Koh Santipheap Daily

Koh Santipheap Daily


​អង្គ​ការ​ខេម​រា​ចែក​អំណោយ​​ដល់​កុមារ​ក្រីក្រ​​ ​កំព្រា និង​ងាយ​រង​គ្រោះ​ចំនួន​៤២១​នាក់​មក​ពី​សង្កាត់​​ចំនួន​៦​ក្នុង​ខណ្ឌ​ឫស្សីកែវ

Posted: 25 Oct 2012 01:06 AM PDT

ការ​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ ​កំព្រា និង​ងាយ​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​អង្គ​ការ​​ខេមរា​​កាល​ពី​ព្រឹក​​ថ្ងៃទី​២៥ តុលា ២០១២ ​បាន​រៀបចំពិធីចែក​អំណោយ​​​ដល់​កុមារ​ក្រីក្រ​ កំព្រា និង​ងាយ​រង​គ្រោះ​ចំនួន​​៤២១​នាក់ ​មក​ពី​សាលា​បឋម​សិក្សា​​ចំនួន​៧​​ក្នុងសង្កាត់​ចំនួន​៦ ក្នុង​ខណ្ឌ​ឫស្សីកែវ​ក្រោម​​អធិបតី​ភាព​លោក​ឃ្លាំង ហួត ​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​និង​ជា​អភិ​បាល​​ខណ្ឌ​ឫស្សីកែវ ព្រមទាំងមាន​ការ​ចូលរួម​ពី​​មន្ត្រី​រាជការ​ អាជ្ញាធរ​មូល​

ចោរ​លួចខោអាវ​លោត​ចូល​ស្រះ​​ហែលគេច​​ចុះឡើង​អស់ខ្យល់សន្លប់ស្តូក

Posted: 25 Oct 2012 01:05 AM PDT

ចោរ​លួចខោអាវ​លោត​ចូល​ស្រះ​​ហែលគេច​​ចុះឡើង​អស់ខ្យល់សន្លប់ស្តូក
ក្រុងប៉ោយប៉ែត ៖ ​ចោរស្ទើរ​​ភ្លើង​ម្នាក់​លោតចុះ​ទឹក​ស្រះក្នុងបរិវេណ​កាស៊ីណូ ផ្កាយប្រាំ ​ហើយ​​ហែលគេចចុះឡើង​ទាល់តែអស់ខ្យល់​ ទើបប្រគល់​​ខ្លួន​ឱ្យ​សមត្ថ​កិច្ច​​ និងអ្នកស្រុកដែល​នាំគ្នា​​ព័ទ្ធ​​ជុំវិញ​ស្រះ ក្រោយពីធ្វើស​កម្ម​ភាពចូលលួច​​ខោអាវអ្នកស្រុក​មួយគ្រួសារ​​រស់នៅ​ក្បែរ​កន្លែងកើតហេតុ ក្នុង​ភូមិ​ក្បាល​ស្ពាន​​១ សង្កាត់​​​​ប៉ោយប៉ែត កាលពីវេលាម៉ោង​ជិត​៦​ព្រឹក​ថ្ងៃទី២៥ តុលា ២០១២ ។

ជនសង្ស័យ​​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​​៣​នាក់​ក្នុង​ចំណោម​​បក្ស​ពួក​​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន

Posted: 25 Oct 2012 01:02 AM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ច​​ឃាត់​ខ្លួន​បាន​
ខេត្ត​កណ្តាល ៖ ​ជនសង្ស័យ​​៣​នាក់​​ក្នុង​ចំណោម​​បក្ស​ពួក​៥​នាក់​ដែល​​ដើរ​​ធ្វើ​សកម្ម​ភាព​​គាស់​ផ្ទះ​​​ប្រជា​ពល​រដ្ឋ​​លួច​​យក​ម៉ូតូ​​ពេល​យប់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គ​ស្នួល ចាប់​ឃាត់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​​ដក​ហូតបាន​​វត្ថុ​តាង​​ដែលជា​ឧបករណ៍​សម្រាប់​​ធ្វើ​សកម្ម​ភាព​​មួយ​ចំនួន រួម​នឹង​​ម៉ូតូ​​៣​គ្រឿង​ដែល​​មាន​ការ​សង្ស័យ​​ថា ពួក​​គេ​លួច​ពី​តាម​ផ្ទះរបស់​ប្រជា​ពល​រដ្ឋ​ទៀត​ផង​។​

សម្តេច​តេជោ ហ៊ុន សែន ​នឹង​ដឹក​នាំ​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​​នា​ព្រឹក​ថ្ងៃទី​​២៦ តុលា

Posted: 25 Oct 2012 12:56 AM PDT

រាជធានីភ្នំពេញ ៖ បើ​គ្មាន​​ការ​ប្រែ​ប្រួល​ទេ គណៈ​រដ្ឋ​មន្ត្រី​​​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​​អង្គរបស់​​ខ្លួន​ក្រោម​​អធិបតី​ភាព​សម្តេច​​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រក​ម្ពុជា នៅ​វេលា​ម៉ោង​៨​ព្រឹក ​​ថ្ងៃទី​​២៦ តុលា ២០១២ ​ក្នុង​វិមាន​​សន្តិ​ភាព​ទីស្តី​ការនាយក​រដ្ឋ​មន្ត្រី​ ។

លោក​រដ្ឋ​មន្ត្រី​​ខៀវ កាញារីទ្ធ ​បើក​សិក្ខា​សាលា​ស្តីពីការ «ការ​ប្រើប្រាស់​ភាសា​ខ្មែរ​តាមប្រព័ន្ធ​ផ្សព្វ​ផ្សាយ»

Posted: 25 Oct 2012 12:46 AM PDT

រាជធានីភ្នំពេញ ៖ ​កាលពីវេលាព្រឹកថ្ងៃទី​២៥ ​តុលា ២០១២ លោកខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​​ព័ត៌មាន​អញ្ជើញ​​ចូលរួម​បើក​សិក្ខា​សាលា​ស្តីពីការ «ការប្រើប្រាស់​ភាសា​ខ្មែរ​តាមប្រព័ន្ធ​​ផ្សព្វ​ផ្សាយ»​ ​​ដែលរៀបចំឡើង​​ដោយ​ក្រុម​ប្រឹក្សា​​ជាតិ​ភាសាខ្មែរ (ក.ជ.ភ.ខ) សហការជា​មួយ​ក្រសួង​ព័ត៌មាន​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក​រដ្ឋ​មន្ត្រី​ប្រទេស​ប្រ៊ុយ​ណេ​ត្រូវបាន​អនុ​ញ្ញាត​ជួប​សំណេះ​សំណាល​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន​

Posted: 25 Oct 2012 12:44 AM PDT

សម្តេច​តេជោ​មាន​ប្រសាសន៍​​ក្នុងពិធី​សំណេះ សំណាល​
រាជធានីភ្នំពេញ ៖ មុន​នឹង​ប្រារព្ធ​​ពិធី​​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​ក្រុម​ប្រឹក្សា​​សហ​គមន៍​​សង្គម​-វប្ប​ធម៌​​អាស៊ាន​​លើក​ទី​៨ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រក​ម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ​តុលា បាន​អនុ​ញ្ញាត​ឱ្យ​​ប្រតិភូ​រដ្ឋ​មន្ត្រី​​ក្រុម​ប្រឹក្សា​សហ​គមន៍​សង្គម-វប្ប​ធម៌​អាស៊ាន​​លើក​ទី​៨ ​ដឹក​នាំ​ដោយ​លោក PEHIN DATO HAJI HAZAIR ABDOULLAH រដ្ឋ​មន្ត្រី​​ប្រទេស​ប្រ៊ុយ​ណេ

សម្តេចតេជោហ៊ុន សែន ៖ ​រដ្ឋ​មន្ត្រី​​​ក្រុម​ប្រឹក្សា​​​សហគមន៍​សង្គម​-វប្បធម៌​អាស៊ាន​មាន​តួនាទី​​អភិវឌ្ឍន៍​ធនធានមនុស្ស

Posted: 25 Oct 2012 12:44 AM PDT

សម្តេច​​អគ្គ​​​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ ​សម្តេច​​អគ្គ​​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​នៃព្រះ​រាជាណាចក្រ​កម្ពុជា​​​មានប្រសាសន៍​បញ្ជាក់​ថា ​រដ្ឋ​មន្ត្រី​ក្រុម​ប្រឹក្សា​​សហគមន៍​​សង្គម-វប្បធម៌អាស៊ាន មានតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​អភិវឌ្ឍន៍​ធនធាន​មនុស្ស​​​ ការ​កសាង​​សង្គម​មួយ​ដែល​ធានា​ដល់​សុខុមាល​ភាព​ប្រជាជន​​ មានយុត្តិធម៌ក្នុងសង្គម​​ មាន​ការ​ពារ​សិទ្ធិ​មនុស្ស​​​ជា​មូលដ្ឋាន​​​​ មាន​ការ​​​ធានាស្ថិរភាព

បិទ​វគ្គ​បំប៉ន​បច្ចេក​ទេស​គ្រូ​បង្វឹក​​​ជំនាញ​​តេក្វាន់ដូ​

Posted: 25 Oct 2012 12:39 AM PDT

ការ​បើក​វគ្គ​បំប៉ន​ជំហាន​តេក្វាន់​ដូ​
រាជ​ធានីភ្នំពេញ​ ៖​ ​វគ្គ​បំប៉ន​​បច្ចេក​ទេស​​​​គ្រូ​បង្វឹក​​ជំនាញ​​តេ​ក្វាន់​ដូ​​​​​ដែល​ចាប់​​ផ្តើម​​​​​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​​​១៤​ តុលា ​កន្លង​មក​​​នោះ​​​​ មក​​ដល់​ថ្ងៃ​ទី​​​​២៤​ តុលា​ ​ឆ្នាំ​​២០១២​ ​បាន​បញ្ចប់​​​​​ជា​ស្ថាពរ​​​ ហើយ​ពិធី​​​​បិទ​វគ្គ​​​​ត្រូវ​បាន​រៀប​ចំ​​ធ្វើ​​​​​នៅ​​ស្នាក់​ការ​​​​​គណៈ​​​កម្មា​ធិការ​​​​ជាតិ​​អូ​ឡាំ​ពិក​​​​​កម្ពុជា​​ ដោយ​មាន​​​ការ​អញ្ជើញ​​​​​ចូល​រួ​ម​​​ជា​អធិប​តី​ពី​លោក​​​​​វ៉ាត់​ ​ចំរើន​​ ​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំ​ពិក​​​កម្ពុជា​ ផ្តល់​​​​ជា​កិត្តិ​យស​​​​​ចែក​​​វិញ្ញា​បន​បត្រ​​​​ដល់​សិក្ខា​កាម​​​​​ដែល​ចូល​រួម​​​​វគ្គ​បណ្តុះ​បណ្តាល​​​ចំនួន​​២៧​​​នាក់ផង​ដែរ​ ។​

ជន​ស្ទាវ​៣នាក់​ព្រួត​ចាក់​មន្ត្រី​​ប៉េអឹម​ម្នាក់របួស​​ត្រូវ​ចាប់ខ្លួន

Posted: 25 Oct 2012 12:38 AM PDT

ជន​ស្ទាវ​៣នាក់​ព្រួត​ចាក់​មន្ត្រី​​ប៉េអឹម​ម្នាក់របួស​​ត្រូវ​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​មន្ត្រី​​ប៉េអឹមម្នាក់​បានរ​ងរបួសយ៉ាងដំណំ ​ដោយសារ​ក្រុមជន​​អន្ធពាល​៣នាក់ ​ព្រួតគ្នា​​ចាក់នឹង​កាំបិត​ចិតបន្លែ​​ចុង​ស្រួច ខណៈ​​ពួកគេឡើង​ទៅ​វាយ​យុវជន​ម្នាក់នៅលើ​ផ្ទះជួល​មួយកន្លែង​​ហើយ​ជនរងគ្រោះបាន​ចូល​ទៅឃាត់ ​និង​ចាប់​ខ្លួន​ក្រុម​ជន​ស្ទាវ​​ ក៏​ត្រូវ​​ពួកគេ​ធ្វើ​សកម្មភាព​ចាក់ឱ្យ​​របួសតែម្តង ។

អាមេ​រិក​ និង​​​កូរ៉េ​ខាង​ត្បូង​​សង្កត់​ធ្ងន់​​លើ​ការ​​រា​រាំង​​នុយ​​​ក្លេ​អ៊ែរ​​រួម​​

Posted: 25 Oct 2012 12:32 AM PDT


​រដ្ឋ​មន្ត្រី​​ការ​​ពារ​​​​ប្រទេស​​អាមេរិក​​ លោក​ LEON PANETTA និ​ងសម​ភាគី​​កូរ៉េ​​ខាង​ត្បូង​​ លោក​គីម ​​​ក្វា​​ន​ជីន ​កាល​ពី​​ថ្ងៃ​ទី​​២៤ ​តុលា ​នៅ​​ក្រុង​​​វ៉ា​​ស៊ិន​តោន​​បាន​​​ព្រម​ព្រៀង​​គ្នា​​​សង្កត់​​ធ្ងន់​​លើ​​នយោ​​បាយ​​រា​រាំង​​រួម​ ដើម្បី​​ប្រឈម​​មុខ​នឹង​​ការ​​​គំរាម​​កំហែង​​នុយ​ក្លេ​អ៊ែរ​​នៅ​ឧ​ប​ទ្វីប​​កូរ៉េ ។​

អាមេ​រិក​ និង​​​កូរ៉េ​ខាង​ត្បូង​​សង្កត់​ធ្ងន់​​លើ​ការ​​រា​រាំង​​នុយ​​​ក្លេ​អ៊ែរ​​រួម​​

Posted: 25 Oct 2012 12:32 AM PDT


​រដ្ឋ​មន្ត្រី​​ការ​​ពារ​​​​ប្រទេស​​អាមេរិក​​ លោក​ LEON PANETTA និ​ងសម​ភាគី​​កូរ៉េ​​ខាង​ត្បូង​​ លោក​គីម ​​​ក្វា​​ន​ជីន ​កាល​ពី​​ថ្ងៃ​ទី​​២៤ ​តុលា ​នៅ​​ក្រុង​​​វ៉ា​​ស៊ិន​តោន​​បាន​​​ព្រម​ព្រៀង​​គ្នា​​​សង្កត់​​ធ្ងន់​​លើ​​នយោ​​បាយ​​រា​រាំង​​រួម​ ដើម្បី​​ប្រឈម​​មុខ​នឹង​​ការ​​​គំរាម​​កំហែង​​នុយ​ក្លេ​អ៊ែរ​​នៅ​ឧ​ប​ទ្វីប​​កូរ៉េ ។​

មជ្ឈ​មណ្ឌល​​តេក្វាន់​ដូ រំពឹង​មាន​អ្នក​ជួយ​គាំទ្រ​​ក្រោយ​ថ្ងៃ​​បើក​សម្ពោធ​

Posted: 25 Oct 2012 12:31 AM PDT

មជ្ឈ​មណ្ឌល​​តេក្វាន់​ដូ ដែលសង្ឃឹម​មាន​​អ្នក​ជួយ​គាំទ្រ​​នៅ​ថ្ងៃ​បើក​សម្ពោធ​
រាជ​ធានីភ្នំពេញ​​ ៖​ ​ប្រភព​​ពី​សហ​ព័ន្ធ​​​​​កីឡា​​តេ​ក្វាន់​ដូ​​​​​កម្ពុជា​​​ បាន​ប្រកាស​ឱ្យ​ដឹង​ថា ​​នៅ​ថ្ងៃ​ទី​​​​២៦​ តុលា ​នេះ​​​មជ្ឈ​មណ្ឌល​​​តេ​ក្វាន់​ដូ​​​​ដ៏​ធំ​​​ និង​​​​​ថ្មី​​​​សន្លាង​​​​​​មួយ​ស្ថិត​​នៅ​ក្នុង​​​​បរិវេណ​​​ពហុ​កីឡ​ដ្ឋាន​​​​ជាតិ​​​​អូ​ឡាំ​ពិក​​​​​​ នឹង​​​ធ្វើ​ការ​​​​ដាក់​​​សម្ពោធ​​ជា​ផ្លូវ​ការ​​​​ ហើយ​ដោយ​​​​​​មាន​ការ​អញ្ជើញ​​​​​​ចូល​រួម​​​ជា​អធិប​តី​​​ភាព​ពី​សំណាក់​​​​លោក​ជំទាវ​​​​ឧប​នាយក​រដ្ឋ​មន្ត្រី​​​​​​ប្រចាំ​ការ​ ម៉ែន​​ សំអន​​​ ​​​រដ្ឋ​មន្ត្រី​​​​​ក្រសួង​​ទំនាក់​​​​​​​​​ទំនង​​​​​​រដ្ឋ​​សភា​ព្រឹទ្ធ​សភា​​ ​និង​​​អធិការ​​​​កិច្ច​​​​​​ ។

ឃាត់​ខ្លួន​​ជន​បាញ់​បោះ​​សេរី​​ម្នាក់​​រួម​ជា​មួយ​​ម៉ូតូ​​មួយ​​គ្រឿង​​ ខណៈ​​ពេល​ធ្វើ​​សកម្ម​ភាព​បាញ់​៤​គ្រាប់​​

Posted: 24 Oct 2012 11:44 PM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
​រាជធានីភ្នំពេញ ៖ ​យុវជន​​២​ក្រុម​​បង្ក​ជម្លោះ​​វាយ​តប់​គ្នា​​រហូត​បាញ់​បោះ​​សេរី​ចំនួន​​​៤​គ្រាប់​ បណ្តាល​ឱ្យ​​ធ្លុះ​កញ្ចក់​​មីត​ធីង​ម៉ាត​ និង​របួស​​ជើង​​ប្រធាន​​ក្រុម​​សន្តិ​សុខ​ម្នាក់ ។ ហេតុ​ការណ៍​​បាញ់​បោះ​​សេរី​នេះ​កើតឡើង​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​​២៤ តុលា ​នៅមុខ​មីត​ធីង​ម៉ាត ​តាម​ផ្លូវ​​លេខ​៥៣​កែង​ផ្លូវ​លេខ​១១៨ ​ក្នុងសង្កាត់​ផ្សារ​ថ្មី​ទី​១ ​ខណ្ឌ​ដូនពេញ ។

ផាន់ ម៉ូនីកា ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ

Posted: 24 Oct 2012 11:34 PM PDT

ផាន់ ម៉ូនីកា
រាជ​ធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រា​លី​អស់​រយៈ​ពេល​ជា​ង​មួយ​ខែ ចាប់​ពី​ថ្ងៃ​ទី​១៦ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២១ តុលា ២០១២ ផាន់ ម៉ូនី​កា ក៏​បាន​ត្រឡប់​មក​វិញ​អម​ជា​មួយ​នឹង​តា​រា​​ជា​ច្រើន​រូប​ទៀត​ ជា​ពិសេស​​គឺ​លោក សុខ រក្សា ​ដែល​ម្នាក់​ៗ​ប្រកប​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ ​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​យល់​ថា នាង​មិន​សូវ​សប្បាយ​​ចិត្ត​សោះ​សង្ស័យ​​ថា​នាង​អាច​នឹង​មាន​បញ្ហា​ចំពោះ​ការ​ងារ​សិល្បៈ ឬ​ក៏​ជម្លោះ​​ជា​​មួយ​មិត្ត​ភក្តិ​ដែល​រួម​ដំណើរ​​ជា​មួយ​គ្នា​នោះ​ជា​មិន​ខាន​ទេ បើ​ទោះ​បី​ជា​នាង​សើច​​

រិត សម្ផស្ស ​ប្រកាស​ដូ​រ​ក្លិប​ពេល​វិល​ចូល​សង្វៀន​​​ប្រដាល់​ជា​ថ្មី​

Posted: 24 Oct 2012 11:29 PM PDT

រាជធានី​ភ្នំពេញ ៖ ​ទើប​តែ​ប្រកាស​​លា​ឈប់​ពី​សង្វៀន​ប្រដាល់​​បានមួយខ្យល់​សោះ​ កីឡាការិនី​​រិត សម្ផស្ស ​អ្នកប្រដាល់ស្រី​​ក្នុង​ក្លិប​​បឹង​ទំពុន ​ស្រាប់តែបញ្ជាក់​ឱ្យ​ដឹង​ថា នាង​នឹង​​ហក់​ចូល​​ក្នុងពិភព​ប្រដាល់​​​ឱ្យ​បាន​ដូច​ដើម ។ ​ទោះ​យ៉ាង​ណា ​នា​ង​អះអាង​ថា លទ្ធភាព​នោះ​គឺទាល់​​តែ​បាន​​ដោះ​ដូរក្លិប​ ខណៈ​ដែល​គ្រូបង្វឹក​របស់​នាង​​ ក៏ប្រាប់​ឱ្យ​ដឹង​​ថា យល់ព្រម​ចេញលិ​ខិ​ត​​​​លា​ឈប់​ឱ្យ​នាង​ ​ដោយ​មិនបង្ក​​ការលំបាក​​ដល់​នាង​ឡើយ​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ តុលា ២០១២

Posted: 24 Oct 2012 11:28 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៥ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សមត្ថកិច្ច​នាំ​នារី​ដៃ​ដល់​ទៅ​ឆែកឆេរ​​ផ្ទះ​ និង​ឱ្យ​បរិ​យាយ​ពី​ដំណើរ​រឿង​ធ្វើ​ឃាត​​​អតីត​កញ្ញា​ឯក​ហ្វ្រេ​ស៊ីហ្គើល​

Posted: 24 Oct 2012 11:25 PM PDT

ស្ត្រីជាប់ចោទ​ដែល​ត្រូវ​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​​ចម្រុះ​​មាន​មន្ត្រី​ប៉ូលិស​​ មន្ត្រី​តុលា​ការ​ និង​មន្ត្រី​​អាជ្ញា​ធរ​​​បាន​នាំ​នារី​ជន​ដៃ​ដល់​ឈ្មោះ​សឹម គឹម​ហេង ហៅ​ស៊ុន​ ជីង​ស៊ីង ​ក្នុង​ករណី​​ចាប់​ជំរិត​​សម្លាប់​អតីត​កញ្ញា​​ឯក ហ្វ្រេស៊ីហ្គើល​​ លីម ស្រីពេជ្រ ​ហៅ​ម៉ី (ឈ្មោះ​រៀប​ការ លីម យូវីម៉ី) ​ទៅ​ឆែកឆេរ​​ពិនិត្យ​ក្នុង​ផ្ទះ​​ជួល​របស់​​នាង​ក្នុង​សង្កាត់​បឹង​​ត្របែក ​ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃទី​​២៥ តុលា ​២០១២ ​ដើម្បី​ស្វែង​​រក​វត្ថុ​​តាង​ពាក់​ព័ន្ធ​​បទ​ល្មើស​​ និង​បក្ស​ពួក​ជា​បន្ត​ទៀត ព្រម​ទាំង​ឱ្យ​​​បរិយា​​យ​ពី​ដំណើរ​រឿង​ធ្វើ​ឃាត​

តើ​ផ្សារ​​ត្រី​ពោធិ៍​​សាត់​បន្ត​គំរាម​​កំហែង​​ដល់​វត្ត​​ពាល​ញែក​​រហូត​ឬ​​យ៉ាង​ណា​​?

Posted: 24 Oct 2012 11:15 PM PDT

តើ​ផ្សារ​​ត្រី​ពោធិ៍​​សាត់​បន្ត​គំរាម​​កំហែង​​ដល់​វត្ត​​ពាល​ញែក​​រហូត​ឬ​​យ៉ាង​ណា​​?
ខេត្ត​ពោ​ធិ៍​សាត់​ ៖ ​​ម​ក​ដល់​ពេល​នេះ ​​​ផ្សារ​​ត្រី​​​ពោធិ៍​សាត់​​នៅ​តែ​​លក់​​ជាប់​​​នឹ​ង​​របង​​វត្ត​ពាល​​ញែក​​ដដែល​​ ទោះ​បី​​​កន្លង​មក​​ព្រះ​សង្ឃ​​ គណៈ​​កម្មការ​​អាចារ្យ​ និង​ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​​សំណូម​ពរ​​យ៉ាង​ទទូច​​ដល់​អាជ្ញា​ធរ​​​​ឱ្យ​ជួយ​​រៀប​ចំ​​ទៅ​​ដាក់​នៅ​កន្លែង​​​ផ្សេង​​​​ឱ្យ​ឆ្ងាយ​​ពី​ទី​អារាម​​ក៏​ដោយ ។​​ ​បញ្ហា​នេះ​​បាន​ធ្វើ​​​ឱ្យ​​មហា​ជន​​រិះ​គន់​​​​ដោយ​​មិន​ដឹង​​ថា​អាជ្ញា​ធរ​​​​អស​​មត្ថ​​ភាព​ ឬ​ក៏​ក្រុម​​គណៈ​​កម្មការ​​​​រៀ​ប​ចំ​

​រាប់​​លាន​នាក់​​រយៈ​ពេល7​​ថ្ងៃ​​​​គោរព​​ព្រះ​​វិញ្ញាណ​ក្ខន្ធ​​នៅ​មុខ​​ព្រះ​​រាជ​វាំាង​​ មហា​ជន​​វាយ​តម្លៃ​​ការ​រក្សា​​សន្តិ​សុខ​​​បាន​​ល្អ​ឥត​​​ខ្ចោះ​​

Posted: 24 Oct 2012 11:00 PM PDT

រាជ​ធានី​ភ្នំ​ពេញ​​​ ៖ គ្រាន់​តែ​​បាន​ទទួល​ដំណឹង​​ថា​​ព្រះ​​មហា​វី​រ​ក្សត្រ​​ សម្តេច​​ព្រះ​​នរោ​ត្តម​ សីហនុ ​យាង​ចូល​​ព្រះ​​ទិ​វង្គត​​ភ្លាម ​​ព្រះ​សង្ឃ​ ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​ទូទាំង​ប្រទេស​​ ក៏​ដូចជា​​រាជ​រដ្ឋា​ភិបាល​​ អាជ្ញា​ធរ​​​គ្រប់​លំដាប់​​ថ្នាក់​ពិត​​ជាមាន​ភាព​​​ក្តុក​ក្តួល​​ ស្តាយ​​​ស្រណោះ​​យ៉ាង​ក្រៃលែង​​នូវ​ការ​បាត់បង់​​ សម្តេច​​ព្រះ​​​​មហា​វី​រ​​ក្សត្រ​ដ៏​ឆ្នើម​ ។ ក្នុង​​រយៈ​​ពេល​ប៉ុន្មាន​​ថ្ងៃ​កន្លង​​​មក​​នេះ ​​ទាំង​រាជ​រដ្ឋា​ភិបាល​ ​គណៈ​កម្មា​

ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​​សិង្ហ​បុរី​​បញ្ជា​​​​ទិញ​​យន្ត​​ហោះ​AIRBUS​ធុន​ធំ​ 25​គ្រឿង​​ទៀត​

Posted: 24 Oct 2012 10:57 PM PDT

​យន្ត​ហោះ​ A380 ​របស់​​ក្រុម​ហ៊ុន​​សាំង​កា​​ពួរ​​អ៊ែរ​ឡាយ​​
ក្រុម​ហ៊ុន​​ផលិត​​យន្ត​ហោះ​​អឺ​រ៉ុប​ AIRBUS ​​​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​​​២៤ តុលា ​ថា ក្រុម​​ហ៊ុន​​អាកាស​​ចរណ៍​​សិង្ហ​បុរី​​សាំង​​​កា​ពួរ​​អ៊ែរ​ឡាយ​​នឹង​បញ្ជា​​​​​ទិញ​​យន្ត​ហោះ​​​ដឹក​ជញ្ជូន​​​ធុន​ធំ​​​២៥​គ្រឿង​​ថែម​ទៀត​ ​ក្នុង​នោះ​​មាន​យន្ត​​ហោះ​​យក្ស​​​២​ជាន់​ ​A380 ចំនួន​​៥​គ្រឿង ​​និង​យន្ត​​ហោះ​​ A350-900​ចំនួន​​២០​គ្រឿង ។

ជន​ប្រមឹក​កំណាច​ឃោរ​ឃៅ​ដុត​ផ្ទះ​ខ្លួន​ឯង​និង​ផ្ទះ​ម្តាយ​ក្មេក​និង​កាត់​ម្រាម​ដៃ​ស្តាំ​ក្លែម​ស្រា

Posted: 24 Oct 2012 10:50 PM PDT

ជនប្រមឹក​
ខេត្ត​រតនគិរី​​ ៖ ជន​ប្រ​មឹក​ម្នាក់​ដែល​​ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួ​សារ​ជា​ញឹក​ញាប់ ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ខ្លួន​មក​អប់​រំ​ណែ​នាំ​ ហើយ​ឱ្យ​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួ​សារ​វិញ តែ​លើក​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មក​កាន់​ស្នង​ការដ្ឋាន​នគរ​បាល​​ខេត្ត​កសាង​សំណុំ​រឿង​ចូល​សាលា​ដំបូង​ដើម្បី​ផ្តន្ទា​ទោស​តាម​​ផ្លូវ​ច្បាប់​ បន្ទាប់​ពី​ជន​ម្នាក់​នេះ​កាន់​តែ​គំរក់​ហា៊ន​ដល់​ដុត​បំ​ផ្លាញ​លំនៅ​ឋាន​ឪពុក​ម្តាយ​​ក្មេក​​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​ជា​មួយ​ ។

រយៈ​​ពេល​7​​​ថ្ងៃ​​​​ រាប់​​​លាន​​នាក់​​​គោរព​​​ព្រះ​​​វិញ្ញាណ​​ក្ខន្ធ​​​នៅ​​មុខ​​​ព្រះ​​​រាជ​​វាំង​​​មហា​​ជន​​​វាយ​​តម្លៃ​​​ការ​​រក្សា​​​សន្តិ​​សុខ​​​​បាន​​​ល្អ​​ឥត​​​​ខ្ចោះ​​

Posted: 24 Oct 2012 10:40 PM PDT

រាជ​ធានី​ភ្នំ​ពេញ​​​ ៖ គ្រាន់​តែ​​បាន​ទទួល​ដំណឹង​​ថា​​ព្រះ​​មហា​វី​រ​ក្សត្រ​​ សម្តេច​​ព្រះ​​នរោ​ត្តម​ សីហនុ ​យាង​ចូល​​ព្រះ​​ទិ​វង្គត​​ភ្លាម ​​ព្រះ​សង្ឃ​ ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​ទូទាំង​ប្រទេស​​ ក៏​ដូចជា​​រាជ​រដ្ឋា​ភិបាល​​ អាជ្ញា​ធរ​​​គ្រប់​លំដាប់​​ថ្នាក់​ពិត​​ជាមាន​ភាព​​​ក្តុក​ក្តួល​​ ស្តាយ​​​ស្រណោះ​​យ៉ាង​ក្រៃលែង​​នូវ​ការ​បាត់បង់​​ សម្តេច​​ព្រះ​​​​មហា​វី​រ​​ក្សត្រ​ដ៏​ឆ្នើម​ ។ ក្នុង​​រយៈ​​ពេល​ប៉ុន្មាន​​ថ្ងៃ​កន្លង​​​មក​​នេះ ​​ទាំង​រាជ​រដ្ឋា​ភិបាល​ ​គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​ចំ​​បុណ្យ​​ជាតិ​ និង​អន្តរ​ជាតិ និង​អាជ្ញា​ធរ​​​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​​​​រៀប​ចំ​ចាត់​ចែង ​​ទាំង​ព្រះ​​​រាជ​ពិធី​​​

ក្រុម​ចោរ​6​នាក់​ចូល​ប្លន់​រ​កព្រះ​សំរឹទ្ធិ​មាន​តម្លៃ​រក​មិន​ឃើញ​កាប់​ម្ចាស់​ផ្ទះ​របួស ប៉ូលិស​តាម​ប្រមាញ់​ចាប់​បាន​3​នាក់

Posted: 24 Oct 2012 10:30 PM PDT

ជន​សង្ស័យ​​៣​​នាក់​​ត្រូវ​​កម្លាំង​​ប៉េ​អឹ​ម​​ចាប់​ខ្លួន​​បាន
ខេត្ត​កោះ​កុង ៖ ​កាលពីវេលាម៉ោង​៨​​យប់​ថ្ងៃ​ទី​២០ តុលា ​​​ចោរមួយ​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់ ​ជិះ​អូប៊័រ​​​កាត់​សមុទ្រ​ ប្រដាប់​ដោយ​កាំ​ភ្លើង​​​​​និង​កាំបិតពូថៅគ្រប់ដៃ ​​បាន​ចូល​ទៅ​ប្លន់​ផ្ទះ​គ្រួសារ​​ពល​រដ្ឋ​មួយ​​​រស់នៅ​​​ក្នុង​​​ភូមិ​សំរុងតាកែវ ​ឃុំ​ព្រែក​ខ្សាច់ ​ស្រុកគិរី​​សាគរ​ ។ ​​ក្នុង​​សកម្ម​ភាព​ប្លន់​នេះ​​ ក្រុម​​ចោរបាន​​កាប់​​​បុរស​​ជា​មេគ្រួសារ​​ឈ្មោះ​សុត ​មាស ​អាយុ​៦៦​ឆ្នាំ ​ជាកសិករ​ មួយ​​ពូថៅ​ចំ​ថ្ងាស​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ​​​​ប្រពន្ធ​ឈ្មោះ​សិទ្ធ ​អែម អាយុ​៤៤​ឆ្នាំ ​និងម្តាយ​ក្មេក​ឈ្មោះ​មឿង ​សុខ ​អាយុ​៨៤​ឆ្នាំ ​ក៏​ត្រូវ​ក្រុម​

ដឹក​ដៃ​គ្នា​ឡើង​ផ្ទះ​សំណាក់​រួម​រ័ក​ពិសម័យ​អូន​និង​បង​ព្រឹក​ឡើង​នួន​ល្អង​ចោទ​ថា​រំលោភ

Posted: 24 Oct 2012 10:20 PM PDT

អ្នកទោសស្នេហា 
រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់​បានក្លាយ​ជាអ្នកទោស​ស្នេហា បន្ទាប់ពី​បាននាំ​នាង​ជា​សង្សារ​​ចូល​ក្រេបទឹក​ឃ្មុំ​ជាលើក​ដំបូងក្នុង​ផ្ទះ​សំណាក់​ដែ​លក្នុងមួយ​រាត្រី​ប៉ុណ្ណោះ​បាន​នាំគ្នា​ឡើង​ឋានសួគ៌ាចំនួន​៥​ដង​ លុះព្រឹកឡើង​​ ក៏​ត្រូវ​​ចាប់​​​ខ្លួន​ដោយ​ចោទប្រកាន់​ថា​ជា​ការ​ចាប់​រំលោភ​​សេព​សន្ថវៈ​​​ ។ ​នេះគឺជា​ការអះ​អាង​របស់​យុវជន​ជា​​អ្នក​ទោស​ស្នេហា​ ។

អតីត​ហ្វ្រេស​ស៊ីហ្គើល​លេខ​1 អ្នក​នាង លីម ស្រី​ពេជ្រ​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​ទារ​ប្រាក់​5​ម៉ឺន​$​និង​សម្លាប់​នៅ​កំពង់​ស្ពឺ

Posted: 24 Oct 2012 10:10 PM PDT

អ្នក​នាង លីម ស្រីពេជ្រ ឬ លីម យូរីម៉ី ដែល​ត្រូវ​រ​ង​គ្រោះ
ខេត្ត​កំពង់​ស្ពឺ ៖ សព​​ស្ត្រី​ម្នាក់​​ត្រូវ​បានគេ​ប្រទះឃើញ​នៅក្នុង​ប្រឡាយ​ទឹក​មួយ​ក្បែរ​រោងចក្រ​កាត់ដេរ​ ដែល​មានទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ល្វា ​ឃុំ​អង្គ​ពពេល ​ស្រុកគង​ពិសី​ នៅវេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ​។ ​បន្ទាប់​ពី​ការប្រទះ​ឃើញ​សព​នោះ​មិន​យូរ​ប៉ុន្មាន​​ក៏​ត្រូវ​បានដឹង​​និងស្គាល់​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ ដែល​តាម​ប្រភពព័ត៌​​មាន​​ជំហាន​ដំបូង​និងមិន​ទាន់​ផ្លូវការ​នៅ​ឡើយ​នោះគឺ​ជាសព​អ្ន​ករងគ្រោះ​ដោយ​ការ​ចាប់​ជំរិត​ទារ​ប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ពីក្រុមគ្រួសារ​នៅ​រាជធានី​ភ្នំពេញ

រយៈ​ពេល​​តម្កល់​​ព្រះ​​បរម​សព​ប្រជា​ពល​រដ្ឋ​​ពី​​គ្រប់​ទិស​​ទី​​នៅ​​តែ​​បន្ដ​​មក​​គោរព​​ព្រះ​​វិញ្ញាណ​ក្ខន្ធ​​ព្រះ​​អ​ង្គ

Posted: 24 Oct 2012 10:00 PM PDT

ប្រជាពល​រដ្ឋ​នៅ​តែ​មក​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហាវី​រ​ក្សត្រ
រាជ​ធានី​​​ភ្នំ​ពេញ ៖ ​​​ព្រះ​រាជ​​​ពិធី​​បុណ្យ​កាន់​​​​ព្រះ​រាជ​មរណ​​ទុក្ខ​​​គម្រប់​​​៧​ថ្ងៃ​​នៃ​ព្រះ​​បរម​សព​​ព្រះ​​ករុណា​​ សម្តេច​​ព្រះ​នរោត​្តម​ សីហនុ ​ព្រះ​មហា​វី​រ​ក្សត្រ​​​បាន​បញ្ចប់​​ទៅ​ហើយ​​​​មែន ​តែ​​ព្រះ​​បរម​សព​នឹ​ង​បន្ត​តម្កល់​​​មិន​តិច​ជាង​​៣​ខែ​​​​​ទេ ​នៅ​ក្នុង​​ព្រះ​បរម​រាជ​វាំង​ ។​ ទោះ​បីជា​ផុ​ត​ថ្ងៃ​កាន់​ព្រះរាជមរណ​ទុក្ខ​​ គម្រប់​​​៧​ថ្ងៃ​​ទៅ​ហើយ​​​ក្តី​ ក៏​​​នៅ​ព្រឹក​ថ្ងៃ​​ទី​២៤ តុលា​ គេសង្កេត​ឃើញ​នៅ​មុខ​ព្រះបរម​រាជ​វាំង​​​​​មាន​​ប្រជាពលរដ្ឋ​ ​ដូន​ជី តាជី​ សិស្សា​​

ផ្ទេរ​តំណែង​លោក​ម៉ៅ ពៅ ស្នង​​ការ​នគរបាល​​ខេត្ត​ព្រះ​វិហារ​ជា​ផ្លូវការ​ព្រឹកនេះ​

Posted: 24 Oct 2012 09:23 PM PDT

រាជធានីភ្នំពេញ ៖ ​នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ តុលា ២០១២នេះ មានពិធីប្រកាសចូលកាន់តំណែង និង ផ្ទេរ​ភារ​កិច្ច​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​វិហារ គឺ​លោក​វរ​សេនីយ៍​ឯកស៊ី គិរី មក​ពីស្នង​ការ​រង​នគរបាល​ខេត្ត​ពោធិ៍​សាត់ ចូល​កាន់​តំណែង​ជាស្នង​​ការ​នគរ​បាល​ខេត្ត​ព្រះ​វិហារ ជំនួស​លោក​ឧត្តម​សេនីយ៍​ត្រី​ម៉ៅ ពៅ ដែល​ត្រូវ​ផ្ទេរ​ភារ​កិច្ចទៅបម្រើ​ការងារ​នៅអគ្គស្នងការ​​នគរ​បាល​ជាតិ​ក្រសួង​មហា​ផ្ទៃវិញ ។

សម្តេច​តេជោ ហ៊ុន សែន ​​បើ​ក​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សហ​គមន៍​សង្គម​ និង​វប្ប​ធម៌​​អាស៊ាន​​លើក​ទី​៨

Posted: 24 Oct 2012 09:21 PM PDT

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំលើកទី៨ នៃក្រុមប្រឹក្សាសហគន៍សង្គម និងវប្បធម៌អាស៊ាន​បានផ្តើមបើកធ្វើនៅ​វិមានសន្តិភាព​ទីស្តីការ​នាយក​រដ្ឋ​មន្រ្តី​នា​ព្រឹកថ្ងៃទី២៥ តុលា ២០១២នេះ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញ​ចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ​តំណាងប្រទេសទំាង៩ទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ និង អង្គទូតប្រទេសជា

អតីត​មន្ត្រី​​អាវុធហត្ថ​​ចាប់​កូន​ស្រីចុង​អាយុ​១២​ឆ្នាំ រំលោភសេព​​សន្ថវៈ

Posted: 24 Oct 2012 08:59 PM PDT

ជនសង្ស័យ
ខេត្ត​កំពង់ចាម ៖ ​អតីត​មន្ត្រី​អាវុធ​​​ម្នាក់​ឈ្មោះ​ឡេង ​សុខ​ម៉េង ​ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​​តា​សុខ ​ឃុំ​ទ្រាន ​ស្រុក​កំពង់​​សៀម ​ត្រូវ​បានចាប់​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​១២​និង​​៣០​នាទី​​ថ្ងៃ​ត្រង់​ថ្ងៃទី​​២៤ តុលា ២០១២ ​នៅ​ក្នុង​បន្ទប់​​ផ្ទះ​ជួល​ផ្ទះ «សំណាក់​ពេញ​ចិត្ត» ​ស្ថិតក្នុងសង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម ​តាម​បញ្ជា​របស់​លោក​រៀល សុភិន ​ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​ខេត្ត​ ដោយ​ជាប់​ចោទ​​ពីបទ​ចាប់​រំលោភ​​សេព​សន្ថវៈ​​កូន​ស្រីចុង​​អាយុ​១២​ឆ្នាំ ​បាន​សម្រេច​រហូត​​ដល់​ទៅ​២​លើក​នា​

លទ្ធផល​​សម័យប្រជុំ​​​លើក​ទី​2នៃ​ព្រឹទ្ធសភានីតិកាល​ទី3

Posted: 24 Oct 2012 08:45 PM PDT

រាជធានី​ភ្នំពេញ ៖ ​អគ្គលេខាធិការ​ដ្ឋាន​ព្រឹទ្ធសភា បានប្រកាស​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី​២២ តុលា ​វេលាម៉ោង​​​៨ព្រឹក ព្រឹទ្ធសភា​​​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​បើក​សម័យ​ប្រជុំ​​លើក​ទី​២ ​នីតិកាលទី៣ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​របស់​​លោក​សាយ ឈុំ ​ប្រធានស្ដីទី​ព្រឹទ្ធសភា​​​ដោយ​មាន​វត្ដមាន​សមាជិក សមាជិកា​ព្រឹទ្ធសភា​ មាន​ចំនួន​​​៥៣​រូប​ ដែល​មាន​របៀប​វារៈ​ដូច​ខាង​ក្រោម​ ៖

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!