Koh Santipheap Daily

Koh Santipheap Daily


ចែក​រង្វាន់​​​ជូន​អតិថិ​ជន​ដែល​មាន​​សំណាង​​ឈ្នះ​​​រង្វាន់​​ធំ​ក្នុង​កម្ម​​វិធី​សំណាង​ពី Nokia

Posted: 25 Sep 2012 01:00 AM PDT

ចែក​រង្វាន់​​​ជូន​អតិថិ​ជន​ដែល​មាន​​សំណាង​​ឈ្នះ​​​រង្វាន់​​ធំ​ក្នុង​កម្ម​​វិធី​សំណាង​ពី Nokia
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​​​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​​២០១២ ក្រុម​ហ៊ុន Nokia បាន​ប្រគល់​​រង្វាន់​​​សរុប​​ទាំង​អស់​​​មាន​​ចំនួន​​៤៣​​រង្វាន់ ​ជូន​ដល់​អតិថិ​ជន​​របស់​ខ្លួន​​ដែល​​មាន​សំណាង​​ឈ្ន​ះ​នៅ​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​​នៃ​កម្ម​វិធី​​​សំណាង​ពី Nokia ។ រង្វាន់​​ទាំង​នោះ​​រួម​មាន ៖ រង្វាន់​ធំ​​​រថយន្ត Chevrolet Spark ដ៏​ទំនើប​​​១​គ្រឿង ម៉ូតូ Honda Dream ២​គ្រឿង ទូរ​ទស្សន៍​​ LCD Panasonic 32 អីុញ ១០​គ្រឿង

អ្នក​សារព័ត៌មាន​​​តួនាទី​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឱ្យ​មាន​សន្តិ​ភាព​មួយ​ចំណែក​

Posted: 25 Sep 2012 12:55 AM PDT

ទិដ្ឋភាពនៅ​​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ អ្នក​សារព័ត៌មាន​ ត្រូវ​បាន​គេ​​ចាត់​ទុក​ថា​ជា​អ្នក​ចូល​រួម​ជួយ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​​ជាតិ​ឱ្យ​មាន​សន្តិ​ភាព​មួយ​ ចំណែ​ក​ដែល​ការ​និយាយ​បែប​នេះ ​ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​សិក្ខា​សាលា​មួយ​ស្តី​ពី​«លទ្ធ​ផល​​បឋម​នៃ​ការ​ស្រាវ​ជ្រាវ​អំពី​តួ​នាទី​សារព័ត៌មាន​​ក្នុង​ការ​កសាង​សន្តិ​ភាព​» ដែល​បាន​ធ្វើ​ឡើង​​ដោយ​អង្គការ​ក្រុម​ការ​ងារ​​ដោះ​ស្រាយ​​ទំនាស់(កដទ) ​ដែល​មាន​ការ​ចូល​រួម​​ពី​អ្នក​​សារព័ត៌មាន​​មក​ពី​ស្ថា​ប័ន​​ជ​ា​ច្រើន ។ ​សិក្ខា​សាលា​

ខ្ចី​ទូរស័ព្ទ​គេ​និយាយ​រួច​យក​ទៅ​បាត់​​ ពេល​ម្ចាស់​ទារ​ទាញ​ដាវ​ដេញ​កាប់​

Posted: 25 Sep 2012 12:50 AM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់
ខេត្ត​ពោធិ៍​សាត់​ ៖ ក្មេង​ពាល​ក្នុង​ភូមិ​​​ម្នាក់​ខ្ចី​ទូរស័ព្ទ​មិត្ត​ភក្តិ​និយាយ​​ រួច​ក៏​យក​ទៅ​បាត់​ ពេល​ម្ចាស់​តាម​ទៅ​ទារ​ជន​នោះ​បាន​ទាញ​ដាវ​​ដេញ​កាប់​ផ្អើល​ពេញ​ភូមិ ឃើញ​ដូច្នោះ​​ម្ចាស់​ទូរស័ព្ទ​ក៏ ​ទៅប្តឹង​​សមត្ថកិច្ច​​ឱ្យ​ឃាត់​​ខ្លួន​តែ​ម្តង ។ ​ករណី​នេះ​​បាន​​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២២ កញ្ញា ២០១២ វេ​លា​ម៉ោង​​៩​យប់ នៅ​ហាង​កា​ហ្វេ​មួយ​កន្លែង​​ស្ថិត​​ក្នុង​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។

នាវា​ទេស​ចរណ៍​​មក​ពី​ប្រទេស​ថៃ​ចូល​ចត​នៅ​​កំពង់​ផែ​​ក្រុង​ព្រះ​សី​ហនុ​​​​

Posted: 25 Sep 2012 12:45 AM PDT

នាវា​ទេស​ចរណ៍​​មក​ពី​ប្រទេស​ថៃ​ចូល​ចត​នៅ​​កំពង់​ផែ​​ក្រុង​ព្រះ​សី​ហនុ​​​​
លោក​វ៉ា ​សូណាត ​អគ្គ​នាយក​​រង​កំពង់​ផែ​​ស្វយ័ត​​ក្រុង​ព្រះ​សី​ហនុ​ មាន​ប្រសាសន៍​​ថា ​​បច្ចុ​ប្បន្ន​​នេះ​កំពង់​ផែ​​​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ​ ​បាន​ទទួល​ការ​​ចូល​ចត​របស់​​នាវា​ទេស​ចរណ៍​​​បរទេ​ស​​​ពី​បណ្តា​​​ប្រទេស​នានា​​ជុំ​វិញ​​ពិ​ភព​លោក​​ជា​បន្ត​បន្ទាប់​ ហើយ​មាន​អ្នក​​ទេស​ចរ​​​​បរទេស​​​​គ្រប់​​ជាតិ​សាសន៍​​ច្រើន​រាប់​ម៉ឺន​​នាក់​បាន​ធ្វើ​ដំណើរ​​តាម​នាវា​​ទេស​ចរណ៍​​មក​​កាន់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ជា​រៀង​រាល់​​ឆ្នាំ​ ។

សម្តេច​តេជោ​​ ហ៊ុន សែន ​ណែ​នាំ​ឱ្យ​​អាជ្ញា​ធរ​​បន្ត​ការ​ប្រុង​ប្រយ័ត្ន​​ជំនន់​ទឹក​ភ្លៀង

Posted: 25 Sep 2012 12:36 AM PDT

រាជ​ធានីភ្នំពេញ ៖ ប្រព័ន្ធ​សម្ពាធ​ទាប កំពុងមានឥទ្ធិពលមកលើប្រទេស​កម្ពុជានៅ​ឡើយ ដែលអាជ្ញា​ធរពាក់​ព័ន្ធ និងប្រជាព​លរដ្ឋ ត្រូវបន្តការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ នេះបើយោងតាមប្រសាសន៍​របស់សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន ដែលថ្លែង​ក្នុងពិធីចែក សញ្ញា បត្រជូនន​ដល់និស្សិតថ្នាក់​បណ្ឌិត អនុបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាង​៥០០០នាក់ នៃសាកលវិទ្យាល័យជាតិ​គ្រប់គ្រង នៅសាល​

ឡិច​ស៊ីស RX330ស្រវឹង​​បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដាច់​កង់​ម្ខាង​ប៉ើង​ទៅ​បោក​ផ្ទប់​ឡិច​ស៊ីស​៤៧០​ក្រពឹត​

Posted: 25 Sep 2012 12:35 AM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស RX330ពណ៌​ខ្មៅ​ អ្នក​បើក​​​ស្រវឹង​ជោក​ជាំ​​ជ្រុល​​ទៅ​បុក​​​រ៉ឺ​ម៉ក​ម៉ូតូ​ដាច់​កង់​​ខាង​ឆ្វេង​បាក់​ខ្ទេច ហើយ​​​រ៉ឺ​ម៉ក​នោះ​ប៉ើង​​ទៅ​បោក​នឹង​រថយន្ត​ឡិច​ស៊ីស​៤៧០ ពណ៌​ខ្មៅ ចត​នៅ​ចិញ្ចើម​ផ្លូវ​​​​បណ្តាល​​ឱ្យ​ក្រពឹត​គូទ​ចំហៀង​ខាង​ឆ្វេង ​តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ទេ​ ដែល​ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា ​នៅ​តាម​ផ្លូវ​េលខ​២៥៧ ស្ថិតក្នុង​ភូមិ​៧ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​

រថយន្ត​សាំយ៉ុង​បុក​គូទ​ម៉ូតូ​ស្គូពីដួលរបួស​ធ្ងន់​ម្នាក់

Posted: 25 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ យុវជនម្នាក់បាន​រង​របួស​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​បន្ទាប់​ពីរថយន្ត​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ពេញ​ទំហឹង​​ ខណៈ​ពេល​កំពុង​ធ្វើដំណើរ​ស្រប​ទិសគ្នា​ ហើយ​រថយន្ត​​ត្រូវ​​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗដែរ ។ឧប្បត្តិហេតុនេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​២និង៣០​នាទី​រសៀល​ថ្ងៃទី២៣​​ កញ្ញា លើកំណាត់​ផ្លូវ​ជាតិ​លេខ៤​ត្រង់ចំណុច​ជិត​ផ្លូវ​ដែក​ ស្ថិតក្នុង​​ភូមិ​អង្គ​ សង្កាត់​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ កញ្ញា ២០១២

Posted: 25 Sep 2012 12:27 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៥ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​នៅ​ភូមិ​ឫស្សី​ដែល​ទើប​ស្ថាប​នា​រួច​

Posted: 25 Sep 2012 12:15 AM PDT

​ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​នៅ​ភូមិ​ឫស្សី​ដែល​ទើប​ស្ថាប​នា​រួច​
​រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ កញ្ញា ឆ្នាំ​២០១២ លោក​សេង សាញ់ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ និង​មន្ត្រី​រាជ​ការ​ក្រោម​ឱ​វាទ ​បាន​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​នៅក្នុង​ភូមិ​សាស្ត្រ​ភូមិ​ឫស្សី​ សង្កាត់ស្ទឹង​មាន​ជ័យ ដែល​ទើប​តែ​សាង​សង់​រួច​រាល់​នៅពេល​ថ្មី​ៗ​កន្លង​មក​នេះ​។ លោក​ សេង​ សាញ់ បាន​បញ្ជាក់​ថា ផ្លូវ​បេតុង​ដែល​បាន​សាង​សង់​រួច​រាល់​នៅក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​រហូត​មក​ដល់​

ប្រើ​ថ្នាំ​ញៀន​លើស​ចំណុះ​អង្គុយ​និយាយ​ម្នាក់​ឯង​​ស្មាន​តែ​អង្គុយ​ជេរ​គេ​ត្រូវ​គេ​​ដេញ​វាយ​ដល់​ផ្ទះ

Posted: 25 Sep 2012 12:14 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ យុវជន​២​​​ក្រុម​វាយ​គ្នា​ផ្អើល​ឈូ​ឆរ​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ និង​ឃាត់​ខ្លួន​បាន​​២​នាក់​យក​ទៅ​ស​សួរ​នាំ ខណៈ​ដែល​ជន​បង្ក​ទាំង​២​ក្រុម​នោះ​អង្គុយ​ផឹក​ស៊ី​នៅ​មុខ​ផ្សារ​ទំនើប​ស្មាយ កាល​ពី​វេ​លា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ កញ្ញា ២០១២ តាមបណ្តោយ​​​ផ្លូវ​លេខ​​១៨២​កែង​ផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។

​ប្រពន្ធ​មិន​នៅ​ផ្ទះ​ប្តីចុង​ផឹក​ស្រា​ស្រវឹង​ចាប់​រំលោភ​​កូន​​ដើម​​រហូតបាន​សម្រេច​ត្រូវ​​​អ្នក​ជិត​ខាង​ឃាត់​ខ្លួន​

Posted: 25 Sep 2012 12:05 AM PDT

​​បុរស​ជាប់ចោទ​
រាជធានីភ្នំពេញ ៖ បុរសជា​ឪពុក​ចុង​ម្នាក់​ផឹក​ស្រា​​ស្រវឹង​​ឃើញ​កូន​ស្រី​កំពុង​អង្គុយ​​លាង​ចាន​ក្នុង​ផ្ទះ​ម្នាក់​ឯង​ បែប​ទំនង​តណ្ហា​​ពុះ​កញ្ជ្រោល​​ដល់​កម្រិត នឹក​ចង់​​រួម​រ័ក​​ទ្រាំ​មិន​បា​នក៏​ធ្វើ​សកម្ម​ភាពចាប់​នាងរំលោភ​​សេពសន្ថវៈ​​​រហូត​បាន​សម្រេច ខណៈ​​ពេល​ប្រពន្ធ​​មិន​នៅផ្ទះ ហើយ​ត្រូវនាង​ស្រែក​ផ្អើល​​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​​រត់​ចូល​ទៅ​ជួយ​ចាប់​​ខ្លួន​ឪពុក​​​ចុង​ចិត្ត​ជា​តិរច្ឆាន​នោះ​ប្រគល់​ឱ្យ​​​ប៉ូលិស​ធ្វើ​ការ​សាក​សួរ និង​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​​តុលា​ការ​​ចាត់ការ​

តុលា​កា​រ​អាមេ​រិក​ពិ​ន័យ​500​លាន​ដុល្លារ​លើ​ក្រុម​ហ៊ុន​តៃ​វ៉ាន​ពី​បទ​ទ្រឹងថ្លៃ​អេ​ក្រង់​ LCD

Posted: 25 Sep 2012 12:00 AM PDT

តុលា​កា​រ​អាមេ​រិក​ពិ​ន័យ​500​លាន​ដុល្លារ​លើ​ក្រុម​ហ៊ុន​តៃ​វ៉ាន​ពី​បទ​ទ្រឹងថ្លៃ​អេ​ក្រង់​ LCD
ក្រុម​​ហ៊ុន AU Optronics ជា​ផ្នែក​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​អេ​ក្រង់​ទូ​រទស្ស​ន៍​ LCD ឈាន​មុខ​នៅតៃ​វ៉ាន់​ ត្រូវ​តុលា​ការ​សហ​រដ្ឋ​អាមេ​រិក​ពិ​ន័យ​ជា​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​ពី​បទ​​ផ្សំ​​គំនិត​ក្នុង​ការ​ទ្រឹង​ថ្លៃ​​អេ​ក្រង់ LCD នៅ​ក្នុង​ទី​ផ្សារ​ពិ​ភព​លោក ។តុលាការ​ក្នុង​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ សហរដ្ឋ​អា​មេរិក​​បាន​ពិ​ន័យ​ប្រាក់​លើ​ក្រុម​ហ៊ុន​របស់​តៃ​វ៉ាន់​ និង​ដាក់​ពន្ធ​នាគារ​អតី​ត​អ្នក​គ្រប់​គ្រង​ចំនួ​ន​២​រូប

​រថយន្ត​​ដឹក​ទំនិញ​ធុន​ធ្ងន់​បើក​បុក​​កាម​រី​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​​ក្ងោក​​ និង​បុក​ចូល​ផ្ទះ​

Posted: 24 Sep 2012 11:58 PM PDT

រថយន្ត​​កាមរី​ដែល​រថយន្ត​ធុន​ធំ​បុក​
រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​​បើក​បុក​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ​ ​​ដែល​ធ្វើ​ដំណើរ​​ឆ្លង​វិថី​ឧក​ញ៉ា​ទេព​ផន ​ចំ​ក្បាល​​ខ្ទាត​ចេញ​រង​ការ​ខូច​ខាត ហើយ​រថយន្ត​បាន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ដើម​ក្ងោក​​មួយ​ដើម​​​រលើង​ទាំងឫស​ និង​បុក​ចូល​ផ្ទះគេ​​ជាប់​ទៅ​មុខ​លែង​រួច។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ​នៅ​ចំណុច​​វិ​ថី​ឧកញ៉ា​ទេ​ព​ផន កែង​ផ្លូវ​លេខ​២២៣

ស្រឡាញ់​គ្នា​​រួមរ័ក​មេត្រី​បាន​២ដង​៣ថ្ងៃ​​ក្រោយ​អូន​ចោទ​បង​ថា ចាប់​រំលោភ​

Posted: 24 Sep 2012 11:56 PM PDT

បុរស​ជាប់ចោទ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ជាអ្នក​ទោស​​ស្នេហា និង​ត្រូវ​បាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រីម្នាក់ ​ដែល​បាន​ប្តឹង​ចោទ​​ប្រកាន់​ថា ​រូបគេធ្វើ​សកម្ម​ភាពចាប់​រំលោភ​​សេពសន្ថវៈលើរូប​​​នាងរហូតបាន​សម្រេច​ចំនួន​២​ដង​នៅ​ក្នុង​យប់​តែមួយ ។ ​ប៉ុន្តែ​អ្វី​​ដែល​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​នោះ គឺ​ក្រោយ​ពេលសមត្ថកិច្ចចាប់​ខ្លួន​យុវជន​​រូបនោះ​បាន​ប្រាប់​ថា មិន​មែន​ជា​ការ​ចាប់រំលោភ​​​ទេ គឺរូប​គេ និង​នាងម្នាក់​នោះ​ស្រឡាញ់​​គ្នា​ដល់​​ឆ្អឹង​ និង​បាន​​

ពាក្យ​ស្លោក​នៅ​អ៊ីរ៉ាក់​បច្ចុប្បន្ន​ «កុំ​ស្លាប់​ព្រោះ​តែការ​លេង​ខ្លួន​»

Posted: 24 Sep 2012 11:45 PM PDT

នៅប្រ​ទេស​អ៊ីរ៉ាក់​សព្វ​ថ្ងៃ​ យុវជន​ណា​ពាក់​ក្រ​វិល​​ត្រចៀក ទុក​សក់​វែង និយម​ស្តាប់​ភ្លេង​បស្ចិម​ប្រទេស​ ឬ​ស្លៀក​ពាក់​ឡូយ​ឆាយខុស​ពី​សំ​លៀក​បំ​ពាក់​ប្រពៃ​ណី​អ៊ិ​ស្លាម តោង​ប្រុង​ខ្លួន​ស្លាប់​ឱ្យ​ហើយ​ទៅ មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​ពួក​និកាយ​ស៊ីអីុតជ្រុល​និយម​ចាប់​ធ្វើ​ទា​រុណ​កម្ម​វាយ​សំពង​រហូត​ដល់​ស្លាប់ ។ អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ភ្លាត់​ស្នៀត​ត្រូវ​ពួក​នោះ​ចាប់​បាន​មុខ​ជា​ស្លាប់​មួយ​រយ​ភាគ​រយ ។

ស្រុក​ម៉ាឡៃ​ជំរុញ​ការងារ​​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​

Posted: 24 Sep 2012 11:30 PM PDT

ស្រុក​ម៉ាឡៃ​ជំរុញ​ការងារ​​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​
ខេត្ត្​បន្ទាយ​មាន​ជ័យ ៖ ​​តាម​ប្រភព​ព័ត៌​មាន​ពីអធិការ​នគរបាល​ស្រុក​ម៉ាឡៃ ​លោក​សៅ ប៊ុន ​បាន​​ឱ្យដឹង​​​នៅ​ព្រឹកថ្ងៃ​ទី​២៣ កញ្ញា ​​​ថា ​នគរ​បាល​ស្រុក​​ម៉ាឡៃ ​បានសហ​ការ​ជាមួយ​នគរបាល​ការិយាល័យ​​​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​​ជំរុញ​ការងារ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ម៉ាឡៃ ។

បើក​រថយន្ត​​បុក​បង្គោល​ភ្លើង​​ ហើយ​បើក​រត់​សមត្ថ​កិច្ច​​តាម​ទាន់​កើត​ប្រទូស្ត​រ៉ាយ​

Posted: 24 Sep 2012 11:26 PM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​មាន​ហេតុការណ៍​​ប្រទូស្ត​រាយ​​គ្នា​ដ៏​ធំ​​មួយ​បាន​កើតឡើង​​នៅចំណុច​​មុខ​យាន​ដ្ឋាន​ជួសជុល​​រថយន្ត​មួយ​កន្លែង​ស្ថិត​នៅភូមិ​១ ​​ផ្លូវ​លេខ​៥១២ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​​ចំការ​មន ​​កាល​ពីវេលា​ម៉ោង​​២២​និង​៣០​នាទី​យប់​ថ្ងៃទី​​២៤ កញ្ញា ២០១២ ​បណ្តាល​មក​ពី​​បុរស​ម្នាក់​បើក​​រថយន្ត​ម៉ាក​​ណាវ៉ារ៉ា ​ពណ៌​ឈាម​ជ្រូក ទៅបុក​បង្គោល​ភ្លើង​​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ​ទល់​មុខ​ផ្ទះ​សំណាក់​​សុខ​សាន្ត សង្កាត់​ស្ទឹង​មាន​​ជ័យ ​ហើយ​បើក​​​រត់​

បង្ក្រាប​​​ក្រុម​​អ្នក​ប្រើ​ប្រាស់​​និងជួញដូរ​ថ្នាំញៀន​នៅ​ផ្ទះ​សំណាក់​ចំរើន​មង្គល

Posted: 24 Sep 2012 11:15 PM PDT

បង្ក្រាប​​​ក្រុម​​អ្នក​ប្រើ​ប្រាស់​​និងជួញដូរ​ថ្នាំញៀន​នៅ​ផ្ទះ​សំណាក់​ចំរើន​មង្គល
រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​​ខណ្ឌ​ចំការ​​មន​​ បានចាប់ខ្លួន​យុវជន​៥នាក់​​ក្នុង​​ប្រតិបត្តិ​ការ​​ចុះ​ទៅ​​ត្រួត​ពិនិត្យ​​​នៅ​ផ្ទះសំណាក់​យីហោ​ចំរើន​មង្គល​​មាន​អាសយ​​​ដ្ឋាន​​​លេខ​២១​CD ​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន ​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​​យប់​​ថ្ងៃ​ទី​២២ កញ្ញា ​ពី​បទ​ប្រើ​​ប្រាស​់​​និងជួញដូរថ្នាំញៀន ​។

ម៉ូ​តូ​វី​វ៉ា​បុក​ជា​មួយ​ស្គូ​ពី​​ស្លាប់​ម្នាក់​​របួស​ធ្ងន់​-ស្រាល​3នាក់​

Posted: 24 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រា​ជ​​​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ឯ​ពីរ​នាក់​រង​របួស​ធ្ងន់​​និង​ម្នាក់​ទៀត​របួស​ស្រាល​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ ក្រោយ​ពេល​​ពួក​គេ​ជួប​​ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​​ទិស​គ្នា​ ។

ព្រះ​​ករុណា​សម្តេច​ព្រះ​បរ​ម​នាថ នរោត្តម សីហមុនី យាង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

Posted: 24 Sep 2012 10:55 PM PDT

ព្រះមហាក្សត្រ​ត្រូវ​បាន​ឥស្សរ​ជន​នានា​ជូន​ព្រះ​រាជ​ដំ​ណើរ
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ព្រះ​​ករុណា​​ព្រះ​បាទ​សម្តេច​​ព្រះ​​បរម​នា​ថ​​ នរោត​្តម​​ សី​ហ​​មុនី ​​ព្រះ​មហា​ក្ស​ត្រ​​នៃ​ព្រះ​​​រាជា​ណា​ចក្រ​​កម្ពុជា​ នា​ព្រឹក​​ថ្ងៃ​ទី​​២៤ ​​ខែ​កញ្ញា ​បាន​យាង​​ទៅ​កាន់​​សាធារណ​រដ្ឋ​​​សង្គម​និយម​វៀត​ណាម​ ដើម្បី​បំពេញ​​​ព្រះ​រាជ​ទស្ស​ន​កិច្ច​​​​ជា​ផ្លូវ​រដ្ឋ​​​ចាប់​ពី​ថ្ងៃ​​ទី​​​២៤​​ដល់​ថ្ងៃ​ទី​​​២៦​​​ ​ខែ​កញ្ញា ឆ្នាំ​​២០១២ ​តាម​​ការ​អញ្ជើញ​​របស់​លោក​​ប្រ​​​ធានា​​ធិប​តី​​នៃ​សាធារណ​រដ្ឋ​​សង្គម​​និយម​វៀត​ណាម​ ។

ជុំវិញ​រឿង​ប្លន់​កាណូត​ដឹក​ត្រី​ប៉ូលិស​បំភ្លឺ​ថា​គឺ​ជា​រឿង​គំនុំ​ដណ្តើម​កន្លែង​គ្នា​ដាក់​លប​

Posted: 24 Sep 2012 10:50 PM PDT

ខេត្តកំពង់ឆ្នាំង​ ៖ ​​​​ករណី​​ប្លន់​​​កាណូត​ដឹក​ត្រី​ដែល​​​ទាក់​ទិន​នឹង​ជន​ជាតិ​វៀត​ណាម​ ​​កាល​ពី​វេលារំលង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃទី​​២៣​ ​កញ្ញា​​​នៅ​ភូមិឫស្សី​​ដង្កួច​ ឃុំជលសា ​ស្រុក​ជល​គិរី​​ ​កន្លង​ទៅនេះ ​ត្រូវ​​​​បាន​មន្រ្តី​ប៉ូលិស​ដែល​ខិត​ខំ​​ប្រឹង​ប្រែង​​ក្នុងការ​​​​បង្ក្រាប​បទ​ល្មើស​​​ខាង​បាន​និ​យាយ​ថា ​​មុន​ពេល​ឈាន​​​ដល់​មាន​​​ករណី​ប្លន់​​កាណូត​​ដឹក​ត្រី​នេះ​គឺ​​ផ្ដើម​ចេញ​ពី​រឿង​គំនុំ​សុទ្ធសាធ​​ ​ ។

គូ​ស្នេហ៍​ហេង​ស៊យ​បាន​កូន​មួយ​ពេល​បែក​ចិត្ត​លក់​កូន​300$​តាម​ទារ​លុយ​មិន​បាន​ប៉ង​សម្លាប់

Posted: 24 Sep 2012 10:45 PM PDT

បុរស​ជាប់ចោទ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​បាត់​ដំបង ៖ បុរស​​​ម្នាក់​​ដែល​សមត្ថ​កិច្ច​អះ​អាង​ថា ញៀន​​ថ្នាំ​​​ផង​​នោះ បាន​ត្រូវ​​ឃាត់​ខ្លួន​​​កាល​ពី​​​វេលា​ម៉ោង​​​៩យប់​​ថ្ងៃទី​​២៣ កញ្ញា នៅ​​​​​ផ្ទះ​ជួល​​មួយ​កន្លែង​​ក្នុង​ភូមិ​​កំពង់​​ក្របី សង្កាត់​​​ស្វាយ​ប៉ោ ក្រុង​​បាត់​ដំបង ក្រោយ​​ពីជន​នេះ​​​ប្រើ​​កាំ​​បិត​​ចំនួន​២​​ភ្ជង់​​គំរាម​​​សម្លាប់​​​​អតី​​ត​សង្សារ​​​ ព្រោះ​តែ​​នាង​​មិន​​ចែក​ប្រាក់​ខ្លះ​​ឱ្យ​ខ្លួន​ដែល​ជា​​កម្រៃ​លក់​​កូន​តូច​​អាយុ​២​ខួប ​ជា​ចំណង​​ដៃ​រួម​​គ្នា​​​​ពេល​រួម​រស់​​ក្នុង​នាម​​ជា​សង្សារ​​​អស់​រយៈ​ពេល​​៥​ឆ្នាំ ​​កន្លង​​មក ។

ឪពុក​ចុង​រំលោភ​កូន​ស្រី​នា​ងបង​អាយុ​17​ឆ្នាំ​ច្រើន​​ដងចា​ប់នាង​ប្អូន​13​ឆ្នាំ អស់​លក្ខណ៍​

Posted: 24 Sep 2012 10:40 PM PDT

បុរស​ជា​ឪពុក​ចុង​ជាប់ចោទ​
ខេត្ត​កំពង់​ចាម​​ ៖ ​​បុរសម្នាក់​​​​ឈ្មោះ​​ម៉េង ហុង ​អាយុ​​៤២​ឆ្នាំ ដែល​គេ​​ដឹង​ថា​មាន​​ប្រពន្ធ​​រហូត​ដល់​​ទៅ​​​៨​នាក់​​នោះ​ ​រស់​នៅ​​ឃុំ​​បុស​ខ្នុរ ​ស្រុក​ចំការ​លើ ​​បានត្រូវ​​​កម្លាំងន​គរ​​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​បុស​ខ្នុរ​​​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​​៤​រសៀល​​​ថ្ងៃ​ទី​​២៣ កញ្ញា ​​ពី​បទ​​បាន​​ចាប់​កូន​ស្រី​​​​២​នាក់​​បង​ប្អូន​ ក្នុង​នោះម្នាក់​​អាយុ​​១៧​ឆ្នាំ​ ​និង​ម្នាក់​ទៀត​​អាយុ​​១៣​ឆ្នាំ​ ​រំលោភ​សេព​សន្ថ​វៈ​​ជា​​​បន្ត​បន្ទាប់​​​ ​ព្រម​ទាំង​​​គំរាម​​ពួក​​នាង​​ថែម​ទៀត​ ​បើ​ហ៊ាន​​និយាយ​ ។

ទឹក​ជំនន់​ហូរ​ចូល​ពន្ធនា​គារ​ខេត្ត​បន្ទាយ​មា​នជ័យ​

Posted: 24 Sep 2012 10:35 PM PDT

មុខខ្លោង​ទ្វារ​ពន្ធនា​គារ​ទឹក​ជំនន់​កំពុង​គំរាម​កំហែង​
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​​ពន្ធនាគារ​​​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ទី​តាំង​​ជាប់​នឹង​​​មាត់​ស្ទឹង​​សិរី​សោ​ភ័ណ​ ស្ថិ​ត​នៅ​​ភូមិ​គាប ​សង្កាត់​ទឹក​ថ្លា ​​ក្រុង​សិរី​សោ​ភ័ណ ​​កំពុង​តែ​ប្រឈម​​និង​​ការ​ជន់​លិច​​ដោយ​ទឹក​ជំនន់​​ហូរ​ធ្លាក់​​ពី​ក្រុង​ប៉ោយ​ប៉ែត​ ​និង​ស្រុក​​អូរ​ជ្រៅ ​ដែល​ពេល​នេះ​​ស្ថាន​ភាព​​ទឹក​កំពុង​​ហូរ​​ឆ្លង​កាត់​​តាម​ដង​ស្ទឹង​​សិរី​សោភ័ណ​ ​និង​ស្ទឹង​​​អូរ​មួយ​ចំនួន​​ឆ្ពោះ​ទៅ​​កាន់​ដៃ​ទន្លេ​​សាប ។​

ផ្ទុះ​អធិករណ៍​មុន​រដូវ​កាន់​បិណ្ឌ អ្នក​ភូមិ​គាំទ្រ​ចៅ​អធិ​ការ​

Posted: 24 Sep 2012 10:30 PM PDT

ក្រុម​អ្នក​ភូមិ​ដែល​នាំ​គ្នា​គាំទ្រ​
ខេត្ត​បាត់​ដំបង​ ៖ ប្រជា​ពលរដ្ឋ​​​ជាង​​៣០០​នាក់​ រួម​ជាមួយ​​​ព្រះសង្ឃ​​ក្នុង​វត្ត​​ជិត​​​២០​អង្គ​​ផង​ បានប្រមូល​ផ្តុំ​​​គ្នា​នៅក្នុង​វត្ត​​ស្វាយ​ធំ​ ស្ថិត​ក្នុង​ភូមិ​​ស្វាយ​ធំ​ ឃុំ​អូរ​ដំបង​​២ ស្រុក​សង្កែ​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៣​ កញ្ញា​ ​ដើម្បី​ប្រឆាំង​​ទៅនឹង​មន្ត្រី​​សង្ឃ​​ និង​មន្ត្រី​ធម្មការ​​ស្រុក​ ដែល​ត្រៀម​​បណ្តេញ​​ព្រះ​គ្រូ​ចៅ​​​អធិការ​​​ចេញ​ពី​វត្ត​​​ទៅ​តាម​​​របាយ​ការណ៍​ញុះញង់​​​ និងឈ្នានីស​​​ពី​​តា​អាចារ្យ​​​​២នាក់​ ដែល​មាន​សេចក្តី​​លោភ​លន់​ចង់​​ក្រសោប​​​​គ្រប់​គ្រង​​​​បច្ច័យ​​ក្នុង​វត្ត​ទាំង​ស្រុង​​​ ។ នេះបើ​

ភ្លើង​ស្នេហ៍​រហែក​ប្រេះឆា​នាង​លោត​ពី​រថយន្ត​កុងតឺន័​រ​របួស​ធ្ងន់ នាំ​ដល់​ពេទ្យ​ស្លាប់

Posted: 24 Sep 2012 10:20 PM PDT

រថយន្តកុងតឺន័រដែលមានបញ្ហា 
ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​​​ម្នាក់​បាន​​លោត​ចេញ​ពី​​ក្នុង​​រថយន្ត​​​ដែល​កំពុង​បើកបរ​​​បណ្តាល​ឱ្យ​រង​របួស​ជា​​ទម្ងន់​ ហើយ​បាន​ស្លាប់​​​​ពេល​បញ្ជូន​​ដល់​គ្លីនិក​​​​មួយ​កន្លែង​​​នៅ​ក្បែរ​​ទី​ប្រជុំ​ជន​​ផ្សារ​វាល​រេញ​ ដែល​ការ​លោត​​​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​​​ប្រភព​ព័ត៌​មាន​​​​​រាយ​ការណ៍​​​​​​ឱ្យដឹងថា គឺ​បណ្តាល​​មក​ពី​រឿង​​​​ប្រេះ​ឆា​​ស្នេហា​​​ជាមួយ​អ្នក​បើក​បរ​​រថយន្ត​ខាង​លើ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​​ថ្ងៃទី​​២២ កញ្ញា ​​​វេលាម៉ោង​​​៨យប់​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​​៤ ​ចន្លោះ​​

ទឹក​​ឆ្នាំ​នេះ​​ទាប​​ជាង​​ឆ្នាំ​​មុន​មន្ដ្រី​​ជំនា​ញ ៖ នៅ​​ភ្នំពេញ​​បើ​​ធៀប​​កាល​ពី​​ឆ្នាំ​​២០១១ ទឹក​ទន្លេ​​នៅ​​ទាប​​ជាង​​២​​ម៉ែ​ត្រ

Posted: 24 Sep 2012 10:10 PM PDT

ទឹក​ទន្លេ​​នៅ​​មុខ​​ព្រះ​​បរម​រាជ​វាំង​​ថត​​ថ្ងៃ​​២៤ កញ្ញា
រាជ​ធានី​ភ្នំពេញ​ ៖ លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជ​ធានី​​បាន​ឲ្យ​កោះ​សន្តិភាព​ដឹង​តាម​រយៈ​ទូ​រ​ស័ព្ទកាល​ពី​ថ្ងៃទី២៤ កញ្ញា ថា នៅរាជ​ធានី​ភ្នំពេញ​កម្ពស់​​ទឹក​ទន្លេ​មេគង្គ​ហាក់ឡើងយឺត និងទាប​ជាង​ឆ្នាំកន្លង​ទៅជាង២ម៉ែត្រ ។ លោក​កត់​សម្គាល់​​ថា ឆ្នាំកន្លងទៅ គឺនៅ​ថ្ងៃទី២៤ កញ្ញា ឆ្នាំ​២០១១ កម្ពស់​​ទឹកទន្លេនៅស្ថានីយ​ចតុមុខ​កម្ពស់​ទឹក​មាន​១០,៤៣​ម៉ែត្រ ចំណែក​​​នៅ​ថ្ងៃទី​​២៤ ​កញ្ញា​ ​ឆ្នាំ​២០១២​នេះ ទឹក​ទន្លេ​មាន​កំពស់​

តុលា​​​កា​​រ​​​កំពូល​​នឹង​​​បើក​​​សវ​នា​​កា​រ​​ជំនុំ​​​​ជម្រះ​​រឿង​​​ក្តី​​​​​​ឧកញ៉ា ​កុក អាន​ និង​​លោក​​​​ស្រី​​ ទេព ​​កុលាប​-ហេង ឈាង នៅ​​ព្រឹក​​​ថ្ងៃ​ទី​​28 ខែ​កញ្ញា​​

Posted: 24 Sep 2012 10:00 PM PDT

ទិដ្ឋ​ភាព​សោក​សង្រេង​ណាស់...លោក ហេង ឈាង-ទេព កូលាប នៅ​សាលា​ឧទ្ធរណ៍​កន្លង​ក
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​រឿង​ក្តី​​បាត់​​ប្រាក់​ជាង​​៥៨​លាន​​ដុល្លារ បាន​ធ្វើ​ឱ្យ​​កក្រើក​​រញ្ជួយ​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ​​២០១១ ​​​ឆ្លង​ចូល​​ស្ទើរ​ពេញ​មួយ​ឆ្នាំ​​២០១២​នេះ​ទៀត​ រវាង​​ឧកញ៉ា ​​កុក អាន ​និង​លោក​​ហេង ឈាង-​លោក​ស្រី​ទេព ​កុលាប ​ជា​សាកល​​​វិទ្យា​ធិការ​​នៃ​​សាកល​វិទ្យា​ល័យ​​ភ្នំ​​ពេញ​​អន្តរ​ជាតិ​​ ។ រឿង​ដែល​​​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នេះ​គឺ​មាន​​និស្សិត​​ និង​សាស្ត្រា​ចារ្យ​​ជា​ច្រើន​​ពាន់​នាក់​​សំណូម​ពរ​​ និង​លុត​ជង្គង់​​អង្វរ​សុំ​​ទៅ​​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ និង​លោក

នាំ​នាង​ទៅ​លេ​ងបិទពួន​​ចាប់​រំលោភ​​ទាំងព្រឹក​ពេល​ម្ដាយ​ឪពុក​មិន​​នៅ​ផ្ទះ​

Posted: 24 Sep 2012 08:45 PM PDT

ជន​ល្មើស​ត្រូ​វបាន​ចាប់ខ្លួន
ខេត្ត​កំពង់​ស្ពឺ​ ៖ ​​ក្មេង​ប្រុសជំ​ទង់​ម្នាក់ បាន​​ត្រូវ​​​ប៉ូលិ​ស​​ប៉ុស្ដិ៍​​​​ខ្ទុំ​ក្រាំង​ ​ឃាត់​​​ខ្លួន​​​​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២១ ​កញ្ញា ​​ ​ពី​បទ​រំលោភ​​​​ក្មេង​ស្រី អា​យុ​​​​៨ឆ្នាំ​ ​​​កាល​ពី​វេលា​​​​ម៉ោង​​៨​ និង​​៣០​នាទី​ព្រឹក​​ថ្ងៃទី​២០​​ កញ្ញា​ ​​កន្លង​មក​ ។​​លោក​សម សាក់​ អនុប្រធាន​ការិយាល័យ​​នគរ​បាល​​​ព្រហ្ម​​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​បាន​ឱ្យ​ដឹងថា​​ ​ក្មេង​ប្រុស​ម្នាក់​នេះ​​ឈ្មោះ​ហេន សុខ​នៅ ​ អាយុ​​១៦ឆ្នាំ ​​មាន​ទី​លំនៅ​ក្នុង​​ឃុំខ្ទុំក្រាំង​

ព្រះ​​មហា​ក្សត្រ​​ស្តេច​យាង​​បំពេញ​​​ព្រះ​រាជ​​ទស្ស​ន​កិច្ច​​​នៅ​​​សាធារណ​​រដ្ឋ​​សង្គម​​​និយម​​វៀត​ណាម​

Posted: 24 Sep 2012 08:30 PM PDT

ព្រះ​​មហា​ក្សត្រ​​ស្តេច​យាង​​បំពេញ​​​ព្រះ​រាជ​​ទស្ស​ន​កិច្ច​​​នៅ​​​សាធារណ​​រដ្ឋ​​សង្គម​​​និយម​​វៀត​ណាម​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ព្រះ​​ករុណា​​ព្រះ​បាទ​សម្តេច​​ព្រះ​​បរម​នា​ថ​​ នរោត​្តម​​ សី​ហ​​មុន​ី ​​ព្រះ​មហា​ក្ស​ត្រ​​នៃ​ព្រះ​​​រាជា​ណា​ចក្រ​​កម្ពុជា​ នា​ព្រឹក​​ថ្ងៃ​ទី​​២៤ ​​ខែ​កញ្ញា ​បាន​យាង​​ទៅ​កាន់​​សាធារណ​រដ្ឋ​​​សង្គម​និយម​វៀត​ណាម​ ដើម្បី​បំពេញ​​​ព្រះ​រាជ​ទស្ស​ន​កិច្ច​​​​ជា​ផ្លូវ​រដ្ឋ​​​ចាប់​ពី​ថ្ងៃ​​ទី​​​២៤​​ដល់​ថ្ងៃ​ទី​​​២៦​​​ ​ខែ​កញ្ញា ឆ្នាំ​​២០១២ ​តាម​​ការ​អញ្ជើញ​​របស់​លោក​​ប្រ​​​ធានា​​ធិប​តី​​នៃ​សាធារណ​រដ្ឋ​​សង្គម​​និយម​វៀត​ណាម​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!