Koh Santipheap Daily

Koh Santipheap Daily


ស្ត្រី​កង​ទ័ព​អង់​គ្លេស​សម្រាល​កូន​នៅអាហ្វ​ហ្គា​នី​ស្ថានពេល​បំពេញ​តួនាទី

Posted: 24 Sep 2012 12:49 AM PDT

ស្ត្រី​កង​ទ័ព​អង់​គ្លេស​សម្រាល​កូន​នៅអាហ្វ​ហ្គា​នី​ស្ថានពេល​បំពេញ​តួនាទី
សារ​ព័ត៌មានបរទេស​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយឱ្យ​ដឹង​​ថា​ ស្ត្រី​កងទ័ព​ជនជាតិ​អង់​គ្លេស​ សុំ​មិន​បង្ហាញ​ឈ្មោះក្នុង​​អង្គ​ភាព​ទ័ព​កាំ​ភ្លើង​ធំ​ ប្រ​ចាំសមរភូមិ​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ បាន​សម្រាល​កូន​ក្នុង​អំឡុង​ពេល​បំពេញ​តួ​នាទី​ ។​ នាង​មិន​បាន​ដឹង​ថា​ ខ្លួន​កំពុង​មានគភ៌​ទេ​នៅ​ពេល​រដ្ឋា​ភិបាល​បញ្ជូន​ទៅ​បំពេញ​តួ​នាទី​នៅ​មូលដ្ឋាន​ទ័ព​។

សហ​ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជ​កម្ម​កម្ពុជា​ធ្វើ​សន្និ​សី​ទ​ផ្នែក​ធន​ធាន​មនុស្ស​

Posted: 24 Sep 2012 12:45 AM PDT

រា​ជ​ធានីភ្នំ​ពេញ​​ ៖ សន្និ​សីទ​ផ្នែក​ធន​ធាន​មនុស្ស​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​យន្ត​ការ​ធន​ធាន​មនុស្ស​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ទៀង​ទាត់​ដោយ​CAMFEBAសម្រាប់​បុគ្គ​លិក​ផ្នែក​ធន​ធាន​មនុស្ស​ ក្នុង​ការ​ចែក​រំលែក​បទ​ពិ​សោធន៍​ការ​ងារ​និង​ពង្រីក​បណ្តាញ​ទំនាក់​ទំ​នង​របស់​ខ្លួន​ ។

ប្រជា​ជន​ជាង​ពាក់​​កណ្តាល​របស់​ប្រេ​ស៊ីល​បាន​រួច​ផុត​ពី​ភាព​ក្រី​ក្រ

Posted: 24 Sep 2012 12:44 AM PDT

ប្រជា​ជន​ជាង​ពាក់​​កណ្តាល​របស់​ប្រេ​ស៊ីល​បាន​រួច​ផុត​ពី​ភាព​ក្រី​ក្រ
តាម​លទ្ធផលនៃ​ការអង្កេត​របស់​រដ្ឋា​ភិបាល​​ប្រេស៊ីល​បង្ហាញ​ថា ប្រជា​ជន​ប្រហែល​៥៣​ភាគ​រយ​នៃចំនួន​សរុប​១៩៤​លាន​នាក់​​ ក្លាយ​ជា​ជន​​វណ្ណៈ​កណ្តាល​ មាន​ន័យ​ថា ប្រជាជន​ជាច្រើន​លាន​នាក់​បានលើក​កម្ពស់​ខ្លួន​ផុត​ពី​ភាព​ក្រី​ក្រ ។នៅ​ក្នុង​របាយការណ៍​របស់​រដ្ឋា​ភិបាល​ប្រ​​ស៊ីល​ឃើញ​ថា​ បច្ចុប្បន្ន​ប្រទេសនេះ​​មាន​ជន​​វណ្ណៈ​កណ្តាល​​ប្រហែល​១០៤​លាន​នាក់​ ដោយ​ក្នុង​ចំនួន​នោះមាន​ប្រហែល​

នាវា​ទេស​ចរណ៍​មកពី​ប្រទេសថៃ ​ចូល​ចត​នៅ​កំពង់​ផែ​​ក្រុង​ព្រះ​សីហនុ​

Posted: 24 Sep 2012 12:39 AM PDT

នាវា​​ទេស​ចរណ៍​ដែល​ចូលចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​
ខេត្ត​ព្រះ​សីហនុ​ ៖ នាវា​ទេស​ចរណ៍​​មក​ពី​ប្រទេសថៃ​បាន​​ចូល​ចត​នៅ​កំពង់​ផែ​ ក្រុង​ព្រះសីហនុ កាល​ពី​វេលា​ថ្ងៃត្រង់ថ្ងៃទី​​២៣ កញ្ញា ២០១២ ​ដែលជា​កិច្ច​ចាប់​ផ្តើម​​នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ផ្នែក​​សេវា​កម្ម​ទេស​ចរណ៍​បរទេស​​មកពី​ប្រទេសថៃ​ ចូល​មក​កាន់​កំពង់​​ផែ​​ស្វយ័ត​​ក្រុង​ព្រះ​សីហនុ ​ហើយ​នៅ​ជើង​ដំបូង​នេះ​​មាន​អ្នក​ទេស​ចរ​បរទេស​ចម្រុះ​​ជាតិ​សាសន៍​​ជិត​១០០​នាក់ បានធ្វើ​ដំណើរ​តាម​នាវា​មក​កាន់​ខេត្ត​​ព្រះ​សីហនុ ។

ប្រធាន​សាខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​ព្រះ​សីហនុ ​ចុះពិនិត្យ​​ស្ថាន​ភាព​​ខូច​ខាត​ដោយ​អគ្គី​ដើម្បី​រៀបចំ​ផ្តល់​ជំនួយ​

Posted: 24 Sep 2012 12:30 AM PDT

ប្រធាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​ខូច​ខាត​​ដោយ​អគ្គី​
ខេត្ត​ព្រះ​សីហនុ ៖ ​ក្រោយពី​កើត​​មាន​គ្រោះ​អគ្គិភ័យ​​បំផ្លាញ​​លំនៅ​ឋានរបស់​​ប្រជា​ពល​រដ្ឋ​អស់​ចំនួន​៣១​ខ្នង ​កាល​ពី​​​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ កញ្ញា រួច​មក ​នៅព្រឹកថ្ងៃទី​២៣ កញ្ញា ២០១២ ​លោក​​លូ គឹម​ឈន់ ប្រធាន​អគ្គ​នាយក​​កំពង់​ផែ​ស្វយ័ត​​ក្រុងព្រះ​សីហនុ និង​ជា​ប្រធាន​សាខា​កាក​បាទ​ក្រហម​ខេត្ត​ព្រះ​សីហនុ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​​ដល់​​ទីកន្លែង​​រងគ្រោះ​​ដែល​ជា​តំបន់​ភូមិ​អ្នក​នេសាទ​ ស្ថិតក្នុង​ភូមិ​​ទំនប់​រលក​ សង្កាត់​លេខ​១ ​ក្រុង​ព្រះសីហនុ

ស៊ី​អវី​​បែក​កង់​​​រេ​ចង្កូត​ឡើង​សួន​ច្បារ​​​​បុក​បង្គោល​​ភ្លើង​​​​បាក់​​1ដើម​​​​រថយន្ត​ធ្លាក់កាងមុខ

Posted: 24 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ីអ​វីមួយ​គ្រឿង​​​បើក​បរ​ដោយ​បុរស​ម្នាក់​​​បាន​បែក​កង់​​​មុខ​បណ្តាល​​ឱ្យរេច​ង្កូត​​ឡើង​លើ​សួន​ច្បារ​​​​​ទៅ​បុក​បង្គោល​ភ្លើង​ដែក​​​បំភ្លឺ​ផ្លូវ​​​មួយ​ដើម​​​​បាក់​ដួល​រាប​​ដល់​ដី​ ហើយ​រថយន្ត​នោះ​បាន​រង​ការ​​​ខូ​ច​ខាត​​​​ និង​ធ្លាក់​​​​កាង​ខាង​មុខ​​​​ ។ សំណាង​ល្អ​អ្នកបើកបរ​​​​មិនមាន​គ្រោះ​ថ្នាក់​​​​​​ និង​ត្រូ​វ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​នាំ​ទៅ​សាក​សួរ​​នៅ​ការិយាល័យ​​​ចរាចរ​ណ៍​ផ្លូវ​គោក​​​​​នៃ​ស្នងការ​​​​ដ្ឋាន​នគរ​

អតី​ត​​​មិត្ត​ស្រី​​​​បាឡូតេលលី​ ស្លៀក​​​​​ឈុត​ប៊ី​គីនី​​​បង្ហាញ​​ពោះ​មាន​​​គភ៌​​​​6ខែ​​លើ​វេទិកាក្នុង​ក្រុង​មីឡាន​

Posted: 24 Sep 2012 12:16 AM PDT

អតី​ត​​​មិត្ត​ស្រី​​​​បាឡូតេលលី​ ស្លៀក​​​​​ឈុត​ប៊ី​គីនី​​​បង្ហាញ​​ពោះ​មាន​​​គភ៌​​​​6ខែ​​លើ​វេទិកាក្នុង​ក្រុង​មីឡាន​
នាង​រ៉ា​ហ្វាអេឡា​​ ហ្វ៊ីកូ ​តារា​ម៉ូដែល​​​អាយុ​​២៤​ឆ្នាំ​​​ បាន​ស្លៀក​​​ឈុត​ប៊ី​គីនី​​​​ឡើង​លើ​វេទិ​កា​បង្ហាញ​​ម៉ូដ​​នៅ​ទី​ក្រុង​​​មីឡាន​ ប្រទេស​អីុតា​លី​​ ខណ​ៈ​ពេល​​​មាន​ផ្ទៃ​ពោះ​​​​​៦​ខែ​​​​ដោយ​​អះ​អាង​​ថា ​ជា​​កូន​របស់​កីឡ​ា​ករ​​​ម៉ារី​យ៉ូ​ បាឡូតេលលី ​ខ្សែ​​ប្រយុទ្ធ​​​​ក្លិប​​ Man City ។​ ទោះ​ជា​យ៉ាង​ណា​​​ក៏​ដោយ រហូត​​​មក​​ដល់​​ពេល​នេះ​​កីឡា​ករ​​​​បាឡូ​តេល​​​​​ល​ី​​ មិន​​ទាន់​​​ទទួល​ស្គាល់​​​​​ថា ​​​​កូន​ក្នុង​ផ្ទៃ​​នោះ​ជា​កូន​​​របស់​​​ខ្លួន​​​ឡើយ

កាមរី​បាឡែនងោក​បោះពួយ​បុក​ចូល​ផ្ទះ​សំណាក់​ផ្កាយមាស​បាក់ជញ្ជាំង​1ផ្ទាំង

Posted: 24 Sep 2012 12:15 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្តមួយ​គ្រឿង​ម៉ាក​កាមរី​បាឡែន ពណ៌ទឹកប្រាក់ ត្រូវ​អ្នក​បើកបរ​​ងោក​មួយ​ភាំងបើក​បោះ​ពួយ​​បុក​ចូល​ផ្ទះ​​សំណាក់​យីហោ​ផ្កាយមាស ​ដែល​​មាន​ទីតាំងតាម​បណ្តោយ​​​ផ្លូវ​លេខ​៣៧១​ ក្នុងសង្កាត់បឹងទំពុន​ ខណ្ឌ​មានជ័យ​ កាលពីវេលា​ម៉ោង១១​យប់​ ថ្ងៃទី២២​ កញ្ញា​ បណ្តាល​ឱ្យ​ជញ្ជាំង​ផ្ទះខ​ូច​ខាត​បាក់​បែក​យ៉ាង​ដំណំ ។

វីវ៉ា​បុក​គូទ​ម៉ូតូ​ស្មាស​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​សំណាង​ល្អ​រថយន្ត​ចាប់​ហ្វ្រាំង​ទាន់

Posted: 24 Sep 2012 12:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរសម្នាក់​​រង​របួស​​ធ្ងន់​​ និង​យុវជន​ម្នាក់ទៀត​របួស​មធ្យម​ដោយ​សារ​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ដោយ​ជិះ​ម៉ូតូ​១គ្រឿង​ជ្រុល​ទៅបុក​​ម៉ូតូមួយ​គ្រឿង​​ទៀត​ពី​ក្រោយ​​បណ្តាល​​ឲ្យដួល​​បោក​​ទៅ​​លើ​ថ្នល់​​​​​ខ្ទាត​ចូល​ក្រោម​កង់​រថយន្តដឹក​ដី​មួយ​គ្រឿង ​ប៉ុន្តែ​សំណាង​ល្អ​​ដោយរថយន្តនោះ​​​បើក​តិច​ៗ​ជាន់​ហ្រ្វាំង​ឈប់​ទាន់ទើប​មិន​កិន​បណ្តាល​ឲ្យ​ស្លាប់​ ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើងកាល​

អីុរ៉ង់​នឹង​ធ្វើ​សម​យុទ្ធ​កង​ទ័ព​អាកាស​នាពេល​ខាងមុខ​

Posted: 23 Sep 2012 11:53 PM PDT

យន្ត​​ហោះ​ចម្បាំង​របស់​អីុរ៉ង់​
ទូរទស្សន៍​អីុរ៉ង់ ​PRESS TV រាយ​ការណ៍​​កាលពី​ថ្ងៃទី​២៣ កញ្ញា ​​ថា​កង​ទ័ព​អាកាស​​​អីុរ៉ង់​មាន​បំណង​រៀប​ចំ​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នា​ដំណាច់​ឆ្នាំ​នៃ​ប្រតិ​ទិន​អីុរ៉ង់​ដែល​បញ្ចប់​នាខែ​មីនា​ឆ្នាំ​២០១៣ ។ មេ​បញ្ជាការរងកង​ទ័ព​អាកាស​អីុរ​៉ង់ ​ឧត្តម​សេនីយ៍​អាហ្ស៊ីស​ណាសៀរ​ហ្សារ​ដេហ៍​ថ្លែងថា ​សម​យុទ្ធ​ដែល​អីុរ៉ង់​គ្រោង​ធ្វើ​ជាសម

អីុរ៉ង់​​បង្កើត​​ប្រព័ន្ធ​អីុន​ធើ​រណេត​ជាតិ​​ផ្ទាល់​​​របស់​ខ្លួន​

Posted: 23 Sep 2012 11:50 PM PDT

ហាង​កាហ្វេ​អីុន​​​​ធើរណេត​មួយ​នៅ​ក្រុង​​តេហេរ៉ង់​
រដ្ឋ​មន្ត្រី​​​ប្រតិ​ភូ​​អីុរ៉ង់​​​ទទួល​បន្ទុក​​គមនាគមន៍​ និង​បច្ចេក​​វិទ្យា​​​ព័ត៌​មាន​វិទ្យា​​​​អះអាង​​ថា អីុរ៉ង់​​​​បាន​​បញ្ចប់​​​កាល​ពី​​ថ្ងៃទី​​​​២៣​ កញ្ញា​ ​​​​​នូវ​ការ​​​ត​ភ្ជាប់​​​បណ្តាញ​អីុន​ធើ​រណេត​ជាតិ​​ដាច់​ដោយ​ឡែក​​​ពី​​ប្រព័ន្ធ​​អីុន​ធើ​រណេត​​​​ពិភព​លោក​​​​ដល់​គ្រប់​​​ប្រព័ន្ធ​រដ្ឋ​បាល​​របស់​ខ្លួន​​ហើយ ។ រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​​​រូ​ប​នេះ​​​​លោក​អាលី​ យ៉ាគីម​ ហ្សា​វ៉ាឌី​​ថ្លែង​​​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​​គ្រប់​​ប្រព័ន្ធ​រដ្ឋ​បាល​​​របស់​​យើង​បាន​​ភ្ជាប់​​​

​ជិះ​កង់​ដើរ​លួច​ម៉ូតូ​បាន​សម្រេច​​ម្ចាស់​​គេ​ទាន់​ស្រែក​ឆោឡោ​

Posted: 23 Sep 2012 11:48 PM PDT

ជនសង្ស័យ​ដែល​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ចាប់​វាយ​​ទ្រម​ខ្លួន​​ និង​បែ​ក​ក្បាល​​នៅ​​ពេល​ដែល​ជិះ​កង់​​មួយ​គ្រឿង​​ធ្វើ​សកម្ម​ភាព​​លួច​​ម៉ូតូ​វ៉ាន់​ដឺ​ឡោវ (Wander Loove) ពណ៌ខ្មៅ ​មួយ​គ្រឿង​ក្នុង​ផ្ទះ​លេខ​​២៥៥ ផ្លូវ​លេខ​​១៥៦ ​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​បាន​សម្រេច​កាល​ពី​វេលា​​ម៉ោង​១​និង​៥​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃទី​២៣ កញ្ញា ២០១២ ​តែត្រូវ​ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោ​ឡើង ។

នារីមានវិបត្តិ​ជិះម៉ូតូ​​ឌុប​ឈប់​គល់ស្ពាន​​ជ្រោយ​ចង្វា​​ប៉ុន​ប៉ង​លោត​ទឹក​

Posted: 23 Sep 2012 11:45 PM PDT

ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ជួយសង្គ្រោះ
រាជធានី​ភ្នំពេញ​៖ ​​ស្ត្រី​ម្នាក់ ​បាន​ជិះម៉ូតូឌុប​​មក​ឈប់នៅ​​​​គល់​ស្ពាន​ជ្រោយ​​​ចង្វា​ហើយ​ដើរ​​​ចុះ​ទឹក​ទន្លេ​ប៉ង​​​សម្លាប់​ខ្លួន​​តែ​ត្រូវ​ប្រជា​ពលរដ្ឋ​​នាំ​គ្នា​​ឃាត់​ ​និងទាក់​ទង​ហៅ​បង​ប្អូន​ឱ្យ​​មក​​យក​ត្រ​ឡប់​​​​ទៅវិញ ។ ​​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​នេះ ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​​​៤​ និង​​២៥នាទីរសៀល​​ថ្ងៃទី​២១ ​កញ្ញា​ ​​​នៅ​គល់​ស្ពានជ្រោយចង្វា​ត្រើយ​​ខាង​កើត​​ ​​ស្ថិត​នៅ​សង្កាត​់​​​​​ជ្រោយ​

បើក​ម៉ូតូ​បុក​គូទ​រថយន្ត​​ផ្លោង​​ត្រូវ​​កញ្ចក់​

Posted: 23 Sep 2012 11:40 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បាន​សន្លប់ដេក​​ស្តូក​ស្តឹង​​ ហើយ​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ជួយ​សង្គ្រោះ​​ បន្ទាប់​ពី​​បុរស​នោះ​បើក​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​ បណ្តាល​ឱ្យ​​បែក​កញ្ចក់​​ផ្នែក​ខាង​ក្រោយ​​នៅ​មុខ​ហាង​លក់​គ្រឿង​អគ្គិ​សនី​​ផ្ទះ​លេខ​១៤៨-១៥០Eo ផ្លូវ​​លេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ​កាល​ពីវេលា​ម៉ោង​​៤​​រសៀលថ្ងៃទី​​២៤ កញ្ញា ២០១២ ។

​​តារា​​​បង្ហាញ​ម៉ូដ​​​កម្ពុជា​ទទួល​​ជោគ​ជ័យ​​ក្នុង​ការ​​​បង្ហាញ​​ម៉ូ​​​ដ​​នៅ​​អូស្ត្រាលី​

Posted: 23 Sep 2012 11:30 PM PDT

​​តារា​​​បង្ហាញ​ម៉ូដ​​​កម្ពុជា​ទទួល​​ជោគ​ជ័យ​​ក្នុង​ការ​​​បង្ហាញ​​ម៉ូ​​​ដ​​នៅ​​អូស្ត្រាលី​
រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូដកម្ពុជា កញ្ញាគួយ ច័ន្ទដានិច្ច ដែលបាន​ទៅច​ូលរួម​ការ​បង្ហាញម៉ូដជាលក្ខណៈ​អន្តរជាតិ​នៅប្រទេស​​អូស្រ្តាលី​ កាលពីថ្ងៃទី៤ ដល់​ថ្ងៃទី​៩ កញ្ញា បានវិ​ល​ត្រឡប់​មកវិញ​ហើយ​កាល​ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១២ ដោយ​នាំ​មក​នូវ​ភាពជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់ ។ នេះ​បើតាម​ការ​ឲ្យដឹងរបស់​អ្នក​ស្រីសាពណ៌ រិនដល អគ្គ​នាយិ​កា Sapor Modeling

ស៊ី​អវី​​បែក​កង់​​​រេ​ចង្កូត​ឡើង​សួន​ច្បារ​​​​បុក​បង្គោល​​ភ្លើង​​​​បាក់​​1ដើម​​​​រថយន្ត​ធ្លាក់កាងមុខ

Posted: 23 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ីអ​វីមួយ​គ្រឿង​​​បើក​បរ​ដោយ​បុរស​ម្នាក់​​​បាន​បែក​កង់​​​មុខ​បណ្តាល​​ឱ្យរេច​ង្កូត​​ឡើង​លើ​សួន​ច្បារ​​​​​ទៅ​បុក​បង្គោល​ភ្លើង​ដែក​​​បំភ្លឺ​ផ្លូវ​​​មួយ​ដើម​​​​បាក់​ដួល​រាប​​ដល់​ដី​ ហើយ​រថយន្ត​នោះ​បាន​រង​ការ​​​ខូ​ច​ខាត​​​​ និង​ធ្លាក់​​​​កាង​ខាង​មុខ​​​​ ។ សំណាង​ល្អ​អ្នកបើកបរ​​​​មិនមាន​គ្រោះ​ថ្នាក់​​​​​​ និង​ត្រូ​វ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​នាំ​ទៅ​សាក​សួរ​​នៅ​ការិយាល័យ​​​ចរាចរ​ណ៍​ផ្លូវ​គោក​​​​​នៃ​ស្នងការ​​​​ដ្ឋាន​នគរ​

ម៉ូតូ​ស្មាស​និង​សេ​125​ពន្លះគ្នា​មនុស្ស​បី​នាក់​របួស​ធ្ងន់

Posted: 23 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួ​យ​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ពីរនាក់​ និង​ស្រី​ម្នាក់​ ​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​អ្នកទាំង​បី​​​ជិះ​ម៉ូតូ​ពីរគ្រឿង​បុកគ្នា​នៅចំណុច​មុខ​ផ្ទះ​លេខ​១២៣៣ តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ​ កាលពី​វេលាម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២២ កញ្ញា​ ។

បុរស​កំហូ​ច​ប្រើ​ស្នេហ៍​មុខ​បោក​នាង​អស់​ជាង​7​ពាន់​ដុល្លារ​នាង​ប្តឹង​យក​លុយ​បាន​ខ្លះ​វិញ​

Posted: 23 Sep 2012 10:55 PM PDT

បុរស​ឆបោក 
ខេត្ត​ឧត្តរ​​មាន​ជ័យ​​​​​​​ ៖ ​សមត្ថ​កិច្ច​​​​​ប៉េ​​អឹម​​​ស្រុក​អន្លង់​វែង​​ បាន​ឃាត់​ខ្លួន​​បុរ​ស​ម្នាក់​​ឈ្មោះ​​ដួង ​សីមា​ ​​អាយុ​​​២៥​ឆ្នាំ ​មាន​​ស្រុក​កំណើត​​នៅ​ភូមិ​​ទួល​គគីរ ​​ឃុំ​ព្រៃ​​​ត្រឡាច ​ស្រុក​រុក្ខ​​​គិរី​​ ​ខេត្ត​​បាត់​ដំបង ​បច្ចុ​ប្បន្ន​​មក​ស្នាក់​នៅ​​ភូមិ​អូរ​ចិញ្ចៀន​ ​​​ឃុំ​អន្លង់​វែង ​​ស្រុក​អន្លង់​វែង ដោយ​​យោង​​​តាម​​ពាក្យ​​បណ្តឹង​របស់​​ស្ត្រី​ម្នាក់​​​​ឈ្មោះ​ចក់ ​ស៊ុន​អី ​អាយុ​​២០​ឆ្នាំ​ ​។ ការ​​ចាប់​ខ្លួន​​​​នេះ​បានធ្វើ​ឡើង​​​នៅ​​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ​ឃុំ​​អន្លង់​វែង ​ស្រុក​អន្លង់​វែង​ ​​កាល​ពី​​វេលា​ម៉ោង​​១១​​​ព្រឹក​ថ្ងៃ​ទី​​២០

តា​អាយុ​68​ឆ្នាំ​ចាយ​3​ពាន់​រៀល​អន្ទង​ក្មេង​ស្រី​អាយុ​1​0និ​ង12​ឆ្នាំ​រំលោ​ភ​សេព​សន្ថវៈ​បាន​សម្រេច​

Posted: 23 Sep 2012 10:50 PM PDT

តាល្មោភកាម
ខេត្ត​ពោធិ៍​សាត់​​​​​​​​​ ៖ ​តាចាស់អាយុ​​​៦៨​ឆ្នាំ​​​ម្នាក់​​​​បាន​រំលោភ​​ក្មេង​ស្រី​​២នាក់​រហូត​​បានសម្រេចលុះ​​​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​មក​​​ដឹង​​ដល់​​ម្តាយ​​ ​នាង​​ ក​៏​ប្តឹង​​សមត្ថ​កិច្ច​​ឱ្យ​ឃាត់​​ខ្លួន​​តែ​ម្តង​ ។​ ករណី​​រំលោភ​សេព​សន្ថ​​វៈ​​នេះ ​បាន​កើត​ឡើង​​នៅ​ខ្ទម​ចម្ការ​មួយ​​​​ ស្ថិតក្នុង​​ឃុំ​​ឈើ​តុំ ​​ស្រុក​​ក្រគរ ​កាល​ពី​​ថ្ងៃ​ទី​​​១៨ ខែ​កញ្ញា ​វេលា​ម៉ោង​​១២​ថ្ងៃ​​ត្រង់ ។

បង្ក្រាប​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ផ្អើល​ក្រុង​ព្រៃ​វែង

Posted: 23 Sep 2012 10:45 PM PDT

មេខ្លោងជួញដូរ​គ្រឿង​ញៀន​ដែល​ព័ទ្ធ​ចាប់​ក្នុង​ផ្ទះ​សំណាក់ 
ខេត្ត​ព្រៃ​វែង​​ ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ កញ្ញា កម្លាំង​នគរ​បាល​មួយ​ក្រុម​​ដឹក​នាំ​ដោយលោកវរសេនីយ៍​ត្រី ចាន់ ណារិទ្ធ អធិការ​នគរ​បាល​ក្រុងព្រៃវែង បាន​​ចុះ​បង្រ្កាប​មេខ្លោង​ជួញ​ដូរគ្រឿង​ញៀន​ដ៏ធំម​ួយ​ដែល​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ផ្ទះសំណាក់យីហោកូននាគ មាន​ទីតាំង​ស្ថិតក្នុងភូមិ២ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ។

ផឹក​ស៊ី​ជា​មួយ​គ្នា ពេល​ស្រវឹង​ចោទ​ប្រកាន់​លួច​មាន​សហាយ​ស្មន់​ជា​មួយ​ម្តាយ វាយ​រហូត​ដល់​ស្លាប់

Posted: 23 Sep 2012 10:40 PM PDT

សមត្ថ​កិច្ច​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព
ខេត្តតាកែវ​ ៖ បុរស​ម្នាក់​បាន​​​​ប្រកាច់​ស្លាប់​​​ភ្លាម​​ៗ​​​​​នៅនឹង​កន្លែង​កើតហេតុ​​​ ខណៈ​​ពេល​អង្គុយ​​​​ស៊ី​ផឹក​​​ជាមួយ​គ្នា​​​​​​យ៉ាង​ល្អូក​ល្អឺន​ និង​និយាយ​​​​លេង​សើច​​​​ជ្រុល​​ហួស​ក៏​មាន​ការ​​ប្រកាន់​​​គ្នា​ទៅវិញ​ទៅមក​ ហើយ​ជន​ដៃដល់​​​ជា​ភាគី​​ម្ខាង​ទៀត​​បាន​យក​​​គល់​ឈើ​វាយ​​សំពង​​​ទៅ​លើ​ផ្ទៃ​មុខ​ ។ ​ហេតុ​ការណ៍​​​​វាយ​សម្លាប់​​គ្នា​ពេល​កំពុង​​​ស៊ី​ផឹក​​​នេះ​​ បាន​កើត​ឡើង​​​​កាល​ពី​​​​​ថ្ងៃទី​​២២ កញ្ញា​ ​​វេលា​ម៉ោង​​​​​១១​​និង​១៥​នាទី​​យប់​​ នៅភូមិ​​​ក្រាំង​លាវ​ ឃុំ​រវៀង​ ស្រុក​សំរោង​ ហើយ​ក្រោយ​​​ពី​​

ប្លន់​ទូក​ដឹក​ត្រី​បាញ់​ច្រឡំ​គ្នា​ស្លាប់​ម្នាក់ ប្លុង​សព​ចោល​លើ​ទូក​

Posted: 23 Sep 2012 10:30 PM PDT

សព​ជន​សង្ស័យ​និង​ទូក​ដឹក​ត្រី​ពេញ​ពៀប ​
ខេត្ត​កំពង់​​ឆ្នាំង​ ៖ ជន​សង្ស័យ​​​ម្នាក់​បាន​​​ស្លាប់​​នៅ​នឹង​កន្លែង​​ដោយ​ស្នា​ដៃ​​បក្ស​ពួក​​ម្នាក់​​​​​បាញ់​​ច្រឡំ​​​ក្នុង​សកម្ម​ភាព​ប្លន់​​ទូក​ដឹក​ត្រី​ជន​ជាតិ​​វៀត​ណាម​មួយ​​កាល​ពី​​វេលា​​ម៉ោង​​​១២​ និង​​៤៥​​នាទី​​រំ​​លង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​២៣ កញ្ញា នៅ​តាម​ដង​​​ទន្លេ​​ចំណុច​​ព្រែក​សេះ ស្ថិត​ក្នុង​ភូមិ​ឫស្សី​​ដង្កួច ឃុំ​​ជល​សារ ស្រុក​​ជល​​គិរី ។

អគ្គិ​​ភ័យ​កណ្តាល​រាត្រី​នៅ​តំបន់​ទំនប់​រលក អស់​ផ្ទះ​3​1​ខ្នង​

Posted: 23 Sep 2012 10:20 PM PDT

ទិដ្ឋភាពពេលអគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ 
ខេត្ត​ព្រះ​សី​ហនុ​ ៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​រកេត​រកូត​គ្មាន​រៀប​រយ​ចំនួន​៣១​​ខ្នង​នៅតំបន់​ទំនប់​រលក ស្ថិត​ក្នុង​ក្រុម​២៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់យ៉ាង​សាហាវ​កាល​ពី​​ថ្ងៃ​ទី ២២ កញ្ញា វេលា​ម៉ោង​ប្រមាណ​ជាង​១១​យប់​​ ដែល​អ្នក​ខ្លះ​កំពុង​​ដេក​លង់​លក់​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ សម្ភា​រប្រើ​ប្រាស់​ និង​ថវិកាយ៉ាង​ច្រើន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មនុស្ស​ចំនួន​៧​នាក់​បាន​រង​របួស​(​ប្រុស​២ ស្រី​៥)​ក្នុង​នោះ​មាន​

អរុណោ​ទ័យ​ព្រះ​ទិន​ករ​ជះ​កាំ​រស្មី​លើ​កំពូល​ប្រាសាទ​អង្គរ​

Posted: 23 Sep 2012 10:10 PM PDT

អ្នកទេស​ចរ​នាំ​គ្នារ​ង់​ចាំ​មើល​និង​ថត​បាតុ​ភូត​នេះ
ខេត្តសៀម​រាប ៖ ​ចាប់តាំងពី​ព្រលឹម​ស្រាង​ៗ​រហូត​ដល់​​ព្រះអាទិត្យ​រះ​ផុត​ចុង​ព្រឹក្សានា​ថ្ងៃ​ទី២២ កញ្ញា​​ កន្លង​ទៅ ភ្ញៀវ​ទេសចរ​​ចម្រុះ​​​ជាតិ​សាសន៍​រាប់​ពាន់​នាក់​​​​​​មក​ពី​ជុំវិញ​ពិភពលោក ខ្លះ​មាន​កាន់​ម៉ាស៊ី​ន​ថតរូប​​ជាប់​​នៅ​​នឹង​ដៃ​ផង ខ្លះ​នាំមុខ​ដោយ​មគ្គុទ្ទេសក៍បាន​មក​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​នៅលើរាន​ហាល​នៃ​​ប្រាសាទ​​អង្គរវត្ដ ដើម្បី​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​លើ​កំពូល​​ប្រាសាទ​អង្គរ​ដែល​ជារតន​វត្ថុ​លំដាប់​ពិភពលោក​ដ៏​​​ល្បាញ​ល្បី​របស់​កម្ពុជា​ ​។

ម៉ឺ​នុយ​​ស្រី​​ស្អាត ម៉ែ​​យ៉ែ​ម​​២​​នាក់​​ត្រូវ​​ចាប់​​ខ្លួន​​ពី​​បទ​​នាំ​​នាង​​ចូល​​ផ្ទះ​សំ​ណាក់ និង​​សណ្ឋា​គារ

Posted: 23 Sep 2012 10:00 PM PDT

ស្ត្រី​ជាម៉ែយ៉ែម​ និង​ជនសង្ស័យ​
រាជ​ធានីភ្នំ​ពេញ​ ៖ ម៉ែ​យ៉ែមថ្នាក់​ទាប​​២​នាក់​ផ្សេង​ទៀត​កាល​ពី ថ្ងៃ​ទី​២១ កញ្ញា កន្លង​មក​នេះ ត្រូ​វ​​នគរ​បាល​​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ ក្រសួង​មហា​ផ្ទៃ​ ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធា​នី​ ពី​បទ​ជាប​់​ពាក់​ព័ន្ធ​នឹង​ការ​​ជួញ​ដូរ​មនុស្ស​ដើម្បី​បម្រើ​សេ​វា​ផ្លូវ​ភេទ​ ។ ម៉ែ​យ៉ែម​ទាំង​២នាក់​នេះ​​ម្នាក់​ឈ្មោះ​ ជុំ​ ស្រី​ម៉ុច អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុកសិ​រី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​លេខ​

SL បុក​គ្នា​ជា​មួយ​​​វ៉េវ​​ស្លាប់​ម្នាក់​​ របួស​ធ្ងន់​ម្នាក់​

Posted: 23 Sep 2012 09:02 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បានស្លាប់​​យ៉ាង​​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង​​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​រវាង​ម៉ូតូ​​ម៉ាក SL និង​វ៉េវ​អីុ​ត្រង់​​ចំណុច​កែង​ផ្លូវ​លេខ​១១៤ និង​៥១ ស្ថិត​នៅ​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​​ដូនពេញ ​កាលពី​វេលា​​ម៉ោង​​១​និង​២៥​នាទី​​រំលងអធ្រាត្រ​ឈានចូល​​ថ្ងៃទី​២៤ កញ្ញា ​២០១២ ។

​ការ​ងារ​​អភិ​វឌ្ឍ​សង្កាត់​​ព្រែក​ឯ​ង​​​ដោយ​សង្ខេប​​សម្រាប់​​អាណត្តិ​​ទី​2 ឆ្នាំ​​2007-2012

Posted: 23 Sep 2012 08:45 PM PDT

រាជ​ធានី​​​ភ្នំ​ពេញ​​​​​ ៖ ​សង្កាត់​ព្រែក​​ឯង​​​​នៃ​ខណ្ឌ​មាន​ជ័យ​​ ស្ថិ​ត​នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​១ ​មាន​ផ្ទៃ​ដី​សរុប​​​​១.៥៧០,៨៩​​ហិក​តា ​មាន​ព្រំ​ប្រទល់​​ដូច​ខាង​ក្រោម​ ៖ ​​-​​ ខាង​ជើង​​ទល់​នឹង​​​ ទន្លេ​មេគង្គ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ខាង​ត្បូង​​ទល់​នឹង​ ​​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំ​ពេញ ​ខាង​

ព្រះ​មហា​ក្សត្រ​កម្ពុជា​យាង​​​ទស្ស​នកិច្ច​​ផ្លូវ​រដ្ឋ​៣​​ថ្ងៃ​នៅ​វៀតណាម​ សម្តេ​ច​តេជោ​ ហ៊ុន សែន វិល​ត្រឡប់

Posted: 23 Sep 2012 08:39 PM PDT

រាជ​ធានី​ភ្នំពេញ ៖ តាមការអញ្ជើញរបស់​លោកប្រធានាធិបតីនៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាមទ្រុង ថាន់សាន នៅព្រឹក​ថ្ងៃទី២៤ កញ្ញា ២០១២នេះ ព្រះមហា​ក្សត្រកម្ពុជា ព្រះករុណាព្រះបាទ​សម្តេចព្រះបរម​នាថ នរោត្តម សីហមុនី បានយាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ចផ្លូវ​រដ្ឋនៅ សាធារណរដ្ឋសង្គមនិយមវៀត​ណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ កញ្ញា ២០១២នេះ។

​រថយន្ត​ដឹក​កុងតឺន័រ​​១​គ្រឿង​បើក​បុក​ម៉ូតូវីវ៉ា​​ពីក្រោយ​​ស្លាប់​ម្នាក់​

Posted: 23 Sep 2012 08:33 PM PDT

ក្រុម​គ្រួសារ​ទ្រហោ​យំ​ឱប​ជន​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​កុង​តឺន័រ​​មួយ​គ្រឿង​​បាន​បើក​ក្នុង​ល្បឿន​លឿនទៅ​​បុក​អ្នក​ជិះ​​ម៉ូតូ​​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ​​នៅនឹង​កន្លែង​​ បន្ទាប់​មក​​អ្នក​បើក​បរ​​រថយន្ត​នោះ​​បាន​បើក​​ហួស​ទៅ​មុខ​ផុត​បន្តិច​រួច​ក៏​​ចុះ​រត់​គេច​ខ្លួន​​​បាត់​ស្រមោល​​ ចំណែក​សព​​ជនរងគ្រោះ​​ត្រូវបាន​​ក្រុម​​គ្រួសារ​ដឹក​​តាម​​រថយន្ត​យក​​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ ។

រំលឹក​ខួប​​លើក​ទី​19​ទិវា​​ប្រកាស​​ឱ្យ​ប្រើ​​​រដ្ឋ​ធម្ម​នុញ្ញ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​

Posted: 23 Sep 2012 08:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជ​ធានី​ភ្នំ​ពេញ​​​ ៖ ​​​ព្រឹក​​ថ្ងៃ​ទី​​២១ កញ្ញា​​នៅ​សណ្ឋា​គារ​​កាំ​បូ​ឌី​យ៉ា​ណា​​​មា​​ន​​ប្រារព្ធ​ពិធី​​រំលឹក​​ខួប​​​លើក​ទី​​​១៩ ​ទិវា​​​ប្រកាស​​ឱ្យ​​ប្រើ​​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ​​​​​ក្រោម​​​អធិប​តី​ភាព​​​​លោក​ឯក សំអុល​​ ប្រធាន​ក្រុម​​ប្រឹក្សា​​ធម្ម​នុញ្ញ​ ។ ​ចូល​រួម​​​ក្នុង​​​ពិធី​​នោះ​​មាន​ សម្តេច ​​នរោ​ត្តម​ ​សិរី​វុឌ្ឍ​​​ ​លោក​មិន​ ​សា៊ន ​​លោក​ប៉ែន​ ​ថុន ​​ដែល​ជា​​សមា​ជិក​​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​ ​ព្រម​​ទាំង​​ភ្ញៀវ​​ជាតិ​-​អន្តរ​ជាតិ​​ជា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!