Koh Santipheap Daily

Koh Santipheap Daily


ការ​ចុះ​បញ្ជី​សហ​គ្រាស​ពាណិជ្ជ​កម្ម​ កម្ម​សិទ្ធិបញ្ញា​សម្រាប់​សហគ្រិន​ស្ត្រី​

Posted: 26 Oct 2012 11:00 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
​រាជ​ធានី​ភ្នំពេញ​ ៖ សមា​គម​សហគ្រិន​ស្ត្រី​កម្ពុជា ដោយ​មាន​ការ​ឧបត្ថម្ភ​គាំ​ទ្រពី​ UN Women កាល​ពី​ថ្ងៃទី​២៥ តុលា បាន​រៀប​ចំ​ធ្វើ​សិក្ខា​សាលា​មួយ​ស្តី​ពី​«នីតិ​វិធី​នៃ​ការ​ចុះ​បញ្ជី​សហ​គ្រាស​ពាណិជ្ជ​កម្ម​ កម្ម​សិទ្ធិ​បញ្ញា​ និង​ពិធី​ការ​ពាណិជ្ជ​កម្ម​សម្រាប់​សហ​គ្រិន​ស្ត្រី​»​នៅ​សណ្ឋា​គារ​អាំង​ទែ​រ​កុង​ទី​ណង់​តាល់ ។

តំណក់​ប្រេង​ជា​លើក​ដំបូង​អាច​ទទួល​បាន​នៅ​ឆ្នាំ​2016​មិន​មែន​ក្នុង​ឆ្នាំ​2012​នេះ​ទេ

Posted: 26 Oct 2012 10:55 PM PDT

ពិធី​ប្រជុំ​ស្តីពី​តំណក់​ប្រេង​
​រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​​​សង្គម​ស៊ី​វិល​​​ដែល​ធ្វើ​​ការ​​​ពាក់​ព័ន្ធ​នឹង​​វិស័យ​​ប្រេង​​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា​​អាច​នឹង​​ពន្យា​រពេល​​នៃ​ការ​​ទទួល​បាន​នូវ​តំណក់​​ប្រេង​​​លើក​ដំបូង​រហូត​​ដល់​ឆ្នាំ​​២០១៦ ដែល​​មុន​នេះ​​​រាជ​រដ្ឋា​ភិបាល​​អះ​អាង​ថា កម្ពុជា​​នឹង​​ទទួល​បាន​​តំណក់​ប្រេ​​​ង​ដំបូង​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ ។ ថ្លែង​​នៅ​ក្នុង​វេទិ​កា​ពិភាក្សា​​​ដែល​រៀប​ចំ​​ដោយ​​ក្លិបអ្នក​​កាសែ​​ត​កម្ពុជា​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៦ តុលា លោក​​ឆាយ សារ៉ាត នាយក​​ប្រតិបត្តិ​សម្ព័ន្ធ​​ភាព​កម្ពុជា​ដើម្បី​តម្លាភាព​​

ព្រះ​​បរម​សព​​បូជា​​ក្រោយ​​ចូល​​ឆ្នាំ​​ចិន​ត្រៀម​​តម្កល់​រូប​សំណាក​​ព្រះ​​មហា​​វីរ​​ក្សត្រ​​នៅ​​ច​ន្លោះ​​វិមាន​​ឯក​​រាជ្យ​និ​ង​​នា​គ​បាញ់​ទឹក

Posted: 26 Oct 2012 10:50 PM PDT

រាជធានីភ្នំពេញ ៖ ​​​​ការ​ប្រជុំ​​​តាម​ប្រព័ន្ធ​វីដេ​អូ​​នៃ​ខន​ហ្វឺ​រិន (Video Conference)​​ក្រោម​​អធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់​​​សម្ដេ​ចអគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ ​​​នាយក​រដ្ឋ​មន្រ្តី​​នៃ​​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​​ដែលបន្ទាប់ពី​​បាន​ដឹកនាំ​អង្គ​ប្រជុំ​​​គណៈ​​​រដ្ឋ​មន្រ្តី​​ និង​បន្ទាប់ពី​​អង្គ​ប្រជុំ​​​ស្មឹង​ស្មាធិ៍​​​១នាទី​​​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះបរម​​សព​​ព្រះ​មហា​វីរក្សត្រ​​រួចមក​​ ជាមួយនឹង​​​ការ​ថ្លែង​អំណរ​គុណ​​ និង​កោត​សរសើរ​ចំពោះ​​អាជ្ញាធរ​​​រាជធានី​ ខេត្ត​​ក្នុង​ការ​ចូល​រួម​គោរព និង​​​រៀប​ចំសណ្ដាប់​​​សម្រួលដល់​​​ប្រជា​ពល​រ​ដ្ឋ​​​​ ដើម្បី​

ពល​រដ្ឋ​ផ្អើល​នាំ​គ្នា​ជីក​យក​ដី​ទៅ​លាង​រក​មាស​ពី​សម័យ​បុរាណ

Posted: 26 Oct 2012 10:45 PM PDT

​ប្រជា​ពលរដ្ឋ​នាំ​​លាង​ដី​​ដើម្បី​យក​មាស​
ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ប្រជា​​ពល​រដ្ឋ​​​ក្នុង​ភូមិ​អូរ​ត្រែល​ ឃុំ​ថា​ឡាប​បរិវ៉ាត់​​​ ស្រុក​ថា​ឡាប​បរិវ៉ាត់​​​ ​រាប់​រយ​នាក់​​បាន​ផ្អើល​​​នាំ​គ្នា​​ទៅ​ជីក​លុង​រណ្តៅ​​យក​ដី​​ទៅ​​លាង​​​​ទឹក​​​ដើម្បី​​រក​មាស​​ដែល​គេ​អះ​អាង​​ថា​ជា​មាស​​​បន្សល់​ទុក​​ពីសម័​យ​បុរាណ​​ ហើយ​អ្នក​ខ្លះ​មាន​លាភ​សំណា​ង​ក៏​រក​​បាន​រហូត​ដល់​រាប់​តម្លឹង​ ឯអ្នក​ខ្លះ​​​បាន​តែ​បន្តិច​បន្តួច​​​ ។​ ​ការ​ផ្អើលនាំ​គ្នា​ទៅ​​ជី​ក​ដី​​​ លុង​​ជា​រណ្តៅ​​ជ្រៅ​ៗ​នោះ​ គេ​មិន​បាន​ឃើញ​សមត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ទៅហាម​​ឃាត់​ទេ​ ។​ តំបន់​ដែល​ប្រជា​ពលរដ្ឋ​​ផ្អើល​ទៅ​ជីក​យក​អាចម៍ដី​ទៅ​លាង​រក​​មាស​នោះ​ ​ជា

បញ្ជូន​ស្ត្រី​ដៃ​ដល់​ឡើង​តុលា​ការ ខណៈ​សព​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​អង្គ​ស្នួល

Posted: 26 Oct 2012 10:40 PM PDT

រូប​ស្ត្រី​រងគ្រោះ​
រាជ​ធានីភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃទី​២៦ តុលា សព​ស្ត្រី​រងគ្រោះ​ដោយ​ការ​ចាប់​ជំរិត​ និង​សម្លាប់​ដោយរឹត​​ក​យ៉ាង​ព្រៃផ្សៃ​​ នាង​ លីម ស្រី​ពេជ្រ ដែល​​ជា​កញ្ញា​ឯក​​របស់​ក្រុម​ហ៊ុន​ស្ប៉ាយ​ត្រូវ​បាន​ដង្ហែ​​យក​​ទៅ​បញ្ចុះ​នៅ​ក្នុង​ស្រុក​អង្គស្នួល ជា​យ​រាជ​​ធានី​ភ្នំពេញ ។ ការ​ដង្ហែ​សព​របស់​នាង​មាន​សភាព​អធិក​អធម​​​ដោយ​មានកង​កម្លាំង​ប៉េអឹម​ ​និង​ប៉ូលិស​ជួយ​បើក​ផ្លូវ​ផង​ដែរ ។​ ជាមួយ​គ្នា​នឹង​ការ​ហែ​សព​អ្នក​​​ស្លាប់​ទៅ​បញ្ចុះ ​ស្ត្រី​ឧក្រិដ្ឋ​​ជន​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​​ខ្លួន​​ទៅ​កាន់​​សាលា​​ដំបូង​ផង​​ដែរ ។​

ជន​ឆបោក​ចរិត​ដូច​ស្រី​តាំង​ខ្លួន​ជា​មេធាវី​ខ្ចី​ម៉ូតូ​ជិះ​យ​កទៅ​បាត់​ស្រមោល

Posted: 26 Oct 2012 10:30 PM PDT

​បុរសជាប់ចោទ
ខេត្ត​បាត់​ដំបង​ ៖ យុវជន​​ម្នាក់​រួម​ជាមួយ​​​ឪពុក​ម្តាយ​​របស់​ខ្លួនបាន​​កាន់​រូប​ថត​​​បុរស​ម្នាក់​​​​ទៅ​ប្តឹង​​សមត្ថកិច្ច​​​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​​​​ដោយ​អះ​អាង​ថា បុរស​ក្នុង​រូប​ថត​​​​នេះ​តាំង​​ខ្លួន​ជា​មេធាវី​​បាន​ឆបោក​យក​ម៉ូតូម៉ាក​​ICON របស់​ខ្លួន​​មួយ​គ្រឿង​​​ ជិះ​គេ​ច​ខ្លួន​​​បាត់​កាល​ពី​រសៀល​​​ថ្ងៃទី​​​២៥ តុលា ក្រោយ​ពី​ស្គាល់​​គ្នា​​​បាន​មួយ​ថ្ងៃ​​កន្លះ​ ខណៈ​​ដែល​បុរស​​នោះ​ប្រើ​ឱ្យ​ខ្លួន​ជូន​ទៅ​រក​ទិញ​​សម្លៀក​បំពាក់​​នៅ​​ផ្សារ​បឹង​ឈូក​​ ក្នុង​ក្រុង​បាត់​ដំបង ។

រឿង​ក្តី​ធ្វើ​ទារុណ​កម្ម​អ្នក​ឡើង​ភ្នំ ជន​ដៃ​ដល់​គេច​ខ្លួន​

Posted: 26 Oct 2012 10:20 PM PDT

បុរសរងគ្រោះ
ខេត្ត​កំពត​​ ៖ ​រឿង​ក្តី​​បុរស​​កសិ​ករ​​ម្នាក់​ដែល​​​​ឡើង​ភ្នំ​​​​​​ទៅ​កាប់​​ប្ញស្សី​​មក​ត្បាញ​​ល្អី​​ ក​ញ្ជើ​ ​ហើយ​​​ឈប់​កង់​​​តាម​បណ្តោយ​​ផ្លូវ​​ចូល​បត់​​ជើង​ ​និង​ត្រូវ​​អ្នក​ស៊ី​ឈ្នួល​​ចាំ​ចម្កា​​រ​​​២​​នាក់​ប្តី​​ប្រពន្ធ​​ និង​គូ​កន​​ម្នាក់​ទៀត​​ជា​អ្នក​​ស៊ី​ឈ្នួល​​ចាំ​ចម្ការ​​​​ដូច​គ្នា​​​ចាប់​​​​​យក​ទៅ​ចង​​ស្លាប​​សេក ​រួច​ព្រួត​​គ្នា​វាយ​​​ធ្វើ​ទារុណ​កម្ម​​​​​យ៉ាង​ធ្ងន់​​​​ រហូត​​​ដល់​ក្អួត​​ឈាម​​តាម​​មាត់​ ដោយ​ចោទ​ថា​​បុរស​រូប​​នោះ​​ជា​ចោរ​ ដើម្បី​​បាន​រង្វាន់​​ពី​ម្ចាស់​ចម្ការ​​នោះ​​ ​​រហូត​​មក​ដល់​​ពេល​នេះ​​​ជន​រង​គ្រោះ​​​នៅ​មិន​ទាន់​​ទទួល​បាន​​យុត្តិ​ធម៌​​​នៅ​​​ឡើយ​ទេ ។​​ដោយ​សារ​ភាព​ឆោត​​​ល្ងង់​​​​

ឡោម​ព័ទ្ធ​ទី​តាំង​ស្តុក​ឈើ​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​យក​ឈ្មោះ​មន្ត្រី​បន្លាច​មេ​ព្រៃ​

Posted: 26 Oct 2012 10:10 PM PDT

ឃ្លាំង​ស្តុក​ឈើ​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​
រាជ​ធានី​ភ្នំពេញ ៖​ សមត្ថ​កិច្ច​​ និង​មន្ត្រី​ជំនាញ​​​រដ្ឋ​បាល​ព្រៃ​ឈើ​​បាន​ធ្វើ​ការ​​ឡោម​ព័ទ្ធ​ទី​តាំង​​សិប្ប​កម្ម​​ស្តុក​​​ឈើ​​​ខុស​ច្បាប់​​​​​​ស្ថិត​នៅ​ដីឡូត៍​​​មួយ​កន្លែង​​​ក្នុង​ភូមិ​​ចំរើន​ផល សង្កាត់​​បឹង​​ទំពុន​ ខណ្ឌ​​មាន​ជ័យ តាំង​​ពី​យប់​​ថ្ងៃ​ទី​​២៥​ រហូត​ដល់​​​ម៉ោង​​៨ និង​៤៥​នាទី​ព្រឹក​​ថ្ងៃ​ទី​​២៦ តុលា ឆ្នាំ​២០១២ ។ ប៉ុន្តែ​​ពេល​​នោះ​​​សមត្ថ​កិច្ច​​ និង​ជំនាញ​​រដ្ឋ​បាល​ព្រៃ​ឈើ​​មិន​ទាន់​ធ្វើ​ការ​​ឆែក​​ឆេរក្នុង​​សិប្ប​កម្ម​ខាង​​លើ​​ភ្លាមៗ​​ទេ ដោយ​រង់​ចាំ​​ការ​ឯក​ភាព​ពី​​តំណាង​អយ្យ​ការ​​អម​សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ ។

ចាប់​អ្នក​ប្រលង​ជំនួស​បេក្ខ​ជន​ជាង​10​នាក់​នៅ​បាត់​ដំបង

Posted: 26 Oct 2012 10:00 PM PDT

​ទិដ្ឋភាព​ខាងមុខ​វិទ្យា​ល័យ​
ខេត្ត​បាត់​ដំបង ៖ ​ក្នុង​​​​ឱ​កាស​​​​​ប្រឡង​ជ្រើស​រើស​​​​​គរុសិស្ស​​​​​មធ្យម​​​សិក្សា​​​​​​បឋម​​ភូមិ​​​​​​​​នៅ​ខេត្ត​បាត់​ដំបង​​​ កាល​ពី​ថ្ងៃ​ទី​​​​២៥ តុលា ​​តាម​ប្រភព​​​​ព័ត៌​មាន​​​​ពី​​តាម​​​​​មណ្ឌល​នានា​​​​​​ឱ្យ​ដឹង​ថា ​​​មាន​បេក្ខ​​ជន​យ៉ាង​តិច​​​ជាង​​១០​នាក់​​​បាន​បន្លំ​​​​​ខ្លួន​ចូល​​​​​​​ប្រឡង​ជំនួស​​​សាមី​​​​ខ្លួន​​​ដែល​ខ្លះ​​​​ត្រូវ​គេ​​​​រក​ឃើញ​​​​ថា ស៊ី​​ឈ្នួល​​​​ប្រឡង​​​​​​​ឱ្យ​គេ​​​​ និង​ខ្លះ​​​​ទៀត​ប្រឡង​​​​​ជំនួស​​​​សាច់​​ញាតិ​​​ដែល​គ្មាន​​​​សមត្ថ​​ភាព​​ ដើម្បី​​​​បាន​ជាប់​​​​ចូល​រៀន​​​ជា​គរុ​សិស្ស​​​ក្នុង​​ក្រប​ខណ្ឌ​​​​អប់​រំ​​​ ។​

ឈ្លោះ​ប្រកែក​ជាមួយ​ប្រពន្ធ​យក​ថ្នាំ​បំពុល​ស្រមោច​ផឹក​ប៉ង​សម្លាប់​ខ្លួន

Posted: 26 Oct 2012 08:45 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បានជួយសង្គ្រោះ
ខេត្ត​​កណ្តាល ៖ បុរស​ម្នាក់បន្ទាប់​ពី​ឈ្លោះ​ប្រកែក​ជា​មួយ​ប្រពន្ធរួចបាន​យក​​ថ្នាំបំពុល​ស្រមោច​ផឹក​អស់​ជាច្រើន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​តែ​សំណាង​ល្អ​ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈទាន់ពេលវេលា​ ។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥​ តុលា​ នៅ​នឹង​ផ្ទះ​បុរស​នេះ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​តាធុក ​ឃុំព្រែក​ស្លែង​ ស្រុកកណ្តាលស្ទឹង ។

ក្រុម​ប្រហុក​ខ្មែរ​ចលនា​សប្បុរស​ជន​ចូល​រួម​ចែក​រំលែក​ក្នុង​ពិធីបុណ្យ​ព្រះ​បរម​សព​

Posted: 26 Oct 2012 08:30 PM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពី​ព្រឹក​​ថ្ងៃ​​​ទី​២១​ តុលា​ ក្រុម​ប្រហុក​ខ្មែរ​(ក្រុម​អ្នក​ប្រើ​ប្រាស់​​​​Facebook) និង​កញ្ញា​សូ​ ដានី​តា​ ជា​ពិធី​ការិនី​​​ទូរ​ទស្សន៍​​ និង​ប្អូនៗ​​មួយ​ចំនួន​មក​ពី​វិទ្យា​ល័យ​​ ហ៊ុន​ សែន​ សេរី​ភាព​​(តា​ខ្មៅ​) ​បាន​ទៅគោរព​​ព្រះ​វិញ្ញាណ​ក្ខន្ធ​​​សម្តេច​តា​​ព្រះ​មហា​​វីរ​ក្សត្រ​​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​​ ។

ប្រកា​ស​សាល​​ក្រម​​ផ្ដន្ទា​ទោស​ស្រ្តី​ចិន​​ជាប់ពន្ធនាគារ​3ខែ​តែព្យួរ​និងពិន័យ​2​លានរៀល​

Posted: 26 Oct 2012 08:15 PM PDT

ប្រកា​ស​សាល​​ក្រម​​ផ្ដន្ទា​ទោស​ស្រ្តី​ចិន​​ជាប់ពន្ធនាគារ​3ខែ​តែព្យួរ​និងពិន័យ​2​លានរៀល​
​ខេត្ត​កណ្ដាល​ ៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​​២៥ តុលា ​ចៅក្រម​​ស៊ើប​សួរ​​សាលា​ដំបូង​​ខេត្ត​ ​​​​លោក​លឹម សុគន្ថា ​បានប្រកាស​​​សាល​ក្រម​ផ្ដ​ន្ទា​ទោស​​​ស្រ្តី​ជន​ជាតិ​ចិន ​​​ជាមេការ​​រោង​ចក្រ​កាត់​ដេរញូវអាក់ឃីត ឈ្មោះ​លាវ គុយ​ស៊ាង ​អាយុ​៥០​ឆ្នាំ ​​ឱ្យ​ជាប់ពន្ធ​នាគារ​​រយៈ ​ពេល​​៣​ខែ​​​ និង​ពិន័យ​ជាប្រាក់​​ចំនួន​​២លាន​រៀល​​​ ប៉ុន្តែ​​​ទោស​​រយៈ​ពេល​៣​ខែ​​ត្រូវបានព្យួរ​​ទាំង​ស្រុង ​។ ​

ម៉ូតូ​វ៉េវ​ពន្លះ​​ជាមួយ​​ហ៊ីយ៉ាន់​ដាយ​​ដឹក​ឥដ្ឋ​​​ស្លាប់​ម្នាក់​

Posted: 26 Oct 2012 08:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ក្រចេះ ៖ បុរ​ស​ម្នាក់​​​​បាន​ស្លាប់​​​​ភ្លាម​ៗ​ ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​មួយ​រវាង​ម៉ូតូ​ និង​រថយន្ត​កូរ៉េ​ដឹក​​ឥដ្ឋ​ការ៉ូ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​បើក​បញ្ច្រាស​ទិស​គ្នា​នៅ​លើ​ផ្លូវជាតិ​​លេខ​៧​​​ ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល កាល​ពី​វេលា​ម៉ោង​​​៦​ល្ងាច​​ថ្ងៃទី​​២៥ តុលា ។​មន្ត្រី​នគរ​បាល​ចរាចរ​ស្រុក​ស្នួល​បាន​​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​​ខៀវ រី​ណា អាយុ​២៧​ឆ្នាំ ​​​មាន​លំនៅ​​ឃុំ​ស្នួល​ ស្រុក​ស្នួល​ ជា​អ្នកបើក​ម៉ូតូ​

ដំណើរ​​​​​កម្សាន្ត​​​ទៅ​ទី​ក្រុង​​​​សៀងហៃ​របស់​​​បុគ្គ​លិក​​​​ធនា​គា​រ​កម្ពុជា​សាធារណៈ

Posted: 26 Oct 2012 07:45 PM PDT

ដំណើរ​​​​​កម្សាន្ត​​​ទៅ​ទី​ក្រុង​​​​សៀងហៃ​របស់​​​បុគ្គ​លិក​​​​ធនា​គា​រ​កម្ពុជា​សាធារណៈ
ក្នុង​ឱ​កាស​​​បុណ្យ​​​ភ្ជុំ​បិណ្ឌ​​​​កន្លង​មក​​​ បុគ្គ​លិក​​​​ធនា​គារ​​​កម្ពុជាសាធារណ​ៈ​​ចំនួន​​២៧០​នាក់​ ទទួល​​​បាន​​​ការ​លើក​ទឹក​ចិត្ត​​​​ឱ្យ​ធ្វើ​ដំណើរ​​​​កម្សាន្ត​​​​ទៅ​​ក្រៅ​​​​ប្រទេស​​​​រយ​ៈ​​​ពេល​ប្រាំ​​​ថ្ងៃ​បួន​​​យប់​នៅ​ទី​ក្រុង​​​​​សៀង​ហៃ​​ ហាន​​ចូ​វ និង​ស៊ូ​​​ចូវ​ ។ ​ទន្ទឹម​​​​​នឹង​ធ្វើ​​​ទស្សនកិច្ច​​​​​​នៅ​តំបន់​​​​ទេស​ចរណ៍​​​​ប្រវត្តិ​សាស្ត្រ​​​នៅ​សូ៊​ចូវ​​​​ និង​ហាន​​ចូវ​ ​បុគ្គ​លិក​​​​ទាំង​អស់​​​​ក៏​បាន​​​​ចូល​​រួម​​​​ប្រារព្ធ​​​​ពិធី​​​​ខួប​​​អនុស្សា​វ​រីយ៍​​​​​លើក​​​​​​ទី​​​២០​របស់​​ធនា​​គារ​​​យ៉ាង

អនុ​​​សាខា​​​កាក​បាទ​ក្រហម​​​​ខណ្ឌ​​ប្ញស្សី​កែវ​​​​ រួម​ជា​មួយ​​​​​​ព្រះ​​តេជ​គ​ុណ​​​​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ​ នាំ​អំណោយ​​​ចែក​ជូន​​​​ដល់​​គ្រួសារ​ក្រី​ក្រ​​ពិការ​​​ភ្នែក​​​​ និង​ផ្ទុក​​​​មេ​​រោគ​អេដស៍​​នៅ​សង្កាត់​ជ្រោយ​ចង្វា

Posted: 26 Oct 2012 07:30 PM PDT

អនុ​​​សាខា​​​កាក​បាទ​ក្រហម​​​​ខណ្ឌ​​ប្ញស្សី​កែវ​​​​ រួម​ជា​មួយ​​​​​​ព្រះ​​តេជ​គ​ុណ​​​​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ​ នាំ​អំណោយ​​​ចែក​ជូន​​​​ដល់​​គ្រួសារ​ក្រី​ក្រ​​ពិការ​​​ភ្នែក​​​​ និង​ផ្ទុក​​​​មេ​​រោគ​អេដស៍
រាជធានី​ភ្នំពេញ​​ ៖​ កាលពីរសៀល​ថ្ងៃទី២៥ ​តុលា ​គណៈ​កម្មាធិ​ការ​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌឫស្សីកែវ​ រួមជា​មួយ​សហគមន៍​មូល​និធិ​នគរកាយ​វត្តព្រះ​ពុទ្ធ​សាស​នា​កម្ពុជា បាន​នាំ​អំណោយជា​គ្រឿងឧបភោគ​បរិភោគ និង​​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ពិការ​ភ្នែក និងផ្ទុកមេរោគ​អេដស៍​ចំនួន​១០​គ្រួសារ​រស់នៅក្នុងមូល​ដ្ឋាន​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

ស្រវឹង​ជិះម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​ដៃ​ដួល​បែក​​មុខ​សន្លប់​ចូល​ពេទ្យ

Posted: 26 Oct 2012 07:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​​​ចេញ​ពី​ហាង​ផឹក​ស៊ីមួយ​កន្លែង​ ហើយ​បាន​ជិះ​ម៉ូតូ​​ក្នុង​ទិស​ដៅ​​ពីលិច​ទៅកើត​ ​ដោយ​ល្បឿន​លឿន​ពេក​បាន​ចាប់​ហ្វ្រាំងដៃ​ ​បណ្តាល​ឲ្យដួល​បោក​ទៅនឹង​ថ្នល់​​រង​របួស​បែកមុខ​​សន្លប់ប្រមាណ៥នាទី​ ​កាល​ពី​វេលា​ម៉ោង៩​និង​៣០​នាទីយប់​ ថ្ងៃទី២៥​ ​តុលា​ នៅ​មុខ​វត្ត​វង្គត​បូរី​ តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី​ ក្នុង​សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ។

គ.ជ.ប ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​បាន​ជាង​91​មឺុន​នាក់ និង​លុប​ឈ្មោះ​ជាង​42ម៉ឺន​នាក់

Posted: 26 Oct 2012 07:00 PM PDT

រាជ​ធានីភ្នំពេញ ៖ មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​ថ្លែង​កាល​ពីថ្ងៃទី២៥​ តុលា ​ ឆ្នាំ២០១២​ ​ថា ​សម្រាប់​​ការ​ចុះឈ្មោះ​និង​ពិនិត្យ​បញ្ជីឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ ​ដែល​មាន​រយៈ​ពេល​ជាង​៤០​ថ្ងៃ​ គ.ជ.ប បាន​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​បាន​ចំនួន​​ជាង៩១ម៉ឺននាក់ ​និង​លុប​ឈ្មោះ​ខ្មោច​បាន​ចំនួន​​ជាង​៤២​ម៉ឺន​នាក់ ។ ក្នុង​នោះ​មាន​ពាក្យ​បណ្តឹង​ចំនួន​១៨​ត្រូវ​បាន​ដាក់​ចូល​មក​

ជន​សង្ស័យ​បន្លំ​ចូល​លួច​របស់​របរ​ក្នុង​ផ្ទះ​ម្ចាស់​គេ​​ទាន់​ចាប់​បាន​ម្នាក់

Posted: 26 Oct 2012 06:45 PM PDT

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​បាន​ត្រូវ​ឃាត់​​ខ្លួន​​ និង​ម្នាក់​ទៀត​រត់​គេច​​ខ្លួន​រួច​ ខណៈ​ពេល​បន្លំ​ចូល​លួច​របស់​​របរ​​ក្នុង​បន្ទប់​​ជួល​របស់​និស្សិត​ម្នាក់​ កាល​​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​​​ថ្ងៃ​ទី​២៥​​ តុលា​ ​​​​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ប្រភព​ព័ត៌​មាន​ពី​ឈ្មោះ​​ស៊ូ ប៊ុន​ថែន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ស្នាក់​នៅ​​ក្នុង​បន្ទប់​

ប៉ូលិស​​បង្ក្រាប​​អ្នក​ញៀន​​ល្បែង​​បៀ​​បាន​7​នាក់​ ​​នៅ​ក្រុង​សួង​

Posted: 26 Oct 2012 06:30 PM PDT

ប៉ូលិស​​បង្ក្រាប​​អ្នក​ញៀន​​ល្បែង​​បៀ​​បាន​7​នាក់​ ​​នៅ​ក្រុង​សួង​
ខេត្ត​កំពង់​ចាម​​ ៖ ​លោក​ផាន់​ សុ​ភ័ក្រ្ត​​ ​ព្រះ​រាជ​​អាជ្ញា​រង​​អម​សាលា​​ដំបូង​​ខេត្ត​ បាន​​ចេញ​​បញ្ជា​​ឱ្យ​ឃាត់​​ខ្លួន​ក្រុម​អ្នក​ញៀន​​នឹង​​ល្បែង​​បៀ​ចំនួន​​៧​នាក់ ​កាល​ពី​​វេលា​​ម៉ោង​​​​៣​និង​​​២០​នាទី​​រសៀល​​ថ្ងៃ​ទី​​២៥ ​តុលា ​​នៅ​ក្នុង​​ដី​ឡូត៍​​មួយ​កន្លែង​​ ស្ថិត​​​​​​ក្នុង​ភូមិ​​ជើង​ឡង ​សង្កាត់​​សួង ក្រុង​សួង ​ដោយ​​បាន​ដក​ហូត​​​បៀ​​ចំនួន​​៣​ហ៊ួ ​ម៉ូតូ​៥​​គ្រឿង​ ​និង​លុយ​​មួយ​ចំនួន​​​ផង​ដែរ ។​​

បើក​វគ្គ​បំប៉ន​នគរ​បាល​ស្រប​ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍​9​ខែ​ឆ្នាំ2012 ស្លាប់​90នាក់

Posted: 26 Oct 2012 06:15 PM PDT

បើក​វគ្គ​បំប៉ន​នគរ​បាល​ស្រប​ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍​9​ខែ​ឆ្នាំ2012 ស្លាប់​90នាក់
ខេត្ត​កំពង់ធំ ៖ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ មាន​បើក​វគ្គ​បំប៉ន​បន្ថែម​ដល់​នគរ​បាល​ចរាចរ​រឹត​បន្តឹងលើការ​បើក​បរទាំង​​ជាតិ​ស្រវឹង ​មិន​ពាក​​់​មួក​សុវត្ថិ​ភាព​ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ ​ពី​ថ្ងៃទី២៤ដល់​២៥ តុលា​ ក្រោម​​វត្ត​​មាន​លោក​វរ​សេនីយ៍​ឯក លុយ ឈិន អនុ​ប្រធាន​​​​នាយ​ក​ដ្ឋាន​សណ្តាប់​ធ្នាប់​ លោក កែវ ហួ ​ស្នងការ​រង​​ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​

សេ​125​ស្រ​វឹង​ធ្លាក់​ភ្នែក​បុក​ម៉ូតូ​សង់​កូរ៉េ​ដួល​សន្លប់​

Posted: 26 Oct 2012 06:00 PM PDT

ជន​រងគ្រោះកំពុង​ត្រូវបាន​សង្គ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​២​នាក់​ស្រ​វឹង​ធ្លាក់​ភ្នែក​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥​បុក​ម៉ូតូ​សង់​កូរ៉េ​បណ្តាល​ឱ្យ​ដួល​សន្លប់​ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​ តែ​ពេល​ទៅ​ដល់​គ្លី​និក​ឯក​ជន​ក៏​ដឹង​ខ្លួន​វិញ​បាន​រត់​ចេញ​ពី​មន្ទីរ​ពេទ្យ​ម្នាក់​ ឯម្នាក់​ទៀត​ដែល​កំពុង​ព្យួរ​សេរ៉ូម​បាន​កន្ត្រាក់​​ខ្សែ​សេរ៉ូម​​រត់​ចេញ​ពី​គ្លី​និក​ដែរ ដោយ​ប្រាប់​ថា​ពួក​គេ​អត់​មាន​ប្រាក់​ឱ្យ​ថ្លៃ​ព្យា​បាល​ទេ ។ ហេតុការណ៍​នេះ​កើត​ឡើង

អ្នក​ចម្រៀង​​​ម្នាក់​​​​​រថយន្ត​កៀរ​​ខ្ទាត​ចូល​ក្រោម​​​រថយន្ត​កិន​ស្លាប់​

Posted: 26 Oct 2012 05:45 PM PDT

អ្នកបើក​បរ​រថយន្តបង្កហេតុ
រាជធានី​ភ្នំពេញ ៖ ​យុវជន​​ម្នាក់​​ឈ្មោះ​​ឈិន​ វណ្ណៈ​ អាយុ​​២៣​ឆ្នាំ​​​​ មាន​​​​​ទី​លំនៅ​​​​​​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​ ​​​ជា​អ្នក​ចំរៀង​​​​ប្រចាំ​ក្លិប​មួយ​​​បាន​ស្លាប់​​​​បាត់​បង់​ជីវិត​​​​យ៉ាង​អាណោច​អាធ័ម​​​​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅលើ​កំណាត់​មហា​វិថី​ព្រះ​មុនី​រ៉េត​​​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ កាល​ពី​​​វេលា​ម៉ោង​​​​​៥និង​៤០​នាទីល្ងាច​ថ្ងៃទី​២៥ តុលា ។

ផលិត​ផល​ Mitsubishi Electric មាន​​ដាក់​លក់​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ​

Posted: 26 Oct 2012 05:30 PM PDT

ផលិត​ផល​ Mitsubishi Electric មាន​​ដាក់​លក់​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ​
រាជធានីភ្នំពេញ ៖ ​​ ​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤​ តុលា​ ឆ្នាំ​២០១២​ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ដ​ណា​ហ្គា​វើល​ ក្រុម​ហ៊ុន​​ T.O Group​បាន​រៀប​ចំ​សិក្ខា​សិលា​មួយ​បង្ហាញ​ពី​ផលិត​ផល​Mitsu​​​bishi Electric​ថ្មី​ គុណ​ភាព​ខ្ពស់​ ស្រប​តាម​ស្ដង់​ដា​អន្ដរ​ជាតិ​ ដែល​ទើប​នាំ​ចូល​និង​ចែក​ចាយ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន​្ន​ ។

​វីហ្គោ​​គេ​ចរថយន្ត​​Porsche​បត់​អត់​ស៊ីញ៉ូជ្រុល​ទៅ​បុក​បង្គោល​​ភ្លើង​ធ្លាក់​អំពូល

Posted: 26 Oct 2012 05:15 PM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ​ ៖ រថយន្ត​Porsche បើក​បរ​ដោយ​បុរស​​​ជន​ជាតិ​ម៉ាឡេស៊ី​​បត់ស្តាំអត់​ស៊ីញ៉ូ​​​ត្រូវ​​​រថយន្តវីហ្គោ​ដែល​​បើក​​ពី​​ក្រោយ​ទាញ​ចង្កូត​គេច​ជ្រុល​ទៅបុក​បង្គោល​ស្លាក​បង្ហាញ​ផ្លូវ​បាក់​រាប​ដល់​ដី​រួច​បន្ត​ទៅ​​បោក​នឹ​ង​បង្គោល​ដង​គោម​បំភ្លឺ​ផ្លូវធ្លាក់បែកអំពូល ឯ​រ​ថយន្ត​ដាច់​កាឡេ​ និងក្រពឹតមួយចំហៀង​ខាង​ស្តាំ ។ហេតុកា​​​​រ​​ណ៍​​នេះ​កើត​ឡើង​កាល​​​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ថ្ងៃទី​២៥ តុលា តាម

ការ​​សិក្សា​​លើ​ប្រព័ន្ធ​​ប្រាក់​ក​ម្ចី​​​​ពី​ធនា​គារ​​សម្រាប់​​សិស្ស​ក្រី​ក្រ​​បង់​​ថ្លៃ​​​សិក្សា​​ជំនាញ​​វិ​ជ្ជា​ជីវៈ​​​ទេស​ចរណ៍​​

Posted: 26 Oct 2012 05:00 PM PDT

ទិដ្ឋភាពពិធីប្រជុំ
ខេត្ត​សៀម​រាប​​ ៖ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​​​លោក​ថោ​ង​ ខុន​ បាន​ថ្លែង​ថា ​ក្រសួង​ទេ​ស​ចរណ៍​​​​កំពុង​​សិក្សា​ទៅ​លើ​ប្រ​ព​័ន្ធ​ផ្ដល់​ប្រាក់​កម្ចី​ពី​ធនាគារ​មួយ​ចំនួន សម្រាប់​​សម្រួល​ដ​ល់​ការ​បង់ថ្លៃ​សិក្សា​របស់​សិស្ស​ក្រីក្រ ​ក្នុង​ការ​ចូល​រៀន​ជំនាញ​​វិ​ជ្ជា​ជីវៈ​ទេសចរណ៍​នៅ​តាម​​​គ្រឹះ​ស្ថាន​​សិក្សា​​​នានា ខណៈ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំង​ក្លា​ ។

ប្រជា​ពលរដ្ឋ​​៤១៥​គ្រួសារគាំទ្រ​លោក​ឧកញ៉ា​ ប៉ែន លឹម និង​​ផ្តិត​មេ​ដៃ​​ប្តឹង​​ត​បប្រឆាំង​ទៅ​នឹង​មេខ្លោង​មួល​បង្កាច់​៤​នាក់

Posted: 26 Oct 2012 03:35 AM PDT

ប្រជា​​ជន​ចូល​រួម​ដោះ​​ស្រាយ​​បញ្ហា​ដីធ្លី និងបដិ​សេធ​មេដៃ​ដែល​ថា ប្តឹង​​លោក​ឧកញ៉ា​ ប៉ែន លឹម​
ខេត្តព្រះវិហារ ៖ ​ប្រជា​ពល​រដ្ឋ​​ប្រមាណ​៤១៥​គ្រួសារ​រស់​នៅភូមិ​ស្រឯម​ខាងជើង និង​ស្រឯម​ខាងត្បូង បាន​នាំគ្នា​ផ្តិត​មេដៃ​ប្តឹង​តបត​​ទៅ​នឹង​តំណាង​​បណ្តឹង​​ចំនួន​៤​រូប ដែល​កន្លង​មក​​ជនទាំង​៤​រូប​នេះ​បាន​​ចោទប្រកាន់​​លោក​ឧកញ៉ា​ ប៉ែន ​លឹម អតីត​ប្រធាន​​អង្គ​ការ​​ស្រាវជ្រាវ​​ទប់​ស្កាត់​​គ្រឿង​ញៀន​ និង​ជំងឺ​​អេដស៍​​ថា ​បាន​យក​ដី​របស់​ប្រជា​ពលរដ្ឋ​​រស់​នៅ​ក្នុងសហគមន៍​ទៅ​លក់​ឱ្យ​ឈ្មួញ​​ចំនួន​៣៧០​ហិកតា ​ដែល​នេះ​​ជា​រឿង​ប្រឌិត​​គ្មាន​ការ​​ពិត​ ហើយ​ពួក​គាត់​​ក៏​បាន​ចោទ​​ប្រកាន់​អ្នក​ដើម​បណ្តឹង​ចំនួន​​៤​

ឥណ្ឌូណេស៊ី ជា​ប្រទេស​​ពហុ​សាសន៍​​សាមគ្គី​ សំបូរ​តំបន់​ទេស​ចរណ៍ និង​​មាន​សក្តានុ​ពល​​សេដ្ឋកិច្ច​

Posted: 26 Oct 2012 03:30 AM PDT

តំណាង​ក្រុម​ហ៊ុន​សំខាន់ៗ​ឡើង​បង្ហាញ​លើ​វេទិកា​ពិព័រណ៍​​ពាណិជ្ជ​កម្ម​ឥណ្ឌូណេស៊ី​
រាជធានីភ្នំពេញ ៖ អ្នក​កាសែត​​​​​កោះ​សន្តិ​ភាព​នៃ​ប្រទេស​កម្ពុជា​​១​រូបលោក​ជា ហ្គារូដា រួម​ជា​មួយ​ពាណិជ្ជ​ករ​កម្ពុជា​១១​រូប​ ​និង​អ្នក​កាសែត​​មកពី​បណ្តាប្រទេស​ផ្សេងៗ​ជា​ច្រើ​ន​ទៀត​​​បាន​ទៅ​ដល់​ទីក្រុង​​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី​ថ្ងៃទី​១៦-១៩ តុលា ២០១២ ​តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ការ​អញ្ជើញ​​របស់​ស្ថាន​ទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដើម្បី​​ចូលរួ​ម​ក្នុង​ពិធី​ពិព័រណ៍​ពាណិជ្ជ​កម្ម​​ឥណ្ឌូណេស៊ី​​ ​ការ​ផ្តល់​​រង្វាន់​ពាណិជ្ជ​កម្ម​​ ការ​ជួប​ជុំ​ពាណិជ្ជ​ករ​សំខាន់ៗ និង​ការ​​

សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តីពី​លទ្ធ​ផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋ​មន្ត្រី​ថ្ងៃទី​២៦ តុលា ២០១២

Posted: 26 Oct 2012 03:11 AM PDT

តារាង
ថ្ងៃទី​២៦ តុលា ២០១២ វេលា​ម៉ោង​៨​និង​៣០​នាទី នៅវិមាន​សន្តិ​ភាពទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​​មាន​បើក​​កិច្ច​ប្រជុំ​​ពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៤ ដើម្បី​ឆ្លង ៖

ទេវី​សន្តិ​ភាព​អាមេរិក​​ប្រៀបបី​​ដូច​​ជា​ព្រះ​អា​ទិទេព​

Posted: 26 Oct 2012 03:08 AM PDT

ទេវី​សន្តិ​ភាព​អាមេរិក​​ប្រៀបបី​​ដូច​​ជា​ព្រះ​អា​ទិទេព​
ក្រុង​ញូវយ៉ក​​គ្រប​ដណ្តប់​ដោយ​អ័ព្ទ​ព្រឹល​​ដ៏​ក្រាស់​ ធ្វើ​ឱ្យ​ព្រះ​ទេវី​សន្តិ​ភាព​ ឬ​ទីតាំង​វិមាន​​អនុស្សាវ​រីយ៍​​​ទេវី​សន្តិ​ភាព​ប្រៀប​បី​ដូច​ជា​​«អាទិ​ទេព​​អណ្តែត​នៅ​លើ​វេហាស៍​» ។

កូន​កាំ​ប្រ​មា​កំព្រា​ត្រូវ​មេ​ឆ្មា​ស្ម័គ្រ​ចិត្ត​ជួយ​ចិញ្ចឹម​

Posted: 26 Oct 2012 03:08 AM PDT

កូន​កាំ​ប្រ​មា​កំព្រា​ត្រូវ​មេ​ឆ្មា​ស្ម័គ្រ​ចិត្ត​ជួយ​ចិញ្ចឹម​
​កូន​កាំ​ប្រមា​​​​៣​ក្បាល​​​ត្រូវ​មេ​បោះ​បង់​​ចោល​ ប៉ុន្តែ​​ជា​សំណាង​​របស់​ពួ​ក​វា​​ ​ត្រូវ​មេ​ឆ្មា​ទទួល​ចិញ្ចឹម​បី​បាច់​​​និង​ផ្តល​់​ទឹក​ដោះ​​ប្រៀប​ដូច​ជា​កូន​ ។ នេះ​ជា​រឿង​កម្រ​មួយ​​ ដែល​សត្វ​ប្រភេទ​ផ្សេង​គ្នា​​ ចេះ​ជួយ​សង្គ្រោះ​គ្នា​​ បី​ដូច​ជា​មនុស្ស​ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!