Koh Santipheap Daily

Koh Santipheap Daily


លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៤ តុលា ២០១២

Posted: 24 Oct 2012 12:30 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៤ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

អ្នក​រង​ផល​ប៉ះ​ពាល់​​ពីសិប្បកម្ម​ផលិត​​ទឹកកក​​ហួត អៀង ​កំពុង​​ទន្ទឹង​រង់ចាំ​ការសម្រេច​​ពី​អាជ្ញា​ធរ​ខេត្ត​យ៉ាង​អន្ទះសា

Posted: 24 Oct 2012 12:25 AM PDT

អ្នក​រង​ផល​ប៉ះ​ពាល់​​ពីសិប្បកម្ម​ផលិត​​ទឹកកក​​ហួត អៀង ​កំពុង​​ទន្ទឹង​រង់ចាំ​ការសម្រេច​​ពី​អាជ្ញា​ធរ​ខេត្ត​យ៉ាង​អន្ទះសា
ខេត្តព្រៃវែង ៖ លោក​តូច ​​គីម អាយុ​៤៩​ឆ្នាំ តំណាង​​ឱ្យ​​ប្រជាពលរដ្ឋ​​​ទាំង​៥៨គ្រួសារ​បាន​ប្រាប់​កោះសន្តិភាព​​ថា បច្ចុប្បន្ន​​នេះ ពួក​គាត់​​កំពុង​​តែ​ទន្ទឹង​​​រង់​ចាំ​យ៉ាង​អន្ទះសា​​អំពី​​លទ្ធផល​​សម្រេច​ចុង​ក្រោយ​របស់អាជ្ញាធរ​ខេត្ត ​និង​ស្ថាប័ន​ជំនាញ​ អំពី​ការ​ស្នើ​សុំ​​ឱ្យ​រុះរើ​​ប្តូរ​​ទីតាំង​​​រោង​សិប្បកម្ម​​ទឹកកក​​​ហួត អៀង ​​​ដែលកំពុង​តែ​​​ធ្វើ​ការ​បំពុល​យ៉ាងខ្លាំង​ទៅបរិ​ស្ថាន​​ និងសុខភាព​របស់ប្រជាពលរដ្ឋ​​​ ដែលរស់​

កម្ម​ការិនី​ម្នាក់​​ត្រូវ​រថយន្ត​កូរ៉េ​បុក​ពី​ក្រោយ​រង​របួស​ធ្ងន់

Posted: 24 Oct 2012 12:12 AM PDT

រថយន្ត​បង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ កម្ម​ការិនី​​រោង​ចក្រ​ម្នាក់​​បាន​រង​របួសធ្ងន់​ ខណៈ​​កំពុង​​ជិះ​កង់​​ទៅ​ធ្វើ​ការ​តាម​បណ្តោយ​ផ្លូវ​ណថប្រ៊ីដ ស្រាប់តែ​ត្រូវ​​រថយន្ត​កូរ៉េ​​ដឹក​​ក្រដាស​​បុក​ពី​​ក្រោយ​ ពេញទំហឹង​ និង​កិន​ពី​​លើ​​កង់​ហើយ ​រថយន្ត​​មិន​ទាន់​អស់​ល្បឿន​ជ្រុល​ទៅ​បុក​បង្គោល​​ភ្លើង រួច​បន្ត​ទៅ​​​បុក​ទ្វារ​រ​បង​សាកល​វិទ្យា​ល័យ​​កម្ពុជា​​ទៅ​​មុខ​លែង​រួច ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​​២៤ តុលា ​២០១២ ​ស្ថិត​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​​ទឹកថ្លា ខណ្ឌ​​សែន​សុខ ។

ពល​ករ​ខ្មែរ​​​ប្រុស​ស្រី​ចំនួន​២០០​នាក់ នាំ​គ្នា​សម្រុក​ឆ្លង​ដែន​​ទៅ​ប្រទេស​ថៃ តាម​ច្រក​ប៉ោ​យ​ប៉ែត

Posted: 24 Oct 2012 12:07 AM PDT

ពល​ករ​​ខ្មែរ​ជា​ច្រើន​​ដែល​សម្រុក​ឆ្លង​ដែន​ទៅ​​ប្រទេសថៃ
ក្រុង​ប៉ោយប៉ែត ៖ ​ព្រឹក​ថ្ងៃទី​​២៤ តុលា ២០១២ ​នេះ គេ​សង្កេត​ឃើញ​មាន​ក្រុម​ពល​ករ​ខ្មែរ​​ប្រុស​ស្រី​​ចំនួន​២០០​នាក់​បាន​នាំ​គ្នា​​សម្រុក​ឆ្លង​​ដែន​ចូល​​ទៅ​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។ តាម​ការ​បំភ្លឺ​ពីពល​ករ​​ម្នាក់​ឈ្មោះ​ហន កុសល ​ភេទស្រី អាយុ​២៥​ឆ្នាំ ​រស់​នៅ​ភូមិ​ស្វាយ​ជ្រុំ ​ឃុំ​ព្រែក​ណារិន ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង បាន​ឱ្យ​ដឹង​ថា ពល​ករ​ខ្មែរ​ប្រុស​ស្រី​ទាំ​ង​អស់​​នេះ​ភាគ​ច្រើន​គឺ​សុទ្ធ​​តែ​ជាអ្នក​រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​ហើយ​បាន​​នាំគ្នា​ឆ្លង​ដែន​ចូល​ទៅក្នុង​ប្រទេសថៃ តាម​រយៈ​​ក្រុម​ហ៊ុន​

ជា ណូបូ ​វិលមកវិញ​ក្នុង​តំណែង​​ជាតួឪពុក

Posted: 23 Oct 2012 11:43 PM PDT

លោកជា ណូបូ និង​អ្នកនាង អម្ពរ ទេវី​ ពេល​សម្តែង​រឿង
រាជធានីភ្នំពេញ ៖ តារា​សម្តែង​​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​​គួរសម​ក្នុង​​ទសវត្ស​​រ៍ទី៩០ ​លោកជា ​ណូបូ​​បានវិល​មក​កាន់​សង្វៀន​សិល្បៈ​​ជាថ្មី ក្រោម​តំណែង​ជា​តួ​​ឪពុក​ បន្ទាប់ពី​លោក​បានស្ងប់​ស្ងាត់​​ក្នុងអាជីព​​សិល្បៈ​ជិត​២​​ទសវត្ស​រ៍មកនេះ ។​​ការកសាង​កេរ្តិ៍​ឈ្មោះ​​​ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​នាសម័យនោះ លោក​ជា ណូបូ ​ត្រូវបានគេ​​​ស្គាល់ច្បាស់​ជា​តួ​អង្គ​មួយ​​ឈ្មោះគោញាក់ ​ដែល​សម័យ​​​

រដ្ឋ​មន្ត្រី​​​​​​​ការ​ងារ​​​​នេ​ប៉ាល់​​​​​លាលែង​​​តំណែង​​​​ព្រោះ​​ពី​​ទទួល​សំណូក​

Posted: 23 Oct 2012 11:21 PM PDT

រដ្ឋ​មន្ត្រី​​​​​​​ការ​ងារ​​​​នេ​ប៉ាល់​​​​​លាលែង​​​តំណែង​​​​ព្រោះ​​ពី​​ទទួល​សំណូក​
​​ប្រភព​​​ផ្ទៃ​ក្នុង​​​​​របស់​រដ្ឋា​ភិ​បាល​​​​នេ​ប៉ាល់​​​​​ឱ្យ​​ដឹង​​​ថា ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​ងារ​ប្រកាស​​លា​លែង​​​​តំណែង​​​​​ជា​ផ្លូវ​ការ​​​​ក្រោយ​​ពី​បាន​​​​ទទួល​ការ​​​ស្នើ​សុំ​​​​ពីនាយ​ក​រដ្ឋ​មន្ត្រី​​​​​ ពី​បទ​​ទទួល​​​សំណូក​​​របស់​ក្រុម​ហ៊ុន​​​​​ឯក​ជន​​​​​ ទាក់​ទិន​នឹង​​​​​ការ​ចុះ​បញ្ជី​​​​បញ្ជូន​​​ពល​ករ​​​នេប៉ាល់​​​ទៅ​បរ​ទេស ។​ ​​តាម​របាយកាណ៍​​​​កាល​ពី​ថ្ងៃ​​​ទី​​២១ តុលា ​​យោង​តាម​​​​សម្តី​​​របស់​លោក​​​​ប្រា​ចាន​​ ឡា​មិុក​​ ហានេ​ អ្នក​នាំ​ពាក្យ​​​​​ប្រចាំ​​​ខុ​ទ្ទ​កាល័យ​​នាយក​​​

ការ​ប្រកួត​ហែល​ទឹក​កម្រិត​យុវ​វ័យ​​ប្រកាស​លើក​ពេល​

Posted: 23 Oct 2012 11:16 PM PDT

ការ​ប្រកួត​ហែល​ទឹក​កម្រិត​យុវវ័យ​
រាជ​ធានី​ភ្នំពេញ​​ ៖​ ​​តាមគម្រោង ការ​ប្រកួត​ហែល​ទឹក​កម្រិត​យុវវ័យ​​​ពី​អាយុ​១១ ដល់១៧​ឆ្នាំ ត្រូវចាប់​ផ្ដើម​ធ្វើ​តាំងពីថ្ងៃទី២៣ តុលា ម៉្លេះ​ដើម្បីឲ្យឆាប់​បាន​ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​ទី​២៦ តុលា ។ ប៉ុន្តែ​​តាម​ការ​​ឆ្លើយ​ឆ្លង​​ជា​​មួយ​កោះ​​សន្ដិ​ភាព​​កាល​ពីម្សិល​មិញតំណាងអ្នករៀបចំ បាន​បញ្ជាក់​ជា​ថ្មីថា ការប្រកួតនោះបានសម្រេច​លើក​ទៅធ្វើ​នៅចុង​ខែ​វិច្ឆិកា​វិញហើយ ដើម្បី​កុំឲ្យ​ជាន់​គ្នានឹងឱកាស​កាន់ទុក្ខដល់ព្រះករុណា​ព្រះ​មហាវី​រ​ក្សត្រ​ខ្មែរ ។

រថយន្ត​ធំ​-តូច​​ចត​អនាធិប​តេយ្យ​​ក្បែរ​ផ្សារ​ សែន មនោរម្យ​

Posted: 23 Oct 2012 11:09 PM PDT

រថយន្ត​ដែល​ចត​អនាធិបតេយ្យ​ក្បែរ​ផ្សារ​
ខេត្ត​មណ្ឌលគិរី ៖ ​រថយន្ត​តាក់ស៊ី​​ដឹក​​អ្នក​ដំណើរ​​នៅតែ​ចត​ពាស​វាល​ពាស​កាលបង្ក​ភាព​អនាធិប​តេយ្យ​​ និង​បាត់​បង់​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​​ជា​ពិសេស​​ច្រក​ចូល​ផ្សារ​សែន​មនោ​រម្យ ។ ​បើ​ទោះ​បី​ជា​អាជ្ញាធរ​​ក្រុង​បាន​រៀបចំ​​​ឱ្យ​​មាន​​ចំណត​រថយន្ត​ថ្មី​នៅ​ជាយ​ក្រុង​ ដើម្បី​ឱ្យ​ក្រុម​អ្នក​រត់​តាក់​ស៊ី​ទាំង​នោះ​​មាន​កន្លែង​ចតបាន​ត្រឹមត្រូវយ៉ាង​​ណា​ក៏​ដោយ តែក្រុម​អ្នក​រត់​តាក់​ស៊ី​​នៅ​ក្រាញ​ននៀល​​មិន​ព្រម​​ចូល​ចត​នៅ​កន្លែង​​ដែល​បាន​រៀបចំ​នោះ​ឡើយ ។ គឺ​ដណ្តើម​​ប្រជ្រៀត​​​គ្នា​ចត​តាម​ចិញ្ចើម​ផ្លូវ និង​​បង្ក​ឱ្យ​មាន​ការ​​

Galaxy Note II ដ៏​ល្បី​រន្ទឺ​ដែល​អ្នក​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​អន្ទែង​មកដល់​កម្ពុជាហើយ​

Posted: 23 Oct 2012 11:02 PM PDT

ពិធី​បើក​សម្ពោធ​
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​​២៣ តុលា ២០១២ ​កន្លង​ទៅ​ ក្រុម​ហ៊ុន​ Samsung អេឡិច​ត្រូនិក​បា​ន​ប្រារព្ធ​ពិធី​​បើក​​សម្ពោធ​​ចេញ​លក់ Smartphone សែ​ស្រឡាយ Galaxy ដ៏​មាន​សក្តានុ​ពល​​ចុងក្រោយ​​​បង្អស់​​របស់​ខ្លួន​ គឺ "Galaxy Note II" ​នៅតំ​ណាង​ហាង​ទំនើប Samsung KLD ​សាខា​ផ្សារ​ថ្មី​ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់​នាយក​គ្រប់​គ្រង​សាខា​ថៃ​នៃ​ក្រុម​ហ៊ុន​ Samsung អេឡិច​ត្រូនិក ប្រចាំ​កម្ពុជា​លោក​​វ៉ាន់ ឡាំ​ផេង ​គណៈ​​គ្រប់​គ្រង​ KLD ​ព្រ​មទាំង​​តំណាង​អ្នក​សារ​ព័ត៌​មាន​​មក​ពី​ស្ថាប័ន

សាលា​ក្រុងពោធិ៍​សាត់​​ចូល​រួម​ព្រះ​រាជ​មរណទុក្ខ​​ថ្វាយព្រះបរម​សព​ព្រះ​មហាវីរក្សត្រ

Posted: 23 Oct 2012 11:00 PM PDT

សាលា​ក្រុងពោធិ៍​សាត់​​ចូល​រួម​ព្រះ​រាជ​មរណទុក្ខ​​ថ្វាយព្រះបរម​សព​ព្រះ​មហាវីរក្សត្រ
ខេត្តពោធិ៍សាត់ ៖ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ ​​អភិបាល​ស្រុក​គ្រប់ស្រុក ​ព្រះចៅ​អធិការ​វត្ត​​ និង​ក្រុម​ហ៊ុន​មួយចំនួន ក្នុង​ខេត្តពោធិ៍​សាត់ បានប្រារព្ធ ​ពិធី​ចូលរួម​​រំលែក​ព្រះរាជ​មរណទុក្ខ​​ និងកាន់ទុក្ខថ្វាយ​ចំពោះ​ព្រះបរម​​សពព្រះ​ករុណា​ព្រះ​បាទសម្តេច​​ព្រះនរោត្តម ​សីហ​នុ ​ព្រះមហាវីរក្សត្រ​​ ព្រះវរ​រាជ​បិតាឯករាជ្យ បូរណភាព​ទឹកដី ​និង​​ឯក​ភាព​ជាតិ​ខ្មែរ ដែលព្រះអង្គ​​​បាន​យាង​​សោយ​​ទិវង្គត​​ទៅហើយ​

ស្ត្រី​ចិន​មេការ​រោង​ចក្រ​ហែក​ព្រះ​ឆាយា​ល័ក្ខណ៍​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា

Posted: 23 Oct 2012 10:55 PM PDT

នាំស្ត្រីចិនឡើងតុលាការ
រាជ​ធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី២៣ តុលា តំណាង​​អយ្យ​​ការ​អម​​សាលា​ដំបូង​​រាជ​ធានី​​ បាន​ធ្វើ​ការ​​ចោទ​ប្រកាន់​​ស្ត្រី​ជន​ជាតិ​ចិន​ជា​មេការ​​រោង​ចក្រ​​កាត់​ដេរ​ថប​វើល ចំនួន​​២​បទ​ល្មើស ​​បន្ទាប់​ពី​​ស្ត្រី​ចិន​រូប​នោះ​បាន​​​ហែក​​ព្រះ​ឆាយាល័ក្ខណ៍​​ព្រះ​មហា​វី​រក្សត្រ​​ ​ដែល​បង្ក​ឱ្យ​ក្រុម​​កម្ម​​ករ​​មាន​កំហឹង​​ផ្ទុះ​ជា​បាតុ​​កម្ម​​​ប្រឆាំង​នឹង​ទង្វើ​នេះ​​រហូត​ត្រូវ​​បាន​​សមត្ថ​កិច្ច​​ចាប់​ខ្លួន ។

អាជ្ញា​ធរ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ទ​ប់​ស្កាត់​រារាំង​ពល​ក​រខ្មែរ​ដែល​ប៉ុន​ប៉ង​ចូល​ទៅ​ទឹក​ដី​ថៃ

Posted: 23 Oct 2012 10:50 PM PDT

ក្រុម​ពល​ករ​ចំណាក​ស្រុក​​ដែល​​ត្រូវ​​បាន​​អាជ្ញា​ធរ​រារាំង
ក្រុងប៉ោយ​ប៉ែត ៖ ក្រុម​ពល​ករ​​ចំណាក​ស្រុក​មាន​ប្រុស​ មានស្រី​ចំនួន​២០០នាក់ ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ទប់​ស្កាត់​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ និង​អប់រំ​នៅ​អធិការ​ដ្ឋាន​នគរបាល​​ក្រុង​​ប៉ោយ​ប៉ែត កាល​ពី​​វេលាម៉ោង​​​៤និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​១៩ តុលា​ ​កន្លង​មក នៅ​ចំណុច​ប្លុក​កាស៊ីណូ​ហ្គោឌិន​ក្រោន ក្រុង​​ប៉ោយ​ប៉ែត ។ ការ​​ចុះ​ទប់​ស្កាត់​ក្រុម​ពល​ករ​ខ្មែរ​​​ប្រុស​ស្រី​​ចំណាកស្រុក​​ទាំងនេះ ក្រោម​ការ​ដឹកនាំ​ពីលោក​ស្រី កែវ សុគន្ធា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​

ចោរ3​នាក់​ចូល​ប្លន់​លំនៅ​ឋាន​ចាប់​មនុស្ស​ចង​និ​ង​វាយ​ដំរងរ​បួស​ធ្ងន់​ចំនួន​4​នាក់

Posted: 23 Oct 2012 10:40 PM PDT

ខេត្តកំពង់ចាម ៖ ផ្ទះអ្នកធ្វើ​ចម្ការ​មួយ​ស្ថិត​នៅ​ភូមិ​ដូង ​ឃុំ​ជាំ​ក្រវៀន ​ស្រុក​មេ​មត់ ​​បាន​​ត្រូវ​​ចោរ​មួយ​ក្រុម​មានគ្នា​៣នាក់ ​ប្រដាប់ដោយ​អាវុធ​ខ្លី​១​ដើម ​ពូថៅ ​និង​ព្រនង់ ​​​ចូល​មក​ភ្ជង់​និង​ចាប់​សមាជិក​ម្ចាស់​ផ្ទះ​ចង​ស្លាប​សេក​ចំនួន​៦​នាក់ ​កាលពីវេលា​​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២ តុលា ​និង​វាយ​ធ្វើ​បាប​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​៤​នាក់ ​រួច​​ប្លន់​យក​ទ្រព្យ​សម្បត្តិ​មាន ​ម៉ូតូ​វ៉េវ​១គ្រឿង​ លុយ​៧០០​ដុល្លារ ​ទូរ​ស័​ព្ទ​ដៃ​២​គ្រឿង ​និងអត្ត​សញ្ញាណ​​ប័ណ្ណ​មួយ​ចំនួន ​ហើយគេច​ខ្លួន​បាត់​ដោយ​​សុវត្ថិ​ភាព ​។

អតី​ត​ឡូត៍​នេសាទ​លេ​ខ1​កំពុង​ត្រូវ​បាន​គេ​ឃុប​ឃិត​គ្នា​ដាក់​ដាយ​ធំ​ចាប់​ត្រី​អនា​ធិប​តេយ្យ​

Posted: 23 Oct 2012 10:30 PM PDT

អតីត​ឡូត៍​នេសាទ​ខុស​ច្បាប់​
ខេត្ត​កំពង់​ចាម ៖​ ​អតីត​ឡូត៍​​លេខ​​​១​ស្ថិត​​នៅភូមិ​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ​ ស្រុក​កំពង់សៀម ​​កំពុង​តែ​មាន​​បទល្មើស​នេសាទ​​យ៉ាងពេញ​បន្ទុក ​​ដោយ​ក្រុ​ម​ឈ្មួញ​ទុច្ច​រិត​​បាននាំ​គ្នា​សម្រុក​​ដាក់​ដាយ​​ចាប់​យកត្រី​​​យ៉ាងអនាធិបតេយ្យ​​ ជាច្រើន​កន្លែងរយៈ​ពេល​​៤ ទៅ​​៥ថ្ងៃ​​មក​ហើយ​​ មិន​​ឃើ​ញ​​មាន​ស្ថាប័ន​​ជំនាញ​ពាក់ព័ន្ធ​​ចុះ​ទៅ​បង្ក្រាប​​នោះ​ទេ ​​ដែល​តាម​ដំណឹង​​ក្រៅ​ផ្លូវការ​ថា គេ​បាន​រត់​​​​ការ​ត្រូវ​​រ៉ូវគ្នា​​អស់​ហើយ​​ ។ ​

ដុត​សម្លាប់​ខ្លួន​ទាំង​រស់​ដោយ​សារ​មាន​វិបត្តិ​ជំងឺ​រ៉ាំរ៉ៃ​និង​ក្រីក្រ​លំបាក​តោក​យ៉ាក

Posted: 23 Oct 2012 10:20 PM PDT

អ្នក​​ភូមិ​​និង​​ព្រះ​សង្ឃ​​រួម​​គ្នា​​ធ្វើ​​បុណ្យ​​ដល់​​សព​ស្ត្រី​​ចំណាស់
ខេត្តតាកែវ​ ៖ ស្ត្រី​ចំណាស់​​​ម្នាក់​ដែល​​មាន​ជំងឺ​​ប្រចាំ​កាយ​​ និង​​ក្រ​តោ​ក​​យ៉ាក​គ្មាន​​អ្វី​ទី​ពឹង​​បាន​សម្រេច​ចិត្ត​​​​ដុត​​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​​​ស្លាប់​យ៉ាង​​វេទនា​បំផុត​​សូម្បី​តែ​​​បង​ប្អូន​​រស់​នៅ​​ជិត​ខាង​​​ក៏​ជួយ​​មិន​ទាន់​ដែរ​​​ ។ ហេតុ​​ការណ៍​​​នេះ​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២៣ តុលា ​វេលា​ម៉ោង​​​​៧​ព្រឹក​​​ស្ថិត​នៅ​​ក្នុង​​​ភូមិ​ខ្មារូង ឃុំ​បឹង​​ត្រាញ់​​ខាង​ត្បូង​​ ស្រុក​សំរោង​ ​។

រាប់​​ម៉ឺន​​នាក់​​ជួប​ជុំ​​មុខ​​រាជ​វាំង​គម្រប់​៧​​ថ្ងៃ​​ពិធី​​កាន់​ព្រះ​​រាជ​​មរណ​ទុក្ខ​​ចំ​​ថ្ងៃ​​ខួប​​កិច្ច​ព្រម​ព្រៀង​​ក្រុ​ង​ប៉ា​រី​ស

Posted: 23 Oct 2012 10:10 PM PDT

ព្រះករុណា និង​ព្រះវ​រ​រាជ​មាតា ស្តេច​យាង​មក​មុខ​ព្រះ​បរម​រាជ​វាំង 
រាជ​ធានីភ្នំពេញ​​ ៖​ ​​ថ្ងៃ​ទី​​២៣ តុលា​ ​ដែល​ជា​ថ្ងៃ​​​​កាន់ព្រះ​​រាជ​​​​មរណ​​​​​ទុក្ខ​​គម្រប់​​៧​ថ្ងៃ​​​​​​​ថ្វាយ​ព្រះ​​​​បរម​សព​​​​ព្រះ​ករុណា​​​សម្តេច​ ព្រះ​​នរោត្តម​​ សី​ហនុ​​ ​​ព្រះ​មហា​វី​រ​ក្សត្រ​​​​​​​ តាំង​​ពី​វេលា​​ព្រឹក​​​​​​​​មក​​​​​​នៅ​មុខ​ព្រះ​​​​បរម​រាជ​​វាំង​​​​​ ប្រជា​ពល​រដ្ឋ​​​​ពី​គ្រប់​​​​មជ្ឈ​ដ្ឋាន​​​​​នៅ​​រាជ​​​ធានី​ភ្នំពេញ​​​ និង​​​ពី​តាម​បណ្តា​ខេត្ត​​​​ បាន​មក​ជួប​​ជុំ​គ្នា​​​​​ជា​បន្ត​បន្ទាប់​ ។​ ការ​ជួប​ជុំ​គ្នា​នេះ​ ក្រុម​ដែល​​​​គួរ​​ឱ្យ​កត់​សម្គាល់​​​​​​ផង​ដែរ​​​​នោះ​ គឺ​​​​​កម្ម​ករ​​​-​កម្ម​​ការិនី​​​​​រាប់​សែន​នាក់​ដែលមាន​​​ក្រណាត់​​ខ្មៅ​​ និង​មាន​​​​​ចារឹក​​​​​អក្ស​រ​«សម្តេច​​​​​​តា​ ព្រះ​វរ​រាជ​​បិតា​ឯក​រាជ្យ​​»​​​​ពាក់​​ជា​មួក​នៅ​លើ​

២៣ តុលា ទិវា​​ចុះ​​ហត្ថ​​លេខា​​លើ​​កិច្ច​​ព្រម​​ព្រៀង​​​ក្រុង​​ប៉ារីស រាជ​​រដ្ឋា​​ភិបាល​​សម្រេច​​ឱ្យ​​ឈប់​​សម្រាក​​១​​ថ្ងៃ​ក្នុង​​ប្រតិទិន

Posted: 23 Oct 2012 10:00 PM PDT

តារាង
២៣ តុលា ទិវា​​ចុះ​​ហត្ថ​​លេខា​​លើ​​កិច្ច​​ព្រម​​ព្រៀង​​​ក្រុង​​ប៉ារីស រាជ​​រដ្ឋា​​ភិបាល​​សម្រេច​​ឱ្យ​​ឈប់​​សម្រាក​​១​​ថ្ងៃ​ក្នុង​​ប្រតិទិន ដែល​កោះ​សន្តិ​ភាព​សូម​ថត​ចម្លង​ទាំង​ស្រុង​ខាង​មុខ​ក្រោម​នេះ ៖

នឹក​ឃើញ​អព្ភូត​ហេតុ​ព្រះអាទិត្យ​​បាំងឆត្រ​​ធំ​លើ​​លំហ​អាកាស​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ជំនឿ​ផ្សេង​គ្នា​

Posted: 23 Oct 2012 09:26 PM PDT

ព្រះ​​បាំង​ឆត្រ​ដែល​មាន​​២ជាន់​
រាជធានីភ្នំពេញ ៖ ​ចាប់តាំងពី​​វេលា​ម៉ោង​​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៩ កក្កដា ២០១២ ​មនុស្ស​ម្នា​នៅតាម​កន្លែង​​ជា​ច្រើន​​ក្នុង​រាជធានី​ភ្នំពេញ បាន​ភ្ញាក់​ផ្អើល​​ឆោឡោ​សំឡឹង​ទៅលើ​អាកាស​វេហាស៍​​មើល​ព្រះ​អាទិត្យ​​បាំង​ឆត្រ​​រីក​សាយ​ធំ​ដល់​​ទៅ​២ជាន់ (បាំង​ឆត្រ​២​ជាន់) ​ចាំង​​ឆ្វាច​បញ្ចេញ​​ឆព្វ​ណ្ណ​រង្សី គួ​រឱ្យ​ចម្លែក ហើយ​ភព្ហូត​ហេតុ​​មួយ​នេះ ត្រូវបាន​ប្រជា​ពលរដ្ឋ​យល់​ឃើញ​ ឬ​មាន​ទស្សនៈ​ខុសៗ​គ្នា​​ និង​មាន​ជំនឿ​​ផ្សេងៗ​គ្នា​ទៀតផង ។

​ស្ត្រីមានផ្ទៃ​​ពោះ​៨​ខែ​​ចេញពី​ពិនិត្យ​​សុខភាព ​​ឫស្សី​​ដួល​ជង់​ជាប់​រន្ធ​ច្រមុះ និង​បុក​ភ្នែក​ខាងឆ្វេង​

Posted: 23 Oct 2012 08:55 PM PDT

ស្ត្រីរង​គ្រោះត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​
ខេត្តតាកែវ ៖ ​ស្ត្រីមានផ្ទៃពោះ​​៨​ខែ​ជិះ​រថយន្ត​​តាក់​ស៊ី​​មកពីពិនិត្យ​ផ្ទៃ​ពោះ​​នៅ​ទីក្រុង​ភ្នំពេញ ត្រឡប់​ទៅ​ផ្ទះវិញ ខណៈ​ពេល​​មេឃ​រក​ភ្លៀង​​មាន​ខ្យល់​បោក​បក់​​​ខ្លាំង ​ស្រាប់តែ​ឫស្សី​​​ដែល​គេ​ដាក់​​ទល់​​ខ្សែភ្លើង​​ធ្វើ​ជា​បង្គោល​នៅ​​តាម​ដង​ផ្លូវ​ដួល​រលំ​​ទៅជង់​​ជាប់រន្ធ​ច្រមុះ​​ខាងស្តាំ​​​ប្រវែង​​មួយ​ថ្នាំង​ដៃ ​និង​បុក​​​ភ្នែក​ខាងឆ្វេង​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​វេលា​ម៉ោង​​៥​និង​៤០​នាទី​ល្ងាច​​ថ្ងៃទី ២៣ តុលា លើ​កំណាត់​ផ្លូវ​ជាតិលេខ​៣ ​ចំណុច​មុខ​ផ្សារ​ព្រែក​សណ្តែក ស្រុក​ត្រាំង ។

លោកចម ប្រសិទ្ធៈ​ប្រជា​កសិករ​​​គួរ​តែ​ធ្វើ​ស្រូវ​​​តម្រូវ​តាម​ទី​ផ្សារ​​នាពេល​បច្ចុប្បន្ន

Posted: 23 Oct 2012 08:45 PM PDT

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងពិធីបិទវេទិកាស្រូវ អង្ករកម្ពុជាឆ្នាំ២០១២(រូបថត សុវណ្ណណែត)
រាជធានី​ភ្នំពេញ​ ៖ ​ប្រជាកសិករ​​ក្នុង​ប្រទេស​​​កម្ពុជា​​គួរ​តែ​​ធ្វើស្រែ​​ដោយ​ជ្រើ​សរើស​​ពូជ​ស្រូវ​​​​​ណា​ដែល​​ទី​ផ្សារ​បច្ចុប្នន្ន​​ត្រូវ​​ការ​​ទាំង​ទី​ផ្សា​រ​ក្នុង​​ស្រុក​​ និង​​បរទេស​ ។ តាម​គោល​ការណ៍​របស់​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ ​​ថានឹង​​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​ឱ្យ​បានមួយលាន​តោន​នៅ​ឆ្នាំ​២០១៥​​​​ខាងមុខ​នេះ ​ប៉ុន្តែ​ប្រភេទ​ស្រូវ​ អង្ករ​ ដែល​នាំ​ចេញ​​​ទៅ​នោះ​គឺ​តម្រូវ​ទៅ​តាម​ទី​ផ្សារ​​​ ឬ​ប្រភេទ​​ស្រូវ​អង្ករ​ដែល​ជាតម្រូវ​​ការ​​​

ប្រ៊ីតនី​ ស្ពៀរ ត្រៀម​​​ចូល​​រោង​ការ​​​លើក​ទី​​៣​​​នៅ​មុន​​ដំណាច់​​​ឆ្នាំ​

Posted: 23 Oct 2012 08:31 PM PDT

ប្រ៊ីតនី​ ស្ពៀរ និងគូដណ្តឹង
យោង​​​ទៅ​តាម​​ប្រភព​​​ព័ត៌​មាន​​​ដេលី​​​ម៉េល​ចេញ​ផ្សាយ​​​​កាល​ពី​​​ថ្ងៃ​​ទី​​២២ តុលា ​ឆ្នាំ​​២០១២​ ​​ឱ្យ​ដឹង​​ថា ​តារា​ចម្រៀង​​​​​ និង​សម្តែង​​​​​​ជើង​ចាស់​​ប្រ៊ីតនី​​ ស្ពៀរ​ មាន​​គម្រោង​​​រៀប​ការ​​​​​​លើក​ទី​​​៣​ជា​មួយ​​​លោក​​ Jason Trawick ​ដែល​ជា​នាយក​​ហិរញ្ញ​វត្ថុ​​ នៅ​​មុន​ដំណាច់​ឆ្នាំ​​នេះ ។​​ ​ទោះ​បី​​ជា​​​បច្ចុ​ប្បន្ន​​​នាង​មាន​​ការ​​​មមាញឹក​​​​​​ខ្លាំង​នឹង​ការ​​​ធ្វើ​​​​​ចៅ​ក្រម​​​​​​កាត់​សេច​ក្តី​​​​ក្នុង​​​កម្ម​វិធី​​ « The X Factor» យ៉ាង​​​ណា​ក្តី​​​​ ក៏​តារា

វេទិកា​អន្ត​រ​សាសនា​ដើម្បី​សន្តិ​ភាព​ជួបជុំ​សាសនា​នានា​បង្ហាញ​សាមគ្គី​ភាព​

Posted: 23 Oct 2012 08:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
ខេត្ត​បាត់​ដំបង ៖ វេទិកា​ប្រជុំ​ផ្សព្វ​ផ្សាយ​អន្ត​រ​សាសនា​ដើម្បី​សន្តិ​ភាព​ ​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​អ៊ិស្លាម​អភិវឌ្ឍន៍​ជន​បទ​(​ILDO)​រួម​ជា​មួ​យ​មន្ទីរ​ធម្ម​ការ​និង​សាសនា​ខេត្ត​ ក្រោម​ការ​ឧបត្ថ​ម្ភ​ពី​អង្គ​ការ​Diokonia ប្រទេស​ស៊ុយ​អែត​ បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃទី​២០ តុលា នៅ​សណ្ឋា​គារ​រស្មី​បាត់​ដំបង​ ។

រុស្ស៊ី​បាញ់​បង្ហោះ​យាន​អវ​កាស​មាន​មនុស្សជិះ​ទៅ​កាន់​ISS

Posted: 23 Oct 2012 08:23 PM PDT

[Enter Caption]យាន​អវកាស​រុស្ស៊ី​ពេលបាញ់​បង្ហោះ​
ទី​ភ្នាក់ងារ​​អវកាស​​ហព័ន្ធ​រុស្ស៊ី​ ROSCOSMOS ​អះ​អាង​ថា យាន​អវកាស​រុស្ស៊ី​SOYOUZ TMA-06M ត្រូវ​បានបាញ់​បង្ហោះ​កាលពី​រសៀល​ថ្ងៃទី​២៣ តុលា ​ចេញ​ពី​មជ្ឈ​មណ្ឌល​អវកាស​បៃកូ​នួរ ​ប្រទេស​កា​ហ្សាក់​ស្ថាន​​ ដោយ​មានមនុស្ស​ជិះ​ក្នុងនោះ​៣​នាក់ ។ ​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​របស់ ROSCOSMOS ​បង្ហាញ​ថា​ យាន​អវកាស​នោះ​ដែល​ដឹក​អវកាស​​យានិក​ រុស្ស៊ី​លោក​អូ​ឡេក

សារ៉ា​​ប៉ូ​វ៉ា​បើក​​យុទ្ធ​នា​ការ​​ដណ្តើម​យក​​តំណែង​កីឡា​ការិនី​លេខ​១ពិភព​លោក​​នៅ​តួក​គី​

Posted: 23 Oct 2012 08:23 PM PDT

កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ
ក្តី​​សង្ឃឹម​នៃ​ការ​​បញ្ចប់​ឆ្នាំ​ក្នុង​នាម​​ជា​កីឡា​ការិ​នី​​លេខ១​ពិភព​​លោក​របស់​​នាង​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បន្ត​នៅ​មាន​ជី​វិត​នៅ​ឡើយ​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​កីឡាការិនី​អុីតា​លី​ Sara Erraniក្នុង​ព្រឹត្តិ​ការ​ណ៍​ដំ​ណាច់​ឆ្នាំ WTA Championships ​នៅ​ក្រុង​អុី​ស្តង់​ប៊ុល​ ប្រ​ទេស​តួកគី​ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៣ខែ​តុ​លា​កន្លង​មក​នេះ ។

ព្រះមហា​ក្សត្រ​​កាតា​យាង​ទៅ​បំពេញ​​ព្រះរាជ​​​ទស្សន​កិច្ច​នៅ​ហ្គា​ហ្សា​

Posted: 23 Oct 2012 08:23 PM PDT

 ព្រះមហាក្សត្រ​​កាតា​ពេល​យាង​​ដល់​ជ្រោយ​ហ្គាហ្សា
ព្រះមហា​ក្សត្រ​​​កាតា​ស៊ិក​ហាម៉ាដ​​ប៊ីន​​ខាលី​ហ្វា​​អាល់​ថានី​​​បាន​យាង​​ទៅដល់​​​​​​​​ជ្រោយ​​ហ្គាហ្សា​​ កាល​ពី​ថ្ងៃ​​ទី​២៣ តុលា ។ ព្រះអង្គ​​​ជា​មេដឹក​នាំ​​​បរទេស​​​​ដំបូង​គេ​​​​​ទៅ​កាន់​​​ជ្រោយ​​ហ្គា​ហ្សា​ចាប់​តាំង​​ពី​​ចលនា​​ហាម៉ាស់គ្រប់​គ្រង​​តំបន់​នោះ​របស់​ប៉ា​ឡេស្ទីន​ពី​ឆ្នាំ​២០០៧​មក​។ ​ព្រះមហាក្សត្រ​​កាតា​​​អម​ព្រះ​រាជ​​ដំណើរ​​ដោយ​ព្រះរាជ​អគ្គមហេសី​ម៉ូហ្សាហ៍​ប៊ីន​ ណាស័រ​​​បាន​យាង​ទៅ​​ដល់​​ជ្រោយ​ហ្គា​ហ្សា​ដោយ​

ផលិត​ផល​ពូក​Simmons®ទទួល​ការ​គាំ​ទ្រ​ក្នុង​ពិព័រណ៍​អន្តរ​ជាតិ​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន​

Posted: 23 Oct 2012 08:15 PM PDT

ផលិត​ផល​ពូក​Simmons®ទទួល​ការ​គាំ​ទ្រ​ក្នុង​ពិព័រណ៍​អន្តរ​ជាតិ​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន​
រាជ​ធានី​ភ្នំពេញ​ ៖ Simmons®គឺ​ជា​ម៉ាក​យីហោ​ដ៏​ល្បី​ និង​ពេញ​និយម​របស់​សហរដ្ឋ​អាមេ​រិកដែល​កំពុង​នាំ​មុខ​គេ​ផ្នែក​ផលិត​ផល​ពូក និង​ផលិត​ផល​បន្ទប់​គេង ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្នុង​ពិព័រណ៍​អន្តរ​ជាតិ​ផ្នែក​សណ្ឋា​គារ​ ភោជនីយ​ដ្ឋាន​​(CAMHOTEL'12)​ដែល​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី​១០​ រហូត​ដល់​ថ្ងៃទី​១២ តុលា ឆ្នាំ​២០១២​នា​មជ្ឈ​មណ្ឌល​ពិព័រណ៍​ និង​សន្និ​បាត​

ពិធី​បុណ្យ​​គម្រប់​៧​ថ្ងៃ ព្រះ​បរម​សព​ព្រះ​ករុណា​ ព្រះ​បាទ​នរោត្តម សីហនុ នៅ​ព្រះវិហារ

Posted: 23 Oct 2012 08:14 PM PDT

ពិធី​ធ្វើ​គម្រប់​​៧​ថ្ងៃ​ជូន​ដល់​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​
ខេត្ត​ព្រះវិហារ ៖ ​​​ព្រឹក​​ថ្ងៃទី​២៣ តុលា ២០១២ នៅ​ក្នុង​វត្ត​ប្រាសាទ​​គោក​​បេង ​ស្ថិត​ក្នុង​ក្រុង​ព្រះ​វិហារ ​មាន​រៀបចំ​ពិធី​បុណ្យ​​ឆ្លង​គម្រប់​៧​ថ្ងៃ ព្រះ​បរម​សព​ ព្រះ​ករុណា​​ព្រះ​បាទសម្តេច​​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​​កម្ពុជា ដែល​ព្រះ​អង្គ​បាន​យាងសោយ​ទិវង្គត​​ក្នុង​ព្រះ​ជន្មាយុ​​៩០​ព្រះ​វស្សា​ កាល​ពី​ថ្ងៃទី​​១៥ តុលា ២០១២ វេលា​ម៉ោង​១​និង​២០​នាទី​​រំលង​អធ្រាត្រ (​ម៉ោង​នៅ​រាជ​ធានីភ្នំពេញ) ​នៅក្នុង​មន្ទីរ​ពេទ្យ​ទីក្រុង​​ប៉េកាំង ​នៃសាធារណ​រដ្ឋ​​ប្រជា​មានិត​​ចិន ។​​

សុគន្ធ​ នីសា ​ស្វែង​រក «ដៃគូដ៏​ល្អ» ពី Samsung

Posted: 23 Oct 2012 08:10 PM PDT

សុគន្ធ​ នីសា ​ស្វែង​រក «ដៃគូដ៏​ល្អ» ពី Samsung
ក្រុម​ហ៊ុន Samsung ​​ឈាន​មុខគេ​លើ​​បច្ចេក​វិទ្យា ក្នុងពិភពលោក បានជ្រើស​រើស​​សុគន្ធ នីសា ​ជា​តំណាង​​ផលិត​ផល​របស់ខ្លួន ហើយ​កញ្ញា​បាន​ដឹង​ច្បាស់​​ពីផលិត​ផល​​ច្នៃ​ប្រឌិត​​​របស់ Samsung ​​ក្រោយ​មក​នាង​ក៏​បាន​ផ្លាស់​​ប្តូរ​ផលិត​ផល​ចាស់ៗ​​​ក្នុង​ផ្ទះ​​របស់នាង ​មក​ប្រើ​ផលិត​ផល​​ Samsung ​​វិញ ។

កម្ម​ករ​សំណង់​ជនជាតិ​​ខ្មែរ​ម្នាក់​​ធ្លាក់​ពី​លើ​អគារ​រង​របួស​ធ្ងន់​ដោយ​ខ្យល់​ព្យុះ​ក្នុង​​​ខេត្ត​អាយុ​ធ្យា​

Posted: 23 Oct 2012 08:09 PM PDT

ក្រុង​ប៉ោយប៉ែត ៖ ​ប្រភព​ព័ត៌​មាន​ពី​ប្រទេស​ថៃ ​បាន​ឱ្យ​ដឹង​ថា កាល​ពី​​ថ្ងៃទី​​២១ តុលា ២០១២ ​វេលា​ម៉ោង​​៥​និង​១០​នាទី​​​ល្ងាច​មាន​កម្ម​ករ​សំណង់​​​ជា​ជនជាតិ​​ខ្មែរ​​ម្នាក់​បាន​​ធ្លាក់​ពី​លើ​អគារ​រង​របួស​ធ្ងន់​​បាក់​ដៃ និង​​ជើង​ក្នុង​ខេត្ត​អាយុ​ធ្យា​ប្រទេស​ថៃ ដោយ​សារ​​​ព្យុះ​​​បោក​​បក់​​ធ្លាក់ ។ ​

​មន្ត្រី​ព័ត៌​មាន​​20​​នាក់​​ទទួល​​ការ​បណ្ដុះ​បណ្ដាល​លើក​ដំបូង​​អំពី​សារព័ត៌មាន​

Posted: 23 Oct 2012 08:00 PM PDT

​មន្ត្រី​ព័ត៌​មាន​​20​​នាក់​​ទទួល​​ការ​បណ្ដុះ​បណ្ដាល​លើក​ដំបូង​​អំពី​សារព័ត៌មាន​
រាជ​ធានី​​ភ្នំពេញ ៖ វគ្គ​បណ្តុះ​បណ្តាល​​មិន​ធ្លាប់​មាន​ពីមុនត្រូវបាន​​រៀប​ចំឡើង​ដោយ​វិទ្យា​ស្ថាន​​អភិវឌ្ឍ​វិស័យអប់រំ(EDI) កាល​​ពី​ពេល​ថ្មីៗ​​កន្លង​មកនេះ​នៅទីក្រុងភ្នំពេញ ។ គោល​បំណង​វគ្គ​បណ្តុះ​បណ្តាល​នេះ​គឺ​ដើម្បី​បង្កើន​ការ​​យល់​ដឹង​របស់​វិស័យ​ឯក​ជ​ន​ និង​ស្ថាប័ន​មិន​មែន​រដ្ឋាភិ​បាល​អំពី​សារព័ត៌​មាន​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​​​នៃ​ការ​ផ្សព្វ​ផ្សាយ​អំពី​ស្ថាប័ន​របស់​ខ្លួន​ទៅ​ដ​ល់​សា​ធារណ​ជន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!