Koh Santipheap Daily

Koh Santipheap Daily


រូប​បែប​ថ្មី​​នៃ​ការ​​ទស្ស​នា​​ការ​​ប្រគំ​​តន្ត្រី​​ដ៏​អស្ចារ្យ​ ​និង​ការ​ប្រកួត​បាល់​ទាត់​​

Posted: 28 Sep 2012 11:30 PM PDT

ការ​​ប្រគំ​​តន្ត្រី​​ដ៏​អស្ចារ្យ​ ​និង​ការ​ប្រកួត​បាល់​ទាត់​​
រាជ​ធានី​ភ្នំ​ពេញ​ ​៖ នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​នេះ​ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ​​ នៅ​សាល​តាំងពិព័រណ៍​កោះ​ពេជ្រ​ ស្រា​បៀរ​សឹង្ហា​​​ SIN GHA Beer ដែល​​ជា​ស្រា​​បៀរ​លំដាប់​ថ្នាក់​អន្ដរ​ជាតិ​ នឹង​មាន​រៀបចំ​កម្មវិធី​ដ៏​ប្លែក​អស្ចារ្យ​ និង​ធំ​សម្បើម​លើក​ដំបូង​បំផុត​នោះ​គឺ​ សឹ​ង្ហា​កីឡាដ្ឋាន ​SINGHA STADIUM ដែល​ជា​កម្មវិធី​​​មានការ​រួម​ផ្សំគ្នា​រវាង​ការ​ប្រគំ​តន្ដ្រី​​​ក្នុង​​​ទ្រង់ទ្រាយ​ខ្នាត​ធំ​ មានការ​ចូលរួម​ពី​តារា​ចម្រៀង​​ជា​ច្រើន​រូប​ជួប​គ្នា​ ក្នុង​នោះ​មានការ​ចូលរួម​ពី​តារាចម្រៀង​​ថៃ ​ដឹកនាំ​ដោយ​តារាចម្រៀង​ ​Super Star

កម្ម​វិធី​​អេម​​​ហ្មង​របស់​ Beeline ​នាំ​ភាព​​រំភើប​​រីក​រាយ​​មួ​យ​ទៀត​​ជាមួយ​​​រង្វាន់​ធំ​ផ្តាច់​ព្រ័ត្រ​​

Posted: 28 Sep 2012 11:15 PM PDT

ការ​ចែក​រង្វាន់ធំ​របស់​​ក្រុម​ហ៊ុន​Beeline
រាជ​ធានី​ភ្នំ​ពេញ​ ​ថ្ងៃ​ទី​​២៦ ​កញ្ញា ​ឆ្នាំ​​​២០១២ ​៖ Beeline ដែល​ជា​បណ្ដាញទូរស័ព្ទ​ល្អ​បំផុត​ មាន​សេវា​គ្រប​ដណ្ដប់​គ្រប់​ខេត្ដ​នៅ​ទូ​ទាំង ប្រទេស​កម្ពុជា​ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ទាំងអស់​របស់​ខ្លួន​​ជាមួយ​កម្មវិធី​អេ​ម​ហ្មង​ ។​ ការ​ចាប់ឆ្នោត​ប្រចាំ​ស​ប្ដា​ហ៍​ពី​កម្មវិធី​អេ​ម​ហ្មង​​របស់​ Beeline តែងតែ​ផ្ដល់​ភាព​រំភើប​រីករាយ​ហួស​ពី​ការ​ស្មាន ជាមួយ​រង្វាន់​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ មិន​ថា​នៅ​ទីក្រុង​ ឬ​នៅ​ជន​បទ​ដាច់​ស្រយាល​ឡើយ​ ។

រថយន្ត​ឧត្តម​សេនីយ៍​ទោ​បុក​ជាមួយ​រថយន្ត​លោកអភិបាល​រង​រាជធានី​ភ្នំពេញ

Posted: 28 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​មីត​ស៊ុយ​ប៊ី​ស៊ី​ម៉ុង​តឺ​រ៉ូ​ស៊េរី​ទំនើប​ ពណ៌​ខ្មៅ​ មួយគ្រឿង​ របស់​លោក​​ឧត្តម​សេនីយ៍​ទោ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសមួយ​រូប​ បា​នជួប​គ្រោះ​ថ្នាក់​​បុក​ជាមួយ​រថយន្ត​​​ម៉ាក​ឡង់​គ្រីស្ស័រ​ស៊េរី​២០១២ ពណ៌ខ្មៅ មួយ​គ្រឿង​របស់​លោក​ជ្រាង​ សុផាន់​ អភិបាល​រង​រាជធានី​ភ្នំពេញ​ ចំកង់​ក្រោយ​ បណ្តាល​ឱ្យ​រថយន្ត​ទាំង​​២គ្រឿង​​​​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​។ អ្វី​ដែល​ធ្វើឱ្យមាន

សមត្ថកិច្ច​អន្តរ​ក្រសួង​ចុះ​ឆែក​ឆេរ​និង​បង្ក្រាប​ឌីស្កថត​ចម្លង

Posted: 28 Sep 2012 08:45 PM PDT

សមត្ថ​កិច្ច​ចុះ​ឆែក​ឆេរ​និង​បង្ក្រាប​ឌីស្កថត​ចម្លង
រាជ​ធានីភ្នំពេញ ៖ មន្ត្រី​​សមត្ថកិច្ច​អន្តរ​ក្រសួង​បង្ក្រាប​បទ​ល្មើស​ភាព​យន្ត​ និង​វីដេអូ​បាន​ចុះ​ឆែក​ឆេរ​ និង​បង្ក្រាប​ទីតាំង​លក់​ឌីស្កថត​ចម្លង​ជា​ច្រើន​តូប​នៅ​​ផ្សារ​អូឡាំពិក​ ​ក្នុង​សង្កាត់​អូឡាំ​ពិក ​ខណ្ឌ​ចំការមន ​ដឹក​នាំ​ដោយ​លោក​លី​ សុផាន់​ណា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​សហការ​ជាមួយ​លោក​ សៅ ប៊ុនធឿន អនុប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​បង្ក្រាប​បទល្មើស​ភាព​យន្ត និង​វីដេអូ​ កាល​ពី​រសៀល​ថ្ងៃទី២៧​ កញ្ញា ​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក ឃឹម សារិទ្ធ រដ្ឋលេខា​ធិ​ការ​

កិច្ច​ប្រជុំ​​លើក​ទី​​3 ​រវាង​​​អគ្គ​នាយក​ដ្ឋាន​​គយ​កម្ពុជា​ជាមួយ​ដៃ​គូ​​អភិវ​ឌ្ឍ​ន៍​​

Posted: 28 Sep 2012 08:30 PM PDT

​រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ថ្ងៃ​ទី​​២៧ ​​​​កញ្ញា ​ឆ្នាំ​​​២០១២​​ ​នៅ​សណ្ឋា​គារ​​​ឡឺ​រ៉ូ​​យ៉ាល់​​មាន​​​កិច្ច​​ប្រជុំ​លើក​​ទី​​៣​រវាង​​អគ្គ​នាយក​​​​ដ្ឋាន​គយ​និង​រដ្ឋាករ​​កម្ពុជា ​ជាមួយ​ដៃ​គូ​​អភិ​វឌ្ឍន៍​​ស្តី​ពី​​​​«វ​​ឌ្ឍន​ភាព​​នៃ​ការ​អនុវត្ត​​យុទ្ធ​សាស្ត្រ​​ និង​កម្ម​វិធី​​ការ​ងារ​​​កំណែ​ទម្រង់​​ និង​ទំនើប​​កម្ម​របស់​​អគ្គ​​នាយក​ដ្ឋាន​​គយ​​និង​រដ្ឋា​ករ​​កម្ពុជា​​​​២០០៩​​​-២០១៣»​​ ​​ក្រោម​​អធិប​តី​​ភាព​​​ដ៏​ខ្ពង់​ខ្ពស់​​​​ ​លោក​​ឧប​នាយក​រដ្ឋ​​មន្ត្រី​​ គាត ឈន់ ​រដ្ឋ​មន្ត្រី​​​​ក្រសួង​​សេដ្ឋ​កិច្ច​ និ​ង​ហិរញ្ញ​វត្ថុ​ ​និង​លោក​បណ្ឌិត​ប៉ែន ​ស៊ី​ម៉ន ​ប្រតិ​ភូ​​រាជរដ្ឋា​ភិបាល​​ទទួល​បន្ទុក​​ជា​អគ្គ​នាយក​​គយ

​ក្រុម​​ប្រឹក្សា​​ធុ​រកិច្ច​​​​អាស៊ាន​​​ប្រជុំ​​ពិ​និត្យ​​ផ្តល់​​​ជ័យ​លាភី​​ដល់​ក្រុម​ហ៊ុន​​​​​ឆ្នើម​​របស់​អាស៊ាន​​

Posted: 28 Sep 2012 08:15 PM PDT

​កិច្ច​​​​ប្រជុំ​​ពិ​និត្យ​​ផ្តល់​​​ជ័យ​លាភី​​ដល់​ក្រុម​ហ៊ុន​​​​​ឆ្នើម​​របស់​អាស៊ាន​​
រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ក្រុម​ប្រឹក្សា​​ធុរ​កិច្ច​​អាស៊ាន​​បាន​បើក​កិច្ច​​ប្រជុំ​​នៅ​សណ្ឋា​គារ​​កាំ​បូ​ឌី​យ៉ា​​ណា​ កាល​ពី​​ថ្ងៃ​ទី​​២៨ កញ្ញា ​ដើម្បី​​ពិ​និត្យ​​លទ្ធ​​ភាព​​​​​ផ្តល់​​​​ជ័យ​​លាភី​​ដល់​ក្រុម​​​​ហ៊ុន​​ឆ្នើម​​នានា​​របស់​​អា​​ស៊ាន ។​​ ​ពាន​រង្វាន់​ធុរ​កិច្ច​​អាស៊ាន (ASEAN Business Award-ABA) ​ ​ត្រូវ​បាន​បង្កើត​​ឡើងជា​​ផ្លូវ​ការ​​នៅ​ឆ្នាំ​​​២០០៧​ ​ដោយ​ក្រុម​ប្រឹក្សា​​ធុរ​កិច្ច​​អាស៊ាន ​ដើម្បី​លើក​ទឹក​ចិត្ត​​ទទួល

រថយន្ត​ដឹក​ឥដ្ឋ​ការ៉ូ​ក្រឡាប់​ធ្លាក់​ស្នាម​ភ្លោះ​របួស​ធ្ងន់​​-​ស្រាល​4នាក់

Posted: 28 Sep 2012 08:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ក្រចេះ ៖ យ៉ាង​ហោច​​ណាស់​មនុស្ស​២​នាក់​របួស​ធ្ងន់ និង​​២​នាក់​ទៀតរបួស​ស្រាល​​ក្នុង​​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​ដឹក​​ឥដ្ឋ​ការូ៉​​១គ្រឿង ​កាលពីល្ងាច​ថ្ងៃទី​២៧ កញ្ញា នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៧ ​​ក្នុង​ភូមិ​កាប៉ូ សង្កាត់​អូរ​ឫស្សី​ ក្រុងក្រចេះ ។

កំពុង​ជិះ​ម៉ូតូ​រថយន្ត​បុក​ពីក្រោយ​ដួល​បាក់​ឆ្អឹង​ដង​កាំ​បិត

Posted: 28 Sep 2012 07:45 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​បាក់​ឆ្អឹង​ដង​កាំបិត​ដោយ​សារ​រថយន្ត​មិន​ស្គាល់​ម៉ាក​ មួយ​គ្រឿង​បើក​បុក​ពី​ក្រោយ ខណៈ ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង ​​ហើយ​ក្រោយ​ពី​បុក​រួច​រថយន្ត​នោះ​បាន​បើក​រត់​បាត់​ស្រមោល​ ឯបុរស​រងគ្រោះត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​ភ្លាមៗដែរ​ កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ កញ្ញា​ នៅលើ​​កំណាត់​មហា​វិថី​សហព័ន្ធរុស្ស៊ី​

ជប៉ុន​​ផ្តល់​ជាង14​​ម៉ឺន​​ដុល្លារ​​​អភិវឌ្ឍ​​ន៍​តំបន់​​បោស​​សម្អាត​​​​មីន​​​រួច​​

Posted: 28 Sep 2012 07:30 PM PDT

ជប៉ុន​​ផ្តល់​ជាង14​​ម៉ឺន​​ដុល្លារ​​​អភិវឌ្ឍ​​ន៍​តំបន់​​បោស​​សម្អាត​​​​មីន​​​រួច​​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​នៅ​មជ្ឈ​មណ្ឌល​​សកម្ម​ភាព​​កម្ចាត់​មីន​​កម្ពុជា​​ (CMAC) កាល​ពី​​ថ្ងៃ​ទី​​​២៧ កញ្ញា ​មាន​រៀប​ចំ​​ពិ​ធី​ចុះ​ហត្ថលេខា​​ទទួល​ជំនួយ​​ជា​ទឹក​​ប្រាក់​​ចំនួន​ជាង​​១៤​ម៉ឺន​ដុល្លារ​​​អាមេរិក​​ ដើម្បី​​​អភិ​វឌ្ឍន៍​​តំបន់​ដែល​​បោសសម្អាត​មីន​រួច​ហើយ ​នៅ​ក្នុង​​ភូមិ​ព្រៃ​ព្រាល ​និង​ភូមិ​ទួល​ស្នូល ​ឃុំ​​​​ខ្នាចរ​​​មាស ស្រុក​​​ប​វេល ខេត្ត​​បាត់​ដំបង ​។ ​ពិធី​​ចុះ​ហត្ថ​លេខា​​នេះ​ធ្វើ​ឡើង​​រវាង​​លោក​ហេង​ រតនា ​អគ្គ​

ស្ពាន​ថ្ម​​មួយ​កន្លែង​​​​កំពុង​​​​រង​ការ​ខូច​ខាត​​​​ធ្លុះ​ធ្លាយ​​​​ ប្រជា​ពលរដ្ឋ​​​ព្រួយ​បារម្ភ​​​ខ្លាច​​​ធ្វើដំណើរ​​លែង​កើត​

Posted: 28 Sep 2012 07:15 PM PDT

ស្ពាន​ថ្ម​​មួយ​កន្លែង​​​​កំពុង​​​​រង​ការ​ខូច​ខាត​​​​ធ្លុះ​ធ្លាយ
ខេត្ត​កណ្តាល​ ៖ ស្ពាន​ថ្ម​​​​​មួយ​កន្លែង​​​​ដែល​បាន​សាងសង់​​​​​​ឡើង​ក្នុង​អំឡុង​​ទសវត្ស​​​ឆ្នាំ​១៩៩០​ ​បាន​រង​នូវ​ការ​​ខូច​ខាត​​​ជា​បណ្តើរ​ៗហើយ​​ដោយ​សារ​តែ​ស្ពាន​​​​នោះ​មាន​កម្រាស​់​ស្តើង​​ពេក​ហើយ​ក្នុង​​មួយ​ថ្ងៃ​​​​ៗ​មាន​រថយន្ត​តូច​ធំ​​គ្រប់​ប្រភេទ​​​បើក​ឆ្លង​កាត់​​​​​ ជា​ពិសេស​​​រថយន្ត​ដឹក​កម្មករ​​ចេញ​ពី​ភូមិ​​​​ទៅ​ធ្វើការ​​​នៅ​តាម​រោង​ចក្រ​​នានា​ ។ ពេល​នេះ​​តួ​ស្ពាន​​ត្រូវ​បាន​ប្រទះ​​ឃើញ​​​​​មាន​ការ​ធ្លុះ​ធ្លាយ​​​ទំហំ​ធំៗ​ចំនួន​​​​

ក្មេង​ដាក់​មង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​នៅ​ក្នុង​ទឹក​

Posted: 28 Sep 2012 07:00 PM PDT

ក្មេង​ដាក់​មង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​នៅ​ក្នុង​ទឹក​
ខេត្ត​បន្ទាយមានជ័យ ៖ ការ​ភ្ញាក់​ផ្អើល​មួយបាន​​កើត​​ឡើង​កាលពី​វេលា​ម៉ោង១​និង​៣០នាទីរសៀល​ថ្ងៃទី​២៦ ​កញ្ញា បន្ទាប់ពី​ក្មេង​ប្រុស​ម្នាក់​បាន​ដើរ​ទៅ​ដាក់​មង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ មាន​​សភាព​ហើម​ស្អុយ​អណ្តែត​​ក្នុង​ទឹក​​​ស្រែ​មួយ​ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​​ព្រះ​ពន្លា ក្រុង​សិរី​​សោភ័ណ ។ ក្រោយ​ពី​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​រូប​នេះ​ បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅ​ត្រួត​

ខឹង​ប្តី​​ផឹក​ស្រា​មិន​ចេះ​រកស៊ី​ ប្រពន្ធ​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្ត​ឃាត

Posted: 28 Sep 2012 06:45 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្ទះ​កើតហេតុ
ខេត្ត​ពោធិ៍សាត់ ៖ គូ​ស្រករ​វ័យ​​ក្មេង​មួយ​គូ ដោយ​សារ​ប្រពន្ធ​ខឹង​ប្តី​មិន​ចេះ​រកស៊ី​​ ហើយ​មួយ​ថ្ងៃៗ​គិត​តែ​​ផឹក​ស្រា​ស្រវឹង​អួទីនួ​​ និង​​និយាយ​លែង​​ស្តាប់នោះ​ ធ្វើ​ឱ្យ​​ប្រពន្ធ​គិត​ខ្លី​ក៏ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​​ ។ ​​ការ​​​ផឹក​ថ្នាំ​ពុលនេះ​​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៥ កញ្ញា នៅ​ក្នុង​ភូមិ​លាច​ ឃុំ​លាច​ ស្រុក​ភ្នំ​ក្រវាញ​ ​លុះ​ស្អែក​ឡើង​ថ្ងៃទី​២៦ កញ្ញា ​វេលាម៉ោង​​៩ព្រឹក​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ។​

បុរស​វ័យ​ចំណាស់​​​​បើក​រថយន្ត​ប៉ះក្បាល​​​ព្រួញ​ចែក​​ផ្លូវ​​​រលំ​មួយ​កង់​

Posted: 28 Sep 2012 06:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ប៉ា​ហ៊្សេរ៉ូ​​​ ពណ៌ស្ករ​​​ឆ្នូត​ទឹក​ប៊ិច​ បើក​បរ​ដោយ​​​បុរស​វ័យ​ចំណាស់​​​​ម្នាក់​​គេ​ច​រថយន្ត​មួយ​គ្រឿង​​ជ្រុល​ទៅ​ប៉ះ​ក្បាល​​​​ព្រួញ​ពុះ​ចែក​ផ្លូវ​​​​រលំ​អស់​មួយ​កង់​ រួច​ព្យាយាម​​បើក​បន្ត​​​ទៅមុខ​ទៀត​​​លុះ​ដល់​ស្តុប​ស្ទឹង​មាន​ជ័យ​​​​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​បាន កាល​ពី​វេលា​ម៉ោង​​​​៥និង​​​២០​នាទី​​ល្ងាច​​​ថ្ងៃទី​​​២៧ ​កញ្ញា នៅចំណុច​​​ស្តុប​​កៅ​ដាយ​ តាម​មហាវិថី​​ម៉ៅ​សេទុងកែង​​​ផ្លូវ​លេខ​​១០៥​ ​​​​​ក្នុង​សង្កាត់​​​

ឡង់​គ្រី​ស្ស័រ​ថយ​​​ប៉ះ​​ហ៊ី​យ៉ាន់​ដាយ​​​បែក​ស្តុប​​​ជជែក​គ្នា​​​​យក​ឈ្នះ​​​រៀង​ខ្លួន​

Posted: 28 Sep 2012 06:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ បើក​ថយ​ក្រោយ​​​បាន​ប៉ះ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​​ពណ៌​ខៀវ​ បែក​ស្តុប​​​ខ្លួន​ឯង​ ទាមទារ​​ឱ្យ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​​សងធ្វើឱ្យ​ជជែក​​គ្នា​​យក​ឈ្នះ​​រៀង​ខ្លួន​​រយៈ​ពេល​​២​ទៅ​​៣​ម៉ោង​ នៅតែមិន​អាច​ដោះ​ស្រាយ​​​​បាន​​ត្រូវ​សមត្ថ​កិច្ច​​​យក​រថយន្ត​ទាំង​​២​គ្រឿង​​​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​​ចំការមន​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​ចំណុច​​​មហា​វិថី​​ម៉ៅ​​​សេ​​​ទុង

បុរស​ចំណាក​ស្រុក​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់ គ្រូ​ពេទ្យ​អំពាវ​នាវ​រក​ក្រុមគ្រួសារ​នៅ​ខេត្ត​កំពត​

Posted: 28 Sep 2012 06:00 PM PDT

សាក​សព​ជនរងគ្រោះ
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​​ចំណាក​ស្រុក​ម្នាក់​ត្រូវ​រថយន្ត​ពុំ​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​បុក​ឱ្យ​រង​របួស​ធ្ងន់់​ ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ក្រោយ​ពេល​ដឹក​មក​សង្គ្រោះ​បាន​បន្តិច​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨​ កញ្ញា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចំណុច​ស្ពាន​សាប​អង្កាម ស្ថិត​ត្រង់​ព្រំ​ប្រទល់​ឃុំ​ប្រ​ស្និប​ ស្រុក​រលា​ប្អៀរ និង​ឃុំ​មេ​លំ​ ស្រុក​បរិ​​បូណ៌​​ ។

2នាក់​​បម្រុង​​ប្លន់​​​ក្នុង​ក្រុង​​សៀម​រាប ត្រូវ​​បាន​​ប៉េអឹម​​ចាប់​​ខ្លួន​​

Posted: 28 Sep 2012 05:45 PM PDT

2នាក់​​បម្រុង​​ប្លន់​​​ក្នុង​ក្រុង​​សៀម​រាប ត្រូវ​​បាន​​ប៉េអឹម​​ចាប់​​ខ្លួន​​
​ខេត្ត​សៀម​​រាប ៖ កងរា​ជ​​អាវុធ​ហត្ថ​​ខេត្ត​​សៀម​រាប ចាប់​បុរស​​២​នាក់​​ក្នុង​ប្រតិ​បត្តិ​​ការ​​​ឆែ​ក​ឆេរ​ផ្ទះ​​​​សំណាក់មួយ​​​​យីហោ​​ឈារី​អង្គរ​ បន្ទប់​​លេខ​​៣០៨ កាល​ពី​​វេលា​​ម៉ោង​១១ និង​​៤៥​​នាទី​យប់​​ថ្ងៃ​ទី​​២៦ កញ្ញា ស្ថិត​នៅ​​ភូមិ​ត្រពាំង​​សេះ សង្កាត់​​​គោក​​ចក​ ក្រុង​​សៀម​រាប ។ ជន​​សង្ស័យ​​ទាំង​​២​​នាក់​​ដែល​​ត្រូវ​បាប់​ខ្លួន​​នេះ ​​កំពុង​រៀប​ចំ​ខ្លួន​ចេញ​ធ្វើ​​សកម្ម​ភាព​ប្លន់ក្នុង​​​​​ក្រុង​សៀម​រាប ។

ពង្រឹង​សន្តិ​សុខ​ព្រំ​ដែន និង​ទប់​ស្កាត់​ការ​លួច​កាប់​ឈើ​គ្រ​ញូង​លើ​ខ្នង​ភ្នំ​ដង​រែក

Posted: 28 Sep 2012 05:30 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​ប្រជុំ
ខេត្ត​ព្រះ​វិហារ​ ៖ នៅព្រឹក​ថ្ងៃ​ទី​២៦​ កញ្ញា លោក​នាយ​ឧត្តម​សេនីយ៍ហ៊ីង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​កង​យោ​ធពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជា​ការ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ និង​ជា​អនុ​ប្រធាន​គណៈបញ្ជា​ការ​ឯក​ភាព​សមរភូមិ​ព្រំ​ដែន​កម្ពុជា​ -ថៃ​ ទិស​យោធ​ភូមិ​ភាគ​ទី​៤ បាន​អញ្ជើញ​ជា​អធិប​តី​​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ពង្រឹង​សន្តិ​សុខ​តាម​បណ្តោយ​ព្រំ​ដែន​ជួរ​ភ្នំ​ដង​រែក ។ កិច្ច​ប្រជុំ​នេះ​ប្រា​រព្ធ​​ធ្វើ​ឡើង​នៅ​​ បញ្ជា​ការ​

ថ្នាក់​ដឹក​នាំ​ខេត្ត​និង​ក្រុម​ការ​ងារ​​ចុះ​សួរ​សុខ​ទុក្ខ​យុ​វជន​ស្ម័គ្រ​ចិត្ត

Posted: 28 Sep 2012 05:15 PM PDT

ថ្នាក់​ដឹក​នាំ​ខេត្ត​និង​ក្រុម​ការ​ងារ​​ចុះ​សួរ​សុខ​ទុក្ខ​យុ​វជន​ស្ម័គ្រ​ចិត្ត
ខេត្ត​ស្ទឹង​ត្រែង ៖ ថ្នាក់​ដឹក​នាំ​ខេត្ត​និង​ក្រុម​ការ​ងារ​រួម​ដំណើរ​ដោយ​កង​កម្លាំង​ទាំង​៣​ប្រភេទ​ផង​ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា បាន​​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ស្រុក​ថា ឡាប​រិ​វ៉ាត់​ ដោយ​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិ​ភោគ​រួម​នឹង​ថវិកា​ចំនួន​២​លាន​រៀល​ជូន​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ដែល​ប្រឹង​ប្រែង​បំ​ពេញ​ការ​ងារ​សម្រេច​បាន​នូវ​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​ល្អ​ប្រសើរ​ជូន

ពិធី​ប្រ​កាស​បូក​សរុប​លទ្ធ​ផល​ការងារច្រក​ចេញ​ចូល​តែ​មួយ​

Posted: 28 Sep 2012 05:00 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
ខេត្ត​កំពង់​ស្ពឺ ៖ លទ្ធ​ផល​ការ​ងារ​របស់ការិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​សាលា​ក្រុង​ច្បារ​មនចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ដល់​ខែ​សីហា ឆ្នាំ​២០១២ ត្រូវ​បាន​ធ្វើ​ការ​បូក​សរុប​នូវ​ទិន្ន​ន័យ​ការ​ងារ​ជាផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា កន្លងមក​នេះ​ ក្រោម​អធិប​តី​ភាព​លោក សឿ សុខ​ណាល់ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ជា​តំណាង​លោកអភិបាល​ខេត្ត​ តំណាងគម្រោង​​ថ្នាក់​ជាតិ លោកហ៊ុយ

ទឹកភ្លៀង​​លាង​អយុត្តិ​ធម៌​លើក​លែង​​ការ​ចោទ​ប្រកាន់​​លោក​ស្រី ទេព កុលាប ​លោក​​ហេង ឈាង បង្វិល​​សំណុំរឿង​​ជូនសាលា​ឧទ្ធរណ៍​​ស៊ើប​​អង្កេត​ឡើង​វិញ​

Posted: 28 Sep 2012 04:00 AM PDT

​លោក​ស្រី​ ទេព កុលាប
រាជធានីភ្នំពេញ ៖ ​លោក​ចៅ​ក្រម​ ឃឹម ​ប៉ុន ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​​​តុលាការ​កំពូល​​លើ​អង្គ​សវនា​ការ​​សំណុំ​រឿងបាត់​បង់​ប្រាក់​រាប់​សិប​​លាន​ដុល្លារ​មិន​ច្បាស់​លាស់​​រវាង​លោក​ឧកញ៉ា​ ​កុក អាន និង​លោក​ស្រី ទេព ​កុលាប-ហេង ឈាង បាន​​ប្រកាសសាល​ដីកា​កាល​ពី​​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​​២៨ កញ្ញា ​២០១២ ​នៅ​ចំពោះ​​មុខ​អ្នក​​ចូល​រួម​រាប់​សិប​នាក់​​នៅខាងក្នុង និង​រាប់​រយ​នាក់​នៅខាងក្រៅ ខណៈ​​បញ្ចប់​សវនា​ការ​​ជំនុំ​ជម្រះ​​ថា លោក​ស្រី ទេព កុលាប ត្រូវ​​បាន​លើក​​លែង​ការ​ចោទប្រកាន់​​

ធ្លាក់​យន្ត​ហោះ​មួយ​គ្រឿង​​​​នៅ​រដ្ឋ​​ធានី​​​នេប៉ាល់​ស្លាប់19នាក់​

Posted: 28 Sep 2012 02:07 AM PDT

ទិដ្ឋ​ភាព​នៅកន្លែង​​យន្ត​ហោះ​ធ្លាក់​ 
មនុស្ស​សរុប​​​​​១​៩​នាក់​​​​​​​ក្នុង​​នោះ​មាន​​​ជន​ជាតិ​ចិន​​៥​នាក់​ ​បាន​ត្រូ​វ​​ស្លាប់​​​ដោយ​ការ​ធ្លាក់​យន្ត​ហោះ​​​ DORNET 9N-AHA ​របស់​​​​ក្រុម​ហ៊ុន​​ SITA AIR ​កាល​ពី​ព្រឹក​ថ្ងៃ​​ ទី​​២៨ កញ្ញា នៅ​​​ព្រលាន​យន្ត​ហោះ​​​អន្ត​រ​ជាតិ​​​ TRIBHUVAN ក្រុង​​កាត់​​​​ម៉ាន់​ឌូ​ រដ្ឋ​ធានី​​​នេប៉ាល់​ ។​ ក្នុង​​​យន្ត​ហោះ​​​​​នោះ​មាន​សមា​ជិក​​​​​ក្រុម​យានិក​៣​នាក់​ និង​​អ្នក​ដំណើ​​រ​១៦​នាក់​ ក្នុង​នោះមាន​ជន​ជាតិ​​ចិន​​៥នាក់​ នេប៉ាល់​៤​នាក់ អង់​

ហ្វម​មូ​​ឡា​វ័​ន​​នឹ​ង​​បង្ហាញ​​ខ្លួន​នៅ​​ប្រ​ទេស​​ថៃ​​ឆ្នាំ​២​០១៤​

Posted: 28 Sep 2012 02:02 AM PDT

អ្នក​ទី​ក្រុង​បាងកក១០​ម៉ឺននាក់​ចេញ​មកមើល​ការ​បើក​សាក​ល្បង​របស់​កីឡាករ​វេប៊័រ
ការ​​ប្រ​ណាំង​​រថ​យន្ត Grand Prixនៅ​ក្នុង​​ប្រ​ទេស​ថៃ​នឹង​​ចាប់​ដំណើរ​​ការ​ពី​ឆ្នាំ​២០១៤​​តទៅ​ក្នុង​ខណៈ​កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​គេដឹង​ថា​បាន​ដល់​គោល​ការ​សម្រាប់​ការ​ប្រ​ណាំង​មួយ​ដែល​​នឹង​អនុ​ញ្ញាត​ឱ្យ​រថយន្ត​ហ្វមមូ​ឡា​វ័ន​រត់​លើ​ដង​វិថី​នានា​ក្នុង​ទី​ក្រុង​បាងកក​នា​ពេល​រាត្រី ។​

ធនា​គារ​កណ្តាល​រុស្ស៊ី​និយាយ​ថា នឹង​បង្កើន​គោល​ដៅ​អតិ​ផរណា

Posted: 28 Sep 2012 01:59 AM PDT

ធនា​គារ​កណ្តាល​រុស្ស៊ី​និយាយ​ថា នឹង​បង្កើន​គោល​ដៅ​អតិ​ផរណា
តាម​របាយ​ការណ៍​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​រាយ​ការណ៍​ថា ធនា​គារ​កណ្តាល​រុស្ស៊ី​នឹង​បង្កើន​ការ​ព្យាករ​អតិ​ផរណា​ឆ្នាំ​២០១២ ពី​៦%​ដល់​៦,៣%។ នេះ​បើ​តាម​ទេសា​ភិបាល​រង​ធនា​គារ​ លោក​អាឡិចសេ អាល់​យូកេវ​និយាយ ។​បើតាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋ​កិច្ច​រុស្ស៊ី​ថា អតិ​ផរណា​គោល​ដៅ​របស់​ធនា​គារ​កណ្តាល​រុស្ស៊ីនឹង​មាន​ចំនួន​ក្រោម​៧%។ ធនា​គារ​រាយ​ការណ៍​​ថា អតិ​ផរណា​មាន​ចំនួន​

ក្រុម​ហ៊ុន Suzuki មាន​បំណង​លក់​រថយន្ត​ប្រភេទ​ថ្មី​នៅ​មុន​វិបត្តិ​សេដ្ឋ​កិច្ច​

Posted: 28 Sep 2012 01:55 AM PDT

ក្រុម​ហ៊ុន Suzuki មាន​បំណង​លក់​រថយន្ត​ប្រភេទ​ថ្មី​នៅ​មុន​វិបត្តិ​សេដ្ឋ​កិច្ច​
ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន Suzuki Motor Corp នៅ​អឺរ៉ុប​នឹង​ចាប់​ផ្តើម​ចេញ​​លក់​ប្រភេទ​រថយន្ត​ថ្មី​រៀង​រាល់​ឆ្នាំ​ ដោយ​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ព្យាយាម​លក់​រថយន្ត​ប្រចាំ​ឆ្នាំ​ឱ្យ​បាន​ជាង​៣០០.០០០​គ្រឿង ។ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ លោក​កេនីឈិ អាយូកាវ៉ា និយាយ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថា គោល​ដៅ​របស់​យើង​គឺ​ត្រូវ​ឈាន​ទៅ​រក​

ហ៊ុន​អាស៊ី​កើន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​បារម្ភ​ពី​ក្រិក​ និង​អេស្ប៉ាញ

Posted: 28 Sep 2012 01:54 AM PDT

ហ៊ុន​អាស៊ី​កើន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​បារម្ភ​ពី​ក្រិក​ និង​អេស្ប៉ាញ
​ភាគ​ហ៊ុន​អាស៊ី​កើន​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍ ស្រប​ពេល​ដែល​​មាន​របាយ​ការណ៍​ថា ធនា​គារ​កណ្តាល​របស់​ចិន​នឹង​ចាក់​បញ្ចូល​ទឹក​ប្រាក់​៣៦៥​ពាន់​លាន​យាន់ ទៅ​ក្នុង​ប្រព័ន្ធ​ធនា​គារ ។ ប៉ុន្តែ​ងាក​ទៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ឯណោះ​វិញ​​ ប្រទេស​អេស្ប៉ាញ​ និង​ក្រិក​កំពុង​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​ដោយ​សារ​មាន​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល ព្រោះ​តែ​វិធាន​ការ​មួយ​ចំនួន ។

ប្រធាន​ក្រុម​​​មិត្ត​ភាព​​សភា​ថៃ​-​កម្ពុជា​​សន្យា​​នឹង​ពង្រីក​​កិច្ច​សហ​ប្រ​តិបត្តិ​ការ​កាន់​តែ​ខ្លាំង​ជាមួយ​កម្ពុជា

Posted: 28 Sep 2012 01:45 AM PDT

រាជ​ធានីភ្នំពេញ ៖ ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និងថៃបានឯកភាពគ្នា​បន្តពង្រឹងពង្រីកនិង​កិច្ចសហប្រតិបត្តិការផ្នែក​នីតិប្បញ្ញត្តិ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ និងស្អិតរមួត ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចប្រធានរដ្ឋសភា ហេង សំរិន ជាមួយសមា​ជិក​ព្រឹទ្ធ​សភាថៃ និងជាប្រធាន​ក្រុមមិត្តភាព​​សភាកម្ពុជា-ថៃ លោកផាយ៉ាត ថង​ជឿន នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាល​

រថយន្ត​​ឧត្តម​​សេនីយ៍​​ទោ​​ប៉េអឹម​បុក​ជា​មួយ​​រថយន្ត​លោក​ជ្រាង សុផាន់ អភិ​បាល​​រង​រាជ​ធានីភ្នំពេញ​ ប្រកែក​យក​ត្រូវ​រៀង​​ខ្លួន​

Posted: 28 Sep 2012 01:44 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​មីត​ស៊ុយ​ប៊ីស៊ី​​ម៉ុង​តឺរ៉ូស៊េរី​ទំនើប​ពណ៌​ខ្មៅ មួយ​គ្រឿង​​របស់​លោក​ឧត្តម​សេនីយ៍​​ទោ កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​ម្នាក់​​បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​ជា​មួយ​រថយន្ត​ម៉ាក​​ឡង់​គ្រីស្ស័រ​ ស៊េរី​២០១២ ​ពណ៌​ខ្មៅ មួយ​គ្រឿង​របស់​​លោក​ជ្រាង សុផាន់ ​អភិ​បាល​​រង​រាជ​ធានី​ភ្នំពេញ ​ចំ​កង់​ក្រោយ​​បណ្តាល​​ឱ្យ​​រថយន្ត​​ទាំង​២​រង​​ការ​ខូច​ខាត​បន្តិច​​បន្តួច​​ប៉ុណ្ណោះ​ ។ អ្វី​ដែលធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​​ភាគី​រថយន្ត​របស់​លោក​ឧត្តម​សេនីយ៍​ ហាក់​ដូច​ជា​មិន​ទទួល​នូវ​កំហុស​ឡើយ។

បាល់​ទាត់​​​បារាំង​ឡឺ​សំផ្ចូ​ណា​ជុំ​ទី៧ សម្រាប់​​រាត្រី​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ​​​មាន​៥​ប្រកួត Bordeaux ​មិន​សូវ​មាន​ប្រវត្ត​ល្អ​​នៅ​ផ្ទះ Lyon ក្រុម Paris SG, Montepllier ​នឹង​ជួបសំណាង​ល្អ

Posted: 28 Sep 2012 01:35 AM PDT

កីឡាករ​ក្រុម lyon ​
ការ​​ប្រកួត​​បាល់​​​ទាត់​​បារាំង​​ឡឺ​សំ​ផ្ទូណា​​ជុំ​​ទី 7 សម្រាប់​រាត្រី​ថ្ងៃ​​សៅរ៍ និង​អាទិត្យ​​​នេះ​មាន 9 ប្រកួត ។ ក្រុម Bordeaux មិន​​សូវ​មាន​​​ប្រវត្តិ​ល្អ​​នៅ​ផ្ទះ Lyon ខណៈ Paris SG, Montpellier នឹង​ជួប​សំណាង​​ល្អ​​ ។ បញ្ជាក់​ក្រុម Paris SG, Montpellier ជាប់​លេង​​​ឆេម​​ពាន​​លីក ខណៈ​ក្រុម Marseille, Bordeaux, Lyon ជាប់​លេង​​យូរ៉ូ​​ប៉ាលីក ។

បាល់​ទាត់​អេស្ប៉ាញ​​ព្រីមេរ៉ាលីហ្គា​ជុំ​ទី​៦​សម្រាប់​​រាត្រី​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ​​មាន​៩ប្រកួត

Posted: 28 Sep 2012 01:32 AM PDT

ការ​ប្រកួត​រវាង​ក្រុម​Barcelona  និង​ក្រុម Grandada
ការ​​ប្រកួត​​​​បាល់​​ទាត់​​​​អេ​ស្ប៉ាញ​​​​ព្រី​មេ​រ៉ា​​​លី​ហ្គា​​​​ជុំ​​ទី​​​​៦​ ​សម្រាប់​រាត្រី​​ថ្ងៃ​​សៅរ៍​ និង​អាទិត្យ​​​​នេះ​​​មាន​​៩​​ប្រកួត​​ ។ ក្រុម​​ Real M, Barcelona, Valencia ​និង​ Atletico ​ជា​​​ជម្រើ​ស​ល្អ​​​ ។ បញ្ជាក់​​​​ក្រុម​ Valencia, Malaga, Real M, Barcelona ​ជាប់​​លេង​​ឆេម​ពាន​លីក​​ ចំណែក​​​ឯ​ Bilbao, Levante ​និង​ Atletico ​ជាប់​​លេង​​​យូ​រ៉ូ​​ប៉ាលីក ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!