Koh Santipheap Daily

Koh Santipheap Daily


ប៉ូលិស​ខណ្ឌ​​ទួល​គោក​​បង្ក្រាប​ជន​​សង្ស័យ​ជួញ​ដូរ​ដក​ហូត​បាន​គ្រឿងញៀន​​ចំនួន​១២​កញ្ចប់​

Posted: 23 Sep 2012 01:28 AM PDT

ជនសង្ស័យ​​ជួញដូរគ្រឿងញៀន​ដែល​សមត្ថកិច្ចឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ជួញ​ដូរគ្រឿងញៀន​​​ម្នាក់​ត្រូវ​កម្លាំង​​​​ប៉ូលិស​​ខណ្ឌ​ទួលគោក ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពីវេលា​ម៉ោង​​១​និង​១៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​២៣ កញ្ញា ២០១២ នៅ​​ចំណុច​មុខផ្ទះ​​លេខ​៥៧A ផ្លូវ​លេខ​៣៣៦ ​សង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក ​​ខណៈ​ជិះ​ម៉ូតូ​​ចេញ​ទៅចែកចាយ​គ្រឿងញៀនហើយ​​​ឈានទៅ​ឆែកឆេរ​​បន្ទប់​ជួល​ដក​ហូត​បាន​គ្រឿងញៀន​​ប្រភេទម៉ា​ទឹកក​​ចំនួន​១២​កញ្ចប់ ជញ្ជីង​​សម្រាប់ថ្លឹង​ និង​កូនថង់

សម្តេច​​តេជោ​ហ៊ុន សែន ​ អញ្ជើញ​​សំណេះ​​សំណាល​​ជា​មួយ​​ស្តេច​​​ស៊ុល​​តង់​​ប្រ៊ុយ​ណេ​​​ក្នុង​ពិធី​​អភិ​សេក​​​រាជ​​ធីតា

Posted: 23 Sep 2012 01:27 AM PDT

សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងពិធី​រៀប​អភិសេក​បុត្រី​​​ស្តេច​​​ស៊ុល​​តង់​​ប្រ៊ុយ​ណេ
រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​អញ្ជើញ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២កញ្ញា ម្សិល​មិញ​នោះរួចមក នៅព្រឹក​ថ្ងៃទី​២៣ កញ្ញានេះ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ​អមដំណើរបានអញ្ជើញ​ចូលរួមក្នុងព្រះរាជពិធី​អភិសេកព្រះរាជ​បុត្រី​ស្តេច​ប្រ៊ុយ​ណេ ដែលបាន​ចាប់​ផ្តើមធ្វើយ៉ាងអធិក​អធមនៅព្រឹក​ថ្ងៃអាទិត្យនេះ ។

ឆេះផ្ទះ​​ប្រជា​ពលរដ្ឋ​​៣៦​ខ្នង​​របួស​ធ្ងន់​ស្រាល​៧​នាក់ ផ្អើល​​ទាំង​​អធ្រាត្រ​នៅ​ទំនប់​​រលក​ខេត្ត​ព្រះ​​សីហនុ​

Posted: 23 Sep 2012 01:25 AM PDT

អណ្តាត​​​កំពុង​ឆាប​ឆេះ​លំនៅ​ឋាន​យ៉ាង​​សន្ធោ​សន្ធៅ​
ខេត្ត​ព្រះសីហនុ​ ៖ ​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ដែល​សង់​រខេក​រខាក​ចំនួន​៣៦​ខ្នង​ ​នៅតំបន់​​ទំនប់​រលក​ ស្ថិត​ក្នុង​ក្រុម​២៦ ​ភូមិ​៣ ​សង្កាត់​លេខ​១ ​ក្រុង​​ព្រះសីហនុ ​ត្រូវបាន​អគ្គិ​ភ័យ​​លេប​ត្របាក់​​យ៉ាងផុយ​ស្រួយ ​​កាល​ពី​យប់​ថ្ងៃទី​២២ កញ្ញា ២០១២ វេលា​​ម៉ោង​ប្រមាណ​​ជាង​១១​យប់​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល និង​តក់​ស្លុត​​ខូច​ខាត​ផ្ទះ​​សម្បែង សម្ភារ​ប្រើ​ប្រាស់ ​និង​ថវិកា​ជា​ច្រើន​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មនុស្ស​​ចំនួន​៧​នាក់ ​បាន​​រង​របួស (ប្រុស​២ ស្រី​៥) ក្នុង​នោះ​មាន​កុមារី​

មនុស្ស​ច្រើន​​​លាន​នាក់​ចូលរួម​បុណ្យ​ស្រា​បៀរ​នៅក្រុង​មុយ​នីក

Posted: 23 Sep 2012 01:03 AM PDT

អ្នក​ចូលរួម​ក្នុង​បុណ្យ​ផឹក​ស្រា​បៀរ​
មនុស្ស​ជាង​៦​លាន​នាក់​មក​ពី​កន្លែង​ផ្សេង​​​​នៃ​ពិភព​លោក​លើកគ្នា​មកកាន់​ទី​ក្រុង​មុយនីក​ប្រទេស​​អាល្លឺម៉ង់​ចាប់ពី​ថ្ងៃទី​២២ កញ្ញា ​ទៅ​សម្រាប់​​បុណ្យ​ស្រាបៀរ​ដ៏​ធំ​បំផុត​នៃ​ពិភព​លោក ។ ដោយ​ស្រែក​ពាក្យ​ជា​ ​ប្រពៃ​ណី​ថា O'ZAPFIT នា​វេលា​ថ្ងៃ​ត្រង់​ម៉ោង​ក្នុង​ស្រុក​ម៉ោង​១០​ម៉ោងសាកល អភិបាល​ក្រុង​មុយ​នីក ​

រំលឹក​ខួប​លើក​ទី​១៩ ទិវា​ប្រកាស​​ឱ្យ​​ប្រើ​រដ្ឋ​ធម​្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

Posted: 23 Sep 2012 01:02 AM PDT

ពិធី​រំលឹក​ខួប​លើក​ទី​១៩​
រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី​​២១ កញ្ញា ២០១២ ​នៅសណ្ឋា​គារ​កាំបូ​ឌីយ៉ាណា បាន​​ប្រារព្ធ​ពិធី​​រំលឹក​ខួប​លើក​ទី​១៩​ ប្រកាស​​ឱ្យ​ប្រើ​​រដ្ឋ​ធម្មនុញ្ញ​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ក្រោម​អធិបតីភាព​លោក​ឯក ​សំអុល ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋធម្ម​នុញ្ញ​ សម្តេច​នរោត្តម​ សិរីវុឌ្ឍ ​ជាសមាជិក​​ក្រុម​​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ លោក​មីន ស៊ាន ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ លោក​ប៉ែន ​ថុន សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ និង​មាន​សមា​ជិក​មួយ​ចំនួន​ទៀត​ ព្រមទាំង​​មានភ្ញៀវ​ជាតិ

ថ្ងៃទី​២២ កញ្ញា ២០១២ ​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កើត​ឡើង​៦​ករណី​

Posted: 23 Sep 2012 12:53 AM PDT

រាជធានីភ្នំពេញ ៖ ​​យោងតាម​គេហទំព័រ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​​ជាតិ​បាន​បង្ហាញ​ឱ្យ​ដឹងថា ​នៅថ្ងៃទី​២២ កញ្ញា ២០១២ ​មាន​មនុស្ស​ស្លាប់​៦​នាក់ និង​រង​របួស​ធ្ងន់​-ស្រាល​៦​នាក់ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​​៦​លើក​កើត​​ឡើង​​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។ ​នាយក​ដ្ឋាន​​នគរបាល​សណ្តាប់ធ្នា​ប់នៃ​អគ្គ​​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ឱ្យ​ដឹងថា ​មាន​មនុស្ស​៦​នាក់​បាន​ស្លាប់​ក្នុង​នោះ​ស្ត្រី​២​នាក់ របួសធ្ងន់​​៥​នាក់

អ្នក​គួក​ជេ​ដី​ម្នាក់​ត្រូវ​ឃាតករ​​បាញ់​សម្លាប់​​ច្រក​ចូល​​ការុង​​ញាត់ឃ្លុប​​រថយន្ត​កាមរី​​បាឡែន​

Posted: 23 Sep 2012 12:30 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​កាមរី​​បាឡែន​មួយ​​គ្រឿង​​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បើក​យក​ទៅ​ប្លុង​ចោល ហើយ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​​សង្កាត់​ចោម​ចៅ​ ស្ទូចយក​ទៅ​រក្សាទុក​​នៅ​ប៉ុស្តិ៍​នោះ​មិន​បាន​ជួល​ជាង​ធ្វើ​សោ​ទៅ​ចាក់​បើក​មើល​ភ្លាមៗ​​នោះ​​ទេ ​លុះ​ក្រោយ​​មក​មាន​ការ​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​​វេបសាយ​កោះ​សន្តិ​ភាព​ពី​ដំណឹង​រើស​​បាន​រថយន្ត​នោះ​រួច​មក​បានធ្វើ​ឱ្យ​​​​ក្រុម​គ្រួសារ​សាច់​ញាតិ និងមិត្តភក្តិ​​ម្ចាស់​រថយន្ត​នោះ​នាំ​គ្នា​​ទៅ​មើល ។ ​អ្វី​​ដែល​ធ្វើ​ឱ្យ​មាន​ការ​

ពិព័រ​ណ៍ពេ​ជ្រ​ផ្កាឈូក​នៅហុងកុង​ជា​ប្រភេទ​ពេជ្រ​ដ៏​ក​ម្រ​

Posted: 23 Sep 2012 12:27 AM PDT

ពិព័រ​ណ៍ពេ​ជ្រ​ផ្កាឈូក​នៅហុងកុង​ជា​ប្រភេទ​ពេជ្រ​ដ៏​ក​ម្រ​
AFP ​ផ្សាយ​ឱ្យដឹងថា ​ក្រុម​ហ៊ុន​អណ្តូង​រ៉ែ​ដ៏​ធំ​រីយ៉ូ​ ទីន​តូ ​(Rio Tinto) ​បាន​តាំង​ពិព័រណ៍​​​ពេជ្រ​ដែល​មាន​​ពណ៌​ដ៏​កម្រ​នៅ​លើ​ពិភព​លោក​នៅ​ហុងកុង​កាលពី​ថ្ងៃទី​១៦ កញ្ញា ​​ក្នុងគោល​បំណង​ទាក់​ទាញ​អតិថិជន​ចិន​ដីគោក ។Rio Tintoតាំង​បង្ហាញ​ពេជ្រ​ពណ៌​ផ្កា​ឈូក​ ក្រហម ​និង​ខៀវ ​សរុប​មាន​ចំនួន​៧៥​គ្រាប់ ​។ កាលពី​ខែកុម្ភៈ​ ក្រុមហ៊ុន​នោះ​ជី​ក​ប្រទះឃើញ​ពេជ្រ​ពណ៌​ផ្កា​ឈូក​​ទំហំ​១២,៧៦

រថយន្ត​កូរ៉ូឡា​​ស៊េរី​​២០០៥ ​បើក​បុក​ក្បាល​​រនាំង​ដែក​មុខ​វិទ្យា​​ស្ថាន​បច្ចេកវិទ្យា​​កម្ពុជា​​បាក់​អស់​៣​កង់​

Posted: 23 Sep 2012 12:25 AM PDT

សមត្ថ​កិច្ច​​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កូរ៉ូឡា​​ពណ៌ខៀវ ​​ស៊េរី​២០០៥ ​មួយ​​គ្រឿង​​បាន​បើក​បោះ​ពួយ​​ទៅ​បុក​ក្បាលរនាំង​​ដែក​​ចែក​​មហាវិថី​សហ​ព័ន្ធ​​រុស្ស៊ី បណ្តាល​ឱ្យ​​បាក់​​ដួល​រលំ​បង្គោល​​បង្ហាញស្លាក​​សញ្ញា​ និង​បំពាក់​​ផ្ទាំង​សិលា​​ពន្លឺ​​ព្រះអាទិត្យ ​និង​បាក់​រនាំង​ដែក​អស់​​​៣​កង់​ ចំណែក​រថយន្ត​​​ក្រពឹត​​មុខ​ជាប់រនាំង​​ដែក​ទៅមុខលែង​រួច ហើយ​​អ្នក​បើក​​បរ​បាន​រង​របួស​ក្បាល​រត់​​​គេច​ខ្លួន​បាត់ ។

យូហ្វា​​​នឹង​​ចាត់​វិធាន​ការ​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​នឹង​ក្លិប​​ Lazio ពី​បទ​​រើស​អើង​​ពូជ​សាសាន៍

Posted: 23 Sep 2012 12:23 AM PDT

កីឡាករក្លិប​ Lazio
យោង​​​ទៅ​តាម​ប្រភព​​ព័ត៌​​មាន​​ស៊ី អិន អិន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣ កញ្ញា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា សហ​ព័ន្ធ​​បាល់​ទាត់​​អឺរ៉ុប​​​យូហ្វា​​​កំពុង​​បើក​​​ការ​​ស៊ើប​​អង្កេត​​ដើម្បី​រក​​ភស្តុ​តាង​ដាក់​​​បន្ទុក​​ក្លិប​​បាល់​ទាត់​​ Lazio ពី​បទ​​រើស​​អើង​​ពូជ​សាសន៍​​ ក្នុងអំឡុង​​​ពេល​​ប្រកួត​បាល់​ទាត់​​​​យូរ៉ូ​​​បា៉ា​លីក​ជួប​ជា​មួយ​​ក្លិប Tottenham កាល​ពី​​ថ្ងៃ​ទី​​២១ កញ្ញា ឆ្នាំ​​២០១២ ។

ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិសា្លម​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ម្នាក់​កាត់​ថ្លៃ​​​ក្បាល​អ្នក​ផលិត​

Posted: 23 Sep 2012 12:23 AM PDT

រូប​កណ្តាល​រដ្ឋ​មន្ត្រី​ផ្លូវដែក​ប៉ាគីស្ថាន
រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​មួយរូប​បាន​សន្យា​កាលពី​ថ្ងៃទី​២២ កញ្ញា ​ផ្តល់​រង្វាន់​១០០.០០០​ដុល្លារ​ដល់​អ្នក​ដែ​ល​អាចសម្លាប់​ផលិតករ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​រឿង «​ភាពស្លូត​ត្រង់​របស់​អ៊ិស្លាម​» ​ដែលញុំាង​ឱ្យ​ផ្ទុះការតវ៉ា​ប្រឆាំង​គ្រប់​កន្លែង​នៃ​ពិភពអ៊ិស្លាម​ ​ជួន​កាល​ដោយ​ហិង្សា​ទៀត​ផង ។

​ស្រវឹង​ធ្លាក់​ភ្នែក​បើក​​ម៉ូតូវីវ៉ា​ដួល​សន្លប់​​ម្នាក់​​ឯង​

Posted: 23 Sep 2012 12:04 AM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ដេក​សន្លប់​​ស្តូក​ស្តឹង​ម្នាក់​ឯង​​នៅ​កណ្តាល​ផ្លូវ​ ខណៈ​ស្រវឹង​​បើក​ម៉ូតូ​​វីវ៉ា​ពណ៌​ខ្មៅ ស៊េរី​២០០៨ ​មួយ​គ្រឿង​​ក្នុង​ល្បឿន​​លឿន និង​រេ​ចង្កូត​​ពេញ​ផ្លូវ​ រហូត​ដល់ថ្នាក់​​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​ ​​ដួល​ប្រាវ​បោក​ក្បាល​ទៅនឹង​ថ្នល់​ កាល​ពី​​វេលា​ម៉ោង​​៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​២០ កញ្ញា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ។

បញ្ជូន​ម៉ែ​យ៉ែម​​២​នាក់​ថ្មី​ទៀត​​ទៅ​តុលាការ​ចាត់​ការ​មុខ​របរ​ដូច​ចែ​មុំ​ថៅកែ​ហាង​មីកាហ្សា​ដែរ​

Posted: 22 Sep 2012 11:59 PM PDT

ម៉ែយ៉ែម និង​ជនសង្ស័យ
​រាជធានីភ្នំពេញ ៖ ​ម៉ែ​យ៉ែម​​២​នាក់​កាល​ពី​ថ្ងៃទី​​២១ ​កញ្ញា ​ត្រូវ​​បាន​សមត្ថ​កិច្ច​​នគរបាល​​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​​ក្រសួង​មហាផ្ទៃ​​ចាប់ខ្លួន​បញ្ជូន​ទៅ​​កាន់​សាលា​ដំបូង​រាជធានីភ្នំពេញ ដោយ​ជាប់​ពាក់​ព័ន្ធពី​បទ​​ជួញដូរ​មនុស្ស ដើម្បី​​បម្រើ​​សេវា​​ផ្លូវ​ភេទ ។ ម៉ែយ៉ែម​​ជាប់​ចោទ​ពីបទ​ជួញ​ដូរ​មនុស្ស ​​ដើម្បី​បម្រើ​សេវា​ផ្លូវ​ភេទ​នេះ​ម្នាក់​ឈ្មោះ​​ជុំ ស្រីម៉ុច ​ភេទស្រី អាយុ​​២៨​ឆ្នាំ ​មាន​ស្រុក​​កំណើត​នៅ​​ភូមិ​កូន​ខ្លា ​ស្រុក​

ក្លិប​​តោ​ខៀវ​​ Chelsea យល់​ព្រម​​បន្ត​​កុង​ត្រា​​ថ្មី​​ឱ្យ​​កីឡា​ករ​​ David Luiz រយៈ​ពេល​​៥​ឆ្នាំ

Posted: 22 Sep 2012 11:35 PM PDT

ក្លិប​​តោ​ខៀវ​​ Chelsea
យោង​ទៅ​តាម​​ប្រភព​ព័ត៌​​មាន​ញូ​ អេស៊ី ចេញ​ផ្សាយ​​កាល​ពី​​​ថ្ងៃ​អាទិត្យ​​ ទី​​២៣ កញ្ញា ឆ្នាំ​​​២០១២ បាន​​ឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea បាន​យល់​ព្រម​​​បន្ត​កុង​ត្រា​រយៈ​​ពេល​៥ឆ្នាំ​​​បន្ថែម​ទៀត​​ឱ្យ​​កីឡា​ករ​​ David Luiz ។ ការ​បន្ត​​​កុង​ត្រា​ថ្មី​​​នេះ​ធ្វើ​​ឱ្យ​​កីឡា​ករ​​​សញ្ជាតិ​​ប្រេ​ស៊ីល ​វ័យ​​២៥​​ឆ្នាំ​រូប​នេះ​​នឹងមាន​វត្ត​​មាន​​​បន្ត​​​ស្នាក់​នៅ​​ជា​មួយ​ក្លិប Chelsea រហូត​​ទៅ​ដល់​​ឆ្នាំ​​២០១៧ ។

ប្រ​ធាន​​សហ​​ព័ន្ធ​​ប្រ​ណាំង​​កង់​​អន្តរ​ជាតិ​​ទាត់​​ចោល​​នូវ​​សំណើ​​សុំ​​ឱ្យ​​មាន​​ការ​​លើក​​លែង​​ទោស​​កីឡា​ករ​​ប្រើ​​ប្រាស់​​សារ​​​ធាតុ​​ញៀន​​

Posted: 22 Sep 2012 11:35 PM PDT

ោក  Pat McQuaid-ប្រ​ធាន​សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាត
លោក ​Pat McQuaid​កាល​​ពី​​ថ្ងៃ​​សៅរ៍​​ទី​២២​​កញ្ញា​​បាន​​ទាត់​​ចោល​​នូវ​​សំណើរ​​​​សុំ​​ឱ្យ​​មាន​​ការ​​លើក​លែង​ទោស​ដល់​បណ្តា​កីឡាករ​ដែល​ប្រើ​សារ​ធាតុ​​ហាម​ឃាត់​អំ​ឡុង​ខ្លួន​កំពុង​ស្ថិត​ក្នុង​អា​ជីព ។​ការ​ថ្លែង​របស់​លោក McQuaidបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ (UCI) នៅ​ក្នុង​សមាជ​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​បាន​សម្រេច​បង្កើត​ជា​ចល​នា​មួយ​ដែល​ផ្តោត​លើ​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​

បាតុកម្ម​ប្រឆាំង​ចិន​នៅ​ទី​ក្រុងតូក្យូ​

Posted: 22 Sep 2012 11:33 PM PDT

បាតុកម្ម​ប្រឆាំង​ចិន​នៅ​តូក្យូ
ពួក​សកម្មជន​ស្តាំ​និយម​ជប៉ុន​ប្រមាណជា ​១.៤០០​នាក់​បាន​រៀប​ចំ​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ​ក្នុង​ទីក្រុង​តូក្យូ​នូវបាតុកម្ម​មួយ​​ប្រឆាំង​ចិន ​ដោយ​ពួកគេ​សន្យា​ការពារ​ប្រជុំ​កោះ​មាន​ជម្លោះដែល​​​ជប៉ុន​ហៅ​ប្រជុំកោះ​សេន​កាគូ ​ហើយ​ចិន​​ហៅ​ប្រជុំ​កោះ​ឌីអាវ​យូ​ ​ហើយ​ថែរក្សា​បូរណ​ភាព​ដែន​ដី​ជប៉ុន ។

ប៉ះ​ទង្គិចគ្នា​នៅព្រំដែន​អេហ្ស៊ីប​-អីុស្រា​អែល​ ស្លាប់​4​នាក់​

Posted: 22 Sep 2012 11:32 PM PDT

ទាហាន​អីុស្រា​អែល​​ដែល​របួស
ជន​ប្រដាប់​អាវុធ​៣នាក់ ​បាន​ត្រូវ​កង​ទ័ព​អីុ​ស្រាអែល​​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​កន្លង​មកនេះ​​​បន្ទាប់​ពី​ពួកជនប្រដាប់​អាវុធ​១ក្រុម​ឆ្លង​កាត់​ព្រំដែន​ពី​តំបន់​ស៊ី​ណៃ អីុ​របស់​អេហ្ស៊ីប​ ​ហើយ​បាញ់​សម្លាប់​ទាហាន​អីុស្រា​អែល​ម្នាក់ ​។ ប្រភព​ព័ត៌​មាន​​សន្តិ​សុខ​មូល​ដ្ឋាន​រាយ​ការណ៍​ថា ​ពួក​ជី​ហាដ​ប្រដាប់​អាវុធ​១ក្រុម​មាន​គ្នា​៨​នាក់ ​បាន​ឆ្លង​ព្រំដែន​ចូល​មក​អីុស្រាអែល​ពី​ឧបទ្វីប ​ស៊ី​ណៃអីុ​

​ល្បីគ្រូ​​មន្ត​អាគម​ពូកែ​ស័ក្ត​ិ​សិទ្ធិ​​ពល​រដ្ឋ​​ខេត្ត​កែប ផ្អើល​ភ្លូក​ទឹក​ភ្លូក​​ដី​ទៅ​មើល​​ជំងឺ​

Posted: 22 Sep 2012 11:01 PM PDT

ខេត្តកែប ៖ ​ពល​រដ្ឋ​​នៅខេត្ត​កែប និង​​កំពត​ផ្អើល​​នាំគ្នា​មក​ឱ្យ​​​លោក​គ្រូឈ្មោះ​សន ចាន់ថន ​អាយុ​៤១​ឆ្នាំ ​នៅភូមិ​អន្ទង់ស ឃុំ​ពង​ទឹក ​ស្រុក​ដំណាក់​ចង្អើរ ជួយ​មើល​ជំងឺ​ដែល​គេ​​អះអាង​ថា ​ចេះ​មើល​​ជំងឺ ​​ស្រោច​ទឹក​​ដេញ​​ព្រាយ​បិសាច​​ និង​​ដោះ​​អំពើ​ ។

​​បង្ក្រាប​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​៤​នាក់ ពីបទ​នាំ​ពល​ករ​ខុស​ច្បាប់​​ឆ្លង​ដែន​

Posted: 22 Sep 2012 08:58 PM PDT

ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​កាលពីវេលា​ម៉ោង​​៥​និង​១២​នាទី​ព្រឹកថ្ងៃទី​​១៩ កញ្ញា ២០១២ ​កម្លាំង​នគរបាល​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​​មនុស្ស និង​​ការពារ​អនីតិ​ជន​​សហ​ការ​ជា​មួយ​កម្លាំង​​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​លេខ​៩១១ ​បាន​ធ្វើការ​បង្ក្រាប​​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​ប្រព្រឹត្ត​អំពើ​នាំ​​​ពល​ករ​ឆ្លង​ដែន​​ចេញ​​ដោយ​មិន​ស្រប​​ច្បាប់ និង​​ទប់​ស្កាត់​​ពល​ករ​ចំនួន​៥​នាក់ នៅចំណុចភូមិ​​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ​ ។

​កុមារា​២​នាក់​ម្តាយ​​ឪពុក​មិន​នៅផ្ទះ​​ចុះ​ងូត​ទឹក​ត្រពាំង​​លង់ស្លាប់​

Posted: 22 Sep 2012 08:53 PM PDT

ខេត្ត​កំពង់​ស្ពឺ ៖ ​កុមារា​២​នាក់​ បង​ប្អូន​ជីដូន​មួយ ​ពេល​ម្តាយ​ឪពុក​មិន​នៅ​ផ្ទះ​បបួល​គ្នា​ចុះ​ទៅ​ងូត​ទឹក​​ត្រពាំង​ខាង​ក្រោយ​ផ្ទះ​​លង់​ស្លាប់ ​​ដែល​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​​ថ្ងៃទី​២១ កញ្ញា ២០១២ ​នៅ​ក្នុងភូមិ​​ព្រៃជ្រុំ ឃុំ​ទឹកល្អក់ ​ស្រុក​​គង​ពិសី ។

Rose​ និង​ Snedeker​នាំ​មុខ​ជុំ​​ទី​​៣​​ប្រ​កួត​​វាយ​​កូន​​ហ្គោល​​នៅ​​អា​មេរិក​

Posted: 22 Sep 2012 08:51 PM PDT

កីឡាករ​អង់​គ្លេស Justin Rose
កីឡា​ក​រ​​​អង់​​គ្លេស Justin Rose​និង​​កីឡា​ករ​​អា​មេរិក​ Brandt Snedeker​បាន​នាំ​មុខ​​រួម​គ្នា​ក្នុង​ជុំ​ទី​៣​​ប្រ​កួត​វាយ​កូន​ហ្គោល The PGA Tour Championship​​បន្ទាប់​ពី​ធ្វើ​បាន​​លទ្ធផល​​ស្មើ​គ្នា​ ៨​អាន់​ឌ័រ ២០២ ។ ការ​ប្រ​កួត​កម្ម​វិធី​ដែល​មាន​​ទឹក​ប្រាក់​រង្វាន់​សរុប ៨​លាន​ដុល្លារ​នេះ​ ត្រូវ​បាន​រៀប​​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​​ស្ថិត​ក្នុង​ទី​ក្រុង Atlantaរដ្ឋ Georgiaសហរដ្ឋ​អា​មេរិក​កាល​​ពី​ថ្ងៃ​សៅរ៍​

ព្រះមហា​ក្សត្រ​កម្ពុជា​នឹង​​យាង​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ៣​ថ្ងៃនៅវៀតណាម

Posted: 22 Sep 2012 08:50 PM PDT

រាជ​ធានី​ភ្នំពេញ ៖ យោងតាមទីភ្នាក់ងារ​ព័ត៌មានរបស់វៀតណាមបានឲ្យដឹងថា តាមការ​អញ្ជើញ​របស់​លោក​ប្រធានា​​ធិបតីនៃ​សាធារណ​រដ្ឋសង្គម​និយម​វៀតណាម​ទ្រុង ថាន់សាន ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណាព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី នឹងយាង​ទៅបំពេញព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ កញ្ញា

បុរស​ជនជាតិ​​​ចិន​រំលោភ​​ស្ត្រី​ខារ៉ា​អូខេ​ ឯ​ម្ចាស់​ហាង​រួម​ដៃ​វាយ​ជន​រងគ្រោះ​​បន្ថែម​

Posted: 22 Sep 2012 08:48 PM PDT

ជនសង្ស័យ​ដែល​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​ព្រះ​សីហនុ ៖ មនុស្ស​​ចំនួន​៣​នាក់ ក្នុងនោះ​​មាន​ស្ត្រី​​ម្នាក់​​ផង​ ដែល​​ជាថៅកែ​​​ហាង​យីហោ​អែម​ត្រូវ​​បាន​កម្លាំង​​ជំនាញ​​​ការិយា​ល័យ​​កណ្តាល​ព្រហ្ម​​ទណ្ឌ​​នៃ​ស្នង​​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ ​ធ្វើការ​ឃាត់​ខ្លួន​​កាល​ពី​​​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​​២១ កញ្ញា ​២០១២ ​ពាក់​ព័ន្ធ​​ទៅ​នឹង​​ករណី​២​ដែល​​ករណី​ទី​១ គឺ​រំលោភ​​សេព​សន្ថវៈ និង​ករណី​ទី​២ ​ហិង្សា​​ដោយ​ចេត​នា​ក្នុង​បទ​រំលោភ​​សេព​សន្ថវៈ​លើ​ជនរងគ្រោះ ។

សមត្ថ​កិច្ច​​​ខេត្ត​បាត់​ដំបង និង​ប៉ៃលិន​​ចាប់ខ្លួន​បុរស​២​នាក់​ដែល​ក្លែង​បន្លំ​ «ត្រា​ពន្ធគយ» នៅខេត្តប៉ៃលិន​

Posted: 22 Sep 2012 08:45 PM PDT

ជន​សង្ស័យ​២​នាក់​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​​បាត់ដំបង ៖ ​បុរស​២​នាក់​ត្រូ​វ​សមត្ថ​កិច្ច​​នគរបាល​ខេត្ត​បាត់​ដំបង និង​​ប៉ៃលិន​​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់ កាល​ពី​ព្រឹក​ថ្ងៃទី​២២ កញ្ញា ២០១២ នៅ​ចំណុច​ចំណត​រថយន្ត​ក្រុង​ផ្សារ​បឹង​ឈូក ​ក្នុង​សង្កាត់​​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ក្រោ​យ​ពី​ស្ថាប័ន​គយ និង​ជន​រងគ្រោះ​​ប្តឹង​ចោទថា ​ជនទាំង​​២​នាក់​នេះ​បាន​ឃុបឃិត​គ្នា​ក្លែង​បន្លំ​ «ត្រាពន្ធគយ ឬ​សន្លឹក​​ពន្ធគយ» លើ​ទោ​ចក្រ​យាន​យន្ត​ដែល​ប្រព្រឹត្ត​​នៅ​ខេត្តប៉ៃលិន ។

លោក​អាសាដ​ថា​ពួក​ប្រឆាំង​​​​​ពុំ​អាច​ដណ្តើម​ជ័យ​ជំនះ​បាន​ទេ

Posted: 22 Sep 2012 08:42 PM PDT

ប្រធានាធិបតី​​ស៊ីរី​
ប្រធានាធិបតី​​ស៊ី​រី​​​​លោក​បាចាអាល់​​អាសាដ​​​អះអាង​ថា បណ្តា​ក្រុម​ប្រដាប់​អាវុធ​​​ដែល​ប៉ុន​ប៉ង​​​ផ្តួល​រលំ​​​របប​​លោក​​​​នឹង​ពុំ​អាច​ដណ្តើម​ជ័យ​ជម្នះ​​បានឡើយ​​ក៏​ប៉ុន្តែ​​​លោក​បន្ត​ថា​​​ទ្វារ​នៃការ​ចរចា​នៅតែ​​​បើក​ចំហជានិច្ច​ ។ដក​ស្រង់​សម្តី​​ដោយ​ទស្សនាវដ្តី​អេហ្ស៊ីប​​​​AL AHRAM AL ARABIប្រធានាធិបតី​ស៊ីរី​​​ថ្លែង​ថា ​​​បណ្តា​ក្រុម​​​ប្រដាប់​អាវុធ​​​​អនុវត្ត​​ភេរវកម្ម​​​​​​​ប្រឆាំង​​​​រដ្ឋ​​ ។ ​​ពួក​គេ​ពុំ​មាន​ប្រជាប្រិយ​​​ឡើយ​​​

ឆេះ​ផ្ទះ​១​ខ្នង​សង្ស័យ​ទុស្សេ​ខ្សែភ្លើង​​មាន​រថយន្ត​​​ពន្លត់​​អគ្គិភ័យ​​ចំនួន​៩​គ្រឿង​​ចេញ​អន្តរាគមន៍​

Posted: 22 Sep 2012 08:40 PM PDT

អណ្តាត​ភ្លើង​​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​
រាជធានីភ្នំពេញ ៖ ​ផ្ទះ​១​ខ្នង​សង់​ពី ឈើ​ខាង​លើ និង​ថ្ម​ក្រោម​​ប្រក់​ដំបូល​​ស័ង្ក​សី​​ត្រូវបាន​អគ្គិ​ភ័យ​​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​ដែល​​តាម​ការ​អះ​អាង​ថា ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ហើយ​សំណាង​ល្អ​ដែល​មិន​បានឆាប​​ឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ និង​ត្រូវបាន​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​ចេញ​អន្តរាគមន៍​​ទាន់​ពេល​វេលា​ និង​​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួសឡើយ ។

បើក​កិច្ច​ប្រជុំ​កំពូល​ចិន-​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ

Posted: 22 Sep 2012 08:39 PM PDT

អនុប្រធានាធិបតី​ចិន​លោកស៊ី​ជីន​ពិញ
អនុប្រធា​នាធិបតី​ចិន ​លោកស៊ី​ជីនពិញ​ ប្រកាស​កាលពី​ថ្ងៃទី​២១ កញ្ញា ​ថា ចិន​និង​អាស៊ាន​ប្រកាន់​ខ្ជាប់​​ជាតិ​កិច្ច​នូវការ​អភិវឌ្ឍ​ន៍​មួយ​ដែល​​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅម​ក​ជាមួយ​នឹង​លទ្ធ​ផល​ធ្វើ​ឱ្យ​មាន​ការ​ីក​ចម្រើន​ថែម​ទៀត​​​ដល់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជ​កម្ម ។

បាញ់​ចោរ​​​ប្រុស​ស្លាប់ ចោរ​ស្រី​រត់​គេច​ខ្លួន​បាត់​ក្នុងព្រៃ​​ទាំង​យប់​ បន្ទាប់​ពី​​ប្លន់​ពលរដ្ឋ

Posted: 22 Sep 2012 08:12 PM PDT

សាកសព​ចោរ​ប្លន់​ដែល​ត្រូវ​បាន​បាញ់ស្លាប់
ខេត្តព្រះសីហនុ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ស្រែ​អំបិល ​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ធ្វើការ​ឡោម​ព័ទ្ធ​រួច​បាញ់​ បណ្តាល​ឱ្យ​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​​ជន​សង្ស័យ​ទាំង​​នេះ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ពី​ស្រុក​ស្រែ​អំបិល ហើយ​​រត់​គេច​ខ្លួន​បម្រុង​​សំដៅ​ទៅ​ខេត្ត​ព្រះ​សីហនុ ។ ហេតុការណ៍​​នេះ​បាន​កើត​

​ឆក់​ត្រី​ភ្លាត់​ស្នៀត​​ឆក់​ខ្លួន​ឯង​

Posted: 22 Sep 2012 08:12 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​​ម្នាក់​ធ្វើ​សកម្ម​ភាព​​ឆក់​ត្រី​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ភ្លាត់​ស្នៀត​ បណ្តាល​ឱ្យ​ឆក់​​ស្លាប់​ខ្លួន​ឯង​ទាំង​​ជំហរ​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​ កាល​ពីវេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​​២១ កញ្ញា ២០១២ ​នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ​​ក្រុង​សិរី​សោភ័ណ ។

ចោរ​២​នាក់​ស្ទាក់​ប្លន់​ទូក​​អ្នក​លក់​ត្រី​ច្រឡំ​បាញ់គ្នា​ឯង​ស្លាប់

Posted: 22 Sep 2012 08:11 PM PDT

ខេត្ត​កំពង់ឆ្នាំង ៖ ចោរ​២​នាក់​ម្នាក់​បាន​ស្លាប់បាត់​បង់​ជីវិត​ ដោយ​សារ​​​ចោរ​គ្នា​ឯងច្រឡ​ំបាញ់ ស្មាន​តែ​​ម្ចាស់​ទូក ខណៈ​ធ្វើស​កម្ម​​ភាព​​ប្លន់​ទូក​អ្នក​​លក់ត្រី​​ កាលពី​វេលាម៉ោង​​១​រំលង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃទី​២៣ ​កញ្ញា ២០១២ ស្ថិត​ក្នុង​ភូមិ​ពាមឆ្កោក ​​ឃុំ​ពាមឆ្កោក ស្រុកជល​គិរី។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!