ​សមូហ​ភាព គឺសហ​គមន៍​អណ្តូង​ក្រឡឹង ឃុំ​សែន​

នគរបាល​​ចុះបង្ក្រាប​​ជន​សង្ស័យ​ចែកចាយ​គ្រឿង​ញៀន​ក្នុង​ផ្ទះ​សំណាក់​គង់​ហង្ស​

Posted: 12 Mar 2013 12:20 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​​ញៀន​នៃ​​ក្រសួង​​មហា​ផ្ទៃ​​ប្រដាប់​ដោយ​​កាំភ្លើង​​វែង​ខ្លី និង​អ្នក​ខ្លះ​​ស្លៀក​​ពាក់​ស៊ី​វិល និង​អ្នក​ខ្លះ​ទៀត​​ពាក់​ឯក​សណ្ឋា​ន​បាន​ឆ្មក់​​ចូល​ផ្ទះ​សំណាក់​​គជ់ហង្ស​ ​ដែល​​មាន​ទីតាំង​​លេខ​១៧-១៩ (ទល់​មុខ​សាលា​សង្កាត់​ផ្សារ​ថ្មីទី២) ​ផ្លូវ​​លេខ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មីទី​២ ខណ្ឌដូនពេញ កាល​ពីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១១ មីនា ២០១៣ ​ជា​លទ្ធផល​ឃាត់​ខ្លួន​ជន​សង្ស័យ​៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​​

ចោរ​ប្រើស្តាយ​ថ្មី​គោះ​ទ្វារ​ផ្ទះ​​គ្រូបង្រៀន​​ហៅជូន​ធៀបការចូល​ប្លន់​ទាំងថ្ងៃយកអស់៣ម៉ឺន​ដុល្លារ

Posted: 12 Mar 2013 12:18 AM PDT

ជនរងគ្រោះកំពុងសម្រាកព្យាបាល
ក្រុង​ប៉ោយប៉ែត ៖ ប្រភពព័ត៌​មានពីក្រុងសេរីសោភ័ណ​បានឲ្យដឹងថា ​កាលពីវេលាម៉ោង​ជិត៤រសៀលថ្ងៃទី​១១​ មីនា ​២០១៣ ​មាន​ករណី​ប្លន់មួយ​​បានកើត​ឡើង​នៅភូមិ​កំពង់ស្វាយ សង្កាត់កំពង់​ស្វាយ ក្រុងសេរីសោ​ភ័ណ​ដោយ​ចោរ​មួយក្រុមបាន​​ប្រើស្តាយ​ថ្មី​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​​បើក​ទ្វារ​​ថា ជូន​ធៀប​ការ​តែធ្វើសកម្មភាព​ប្លន់យកប្រាក់អស់៣​ម៉ឺនដុល្លារ​ពីជនរងគ្រោះ​ជាអ្នកគ្រូបង្រៀនម្នាក់ ។​

ប្រជា​ពល​រដ្ឋ​​ក្នុង​តំបន់​​អភិ​វ​ឌ្ឍន៍​​​បឹង​កក់​ គោរពជូន​ពរ និង​ថ្លែង​សេចក្តី​​ដឹង​គុណ​ចំពោះ​​សម្តេច​តេជោ និង​លោក​ជំទាវ​

Posted: 12 Mar 2013 12:16 AM PDT

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​​នាទី​អន្តរជាតិ ​ខួប​លើក​ទី​១០២ ថ្ងៃទី​៨ មីនា ២០១៣ ​នេះ ក្នុងនាម​​ប្រជា​ពលរដ្ឋ​តំបន់​អភិ​វឌ្ឍន៍​បឹង​កក់ ​សង្កាត់​ស្រះចក ខណ្ឌ​ដូន ពេញ ​ទាំងអស់​គ្នា​ យើង​ខ្ញុំ​សូម​ការ​អនុ​ញ្ញាត​​ជា​ថ្មី​ម្តង​ទៀត​ពី​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ​គោរព​ជូនពរ​ និង​​ថ្លែង​សេចក្តី​ដឹង​គុណ​ ព្រមទាំង​​ការ​កោត​ស្ញប់​ស្ញែង​​ដ៏​ជ្រាលជ្រៅ​បំផុត ​ចំពោះ​​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​

បក្ស​​ហ្វុ៊ន​​ស៊ិនប៉ិច​​​ប្ដឹង​​​សម្ដេច​ក្រុម​​ព្រះ​លួច​​​លក់​ឧទ្ធ​ម្ភាគចក្រ​​បន្ទាប់​ពីឮ​ថាព្រះអង្គ​ចូលបក្ស​​សង្គ្រោះជាតិ​

Posted: 12 Mar 2013 12:15 AM PDT

រាជធានី​ភ្នំពេញ ៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អ្នក​នាំពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ កាលព​ីថ្ងៃទី​១០​ មីនា​ ​​ឱ្យ​ដឹង​ថា ​«គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​សម្តេច​​ព្រះ​នរោត​្តម​ រណ​ឫទ្ធិ​ពី​បទ​ពុក​រលួយ​ និង​លួចឧទ្ធ​ម្ភាគ​​ចក្រម៉ាកMI17​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទៅ​លក់​​ » ។

ដើរជុំគ្នា​រាល់ថ្ងៃ​ឈ្លោះគ្នា​ក៏រាល់​ថ្ងៃចុងក្រោយ​ហាមមិន​ឱ្យ​ដើរ​កាត់​មុខផ្ទះ​ដកកាំបិតចាក់របួស

Posted: 12 Mar 2013 12:13 AM PDT

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
ខេត្តបាត់ដំបង ៖ ក្មេង​ប្រុសវ័យ១​៥ឆ្នាំម្នាក់ត្រូវ​សាច់ញាតិ​បញ្ជូនភ្លាមៗ​មក​សង្គ្រោះនៅ​មន្ទីរពេទ្យខេត្ត​​​ ក្រោយ​ពីត្រូវពួក​ម៉ាក​ចាក់​មួយ​កាំបិត​ធ្លុះឆ្អឹងជំនីរ​ធ្លាយដល់​ក្រពះ​ ក្នុងអំពើ​ហិង្សាដ៏កំរោល​មួយកាលពីរសៀល​ថ្ងៃទី១១​ មីនា​ ២០១៣ នៅភូមិ​ពពាលខែ​ ឃុំអូរ​តាគី​ ស្រុកថ្មគោល ប៉ុន្តែ​ជនដៃដល់ដែល​ជាមិត្តភក្ដិនឹងគ្នា​នោះ ត្រូវសមត្ថកិច្ចឃាត់​ខ្លួនភ្លាមៗដែរ។

កំពុង​ឱ្យ​បាយជ្រូក​ក្រោមភ្លៀង​រលឹម​កក់​ខែ​រន្ទះ​បាញ់ស្លាប់មនុស្សម្នាក់​ ជ្រូក​មួយក្បាល ​និង​ឆ្កែមួយក្បាល

Posted: 12 Mar 2013 12:02 AM PDT

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ខណៈ​កំពុង​ឱ្យបាយជ្រូក​ក្រោមភ្លៀង​​រលឹមស្រិចៗ ស្រាប់តែ​ត្រូវរន្ទះ​កំណាច​បាញ់​ស្លាប់ភ្លាមៗ​នៅនឹង​​កន្លែងងាប់​ទាំង​ជ្រូក​​មួយ​ក្បាល និង​ឆ្កែ​មួយក្បាល ដែលនៅ​ក្បែរនោះ​ទៀត​ផង ។ បាតុភូតធម្មជាតិ​នេះ​​បានកើតឡើង​​កាលពី វេលា ម៉ោង​៥ និង១០នាទី​ល្ងាច​ថ្ងៃទី១១ មីនា ២០១៣ នៅភូមិ​ព្រៃកន្លង់ ​ឃុំផ្ទះ​រុង ស្រុកភ្នំក្រវាញ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​2​ករណី​ស្លាប់​1របួស​ធ្ងន់​3​នាក់​នៅ​ស្រុក​សំរោង​

Posted: 12 Mar 2013 12:00 AM PDT

ម៉ូតូរងការខូចខាត
ខេត្ត​តាកែវ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ និង​៣​នាក់​ទៀត​រង​របួស​​ធ្ងន់​ធ្ងរ​ ត្រូវ​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯ​ភ្នំពេញ​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​ ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ ។​ លោក​វង់ ង៉ែត​ អធិការ​រង​នគរបាល​​ស្រុក​សំរោង​បាន​ឱ្យដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ទី​១​ រវាង​ម៉ូតូ​បុក​ម៉ូតូ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​

គ្រោះ​ថ្នាក់​ចរាចរណ៍​2​ករណី​ស្លាប់​2​​នាក់​ ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ

Posted: 11 Mar 2013 11:45 PM PDT

រថយន្តបង្ក
ខេត្ត​ព្រះ​សីហនុ ៖ ក្មេងស្រី​ម្នាក់​បានស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ដោយសារ​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ខណៈ​កំពុង​ដើរ​ឆ្លង​ផ្លូវ​កាល​ពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ មីនា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​េលខ​៤​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៨៣​-១៨៤​ ស្ថិត​ក្នុង​ភូមិ​សំរ៉ុង​​លើ​ ឃុំ​សំរ៉ុង​ ស្រុក​ព្រៃ​នប់​ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១២ មីនា ២០១៣

Posted: 11 Mar 2013 11:37 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១២ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ផ្លូវ​លេខ​2624​ប្រវែង​37​គីឡូម៉ែត្រ​ត្រូវ​បាន​រៀបចំ​ជួស​ជុល​ឱ្យ​ល្អ​ឡើង​វិញ​

Posted: 11 Mar 2013 11:30 PM PDT

ផ្លូវដែលកំពុងជួសជុល
ខេត្ត​ព្រះ​វិហារ​ ៖ កំណាត់​ផ្លូវ​ខេត្ត​ក្រាល​កៅស៊ូ​លេខ​២៦២៤​ ជា​អតីត​ផ្លូវ​លេខ​២១៣​ពីស្រុក​រវៀង​ទៅ​កាន់​ស្រុកជ័យ​សែន​ប្រវែង​៣៧​គីឡូម៉ែត្រ​​ ដែល​ខូច​ខាត​ដោយ​សារ​រថយន្ត​ដឹក​លើស​ទម្ងន់​ នៅព្រឹក​ទី​៨​ មីនា​ លោក​សំ លាងទ្រី​ ប្រធាន​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូន​ខេត្ត​ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ​ក្នុង​មន្ទីរ​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ធ្វើ​ការ​ជួសជុល​ ។​

វាយ​ប្រហារ​នានា​នៅ​អ៊ីរ៉ាក់​ស្លាប់​8​នាក់​

Posted: 11 Mar 2013 11:16 PM PDT

ទីស្នាក់​ការ​ប៉ូលិស​ត្រូវ​បំផ្លាញ​ដោយ​ការ​ផ្ទុះ​
យោង​តាម​ប៉ូលិស​ថា ជន​អត្ត​ឃាត​ម្នាក់​បាន​សម្លាប់​មនុស្ស​៥​នាក់ និង​ធ្វើ​ឱ្យ​របួស​១២០​នាក់​ទៀត នៅ​ភាគ​ខាង​ជើង​អីុរ៉ាក់​ កាល​ពី​ថ្ងៃ​ទី​១១ មីនា ខណៈ​មនុស្ស​៣​នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ការ​វាយ​ប្រហារ​២​ផ្សេង​ទៀត​នៅ​ភាគ​កណ្តាល​អីុ​រ៉ាក់ ។ ជន​អត្ត​ឃាត​មា្នក់​បាន​ធ្វើ​ឱ្យ​រថ​យន្ត​​ដឹក​គ្រឿង​​ផ្ទុះ​របស់​គេ​ផ្ទុះ​ជិត​ទី​ស្នាក់​ការ​ប៉ូលិស​មួយ​នៅ​ទីក្រុង​ អាល់​ដឺ​ប៊ីស ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤៥​

​​នគរបាលស្រុកម៉ាឡៃ​ចាប់​ខ្លួន​ស្ត្រីជា​ជន​​​​​សង្ស័យជួញ​ដូរ​​គ្រឿង​ញៀន

Posted: 11 Mar 2013 11:15 PM PDT

​​នគរបាលស្រុកម៉ាឡៃ​ចាប់​ខ្លួន​ស្ត្រីជា​ជន​​​​​សង្ស័យជួញ​ដូរ​​គ្រឿង​ញៀន
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ នគរ​បាល​ស្រុក​ម៉ាឡៃ​​​ក្រោយ​ពី​​​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​វិធាន​ការ​ជ​ំ​នាញ​​ក៏ឈាន​ដល់​ការ​​ចាប់​ឃាត់​ខ្លួន ​ស្ត្រី​សង្ស័​យ​​ជួញ​​ដូរ​គ្រឿង​ញៀន​​ម្នាក់​​​បញ្ជូន​មក​អធិ​ការ​ដ្ឋាន​ស្រុក​​ ​ដើម្បី​រៀប​ចំ​សំ​ណុំរឿ​ង​តាម​នី​​តិវិធី​​​ ។​ ការ​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​ កម្លាំ​ង​នគរ​បាល​ស្រុក​​បាន​ធ្វើ​ឡើង​​កាល​ពី​​វេលា​ម៉ោង​៤​ និង​៤៥​នាទី​ រសៀល​​​ថ្ងៃទី​៨ ​មី​នា​​ នៅ​ភូមិ​ថ្មី ​ឃុំ​ម៉ាឡៃ

លោក​ម៉ង់​ដឺ​ឡា​មាន​សុខ​ភាព​ល្អ​តែ​វង្វេង​ច្រើន​

Posted: 11 Mar 2013 11:14 PM PDT

សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ មីនាថា អតី​ត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក​ណែល​សុន ម៉ង់​ដឺ​ឡា ដែល​​ទើប​​ចេញ​ពី​មន្ទីរ​ពេទ្យ​​ វិល​ទៅ​ផ្ទះ​លោក​វិញ​ក្រោយ​ការ​ពិនិត្យ​សុខ​ភាព​ជា​ទម្លាប់​មួយ មាន​សុខ​ភាព​ល្អ តែ​លោក​បាត់​ការ​ចង​ចាំ​ច្រើន​​ហើយ​ ដោយ​សារ​វ័យ​ចាស់​ជរា​របស់​លោក ។

រថ​យន្ត​រ៉េវ​ហ្វ័រ​បើក​លឿន​ពេក​ជ្រុល​បុក​បង្គោល​ប៉ាណូ​​ក្រឡាប់​កៀប​អ្នក​បើក​បរ​ស្លាប់​

Posted: 11 Mar 2013 11:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​​ភ្នំពេញ ៖ ​មន្រ្តី​យោធា​​​ម្នាក់​បាន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​​ភ្លាមៗ​​ក្នុង​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ​​ ខណៈ​​បើក​​រថយន្ត​​​ក្នុង​ល្បឿន​​លឿន​​រេ​ចង្កូត​​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ស្រា​បៀរ​​នៅ​មុខ​ហាង​ខា​រ៉ា​អូខេ​មួយ​កន្លែង​ពេញ​ទំហឹង​លាន់​​ដូច​រន្ទះ បណ្តាល​ឱ្យ​បាក់​​រលំ ​ឯ​រថ​យន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​​​កៀប​អ្នក​បើក​បរ​ស្លាប់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើងកាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ មីនា ​​លើ

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បង្ហាញ​ពី​កំណើន​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​ចំនួន​អ្នក​ទោស​ស្រី​

Posted: 11 Mar 2013 10:45 PM PDT

រាជធានីភ្នំពេញ ៖​ ថ្ងៃ​ទី​៨ មីនា​​ ចំនួន​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​ក្នុង​ពន្ធ​នាគារ​នៃ​ប្រទេស​កម្ពុជា​ បន្ត​កើន​ឡើង​នៅ​ក្នុង​អត្រា​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ។ ត្រឹម​ពាក់​កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១២​ មាន​អ្នក​ទោស​ជា​ស្ត្រី​ចំនួន​១.២៧០​នាក់​ នៅ​ក្នុង​ពន្ធ​នា​គារ​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​កើន​ឡើង​៣៩%​​ ចាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០​ ។ ស្ត្រី​ និង​ក្មេង​ស្រី​ មាន​អត្រា​៨%​ នៃ​ចំនួន​អ្នក​ទោស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​

ស្រវឹង​ជិះ​ម៉ូតូ​គុប​​បុក​​ស្មា​ស​រី​វ៉ូ​ដួល​រយះដៃ​ជើង​

Posted: 11 Mar 2013 10:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ​៖ ​ម៉ូតូ​គុបជ្រុង​៩០​ ពណ៌​ទឹក​ប៊ិក​​មួយ​គ្រឿង​​ ជិះ​គ្នា​២នាក់​​បាន​ជ្រុល​​ទៅ​បុក​​​ម៉ូតូ​​ស្មាស​រី​វ៉ូ​​ ពណ៌​ខ្មៅ ​​ដែល​​ជិះ​៣​នាក់​ឪពុក​ម្តាយ​​និង​កូន​តូច​​​​ចំពី​ក្រោយ​​បណ្តាល​ឱ្យ​ដួល​រយះ​ដៃ​ជើង​ទាំង​អស់​គ្នា ​ប៉ុន្តែ​អ្នក​បើក​ម៉ូតូ​​​​គុប​ដែល​​ស្រវឹង​របួស​ធ្ងន់​ជាងគេ ។ ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ​មីនា ​​តាម​បណ្តោយ​ផ្លូវលេខ​២៧១ ក្នុង​ភូមិ​ឫស្សី ​សង្កាត់​ស្ទឹង

ស្ត្រី​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំ​ណើរ​បុក​ស្លាប់​

Posted: 11 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​រតន​គិ​រី​ ៖ រថ​យន្ត​ក្រុង​មួយ​គ្រឿង​បាន​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​​៧៨​A ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដើរ​ឆ្លង​ផ្លូវ​កាល​ពី​វេ​លា​ម៉ោង​៧​និង​៣០​នា​ទី​ព្រឹក​ ​​ថ្ងៃ​ទី​១០​ មី​នា​ នៅ​ចំ​ណុច​ចម្កា​រ​ម៉ៃ​សាក់​ ស្ថិត​នៅ​ភូមិ​តា​អង​១​ ឃុំ​តា​អង​ ស្រុក​កូន​មុំ​ ។ សមត្ថ​កិច្ច​ចរា​ចរ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​ប៉ូ​លិស​ចរា​ចរ​ស្រុក​កូន​មុំ​ រួម​ទាំង​កម្លាំង​ប៉េ​អឹម​ស្រុក​កូន​មុំ​ផង​ បាន​ចុះ​វាស់​វែង​

រថយន្ត​ហ៊្វុយ​ហ្ស៊ូសណ្តោង​ត្រាក់​ទ័រ​ជ្រុល​បុក​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់​

Posted: 11 Mar 2013 10:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ស្ពឺ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១០ មីនា​ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ពី​ក្រុង​ច្បារ​មន​ទៅ​ក្រាំង​ចេក​ ស្រុក​ឧដុង្គ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ FuSo ពណ៌​ស​ សណ្តោង​ត្រាក់​ទ័រ​មួយ​​គ្រឿងម៉ាក​ CAT ពាក់​ស្លាក​លេខ​ 3A-0242 បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​​សង់​កូរ៉េ​ពណ៌​ក្រហម​ដឹក​កញ្ឆេ​លក់​នំ​បុ័ង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!