Koh Santipheap Daily

Koh Santipheap Daily


ដាយ​ធំៗ​២កន្លែងនៅ​ព្រែកគៀនជ្រៃ​​កំពុង​ចាប់​​ត្រី​យ៉ាង​អនាធិបតេយ្យ

Posted: 23 Oct 2012 01:37 AM PDT

ដាយ​ធំៗ​២កន្លែងនៅ​ព្រែកគៀនជ្រៃ​​កំពុង​ចាប់​​ត្រី​យ៉ាង​អនាធិបតេយ្យ
ខេត្តកំពង់ចាម ៖ អតីតឡូត៍​​នេសាទ​​លេខ១ ​ស្ថិត​នៅភូមិ​គៀនជ្រៃ ​​ឃុំគៀនជ្រៃ ​​ស្រុក​កំពង់​សៀម ​កំពុង​តែកើត​​មានបទ​ល្មើស​នេសាទ​​​យ៉ាង​​គគ្រឹក​គគ្រេង ​ដោយ​ក្រុម​​ឈ្មួញ​​បាននាំគ្នា​​សំរុក​ដាក់​​ដាយ​ចាប់ត្រី​​យ៉ាងអនាធិបតេយ្យ​ជាច្រើន​កន្លែងរយៈ​​ពេល​៤ ទៅ៥​ថ្ងៃមកហើយ មិន​ឃើញ​​មាន​ស្ថាប័ន​​ជំនាញ​ពាក់ព័ន្ធណាមួយចុះទៅបង្ក្រាប​នោះទេ ។

លេណដ្ឋាន​ទំនើប​ប្រើ​សម្រាប់​លាក់​ខ្លួនក្នុងពេល​មានសង្គ្រាម

Posted: 23 Oct 2012 01:16 AM PDT

លេណដ្ឋាន​ទំនើប​ប្រើ​សម្រាប់​លាក់​ខ្លួនក្នុងពេល​មានសង្គ្រាម
សារព័ត៌​មាន​បរទេស​កាលពី​ថ្ងៃទី​១៨ តុលា បាន​ផ្សាយ​ថា កង​​នាវិក​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋ​ផ្លរីដា បាន​បង្ហាញ​ភាព​ល្បី​រន្ទឺ​ក្រោយពី​សាង​សង់ លេណ​ដ្ឋាន​ដ៏​អស្ចារ្យ មាន​តម្លៃ​ជិត​៦០.០០០​ដុល្លារ ។ លេណដ្ឋាន​នោះ​សាង​សង់​ពីស៊ីទែន​ដែក​ខ្នាត​ធំ​ មាន​ប្រវែង ៩,៦ម៉ែត្រ និង​ទទឹង៣ម៉ែត្រ ដោយ​​មាន​ឧបករណ៍​បង្ក​ភាព​ងាយស្រួល​ជា​ច្រើន​យ៉ាង​ និង​មាន​បន្ទប់​គេង ។ ក្រៅ​ពី​នេះ​ថែម​ទាំង​មាន​

នាយក​រដ្ឋ​មន្ត្រី​​ហ្វាំង​ឡង់​ គេ​ច​ផុត​​ពី​កា​រ​វាយ​ប្រហារ​​​​ដោយ​កាំ​បិត​

Posted: 23 Oct 2012 01:03 AM PDT

នាយក​រដ្ឋ​មន្ត្រី​​ហ្វាំង​​ឡង់​
នាយក​រដ្ឋ​មន្ត្រី​​ហ្វាំង​ឡង់​ លោក​ JYRKI KATAINE ​កាល​ពី​ថ្ងៃ​​ទី​​២២ ​​តុលា ​បាន​គេ​ចផុត​​ពី​ការ​​​វាយ​​ប្រហារ​​ដោយ​​កាំ​បិត​​ពី​សំណាក់​​បុរស​ម្នាក់​​ពេល​លោក​​ចុះ​ទៅ​​​​ធ្វើ​យុទ្ធ​នា​ការ​​ឃោស​នា​​បោះ​ឆ្នោត​​​​ក្រុ​​ង​​នៅឯ​ក្រុង​ TURKY ​​​​ភាគ​ខាង​លិច​​ប្រទេស ។​​កា​សែ​ត​​ហ្វាំង​ឡង់​ HELSINGIN SANOMAT រាយ​ការណ៍​​​​ថា បុរស​​ម្នាក់​​បាន​រំកិល​ខ្លួន​​មក​​ក្បែរ​​នាយក​រដ្ឋ​មន្ត្រី​​ ហើយ​លួច​​​បញ្ចេញ​​កាំបិត​​ពី​ហោ​ប៉ាវ​​របស់

ប្រធានា​ធិប​តី​​​បេ​ណាំង​គេ​ចផុត​​ពី​ការ​បំពុល​

Posted: 23 Oct 2012 01:03 AM PDT

ប្រមុខ​រដ្ឋ​បេ​ណាំង​
​ក្នុង​សន្និ​សីទ​​សារ​ព័ត៌​មាន​​មួយ​ កាល​ពី​​ថ្ងៃ​ទី​​២២ តុលា ​នៅ​ទី​​ក្រុង​​កូ​តូ​​នូ ​រដ្ឋ​​អាជ្ញា​​បេ​ណាំង ​លោក​​ជូ​ស្ទីន ​ហ្សេ​​ណា​មេ​តូ​ ​ឱ្យ​​​ដឹង​ថា ​​មនុស្ស​៣​នាក់​​​ត្រូ​វ​ចាប់​​ខ្លួន​​ឃុំ​​ឃាំង​​ កាលពី​​ថ្ងៃ​ទី​​២២ ​តុលា​ នៅ​ក្រុង​​កូ​តូ​​នូ​ ព្រោះ​​ជាប់​សង្ស័យ​​ពី​ប​ទប៉ុន​ប៉ង​​បំពុល​​ប្រមុខ​រដ្ឋ​​បេ​ណាំង ​លោក​បូ​​នី​ យីយី ។​

ការជួប​តទល់​គ្នា​​តាមទូរទស្សន៍​លើក​ទី​3​រវាង​បេក្ខ​ជន​ប្រធានាធិបតី​អាមេរិក​

Posted: 23 Oct 2012 01:03 AM PDT

លោកអូបាម៉ា​និងលោក​មីត រ៉ូមនី​ក្នុង​ការជួប​ដេញ​ដោល​តាម​ទូរទស្សន៍ ​លើក​ចុង​ក្រោយ​
ប្រធានាធិបតីចប់​អាណត្តិ​អាមេរិក​​លោក​បារ៉ាក​់​អូបាម៉ា ​និងគូប្រជែង​នៃគណបក្ស​សាធារណ​រដ្ឋ​លោក​មីត ​រ៉ូម​នី ​កាលពី​ថ្ងៃទី​២២ តុលា ​បានជួប​ដេញ​ដោលគ្នា​តាម​ទូរទស្សន៍​លើក​ទី​៣​ដែលជា​លើក​ចុង​ក្រោយ​មុនការបោះ​ឆ្នោត​ប្រធានាធិបតី​នាថ្ងៃទី៦ វិច្ឆិកា ខាងមុខ​នេះ ។ ​ការ​ដេញ​ដោលគ្នា​ចុង​ក្រោយ​នេះ​ផ្តោត​លើ​នយោ​បាយ​សេដ្ឋកិច្ច​​និងនយោបាយ​ការបរទេស ។

ខ្ទើយ​មូ​ស្ល៊ីម​ម៉ា​ឡេ​ស៊ី​ចាញ់​ក្តី​សុំ​តុប​តែង​ខ្លួន​ជា​ស្ត្រី​

Posted: 23 Oct 2012 01:01 AM PDT


​​ក្រុ​ម​ខ្ទើយ​មូស្ល៊ីម​ម៉ា​ឡេ​ស៊ី​ចំនួន​៤​នាក់​ បាន​ចាញ់​ក្តី​ជំ​ទាស់​នឹង​ច្បាប់​អ៊ិ​ស្លាម​ដែល​ហាម​ពួកគេ​តែង​ខ្លួន​ជា​ស្រី​​ ។ អ្នក​ទាំង​៤​នោះ​ប្រើ​ឈ្មោះ​ជា​ស្ត្រី​ភេទ​ជំនួស​ឈ្មោះ​ដើម​ខ្លួន​ឯង​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ញឹក​ញាប់​ពី​បទ​តុប​តែង​កាយ​ជា​ស្រី​និង​ពាក់​គ្រឿង​អលង្កា​រផ្សេង​ៗ​នៅ​លើ​ខ្លួន​ ។

រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​​៩០អង្គឧទ្ទិស​កុសល​ថ្វាយ​ព្រះមហាវីរក្សត្រ​ ព្រះនរោត្តម សីហនុ

Posted: 23 Oct 2012 01:00 AM PDT

រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​​៩០អង្គឧទ្ទិស​កុសល​ថ្វាយ​ព្រះមហាវីរក្សត្រ​ ព្រះនរោត្តម សីហនុ
ខេត្តស្វាយរៀង ៖ ​​​ថ្ងៃទី២៣ ​តុលា ២០១២ ​វេលាម៉ោង​៩​ព្រឹក នៅ​សួន​​ដើមពោធិ៍​ព្រឹក ​​ក្រុង​ស្វាយរៀង លោក​អភិបាល​​ អភិបាល​រង​​ខេត្ត ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់អាវុធ ពុទ្ធ​បរិស័ទ​ប្រមាណ​ជា​៥ពាន់​នាក់ បាន​មកជួប​ជុំ​គ្នាគោរពព្រះ​វិញ្ញាណក្ខន្ធ​ និងសូត្រមន្ត ​បង្សុកូល រាប់បាត្រ ប្រគេន​​ព្រះ​សង្ឃ​​៩០អង្គ ដែល​និមន្ត​មកពីវត្ត​ក្នុង​ក្រុង​ស្វាយរៀង ​​ដើម្បីវេរប្រគេន​​ឧទ្ទិស​​ព្រះរាជ​កុសល​ថ្វាយព្រះ​​

គ.ជ.ប នឹង​ប្រកាស​​លទ្ធ​ផល​​បណ្តោះ​អាសន្ន​ អ្នក​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ឆ្នាំ​២០១២ ​នៅថ្ងៃទី​២៥ តុលា

Posted: 23 Oct 2012 12:58 AM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ គ.ជ.ប ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​​១៩ តុលា ២០១២ ​បាន​ឱ្យ​ដឹង​ថា គ.ជ.ប ​សូម​ជូន​ដំណឹង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ជាតិ និង​អន្តរជាតិ​​ អ្នក​សង្កេត​ការណ៍​​ជាតិ អន្តរជាតិ ឱ្យ​បាន​ជ្រាប​ថា នៅថ្ងៃទី​២៥ តុលា ២០១២ ​

យុវបុរស​កម្ពុជា​​ដំបូងគេ​​ព្យាយាម​យកទង់​ជាតិ​ទៅដោត​​លើ​ទីខ្ពស់​នៃ​ភ្នំ​អេវ៉េរ៉េស​បានស្លាប់​​ដោយសារ​ចាញ់​សម្ពាធ

Posted: 23 Oct 2012 12:55 AM PDT

រាជ​ធានី​ភ្នំពេញ ៖ យុវបុរសជនជាតិ​ខ្មែរដំបូងគេបង្អស់ ដែលបានឡើងទៅលើ​ភ្នំ​អេវ៉េរ៉េសជាភ្នំខ្ពស់ជាងគេបំផុត​នៅលើពិភព​លោក ស្ថិតក្នុង​ប្រទេស​នេប៉ាល់នោះ បានទទួលមរណ​ភាពហើយកាលពីវេលាម៉ោង​១១យប់ ថ្ងៃសុក្រទី១៩ តុលា ២០១២ បន្ទាប់ពី​ឡើងបាន​ត្រឹមតែ​កម្ពស់ជិត​៤០០០​ម៉ែត្រ​​ប៉ុណ្ណោះ ដើម្បី​​ទៅ​ដោត​ទង់​ជាតិ​កម្ពុជា​​នៅ​ទី​ដែល​​ខ្ពស់​បង្ហាញ​ពីមោទន​ភាព​កម្ពុជា ។

សុខ ចាន់​ថន បុក​ពោះ​ ព្រោះ​កើត​បូស​ដៃ ខណៈ​ព្រឹត្តិការណ៍​វាយ​សី​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​ឈាន​ចូល​មក​ដល់​

Posted: 23 Oct 2012 12:53 AM PDT

សុខ ចាន់​ថន
រាជ​ធានីភ្នំពេញ​ ៖​ ​ព្រឹត្តិការណ៍ប្រកួត​​​​កីឡា​វាយ​សី​ជ្រើស​រើស​ជើង​ឯក​​​​ប្រចាំ​ឆ្នាំ​​២០១២​ ​កាន់​តែ​​​​​ខិត​ចូល​​​​មក​ដល់​​​​​ ស្រប​ពេល​​​ដែល​​​បណ្តា​ក្លិប​​​​ជា​ច្រើន​​​​​បាន​បញ្ជូន​​​កីឡា​ករ​​​​​ឆ្នើម​​​​របស់​ខ្លួន​​​​​មក​ចូល​រួម​​​​​ប្រកួត​​​​យ៉ាង​​​​ផុស​ផុល​​​​ដែរ​នោះ​​​ ​​​​​កីឡា​ករ​​ឆ្នើម​​​​​ផ្នែក​​វាយ​សី​​​​​ល្បី​​ឈ្មោះ​​​​សុខ​ ចាន់​ថន​​ ​បាន​សម្តែង​​​​​​ក្តី​​​បារម្ភ​យ៉ាង​​ខ្លាំង​បន្ទាប់​​ពី​​​​​​​​ដៃ​ខាង​ស្តាំរបស់​​លោក​​​​​ដែល​កើ​ត​​បូស​​​​​​​​មិនទាន់​ជា​​សះ​​ស្បើយ​​​នៅ​ឡើយ​​ ។​​​

ផល សោភ័ណ្ឌ ពុះ​ពារ​ការពារ​ខ្សែក្រវាត់​​លើក​ដំបូង​

Posted: 23 Oct 2012 12:50 AM PDT

រា​ជ​ធានីភ្នំពេញ​ ៖​ ​ក្រោ​យ​ដណ្តើម​​​​បាន​​ខ្សែ​ក្រវាត់​​​​ស្រា​បៀ​​រ​​​កម្ពុជា​ពី​​​​កីឡា​ករ​​ វង្ស​ ណយ​​​ ​ដែល​ជា​​ជើង​ខ្លាំង​​​​មក​ពី​ក្លិប​​​​កង​​ពល​តូច​​​លេខ​​​៣១​ កាល​ពី​​​​ជាង​ពីរ​ខែ​មុន​​ កីឡា​ករ​​​វ័យ​ក្មេង​​​ ផល​ សោភ័ណ្ឌ​​ អ្នក​ប្រដាល់​​​ល្បី​ឈ្មោះ​​​​មក​ពី​ក្លិប​​​​តា​ឡី​ដំរី​មាន​ប្ញទ្ធិ​ បាន​អះ​អាង​​ថា ​នឹង​ពុះ​ពារ​​​​ការ​​ពារ​​​ខ្សែ​ក្រវាត់​​​​​មួយ​នេះ​​​មិន​ឱ្យ​​កីឡា​ករ​ណា​​​ម្នាក់​ឆក់​​​យក​​ទៅ​វិញ​​បានឡើយ​​ ​ព្រោះ​ជា​​​​ខ្សែ​ក្រវាត់​​​លើក​ដំបូង​​​​​ក្នុង​អាជីព​​​​ជា​កីឡា​ករ​​​ប្រដាល់​​​របស់​ខ្លួន​ ។​ លោក​និយាយ​​​​​ថា សព្វ​​ថ្ងៃ​​​​លោក​

ព្រះ​សង្ឃ​​១០៩​អង្គ ​តាអាចារ្យ​ យាយ​ជី​ឧបាសក​ឧបាសិកា​​ និង​ប្រជា​​ពល​រដ្ឋ​​​រៀបចំ​ពិធី​សូត្រ​មន្ត​​បង្សុកូល​ រាប់​បាត្រ

Posted: 23 Oct 2012 12:40 AM PDT

ពិធី​ធ្វើ​បុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ព្រះវិញ្ញាណ​ក្ខន្ធ​
ខេត្ត​​ព្រះ​សីហនុ ៖ ​ព្រឹក​ថ្ងៃទី​២៣ តុលា​ ២០១២ ​នៅ​​វិមាន​ឯក​រាជ្យ​​ខេត្ត​ ​លោក​ជំទាវ​ ប្រាក់ ​ច័ន្ទ​សុខា អភិ​បាល​​រង​ខេត្ត​​​បាន​ដឹក​នាំ​មន្ត្រី​​ក្រុម​ការ​ងារ​ព្រះ​សង្ឃ​ តាអាចារ្យ​​ យាយ​ជី​ ឧបាសក​ឧបាសិកា កងក​ម្លាំង​ប្រដាប់​អាវុធ ​សិស្សា​នុ​សិស្ស​ លោក​គ្រូ​អ្នក​គ្រូ និង​ប្រជា​ពល​រដ្ឋ​​​​ប្រមាណ​៧.០០០​នាក់ ​រៀបចំ​ពិធី​សូត្រ​មន្ត​បង្សុកូ​ល រាប់​បាត្រ​ព្រះ​សង្ឃ​​ចំនួន​១០៩​អង្គ ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ដល់ព្រះ​​វិញ្ញាណក្ខន្ធព្រះ​បាទ​​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​ព្រះ​វរ

ការ​ចរចា​ជាតិ​ស៊ីរី​​​នឹង​ចាប់​​ផ្តើម​ក្នុង​​ពេល​ឆាប់​ៗ

Posted: 23 Oct 2012 12:36 AM PDT

ចំណុច​​ត្រួត​ពិនិត្យ​មួយ​​របស់​ពួក​បះ​បោរ​​ស៊ីរី​​នៅ​អីុដ​លីប
លោក​ហូ សេន​ អា​មៀរ​​អាប់​ដូលឡា​ហ៊ី​អាន​ អនុរដ្ឋមន្ត្រី​​ការ​បរ​ទេស​​​​​អីុរ៉ង់​​ថ្លែង​​កាល​ពី​ថ្ងៃទី​២២ តុលា ​នៅទី​ក្រុង​​​តេហេរ៉ង់​ថា ការ​ចរចា​​ជាតិ​ស៊ីរី​​​នឹង​ចាប់​ផ្តើម​​​នា​ពេល​ឆាប់​ៗ​នេះ ។​អ្នក​ការ​ទូត​​ជាន់​ខ្ពស់​​​នោះ​របស់​​អីុរ៉ង់​​​អះអាង​ថា ​បណ្តា​តំណាង​​​របស់​គ្រប់​មជ្ឈ​ដ្ឋាន​​ស៊ីរី​​ក្នុង​នោះ​​រួម​មាន​​បណ្តា​​ជន​ជាតិ​ភាគ​តិច​​​បណ្តា​គណបក្ស​នយោ​បាយ​​ បណ្តា​ក្រុម​ប្រឆាំង​​ ព្រម​ទាំង​​រដ្ឋា​ភិ​បាល​​នឹង​ជួប​ប្រជុំ​​​​គ្នា​ក្នុង

ស្បែក​ជើង​ចម្លែក​នៅ​បាត​មាន​លក្ខណៈ​ជា​ធ្មេញ​មនុស្ស

Posted: 23 Oct 2012 12:34 AM PDT


សារព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ម៉ារៀន​ណា ហ្វេនទិក និង​លោក​​ដូមីនិកយ៉ាំង អ្នក​ចេញម៉ូដ​ជន​ជាតិ​អង​់គ្លេស​​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​ផលិត​ស្បែ​ក​ជើងម៉ូដថ្មីដែល​នៅ​​បាត​​ជា​រូប «ធ្មេញ​មនុស្ស» ចំនួន​១.០៥០​ដើម ច្នៃ​ពី​បា្លស្ទិក​​ជំនួស​បាត​ជ័រ​ទូទៅ ។​

អ្នក​ទោស​ហ្វ៊ីលីពីន​រួម​គ្នា​រាំ​តាម​បទ​ភ្លេង​ហ្គាំង​ណាំ​ស្តៃ

Posted: 23 Oct 2012 12:33 AM PDT


អ្នក​ទោស​ជា​ច្រើន​នាក់​នៅ​មន្ទីរ​កែ​ប្រែ​ និង​ឃុំ​ឃាំង​ក្នុង​ខេត្ត​សេប៊ូ (Cebu)ប្រទេស​ហ្វ៊ីលីពីន បាន​ជួប​ជុំ​គ្នា​រាំ​តាម​លំនាំ​បទ​ភ្លេង ហ្គាំង​ណាំ​ស្តៃ របស់​តារាចម្រៀង​កូរ៉េ ។​ទោះ​បីជា​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​អ្នក​ទោស​គ្រប់​រូប​គ្មាន​ការ​រួញ​រាទេ បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ហាត់​ប្រាណ​របស់​ពន្ធ​នាគារ ហើយ​រាំ​តាម​បទ​ភ្លេង​​ហ្គាំង​ណាំ​ស្តៃ​ស្រុះ​គ្នា កាលពី​ថ្ងៃទី​​២៩ កញ្ញា។ ​

តុប​តែង​ឆ្កែ​ប្រកួត​ប្រជែង​សម្រស់​នៅ​អាមេរិក​

Posted: 23 Oct 2012 12:31 AM PDT


កូន​ឆ្កែ​​​ស៊ី​វ៉ាវ៉ា​ ត្រូវ​គេ​តុប​តែង​ខ្លួន​​ ដើម្បី​​ចូល​រួម​​​ក្នុង​ពិធី​ថុម​គីន​ សាក្វេ​​ ដក​ ប៉ារ៉េត​(Tomp​kins Square Dog Parade)​នៅ​ទី​ក្រុង​​ញូវ​យ៉ក​ សហរដ្ឋ​អាមេរិក​ ។ការ​ចិញ្ចឹម​​សត្វ​ និង​ពិធី​​ប្រកួត​ប្រជែង​​លើ​សម្រស់​សត្វ​ចិញ្ចឹម​​នា​ពេល​បច្ចុប្បន្ន​​ កំពុង​មាន​ការ​​ពេញ​និយម​នៅ

អាហ្សង់​ទីន​​​បន្ថយ​អាយុ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​​នៅ​ត្រឹម​16​ឆ្នាំ

Posted: 23 Oct 2012 12:06 AM PDT

ស្ត្រី​មេ​ដឹក​នាំ​​អាហ្សង់ទីន
​រ៉យទ័រ​បាន​ផ្សាយ​ថា​ ​ព្រឹទ្ធ​សភា​អា​ហ្សង់​ទីន​​​បាន​យល់ព្រម​​​លើ​ច្បាប​់​បោះ​ឆ្នោត​ថ្មី​​ កាល​ពី​ថ្ងៃ​ទី​​១៧​ តុលា​ ដែល​ប្តូរ​អាយុ​​​របស់​អ្នក​មាន​សិទ្ធិបោះ​ឆ្នោត​​ពី​ច្បាប់​ដើម​​១៨​ឆ្នាំ​ទៅ​១៦​ឆ្នាំ​វិញ។តាម​របាយការណ៍​ពី​​ក្រុង​​ប៊ុយ​ណូស៊ែ​​របស់​អាហ្សង់ទីន​​​ បញ្ជាក់ថា​ ព្រឹទ្ធ​សភា​​​​បាន​អនុ​ម័ត​សេច​​ក្តី​ព្រាង​​ច្បាប់​​នោះ​ ក្នុង​​សំឡេង​​លើស​លប់​​៥២​ទល់​នឹង​​៣​ ដោយ​ដំណាក់​កាល​បន្ត​​គឺ​បញ្ជូន​​ទៅ​សភា​​ពិចារណា​​

បិទ​ស្លាក​ផ្តល់​កម្លាំង​ចិត្ត​អ្នក​ចង់​លោត​ពី​លើ​ស្ពាន​ធ្វើ​អត្ត​ឃាត​

Posted: 23 Oct 2012 12:06 AM PDT


​​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​​ កូរ៉េ​ខាង​ត្បូង​​មាន​តួ​លេខ​​មនុស្ស​ធ្វើ​អត្ត​ឃាត​​ច្រើន​​នៅ​ក្នុង​ក្រុម​ប្រទេស​​​​អភិវឌ្ឍន៍​​ និង​ក្នុង​អំឡុង​ពេល​៨​ឆ្នាំ​​ចុង​ក្រោយ​​​ ឬ​​ជា​មធ្យម​​ក្នុង​មួយ​ថ្ងៃ​​ជិត​៤៣​នាក់​ ។ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​​ អាជ្ញាធរ​ក្រុង​សេ​​​​អ៊ូល​ បាន​​ចាត់​វិធានកា​រ​​​ការ​ពារ​​​ ដោយ​បិទ​ស្លាក​បដា​ក្នុង​អត្ថ​ន័យ​​ក្រើន​រំលឹក​សតិ​ស្មារតី​​ និង​ផ្តល់​ជា​កម្លាំង​ចិត្ត​ ដូច​ជា​​ តើ​ពិសា​បាយ​​ហើយ​ឬ​​នៅ ជា​ដើម​​ ។

ផ្ទៃ​មេឃ​មាន​ភាព​ស្រស់​ស្រាយ​បង្ហាញ​ថា​​មាន​អាកាស​ធាតុ​ល្អ

Posted: 23 Oct 2012 12:06 AM PDT

ផ្ទៃ​មេឃ​មាន​ភាព​ស្រស់​ស្រាយ​បង្ហាញ​ថា​​មាន​អាកាស​ធាតុ​ល្អ
​​រូប​ភាព​ថត​​ពីលើ​យន្ត​ហោះ​ ដឹក​អ្នក​​ដំណើរ​​​ប៊ូអីុ​ង​៧៧៧​ បង្ហាញ​ឱ្យ​ឃើញ​ដុំ​ពពក​​អណ្តែត​នៅ​លើ​​លំហ​អាកាស​ ភាគ​ខាង​ត្បូង​​រដ្ឋ​តិច​សាស់​ ក្បែរ​ទី​ក្រុង​​សាន​អាន់​តូនី​ញ៉ូ​ សហរដ្ឋ​អាមេរិក​​ ដែល​ស្ថិត​ក្នុង​រយៈ​កម្ពស់​​ជាង​​១០​គីឡូម៉ែត្រ​ ។ការ​បង្ហាញ​​ទេស​ភាព​ដ៏​ស្រស់​ត្រ​

សឹង្ហ សាវ៉ន ជួប ហ៊ឹម សារ៉ាន់ ចំណែក​សៅ ប៊ុន​នឿន ជួប ឡុង សុវណ្ណពៅ នៅ​សង្វៀន CTN ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​

Posted: 23 Oct 2012 12:04 AM PDT

សឹង្ហ សាវ៉ន (ឆ្វេង) ជួប ហ៊ឹម សារ៉ាន់ (ស្តាំ)
រាជ​ធានីភ្នំពេញ​​ ៖​ ​​ការ​ជួបគ្នា​​​រវាង​​​ សឹង្ហ​ សាវ៉ន​ មក​ពី​​​ក្លិប​សិង្ហ​កីឡា​​​​​​ជា​មួយ​​​ ហ៊ឹម​​ ​សារ៉ាន់​​ មក​ពី​សមា​គម​​​​កីឡា​ប្រដាល់​​​​ក្រសួង​​​ការ​ពារ​​​ជាតិ​នៅ​លើ​សង្វៀន​​​​​ទូរ​ទស្សន៍​​ CTN ​ថ្ងៃ​សុក្រ​ ទី​​២៦ តុលា ​ខាង​មុខ​​នេះ មិន​​មាន​​​អ្វី​ដែល​​​ត្រូវ​ចាប់​អារម្មណ៍​​​​ឡើយ ព្រោះ​​​​ពួក​គេ​​​​​​​ទាំង​ពី​​រ​​នាក់​ធ្លាប់​​​​​ប៉ះ​គ្នា​​​​ជា​ច្រើន​លើក​​​​​ ក្នុង​នោះ​​សាវ៉ន មាន​សំណាង​​ស្គាល់​ឈ្នះ​​​តិច​ណាស់​​​ ។ ​

លោក សាប់ រ៉ា​ឌី ​ក្លាយ​ជា​តា​រា​សម្តែង​ ដោយ​សារ​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​ក្រុម​ហ៊ុន​

Posted: 22 Oct 2012 11:43 PM PDT

លោក សាប់ រ៉ា​ឌី
រាជ​ធានីភ្នំពេញ​ ៖ លោក សាប់ រ៉ា​ឌី គឺ​ជា​តា​រា​សម្តែង​ក្នុង​កម្ម​វធី​តន្ត្រី My TV ដែល​ក្រុម​របស់​លោក​មាន​សមាជិក​​៥​នាក់​រួម​ទាំងរូប​លោក ។ លោក សាប់ រ៉ា​ឌី ​ត្រូវ​បាន​គេ​ដឹ​ង​ថា ​លោក​មិន​ត្រឹម​តែ​ធ្វើ​ជា​តា​រា​សម្តែង​នោះ​ទេ ​តែ​លោក​គឺ​ជា​អ្នក​ផលិត​កម្ម​វិធី​ឱ្យ​ស្ថានីយ​ទូរទស្សន៍ CTN និង​ជំនួយ​​ការ​របស់​លោក​សុវណ្ណ​រិទ្ធី ហៅ​លោក​តា​វ៉ិច​ទ័រ​ផង​ដែរ ។

បុរស​ជនជាតិ​​ស្វ៉ីស​​ម្នាក់​ចាក់​​.កខ្លួន​ឯង​​នៅ​មុខ​បន្ទប់​នៃ​សណ្ឋា​គារ​មរកត​

Posted: 22 Oct 2012 11:37 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ស្វ៉ីស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​​រង​របួស​​ធ្ងន់ ដោយ​សារ​យក​កូន​​កាំបិត​ចាក់​.កខ្លួន​ឯង​​នៅ​លើ​រាន​ហាល​មុខ​​បន្ទប់​​លេខ​ ១០៩ ជាន់​ទី​១ នៃ​សណ្ឋា​គារ​​មរកត បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​​១២​និង​១០​នាទី​​ ថ្ងៃត្រង់ ថ្ងៃទី​២៣ តុលា ២០១២ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៧ ​ក្នុងសង្កាត់​​មនោរម្យ ​ខណ្ឌ​៧​មករា ​ហើយ​ត្រូវ​បាន​​គេ​ដឹក​បញ្ជូន​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ឈ្មួញ​ទុច្ចរិត​​ប្រើ​ល្បិច​លាក់​ប្រេង​ម្រះ​ព្រៅ​ភ្នំ​​​ 524​លីត្រ​​​តាម​ជញ្ជាំង​រថយន្ត​

Posted: 22 Oct 2012 11:30 PM PDT

ឈ្មួញ​ទុច្ចរិត​​ប្រើ​ល្បិច​លាក់​ប្រេង​ម្រះ​ព្រៅ​ភ្នំ​​​ 524​លីត្រ​​​តាម​ជញ្ជាំង​រថយន្ត​
ខេត្ត​ពោធិ៍​សាត់ ៖ ​​​​រថ​យន្ត​​ចំណុះ​៥​តោន​ មួយ​គ្រឿង​ ម៉ាក​មីត​ស៊ុយ​ប៊ី​ស៊ី​ ដែល​មាន​កា​ប៊ីន​​​​​​ពណ៌ស​ តួ​ខ្លួន​​ពណ៌​ខៀវ​លា​យ​បៃ​តង​ ពាក់​ស្លាក​លេខ​​ ភ្នំពេញ​​ 3B1043 បាន​ត្រូវ​​នគរបាល​​ស្រុក​វាល​វែង​​​ចាប់​ឃាត់​​​ កាល​ពី​​វេលា​ម៉ោង​​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​​២១​ តុលា​ នៅ​មុខ​អធិការ​ដ្ឋាន​​ ស្រុក​ ដោយ​​សង្ស័យ​លួច​ដឹក​ប្រេង​​ម្រះ​ព្នៅ​ភ្នំ​ខុស​ច្បាប់​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៣ តុលា ២០១២

Posted: 22 Oct 2012 11:26 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៣ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​

ឆក់​កា​បូប​នៅ​ទឹក​ថ្លា​ដេញ​ចាប់​បាន​ម្នាក់​នៅ​ខណ្ឌ​ទួល​គោក​ ប្រជា​ពល​រដ្ឋ​​បញ្ចេញ​កំហឹង​

Posted: 22 Oct 2012 11:26 PM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ចឃាត់​បាន​
រាជ​ធានីភ្នំពេញ​ ៖ ជន​សង្ស័យ​​ឆក់​កា​បូប​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​ប៉ូលិស​ខណ្ឌ​​សែន​សុខ សហការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ ដេញ​​ចាប់​​បាន ​កាល​ពី​វេ​លា​ម៉ោង​​៧​និង​​៥​នាទី​យប់​ថ្ងៃ​ទី​២២ តុលា ២០១២ នៅ​ចំណុច​​ផ្ទះ​លេខ​​២​បេ ផ្លូវ​លេខ​៦១៤ សង្កាត់​បឹង​កក់​ទី​២ ខណៈជន​សង្ស័យ​រូប​នោះ​​ និង​បក្ស​ពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​ សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ពី​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​​តាម​មហា​វិថី​

យុវជន​​បង្កើត​កម្ម​វិធី​កម្សាន្ត​ជុំ​គ្នា​ជា​លក្ខណៈ​មិត្ត​ភាព​លុប​បំបាត់​​បក្ស​ពួក​និយមនិងការប្រើ​គ្រឿង​ញៀន

Posted: 22 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​​ក្នុង​កម្ម​វិធី​កម្សាន្ត​របស់​យុវ​ជន​ជា​លក្ខណៈ​មិត្ត​ភាព
ខេត្ត​បន្ទាយ​មានជ័យ ៖ កាល​ពី​ថ្ងៃ​បុណ្យភ្ជុំ​បិណ្ឌ​ធំ​​(១៥ តុលា ២០១២)​នៅ​វត្ត​គោកក្តួច ស្រុក​មង្គល​បុរី ​​ក្រុម​យុវជន​យុវនារី​បាន​បង្កើត​កម្ម​វិធី​កម្សាន្ត​សប្បាយ​​រួមគ្នា​លក្ខណៈ​មិត្ត​ភាព​ ដើម្បី​លុប​បំបាត់​ការ​និយម​បក្ស​ពួក​​បង​តូច​​ បង​ធំ​ និង​លុប​បំបាត់​ការ​ប្រើ​គ្រឿង​ញៀន នៅ​ពេល​អនាគត ។​

​ផ្លូវលំ​មួយខ្សែ​មុខ​រោង​ចក្រ​ស្បែក​ជើង​​យីហោ​ម៉ឹងតាកំពត​ខូច​ខាត​ធ្ងន់ធ្ងរ​

Posted: 22 Oct 2012 11:00 PM PDT

​ផ្លូវលំ​មួយខ្សែ​មុខ​រោង​ចក្រ​ស្បែក​ជើង​​យីហោ​ម៉ឹងតាកំពត​ខូច​ខាត​ធ្ងន់ធ្ងរ​
ខេត្តកំពត ៖ ​​ផ្លូវ​លំ​មួយ​ខ្សែ​​​​មាន​ប្រវែង​ជាង​​​២០០ម៉ែត្រ​ ត​ភ្ជាប់​​ពី​​ផ្លូវបំបែក​​មុខ​រោង​ចក្រ​​​ស្បែក​ជើង​កំពត​ ស្ថិត​ក្នុង​ភូមិ​ទ្វីបខាងត្បូង ​​សង្កាត់​អណ្ដូងខ្មែរ ​ក្រុងកំពត​​ បាន​​រង​ការ​ខូច​ខាត​​ស្ទើ​រ​តែ​​ធ្វើ​ដំណើរ​មិន​កើត​ ​។ ​ផ្លូវ​លំ​មួយខ្សែ​នេះ​​​ថ្វី​ដ្បិត​​មិន​វែង​​ប៉ុន្មាន​​ ​ប៉ុន្តែ​​​​មាន​សារសំខាន់​​ណាស់​សម្រាប់​​ការ​ដឹក​ជញ្ជូន​​សម្ភារ​​របស់​រោង​ចក្រ​ស្បែ​ក​​​ជើង​​​នាពេល​បច្ចុប្នន្ន​​នេះ ។

ទឹក​ថ្នាំ​គីមី​ចម្រាញ់​មាស​ខុស​ច្បាប់​នៅ​ស្រុក​ភ្នំ​ព្រឹក​ហូរ​ចូល​អូរ​ធម្ម​ជាតិ មនុស្ស​និង​សត្វ​ពាហនៈ​ប្រឈម​គ្រោះ​ថ្នាក់

Posted: 22 Oct 2012 10:50 PM PDT

គោ​​ប្រជា​ពល​រដ្ឋ​​ដែល​​ពុល​​ទឹក​​ថ្នាំ​​គីមី​​ក្នុង​​អូរ
ខេត្ត​បាត់​ដំបង​ ៖ ​ ​មាន​សេចក្តី​រាយ​ការណ៍​ថា មេ​គោ​២​ក្បាល​ទៀត​ហើយ​បាន​ងាប់​ដោយ​សារ​ពុល​ទឹក​ថ្នាំ​ដែល​មាន​សារធាតុ​គីមី​ដ៏​សាហាវ​ដែល​ធ្លាយ​ចេញ​ពី​អាង​ស្តុក​របស់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​កាល​ពី​ព្រឹ​ក​ថ្ងៃទី​១៧ តុលា នៅ​ចំណុច​អូរ​មួយ​កន្លែង​ក្នុង​ភូមិ​ភ្នំ​ព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំ​ព្រឹក។ វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​​ដែល​ក្រុម​អ្នក​ធ្វើ​អាជីវ​កម្ម​​​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ស្រុក​ភ្នំ​ព្រឹក បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ ធ្វើ​ឱ្យ​រាល​ដាល​ដល់​សុខ​ភាព​

ចោ​រ​ប្លន់​បាញ់​ថៅកែ​ទិញ​ស្រូវ​ស្លាប់​ម្នាក់ និង​រង​របួស​3​នាក់​យក​អស់​ប្រាក់​100​លាន​រៀល

Posted: 22 Oct 2012 10:40 PM PDT

ថៅ​កែ​ទិញ​ស្រូវ​ដែល​​រង​​របួស​​ធ្ងន់​​ធ្ងរ​​ត្រូវ​​បាន​​នាំ​​ទៅ​​សង្គ្រោះ​ 
ខេត្ត​ពោធិ៍​សាត់​ ៖ ថៅកែ​ទិញ​ស្រូវ​​​២នាក់​​ត្រូវ​ក្រុម​ចោរ​​ប្រដាប់​អាវុធ​​​បាញ់​​ធ្លាយ​ក្បាល​​​ និង​បាក់​ភ្លៅ​​​ ឯកម្មករ​​២នាក់​ទៀត​​​រង​របួស​ស្រាល​​រួច​យក​លុយ​អស់​ជិត​១០០លាន​រៀល​​​ហើយ​​ជិះ​ម៉ូតូ​​គេច​ខ្លួន​​ទៅ​បាត់​ ។ អំពើ​ប្លន់​​ដ៏​សាហាវ​នេះ​បាន​កើត​​​ឡើង​នៅ​ខាង​លិច​​ផ្សារ​បត់​រំដួល​​ប្រហែល​​​១.០០០​ម៉ែត្រ​​ ស្ថិត​ក្នុង​ឃុំ​ផ្ទះរុង​ ស្រុក​ភ្នំ​ក្រវាញ​ កាល​ពី​វេលា​ម៉ោង​​​៦និង​៤០​នាទី​​ល្ងាច​ថ្ងៃ​ទី​​២១ តុលា ។

វ​រនាវី​ទោ​ទាហាន​ជើង​ទឹក​សង្ស័យ​មនុស្ស​បាញ់​ស្លាប់​តែ​គេ​រៀប​ចំ​ធ្វើ​ជាអ​ត្ត​ឃាត

Posted: 22 Oct 2012 10:30 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជ​ធានីភ្នំពេញ ៖ លោក​វរនាវីទោកង​ទ័ព​ជើងទឹក​ម្នាក់​ត្រូវ​បាន​ឃាតករ​មិនស្គាល់​មុខ​បាញ់​សម្លាប់​នៅពេល​​​រក​រឿងប្រពន្ធ​ដែល​លែង​លះ​គ្នា​ បន្ទាប់​ពី​លោក​បាន​ចុះ​ចោល​​ផ្ទះ​អស់​រយៈ​​ពេល​ជាង​១​ឆ្នាំ ​មក​ហើយ ។ ប៉ូលិស​និយាយថា បន្ទាប់​​​ពីបាញ់​សម្លាប់​​ ឃាតករ​បាន​រៀបចំ​​​ធ្វើ​ជា​​រឿង​​​អត្ត​ឃាត​ទៅវិញ​ដោយ​​​ដាក់​ឱ្យ​ដេក​ស្លាប់​លើ​រាន​ហាល​​ក្រោយ​ផ្ទះ ។ ហេតុ​ការណ៍នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​​វេលាម៉ោង​៧និង​៣០នាទី​យប់ ថ្ងៃទី​២១ តុលា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!