Koh Santipheap Daily

Koh Santipheap Daily


ឈាង ហុង មាន​អារម្មណ៍​​ច្របូក​ច្របល់​ពេល​ជួប​​គូ​សង​សឹក​

Posted: 21 Oct 2012 01:03 AM PDT

ឈាង ហុង
រាជ​ធានីភ្នំពេញ​​ ៖​ នៅថ្ងៃអាទិត្យទី ២៨ តុលា ខាងមុខនេះ កីឡាករឈាង ហុង អ្នក​ប្រដាល់​ជើងខ្លាំងមក​ពីក្លិបអាជ្ញាធរ​ជាតិ​អាវុធ​គីមី នឹងត្រូវឡើង​​សង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជាមួយដៃគូចាស់គឺកីឡាករវ៉ាន់ ចាន់វ៉េត មក​ពី​ក្លិបសិង្ហកីឡា​ជាលើ​ក​ទី៣ បន្ទាប់ពីពិធីកាន់ទុក្ខ នៃព្រះ​បរមសព​អង្គ​សម្ដេចឪត្រូវបានបញ្ចប់។ លោក​អះអាងថា ការដាក់ឲ្យ​លោក​ចេញ​ប្រកួត​នេះ កំពុងក្លាយជាសម្ពាធមួយក្នុងពេល​ដែល​អារម្មណ៍រន្ធត់​ចិត្ត​របស់​

លោក​​ប្រា​​ហ៊ី​មី​​ ស្នើ​​បទ​ឈប់​បាញ់​​គ្នា​មួយ​​នៅ​​​ស៊ី​រី​

Posted: 21 Oct 2012 01:03 AM PDT

 លោក​ប្រា​ហ៊ី​​មី​​​ជា​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​ស៊ី​រី​​
អាជ្ញា​​កណ្តាល​អន្តរ​ជាតិ​​ លោក​​​ឡាក់​​ដា​ ប្រា​​ហ៊ី​មី​ កាល​ពី​ថ្ងៃ​​ទី​​​២០ តុលា ​​​​បាន​​​ជួប​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ស៊ី​រី​ លោក​វ៉ា​​លីដ​ ​អាល់​​​មូ​​​អា​ឡេម ​នៅ​ទី​​ក្រុង​​ដា​ម៉ាស់ ​ដើម្បី​​ប៉ុន​ប៉ង​​ឱ្យ​​​ទទួល​​បាន​បទ​ឈប់​​បាញ់​គ្នា​​បណ្តោះ​អាសន្ន​​មួយ​​​ក្នុង​ជម្លោះ​​​រវាង​​កង​កម្លាំង​​រដ្ឋា​​ភិ​បាល​ ​និង​​​​ពួក​ប្រឆាំង​​ប្រធានា​​ធិប​តី​​​លោក​​​​បាចា​ អាល់​​​​អាសា​ដ ។​

ប្រកួត​អវយវៈភេទ​បុរស​តូច​បំផុត​នៅ​លើ​ពិភព​លោក​

Posted: 21 Oct 2012 01:01 AM PDT

ប្រកួត​អវយវៈភេទ​បុរស​តូច​បំផុត​នៅ​លើ​ពិភព​លោក​
AFP​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ព័ត៌​មាន​​មួយ​របស់​​ដាណឺ​មា៉កថា មាន​ការប្រកាស​ទាក់​ទាញ​ដល់​បុរស​គ្រប់​រូប​ឱ្យ​ផ្ញើ​រូប​ថត​អវយវៈ​ភេទ​​​ និង​ប្រសិន​បើ​ដឹងថា អ្នក​ណា​​​​មាន «លិង្គតូច​បំផុត» សូម​ប្រាប់​ឱ្យ​ចូល​រួម​ប្រកួត​យក​រង្វាន់​​អាយ​ហ្វូ (iPhone) ។ ​កាល​ពី​ពេល​ថ្មី​ៗ​​កន្លង​មក Singlesex.dk ជា​វ៉េប​សាយ​ប្រភេទ​​​មនោ​សញ្ចេត​នា ដែល​មាន​លោក​ម័រ​ថេន ហ្វា​ប្រ៊ី​សៀស អាយុ​៤៥​ឆ្នា​ំ​​ជា

កីឡា​ករ​កាយ​វប្ប​កម្ម​កម្ពុជា​ត្រៀម​​ចេញ​ទៅ​​​ប្រកួត​នៅ​ប្រទេស​​ថៃ ក្រោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ នៅចិន

Posted: 21 Oct 2012 12:57 AM PDT

កីឡា​ករ​កាយ​វប្ប​កម្ម​​ដែល​ត្រៀ​ម​ចេញ​ទៅ​ប្រកួត​​នៅ​ប្រទេស​ថៃ​
​រាជ​ធានីភ្នំពេញ​​ ៖​ ​​​កាល​ពី​ចុង​ខែ​កញ្ញា​​​កន្លង​​ទៅ​​នេះ​​​ សហ​ព័ន្ធ​​​​​កីឡា​​កាយ​វប្ប​កម្ម​​កម្ពុ​ជា​បាន​​​​បញ្ជូន​កី​ឡា​ករ​​​​ឆ្នើម​​​​ពីរ​រូប​​ គឺ​សំបូរ​ នួន និង​​សំបូរ​ ណាន​​​ ​​ឱ្យ​ទៅ​ចូល​រួម​​​​​ប្រកួត​ជ្រើស​​រើស​​​​​​ជើង​ឯក​​​​កីឡា​អាស៊ីនៅ​ទី​ក្រុង​​​​​ក្វាង​​​​ចូវ​ ប្រទេស​ចិន​​​ ហើយ​ជា​លទ្ធ​ផល​​​​​កីឡា​​ករ​ទាំង​ពីរ​នាក់​​​​​បង​ប្អូន​​​​ទទួល​បាន​​​​ចំណាត់​ថ្នាក់​​​​​​លេខ​​៤​​​​ក្នុង​ចំណោម​​​​កីឡា​ករ​​​មក​ពី​​ជាង​​​៣០​ប្រទេស​​​ ។

លោក​ហុក សុចិត្រា ប្រកាស​លាលែង​ពី​គ្រូ​បាល់​ទាត់​ជម្រើស​​ជាតិ​កម្ពុជា​

Posted: 21 Oct 2012 12:53 AM PDT

លោក​ហុក សុចិត្រា
រាជ​ធានីភ្នំពេញ​ ៖​ ​លោក​​ហុក សុចិត្រា​​ គ្រូ​បាល់​ទាត់​​​​ជម្រើស​ជាតិ​កម្ពុជា​​ បាន​ប្រកាស​​លា​លែង​​​តំណែង​​​ពី​​​គ្រូ​បាល​់​ទាត់​​​​ជម្រើ​ស​ជាតិ​កម្ពុជា​​ ហើយ​​កាល​ពី​​ថ្ងៃ​​​ទី​​​២០ ​​តុលា​ ​​ឆ្នាំ​​​២០១២​​ ​កន្លង​ទៅ​​​​នេះ ។​​ ​លោក​ហុក សុចិត្រា​​ ត្រូវ​បាន​​​សហ​ព័ន្ធ​​​កីឡា​​បាល់​​ទាត់​កម្ពុជា​​​​តែង​​តាំង​​ធ្វើ​ជា​គ្រូ​បាល់​ទាត់​​​​​ជម្រើស​ជាតិ​កម្ពុជា​​​​ដើម្បី​ចូល​រួម​​​ប្រកួត​​ AFF Suzuki Cup

កូន​កាប់ឪពុក​ចំក្បាល​១កាំបិត ប៉ូលិស​ចាប់​មួយចម្អិនកំពឹសដោះលែងវិញ

Posted: 21 Oct 2012 12:45 AM PDT

ជន​រងគ្រោះជាឪពុក
ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​​កូនបង្កើត​​​របស់ខ្លួន​កាប់​មួយកាំបិតប៉័ងតោ បណ្តាល​ឱ្យ​របួស​​ក្បាល​ដេរ​៣ថ្នេរ កាលពីវេលា​ម៉ោង​៧យប់ ​ថ្ងៃទី​២០ តុលា ២០១២ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង ។ យោង​តាម​ប្រភព​​ពីបុរស​ជាឪពុក​​ឈ្មោះ​ង៉ែត ​រ័ត្នមុនី ​អាយុ​៤២​ឆ្នាំ​​ ចំណែក​កូន​ប្រុស​តិរច្ឆានរបស់គាត់​មាន​ឈ្មោះ​សុខ សុភាស់ ​អាយុ​២២​ឆ្នាំ ។

ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​​នារដូវ​បុណ្យភ្ជុំ​បិណ្ឌ​​នេះ​​មានការកើនឡើង​យ៉ាង​ខ្លាំង

Posted: 21 Oct 2012 12:42 AM PDT

ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​​នារដូវ​បុណ្យភ្ជុំ​បិណ្ឌ​​នេះ​​មានការកើនឡើង​យ៉ាង​ខ្លាំង
ខេត្តព្រះសីហនុ ៖ មនុស្ស​ម្នា​ប្រុស ស្រីប្រមាណ៤០៥៦៥នាក់ បានធ្វើ​ដំណើរ​​បន្ត​កន្ទុយ​គ្នា​មកកម្សាន្ត​​នៅ​ខេត្តព្រះសីហនុយ៉ាង​កកកុញ អ្នកខ្លះ​ទៅកម្សាន្ត​​នៅទឹកធ្លាក់​ក្បាល​ឆាយ ​ឯ​ខ្លះទៀត​បាន​មក​កម្សាន្ត​តាមឆ្នេរសំខាន់ៗរួមមាន ឆ្នេរ​អូរត្រេះ ឆ្នេរអូរឈើ​ទាល ​ឆ្នេរឯករាជ្យ ​​ឆ្នេរសុខា ​ឆ្នេរ​លំហែកាយ​​ ឆ្នេរហាវ៉ៃ ​ឆ្នេរកាំសាប ឆ្នេរម្លប់​ជ្រៃ និង​ឆ្នេរព្រែក​ត្រែង​នា​រដូវ​បុណ្យភ្ជុំ​បិណ្ឌឆ្នាំ​២០១២​

រថយន្ត​​ Bus ខ្នាត​ធំ​​២គ្រឿង​បុកគ្នា​​លើកំណាត់​ផ្លូវ​ជាតិ​លេខ១ របួស​ធ្ងន់​៤នាក់ និង​ស្រាល​ជាង​១០នាក់

Posted: 21 Oct 2012 12:36 AM PDT

ជនរងគ្រោះកំពុងត្រូវបាន​សង្គ្រោះ
ខេត្តស្វាយរៀង ៖ រថ​យន្ត bus ​២គ្រឿង បើក​បុកគ្នា​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​ និងបន្ត​ទៅបុក​ម៉ូតូ​១គ្រឿង​ទៀត ខណៈ​បើក​បញ្ច្រាស​ទិសគ្នា បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ងន់ និង១០​នាក់ទៀត រងរ​បួសស្រាល ។ ហេតុការណ៍ដ៏គួរ​ឱ្យរន្ធត់​នេះ បានកើតឡើង​កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃទី២០ តុលា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​​ជាតិលេខ១ ​ត្រង់​ចំណុច​ភូមិសាមគ្គី សង្កាត់​​ស្វាយតឿ ​ក្រុង​

ប្រជា​ពល​រដ្ឋ​​ទៅគោរពព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​មហា​វីរក្សត្រ​​​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​​មាន​ការ​កើន​ឡើង​

Posted: 21 Oct 2012 12:35 AM PDT

ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាំ​គ្នា​មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​នៅ​ខាងមុខ​ព្រះ​​បរម​រាជវាំង​
រាជធានីភ្នំពេញ ៖ ​ការគោរពព្រះ​វិញ្ញាណ​ក្ខន្ធ​​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​​ ព្រះ​វររាជបិតា ​ឯក​រាជ្យ​ បូរណ​ភាព​ទឹក​ដី និង​ឯក​ភាព​ជាតិ​ខ្មែរ ​ព្រះ​បិតា​បង្រួប​បង្រួម​ជាតិ និង​ផ្សះ​ផ្សា​ជាតិ ប្រជា​ពល​រដ្ឋ​នៅ​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ។ នៅយប់​ថ្ងៃ​ទី​១៩ តុលា ២០១២ ​ប្រជា​ពល​រដ្ឋ​​មក​ពី​តាម​បណ្តា​ខេត្ត​នានា ​មាន​ចំនួន​កើន​ឡើង​ច្រើន​ជា​ង​ថ្ងៃ​កន្លង​មក​នេះ ។

លោក​លី ​សៀន​លុង ៖ ​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា​ ជា​ប្រទេស​​ដំបូងគេ​ដែល​ទទួល​ស្គាល់​​ឯក​រាជ្យ​​របស់​សិង្ហ​បុរី​

Posted: 21 Oct 2012 12:24 AM PDT

ពិធី​សម្តែង​ការ​​​គួរ​សម​​រវាង​កម្ពុជា និង​សិង្ហុ​បុរី​
រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត ​ជំនួយ​ការ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​​ដឹងថា បន្ទាប់​​ពី​បាន​អញ្ជើញ​​ទៅ​គោរព​​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​​បរម​សព​ ព្រះ​ករុណា ​​ព្រះ​បាទ​ នរោត្តម ​សីហនុ ​ព្រះ​មហា​វីរក្សត្រ ​​រួច​មក​​​ លោក​លី សៀន​លុង (Lee Hsien Loong) នាយក​រដ្ឋ​មន្ត្រី​​នៃ​​សាធារណ​រដ្ឋ​​សិង្ហ​បុរី ​និង​លោក​ជំទាវ​បាន​ចូល​​​ជួប​សម្តែង​​ការ​គួរ​សម​​ជា​មួយ​សម្តេច​​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​

កូន​ប្រុស​​លោក​​​កា​ដា​​ហ្វី​​​ម្នាក់​ស្លាប់​​​​ក្នុង​​ការ​ប្រយុទ្ធ​​គ្នា​​នៅ​​​​​​ក្រុង​​បា​​នី​​​វ៉ា​លីដ​​

Posted: 21 Oct 2012 12:11 AM PDT

ខា​មីស​​កាដា​​ហ្វី​​
អ្នក​​នាំ​ពាក្យ​​ម្នាក់​របស់​​ក្រុម​​ប្រឹក្សា​​ជាតិ​លី​ប៊ី​​រាយ​ការណ៍​​​​កាល​ពី​​ថ្ងៃ​ទី​​២០ តុលា ​ថា លោក​​ខាមីស​​​ កា​ដា​​​ហ្វី ​ជាកូន​ប្រុស​​ម្នាក់​​ក្នុង​ចំណោម​​កូន​ប្រុស​​របស់​​អតី​ត​​មេ​ដឹក​នាំ​​លី​ប៊ី​ លោក​​មូអា​​ម៉ា​​កា​ដា​ហ្វី​ ​បាន​ត្រូវ​​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​​គ្នា​ជាមួយ​​កង​​​ទ័ព​​​រដ្ឋា​ភិបាល ។​ ​អ្នក​នាំ​ពាក្យ​​របស់​ក្រុម​​ប្រឹក្សា​​ជាតិ​លី​ប៊ី​​​​ លោក​​​មូម៉ា​​ហា​​មី ​​ដាន ​​ប្រកាស​​តាម​ទូរ​ទស្សន៍​​ថា លោក​​ខា​មីស​ ​កា​ដា​ហ្វី ​ត្រូវ​សម្លាប់​​កាល​​ពី

សៀវភៅ​ចេញ​ថ្មី​និយាយ​ពី​ស្នេហា​ត្រី​កោណ​របស់​ស្ត្រី​ទី1បារាំង

Posted: 21 Oct 2012 12:11 AM PDT

សៀវភៅ​ចេញ​ថ្មី​និយាយ​ពី​ស្នេហា​ត្រី​កោណ​របស់​ស្ត្រី​ទី1បារាំង
សារព័ត៌​មាន​បរទេសផ្សាយ​ថា នៅ​ក្នុង​សៀវ​ភៅ​ជីវ​ប្រវត្តិ​ថ្មីឈ្មោះ La Frondeuse បាន​បង្ហាញ​រឿង​​ស្នេហា​ត្រី​កោណ​​​​​របស់​មេ​ដឹក​នាំ​​​ថ្មី​​បារាំង ​និង​ស្ត្រី​​​ទី​១ ។ ​សៀវ​ភៅ​នោះ​បញ្ជាក់​ថា លោក​ប្រធា​នាធិបតី​ហ្វ្រង់​ស្វ័រ អល​ឡង់ បាន​ស្រឡាញ់​​លោក​ស្រី​ វា៉ឡេរី ទ្រី​វ៉េល​ល័រ ដោយ​​កាល​នោះ​ជា​អ្នក​សារព័ត៌មាន និង​ចាត់ទុក​ថា បាន​ស្រឡាញ់​ស្ត្រី​​តែ​ម្នាក់​ជាមួយ​លោក​ ប៉ាទ្រិក ដេវ៉េត​ហ្សាន​ កាន់​​

កង​កម្លាំង ​ប្រជា​ពល​រដ្ឋ ​នៅ​ជួរ​មុខ​តំបន់​ព្រំដែន​កាន់​ទុក្ខ​​ព្រះ​មហា​វីរក្សត្រ​​យាងចូល​ទិវង្គត​

Posted: 20 Oct 2012 11:40 PM PDT

ការ​កាន់​ទុក្ខ​ និង​រំលែក​ទុក្ខ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​
ខេត្តព្រះវិហារ ៖ ​កងក​ម្លាំង​​ប្រដាប់​អាវុ​ធ​ប្រចាំ​​ជួរ​មុខ ​​ប្រជា​ពល​រដ្ឋ​ស្រុក​ជាំ​ក្សាន្ត ​បាន​ចូល​រួម​​សម្តែងព្រះ​រាជ​មរណ​​ទុក្ខ​​ដ៏​ក្រៀម​ក្រំ​ ខណៈ​​ទទួល​​ដំណឹង​​ព្រះ​មហា​វីរក្សត្រ​​ សម្តេច​ឪ សម្តេច​តា សម្តេច​តា​ទួត​ព្រ​ះ​វរ​រាជ​​បិតា​ឯក​រាជ្យ​ បូរណ​​ភាព​ទឹក​ដី​​ ឯក​ភាព​ជាតិ​ខ្មែរ ​បាន​យាង​ចូល​ទិវង្គត​​កាល​ពីថ្ងៃទី​១៥ តុលា ២០១២ ​វេលា​ម៉ោង​​១​និង​២០​នាទី​រំលង​អធ្រាត្រ (ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា) ​នៅមន្ទីរពេទ្យ​​ទីក្រុង​ប៉េកាំង នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

​ឈើ​អារ​ខុស​ច្បាប់​​តាម​ទូក​ រាប់​សិប​ម៉ែត្រ​​គូប​ត្រូវ​ឈ្មួញ​កាត់​ផ្តាច់​​ចោល​ក្នុង​ទន្លេ​

Posted: 20 Oct 2012 11:22 PM PDT

ទូក​ដឹក​អារ​ខុស​ច្បាប់​ដែល​សមត្ថ​កិច្ច​បង្ក្រាប​បាន​
ខេត្ត​ក្រចេះ ៖ ​ឈើ​អារ​ប្រភេទ​លេខ​​១ និង​លេខ​២ មាន​ចំនួន​រាប់​សិប​ម៉ែត្រ​គូប​ត្រូវបាន​ឈ្មួញ​ទុច្ច​រិត​​​ធ្វើការ​​កាប់​​ខ្សែ​ពួរ​កម្ទេច​​ចោល​ទាំងស្រុង​​ក្នុង​ទឹក​​កាលពីយប់រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ តុលា ២០១២ នៅ​​កណ្តាល​ដង​ទន្លេមេគង្គ​​ ត្រង់ចំណុច​ឃុំ​ហាន់​ជ័យ ស្រុក​​ឆ្លូង ខណៈ​ពេល​​ដែល​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​​​​ឈើ​បាន​ចុះធ្វើ​ការ​​បង្ក្រាប ។

បាតុកម្ម​នៅ​អេហ្ស៊ីប​ទាម​ទារ​រំលាយ​សភា​ធម្ម​នុញ្ញ

Posted: 20 Oct 2012 11:02 PM PDT

ទិដ្ឋភាព​បាតុកម្ម​នៅ​ក្រុង​គែរ
ពលរដ្ឋ​អេហ្ស៊ីប​ជា​ច្រើន​ពាន់​​នាក់​បាន​ប្រមូល​ផ្តុំ​គ្នានៅ​ទីលាន​TAHRIR ​កណ្តាល​ទី​ក្រុង​គែរ ​ក្រោយ​ការ​សូត្រធម៌​នា​ថ្ងៃ​សុក្រ​ទី​១៩ តុលា ​ដើម្បី​​តវ៉ា​ប្រឆាំង​ការគ្រប់គ្រង​របស់​ក្រុម​បង​ប្អូន​អ៊ិស្លាម​ក្នុង​សភា​ធម្ម​នុញ្ញ​ទទួលបន្ទុក​​តាក​់តែង​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី ។​ពួក​បាតុករ​បានលើកគ្នា​ទៅឡោម​ព័ទ្ធ​​ទ្វារ​ក្រុម​ប្រឹក្សា​SHURA(សភា​ជាន់​ខ្ពស់)​ដោយ​អំពាវនាវ​​ឱ្យ​រំលាយ​សភា ​។ ​​

មហា​បាតុកម្ម​ប្រឆាំង​វិធាន​ការរិត​ត្បិត​ស្ថារ​សេដ្ឋ​កិច្ច​នៅ​ក្រុងឡុង​ដ៍

Posted: 20 Oct 2012 11:02 PM PDT

មហា​បាតុកម្ម​ហែ​ក្បូន​នៅ​ក្រុង​ឡុងដ៍
មនុស្សជា​ច្រើន​សិបពាន់នាក់ ​ដែល​ពួក​អ្នក​​រៀប​ចំ​​ថាដល់​១៥០​.០០០​នាក់​កាលពី​ថ្ងៃទី​២០ តុលា បាន​វ៉ាគ្នា​ហែក្បួន​បាតុកម្ម​នៅ​កណ្តាល​ទី​ក្រុង​​ឡុងដ៍​ដើម្បីបរិហារ វិធាន​ការ​រិត​ត្បិត​ដើម្បី​ស្ថារ​សេដ្ឋកិច្ច​ដែល​នាយក​រដ្ឋមន្ត្រី​អភិរក្ស​និយម​លោក​ដា​វីដ​កាមឺរ៉ូន ​ចង់​ចាត់​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ​ខណៈ​ប្រទេស​អង់គ្លេស​កំពុង​រំកិល​ខ្លួន​​ទៅ​រកការ​​ស្រុត​ចុះ​នៃសេដ្ឋកិច្ច​ ។

នារី​វ័យ​១៦​ឆ្នាំ ត្រូវ​ប្រុស​ព្រាន​លួង​លោម​ប្លន់​ព្រហ្ម​ចារី​បាន​សម្រេច​គេច​ខ្លួន​បាត់​

Posted: 20 Oct 2012 09:11 PM PDT

សមត្ថកិច្ច​កំពុង​សួរ​នាំ​នារីរង​គ្រោះ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​នារីវ័យ​ក្មេង​​រូប​ស្រស់​ ព្រោះ​តែ​​មាន​គំនិត​ចង់​បាន​​កាដូ​​អនុ​ស្សាវរីយ៍​ពី​ប្រុស​ស្នេហ៍ ​រហូត​លង់​​ខ្លួន​ទៅ​ក្នុង​រណ្តៅ​​ស្នេហា​ដ៏​ជ្រាល​ជ្រៅ​​ សុខ​ចិត្ត​ប្រគល់​ខ្លួន​ប្រាណប្រៀប​ដូចជា​ផ្កា​ក្រពុំ​ទៅ​​ឱ្យ​​កន្លង់​សាមាន្យ​​ក្រេប​យក​លំអង​រួច​​ហើរ​ចាក​ចោល​ផ្កា​មួយ​ទង ដែល​ខ្លួន​បាន​ក្រេប​រស​ជាតិ​​បាត់​ស្រមោល​ឈឹង ​។

សម រង្ស៊ី ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចូល​ស្រុក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ

Posted: 20 Oct 2012 09:02 PM PDT

រាជ​ធានី​ភ្នំពេញ ៖ គិតមកទល់​នឹងវេលាម៉ោង​១០ និង២០នាទីព្រឹក​ថ្ងៃទី២១ តុលា ២០១២ ព្រះ​មហាក្ស​ត្រ​កម្ពុជា ក៏ដូចជា​រា​ជ​រដ្ឋា​ភិបាល នៅមិន​ទាន់ឆ្លើយតបសំណើ​របស់លោក​សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុងការចូលគោរព​ព្រះវិញ្ញាណក្ខន្ធព្រះ​មហា​វីរក្ស​ត្រ​នរោត្តម សីហនុ នៅឡើយ​ទេ ។ នេះបើយោង​តាមការបញ្ជាក់ប្រាប់​តាមទូរស័ព្ទពីអ្នកនំាពាក្យ​គណបក្ស​សមរង្ស៊ី

អ្នក​បើក​រថយន្ត​ក្រុង​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវ​ផ្អាក​ពី​ការងារ ក្រោយ​ពី​វាយ​​ស្ត្រី​អ្នក​ដំណើរ

Posted: 20 Oct 2012 08:55 PM PDT


តាម​ប្រភព​ពី​ហ្វុក​ញូវ​ផ្សាយ​ឱ្យ​ដឹ​ង​ថា អ្ន​ក​​បើក​​រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​គ្លីហ្វលែន​ម្នាក់​​ត្រូវ​ផ្អាក​ពី​ការងារ​ ក្រោយ​ពី​ខ្សែ​អាត់​វីដេ​អូ​បង្ហាញ​ពី​សកម្ម​ភាព​​របស់​បុរស​រូប​នេះ ​វាយ​តប់​ទៅ​លើ​ស្ត្រី​អ្ន​ក​ដំណើរ​ម្នាក់ ដែល​បង្ហាញ​ឱ្យ​ឃើញ​តាមប្រព័ន្ធ​វ៉េប​សាយ ។​ ​ខ្សែ​អាត់​វី​ដេ​អូ​ដែល​មាន​​រយៈ​ពេល​៩៤​​វិនាទី​​ត្រូវ​បង្ហាញ​នៅ​លើ​ World star HipHop.com និង You Tube ដោយ​ចាប់​ផ្តើម​ក្នុង

​សហ​រដ្ឋ​​អាមេ​រិក​ និង​កម្ពុជា​លើក​កម្ពស់​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជើង​​ទឹក​

Posted: 20 Oct 2012 08:19 PM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​​ស្ថា​នទូត​​អាមេរិក​​ ​កាល​ពីថ្ងៃទី​​២០ តុលា ​២០១២ ​ឱ្យ​ដឹង​ថា ចាប់​ពីថ្ងៃ​ទី​២២ ដល់​​ថ្ងៃទី​​២៦ តុលា ២០១២ ​កង​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេ​រិក​នៅ​លើ​នាវា​អាមេរិក​​ឈ្មោះ​ថា ​USS Vandegrift និង​នាវា USNS Salvor នឹង​ចូលរួម​ជា​មួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា ក្នុង​លំហាត់​​សម​យុទ្ធ​​ និង​ប្រតិ​បត្តិ​​ការ​ត្រៀម​​ជា​ស្រេច​នៅ​លើ​លំហ​សមុទ្រ (CARAT) ​លើក​ទី​៣ ​នៅ​ទីក្រុង​ព្រះ​សីហនុ ​នៃ​ប្រទេស

វាយប្រហារ​ភេរវ​កម្មមួយ​នៅ​លីបង់​ស្លាប់​ឧត្តមសេនីយ៍​ម្នាក់​

Posted: 20 Oct 2012 08:10 PM PDT

ិដ្ឋភាព​នៅ​កន្លែង​វាយ​ប្រហារ​ក្រុង​បៃ​រ៉ូត
ប្រភព​ព័ត៌​​មាន​​សន្តិ​សុខ​រាយ​ការណ៍​ថា ​មន្ត្រី​សន្តិសុខ​លីបង់​​ម្នាក់​លោកវីស ​សាម​អែល ​ហា​សាន់ ​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ផ្ទុះ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​កាលពី​ថ្ងៃទី​១៩ តុលា ​កន្លងមក​នេះ ​ក្នុងសង្កាត់​មួយ​នៃ​ក្រុង​បៃរូត ។ការវាយ​ប្រហារ​នេះ គឺ​សំដៅ​លើក្បួន​រថយន្ត​របស់​លោក​វីស​សាម​ អែល​ ហាសាន់ ​ប្រមុខ​សា​ខា​ផ្នែក​ព័ត៌​មាន​​របស់​កង​កម្លាំង​សន្តិ​សុខ ​ផ្ទៃ​ក្នុង​លីបង់ ។ ឧត្តមសេនីយ៍​រូប​

លីប៊ី៖ ចាប់បាន​អ្នក​នាំពាក្យ​របស់​លោក​កាដាហ្វី

Posted: 20 Oct 2012 08:06 PM PDT

អ្នក​នាំពាក្យ​​លោក​កាដាហ្វី
រដ្ឋាភិបាល​លីប៊ី រាយការណ៍ថា ​ក្រោយការ​ស្លាប់​របស់​លោក​មូ​អាម៉ា​កាដាហ្វី ​អ្នកនាំពាក្យ​របស់​លោក​ទើប​ត្រូវ​​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២០ តុលា ​។ ​ក្នុងសេច​ក្តី​ប្រកាសមួយ​រដ្ឋាភិបាល​លីប៊ី​បញ្ជាក់​ថា​លោក​មូសា​អីុ​ប្រាហ៊ីម​ត្រូវបាន​ចាប់​ខ្លួន​នៅ​​តាហ៊ូណា​ ជាទី​ក្រុង​មួយស្ថិត​នៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ ​ភាគខាងត្បូង​ក្រុង​ទី្រ​ប៉ូលី ។ ​រូប​គេ​ត្រូវ​បាន​បញ្ជូន​មក​កាន់​រដ្ឋធានី​ដើម្បី​សួរចម្លើយ ។

ចាប់​បា​ន​​ប្រមុខ​​​តាលី​បង់​សំខាន់​​ម្នាក់​នៅ​អាហ្វហ្គានីស្ថាន​

Posted: 20 Oct 2012 08:05 PM PDT

លោក​​មុលឡាហ៍​​អាប់​ឌុល​​​​រ៉ាហ៍​ម៉ាន់
ប៉ូលិស​រាយ​ការណ៍​ថា ​កង​ទ័ព​​អាហ្វ​ហ្គានី​ស្ថាន​​​គាំ​ទ្រ​​​​​ដោយ​កង​កម្លាំង​​​​អូតង់​​ចាប់​បាន​​មេ​បញ្ជា​ការ​​ជាន់​ខ្ពស់​​​តាលី​បង់​​ម្នាក់​ដែល​មាន​ឈ្មោះ​​មុល​ឡាហ៍​អាប់​ឌុល​​រ៉ាហ៍​ម៉ាន់​​ក្នុង​ឱកាស​​នៃ​ប្រតិ​បត្តិ​​ការ​មួយ​កាល​ពី​ថ្ងៃទី​​​២០ តុលា ​ក្នុង​ខេត្ត​គុន​​ឌុស​ ចម្ងាយ​២៥០​​គីឡូ​ម៉ែត្រ​ភាគ​ខាង​​ជើង​ក្រុង​កាប៊ុល​ ។​អ្នក​នាំ​ពាក្យ​​​​ម្នាក់​របស់​ប៉ូលិស​​​ខេត្ត​​លោក​សា​យេដ​​សាវ៉ារ​​​ហ៊ូសៃនី​​ថ្លែង​ថា តាមរយៈ​អ្នក​ផ្តល់​ព័ត៌​មាន​​​ម្នាក់​

ស្លាប់​​9នាក់​​ក្នុង​ការ​ប៉ះទង្គិច​​គ្នា​ជាមួយ​ពួក​​PKKនៅ​តួក​គី​

Posted: 20 Oct 2012 08:03 PM PDT

រថយន្ត​ឆេះ​ដោយសារ​​ការ​ប្រយុទ្ធ​
អាជ្ញាធរ​រាយ​ការណ៍​ថា សមាជិក​កង​កម្លាំង​​សន្តិសុខ​​តួក​គី​​៦នាក់​ និង​យុទ្ធ​ជន​របស់​គណបក្ស​​ពលករ​​ឃើត​ឌី​ស្ថានPKK៣នាក់​​បាន​ត្រូវ​​ស្លាប់​ កាល​ពី​យប់​ថ្ងៃទី​​១៩ មក​២០​ តុលា ក្នុង​ការ​​ប៉ះ​ទង្គិច​គ្នា​មួយ​ចំនួន​​នា​ភាគ​ខាងកើត​តួកគី ។​ក្នុង​​ខេត្ត​ហាក់​ការីជាប់​ព្រំ​ដែន​​​ជាមួយ​អីុរ៉ង់​​ និង​អីុរ៉ាក់​​ ប៉ូលិស​​​៣នាក់​​​​របស់​កង​កម្លាំង​​ពិសេស និង​យុទ្ធ​ជន​ឃើត​​​៣នាក់​​​​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​​តគ្នា​​​តាម​

មេ​បញ្ជា​ការ​ និង​មេ​បញ្ជា​ការ​រង​កង​ទ័ព​​​វៀតណាម​ និង​អាជ្ញាធរ​​ខេត្ត​រួម​​ជា​មួយ​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ជាង​៤.០០០​នាក់ ​ជួប​ជុំ​​​ប្រារព្ធ​​ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​

Posted: 20 Oct 2012 07:59 PM PDT

​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​​នាក់​មក​ចូលរួម​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​​
ខេត្ត​ស្ទឹងត្រែង ៖ ​ព្រឹកថ្ងៃ​ទី​២០ តុលា ២០១២ ​ប្រជា​ពល​រដ្ឋ​​ទូទាំង​ខេត្ត​ ព្រមទាំង​​ថ្នាក់​ដឹក​នាំ​ខេត្ត​គ្រប់​​​ស្រទាប់​ជាន់​ថ្នាក់​​ស្ថាប័ន​​មន្ទីរពាក់​ព័ន្ធ​ជុំវិញ​ខេត្ត កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​ព្រះ​សង្ឃ យាយ​ជី​តាជី លោក​គ្រូអ្នក​គ្រូ ​សិស្សានុសិស្ស​ និង​កង​ទ័ព​វៀតណាម ​របស់​យោធ​ភូមិ​ភាគទី​៥ ជនជាតិ​ខ្មែរអ៊ិស្លាម ​សមា​គម​កម្ពុជា-ចិន ​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំគ្នា​​ធ្វើ​អភិ​វន្ទនកិច្ច ថ្វាយ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​​ព្រះ​នរោត្តម​ សីហនុ ព្រះ​​មហា​វីរក្សត្រ​

អត់ងងុយ​យាមជ្រូក​ព្រៃ​មួយ​យប់​​ ស្អែកឡើង​ដេកលក់​មួយភាំង​កូនស្រី​អាយុ​៣​ឆ្នាំ​លង់ទឹកអណ្តូង​ស្លាប់

Posted: 20 Oct 2012 07:53 PM PDT

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រី​​អាយុ​​៣​ឆ្នាំ​​ម្នាក់បាន​លង់ទឹក​អណ្តូង​ស្លាប់​ ខណៈ​ឪពុក​ម្តាយ​​កំពុងដេក​លង់​លក់ ដោយ​សារ​អត់​ងងុយ​យាម​ជ្រូកព្រៃ​​​ចូលស៊ី​​ស្រូវ​​ពេលយប់ ។ ​​ករណីនេះ​បាន​កើតឡើង​កាលពីថ្ងៃទី១៩ ​តុលា ២០១២ វេលាម៉ោង​​១១ព្រឹក ​នៅភូមិ​បាក់ត្រា ឃុំ​ព្រងិល ស្រុកភ្នំ​​ក្រវាញ ។

ប្រធាន​រដ្ឋ​សភា​ហ្វីលីពីន​ដឹកនាំ​គណៈ​ប្រតិភូ​ចូល​គោរព​​ព្រះវិញ្ញាក្ខន្ធ

Posted: 20 Oct 2012 07:51 PM PDT

នៅវេលា​ម៉ោង១១និង៣០នាទី ថ្ងៃទី​២១ តុលា ២០១២នេះ លោកហ្វេលី​ស៊ី-អាណូ ប៊ែលម៉ុនតេ ប្រធាន​រដ្ឋសភា នៃសាធា​រណរដ្ឋ​ហ្វីលី​ពីន និងជាបេសកជន​ពិសេសរបស់លោក​ប៊ែនិក​ណូ អាគីណូទី៣ ប្រធានាធិបតី​នៃសាធារណ​រដ្ឋហ្វីលីពីន នឹងដឹកនំា​​គណៈ​ប្រតិភូ​​អញ្ជើញ​ទៅគោរព​ព្រះវិញ្ញាណ​ក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជ​បិតា ឯករាជ្យ

នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី ​និង​អនុ​​ប្រធាន​សភា​កូរ៉េខាង​ជើង​​អញ្ជើញ​​​ចូលគោរព​​ព្រះ​វិញ្ញាក្ខន្ធ​

Posted: 20 Oct 2012 07:48 PM PDT

រា​ជ​ធានី​ភ្នំពេញ ៖ វេលាម៉ោង១១ព្រឹក ថ្ងៃទី​២១ តុលា ២០១២នេះ នាយករដ្ឋមន្រ្តីនៃសាធា​រណ​រដ្ឋសិង្ហបុរី លោក​ លី សៀនលុង និង លោកស្រី នឹងដឹ​កនំាគណៈប្រតិភូអញ្ជើញទៅ​គោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះវររាជ​បិតា ឯករាជ្យ បូរណភាពទឹកដី និងឯក​ភាពជាតិ​ខ្មែរ នៅក្នុងព្រះបរមរាជវំាង ។

ស្លាប់​​9នាក់​​ក្នុង​ការ​ប៉ះទង្គិច​​គ្នា​ជាមួយ​ពួក​​PKKនៅ​តួក​គី​

Posted: 20 Oct 2012 07:45 PM PDT

រថយន្ត​ឆេះ​ដោយសារ​​ការ​ប្រយុទ្ធ​
អាជ្ញាធរ​រាយ​ការណ៍​ថា សមាជិក​កង​កម្លាំង​​សន្តិសុខ​​តួក​គី​​៦នាក់​ និង​យុទ្ធ​ជន​របស់​គណបក្ស​​ពលករ​​ឃើត​ឌី​ស្ថានPKK៣នាក់​​បាន​ត្រូវ​​ស្លាប់​ កាល​ពី​យប់​ថ្ងៃទី​​១៩ មក​២០​ តុលា ក្នុង​ការ​​ប៉ះ​ទង្គិច​គ្នា​មួយ​ចំនួន​​នា​ភាគ​ខាងកើត​តួកគី ។​ក្នុង​​ខេត្ត​ហាក់​ការីជាប់​ព្រំ​ដែន​​​ជាមួយ​អីុរ៉ង់​​ និង​អីុរ៉ាក់​​ ប៉ូលិស​​​៣នាក់​​​​របស់​កង​កម្លាំង​​ពិសេស និង​យុទ្ធ​ជន​ឃើត​​​៣នាក់​​​​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​​តគ្នា​​​តាម​

ជិះ​ម៉ូតូ​ពេលយប់​​ទៅ​បុក​រថយន្ត​ស្លាប់​សង្ស័យ​​ស្រវឹង​ស្រា

Posted: 20 Oct 2012 07:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តពោធិ៍​សាត់ ៖ បុរស​ម្នាក់​​សង្ស័យ​ស្រវឹងស្រាជិះ​ម៉ូូតូ​ទៅ​បុក​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នា​បណ្តាល​ឱ្យ​​ស្លាប់​យ៉ាង​អាណោច អាធ័ម ​។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើកំណាត់ផ្លូវ​ជាតិលេខ៥ ត្រង់​ចំណុច​មុខហាង​បាយ​រថយន្ត​ក្រុង​ស្ថិត​ក្នុង​ភូមិអន្លង់​មៀន ឃុំស្នាម​ព្រះ ស្រុក​បាកាន កាលពីវេលាម៉ោង​១២ និង​៤០​នាទីរំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២០ តុលា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!