Koh Santipheap Daily

Koh Santipheap Daily


បុរស​អាយុ​96​ឆ្នាំ​ ក្លាយ​ជា​កំពូល​ឪពុក​មាន​កូន​ជា​លើក​ទី​2

Posted: 22 Oct 2012 12:59 AM PDT

បុរស​អាយុ​96​ឆ្នាំ​ ក្លាយ​ជា​កំពូល​ឪពុក​មាន​កូន​ជា​លើក​ទី​2
សារព័ត៌​មាន​​ដេលី​ម៉ល​​​ កាល​ពី​ថ្ងៃ​​ទី​១៧​តុលា​ ផ្សាយ​​ថា​​​ លោក​រ៉ាម​ជីត​ រ៉ាកាហ្វ​ អាយុ​៩៦​ឆ្នាំ​ និង​លោក​ស្រី​សាគុន​ ថា​ឡា​ អាយុ​៥៤​​ឆ្នាំ​ ជា​ប្រពន្ធ​ បាន​ផ្តល់​កំណើត​ឱ្យ​កូន​ប្រុស​ទី​២​ កាល​ពី​ថ្ងៃ​​ទី​៥ ​តុលា​ ​។ ក្រុម​គ្រួសារ​របស់​លោក​រ៉ាម​ជីត​ ​មាន​កេរ្តិ៍​ឈ្មោះ​​​ល្បី​​ ដោយ​សារ​លោក​រ៉ាម​ជីត​ ​មាន​អាយុ​៩៦​ឆ្នាំ​ ​បណ្តែត​បណ្តោយ​ខ្លួន​ឱ្យ​ស្ថិត​នៅ​លីវ​រយៈ​ពេល​យូរ​ និង​រៀប​ការ​​កាល​ពី​១០​ឆ្នាំ​​មុន​ ។

យុទ្ធគុន-ខម មិន​ទាន់​​កំណត់​ថ្ងៃ​ប្រកួត​លើក​ទី​២ ក្រោយ​​ប្រកាស​ផ្អាក​

Posted: 22 Oct 2012 12:56 AM PDT

ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានីភ្នំពេញ​ ៖​ តាមគម្រោងដែល​បាន​ប្រកាស​ឡើងដោយសមាគមយុទ្ធគុន-ខម និង​ក្រុមហ៊ុនដែល​ទទួលបន្ទុក​ក្នុងការរៀប​ចំកីឡា​នេះ បាន​អះ​អាង​ថា យុទ្ធគុន-ខមត្រូវធ្វើការ​ប្រកួត​ជាលើកទី២ កាលពីថ្ងៃទី១៩ តុលា ដើម្បី​ឲ្យស្របនឹងផែន​ការដែល​បានប្រកាស​ឡើងថា ត្រូវធ្វើឲ្យ​បានម្ដង​ក្នុងមួយ​ខែ។ ទោះយ៉ាងណា ក្រោយការ​ប្រកាស​លើកពេល​ម្ដង ដើម្បីចូល​រួម​កាន់ទុក្ខ​ព្រះបរម​សព​នោះ​មក ក្រុមហ៊ុន Banzai ដែល​ជាអ្នក​រៀប​ចំ​ព្រឹត្តិការណ៍​

ត្រៀម​បើក​ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើស​រើស​ជើង​ឯក​​ប្រចាំ​ឆ្នាំ​២០១២

Posted: 22 Oct 2012 12:48 AM PDT

​ការ​ត្រៀម​បើក​ការ​ប្រកួត​កីឡា​វាយ​សី​
រាជ​ធានី​ភ្នំពេញ​ ៖​ ​ការ​ប្រកួត​​កីឡា​វាយ​សី​​​ជ្រើស​រើស​​​ជើង​ឯក​​​ប្រចាំ​ឆ្នាំ​​​​២០១២​​ នឹង​រៀប​ចំ​​​ធ្វើ​​​រយ​ៈ​ពេល​​​​៥​ថ្ងៃ​​​​ ចាប់​ពី​ថ្ងៃ​ទី​​​២៧ ​រហូត​ដល់​​​​ថ្ងៃ​ទី​​​​៣១​ តុលា​ ​ខាង​មុខ​​​នេះ​ នៅ​​សាល​ដំបូល​​​ទូក​​ក្នុង​ពហុ​កីឡ​ដ្ឋាន​​​​ជាតិ​ ។​ ​​លោក​​ ជាម​​ សុភា មន្ត្រី​​​​គណៈ​កម្ម​ការ​​​រៀប​ចំ​​​ការ​ប្រកួត​​​​បាន​ឱ្យ​ដឹង​ថា នេះ​​គឺ​ជា​​​​ព្រឹត្តិ​ការ​​ណ៍​​​ប្រចាំ​ឆ្នាំ​​​​របស់​​ក្រសួង​​​​​អប់​​រំ​ យុវ​ជន និង​កីឡា​​ ។​ ក្លិប​ដែល​​​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២២ តុលា ២០១២

Posted: 22 Oct 2012 12:31 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២២ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

អ្នក​ចាក់​សាំង​ដុត​កូន​​ប្រុស​ប្រធាន​​ភូមិ​ទាំង​រស់​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​

Posted: 22 Oct 2012 12:31 AM PDT

 ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​
​ខេត្ត​ក្រចេះ ៖ ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ខេត្ត​ កាល​ពីព្រឹកថ្ងៃ​​​ទី​២២ តុលា ​បាន​បញ្ជូន​​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​​​សាលា​ដំបូង​ខេត្ត​ ជាប់​ចោទ​ពី​បទ​​អំពើ​ឃាត​កម្ម​​គិត​ទុក​​មុន​ ខណៈ​ជន​នេះ មាន​ជម្លោះ​​ជា​មួយ​នឹង​ជន​រងគ្រោះ​​ដែល​មិន​អនុ​ញ្ញាត​ឱ្យ​ដេក​​ផ្ទះ​ក៏​យក​ប៊ីដុង​សាំង​ជិត​ដប់​លីត្រ​​មក​ចាក់​ដុត​​ បណ្តាល​ឱ្យ​ជនរង​គ្រោះ​ស្លាប់​​ពេល​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​វៀត​ណាម ។

ម្ចាស់​​មិននៅផ្ទះ​ភ្លើងឆេះ​ស្ទើរអស់ផ្ទះ​មន្ត្រីរតនាគារ

Posted: 22 Oct 2012 12:28 AM PDT

ទិដ្ឋ​ភាពនៅផ្ទះកើតហេតុ
ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ឈើ​មួយខ្នង​​ប្រក់​ក្បឿងចាក់បេតុង​​ល្វែងក្រោម​ទំហំ​៨ម៉ែត្រគុណ៧ម៉ែត្រ ត្រូវព្រះ​អគ្គី​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​អស់​​ល្វែង​​លើទាំងស្រុង ខណៈ​ពេល​​ម្ចាស់​មិននៅចាក់សោ​​ចោល ។ ​ហេតុការណ៍​អគ្គិភ័យនេះ ​បានកើតឡើង​​វេលាម៉ោង​២​ និង​៣០​នាទីរសៀល​ថ្ងៃទី​២១ តុលា ២០១២ នៅក្នុង​ភូមិចំបក់ ឃុំ​វល្លិស ស្រុកសំរោងទង ។ ​

«បង្កង​ពេជ្ឈ​ឃាដ​​​»​​កំពុង​រាត​ត្បាត​នៅ​អង់​គ្លេស​

Posted: 22 Oct 2012 12:27 AM PDT

«បង្កង​ពេជ្ឈ​ឃាដ​​​»​​កំពុង​រាត​ត្បាត​នៅ​អង់​គ្លេស​
សារព័ត៌​មាន​​បរទេស​​ផ្សាយ​ថា​ អង់​គ្លេស​​​មាន​ការ​ភ្ញាក់​ផ្អើល​​លើ​ករណី​ការ​រាត​ត្បាត​របស់​​«​បង្កង​​​ពេជ្ឈឃាដ​» ពី​តំបន់​អឺរ៉ុប​ខាង​កើត​​ និង​ប្រទះ​​ឃើញ​​នៅ​ក្នុង​ទន្លេ​សេវើន​​របស់​អង់គ្លេស​ រួម​ទាំង​នៅ​ក្នុង​ស្ទឹង​នៃ​ទី​ក្រុង​វ័រសេស្ទ័រ​ និង​ក្រុង​ប៊ើរ​​មីង​ហេម​ ។នាយក​​ដ្ឋាន​​ ផ្នែក​ស្បៀង​អាហារ​​ និង​បរិស្ថាន​ នៅ​​ទី​ជន​បទ​អង់​គ្លេស​ បញ្ជាក់​ថា​ បង្កង​ពេជ្ឈ​ឃាដ​​​នេះ​​ ជា​សត្វ​កាច​សាហាវ​សម្លាប់​សត្វ​​​ទឹក​ជា​ច្រើន​ប្រភេទ​

គ្រូ​បង្ហាត់​តន្ត្រី​យក​ជ្រូក​ខ្មៅ​ចិញ្ចឹម​ជា​សត្វ​សំណព្វ​

Posted: 22 Oct 2012 12:27 AM PDT

គ្រូ​បង្ហាត់​តន្ត្រី​យក​ជ្រូក​ខ្មៅ​ចិញ្ចឹម​ជា​សត្វ​សំណព្វ​
សារព័ត៌​មាន​​ដឹ​សាន់​របស់​អង់​គ្លេស​ផ្សាយ​ថា​ ​​ នាង​ម៉ារី​យ៉ា​ គូព័រ​ គ្រូ​បង្ហាត់​តន្ត្រី​ អាយុ​​២៩​ឆ្នាំ​ យក​សត្វ​​ជ្រូក​​ខ្មៅ​ចិញ្ចឹម​​​ដោយ​ក្តី​ស្រឡាញ់​ដូច​ជា​ឆ្កែ​ ឬ​ឆ្មា​ដែរ​ ។នាង​ម៉ារី​យ៉ា​ ដែល​បាន​ទិញ​ជ្រូក​ខ្មៅ​ឈ្មោះ​​ឌីន​គី​ កាល​ពី​ឆ្នាំ​​មុន​និយាយ​ថា​​«​វា​ជា​សត្វ​សំណព្វ​​ដំបូង​របស់​ខ្ញុំ​ ​។ វា​សំខាន់​ណាស់​​ក្នុង​ការ​ចិញ្ចឹម​ទុក​នៅ​ក្បែរ​ខ្លួន​ ទើប​សម្រេច​ចិត្ត​ឱ្យ​វា​នៅ​ក្នុង​ផ្ទះ​ ប៉ុន្តែ​​ឌីនគី​​ មាន​ដង​ខ្លួន​ធំ​​លើ​ស​ចំណុះ​

ឆ្កែ​ពូកែ​តែត​ប៉េង​ប៉ោង​​ដែល​ម្ចាស់​បោះ​ទៅ​លើ​

Posted: 22 Oct 2012 12:21 AM PDT

ឆ្កែ​ពូកែ​តែត​ប៉េង​ប៉ោង​​ដែល​ម្ចាស់​បោះ​ទៅ​លើ​
ឆ្កែ​២​ក្បាល​​​​ប្រជែង​គ្នា​​តែត​ប៉េង​ប៉ោង​​ ដែល​ម្ចាស់​បោះ​ឡើង​លើ​​ ។​រ៉ានី​ និង​ខាចូល​ ជា​ឆ្កែ​រប៉ិល​រប៉ូច​ ។ នៅ​ពេល​ឃើញ​​ស្ត្រី​ជា​ម្ចាស់​​បើក​ទ្វារ​ផ្ទះ​ចេញ​ ពួកវា​រត់​តាម​​ ព្រោះ​វត្ថុ​ដែ​ល​ម្ចាស់​កាន់​​នៅ​ដៃ ជា​​ប៉េង​ប៉ោង​​ ពណ៌​ផ្កា​ឈូក​​ ។ ពេល​ម្ចាស់​បោះ​ប៉េង​ប៉ោង​ឡើង​លើ​ ពួក​វា

អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​មកទស្សនកិច្ច​រមណីយដ្ឋាន​​វត្តភ្នំ

Posted: 22 Oct 2012 12:18 AM PDT

អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​មកទស្សនកិច្ច​រមណីយដ្ឋាន​​វត្តភ្នំ
រាជធានីភ្នំពេញ ៖ លោកសៃម៉ូកខាំ (Sai Mauk Kham) អនុប្រធានាធិបតី​នៃសាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា ​ដឹកនាំគណៈ​ប្រតិភូ​អម​ដំណើរ​​ដោយ​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​​បានអញ្ជើញ​​​ទៅទស្ស​នកិច្ច​​​​រមណីយដ្ឋាន​​វត្តភ្នំ កាលពី​ព្រឹកថ្ងៃទី​២១ តុលា ២០១២ ​និងមានការ​ទទួល​ប្រតិ​ភូ​​ពី​លោកសុខ ​សម្បត្តិ ​ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនាបតី​​តេជោ ហ៊ុន សែន និងជា​

លោក​វរ​​សេនីយ៍ទោទាហាន​ជើង​ទឹក​ត្រូវ​គេបាញ់សម្លាប់​​ ហើយ​រៀបចំ​ដូច​ធ្វើអត្តឃាត​ខ្លួន​ឯង

Posted: 22 Oct 2012 12:08 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ លោក​វរ​សេនីយ៍​ទោកងទ័ព​​​ជើងទឹកម្នាក់​ ត្រូវ​​​បានគេ​បាញ់​​​សម្លាប់​​បន្ទាប់ពី​​បែកបាក់​​ក្នុងគ្រួសារ​​ធ្វើ​ដំណើរ​​ត្រឡប់​​ទៅ​ផ្ទះ​​វិញ ហើយ​​​រៀបចំ​​ដូច​​ធ្វើអត្តឃាត​​ខ្លួន​ឯង​​​ ដោយដេក​លើ​​ពិដាន​​ក្រោយផ្ទះ​​ និងធ្វើ​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង៧ និង​៣០​នាទីយប់​ថ្ងៃទី​២១ តុលា ​២០១២ ​​នៅផ្ទះ​​លេខ​១៦៣D ផ្លូវ​ចំការ​ស្ពៃ ភូមិ​ទី២ សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សី​កែវ ។

ប៉ុស្តិ៍​នគរ​បាល​​ច្រក​ទ្វារ​អន្តរ​ជាតិ​​ «ដូង»​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ​នៅ​ក្បែរច្រក​​ទ្វារ

Posted: 22 Oct 2012 12:00 AM PDT

ប៉ុស្តិ៍​នគរ​បាល​​ច្រក​ទ្វារ​អន្តរ​ជាតិ​​ «ដូង»​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ​នៅ​ក្បែរច្រក​​ទ្វារ
​ខេត្ត​បាត់​ដំបង ៖ តាម​សេចក្ដី​រាយ​ការណ៍​ពី​ស្រុក​កំរៀង​​ជាប់​ព្រំដែន​ប្រទេស​ថៃ​បានឲ្យ​ដឹង​ថា ​​ពីអាជ្ញាធរ​ស្រុក​បាន​រៀប​ចំដាក់​តាំង​ព្រះឆា​យា​​ល័ក្ខណ៍​សម្ដេច​ឪ​ នៅតាម​ទីប្រជុំ​ជន​នានា​ដើម្បី​ឲ្យពល​រដ្ឋបាន​​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​សព​របស់​ព្រះអង្គ ។​ ដោយ​ឡែក​​នៅ​ច្រក​អន្តរ​ជាតិ​«ដូង»​ក្នុង​ស្រុក​កំរៀង​នេះ​ មន្រ្តីអង្គ​ភាព​ប៉ុស្ដិ៍​នគរ​បាល​​ប្រចាំច្រក​ទ្វារ​ ក៏បានរៀប​ចំតុប​តែង​​នូវព្រះឆាយា​

រថយន្ត​ម៉ាក​ហ្វ៊ី​យ៉ាត​ ស៊េរី​​​2013​​​ កំពុង​មាន​ការ​ពេញ​និយម​

Posted: 21 Oct 2012 11:51 PM PDT

រថយន្ត​ម៉ាក​ហ្វ៊ី​យ៉ាត​ ស៊េរី​​​2013​​​ កំពុង​មាន​ការ​ពេញ​និយម​
ក្រុម​ហ៊ុន​ ក្រៃ​ស្ល័រ​ហ្គ្រុប​​(Kreisler​ Group ) បាន​បង្ហាញ​រូប​ភា​ព​​រថយន្ត​ ស៊េរី​ថ្មី​ ម៉ាក​​ហ្វ៊ី​យ៉ាត​​៥០០​ធ័រ​បូ​ (Fiat 500 Turbo)ឆ្នាំ២០១៣​​ ក្រោយ​ពី​អត្រា​កា​រ​លក់​នៅក្នុង​ខែ​កញ្ញា​​​ ឆ្នាំ​២០១២​ នៅសហ​រដ្ឋ​អាមេរិក​កើន​ឡើង​១២​ភាគ​រយ​ ។ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​របស់​ប្រជា​ជន​នៅទូ​ទាំង​ពិភព​លោក​​ នឹង​ធ្វើ​ឱ្យ​តម្រូវ​ការ​​របស់​ពួក​គេ​មាន​ការ​កើន​ឡើង​ ជា​ពិសេស​លើ​ការ​ប្រកួត​ប្រជែង​ផ្នែក​ ស៊េរី​រថយន្ត​

ក្រុម​ហ៊ុន​​ស្រា​បៀរ​​​កម្ពុជា​ ខេម​ប្រ៊ូ​វ ប្រា​រព្ធ​​ពិធី​​បង្សុ​​​កូល​​ថ្វាយ​​ព្រះ​​​រាជ​​កុសល​​​​ដល់​ព្រះ​​វិញ្ញាណ​​ក្ខន្ធ​​​

Posted: 21 Oct 2012 11:45 PM PDT

ក្រុម​ហ៊ុន​​ស្រា​បៀរ​​​កម្ពុជា​ ខេម​ប្រ៊ូ​វ ប្រា​រព្ធ​​ពិធី​​បង្សុ​​​កូល​​ថ្វាយ​​ព្រះ​​​រាជ​​កុសល​​​​ដល់​ព្រះ​​វិញ្ញាណ​​ក្ខន្ធ​​​
រាជ​ធានី​ភ្នំ​ពេញ ៖ អគ្គ​​នាយក​ ​គណៈ​​គ្រប់​គ្រង​ ​ព្រម​ទាំង​​​បុគ្គលិក​​ កម្មករ​​ទាំង​អស់​​នៃ​ក្រុម​ហ៊ុន​​​ស្រា​បៀរ​​​កម្ពុជា​​ខេ​ម​ប្រ៊ូវ​ រោង​ចក្រ​​​ផលិត​ស្រា​បៀរ​​អង្គរ​ ​និង​ក្រុម​ហ៊ុន​​ភេស​ជ្ជៈ​​អង្គ​រ ​ជា​ច្រើន​នាក់​​ នៅ​ព្រឹក​​ថ្ងៃ​ទី​​២០ ​ខែ​តុលា ឆ្នាំ​​២០១២ ​​​កន្លង​​ទៅ​​នេះ​ ​​បាន​រៀប​ចំ​​​ពិ​ធី​​សូត្រ​មន្ត​ និង​បង្សុ​កូល​​ដើម្បី​ឧទ្ទិស​​​​ថ្វាយ​​​​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​​​មហា​វី​រ​ក្សត្រ​ ​​​​ព្រះ​បាទ​សម្តេច​ព្រះ​​​​នរោ​ត្តម​ សីហនុ ​ដែល​ព្រះ​​អង្គ​​បាន

ការ​ចិញ្ចឹម​ចង្រិត​ជា​ប្រភព​​ប្រាក់​ចំណូល​បន្ថែម​ទៀត​បន្ទាប់​ពី​ការ​ងារ​ចម្ការ​

Posted: 21 Oct 2012 11:30 PM PDT

ការ​ចិញ្ចឹម​ចង្រិត​ជា​ប្រភព​​ប្រាក់​ចំណូល​បន្ថែម​ទៀត​បន្ទាប់​ពី​ការ​ងារ​ចម្ការ​
​ខេត្ត​ប៉ៃលិន ៖ ​​ប្រជា​កសិករ​​មួយ​ចំនួន​ បន្ទាប់ពី​ការ​ងារ​ដាំ​ពោត​ និង​ដំឡូង​មី ប្រកប​មុ​ខ​របរ​​បន្ទាប់បន្សំ​​បន្ថែម​ទៀត ​ដើម្បី​បាន​​ប្រាក់​ចំណូល​​​ធ្វើ​ឱ្យ​ជី​វភាព​គ្រួសារ​កាន់​តែ​​ប្រសើរ​ឡើង​​​ ។ ជាក់​ស្ដែង​កសិករ​​​ឈ្មោះ​មាន​ លាភ ​ អាយុ​ប្រហែល​​៤៩​ឆ្នាំ ​រស់នៅ​ភូមិ​អូរពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ​បានចិញ្ចឹុម​ចង្រិត​ដែក​ចំន​ួន​​​​២​អាង​ធំ​​ៗ ​ដោយ​​ក្នុង​មួយ​អាង​មានចំនួន​៦​ប្រ​ឡោះ​​ ហើយ​ចែក​​ឱ្យ​កូន​

​ចាក់​សម្លាប់​​ប្លន់​យក​ទូរស័ព្ទ​​ដៃ​១​គ្រឿង​​ក្នុងពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំ​ពិក

Posted: 21 Oct 2012 11:18 PM PDT

ជនរងគ្រោះ​
រាជធានីភ្នំពេញ ៖ យុវជន​​​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​​ បន្ទាប់​ពី​ចោរចាក់​សម្លាប់​​ប្លន់​​យក​ទូរស័ព្ទ​ដៃ​​១​គ្រឿង​​នៅ​ក្នុង​ពហុ​កីឡ​​ដ្ឋាន​ជាតិ​អូឡាំពិក​​ ស្ថិត​ក្នុង​សង្កាត់​វាល​​វង់​ ខណ្ឌ​​៧​មករា​ កាល​ពី​​វេលា​ម៉ោង​​ប្រមាណ​​៦​​និង​៤៥​នាទី​​ល្ងាច​ថ្ងៃទី​​២០ តុលា ខណៈ​​ជន​រងគ្រោះ​ និង​នារី​ជា​គូ​ស្នេហ៍​​ទៅ​អង្គុយ​​មើល​គេ​លេង​បាល់​ទាត់​។ ​​យុវ​ជន​រងគ្រោះ​​​​ឈ្មោះ​​សៀត រសែត អាយុ​​២១​ឆ្នាំ ​​ជា​សិស្ស ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​​១៣ ​ជាន់​ទី​៥ ​អគារ​សង់​ថ្មី បុរី​កីឡា ។

ប្រើ​អារម្មណ៍​​ស្រមៃ​មើល​ដួង​ព្រះចន្ទ​​ឃើញ​​​ព្រះ​ភក្ត្រ​​ព្រះ​មហា​វីរក្សត្រ​​ ​ពួក​អ្នក​ឆក់​ឱកាស​​សប្បាយ​លក់​រូប​ថត​​

Posted: 21 Oct 2012 11:17 PM PDT

​ប្រជា​ពលរដ្ឋ​​​នៅ​ខាង​មុខ​ព្រះ​រាជបរម​វាំង​នាំ​គ្នា​មើល​ដួង​ព្រះ​ចន្ទ​ដែល​មានព្រះ​ភ័ក្ត្រ​ព្រះ​មហា​វីរក្សត្រ​
រាជធានីភ្នំពេញ ៖ ​អំឡុង​ម៉ោង​​ប្រហែល​​​៨​យប់​ថ្ងៃទី​២១ តុលា ២០១២ ​ប្រជា​ពល​រដ្ឋ​ស្ទើរ​ទូទាំង​​​ប្រទេស​កម្ពុជា​ទៅ​ហើយ​នាំគ្នា​​ភ្ញាក់​ផ្អើល​​សម្លឹង​មើល​ដួង​​ព្រះចន្ទ​​ដែល​ចឺន​ចរ​នៅលើ​មេ​ឃា​នៃ​អាកាស​​វេហាស៍ ហើយ​​ថា ក្នុង​ចំណិត​ដួង​ព្រះ​ចន្ទ​ដែល​រះភ្លឺ​ថា ទំហំ​៦​​កើត​​ឃើញ​មាន​ព្រះ​​ភ័ក្ត្រ​​ព្រះ​មហា​វីរ​ក្សត្រ​​ព្រះ​បាទ​​នរោត្តម​ សីហនុ ​នៅ​ក្នុង​នោះ​ជា​បាតុ​ភូត​អស្ចារ្យ​​គួរ​ឱ្យ​ពិច​ពិល​រមិល​​មើល ។

លីបង់​ ៖ បុណ្យ​សព​​ឧត្តម​សេនីយ៍​​ម្នាក់​ក្លាយ​ជា​បាតុ​​កម្ម​ប្រឆាំង​រដ្ឋា​ភិបាល​

Posted: 21 Oct 2012 11:16 PM PDT

បាញ់​គ្រាប់​បែក​ផ្សែង​​បំបែក​ពួក​បាតុ​ករ​
ពួក​បាតុករ​កាល​ពី​​ថ្ងៃទី​​២១ តុលា បានលើ​ក​​​គ្នា​មក​កាន់​​​ទីតាំង​​រដ្ឋា​ភិបាល​​​លី​បង់​​ដោយ​ទំលុះ​​របាំង​​សន្តិ​សុខ​​របស់​កង​កម្លាំង​​​ប៉ូលិស​ដែល​តប​ត​វិញ​​ដោយ​បាញ់​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​ ។​បាតុ​ករ​ជា​ច្រើន​រយ​នាក់​​​​ដែល​ចាក​ចេញ​ពី​កន្លែង​​​​បុណ្យ​​សព​ឧត្តម​សេនីយ៍​​រីសសាមអាល់​ ហា​សាន់​ បាន​​​ស្រែក​ទាម​ទារ​​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​​​​​លោក​ណាដជីប មីកា​ទី​ ចាក​ចេញ​ពី​តំណែង​ ។

ប៉េដ្រូ​ហ្សា​ឈ្នះជើង​ឯកប្រណាំង​ម៉ូតូ Grand Prixនៅ​ម៉ា​ឡេស៊ី​

Posted: 21 Oct 2012 11:16 PM PDT

កីឡាករ​អេស្ប៉ាញ ដានី ប៉េដ្រូហ្សា រីករាយ​ពេល​ទទួល​ពាន​ជើងឯក
ដា​នី ប៉េដ្រូ​​ហ្សា​បាន​​សម្តែង​​នូវ​ក្តី​​ត្រេក​អរ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​ខ្លួន​​បាន​​យក​ឈ្នះជើង​ឯក​​​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Malaysian Moto Grand Prix នៅទីលាន​ប្រណាំង Sepang Circuit ​ក្រុង​សេប៉ាង​ ប្រ​ទេសម៉ាឡេស៊ី​​​កាល​ពី​ថ្ងៃ​អា​ទិត្យទី​២១​​ខែតុលា​កន្លង​មកនេះ។ ប៉េដ្រូ​ហ្សា​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​​ក្រុម​ហុង​ដា​និង​មាន​៣០៧​ពិន្ទុ​ស្ថិត​នៅ​លំ​ដាប់​ទី​២​បន្ទាប់​ពី​​​កីឡាករចច ឡូ​រេន​ហ្សូ​​​នៅ​លើ​តារាង​ជើង​

កីឡា​ករ​​ហ្វាំង​​ឡង់​ Hirvonenឈ្នះ​​ជើង​ឯក​ប្រណាំង​រថយន្ត Rally of Italy​នៅ​អុី​តា​​លី​​

Posted: 21 Oct 2012 11:16 PM PDT

កីឡាករហ្វាំងឡង់ Mikko Hirvonen
កីឡា​ករ​ហ្វាំង​​ឡង់ Mikko Hirvonenបាន​​សម្តែង​នូវ​ក្តី​រីក​​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​បាន​​យក​​ឈ្នះ​​ពាន​ជើងឯ​ក​នៃ​ការ​ប្រ​ណាំង​រថ​យន្ត​កម្ម​វិ​ធី​ Rally of Italy ​​​ជា​លើក​ទី​១​ក្នុង​រដូវ​កាល​ ។​ ការ​ប្រ​ណាំង​ក្នុង​ថ្ងៃផ្តាច់​ព្រ័ត្រ​​​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Olbiaប្រទេស​អុីតា​លីកាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២១​តុ​លា​កន្លង​មក​នេះ​ ​។​

នាង​ Pettersen​ឈ្នះជើងឯក​វាយកូនហ្គោល​នៅកូ​រ៉េ​ខាង​​ត្បូង​ខណៈ​Van Peltឈ្នះ​ជើងឯក​នៅអូ​ស្ត្រា​​លី​

Posted: 21 Oct 2012 11:16 PM PDT

កីឡាការិនី​ន័រវែស Suzann Pettersen
កីឡា​ការិ​នី​​ន័រ​វែ​ស​ Suzann Pettersen​បាន​ក្លាយ​ជា​ម្ចាស់​​ពាន​​​របស់​​កម្ម​វិធី KEB-HanaBank Championship ខណៈ​​កាល​​ពី​ថ្ងៃ​អា​ទិត្យ​ទី​២១ខែ​តុ​លា​ ​នាង​បាន​យក​ឈ្នះ​គូ​ប្រ​កួត​សញ្ជាតិ​ស្កុតឡែន​ Catriona Matthewក្នុង​វគ្គ​កាត់​សេចក្តី​ចុង​ក្រោយ​ជា​មួយ​នឹង​ពិន្ទុ បឺឌី​នៅ​ឡូ​ទី​៣​ ។ ការ​ប្រ​កួត​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល Sky 72 Golf Club

វីហ្គោ​បុក​វ៉េវ​​អាល់​ហ្វា​ជិះ​គ្នា​​6នាក់​​​របួស​ទាំង​អស់​គ្នា​​​​​រថយន្ត​រត់​បាត់​

Posted: 21 Oct 2012 11:15 PM PDT

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
រាជធានីភ្នំពេញ ៖ មនុស្ស​៦នាក់​ជា​ឪពុក​​ម្តាយ​ និង​កូន​ស្រី​តូច​ៗ​​៤នាក់​​បាន​​រង​របួស​ធ្ងន់​​-​ស្រាល​ ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​គ្នា​៦នាក់​​​នៅ​លេង​ផ្ទះ​បង​ប្អូន​​នៅ​សួន​កម្សាន្ត​ចម្ការ​ព្រីង​​​ត្រូវ​រថយន្ត​វី​ហ្គោ​ ពណ៌​ស្ករ​​បុក​ចំពីមុខ​​នៅ​ចំណុច​ភ្លើង​ស្តុប​​តាម​មហា​វិថី​ព្រះមុនី​វង្ស​កែង​​ផ្លូវ​លេខ​៣៦០​​ ក្នុង​សង្កាត់​​បឹង​កេង​កង​​ទី​១ ខណ្ឌ​ចំការមន​ កាល​ពី​វេលាម៉ោង​​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ តុលា​ ។

ក្មេង​ស្រី​​ម្នាក់​រត់​​ឆ្លង​ថ្នល់​​​​រថយន្ត​បុក​​របួស​ធ្ងន់​​​

Posted: 21 Oct 2012 11:00 PM PDT

ក្មេងស្រីកំពុង​ត្រូវបានសង្គ្រោះ
ខេត្តបន្ទាយ​មានជ័យ​​​ ៖ ក្មេង​ស្រី​​​ម្នាក់​បាន​​រង​របួស​ធ្ងន់​ធ្ងរ​​ ខណៈ​​ពេល​រត់​ឆ្លង​​​ថ្នល់​ត្រូវ​រថយន្ត​​កាមរី​បុក​ កាល​ពី​វេលា​ម៉ោង​១២​និង​​២៥​​នាទី​រសៀល​ថ្ងៃទី​២០ ​​តុលា លើ​​កំណាត់​​ផ្លូវ​លេខ​៥៩ ស្ថិត​ក្នុង​​ភូមិ​ក្បាល​​ទំនប់​​ ឃុំ​​អូរសំព័រ ស្រុក​ម៉ា​ឡៃ​​ ។​តាម​​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​នគរ​បាល​​ស្រុក​ម៉ា​ឡៃ​​បាន​ឱ្យ​ដឹង​ថា​​​​ ក្មេង​ស្រី​​រង​គ្រោះ​​ឈ្មោះ​ជុំ​ ស្រី​និត​ អាយុ​៧​ឆ្នាំ​ នៅ​ភូមិ​ក្បាល​​​ទំនប់​ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ

ដង្ខៅ​គោ​ដែល​បាត់​ខ្លួន​4​ថ្ងៃ​មក​ផ្ទះ​វិញ​មាន​ជាប់​ច្រវាក់​ជើង​ការ​ពិត​ចាញ់​បោក​ស្រី​ខារ៉ា​អូខេ

Posted: 21 Oct 2012 10:55 PM PDT

រូបកណ្តាល​ដង្ខៅ​​គោ​​ចាយ​​លុយ​​អស់​​ប្រើ​ល្បិច​​បោក​​ប្រពន្ធ​
ខេត្ត​កំពត ៖ កោះ​សន្តិ​ភាព ​ធ្លាប់​បាន​ចេញ​ផ្សាយ​ម្តង​ហើយ​កាល​ពី​ដើម​ខែ​តុលា​នេះ​ ពាក់​ព័ន្ធ​នឹង​ដង្ខៅ​គោ​វ័យ​ក្មេង​ឈ្មោះ​កែប ភត្រា ហៅ​ ព្រុញ អាយុ​២៣​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​អ៊ុន វណ្ណា​ អាយុ​២៤​ឆ្នាំ មាន​កូន​ម្នាក់​ នៅ​ភូមិ​ទួល​ក្រសាំង​ ឃុំ​ព្រៃ​ទន្លេ​​ ស្រុក​បន្ទាយ​មាស ដែល​បាន​បាត់​​ខ្លួន​មិន​ដឹង​មូល​ហេតុ​ជា​មួយ​នឹង​ប្រាក់​៤០​លាន​រៀល​​​ ដែល​ប្រាក់​នេះ​សម្រាប់​ប្រមូល​ទិញ​គោ​ដើម្បី​លក់​ទៅ​​វៀត​ណាម​ ។ ដង្ខៅ​គោ​រូប​នេះ​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃទី​១​ តុលាមក

គ្រូ​ទាយ​ថា​កូន​មាន​គ្រោះ​ធំ​មិន​ទាន់​រៀប​ពិធី​រំដោះ​គ្រោះ​កូន​ប្រុស​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន

Posted: 21 Oct 2012 10:50 PM PDT

បុរស​ដែល​ផឹក​ថ្នាំពុល​ស្លាប់ 
ខេត្ត​ប៉ៃ​លិន ៖​បុរស​ម្នាក់​បាន​ផឹក​ថ្នាំ​ពុល​បាញ់​​ស្មៅ​ប្រភេទ​​​ទឹក​ខៀវ​អស់​កន្លះ​លីត្រ​ ​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ តុលា​ នៅ​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន រួច​មក​សម្ងំ​ចង​អង្រឹង​ដេក​នៅ​ក្បែរ​ប្រពន្ធ​ក្នុង​ផ្ទះ​ ។ លុះ​ពេល​បុរស​នេះ​​ក្អួត​ចង្អោរ​ចេញ​ថ្នាំ​ទឹកខៀវ​ ទើប​ប្រពន្ធ​ដឹ​ង​ ក៏​ស្រែក​ហៅ​បង​ប្អូន​និង​អ្នក​ជិត​ខាង​ឱ្យ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ តែ​ដោយ​​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​គ្មាន​សង្ឃឹម​រស់ ទើប​នាំ​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​រហូត

រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ជាង​4​ម៉ឺន​នាក់​ទៅ​លេង​មាត់​សមុទ្រ​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​ដែល​ច្រើន​នាំ​គ្នា​ទៅ​កាន់​ស្រុក​កំណើត

Posted: 21 Oct 2012 10:45 PM PDT

ឆ្នេរអូរឈើទាល​ពោរ​ពេញ​ទៅ​ដោយ​អ្នក​កម្សាន្ត​ថ្ងៃ​បុណ្យ​ភ្ជំ 
ខេត្ត​ព្រះ​សីហនុ ៖ ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ទើប​តែ​កន្លង​ទៅ​នេះ ទន្ទឹម​នឹង​ការ​​ធ្វើ​បុណ្យ​ទាន​​តាម​ទី​អារាម​ ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​​បាន​ឆ្លៀត​ទៅ​​កម្សាន្ត​នៅ​​ខេត្តព្រះ​សីហនុ ។ មនុស្ស​​ម្នា​​ប្រុស​ស្រី ប្រមាណ​ជាង​៤ម៉ឺ​នាក់​​បាន​ធ្វើ​ដំណើរ​​បន្ត​កន្ទុយ​​គ្នា​ទៅ​​កម្សាន្ត​​នៅ​ខេត្ត​ព្រះ​សីហនុ​ ក្នុង​នោះ​​អ្នក​ខ្លះ​​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​​នៅ​ទឹកធ្លាក់​​

ប្រើ​ល្បិច​ឱ្យ​កាដូ ប្លន់​ព្រហ្ម​ចារី​ផ្កា​ក្រពុំ​មិន​អាល័យ

Posted: 21 Oct 2012 10:40 PM PDT

នាងមកប្តឹងប៉ូលិស
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដោយ​សារ​ការ​លង់​ខ្លួន​នឹង​កាដូ​​អនុស្សា​​វរីយ៍​​ពី​ប្រុស​ព្រាន​​ ក្មេង​ស្រី​​​​​អាយុ​១៦ឆ្នាំ​ម្នាក់​​ដែល​​ប្រៀប​ដូច​ជា​ផ្កា​​ក្រពុំ បាន​ធ្លាក់​ខ្លួន​​ទៅ​ក្នុង​រណ្តៅ​​ស្នេហ៍​​ដ៏​ជ្រាល​ជ្រៅ​​សុខ​ចិត្ត​​ប្រគល់​ខ្លួន​​​​ប្រាណ​​ដែល​កំពុង​​ស្ថិត​ក្នុង​​ភាព​បរិសុទ្ធ​​ទៅ​ឱ្យ​​ប្រុស​​ព្រាន​​ម្នាក់​​ក្រេប​​យក​លម្អង​​ដោយ​គ្មាន​​ការ​អល់​អែក ។ លុះ​​​ក្រោយ​ពី​​សម្រេច​​បាន​ដូច​ក្តី​​បំណង​​ហើយ ​ប្រុ​ស​ព្រាន​រូប​នោះ​​បាន​ហើរ​ចាក​ចោល​​ផ្កា​​មួយ​ទង​ដែល​​ខ្លួន​បាន​ក្រេប​រស​ជាតិ​​រួច ​បាត់​​ស្រមោល​​ឈឹង

ខេត្ត​បាត់​ដំបង​ប្រកាស​ផ្អាក​ការ​ប្រណាំង​ទូក​ខែ​តុលា​នេះ​ដើម្បី​កាន់​ព្រះ​រាជ​មរណ​ទុក្ខ

Posted: 21 Oct 2012 10:30 PM PDT

ទូ​ក​​ប្រណាំង​​ក្នុង​​ដង​​ស្ទឹង​​សង្កែ​​កាល​​ពី​​ឆ្នាំ​​មុន
ខេត្ត​​បាត់​ដំបង​ ៖​ ស្របពេលដែលប្រជា​ពល​រដ្ធខ្មែរទូទាំងប្រទេស និង​ក្រៅ​ប្រទេស​កំពុង​កាន់​ព្រះ​​រាជ​មរណ​ទុក្ខដ៏​មហាក្រៀម​ក្រំសោក​សង្រេង និង​កំពុងនាំគ្នាគោរព​ដួងព្រះវិញ្ញាណ​ក្ខន្ធ​ព្រះបរមសពព្រះមហាវីរក្សត្រ​ដែលព្រះ​អង្គ​បាន​យាងចូលទិវង្គតកាលពីថ្ងៃ​ចន្ទសប្ដាហ៍មុន​អាជ្ញា​ធរខេត្តបាន​ចេញសេច​ក្ដីជូន​ដំណឹង​មួយ​កាល​ពីថ្ងៃ​​​ទី​​​១៩ តុលា​ ស្ដីពីការ​ផ្អាក​ប្រារព្ធ​ពិធី​ប្រណាំង​ទូក​ដែល​គ្រោងនឹ​ង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែតុលា ឆ្នាំ២០១២នេះ នៅ​

ប្រតិភូ​ជាន់​ខ្ពស់​សិង្ហ​បុរី-ហ្វ៊ី​លីពីន-កូរ៉េ​និង​ភូមា មក​គោរព​ព្រះ​បរម​សព

Posted: 21 Oct 2012 10:20 PM PDT

សម្តេចតេជោទទួលជួបនាយ​ក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី និង​លោក​ជំទាវ​ជា​ភរិយា 
រាជធានីភ្នំពេញ ៖ តាម​ការ​គ្រោង​ទុក​សម្រាប់​ថ្ងៃ​ទី​​២១ តុលា ដែល​បាន​​ប្រកាស​​ឱ្យ​ដឹង​​ដោយ​ក្រសួង​​​​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​​ការណ៍​អន្តរជាតិ​​ឱ្យ​ដឹង​ថា លោក​​លី​ សៀន​​លុង​ (Lee Hsien Loong) នាយក​រដ្ឋ​មន្ត្រី​​នៃ​សាធារណ​រដ្ឋ​សិង្ហ​បូរី​​​ និង​លោក​ជំទាវ​​ជា​ភរិយា​​​​​នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​​ ព្រះបាទ​​សម្តេច​​ព្រះ​នរោត្តម​ សីហនុ​ ព្រះមហា​វីរក្សត្រ​​​ ព្រះ​វរ​រាជ​បិតា​​ឯក​រាជ្យ​ បូរភាព​​​ទឹក​ដី​ និង​ឯក​ភាព​​​ជាតិ​

មហា​​បង្សុ​កូល​​មុខ​​ព្រះ​រាជ​វាំង​ព្រះ​សង្ឃ​​និង​​ពល​រដ្ឋ​​ជាង​​១​​ម៉ឺ​ន​​នាក់​​ឧទ្ទិស​​ព្រះ​​រាជ​កុសល​​ថ្វាយ​​ដល់​ព្រះ​​បរម​សព

Posted: 21 Oct 2012 10:10 PM PDT

ព្រះ​សង្ឃ​ជិត​៥.០០០​អង្គ និង​ប្រជា​ពល​រដ្ឋ​ជាង​៥.០០០​នាក់ ​ជួប​ជុំ​ប្រារព្ធ​ពិធី​ឧទ្ទិស​ព្រះ​រាជ​កុសល​ថ្វាយ​ព្រះ​ករុណា​មុខព្រះ​បរម​រាជ​វាំង
រាជ​ធានី​ភ្នំពេញ​ ៖ ​​ល្ងាច​ថ្ងៃទី​២០ តុលា ​​នៅ​មុខ​​ព្រះ​បរម​រាជ​វាំង​មាន​​ព្រះសង្ឃ​​ប្រមាណ​ជិត​៥​ពាន់​អង្គ​​ ​និង​ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​មក​​ជួប​ជុំ​គ្នា​ ដើម្បី​​ឧទ្ទិស​កុសល​ថ្វាយ​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះមហាវីរក្សត្រ​​ ។ នៅ​មុខ​ព្រះ​បរម​រាជវាំង​ព្រះ​សង្ឃ​ពី​គ្រប់​ឋានា​នុក្រម​ជិត៥.០០០​​អង្គ ​រួម​ជា​មួយ​​ពុទ្ធ​បរិស័ទ​​សរុប​ឡើង​ដល់​​ជាង​១ម៉ឺន​នាក់ ​បាន​​សូត្រ​ធម៌​តាម​​បវេណីព្រះ​​ពុទ្ធ​សាសនាបួងសួង​សុំ​ឱ្យ​ទេវតា​នាំ​យក​កង​ការ​មហាកុសល​ថ្វាយព្រះ​បរម​សព ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!