Koh Santipheap Daily

Koh Santipheap Daily


ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ​គ្រោង​បើក​ការ​ដ្ឋា​ន​​ដើម​ខែ​​តុលា​​

Posted: 28 Sep 2012 01:00 AM PDT

លោក​កែប ជុតិមា ត្រួតពិនិត្យ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ
រាជ​ធានីភ្នំពេញ​ ៖ ​លោកកែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ បាននិងកំពុងជំរុញ​ដល់​មន្ត្រីជំ​នាញពាក់​ពន្ធ័ក្រោម​ឱវាទ​ឲ្យមាន​ការ​ដោះ​ស្រាយផលប៉ះពាល់ក្នុងគម្រោងស្ថាបនាស្ពាន​អាកាស​​ស្ទឹងមានជ័យ​ឲ្យបាន​លឿន ដើម្បី​ឈានទៅដល់ពិធីបើកការដ្ឋានស្ថាប​នានា​ដើម ខែ​តុលា ឆ្នាំ​២០១២ ឆាប់ៗខាងមុខនេះ ។

លើក​លែង​​ការ​ចោទ​ប្រកាន់​​លោក​ស្រី ទេព កុលាប ​ចំណែក​លោក​​ហេង ឈាង បង្វិល​​សំណុំរឿង​​ជូនសាលា​ឧទ្ធរណ៍​​ស៊ើប​​អង្កេត​ឡើង​វិញ​

Posted: 28 Sep 2012 01:00 AM PDT

​លោក​​ហេង ឈាង
រាជធានីភ្នំពេញ ៖ ​លោក​ចៅ​ក្រម​ ឃឹម ​ប៉ុន ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​​​តុលាការ​កំពូល​​លើ​អង្គ​សវនា​ការ​​សំណុំ​រឿងបាត់​បង់​ប្រាក់​រាប់​សិប​​លាន​ដុល្លារ​មិន​ច្បាស់​លាស់​​រវាង​លោក​ឧកញ៉ា​ ​កុក អាន និង​លោក​ស្រី ទេព ​កុលាប-ហេង ឈាង បាន​​ប្រកាសសាល​ដីកា​កាល​ពី​​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​​២៨ កញ្ញា ​២០១២ ​នៅ​ចំពោះ​​មុខ​អ្នក​​ចូល​រួម​រាប់​សិប​នាក់​​នៅខាងក្នុង និង​រាប់​រយ​នាក់​នៅខាងក្រៅ ខណៈ​​បញ្ចប់​សវនា​ការ​​ជំនុំ​ជម្រះ​​ថា លោក​ស្រី ទេព កុលាប ត្រូវ​​បាន​លើក​​លែង​ការ​ចោទប្រកាន់

រថយន្ត​កូរ៉េដឹក​ឥដ្ឋ​​ការ៉ូ ក្រឡាប់ធ្លាប់​​ស្នាម​ភ្លោះ​ បង្ក​ឱ្យ​​មនុស្ស​​៤​នាក់​របួស​ធ្ងន់ និង​ស្រាល​

Posted: 28 Sep 2012 12:54 AM PDT

ទិដ្ឋភាព​នៅ​​កន្លែងកើតហេតុ​
ខេត្ត​ក្រចេះ ៖ យ៉ាង​ហោច​ណាស់​​​​មនុស្ស​២​នាក់​រងរបួសធ្ងន់ ​និង​២​នាក់​ទៀតរង​​របួស​ស្រាល ក្នុង​ហេតុ​ការណ៍​​ក្រឡាប់​រថយន្ត​​កូរ៉េ​ដឹក​​​ឥដ្ឋ​​ការ៉ូ​ កាល​ពី​ល្ងាចថ្ងៃ​ទី​២៧ ​កញ្ញា ២០១២ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ​ក្នុង​​ភូមិ​កាប៉ូ​ សង្កាត់​ឫស្សី​ ក្រុង​ក្រចេះ ។ ​ប៉ូលិស​​ចរាចរណ៍​​បាន​ឱ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​​រថយន្ត​ដោយ​ខ្លួន​ឯង​​នេះ​បាន​បង្ក​​ឱ្យ​​មនុស្ស​២​នាក់​ដែល​អង្គុយ​​ក្នុង​កាប៊ីន​​បាន​រង​របួស​ធ្ងន់ និង​​២​នាក់​ទៀត​​

អា​​មៀ ខាន់​​រក​​បា​ន​គ្រូ​​បង្ហាត់​​ថ្មី​​ជំ​នួស​​លោក​​ហ្វ្រេដ​ឌី រ៉ូច​

Posted: 28 Sep 2012 12:50 AM PDT

អាមៀ ខាន់-ស្តាំ-ហ្វឹក​ហាត់​ជា​មួយ​លោក​ហ្វ្រេដឌី រ៉ូច​ក្នុង​ពេល​កន្លង​មក
លោក Virgil Hunter​ដែល​​បានជួយ​ឱ្យ​​កីឡាករ Andre Wardឈាន​​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​កម្ម​វិធី Super Sixត្រូវ​បាន​តែង​​តាំង​ជា​គ្រូ​បង្ហាត់​ថ្មី​រ​បស់​កីឡាករ​ប្រ​ដាល់​អង់​គ្លេស​​អា​មៀ ខាន់ ។ ​ការ​​សម្រេច​របស់​​​ក្រុម​អា​មៀ ខាន់​ជ្រើស​រើស​យក​លោក Hunterមក​ជំ​នួស​លោក​រ៉ូច​គឺ​បន្ទាប់​ពី​អា​មៀ ខាន់​បរា​ជ័យក្នុង​ការ​ប្រ​កួត​២លើក​បន្ត​បន្ទាប់​គ្នា ។ ក្រុម​នេះ​យល់​ឃើញ​ថា អា​មៀ ខាន់​គឺ​ជា​អាទិ​ភាព​

រង្វង់​មូល​វិមាន​ឯក​រាជ្យ​នៅ​ប៉ៃ​លិន​សាង​សង់​បាន​​90​%ត្រៀម​សម្ពោធ​ថ្ងៃ​9​វិច្ឆិកា

Posted: 28 Sep 2012 12:45 AM PDT

រង្វង់​មូល​វិមាន​ឯក​រាជ្យ​នៅ​ប៉ៃ​លិន​សាង​សង់​បាន​​90​%ត្រៀម​សម្ពោធ​ថ្ងៃ​9​វិច្ឆិកា
ខេត្ត​ប៉ៃ​លិន​ ៖ ក្រោម​ការផ្តួច​ផ្តើម​របស់​លោក​អីុ​ ឈាន​​ អភិបាល​ខេត្ត​ និង​ការ​ចូលរួម​ថវិ​កា​ដោយ​មន្ត្រីរាជការ​​ជុំ​វិញ​សាលាខេត្ត​​ ការ សាង​សង់​រង្វង់មូល និង​​វិមាន​ឯករាជ្យនៅ​ចំណុច​​ផ្លូវ​បែក​ជា​៤​ជាប់​នឹង​សួន​កុមារ​​ទល់​មុខ​សា​លា​ខេត្ត​ ​ដែល​មាន​កម្ពស់​១៩​ម៉ែត្រ​ អង្កត់ផ្ចិត​ប្រវែង​ជាង​៥០​ម៉ែត្រ​ មក​ដល់​ថ្ងៃ​ទី​២៧​ កញ្ញា​សម្រេច​បាន​ប្រហែល​៩០​%​ហើយ​ ​។ តាម​គម្រោង​​វិមាន​ឯករាជ្យ​នេះ​នឹង​

លទ្ធ​ផល​​ការ​ប្រណាំង​​ទូក​ខ្នាត​​អន្តរ​​​ជាតិ​​ជ្រើស​រើស​​​ជើង​ឯក​ឆ្នាំ​2012គិត​ត្រឹម​​ល្ងាច​ថ្ងៃ​​ទី​​27 កញ្ញា

Posted: 28 Sep 2012 12:33 AM PDT

ការ​ប្រណាំង​​ទូក​​ខ្នាត​អន្តរ​ជាតិ​​
ខេត្ត​កណ្តាល​​ ៖​ ការ​ប្រណាំង​​ទូក​​ខ្នាត​អន្តរ​ជាតិ​​ជ្រើស​រើស​ជើង​ឯ​ក​​ឆ្នាំ​​២០១២ ដែល​ប្រារព្ធ​​​ឡើង​នៅ​​តាម​​​ដង​ទន្លេ​​សួន​ច្បារ​​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល គិត​ត្រឹម​​​ល្ងាច​ថ្ងៃ​​ទី​​២៧ កញ្ញា បាន​បញ្ចប់​​វិញ្ញា​សា​​ប្រណាំង​ទូក​​កា​នូ និង​​​ទូក​កា​​យ៉ាក់ ចម្ងាយ​​៥០០​​ម៉ែត្រហើយ ។ សម្រាប់​វិញ្ញា​សា​​​ប្រណាំង​ទូក​កា​យ៉ាក់​​ចម្ងាយ​​៥០០​​ម៉ែត្រ​​​ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡា​​ករ​​ហ៊ុន រ៉ាដេត មក​ពី​ក្លិប​​កង​ទ័ព​​ជើង​ទឹក ចំណាត់​ថ្នាក់​លេខ​​២ បាន​ទៅ

លោក​មេឃុំ​​​បើក​រថយន្ត​ចូល​ផ្ទះ​ច្រឡំ​ជាន់​ហ្គារ​ស្មាន​ថា​​ហ្វ្រាំង​​បុក​ប្រពន្ធ​ស្លាប់​

Posted: 28 Sep 2012 12:30 AM PDT

ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​​ៗ​នៅកន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​​​រង​របួស​​​​ធ្ងន់ ដោយសារ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​​​​​​បង្ក​ឡើង​​​​ដោយ​រថយន្ត​មួយ​គ្រឿង​​​​របស់​លោក​មេឃុំ​​​​​​បើក​ទៅ​បុក​​​​ ខណៈ​​​​ដែល​​ស្ត្រី​រង​គ្រោះ​​​កំពុង​អង្គុយ​​​​លេង​លើ​គ្រែ​មុខ​ផ្ទះ​​​ កាល​ពី​​​វេលាម៉ោង​​៥​និង​៤៥​នាទី​ល្ងាច​​​​​​ ថ្ងៃទី​​២៦ កញ្ញា ​​​​ស្ថិត​ក្នុង​ភូមិ​​​ពូធឿង​ ឃុំ​បិត​​ត្រាង​ ស្រុក​ព្រៃ​នប់​ ។

នាង​សា​រ៉ា​​ប៉ូ​វ៉ា​​ត្រូវ​​ហាល​​អាវ​​ប្រ​កួត​​វាយ​​កូន​​បាល់​​នៅ​​ជប៉ុន​​ខណៈ​​នាង​​អា​ហ្សា​​រេន​​កា​​ដក​​ខ្លួន​​ចេញ​

Posted: 28 Sep 2012 12:24 AM PDT

នាង​សារ៉ា​ប៉ូ​វ
ទី​​បំ​ផុត​​កីឡា​ការិនី​​លំ​ដាប់​ទី​២​​ពិភពលោក​​ម៉ា​រី​យ៉ា សារ៉ាប៉ូ​វ៉ា​ត្រូវ​វេច​សម្ពាយ​ដើរ​ចេញ​ពី​កម្ម​វិធី Pan Pacific Open​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​តូ​ក្យូ​កាល​ពី​ម្សិល​មិញ ។ ស្រប​​ពេល​ជា​មួយ​គ្នានោះ​ នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​ក៏​បាន​ដក​ខ្លួន​ពី​កម្ម​វិធី​នេះ​ផង​ដែរ​បន្ទាប់​ពី​មាន​បញ្ហា​សុខ​

ចាប់​​ខ្លួន​យុវ​សិស្ស​​យក​ម្រាម​ដៃ​លូក​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​​ ធ្វើ​ជា​ល្បែង​អាស​អាភាស​

Posted: 28 Sep 2012 12:24 AM PDT

យុវសិស្ស​ជាប់ចោទ​
រាជធានីភ្នំពេញ ៖ យុវ​សិស្ស​​វិទ្យា​ល័យ​ ជា ស៊ីម​ សាមគ្គី​​ម្នាក់​ ត្រូវ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ប៉ូលិស​​ប៉ុស្តិ៍​​បឹង​សាឡាង ​ចាប់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​៧​យប់​​ថ្ងៃទី​២៧ កញ្ញា ២០១២ ​បន្ទាប់​ពី​លួង​លោម​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ធ្វើ​​សកម្ម​ភាព​​យក​ម្រាម​ដៃ​លូក​​ប្រដាប់​​ភេទ​លេង​ជា​ល្បែង​អាស​អាភាស​​រហូត​រយះ​របួស​ហូរ​ឈាម​ធ្ងន់​ធ្ងរ​​បញ្ជូន​ទៅ​​កាន់​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​ទី​៤ ។​

រោង​​​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​​ជប់​លៀង​​ចុង​ភៅ​​ប្រចាំ​​ឆ្នាំ​​​2012

Posted: 28 Sep 2012 12:15 AM PDT

រោង​​​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​​ជប់​លៀង​​ចុង​ភៅ​​ប្រចាំ​​ឆ្នាំ​​​2012
រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី ២១​ ខែ​កញ្ញា​​​ ឆ្នាំ​២០១២​​ នៅ​ឯ​មជ្ឈមណ្ឌលពិ​ព័រណ៍​​​ និង​សន្និបាត​កោះ​ពេជ្រ​ រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ (Cambodia Brewery Limited) ដែល​ជា​ក្រុមហ៊ុន​ផលិត​​ និង​ចែកចាយ ស្រា​បៀរ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក ល្បីឈ្មោះ​ទូ​ទាំង​ប្រទេស​ និង​លើ​ពិភពលោក​ដែល​មាន​ម៉ាកសញ្ញា​​​ ABC Stout, Tiger, Anchor និង

ឃុំ​ជើងគោក​ ជំនន់​ទឹកភ្លៀង​​វាយ​ប្រហារ​នៅ​លំនៅ​ឋាន​ពល​រដ្ឋ​​៧០​ខ្នង ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​គំរាម​

Posted: 28 Sep 2012 12:15 AM PDT

ជំនន់​ទឹកភ្លៀង​ដែល​កំពុង​វាយ​ប្រហារ​ប្រជា​ពល​រដ្ឋ​
ខេត្តព្រះសីហនុ ៖ ពីខេត្តព្រះសីហនុឯណោះវិញ មានសេចក្តីរាយការណ៍​មកថា ផ្ទះប្រជាពលរដ្ឋជាង៧០ខ្នងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បាន​ទទួលរងនូវការលិចលង់ដោយសារជំនន់ទឹកភ្លៀងកាលពីអធ្រាត្រ​ឈានចូល​ថ្ងៃទី២៨ កញ្ញា ២០១២ និង​ប្រជា​ពល​រដ្ឋជា​ច្រើន​គ្រួសារ​​ត្រូវបានអាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទី​ទួលសុវត្ថិភាព ។

ក្រុមហ៊ុនQool(ឃូល)​សហការជាមួយ​ហាង​ឡាក់គី​​ផ្ដល់​តម្លៃពិសេស​លក់​កាស់​ ​Beats រួមជាមួយ​​ទូរស័ព្ទដៃ HTC

Posted: 28 Sep 2012 12:00 AM PDT

ក្រុមហ៊ុនQool(ឃូល)​សហការជាមួយ​ហាង​ឡាក់គី​​ផ្ដល់​តម្លៃពិសេស​លក់​កាស់​ ​Beats រួមជាមួយ​​ទូរស័ព្ទដៃ HTC
រាជធានីភ្នំពេញ​ ៖​ ថ្ងៃទី​២៥​ដល់​២៧​ កញ្ញា​ឆ្នាំ​២០១២ ​ក្រុមហ៊ុន​Qool ​​(ឃូល)​ដែល​ជា​​ក្រុម​​ហ៊ុន​​ធំ​មាន​សិទ្ធិ​នាំ​ចូល​ ​និង​ធ្វើ​​ការ​ចែក​ចាយ​​​ទូរស័ព្ទ​ម៉ាក​​​HTC មក​កាន់ទី​ផ្សារ​​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ​បានសហការ​ជាមួយ​​ហាង​លក់​​ទូរ​ស័ព្ទ​ឡាក់​គី​​ដែល​ផ្ដល់​ជូនតម្លៃ​ពិសេស​​ លក់​កាស់​ ​Beats​ រួម​​​បញ្ចូល​គ្នា​​នឹងទូរស័ព្ទ​HTCដែលមាន​​អាស​យដ្ឋាន​ស្ថិត​នៅ​តាមបណ្ដោយមហាវិថី​ព្រះ​សី​ហនុ​ ។

ហែ​ក្បួន​បំ​ផុស​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​2012-2013

Posted: 27 Sep 2012 11:45 PM PDT

ហែ​ក្បួន​បំ​ផុស​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​2012-2013
ខេត្ត​មណ្ឌល​គិរី ៖​ នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សែន​មនោ​រម្យ ​គេ​សង្កេត​ឃើញមាន​វត្ត​មាន​សិស្សា​នុសិស្ស​ លោក​គ្រូ​ អ្នក​គ្រូ មក​ពី​សាលា​រៀន​នានា​ទូ​ទាំង​ក្រុង​​ប្រ​មាណ​ជាង​១.០០០​ នាក់​ព្រម​ទាំង​ព្រះ​សង្ឃ​ផង​ បាន​និមន្ត​និង​ដង្ហែ​ក្បួន​ក្នុង​យុទ្ធ​នាការ​​ផ្សព្វ​ផ្សាយ​ និង​ជូន​ដំណឹង​ដល់​មាតា​បិតា និង​អាណា​ព្យា​បាល​ទាំង​អស់​ឱ្យ​នាំ​កូន​ចៅ​មក​ចុះ​ឈ្មោះ​ចូល​រៀន​ឱ្យ​បាន​គ្រប់ៗ​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១៥

តម្លា​ភាព និង​អភិ​បាល​កិច្ច​ល្អ​នៃ​ការ​ទទួល​​បាន​ព័ត៌​មាន​ជា​កត្តា​សំខាន់​

Posted: 27 Sep 2012 11:40 PM PDT

ពិធី​សិក្ខា​សាលា​ថ្នាក់​ជាតិ​
រាជធានីភ្នំពេញ ៖ តម្លា​ភាព​ និង​អភិ​បាល​កិច្ច​ល្អ​នៃ​ការ​ទទួល​បាន​​ព័ត៌​មាន​ជា​ផ្នែកមួយ​​ដ៏​សំខាន់​​នៃ​ក្រប​ខណ្ឌ​​អភិ​បាល​​កិច្ច​​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះជា​ការ​លើក​ឡើង​នៅ​សិក្ខា​សាលា​ថ្នាក់​​ជាតិ​មួយ​ស្តីពី «ការ​លើក​ស្ទួយ តម្លា​ភាព​ និង​ការ​ទទួល​បាន​ព័ត៌​មាន» ​ដែល​ប្រារព្ធ​​ធ្វើ​ចាប់​​ពីថ្ងៃទី​២៧-២៨ កញ្ញា ២០១២ ​នៅ​សណ្ឋា​គារ​​ភ្នំពេញ ក្រោម​​អធិបតី​ភាព​លោក​ងី ច័ន្ទ្រផល រដ្ឋ​លេខាធិការ​ ក្រសួង​មហាផ្ទៃ និង​​ជា​ប្រធាន​​សម្រប​សម្រួល​​​គម្រោង​អភិ​បាល​​កិច្ចល្អ ​មូល​ដ្ឋាន និង​មាន​ការ​ចូលរួម​ពី​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ កញ្ញា ២០១២

Posted: 27 Sep 2012 11:34 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៨ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ជន​សង្ស័យ​ឆក់​ទូរស័ព្ទ​3​នាក់​ ម្នាក់​មាន​សំណាង​បាន​ទៅ​ផ្ទះ​ 2​នាក់ជាប់​គុក

Posted: 27 Sep 2012 11:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រុម​ជន​សង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​តាម​ផ្លូវ​សាធារណៈ​​ចំនួន​៣​នាក់​ កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ បាន​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ការិ​យា ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រា​ជ​ធានី​ភ្នំ​ពេញ​ចាប់​ឃាត់​ខ្លួន​ នៅ​កែង​ផ្លូវ​លេខ​១០៧ ​និង​ផ្លូវ​លេខ​១០៩ ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា ព្រម​ទាំង​បាន​ដក​ហូត​​ម៉ូតូ​១​គ្រឿងផង​ ។

កម្ម​ករ-កម្ម​ការិនី​​ជិត​២.០០០​នាក់​ចូល​រួម​​ស្វែង​​យល់​ពី​សាលា​ក្តី​ខ្មែរ​ក្រហម​

Posted: 27 Sep 2012 11:28 PM PDT

កម្ម​ករ កម្ម​ការិនី​ជា​ច្រើន​ចូល​រួម​ស្វែង​យល់​ពី​សាលា​ក្តី​ខ្មែរ​ក្រហម​
រាជធានីភ្នំពេញ ៖ កម្មករ-កម្ម​ការិនី​​ជិត​២.០០០​នាក់ នៅ​​​រោងចក្រ​​មួយ​ក្នុង​ខេត្ត​ព្រះ​​សីហនុ បាន​ចូល​រួម​ស្តាប់​ការ​ពន្យល់​​របស់​មន្ត្រី​ផ្នែក​​កិច្ច​​​ការ​សាធារណៈ​របស់​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញក្នុង​តុលា​ការ​កម្ពុជា កាល​ពី​​ល្ងាច​ថ្ងៃទី​​២៧ កញ្ញា ២០១២ ​ដើម្បី​ស្វែង​យល់​ពី​ដំណើរ​​ការ​ជំនុំ​ជម្រះ​ក្តី​លើ​ឧក្រិដ្ឋ​​​កម្ម​ដែល​បាន​កើតឡើង​​នៅក្នុង​របប​ខ្មែរ​ក្រហម ។ ​ការផ្សព្វផ្សាយ​​​នេះ​ធ្វើ​ឡើង​​ក្រោម​ការ​សម្រប​សម្រួល​​របស់​មន្ទីរ​ការ​ងារ​ រួម​នឹង​​សមាគម​យុវជន​​កម្ពុជា​ខេត្ត​​ព្រះ​សីហនុ ។ ​នេះគឺជា​លើក​ទី​១ ហើយដែល​

​កម្មករ​សំណង់​ត្រូវ​គេ​វាយ​បែក​ក្បាល​​ដោយ​សារ​រឿង​គំនុំ​​កន្លះខែមុន​​

Posted: 27 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ​​​កម្មករ​សំណង់​ម្នាក់បាន​រង​របួស​​បែ​ក​ក្បាល​​​​ហូរ​ឈាម​​រហាម​​កាល​​វេលាម៉ោង​​១០​​ និង​​១៥នាទី​​យប់​ថ្ងៃទី​​២៥ កញ្ញា ​កន្លងមក​នេះ​ដោយ​​​សារ​ត្រូវគេ​វាយ​ ​​នៅពេល​​​​ដើ​រចេញ​​ពី​ហាង​កាហ្វេ​តាម​ផ្លូវលំ​​មួយ​ ក្នុងភូមិពោង​ពាយ​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ ​។ ​ការវាយ​ដំនេះ​បើតាម​​​ប៉ូលិស​​ខណ្ឌសែនសុខ​ឱ្យ​ដឹង​ថា ​មកពី​គូបដិបក្ខ​​មាន​គំនុ​ំ​​ក្នុង​​រឿង​ដក​ព្រី​​ភ្លើង​​កាលពី​កន្លះ​ខែមុន ។

តាក់​ស៊ី​ម៉ែត្រ​បើក​កៀរ​ម៉ូតូ​សង់​កូរ៉េ​ដួល​រលាត់​​មុខ​រួច​បើក​រត់

Posted: 27 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​រថយន្ត​តាក់​ស៊ីម៉ែត្រ​ ពណ៌​លឿង​ បើក​លឿន​កៀរ​ម៉ូតូ​របស់​គាត់​ដួល​ច្រងាប់​ច្រងិល​រលាត់​មុខ​មួយ​ចំហៀង​ខាង​ឆ្វេងរួច​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល​។​ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៧​ កញ្ញា​ ​នៅ​ចំណុច​មុខ​សណ្ឋាគារ​អុិន​ធើរ​ខន​តាម​បណ្តោយ​មហា​វិថីម៉ៅសេទុង​ ​ក្នុង

ផ្តល់​រង្វាន់​ចំនួន​65​លាន​ដុល្លា​រដល់​បុរស​ណា​ដែល​ធ្វើ​ឱ្យ​កូន​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្តូរ​ចិ​ត្ត

Posted: 27 Sep 2012 10:55 PM PDT

លោក​មហា​សេដ្ឋី ​ឆាវ និង​​កូន​​ស្រី​​ដែល​​មាន​​ចរិត​​​ប្រុស​​ស្រឡា​ញ់​​ស្រី​ដូច​គ្នា
AFP បាន​ផ្សាយ​ថា​ មហាសេដ្ឋី​ជនជាតិ​ហុង​កុង​​នឹង​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​៦៥​លាន​ដុល្លារ​ ដល់​បុរស​ណា​ម្នាក់​​ មិន​ថា​ជា​អ្នក​មាន​​ ឬ​អ្នក​ក្រី​ក្រ​​ទេ ដែល​អាច​ឈ្នះ​កូន​ស្រី​វ័យ​៣៣​ឆ្នាំ ជាអ្នក​​​ស្រ​ឡាញ់​​ភេទ​ដូច​គ្នា ឱ្យ​បែរ​មក​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​​​វិញ ដើម្បី​បង្កើត​កូន​ចៅ​ស្នង​វង្ស​ត្រកូល​​ ។ សារព័ត៌មាន​ឆៃ​ណាម័រនីង​ប៉ុស្តិ៍ បាន​ផ្សាយ​ឱ្យ​ដឹង​ថាមហាសេដ្ឋីសេស៊ីល​ ឆាវ ប្រ​កា​ស​​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​៥០០​លាន​ដុល្លារ​ហុង​កុង​ ក្រោយ​ពី​លេចឮ​ដំណឹង​ថា នាង​

មេតុង​ទីន​វេច​លុយ​2​ការុង​រត់​គេច​បាត់ កូន​ជាង​500​នាក់​ឆោឡោ​នាំ​គ្នា​ឡោ​មព័ទ្ធ​ផ្ទះ​

Posted: 27 Sep 2012 10:50 PM PDT

ក្រុមកូនតុងទីនឆោឡោ 
ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​បាន​រាយ​ការណ៍ថា​ ប្រជាពល​រដ្ឋ​ជាង​៥០០​នាក់​ នៅ​ភូមិ​អូរ​ ឃុំពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ដែល​សុទ្ធសឹង​ជា​អ្នក​លេង​​តុង​ទីន​ បានប្រមូល​ផ្ដុំគ្នាស្រែកទាមទារ​​សុំ​ជំនួយ​ពីសមត្ថកិច្ចអស់​រយៈ​ពេល៤​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃទី​២៧​ កញ្ញា​ ​​ក្រោយ​ពីដឹង​ថា​ ស្រ្តី​មេតុងទីន​បាន​កើបប្រាក់​ច្រកជាង​២ការុង​ដឹក​តាម​រថយន្ត​តាក់​ស៊ីរត់​ចោល​ស្រុក ។

លោក​មេ​ឃុំ​ទើប​ទិញ​ឡាន​ថ្មី​កូន​ប្រុស​បង្រៀន​បើ​កបរ​បើក​ចូល​ផ្ទះ​បុក​ប្រពន្ធ​ស្លាប់

Posted: 27 Sep 2012 10:45 PM PDT

ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​​ៗ​នៅកន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​​​រង​របួស​​​​ធ្ងន់ ដោយសារ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​​​​​​បង្ក​ឡើង​​​​ដោយ​រថយន្ត​មួយ​គ្រឿង​​​​របស់​លោក​មេឃុំ​​​​​​បើក​ទៅ​បុក​​​​ ខណៈ​​​​ដែល​​ស្ត្រី​រង​គ្រោះ​​​កំពុង​អង្គុយ​​​​លេង​លើ​គ្រែ​មុខ​ផ្ទះ​​​ កាល​ពី​​​វេលាម៉ោង​​៥​និង​៤៥​នាទី​ល្ងាច​​​​​​ ថ្ងៃទី​​២៦ កញ្ញា ​​​​ស្ថិត​ក្នុង​ភូមិ​​​ពូធឿង​ ឃុំ​បិត​​ត្រាង​ ស្រុក​ព្រៃ​នប់​ ។

និស្សិត និង​សាស្ត្រាចារ្យ​​ប្រមាណ​៥០០​នាក់ ​រង់ចាំ​ស្តាប់​​លទ្ធ​ផល​ជ​ម្រះ​​ក្តី​​ឧកញ៉ា កុក អាន និង​លោក​ស្រី ទេព កុលាប-ហេង ឈាង ក្រោម​តំណក់​ភ្លៀង​

Posted: 27 Sep 2012 10:44 PM PDT

ក្រុម​និស្សិត​​នាំ​គ្នា​​មក​រង់​ចាំ​ស្តាប់​​លទ្ធ​ផល​ក្រោម​តំណក់​ទឹក​ភ្លៀង​
រាជធានីភ្នំពេញ ៖ ​ព្រឹក​នេះ​​​ទី​២៨ កញ្ញា ២០១២ ​គេ​ឃើញ​​ក្រុម​និស្សិត​​ និង​សាស្ត្រា​ចារ្យ​ប្រមាណ​៥០០​នាក់ ​បាន​ទៅ​កក​កុញ​​មុខ​តុលា​ការ​កំពូល​ (ខ្លះ​​បាន​ចូល និង​ខ្លះ​មិន​បាន​ចូល​ទៅ​​ខាងក្នុង) ​ដើម្បី​រង់ចាំ​ស្តាប់​លទ្ធ​ផល​​អង្គ​សវនា​ការ​ជម្រះ​ក្តី​​លោក​ហេង ឈាង ​និង​លោក​ឧកញ៉ា ​កុក អាន ក្រោម​តំណក់​​​គ្រាប់​ភ្លៀង​​ និងខ្យល់​រងា​ញាប់​ញ័រ​អង្គ​ប្រាណ​គ្រប់ៗ​គ្នា ។

អភិ​បាល​រាជ​ធានី​ភ្នំពេញ​ជំរុញ​កា​រ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ត្រៀម​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

Posted: 27 Sep 2012 10:40 PM PDT

លោក​​អភិ​បាល​​រាជ​ធានី កែប ជុតិមា ពិនិត្យ​​ស្ថាន​ភា​ព​​ទូទៅ
រាជ​ធានីភ្នំពេញ​ ៖ ​លោកកែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ បាននិងកំពុងជំរុញ​ដល់​មន្ត្រីជំ​នាញពាក់​ពន្ធ័ក្រោម​ឱវាទ​ឲ្យមាន​ការ​ដោះ​ស្រាយផលប៉ះ​ពាល់ក្នុង​គម្រោង​ស្ថាបនាស្ពាន​អាកាស​​ស្ទឹងមានជ័យ​ឲ្យបាន​លឿន ដើម្បី​ឈាន​ទៅដល់ពិធីបើកការដ្ឋានស្ថាបនានាដើម ខែ​តុលា ឆ្នាំ​២០១២ ឆាប់ៗខាងមុខនេះ ។ លោកសាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណ​ការ​និងដឹកជញ្ជូនរាជធានី​ បានឲ្យដឹងថា ដំណើរ​ការ​ដោះ​ស្រាយផលប៉ះ​ពាល់​លើ​​កម្រោង​សាង​សង់​ស្ពាន​អាកាស​ស្ទឹងមាន​

កម្ពុជា​ចាប់​ផ្តើម​ដំណើរ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ការ​អនុ​វត្ត​អនុ​សញ្ញា អ.ស.ប ប្រឆាំង​អំពើ​ពុក​រលួយ​

Posted: 27 Sep 2012 10:35 PM PDT

លោក​​ទេស​​រដ្ឋ​មន្ដ្រី ឱម យ៉ិ​ន​​ទៀង ថ្លែង​​ក្នុង​​សិក្ខា​សាលា
រាជ​ធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និងការិយា​ល័យ​អង្គ​កា​រសហ​ប្រជា​ជាតិ​ទទួលបន្ទុកប្រឆាំង​​​គ្រឿង​ញៀន និងឧក្រិដ្ឋ​កម្ម​ (​UNODC​)​ កាល​ពី​ថ្ងៃទី​២៧​ ​កញ្ញា​ ឆ្នាំ​២០១២​ ​បានប្រារព្ធ​​ធ្វើ​​សិក្ខាសាលា​ស្តីពី​ការ​ចាប់​ផ្តើម​ដំណើរ​ការត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត​អនុសញ្ញា​ អ.ស.ប​ ប្រឆាំងអំពើពុករលួយ (UNCAC)​ នៅកម្ពុជា​ ។ សិក្ខាសិលា​ដ៏មាន​សារ​សំខាន់​នេះ​ ​បាន​ការ​អញ្ជើញចូល​រួមពី​លោក​ទេសរដ្ឋ​មន្ត្រី ឱម​ យ៉ិនទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​​អំពើព​ុក​រលួយ ​លោក​ Olivier

ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ម្នាក់​នាំ​ថ្នាំ​ញៀន​ជាង​5​គីឡូ​ក្រាម​តា​មយន្ត​ហោះ​ចុះ​នៅ​សៀម​រាប​

Posted: 27 Sep 2012 10:30 PM PDT

ស្ត្រីជនជាតិថៃជួញថ្នាំញៀន
រាជធានីភ្នំពេញ ៖ ស្ត្រីជន​ជាតិ​ថៃ​ម្នាក់​​​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​គយនិងដ្ឋាករ​ សហការ​ជា​មួយ​នគរ​បាលប្រចាំ​ការ​នៅអាកាស​យានដ្ឋាន​អន្តរ​​ជាតិ​ខេត្តសៀមរាប​ ឃាត់ខ្លួនកាល​ពីវេលា​ម៉ោង១ និង​៤៥នាទី​រសៀល​ថ្ងៃទី២៦ ​កញ្ញា ឆ្នាំ២០១២ បន្ទាប់​ពីឆែកឆេររក​ឃើញ​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ជាង៥គីឡូក្រាម ​ដែល​ស្រ្តីរូប​នេះ​លាក់​ទុកក្នុងស្នូល​អំបោះ​ហុង​នាំចូល​មកព្រះរាជា​ណាចក្រកម្ពុជា និង​មាន​​​​គោល​ដៅ​ទៅ​ប្រទេស​ថៃ ។

ប៉េអឹម​ដឹង​ក្លិន​ចោរ​ប្រុង​ប្លន់​នៅ​ក្រុង​សៀ​មរាប ចាប់​ខ្លួន​2​នាក់​ក្នុង​ផ្ទះ​សំណាក់​

Posted: 27 Sep 2012 10:20 PM PDT

ជនសង្ស័យ២នាក់​ និង​វត្ថុ​តាង​​ដែល​​ត្រូវ​​រឹប​អូស​ក្រោយ​​ការ​​ឆែក​​ឆេរ​​ផ្ទះ​​សំណាក់
ខេត្ត​សៀម​​រាប ៖ កងរា​ជ​​អាវុធ​ហត្ថ​​ខេត្ត​​សៀម​រាប បានចាប់​ខ្លួនបុរស​​២​នាក់​​ក្នុង​ប្រតិ​បត្តិ​​ការ​​​ឆែ​ក​ឆេរ​ផ្ទះ​​​​សំណាក់មួយ​​​​យីហោ​​ឈារី​អង្គរ​ បន្ទប់​​លេខ​​៣០៨ កាល​ពី​​វេលា​​ម៉ោង​១១ និង៤៥នាទីយប់​​ថ្ងៃ​ទី​​២៦ កញ្ញា ស្ថិត​នៅ​​ភូមិ​ត្រពាំង​​សេះ សង្កាត់​​​គោក​​ចក​ ក្រុង​​សៀម​រាប ។ ជន​​សង្ស័យ​​ទាំង​​២​​នាក់​​ដែល​​ត្រូវ​បាប់​ខ្លួន​​នេះ ​​កំពុង​រៀប​ចំ​ខ្លួន​ចេញ​ធ្វើ​​សកម្ម​ភាព​ប្លន់ក្នុង​​​​​ក្រុង​សៀម​រាប ។

កាត់​​បន្ថយ​​សំណុំ​​រឿង​លោក​​​សុខ​ ​អាន ៖ ​ការ​​ស្ទះ​​សំណុំ​រឿង​​នៅ​​តុលា​ការ​​ដោយ​សារ​​ខ្វះ​​ការ​​គ្រប់​​គ្រង​រដ្ឋ​បាល​

Posted: 27 Sep 2012 10:10 PM PDT

លោក ជីវ កេង ប្រធាន​​សាលា​ដំបូង​​រាជ​ធានី​​ទទួល​​មេដាយ​​ជា​​តូប​​ការ
រាជធានីភ្នំពេញ ៖ ​​​លោក​បណ្ឌិត​​​សភាចារ្យ​​សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​​​​ ​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​​​ មាន​ប្រសាសន៍​​​សង្កត់​ធ្ងន់​ថា កន្លង​ទៅ​​​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​មាន​គុណ​វិបត្តិ​​គាំង​ស្ទះ​សំណុំ​រឿង​​​ច្រើន​ណាស់​ សមត្ថ​ភាព​នៃ​ការ​​ដោះ​ស្រាយ​​​សំណុំ​រឿង​​​មាន​កម្រិត​​​តិច​​​បំផុត​គឺ​ត្រឹម​តែ​​​​​២ពាន់​ទៅ​​៤ពាន់​​សំណុំ​រឿង​​​ក្នុង​មួយ​ឆ្នាំ ។ ​ជា​ជំហាន​ថ្មី​​​​គឺ​នឹង​ត្រូវ​មាន​​​​​យន្ត​ការ​​​រដ្ឋ​បាល​​​មួយ​គ្រប់​គ្រង​រដ្ឋ​បាល​​​របស់​តុលា​ការ​​​ ដើម្បី​កាត់​បន្ថយ​សំណុំ​រឿង​​​​ដែល​គាំង​​ស្ទះឱ្យ​នៅ​កម្រិត​​កាន់​តែ​​តិច​ ។

ក្រុម​​ជន​​បរទេស​​​​យក​​កម្ពុជា​​ធ្វើ​​ជា​​ទី​តាំង​​​លេង​​ល្បែង​​ស៊ី​​សង​​ទៅ​​ក្រៅ​​ប្រទេស​​តាម​​ប្រព័ន្ធ​​អីុន​ធើរ​ណេត​

Posted: 27 Sep 2012 10:00 PM PDT

ទិដ្ឋ​ភាព​​មុខ​​ខុន​ដូ​​ដែល​​សមត្ថ​កិច្ច​​ហាម​​អ្នក​​កាសែត​​ចូល 
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ទី​តាំង​ខុន​ដូ​​មួយ​កន្លែង​​ត្រូវ​កម្លាំង​នគរ​បាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​នៃ​ក្រសួ​ង​មហា​ផ្ទៃ​​ឆ្មក់​ចូល​​ឆែក​ឆេរ​​​​បង្ក្រាប​​ក្រុម​ជន​ជាតិ​​កូេរ៉​ ដែល​ជួល​​ស្នាក់​នៅ​​​លួច​លាក់​​ បើក​​ល្បែង​​​ស៊ី​សង​តាម​​ប្រព័ន្ធអិុន​ធើរ​ណេត​ ។​ ទោះ​បី​​​ជា​យ៉ាង​ណា​គួ​​រ​​​ឱ្យ​អស្ចារ្យ​​ណាស់​​​ ពេល​ដែល​​​សមត្ថ​កិច្ច​​ចុះ​ទៅ​ដល់​ ​ជន​ជាតិ​កូរ៉េ​​ទាំង​នោះ​ទំនង​​មាន​​គេ​​ជូន​ដំណឹង​​​មុន​​​​ ក៏​រត់​​គេច​ខ្លួន​​អត់​​​មាន​​សល់​​ម្នាក់​​ ដោយ​បន្សល់​ទុក​តែ​សម្បក​​​ខុន​​ដូ​ និង​​​កុំ​ព្យូ​​ទ័រ​ជា​​ច្រើន​គ្រឿ​ង ​និង​បៀរ​​មួយ​ចំនួន​​​ប៉ុណ្ណោះ ។​

ផ្ទុះ​​ក្នុង​រោង​ចក្រ​​​គីមី​​ចិន​មួយ​ស្លាប់​​​2នាក់​

Posted: 27 Sep 2012 09:12 PM PDT

ទិដ្ឋ​ភាព​​​រោង​ចក្រ​​​គីមី​​ដែល​​ខូច​ខាត​​​ក្រោយ​​​ការ​ផ្ទុះ​
ប៉ូលិស​​​រាយ​ការណ៍​ថា មនុស្ស​​២នាក់​ត្រូវ​បាន​ស្លាប់​​ហើយ​៧នាក់​​​​​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃទី​២៧ កញ្ញា ​​​ក្នុង​ការ​ផ្ទុះ​​​​​ដែល​កើត​មាន​ក្នុង​រោង​ចក្រ​ផលិត​គីមី​មួយ​ស្ថិត​ក្នុង​តំបន់​ស្វយ័ត​​​​​ហ្ស៊ូអាង​ ខេត្ត​ក្វាងស៊ី​ ភាគខាង​ត្បូង​ចិន​ ។ លោក​លី​ ជុនគី អគ្គនាយក​រង​របស់​សហ​គ្រាស​​​​​​និយាយថា ​គ្រោះ​ថ្នាក់នេះ​កើត​មាន​​​​កាល​ពី​ថ្ងៃទី​២៧ កញ្ញា​​ វេលា​ថ្ងៃត្រង់​​​​ ក្នុង​​រោង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!