Koh Santipheap Daily

Koh Santipheap Daily


នាំ​ខ្លួនឧក្រិដ្ឋ​ជន​​សម្លាប់ជំរិត​ទារ​ប្រាក់​ឡើង​តុលាការ​​នៅព្រឹកនេះ

Posted: 26 Oct 2012 01:09 AM PDT

ឧក្រិដ្ឋ​ជន​ឈ្មោះស៊ឹម ​គឹមហេង ហៅ​ស៊ុន ជីងស៊ីង
រាជធានីភ្នំពេញ ៖ ​យោង​លើ​​ចម្លើយ ​និងភស្តុតាង​​​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​ជន​ដែលត្រូវចោទ​​​នៅព្រឹក​​នេះ (២៦ តុលា) ​​សមត្ថ​កិច្ច​​នគរ​បាល​ការិយាល័យព្រហ្មទណ្ឌ​​​​កម្រិត​ធ្ងន់​​រាជធានីភ្នំពេញ ​បានបញ្ជូន​​​ខ្លួនឧក្រិដ្ឋ​​ជន​សម្លាប់​​ជំរិត​ទារប្រាក់​​ទៅ​សាលា​ដំបូង​ ដើម្បី​ធ្វើ​ការ​​ចោទ​ប្រកាន់​​​ជា​ផ្លូវការ ។

រថយន្ត​ដឹក​ខ្សាច់​​បុក​ និង​កិន​មនុស្ស​ស្លាប់​ម្នាក់​ របួស​ម្នាក់​

Posted: 26 Oct 2012 01:04 AM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​​ និង​ម្នាក់​ទៀត​រង​របួស​ ខណៈ​កំពុង​ជិះ​ម៉ូតូ​​ត្រូវ​រថយន្ត​ម៉ាកហ៊ីណូ​ដឹក​ខ្សាច់​ ពណ៌ស ​បើក​បុក និង​កិន​​​កាល​ពី​​វេលា​ម៉ោង​​១២​និង​២០​នាទីថ្ងៃត្រង់​​ថ្ងៃទី​២៦ តុលា ២០១២ ​ត្រង់ចំណុច​រង្វង់​មូល​គល់​ស្ពាន​ព្រែក​​​ព្នៅ​ខាង​លិច ស្ថិត​ក្នុង​ភូមិ​ឡ​កំបោរ ​សង្កាត់​ស្វាយ​ប៉ាក ​ខណ្ឌ​ឫស្សីកែវ ។

​ពួក​​អ្នក​ធ្វើ​​ធម្ម​យា​ត្រា​​អ៊ិ​ស្លាម​​ប្រមូល​​ផ្តុំ​គ្នា​​នៅ​​ក្រុង​​ឡា​មិច​

Posted: 26 Oct 2012 01:02 AM PDT

​ពួក​អ្នក​ធ្វើ​​​​​​ធម្ម​​យា​ត្រា​​នៅ​​លើ​ភ្នំ​​​អារ៉ា​ហ្វាត​
បណ្តា​​​អ្នក​កាន់​​សាសនា​​អ៊ិ​ស្លាម​​ដែល​ធ្វើ​ធម្មយា​ត្រា​​នៅ​ទី​ក្រុង​​​ឡា​មិច​ ​ប្រទេស​​អារ៉ាប់​​ប៊ី​សា​អ៊ូ​​ឌីត ​​កាលពី​​យប់​ថ្ងៃ​​ទី​​២៥ ​តុលា ​បាន​លើក​គ្នា​​មក​កាន់​​មូ​​ស្តា​​លី​​ហ្វា​​ដែស​​នៅ​ទី​នោះ​​យោង​តាម​​​ប្រពៃ​ណី​​ពួក​​គេ​ត្រូវ​​​​​ប្រមូល​ដុំ​ថ្ម​​​ត្រៀម​សម្រាប់​​ពិធី​​​គប់កម្ចាត់​​​ព្រាយ​​បិសាច​​នៅ​ឯ​ជ្រលង​​ភ្នំ​​មី​ណា​​​ ​នា​ថ្ងៃ​ទី​​២៦ ​មេសា ​​ជា​​ថ្ងៃ​ដំបូង​​នៃបុណ្យ​​អ៊ិ​ស្លាម​​អៃ​អីុដ អាល់​​ ​អាដ​ហា ​។​

បន្ទាប់​ពី​គុយ​បា​​​ព្យុះ​​សាន់​ឌី​​​បោក​បក់​​​ឆ្ពោះ​​ទៅ​សហរដ្ឋ​អាមេរិក​​

Posted: 26 Oct 2012 12:40 AM PDT

ទិដ្ឋ​ភាព​​​នៅក្រុង​​សាន់​ទី​យ៉ា​ហ្គោ​គុយ​បា​ក្រោយ​ព្យុះ​
ព្យុះ​សង្ឃរា​​ឈ្នះ​​សាន់ឌី​​ SANDY ពេល​នេះ​កំពុង​​​តែបោក​​បក់​ឆ្ពោះ​​ទៅកាន់​​​ឆ្នេរ​សមុទ្រ​​​ខាង​កើត​​​​របស់​សហរដ្ឋ​​​​អាមេរិក​​​បន្ទាប់​ពី​​​​បក់​កាត់​ភាគ​អាគ្នេយ៍​​គុយ​បា​​​​ ចាម៉ាអីុក​ និង​ហៃទី​ដែល​បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​​​​យ៉ាង​​​​តិច​​៣នាក់​មក​ ។​ពួក​​អ្នក​ជំនាញ​​​ការ​​​ខាង​គ្រោះ​​មហន្ត​រាយ​​​​ធម្ម​ជាតិ​​​​ និង​ឧតុ​និយម​​​​​​អាមេរិក​​​បាន​ព្រមាន​ថា ​បណ្តា​​​​រដ្ឋ​មួយ​ចំនួន​នៅ​ភាគ​ឦសាន​​​សហរដ្ឋ​អាមេរិក​​អាច​​ជួប​ប្រទះ​ នឹង​​

គ្រោះ​ថ្នាក់​​នៅ​ការ​ដ្ឋាន​​​សាង​សង់​​ស្ពាន​ហុង​កុង-ម៉ាកាវ-ហ្សូហៃ

Posted: 26 Oct 2012 12:34 AM PDT

ការ​ដ្ឋាន​សាង​សង់​​ស្ពាន​ដែល​មាន​គ្រោះ​ថ្នាក់​
ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​កាល​ពី​​ថ្ងៃទី​២៥ តុលាថា កម្មករ​​ម្នាក់​បាន​ត្រូវ​ស្លាប់​​​ហើយ​១៤នាក់​​​​ទៀត​ត្រូវ​​របួស​ដោយសារ​​​ការ​ធ្លាក់​ដែក​​ក្នុង​គ្រោះ​ថ្នាក់​មួយ​ ឯការ​ដ្ឋាន​​សាង​សង់​​​ស្ពាន​កាត់​សមុទ្រ​ភ្ជាប់​​ហុង​កុង-​ម៉ា​កាវ-​ហ្សូហៃ ។​ក្នុង​​ចំណោម​មនុស្ស​​១៤នាក់​​​ដែល​​ត្រូវ​របួស​​២នាក់​​​របួស​ធ្ងន់​​ហើយ​​២នាក់​​​ស្ថិត​ក្នុង​ស្ថានភាព​​ដុន​ដាប​ខ្លាំង​ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​សុខ អាន ៖ ​ការ​ប្រើប្រាស់​​​ភាសា​ពុំ​​សមស្រប​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សណ្តាប់​ធ្នាប់​សាធារណៈ

Posted: 26 Oct 2012 12:18 AM PDT

លោកបណ្ឌិត​​សភាចារ្យ សុខ  អាន ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ ​លោកបណ្ឌិត​​សភាចារ្យ សុខ អាន ​​ឧប​នាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និងជា​ប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​​ជាតិភាសា​ខ្មែរ ​មានប្រសាសន៍​បញ្ជាក់ថា ការប្រើប្រាស់ភាសា ពាក្យ​ពេចន៍ និងអក្ខរាវិរុទ្ធ បានត្រឹមត្រូវ​ពិតជារួមចំណែក​​យ៉ាង​សំខាន់​​ដល់ការថែរក្សា​​​​វប្បធម៌ និង​ពង្រឹងអត្តសញ្ញាណ​​ជាតិ ។ យ៉ាងណាមិញ ការ​ប្រើប្រាស់​ភាសា ​​ពាក្យ​

លោក​បារ៉ាក់​អូ​បា​ម៉ា​បោះ​ឆ្នោត​​មុន​ហើយ​នៅ​​ស៊ីកា​ហ្គោ

Posted: 26 Oct 2012 12:09 AM PDT

លោក​អូបាម៉ា​​​ដើរ​ចូល​បន្ទប់​បោះ​ឆ្នោត​​
យោង​តាម​​រូប​ភាព​​ទាំង​ឡាយ​​ផ្សាយ​​បន្ត​ផ្ទាល់​​​តាម​ទូរទស្សន៍​​ថា ប្រធានា​ធិបតី​​​អាមេរិក​​​ចប់​អាណត្តិ​​លោកបារ៉ាក់​​​​អូបាម៉ា​​​​បាន​​បោះ​ឆ្នោត​​មុន​កាល​ពី​​ថ្ងៃទី​២៥ តុលា នៅ​ទី​ក្រុង​​ស៊ីកា​ហ្គោ​​​ រដ្ឋ​​អីុលី​ណយ​ ខណៈ​​​សល់​ពេល​​១២​ថ្ងៃ​ទៀត​ទើប​ដល់​​ថ្ងៃ​បោះ​ឆ្នោត​​​​​​ប្រធា​នាធិបតី​​ និង​សភា​​​អាមេរិក​​​​ជា​ផ្លូវការ​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៦ តុលា ២០១២

Posted: 26 Oct 2012 12:06 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៦ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ស្រី​ស្អាត​60​នាក់​នៅ​តៃ​វ៉ាន់​បាក់​លោងដោយ​សារ​ថ្នាំ​សម្រើប​កម្រិត​ខ្លាំង

Posted: 25 Oct 2012 11:57 PM PDT

តារា​បង្ហាញ​ម៉ូ​ដ​នៅ​តៃវ៉ាន់ នាង ហ្គោ អា​ហ៊ិ​ន
ថ្មី​ៗ​នេះ​តាម​ព័ត៌​មាន​ពី​ទូរទស្ស​ន៍​​ TVBS របស់​ហុង​កុង គេ​ដឹង​ថា លី ​សុង​សួយ ធ្វើ​ដំណើរ​ជាមួយ​មេ​ធាវី​របស់​ខ្លួន​ចូល​សារ​ភាព​នៅ​វិទ្យា​ស្ថាន​ត្រួត​ពិនិត្យ​នៅ​ទី​ក្រុង​តៃ​ប៉ិ កោះ​តៃ​វ៉ាន់ ។ កូន​ប្រុស​អ្ន​ក​មាន​លី​ សុង​សួយ រូប​នេះ​បង្ហាញ​ខ្លួន​ជា​មួយ​អាវ​ខ្មៅ​ ខោ​ខូវ​ប៊យ ដែល​ទំនង​ស្លៀក​​ពាក់​ជាប់​ខ្លួន​យូរ​ថ្ងៃ​អត់​ផ្លាស់​ប្តូរ​ ហើយ​សក់​ក្បាល​ក៏​ក្រញុក​ក្រញី មិន​បាន​សិត​រៀប​រយ​ល្អ​ដែរ ។ចូល​​សារ​​ភាព​ក្រោយ​គេច​ខ្លួន​ជាង​២០​ថ្ងៃ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ លី​ សុង​សួយ​បដិ​សេធ​​កា​រ​ចោទ​ប្រ​កាន់​របស់​ម្ចាស់​បណ្តឹង ។

ប្រជា​ពលរដ្ឋ​ក្រីក្រ​​១០​គ្រួសារ​​នៅ​សង្កាត់​ពង​ទឹក​​ទទួល​អំណោយ​​សម្តេច​តេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​

Posted: 25 Oct 2012 11:53 PM PDT

ការ​ចែក​អំណោយ​ដល់​​ប្រជា​ពល​រដ្ឋ​រងគ្រោះ​
រាជធានីភ្នំពេញ ៖ អំណោយ​​​ជា​គ្រឿង​ឧប​ភោគ​​បរិភោគ​ និង​ថវិកា​របស់​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន ​ត្រូវ​បាន​គណៈ​​អភិ​បាល​ខណ្ឌ​ដង្កោ​ដឹក​នាំ​​ដោយ​លោក​នុត ​ពុធ​ដារ៉ា អភិ​បាល​​ខណ្ឌ​​ដង្កោ ​នាំ​​យក​ទៅ​​ចែក​ជូន​ដល់​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​​ចំនួន​១០​គ្រួសារ​នៅ​ក្នុងសង្កាត់​ពង​ទឹក​ ដែល​កំពុង​​ជួប​ការ​លំបាក​ខ្វះ​ខាត ។

​បង្ក្រាប​អ្នក​​​ញៀន​​ល្បែង​​បៀ​ប៉ោង៧​នាក់​នៅ​ក្រុង​សួង

Posted: 25 Oct 2012 11:44 PM PDT

ក្រុម​អ្នក​លៀង​បៀ​ប៉ោង​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
ខេត្ត​កំពង់​ចាម​ ៖ ​លោក​​ផាន់ ​សុភ័ក្រ ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​ខេត្ត​បាន​ចេញ​បញ្ជា​ឱ្យ​​ឃាត់​ខ្លួន​ក្រុម​​អ្នក​ញៀន​​ល្បែង​​បៀ​​ប៉ោង​ចំនួន​៧​នាក់ ​កាល​ពីវេលា​ម៉ោង​៣​និង​២០​នាទី​រសៀលថ្ងៃទី​​២៥ តុលា ២០១២ ​នៅ​ក្នុងដីឡូត៍​​មួយ​កន្លែង​ ស្ថិតក្នុង​​ភូមិ​ជើង​ឡង សង្កាត់​​សួង ក្រុង​សួង ​ដក​ហូត​បាន​បៀ​ចំនួន​៣​ហ៊ូ ​ម៉ូតូ​ចំនួន​៥​គ្រឿង ​និង​លុយ​មួយ​ចំនួន​ ។

ក្រសួង​ទេស​ចរណ៍​កំពុង​សិក្សា​លើ​ប្រព័ន្ធ​​បង់​ប្រាក់​កម្ចី​​ពី​ធនាគារ​សម្រាប់​​សិស្ស​ក្រីក្រ​ផ្នែក​ទេស​ចរណ៍​

Posted: 25 Oct 2012 11:41 PM PDT

ពិធី​​សិក្សា​លើ​ប្រព័ន្ធ​បង់​ប្រាក់​​កម្ចីពីធនាគារ​
ខេត្ត​សៀមរាប ៖ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​លោក​ថោ​ង ខុន បាន​ថ្លែង​ថា ​ក្រសួង​ទេស​ចរណ៍​កម្ពុជា​កំពុង​ស្វះស្វែង​សិក្សា​លើ​ប្រ​ព​័ន្ធផ្ដល់​ប្រាក់​កម្ចី​ពី​ធនាគារ​មួយ​ចំនួន​ សម្រាប់​សម្រួល​ដល់​ការ​បង់ថ្លៃ​សិក្សា​របស់​សិស្ស​ក្រីក្រ​ក្នុង​ការ​ចូល​រៀន​ជំនាញវិ​ជ្ជា​ជីវៈផ្នែក​ទេសចរណ៍​នៅ​តាម​សាលា​នានា ខណៈ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា​។

ស្ត្រី​​ម្នាក់​រង​របួស​ធ្ងន់​​ដោយ​សារ​​ចោរ​ឆក់​​កា​បូប​​ហើយ​​ដួល​​ម៉ូតូ​តាម​ដង​ផ្លូវ​

Posted: 25 Oct 2012 11:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​រាជ​ធានី​ភ្នំពេញ ៖ ចោរ​ពីរ​នាក់​​ បាន​ធ្វើ​សកម្ម​ភាព​​ឆក់​​យក​កាបូប​​ស្ពាយ​ពី​ស្ត្រី​ម្នាក់​​បណ្តាល​​ឱ្យ​​ដួល​ម៉ូតូ​​​ ហើយ​​រង​របួស​​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​​២៤ តុលា ​តាម​បណ្តោយ​​មហា​វិថី​ព្រះ​មុនី​វង្ស ​នៅ​ចំណុច​​មុខ​​ក្រសួង​​រៀប​ចំ​ដែន​ដី​​នគរ​ូប​នីយកម្ម​ និង​សំណង់ ​​ស្ថិត​ក្នុង​សង្កាត់​​​ទន្លេ​បាសាក់ ខណ្ឌ​ចំ​ការ​មន ។

ជ​ន​2​​ក្រុម​​ឈ្លោះ​​ប្រកែក​​គ្នា​​ឈាន​​ដល់​​ការ​​បាញ់​​បោះ​​4​​គ្រាប់​​កណ្តាល​​ក្រុង​រង​​រ​បួស​​2​​នាក់​

Posted: 25 Oct 2012 10:55 PM PDT

​ការ​ភ្ញាក់​ផ្អើល​​មុខ​ហាង​​មីត​ធីង​ម៉ាត 
រាជ​ធានីភ្នំពេញ ៖ ​យុវជន​២​ក្រុម​បាន​ផ្ទុះ​​​​ជម្លោះ​វាយ​តប់​គ្នា​​រហូត​មានការ​បាញ់​រះ​​អស់​​៤​គ្រាប់ ​បណ្តាល​ឱ្យ​ធ្លុះ​​​កញ្ចក់​ហាងមីត​ធីង​ម៉ាក ​និង​របួស​ជើងប្រធាន​ក្រុម​សន្តិ​សុខ​​ម្នាក់ ។ ​ហេតុ​ការណ៍​បាញ់​នេះ​​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​២៤ តុលា ​នៅ​មុខ​ហាង​មីត​ធីង​ម៉ាត កែង​​​​ផ្លូវ​លេខ​៥៣​​​និង​​​ផ្លូវ​លេខ​​១១៨ ​ក្នុង សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូនពេញ ។

សុំ​​​ប្រពន្ធ​1​​ម៉ឺន​​រៀល​​មិន​​បាន​​ក្តៅ​​ក្រហាយ​​ដុត​​ផ្ទះ​​ខ្លួន​​ឯង​ចោល​និង​​ប៉ង​​ដុត​​ផ្ទះ​ឪពុក​ថែម​​ទៀត​

Posted: 25 Oct 2012 10:50 PM PDT

ជនជាប់ចោទ
ខេត្ត​តាកែវ ៖ ​បុរសម្នាក់បានត្រូវ​​ប្រជា​ពល​រដ្ឋ​ និង​សមត្ថកិច្ច​​ប៉ូលិស​​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ ​​ព័ទ្ធ​ចាប់​ខ្លួន​​​ និងបញ្ជូន​មក​កាន់​ការ​ិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿ​ង ​បន្ត​ទៅ​តាម​ច្បាប់ ​​ក្រោយ​ពី​​​ជន​រូប​នេះ​​ស៊ី​ផឹក​​ស្រវឹង​​ ហើយ​យកកាំបិតក្ងុក​​ដេញ​​កាប់​ឪពុក​​​ចុង​របស់​ខ្លួន​​​ ។ ​ដោយដេញកាប់​​មិន​បាន ជន​នេះ​​​ក៏​ទៅ​ទិញ​​ប្រេង​សាំង​​​​​២​ដប​មក​ចាក់​​ស្រោច​ជុំ​វិញ​ផ្ទះ​​គំ​រាម​​​​ដុត​បំផ្លាញ​​​ចោល​ តែ​​ដោយ​សា​រ​មាន​ការ​អន្ត​រាគមន៍ពី​​​ប្រជាពលរដ្ឋ​​​ជិត​ខាង​​ និង​ប៉ូលិស​​​ប៉ុសិ៍្ដ​ ទើប​​​ជន​នេះមិន​អាច​​សម្រេច​

ចោរ​​លួច​​ភិ​ត​ភ័យ​​ស្លន់​​ស្លោ​​លោត​​ចូល​​ស្រះ​​ទឹក​​គេច​​ខ្លួ​ន​ហែល​​អស់​​ខ្យល់​​សន្លប់​​មាត់​​ស្រះ

Posted: 25 Oct 2012 10:45 PM PDT

ចោរ​ទាល់​ច្រក​ហែល​ពេញ​ស្រះ
ក្រុង​ប៉ោយ​ប៉ែត ៖ ​​ចោរ​ស្ទើរ​ភ្លើង​​ម្នាក់​បាន​​​​លោត​ចូលទឹកស្រះ​ក្នុងបរិវេណ​​កាស៊ីណូ​ផ្កាយ​ប្រាំ​ ហើយ​ប្រឹង​ហែលគេច​ខ្លួន​​​ទាល់​តែ​អស់​ខ្យល់​​ទើប​​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​​​ប៉ូលិស​ និង​​អ្នក​ស្រុក​ដែល​​​នាំគ្នាព័ទ្ធ​​​ជុំ​វិញ​​ស្រះ​ ក្រោយ​​ពីលួច​​ខោអាវ​​ក្នុង​​ផ្ទះ​អ្នកស្រុក​​មួយ​គ្រួសារ​​​រស់នៅ​ក្បែរ​​ចំណុច​កើត​​ហេតុ​​​​​ក្នុងភូមិ​ក្បាលស្ពាន ​​សង្កាត់​ប៉ោយ​ប៉ែត ​​នាវេលាម៉ោង​​ជិត​៦ព្រឹក​​​ថ្ងៃទី​២៥​ តុលា ​​។​

ចាប់​​ខ្លួន​​អ​តីត​​មន្ត្រី​ប៉េ​អឹ​ម​​​ម្នាក់​​រំលោភ​​​កូន​​ស្រី​​ចុង​​អាយុ​​12​​ឆ្នាំ​ដែល​លាក់​ខ្លួន​ក្នុង​ផ្ទះ​សំណាក់

Posted: 25 Oct 2012 10:40 PM PDT

ជន​រំលោភ​កូន​ស្រីចុង 
ខេត្ត​កំពង់​ចាម ៖ ​​ ​អតីត​មន្រ្តី​កង​រាជ​​អាវុធ​ហត្ថ​​​ម្នាក់​ឈ្មោះ​​ឡេង សុខ​ម៉េង​ ​អាយុ​៣២​​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ទ្រាន​ ស្រុក​កំពង់​សៀម បាន​ត្រូវ​ឃាត់​​ខ្លួន​កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៤ តុលា នៅ​ក្នុង​​បន្ទប់​​​​​ផ្ទះ​សំណាក់​«ពេញ​ចិត្ត​​»ស្ថិត​ក្នុង​សង្កាត់​​វាល​វង់​ ក្រុង​កំពង់​ចាម​​ តាម​បញ្ជា​របស់​លោក​រៀល​ សុភិន​ ព្រះ​រាជ​អាជ្ញា​រង​អម​សា​លាដំ​បូង​ខេត្ត​ ដោយ​ជាប់​ចោទ​ពី​បទ​ចាប់​រំ​លោភ​កូន​ស្រីចុង​អាយុ​​១២​ឆ្នាំ​បាន​​សម្រេច​ចំនួន​២​លើក​​​នា​ពេល​កន្លង​មក​ ។

ជម្រក​​សត្វ​​ផ្សោត​​ពី​​ក្រុង​​ក្រចេះ​​​ដល់​​ទល់​​ដែន​​ឡាវ​​180​​គ.ម​​កំពុង​​តែ​​រង​​នូវ​​ការ​​គំរាម​​កំហែង​​ដោយ​សា​រមង​​អ្នក​​នេសាទ​

Posted: 25 Oct 2012 10:35 PM PDT

សត្វផ្សោតនៅទន្លមេគង្គលើ
កាំពី ​ក្រុង​ក្រចេះ ថ្ងៃទី​២៤ តុលា ​ឆ្នាំ​២០១២ ៖ តំណាង​ប្រជា​នេសាទ​​ចំនួន​៥​នាក់​​​នឹង​​​​ឡើង​សម្តែង​ការប្តេជ្ញា​ចិត្តរបស់ខ្លួន​ក្នុងការ​ការ​ពារ​​សត្វ​ផ្សោត​ទន្លេ​មេគង្គ ខណៈ​ពេលពួក​​គេ​ចូល​រួម​​ជាមួយ​​ប្រជាជន​សហ​គមន៍​ដទៃ​ជា​ច្រើន​ទៀត ​ដែល​រស់នៅ​ជាប់​នឹង​តំបន់​ទី​ជម្រក​សត្វ​ផ្សោត​នៅ​ក្នុង​ពិធីមួយ​រៀបចំឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សារ​សំខាន់​របស់សត្វ​ផ្សោត​ទន្លេ​​មេគង្គ​ជា​​បេតិ​កភណ្ឌ​ជាតិមួយ​ដ៏​សំខាន់​ និងផ្សព្វ​ផ្សាយ​ព័ត៌​មាន​ស្តី​អំពី​ការហាម​ប្រាម​ការប្រើ​ប្រាស់​មង​នេសាទ​​ ដែល​កំណត់​ដោយ​អនុ​

ស្នង​​ការ​​រង​​ខេត្ត​​ពោធិ៍​​សាត់​​​ឡើង​​ជា​​ស្នង​​ការ​​ខេត្ត​​ព្រះ​​វិហារ​​ជំនួស​កន្លែង​លោក ម៉ៅ ពៅ

Posted: 25 Oct 2012 10:30 PM PDT

លោក​​នាយ​​ឧត្ដម​សេនីយ៍ នេ​ត សា​វឿ​ន ថ្លែង​​ក្នុង​​ពិធី
ខេត្តព្រះវិហារ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា ​លោក​នាយ​ឧត្តម​សេនីយ៍​នេត ​សា​វឿន​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​​ប្រកាស​ផ្ទេរ​ និងតែង​តាំង​មុខ​តំណែង​ស្នង​ការ​នគរបាល​ខេត្ត​ព្រះវិហារ ​ដោយ​ដក​តំណែង​លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ ​ពៅ ​ស្នង​ការ​​នគរ​បាល​ខេត្តព្រះវិហារ ​ឱ្យ​ទៅរង់​ចាំ​ការ​ងារ​ថ្មី​នៅ​ក្រសួង​មហា​ផ្ទៃ និងតែង​តាំង​ជំនួសដោយ​លោក​វរសេនីយ៍​ឯក​ ស៊ី គិរី ​ដែល​ជា​ស្នង​ការ​រង​នគរ​បាល​​​ខេត្ត​ពោធិ៍​​សាត់​ មក​ទទួល​តំណែង​ជាស្នង​ការ​នគរ​បាល​​​ខេត្ត​ព្រះ​វិហារ​ ។

កសាង​​មហា​​​​គ្រួ​សារ​​អាស៊ាន​​600​​លាន​​នាក់​​ការ​​តភ្ជាប់​​សហ​គមន៍​អាស៊ាន​​គួរ​ដោះ​​ស្រាយ​​បញ្ហា​​ប្រឈម​

Posted: 25 Oct 2012 10:20 PM PDT

សម្តេច​តេជោ​ថ្លែង​ក្នុ​ងកិច្ច​ប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ សម្តេច​​អគ្គមហា​​សេនា​​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ មាន​​ប្រសាសន៍​​​បញ្ជាក់​ថា រដ្ឋ​មន្ត្រី ​​ក្រុម​ប្រឹក្សា​​​សហ​គមន៍​​សង្គម-វប្ប​ធម៌​​​អាស៊ាន មាន​តួនាទី​​យ៉ាង​សំខាន់​​ក្នុង​ការ​​អភិ​វឌ្ឍ​​ធន​ធាន​មនុស្ស ការ​កសាង​​សង្គម​មួយ​​ដែល​ធានា​ដល់​សុខុមាល​ភាព​​ប្រជា​ជន​​ មាន​យុត្តិ​ធម៌​​ក្នុង​​សង្គម មាន​ការ​​ការ​ពារ​​​សិទ្ធិមនុស្ស​​​ជា​មូល​ដ្ឋាន​​មានការ​ធានា​ស្ថិរ​ភាព​​បរិស្ថាន​​ ការ​​កសាង​​អត្ត​​សញ្ញាណ​​រួម​​របស់​​អាស៊ាន និង​ការ​កាត់​បន្ថយ​គម្លាត​​​ការ​អភិវឌ្ឍ​​ដើម្បី​​ឈាន​ដល់​

វែក​មុខ​​ស្ដ្រី​​ឧក្រិដ្ឋ​ជន​លង់​ខ្លួ​ន​​នឹង​​ល្បែង​​ជំពាក់​ប្រាក់​គេ​​វ័​ណ្ឌ​ក​ ​សម្លាប់​មនុ​ស្ស​ជំរិត​​ទារ​ប្រាក់​៥​​ម៉ឺន​​ដុល្លារ

Posted: 25 Oct 2012 10:10 PM PDT

ស្ត្រី​ជាប់​ចោទ​ត្រូវ​បាន​នាំ​មក​ឱ្យធ្វើ​កាយវិ​ការរឹ​ត.ក​សម្លាប់ 
រាជ​ធានី​ភ្នំពេញ ៖ ដោយ​សារ​តែ​​ការ​ចាញ់​ល្បែង​​ជំពាក់​​ប្រាក់​​គេ​​វ័ណ្ឌ​ក ​​ទី​បំផុត​​ស្ត្រី​ម្នាក់​​បាន​ក្លាយ​ទៅ​ជា​មនុស្ស​សាហាវ​​ស្មាន​​មិន​ដល់​ហ៊ាន​បង្កើត​​បទ​​ឧក្រិដ្ឋ​ ដោយ​​ហៅ​មិត្ត​ភក្តិ​​មក​​​សម្លាប់​ជំរិត​​ទារ​ប្រាក់​​៥​ម៉ឺន​​ដុល្លារ ។ ទោះ​បី​ជា​បែប​ណា ​​អំពើ​នេះ​​ត្រូវ​​​បាន​បរា​ជ័យ​​ ​បន្ទាប់​​ពី​​​គេ​ប្រទះ​ឃើញ​សាក​សពស្ត្រីរងគ្រោះ​​ដែល​​​ដឹក​យក​​​​ទៅ​​ប្លុង​​ចោល​នៅ​ក្នុង​​ប្រឡាយ​ទឹក​ក្បែរ​​រោង​ចក្រ​មួយ​​ក្នុង​ស្រុក​​

​មន្ត្រីជំនាញ​​​រឹប​អូស​​ឈើ​ប្រណីត​៤​កន្លែង​បាន​៧៩​កំណាត់​

Posted: 25 Oct 2012 09:21 PM PDT

ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​​រឹប​អូស​បាន​
ខេត្ត​ស្ទឹងត្រែង ៖ ​ព្រឹកថ្ងៃទី​​២៤-២៥ តុលា ​២០១២ ​មន្ត្រីជំនាញ​​រដ្ឋ​បាល​ព្រៃឈើ​បាន​ធ្វើ​ការ​រឹប​អូស​ឈើ​ប្រណីត​​ប្រភេទធ្នង់​ មាន​មុខ​កាត់​ធំ​ៗ​ចំនួន​៧៩​កំណាត់ ​ពីទីតាំង​​៤​កន្លែង ស្ថិត​​ក្នុងភូមិ​ស្រែគ ឃុំ​ស្រែគ ​ស្រុក​សេសាន ។ ​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ឈើ​ប្រណីត​ទាំង​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​​រក​ស៊ី​បទ​ល្មើស​ឈើ​កាប់​​ទន្ទ្រាន​ក្នុង​ចំណុច​ព្រៃ​​ភូមិ​សាស្ត្រ​​ស្រុក​សេសាន ​ពីត្រើយ​​ម្ខាង​ទន្លេ​​សេសាន

​មិត្តភក្តិ​ដើរ​ផឹក​ស៊ី​​ជា​មួយ​គ្នា​​ខឹង​ខ្ចី​ទូរស័ព្ទ​មិន​ឱ្យ​​ទៅ​ហៅ​មិត្ត​ភក្តិ​មក​ព្រួត​កាប់​រង​របួស​ធ្ងន់​​២នាក់​

Posted: 25 Oct 2012 08:56 PM PDT

ក្រុម​គ្រូ​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​
រាជធានីភ្នំពេញ ៖ យុវជន​​២​នាក់​រង​របួស​ធ្ងន់​ ដោយ​សារ​មិត្តភក្តិ​​​កាប់​នឹង​ដាវ​សាម៉ូរ៉ៃ ខណៈ​​ពេល​​ដើរ​លេង​​ផឹក​ស៊ី​ជា​មួយ​គ្នា​ទាំង​អស់​​៣​នាក់ ហើយ​ខឹង​ខ្ចី​ទូរស័ព្ទ​​​មិន​ឱ្យ​​បង្ក​ជា​ទំនាស់​​រហូត​ទៅ​​ហៅ​មិត្ត​ភក្តិ​​គ្នា​គេ​មក​​ព្រួត​កាប់​​រង​របួស​ធ្ងន់​តែ​ម្តង ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​​២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ តុលា នៅ​ចំណុច​ចំណត​រថយន្ត​ច្បារ​អំពៅ ក្នុង​សង្កាត់​​ច្បារ​អំពៅ​ទី​២ ខណ្ឌ​​មាន​ជ័យ ។

អ្នក​រត់​ម៉ូតូ​ឌុប​2​នាក់​​រពឹ​​ស​​ដៃ​ឆក់​កា​បូប​​លុយ​ភ្ញៀវ​​​បរ​ទេស​​ប៉ូលិស​​ចាប់​ខ្លួន​​បាន​​​ម្នាក់​​

Posted: 25 Oct 2012 08:45 PM PDT

អ្នក​រត់​ម៉ូតូ​ឌុប​2​នាក់​​រពឹ​​ស​​ដៃ​ឆក់​កា​បូប​​លុយ​ភ្ញៀវ​​​បរ​ទេស​​ប៉ូលិស​​ចាប់​ខ្លួន​​បាន​​​ម្នាក់​​
​ខេត្ត​សៀម​រាប​ ៖ ​​ជន​សង្ស័យ​​ជា​អ្នក​រត់​ម៉ូតូ​​ឌុប​២នាក់ត្រូវ​បាន​​ន​​គ​របាល​​​ក្រុង​សៀម​រាប​ឃាត់​​ខ្លួន​​​​បាន​ម្នាក់​ ​ឯ​​​​ម្នាក់​​​ទៀត​​រត់​គេច​ខ្លួន​​រួច​បន្ទាប់​​ពី​ធ្វើ​​សកម្ម​​​ភាព​​ឆក់​​យក​កា​បូប​​លុយ​​ពី​ភ្ញៀវ​​ទេសចរ​​បរ​ទេស​​ ​​កាល​ពី​​វេលា​ម៉ោង​​១១​និង​​​៤០​នាទី​​ព្រឹក​ថ្ងៃ​​ទី​​២១ ​តុលា ​ស្ថិត​​នៅ​​​ចំណុច​​​​មុខ​រង្វង់​មូល​​​គ្រុឌ​​ចាស់ ផ្លូវ​​ជាតិ​លេ​ខ​​៦ ​​ក្នុង​ភូមិ​​ថ្នល់​​ សង្កាត់​​ស្ល​ក្រាម ​​​ក្រុង​សៀម​រាប ​។​

​បន្លំ​ចូល​លួច​របស់​របរ​ក្នុង​ផ្ទះ​ត្រូវ​ម្ចាស់​​គេទាន់​ចាប់​បាន​ម្នាក់ រត់​គេច​ខ្លួន​ម្នាក់​

Posted: 25 Oct 2012 08:31 PM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ម្នាក់​
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ម្នាក​់ក្នុង​ចំណោម​​២​នាក់​បាន​ត្រូវ​ឃាត់​ខ្លួន ខណៈ​​ពួកគេ​បន្លំ​ចូល​​លួច​របស់​របរ​ក្នុង​បន្ទប់​​ជួល​របស់​និស្សិត​ម្នាក់​​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​២៥ តុលា ស្ថិត​ក្នុងភូមិ​​ត្រពាំងឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។ ​ប្រភព​ព័ត៌​មាន​ពី​ឈ្មោះ​​ស៊ូ ប៊ុន​ថែន ​ភេទប្រុស អាយុ​​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី១ ​នៃ​សាកលវិទ្យា​​ល័យ​ជាតិ​​គ្រប់​គ្រង​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើត​ហេតុ​ខាង​លើ ​បាន​ឱ្យ​

ជន​​សង្ស័យ​​គាស់​ផ្ទះ​​លួច​ម៉ូតូ​​3នាក់​ ក្នុង​​ចំណោម​​បក្ស​ពួក5​​នាក់​​ត្រូវ​​ចាប់​ខ្លួន​

Posted: 25 Oct 2012 08:30 PM PDT

ជន​​សង្ស័យ​​គាស់​ផ្ទះ​​លួច​ម៉ូតូ​​3នាក់​ ក្នុង​​ចំណោម​​បក្ស​ពួក5​​នាក់​​ត្រូវ​​ចាប់​ខ្លួន​
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​ជន​​សង្ស័យ​​លួច​ម៉ូតូ​​៣នាក់​​​ ក្នុង​ចំណោម​​បក្ស​ពួក​៥​នាក់​​ដែល​​ធ្វើ​សកម្ម​​ភាព​​គាស់​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​លួច​​យក​ម៉ូតូ​​​ពេល​យប់​ត្រូវ​​បាន​ប៉ូលិស​​ស្រុក​អង្គ​ស្នួល ​​ចាប់​ខ្លួន​​បាន​ជា​បន្ត​បន្ទាប់​ ព្រម​​ទាំង​​ដក​ហូត​បាន​​នូវ​​វត្ថុ​តាង​​ដែល​ជា​ឧប​ករណ៍​​សម្រាប់​ធ្វើ​​​សកម្ម​ភាព​​​មួយ​ចំនួន​ ​រួម​នឹង​​​ម៉ូតូ​ចំនួន​​៣​គ្រឿង​​ ដែល​​មាន​ការ​សង្ស័យ​​ថា​ពួក​គេ​​បាន​លួច​​ពី​តាម​ផ្ទះ​​​​ប្រជា​​ពល​រដ្ឋ​​ផ្សេង​ទៀត​ ។​​ ​ហេតុ

​ចិន​បដិសេធ​ព័ត៌មាន​​ថា​ខ្លួន​គ្រោង​សាក​ល្បង​​មីស៊ីល​​ប្រឆាំង​ផ្កាយ​រណប

Posted: 25 Oct 2012 08:30 PM PDT

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពា​រ​ជាតិ​ចិន​​លោក​​យ៉ាង យូជុន​​ កាល​ពី​ថ្ងៃទី​២៥ តុលា ​​បានប​​ដិ​សេធ​​​​ព័ត៌មាន​ទាំងឡាយ​​​​របស់​ម៉ាស៊ីន​ឃោសនា​​ដែល​​ថា​ចិន​គ្រោង​ធ្វើការ​​សាក​ល្បង​​មីស៊ីល​​ប្រឆាំង​ផ្កាយ​រណប​​​​មួយ​នាខែ​វិច្ឆិកា​​ខាង​មុខ​នេះ​ ។ លោក​យ៉ាង​ ថ្លែង​ថា ​​​របាយការណ៍​ទាំង​​នេះ​ពុំ​ពិត​​ឡើយ ។​​​ ម៉ាស៊ីន​ឃោសនា​មួយ​ចំនួន​​​រាយ​ការណ៍​នា​ពេល​ថ្មី​​ៗនេះ​ថា ​ចិន​មាន​គ​ម្រោ​ង​​​​បាញ់​សាក​​ល្បង​មីស៊ីល​​​ប្រឆាំង​ផ្កាយ​

កង​​ទ័​ព​ស៊ី​រី​​ប្រកាស​ឈប់​​បាញ់​​ពេល​បុណ្យ​​អ៊ិ​ស្លាមអៃ​​​​អីុដ​ ​អាល់​​​ អាដ​ហា​

Posted: 25 Oct 2012 08:29 PM PDT

កង​​​ទាហាន​​ស៊ី​រី​
កង​ទ័ព​​ស៊ី​រី​​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​​២៥ តុលា ​ពី​ការ​​បញ្ឈប់​​​​រាល់​​ប្រតិ​បត្តិ​​ការ​យោ​ធា​​រយៈ​​ពេល​​៤​ថ្ងៃ​​ខាង​មុខ​​នេះ​​ក្នុង​ឱកាស​​​នៃបុណ្យ​​អ៊ិ​ស្លាម​ អៃ​​អីុដ​ ​អាល់​ អាដ​ហា ​។​​​ក្នុង​សេច​ក្តី​​ថ្លែង​ការណ៍​​មួយ​ផ្សាយ​​​តាម​ទូរ​​ទស្សន៍​​រដ្ឋ​​ ទី​បញ្ជា​ការ​​​យោ​ធា​​​ស៊ីរី​​​បញ្ជាក់​ថា ​បទ​​ឈប់​បាញ់​​​នោះ​​នឹង​​ចូល​​ជាធរ​មានចាប់​​ពី​​ព្រឹក​​ថ្ងៃ​ទី​​២៦ ​តុលា ​​​​រហូត​ដល់​​ថ្ងៃ​ទី​​​២៩ តុលា ​ខាង​មុខ​នេះ ។ ​ក៏​ប៉ុន្តែ​​កង​​​ទ័ព​​បាន​​ព្រមាន​​​​ថា​បទ​

អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការរៀបចំការបោះឆ្នោត​មាន​មតិ​ផ្ទុយ​សកម្ម​ភាពរបស់​មន្ត្រីគណបក្ស​សិទ្ធិ​មនុស្ស

Posted: 25 Oct 2012 08:23 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ ​លោក​ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​​បានមានមតិ​ផ្ទុយ​សកម្ម​ភាពរបស់មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​​ ខណៈ​ដែល​គណ​បក្ស​​សិទ្ធិមនុស្ស​​បានប្រកាស​ខ្លួន​ក្តែងៗ​ថា ធ្វើពហិការ​មិន​ចូលរួម​​សង្កេតមើល​​ដំណើ​រ​ការ​ពិនិត្យបញ្ជី​​ឈ្មោះ​​ និងចុះ​ឈ្មោះ​បោះឆ្នោត​​​ឆ្នាំ​២០១២ ​​នា​ពេល​កន្លងមកនោះ ផ្ទុយ​ទៅវិញ​គណបក្ស​​ប្រឆាំង​មួយនេះបានដាក់​

អ្នក​គ្រូ​​2នាក់​​​ចាប់​ខ្លួន​​​នៅ​ចិន​ព្រោះ​តែ​ញ៉ឹង​ស្លឹក​ត្រចៀក​សិស្ស​ម្នាក់​

Posted: 25 Oct 2012 08:16 PM PDT

 រូប​អ្នក​គ្រូ​​កំពុង​ញ៉ឹង​ស្លឹក​ត្រចៀក​​សិស្ស​
អាជ្ញាធរ​​មូល​ដ្ឋាន​​រាយ​ការណ៍​​កាល​ពី​​ថ្ងៃទី​២៥ តុលា​ថា អ្នក​គ្រូ​​សាលា​មត្តេយ្យ​​២នាក់​​​នៃ​ខេត្ត​​ហ្សេ​ជាំង​​ ភាគ​ខាង​កើត​ប្រទេស​ចិន​​​បាន​ត្រូវ​​​ប៉ូលិស​ចាប់​ខ្លួន​​ពី​បទ​ញ៉ឹង​​ស្លឹក​ត្រចៀក​​​សិស្ស​ម្នាក់​​ជា​ការ​​លេង​សើច​ ។​​អ្នក​គ្រូ​ទាំង​២​នាក់​​ធ្វើឱ្យ​សាធារណ​ជន​​មាន​ការ​​ក្តៅ​​ក្រហាយ​​ក្រោយ​ពី​ឃើញ​​រូប​ថត​​មួយ​សន្លឹក​បង្ហាញ​​អ្នក​គ្រូ​ម្នាក់​ឈ្មោះ​​យ៉ាន កំពុង​តែ​​ញ៉ឹង​ស្លឹក​ត្រចៀក​​​សិស្ស​ម្នាក់​​ដែល​រូប​ថត​​​នេះ​ត្រូវ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!