Koh Santipheap Daily

Koh Santipheap Daily


បុរស​​ជា​គ្រូ​ពេទ្យ​ទេវតា​ម្នាក់​ទៅ​ស្លាប់​នៅ​ផ្ទះ​អ្នក​ជំងឺ

Posted: 27 Sep 2012 01:05 AM PDT

សព​បុរស​ជា​គ្រូ​​ពេទ្យ​ទេវតា​ដែល​ខ្យល់​គរ​ស្លាប់​នៅ​​ផ្ទះ​អ្នក​ជំងឺ​
ខេត្ត​កណ្តាល​​ ៖ គ្រូ​ពេទ្យ​​ម្នាក់​ឈ្មោះ ប៊ិន ធី ហៅ​គ្រូ​ពេទ្យ​ទេវតា ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ រស់​នៅ​ភូមិ​សន្ស​ំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១២ បាន​ចេញ​ពី​ផ្ទះ​ទៅ​ព្យាបាលឱ្យអ្នកជំងឺ​នៅ​ភូមិឈើ​ទាល ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​ ហើយ​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ខ្យល់​គរនៅ​នឹង​ផ្ទះ​របស់​អ្នក​ជំងឺ​ ។

ប៉ូលិស​ត្រៀម​បញ្ជូនកូន​អ្នក​មានជើង​ខ្លាំង​៣​នាក់​​​វាយ​តប់​ប៉ូលិស​​ទៅ​ទស្សន​កិច្ចលាង​ជម្រះ​ក្អែលនៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​នា​រសៀលនេះ

Posted: 27 Sep 2012 01:04 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ជើង​ខ្លាំង​៣នាក់​បង្ក​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ជេរ​ប្រមាថ​​​​ និង​វាយ​តប់​​បង្ក​របួសស្នាម​​​ទៅ​លើ​​មន្ត្រី​ប៉ូញលិស​​​៥​នាក់​ ដែលកំពុង​ជាប់​ទ្រុង​ដែក​​​នៅ​ការិ​យា​ល័យ​​ព្រហ្ម​​ទណ្ឌ​​​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​​រាជធានីភ្នំពេញ ត្រូវ​បានមន្ត្រី​ប៉ូលិស​ប្រាប់ឱ្យ​ដឹង​ថា ​ត្រៀម​​​បញ្ជូន​ទៅ​​ធ្វើ​​ទស្សន​កិច្ច នៅសាលា​ដំបូង​រាជ​ធានីភ្នំពេញ ដើម្បី​​ជម្រះ​ក្តី​​​ បន្ទាប់​ពី​​ជើង​ខ្លាំង​​​​ទាំង​​​​​នេះ ​បើក​រថយន្ត​​​​បុក​បង្គោល​

​កម្ពុជា​​​ត្រៀមបើក​ការ​ប្រកួត​​​វាយ​កូន​បាល់​​ ITF Man future ថ្នាក់​​អន្ត​រជាតិ​

Posted: 27 Sep 2012 01:00 AM PDT

រាជ​​​ធានីភ្នំពេញ​ ៖ ​នៅ​​​​អំឡុង​​ចុង​ខែ​តុលា​ ដើម​​ខែ​វិច្ឆិ​កា​ ​ខាង​មុខ​​នេះ​ ​សហ​ព័ន្ធ​​​​វាយ​កូន​បាល់​​​​​កម្ពុជា​​នឹង​បើក​​ការ​​ប្រកួត​​​​ក្នុង​ទ្រង់​​ទ្រាយ​ធំ​​​​មួយ​កម្រិត​​​​អន្តរ​ជាតិ​​​​​ ដែលនេះ​​ជា​​មុខ​មាត់​ថ្មី​​មួយ​ទៀត​​សម្រាប់​​​ប្រទេស​កម្ពុជា​ ដែល​កាន់​​​តែ​​បោះ​​ជំហាន​​​ទៅ​មុខ​សម្រាប់​​​វិស័យ​កីឡា​​​ ។ មន្ត្រី​​​ថ្នាក់​កំពូល​​​​ដែល​មាន​​​ការ​​មមាញឹក​​​ក្នុង​ផែន​ការ​​​​ធំនេះ​​ កំពុង​​តែ​​​ស្វះស្វែង​​រក​ជំនួយ​​​ឱ្យ​បាន​​ច្រើន​តាម​លទ្ធ​ភាព​​​​​​ក្នុង​ន័យ​​ជំរុញ​​​ព្រឹត្តិ​

ស្ទាបស្ទង់​មតិ​នៅរដ្ឋ​គន្លឹះ2​លោក​អូបាម៉ានាំមុខ​ដាច់​លោក​រ៉ូមនី

Posted: 27 Sep 2012 12:58 AM PDT

អាវ​មាន​រូប​លោក​អូបាម៉ា​ និង​រូប​លោក​រ៉ូមនី​
ការ​ស្ទាបស្ទង់​មតិមួយ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​២៦ កញ្ញា ឱ្យ​ដឹង​ថា លោក​បារ៉ាក់​អូបាម៉ា​​មាន​​អ្នក​​គាំ​ទ្រ​នាំ​មុខ​​ដាច់​​គូ​ប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ ​លោក​ មីត​រ៉ូមនី ​ក្នុង​រដ្ឋ​​គន្លឹះ​២​ដែល​ចាត់ទុក​​ថា​ សំខាន់​បំផុត​​​កំណត់​ពី​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិប​តី​អាេមរិក​នា​ថ្ងៃទី​៦ វិច្ឆិកា ​ខាង​មុខ​នេះ ដោយ​រដ្ឋ​គន្លឹះ​ទាំង​ពីរ​​នោះ​គឺ​រដ្ឋ​ផ្លរី​ដា ហើយ​ពិសេស​បំផុត​​រដ្ឋ អូ​ហៃ​យ៉ូ ។ ក្នុង​​

រថភ្លើង​​​បុក​ជាមួយ​​​រថយន្ត​ក្រុង​​​ដឹក​សិស្ស​​​ស្លាប់​7នាក់​​​​របួស​ជាង​​​30នាក់​​នៅឥណ្ឌា

Posted: 27 Sep 2012 12:51 AM PDT

រថភ្លើង​​​បុក​ជាមួយ​​​រថយន្ត​ក្រុង​​​ដឹក​សិស្ស​​​ស្លាប់​7នាក់​​​​របួស​ជាង​​​30នាក់​​នៅឥណ្ឌា
AFPផ្សាយ​​ឱ្យដឹងថា​ យ៉ាង​ហោច​ណាស់​​​​​ក៏​​​មាន​​អ្នក​ស្លាប់​ចំនួន​​​៧​នាក់​​ និង​របួស​​ជាង​​​៣០​នាក់​​​​ ដោយសារ​រថភ្លើង​​​​​ដឹក​អ្នក​ដំណើរ​​​មួយ​ខ្សែ​​​បុក​ជាមួយ​រថយន្ត​ក្រុង​ដឹក​​​​សិស្ស​​នៅ​ក្នុង​រដ្ឋ​​​ភីហា ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា​ កាល​ពី​​ថ្ងៃទី​​២៦ កញ្ញា កន្លង​ទៅ​ ។លោក​​ហ្គោ​ប៉ា មីណា​​ អាជ្ញាធរ​​​​នៅ​ក្នុង​តំបន់​​​​នេះ​បាន​​ប្រាប់​​AFP ​ថា​ ជន​រង​គ្រោះចំនួន​​​៤នាក់​​​​បាន​ស្លាប់​​នៅចំណុច​​​​កើត​ហេតុ​​​ និង​​៣​នាក់​​ទៀត​ស្លាប់​

ម៉ូតូ​វ៉េវ​​​ស៊ី​ញ៉ូ​បត់​ភ្លាម​​​វីវ៉ា​​ជាន់​ហ្វ្រាំង​​​មិនទាន់​បុក​ដួល​របួស​ទាំង​សង​ខាង​

Posted: 27 Sep 2012 12:45 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​​កំពង់​ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរ​ណ៍​មួយ​កើតឡើងរវាង​ម៉ូតូនិង​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ស្ថិត​ក្នុងភូមិ​កំពង់ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុងស្ទឹង​សែន​ កាល​ពី​វេលា​ម៉ោង​៣​និង​​២០​នាទី​រសៀល​ថ្ងៃ​ទី២៥ កញ្ញា បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​របួស​របក​ផ្ទៃមុខ​យ៉ាង​ដំណំ​ដោយ​សារ​ម៉ូតូ​សង្កត់ពីលើ​ ​ចំណែក​ភាគី​ម្ខាង​ទៀត​ជា​បុរស​ រង​របួស​វៀច​ខ្ទង់ច្រមុះ​ហូរ​ឈាម​កក្លាក់​ ។

មហា​សេដ្ឋី​ហុង​កុង​នឹង​ផ្តល់​ប្រាក់​65លាន​ដុល្លារ​ដល់​កំលោះណា​​ដែល​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គាត់

Posted: 27 Sep 2012 12:43 AM PDT

មហា​សេដ្ឋី  Cecil Chao Sze-tsung និង​កូន​ស្រី
លោក Cecil Chao Sze-tsung វ័យ​៧៦​ឆ្នាំ ជា​ម្ចាស់​ភាគ​ហ៊ុន Cheuk Nang និង​​ជា​មហា​សេដ្ឋី​នៅ​ទី​ក្រុង​ហុង​កុង បាន​ប្រកាស​ថានឹង​ផ្តល់​ប្រាក់​៥០០​លាន​ដុល្លារ​ហុង​កុង ស្មើនឹង​៦៥​លាន​ដុល្លារ​អាមេរិក ដល់​អ្នក​កំលោះ​ណា​ដែល​អាច​យក​ឈ្នះ​បេះ​ដូង​កូន​ស្រី​របស់​គាត់​​ឈ្មោះ Gigi Chao ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ។ នេះ​បើ​យោង​តាម​ប្រ​ភព​គេ​ហ​ទំព័រ​ beijingcream ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​២០១២ ។ ដោយ​ឡែក​ នាង Gigi Chao ​មាន​វ័យ​៣៣​ឆ្នាំ​ ដែលជា​មនុស្ស​ស្រឡាញ់​ស្រី​ដូច​គ្នានោះបាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ និង​​បាន​ប្រកាស​ថា ជា​ការ​ចុះ​ផ្សាយ​​មិន​ពិត ។ នាង​បាន​បន្ត​ថា ការ​ការ​ដែល​ឪពុក​របស់​នាងប្រកាស​​ផ្តល់​ប្រាក់​នោះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​បុរស​ណា​ដែល​មាន​ទេពកោសល្យ​ និង​ឆ្លាត​វៃ ប៉ុន្តែ​មិន​មែន​ជា​ទ្រព្យ​ដែល​ចាប់​ផ្តើម​ពី​អាជីវកម្ម​របស់​គាត់​នោះ​ទេ ។

​បើក​សម្ពោធ និង​ប្រគល់​មជ្ឈមណ្ឌល​សិល្បៈ​សៀក និង​ទស្សនីយភាព​

Posted: 27 Sep 2012 12:40 AM PDT

ពិធី​សម្ពោធ​​ និង​ប្រគល់​មជ្ឈមណ្ឌល​សិល្បៈ​សៀក និង​ទស្សនីយភាព​
រាជ​ធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១២ នៅ​ទល់​មុខ​វិមាន​រដ្ឋ​សភា បាន​ប្រា​រព្ធ​​ពិធី​សម្ពោធ​ និង​ប្រគល់​មជ្ឈមណ្ឌល​សិល្បៈ​សៀក និង​ទស្សនីយភាព ក្រោម​អធិបតី​ភាព​​លោក​ជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ ប្រចាំការ​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា​​ ព្រឹទ្ធ​សភា និង​​អធិការ​​កិច្ច​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន និង​លោក​ ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក Hoang Tuan Anh រដ្ឋ​មន្ត្រី​​ក្រសួង​​វប្បធម៌ កីឡា និង​

ប៉ូលិស​​សន្តិ​សុខ​ផ្ទៃក្នុង​ចុះ​ឆែកឆេរ​​ខុន​ដូ​ជន​ជាតិ​កូរ៉េ​មួយ​កន្លែង​​រក​ឃើញ​​បទល្មើស​លេង​ល្បែង​

Posted: 27 Sep 2012 12:38 AM PDT

សមត្ថ​កិច្ច​កំពុង​​ចុះ​ឆែកឆេរ​​ខុន​ដូ​
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​​នាយក​ដ្ឋាន​​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ​​​ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍​​ទោ ឆៃ ស៊ីណារិទ្ធ ​ប្រធាន​​នាយក​ដ្ឋាន​សន្តិ​​សុខ​ផ្ទៃក្នុង​សហការ​ជា​មួយ​ប៉ូលិស​អន្តរជាតិ​កូរ៉េ​ចុះ​​ឆែកឆេរ​​ខុន​ដូ​សំបូរ​ជនជាតិ​កូរ៉េ​មួយ​កន្លែង​​ដែល​មាន​ទីតាំង​​លេខ​​២៣ ផ្លូវ​លេខ​៥៧០ ​សង្កាត់​បឹង​​កក់​២ ខណ្ឌទួល​គោក​ កាល​ពី​វេលា​ម៉ោង​​៨​និង​​​៣០​នាទី​ព្រឹកថ្ងៃទី​​២៧ កញ្ញា ២០១២ ដើម្បី​​ស្វែង​រក​បទល្មើស​​មួយ​ចំនួន​ បន្ទាប់​​ពី​សង្ស័យ​​ថា ការ​រស់​នៅ​របស់​ពួក​គេ​មិន​​ប្រក្រតី ។

ឃាត់​ខ្លួន​មន្ត្រី​អង្គ​ការ​ការ​ពារ​បរិស្ថាន​​អភិវឌ្ឍន៍​៤​នាក់​ពាក់​ព័ន្ធ​ករណី​ជំរិត​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​

Posted: 27 Sep 2012 12:33 AM PDT

ជនសង្ស័យ​៤​នាក់​ដែល​ឃាត់​ខ្លួន​បាន​
ខេត្ត​កំពង់​ធំ​ ៖ មន្ត្រី​​នៃ​អង្គ​ការ​ការ​ពារ​​បរិស្ថាន​អភិវឌ្ឍន៍​ចំនួន​៤​នាក់ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ និង​លោក​ឧត្តម​សេនីយ៍​ត្រី ផាន់ សុ​ផេង ស្នង​ការ​នគរ​បាល​ខេត្ត​​​បញ្ជា​ឱ្យ​សមត្ថកិច្ច​​នគរ​បាល​ស្រុក​ប្រាសាទ​សំបូរ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ បន្ទាប់​​ពី​មន្ត្រី​ទាំង​៤​នាក់​ខាង​លើ​​​​ធ្វើ​សកម្ម​ភាព​ឃាត់​រទេះ​ដឹក​ឈើ​​ធ្វើ​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​​ចំនួន​៤​​ជំរិត​ទារ​ប្រាក់​​កាល​ពី​វេ​លា​ម៉ោង​៨​យប់​​ថ្ងៃ​ទី​២៣ កញ្ញា ២០១២ នៅ​ចំណុច​​ឃុំ​ស្រើង​ ស្រុក​ប្រាសាទ​សំបូរ ។

ចេក​​ចេញ​ផ្លែ​នៅកណ្តាល​ដើម និង​បញ្ច្រាស​ឡើង​លើយ៉ាង​ចម្លែក

Posted: 27 Sep 2012 12:30 AM PDT

ចេក​​ចេញ​ផ្លែ​នៅកណ្តាល​ដើម និង​បញ្ច្រាស​ឡើង​លើយ៉ាង​ចម្លែក
ខេត្ត​មណ្ឌល​គិរី ៖ ដើម​ចេក​មួយ​ដើម​​ដុះ​លូត​លាស់​មាន​លក្ខណៈ​ដូច​េចក​ទូទៅ​ តែ​វា​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងពី​ប្រជា​ពលរដ្ឋ​នៅភូមិ​ដេអេ​ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រា​ដា ដោយ​សារ​តែ​វា​បញ្ចេញ​​ផ្លែ​ក្នុង​លក្ខណៈ​​ចម្លែក គឺ​ផ្លែ​នៅ​កណ្តាល​​​ដើម​​ និង​ផ្លែ​ទាំង​៨ស្និត​នោះលូត​បញ្ច្រាស​ឡើង​លើ​ទៅវិញ ។​​​

កម្ម​​វិធី​​ប្រ​ណាំង​ហ្វម​មូ​​ឡា​​វ័ន​ ​US ​Grand ​Prix​ ​ទទួល​​បាន​​ភ្លើង​​ខៀវ​

Posted: 27 Sep 2012 12:28 AM PDT

ទិដ្ឋ​ភាព​នៃ​ទី​លាន​ប្រ​ណាំង​ពេល​កំពុង​សាង​សង
លទ្ធ​ផល​​ការ​ងារ​​​ស្ថាប​នា​​ទី​​លាន​​ប្រ​ណំាំង​​ថ្មី​​សម្រាប់​​កម្ម​វិ​​ធី​​ប្រ​ណាំង United States Grand Prixនៅ​ក្រុង​ Austin រដ្ឋ​តិច​សាស់​ត្រូវ​បាន​អនុ​ម័ត​ទទួល​យល់​ព្រម​រួច​ជា​ស្រេច​ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ។ ​ក្រុម​ម្ចាស់​ទី​លាន​ប្រ​ណាំង​របស់​អា​មេរិក​មួយ​នេះ​បាន​អះ​អាង​ថា ការ​អនុ​ម័ត​យល់​ព្រម​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្រោយ​ពី​ដំណើរ​ចុះ​អធិការ​កិច្ច​វាយ​តម្លៃ​មុន​​ការ​ប្រ​ណាំង​​មួយ​របស់​គណៈ​កម្មា​

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​សុខ អាន ​អញ្ជើញ​​ជា​អធិបតី​​​សម្ពោធ​​អគារ​ថ្មី​សាលា​ដំបូង​​រាជធានីភ្នំពេញ

Posted: 27 Sep 2012 12:26 AM PDT

រូ​ប​សំណាកលោក​តា​ដំបង​ដែក
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ កញ្ញា២០១២ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើ​ប្រាស់នូវអគារសាលាដំបូងរាជធានីភ្នំពេញ ដែលទើបសាងសង់ថ្មី ស្ថិតនៅតាមប​ណ្តោយផ្លូវព្រះមុនីរ៉េត ខណ្ឌ៧មករា ទល់​មុខ​​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក ។

យុវវ័យ​ខ្មែរ​កំពុង​ចម្លង​អារ្យ​ធម៌​បរ​ទេស​ឱប​ថើប​គ្នា​តាម​ទី​ប្រជុំ​ជន

Posted: 27 Sep 2012 12:25 AM PDT

យុវវ័យ​ដែល​ចម្លែង​អារ្យ​ធម៌​បរទេស​ឱបថើប​គ្នា​តាម​ទី​ប្រជុំជន​
រាជ​ធានីភ្នំពេញ​ ៖ ស្រប​​ពេល​ដែល​ប្រព័ន្ធបច្ចេក​វិទ្យា​កំពុង​តែ​មាន​ការ​រីក​ចម្រើន​លូត​លាស់​ខ្លាំង​ ហើយ​អ្នក​ទេសចរ​​បរ​ទេស​នាំ​គ្នា​មក​ទស្សនា​ចរ​នៅ​ស្រុក​ខ្មែរ​​កាន់​តែ​មានការកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ បាន​ធ្វើ​ឱ្យ​យុវវ័យ​​ខ្មែរ​​មួយ​ចំនួន​លួច​ចម្លង​​ស្ទីល​បរទេស​​តាម​រយៈ​​ការ​ឱប​ថើប​គ្នា​លេង​នៅ​តាម​តំបន់​ទេសចរណ៍​ ឬ​ទី​ប្រជុំ​ជន ធ្វើ​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​អារ្យ​ធម៌​ វប្បធម៌ និង​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ ។​

​កម្ពុជា​ត្រៀម​បញ្ជូន​កីឡា​ករ​​ប៉េតង់​​កម្ពុជា​​៤​រូប​ទៅ​ប្រកួត​​នៅ​ប្រទេស​បារាំង​

Posted: 27 Sep 2012 12:17 AM PDT

គណៈប្រតិភូ​កីឡា​ចូលរួម​ក្នុង​កម្មវិធី​
រាជធានីភ្នំពេញ ៖ ​កីឡា​ករ​ប៉េតង់​កម្ពុជា ៤​រូប​រួម​ជា​មួយ​គ្រូបង្វឹក​​មួយ​រូប នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​​​បារាំង ដើម្បី​​ប្រកួត​​ដណ្តើម​​ជើង​​ឯក​ពិភព​លោក​​ចាប់​ពីថ្ងៃទី​​៤ ​ដល់៧ តុលា ២០១២ ​នៅ​ទី​ក្រុង​ម៉ាក​សី ។ សម្រាប់​​កម្ពុជា​ប៉េតង់​​​ជា​ប្រភេទ​​កីឡា​ដែល​​មាន​សក្តានុ​ពល​មួយ​ដែល​តែង​តែ​ដណ្តើម​​បាន​មេដាយ​ពី​​ព្រឹត្តិ​ការណ៍​​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ ។ ​តាម​ពិត​ប៉េតង់​មិន​មែន​

រឿង​​អ្នក​ស្រុក​​ប្រឆាំង​​ក្រុម​ហ៊ុន​​អេង កាំង​​ ​មហិច្ឆតា​​​ចង់​បាន​​ដី​វត្ត​​​​ខ្ទរ​​ ​ចោទ​​ថា​​យក​ឆ្នាំង​​ដី​ដូរ​យក​​ឆ្នាំ​​ង​​មាស​​

Posted: 27 Sep 2012 12:15 AM PDT

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​​​ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​​​ពោធិ​​ព្រឹក្ស​​ ហៅវត្ត​​ខ្ទរ​ ​​សង្កាត់​​ព្រែក​លៀប ​ខណ្ឌ​ប្ញស្សី​កែវ​ ​មាន​ស្នាម​ផ្តិត​មេ​ដៃ​​​១.០០២​​នាក់ ​​ប្រឆាំង​​មិន​ព្រម​​ដោះ​ដូរ​ដី ទី​តាំង​​​ឈាបន​ដ្ឋាន​​​ជា​មួយ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​​អេង កាំង​ឌី​​វេឡុប​​មេន ​ខប​ភើ​​រេសិន ​ជា​ដាច់​ខាត​​ ​ដោយ​​​​​ស​ម្អាង​​ថា​ ដី​​ឈាប​​ន​ដ្ឋាន​​នេះជា​ដី​​​​​របស់​វត្ត​​ ក៏​ដូច​​ជា​ដី​​​រួម​របស់​​អ្នក​ភូមិ​​ខ្ទរ​ដែរ ។ ​អ្នក​ភូមិខ្ទរ​​​​ទាំង​​ជាង​​​​១​ពាន់​នាក់​សម្រេច​​​ចិត្ត​​ថា​​

ស្លុង​អារម្មណ៍​​​និយាយ​ទូរស័ព្ទ​បើក​ឡិចស៊ីស​​​បុក​បង្គោល​​ភ្លើង​​​​ខ្ទេច​មុខ

Posted: 27 Sep 2012 12:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​រវល់​និយាយ​​ទូរស័ព្ទ​ បើក​រថយន្ត​មួយ​គ្រឿង​​​​ម៉ាក​ឡិច​ស៊ី​ស​​​RX300ពណ៌​​ស​ បុក​បង្គោល​ភ្លើង​​​​មួយ​ដើម​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ ​សង្កាត់​ទួល​ស្វាយ​ព្រៃ​​​ទី​១ ខណ្ឌ​ចំការមន​ កាល​ពី​​​វេលាម៉ោង​​​១១​និង​៣០​នាទី​​​យប់​ថ្ងៃទី​​​​២៥​​ កញ្ញា​ បណ្តាល​ឱ្យ​បង្គោល​ភ្លើង​​ទ្រេត​​​ហើយ​រថយន្ត​រង​ការ​ខូច​ខាត​​​បើក​ទៅមុខ​​លែង​រួច​ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​សុខ អាន ​អញ្ជើញ​​ជា​អធិបតី​​​សម្ពោធ​​អគារ​ថ្មី​សាលា​ដំបូង​​រាជធានីភ្នំពេញ

Posted: 26 Sep 2012 11:59 PM PDT

​រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ កញ្ញា២០១២ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើ​ប្រាស់នូវអគារសាលាដំបូងរាជធានីភ្នំពេញ ដែលទើបសាងសង់ថ្មី

​មេឃុំ​រៀន​បើក​ឡាន​បុក​ប្រពន្ធ​ស្លាប់ និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

Posted: 26 Sep 2012 11:59 PM PDT

ខេត្ត​​ព្រះ​សីហនុ​ ៖ ​ស្ត្រីជា​ប្រពន្ធ​​របស់​មេឃុំ​​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​​ និង​ស្ត្រី​ម្នាក់​​ទៀត​បាន​រង​របួស​ធ្ងន់ ខណៈ​​អង្គុយ​នៅ​លើ​គ្រែ​​មុខ​ផ្ទះ​​ត្រូវ​បុរស​ជា​ប្តី​ដែល​រៀន​បើក​ឡាន​បុក កាល​ពី​វេលា​ម៉ោង​​៥​និង​៤៥​នាទី​ល្ងាចថ្ងៃទី​២៦ កញ្ញា ​២០១២ ​ស្ថិត​ក្នុង​ភូមិ​ពូភើង ​ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៧ កញ្ញា ២០១២

Posted: 26 Sep 2012 11:47 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៧ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

លោក​តា និង​លោក​យាយ​​ទទួល​​អំណោយ​​សប្បុរស​​ជន​ជា​លើកទី​​2 ខណៈទឹក​លិច​​ខ្ទម

Posted: 26 Sep 2012 11:45 PM PDT

លោក​តា និង​លោក​យាយ​​ទទួល​​អំណោយ​​សប្បុរស​​ជន​ជា​លើកទី​​2 ខណៈទឹល​លិច​​ខ្ទម
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​រសៀល​​​ថ្ងៃ​ទី​​២៥ កញ្ញា លោក​ណុប រក្សា តំណាង​​សារ​ព័ត៌​​​មាន​កោះ​សន្តិ​ភាព បាន​នាំ​យក​​អំណោយ​​​របស់​សប្បុរស​​ជន​​​មួយ​ឈុត​​ទៀត ដែល​បាន​ផ្តល់​​​តាម​រយៈ​កោះ​សន្តិ​ភាព​​​​ទៅ​ប្រគល់​ជូន​​លោក​តា គង់ រស់ និង​លោកយាយ​​​ហែម ពិ ដែល​​​កំពុង​រស់​​នៅ​ក្នុង​ខ្ទម​​ដ៏​សែន​​​កម្សត់​​​មួយ​ស្ថិត​​ក្នុង​ភូមិ​​ហ្លួង ឃុំ​ឫស្សី​​​ក្រោក ស្រុក​​មង្គល​បុរី ។

មិត្ត​ហ្វូន​​ផ្តល់​​រង្វាន់​សំណាង​ជូន​ដល់​​ម្ចាស់​រង្វាន់​​ក្នុង​កម្ម​វិធី​​សេដ្ឋី​កាត​កោស​ក្នុង​ខែ​សីហា ដែល​មាន​​ទឹក​ប្រាក់​សរុប​ជាង​៦០០​លាន​រៀល​

Posted: 26 Sep 2012 11:32 PM PDT

ការ​ចែក​រង្វាន់​របស់​ក្រុម​ហ៊ុន​​មិត្ត​ហ្វូន​
រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​២៤ កញ្ញា ក្រុម​ហ៊ុន​មិត្ត​ហ្វូន​បានធ្វើ​ការ​ផ្តល់​​រង្វាន់​​សំណាង​​ជូន​ដល់​អតិថិ​ជន​ឈ្មោះ​​ញ៉ិះ វណ្ណៈ ​ជា​ម្ចាស់​​រង្វាន់​ធំ​ក្នុង​កម្មវិធី​សេដ្ឋី​​កាត​កោស​ដែល​ឈ្នះ​ទឹក​​ប្រាក់​សុទ្ធ​៥.០០០​ដុល្លារ ស្មើ​នឹង​​២០​លាន​រៀល ដែល​​មាន​អាសយ​ដ្ឋាន​​នៅ​ភូមិ​ព្រែក​ប្រលូង ឃុំ​​សោប ស្រុក​ព្រែកប្រ​សូត្រ ខេត្ត​ក្រចេះ ​និងមាន​ទូរស័ព្ទ​លេខ​០៩៧ ​៣៤០ ៨៨៤១ ។

នគរបាល​​​ចរាចរ​​​ខេត្ត​បន្ទាយ​មានជ័យ​​​ត្រួត​ពិនិត្យ​​​ជាតិ​ស្រវឹង​​​ពេល​យប់​

Posted: 26 Sep 2012 11:30 PM PDT

នគរបាល​​​ចរាចរ​​​ខេត្ត​បន្ទាយ​មានជ័យ​​​ត្រួត​ពិនិត្យ​​​ជាតិ​ស្រវឹង​​​ពេល​យប់​
ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​ដើម្បី​​​រឹត​បន្តឹង​​​ការ​អនុវត្ត​​​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​គោក​​​​ឱ្យ​កាន់​តែ​មាន​​ប្រសិទ្ធ​ភាព​​​កាត់​បន្ថយ​អត្រា​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ឱ្យ​នៅកម្រិត​​​​​ទាប នា​​យប់​ថ្ងៃទី​​២៥ កញ្ញា ​កម្លាំង​​នគរ​បាល​​ចរាចរ​ផ្លូវ​​គោក​​ខេត្ត​​​បានចុះ​​ធ្វើ​យុទ្ធនា​​​​ការ​ត្រួត​ពិនិត្យ​​​ជាតិ​ស្រវឹង​លើ​អ្នក​បើក​បរ​​ទោ​ចក្រ​យាន​យន្ត​​​ពេល​យប់​លើ​ដង​ផ្លូវ​​​ជាតិ​លេខ​​៥ ស្ថិត​ក្នុង​ភូមិ​​​៤ សង្កាត់​​​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​​ ។

ជម្លោះ​​​នៅ​ស៊ីរី​​​​ពី​ខែ​មីនា​​ឆ្នាំ​​​2011​មក​ស្លាប់​ជាង​​3ម៉ឺននាក់​

Posted: 26 Sep 2012 11:25 PM PDT

អគារ​រង​ការ​ខូច​ខាត​​​ដោយ​សង្គ្រាម​​​នៅក្រុង​ហូម
យោង​តាម​​អង្គការ​​​សិទ្ធិ​មនុស្ស​​​​ស៊ីរី​​OSDH​​ស្និទ្ធពួក​​ប្រឆាំង​មាន​ទី​ស្នាក់​​​​ការ​នៅ​​ទី​ក្រុង​​​​​ឡុង​ដ៍​​ថា អំពើ​ហិង្សា​​​នយោ​បាយ​​​​នៅ​ស៊ី​រី​​​​បណ្តាល​​​ឱ្យ​មនុស្ស​​​ស្លាប់​​ជាង​៣០​.០០០​នាក់​​​​ហើយ​ភាគ​ច្រើន​​​ជា​ជន​ស៊ី​វិល​​​តាំង​ពី​ចាប់​ផ្តើម​​​​ការ​​បះបោរ​​ប្រឆាំង​​​​ប្រធានាធិបតី​លោក​បាចា​អាល់​អាសាដ​​​ពី​ពាក់​​កណ្តាល​​ខែមីនា​​ឆ្នាំ​២០១១​មក​ ។

ម៉ូតូ​​2គ្រឿង​​​​ចុះ​ពី​​ស្ពាន​អាកាស​​​​ក្បាល​ថ្នល់​​​​បុក​គ្នា​របួស​ធ្ងន់​​​​-ស្រាល​​2នាក់​

Posted: 26 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​DH ពណ៌​ក្រហម​​​​បត់​​ឆ្វេង​​​​ត្រូវ​​ម៉ូតូ​​វ៉េវ​ ពណ៌​ខ្មៅ​​​ដែល​ជិះ​ពី​ក្រោយ​​​ បាន​បុក​ ខណៈ​​​​ម៉ូតូ​​ទាំង​​២​គ្រឿង​ បើក​ចុះ​ពី​ស្ពាន​​​អាកាស​​​​ក្បាល​ថ្នល់​​ បណ្តាល​ឱ្យ​របួស​ធ្ងន់ម្នាក់​ ស្រាល​ម្នាក់ កាល​ពី​វេលា​ម៉ោង​​​​​​​៣​និង​៤៥​នាទី​​​​រំលង​អធ្រាត្រ​ថ្ងៃទី​​​​២៦​​ កញ្ញា នៅចំណុច​​​គល់​ស្ពាន​​​​អាកាស​​ក្បាល​ថ្នល់​​​ផ្នែក​ខាង​ជើង​ តាម​មហា​វិថី​​ព្រះ​នរោត្តម​​ ក្នុង​សង្កាត់​​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។

លោក​ខូយ សុខា និង​ឧកញ៉ា ​ទ្រី ​ភាព ផ្តល់​​អំណោយ​​យុវជន​ស្ម័គ្រ​ចិត្ត​​ទាំង​៨​​ក្រុម​នៅ​ពោធិ៍​សាត់​​

Posted: 26 Sep 2012 11:02 PM PDT

លោក​ខូយ សុខា និង​ឧកញ៉ា ​ទ្រី ​ភាព ផ្តល់​​អំណោយ​​យុវជន​ស្ម័គ្រ​ចិត្ត​​
ខេត្ត​ពោធិ៍សាត់ ៖ ថ្ងៃទី​២៦ កញ្ញា ​២០១២ ​លោក​ខូយ សុខា អភិ​បាល​​ខេត្តពោធិ៍​សាត់ ​និង​លោក​ឧកញ៉ា ​ទ្រី ​​ភាព ប្រធាន​​ក្រុម​ហ៊ុន​ MDS បាន​អញ្ជើញ​​ចុះ​​សួរ​សុខ​ទុក្ខ​​ និង​នាំ​យក​អំណោយ​​ទៅ​ផ្តល់​ជូន​ក្រុម​យុវជន​​ស្ម័គ្រ​​ចិត្ត​​សម្តេច​​តេជោ ​ដែល​កំពុង​​បំពេញ​ការ​ងារ​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​នៅខេត្ត​ពោធិ៍​សាត់ ។ ​ពិធី​នេះ​បាន​​ប្រារព្ធ​​ធ្វើ​រួម​គ្នា​​នៅ​ស្រុក​វាល​វែង ​មួយ​កន្លែង និង​​​ស្រុក​ភ្នំ​ក្រវាញ​ មួយ​កន្លែង ដោយ​​​មាន​ការ​ចូល​រួម​ពី​អាជ្ញា​ធរ​​ស្រុក និង​​ក្រុម​ការ​ងារ​ផង​ដែរ ។

ប៉ូលិស​ប៉ុស្ដិ៍បឹ​ង​ត្រ​បែក​ឃាត់​ខ្លួន​មុខ​សញ្ញា​ឆបោក​ម៉ូតូ​បាន​3នាក់​

Posted: 26 Sep 2012 11:00 PM PDT

ប៉ូលិស​ប៉ុស្ដិ៍បឹ​ង​ត្រ​បែក​ឃាត់​ខ្លួន​មុខ​សញ្ញា​ឆបោក​ម៉ូតូ​បាន​3នាក់​
រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​​៣នាក់​បាន​ត្រូវ​​​នគរបាល​ប៉ុស្ដិ៍​​បឹង​ត្របែក​ ​ស​ហ​ការ​​​​ជា​​​មួយ​​នគរបាល​​ផ្នែក​ព្រហ្មទណ្ឌ​​ខណ្ឌ​ចំការ​មន​ ​ចាប់​ឃាត់​​ខ្លួន​​នៅ​ផ្លូវ​លេខ​​២៧១​ ស្ថិត​ក្នុង​​សង្កាត់​ទំនប់​ទឹក​​​ ខណ្ឌចំការមន​ ​កាល​ពី​វេ​លា​ម៉ោង​​​៣រសៀល​ ថ្ងៃទី២៥ កញ្ញា ​បន្ទាប់ពី​ក្រុម​​នេះ​​ធ្វើសកម្មភាព​​ឆ​បោក​​​​ម៉ូតូម៉ាក​អាយខន​ ពណ៌ត្រួយ​ចេក​មួយ​​គ្រឿង​​​​ ពីនារី​ម្នាក់​ ​​ហើយ​ជិះគេច​ខ្លួន​មក​ដល់​ចំណុច​​​​ខាង​លើ​ ។

អ្នក​កាសែត​នៅ​ខេត្ត​រតន​គិរី​កំពុង​ភ័យ​ខ្លាច​ជន​ខិល​ខូច​បន្ទាប់​ពី​សម្លាប់ ម្នាក់​ទៀត​ត្រូវ​វាយ​ដំ​

Posted: 26 Sep 2012 10:55 PM PDT

លោក​​ឯក សុគន្ធី​ របួស​​ក្បាល​ 
ខេត្ត​រតន​​​គិរី​​​​​​​ ៖ ​​មន្ត្រី​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​​​ឃុំ​​តាឡាវ ​ស្រុក​អណ្តូង​​មាស មួយ​រូប ​​​​​រួម​​នឹង​​គូ​​កន​​​២នាក់​ទៀត​​ បាន​យក​កាំ​ភ្លើង​​ខ្លី​​​​​​​​វាយ​ក្បាល​​ភ្នាក់​ងារ​​​កាសែត​​តា​ព្រហ្ម​​​ប្រចាំ​ស្រុក​​អណ្តូង​មាស​​​ម្នាក់​​​ដល់​ក្នុង​ផ្ទះ​​ ​បណ្តាល​​​ឱ្យ​​រង​របួស​​ជា​ច្រើន​កន្លែង​ ​និង​បង្ក​​​ឱ្យ​​របួសធ្ងន់​​​ដល់​​ប្រពន្ធ​​​​​ដែល​ទើប​ឆ្លង​​​ទន្លេ​​​​​​បាន​​២០​ថ្ងៃ​​​​​​ថែម​​ទៀត​ ។​ ​ហេតុ​ការណ៍​​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​​៧​​និង​​៤០​នាទី​​យប់​ថ្ងៃ​ទី​​២៥ កញ្ញា ​ក្នុង​ភូមិ​​​លោម​ ​ឃុំ​​ម៉ាលិក​ ​​​ស្រុក​អណ្តូង​មាស ​ហើយ​​ក្រោ​យ​ពី​​បង្ក​ហេតុ​​គួរ​ឱ្យ​​​ថ្កោល​ទោស​​នេះ​រួច ​ជន​ទាំង​​​

រឿង​ចរា​ចរណ៍​ក្លាយ​ជា​ព្រហ្ម​ទណ្ឌ​ជន​3​នាក់​បង្ក​ការ​ប្រទូស្ត​រ៉ាយ​វាយ​ប៉ូលិស5​នាក់​ឱ្យ​របួស​

Posted: 26 Sep 2012 10:50 PM PDT

ការ​ប្រទូស្ត​រ៉ាយ​ជា​មួយ​ប៉ូលិស​របស់​ក្រុម​ម្ចាស់​រថយន្ត
រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​​យោង​​តាម​​ប្រ​សាសន៍​​លោក​​ឧត្ត​ម​េសនីយ៍​​ត្រី​ប៉ុល ​ភិធេយ្យ ​ស្នង​ការ​រង​នគរ​បាល​​រាជ​ធានី​​តាម​ទូរ​ស័ព្ទ​​ឱ្យ​ដឹង​​កាល​​ពី​ព្រឹក​​ថ្ងៃ​ទី​​​២៦ ខែកញ្ញា ​ថា រឿង​​រ៉ាវ​ចរាចរ​​ណ៍​បើក​រថយន្ត​​បុក​បង្គោល​​ភ្លើង​រួច​​បើក​​រត់​​ ហើយ​ត្រូវ​សមត្ថ​ក​ិច្ច​​​តាម​ទាន់​​ក៏​កើត​​​ជា​ការ​ប្រទូស្ត​រ៉ាយ​​គ្នា​​ ដែល​បណ្តាល​​ឱ្យ​ប៉ូលិស​​៣​​នាក់​​របួស​​ ​ពេល​នេះ​​​ឃាត់​ខ្លួន​ភាគី​​ខាង​រថយន្ត​​​បាន​​​៣នាក់ ​។ ការ​ឃាត់​ខ្លួន​​ជន​ទាំង​​៣នាក់​នោះ​​​នៅ​ការិយា​​ល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​កំពុង​ធ្វើ​ការ​​សាក​សួរ​​លើ​បទល្មើស​​ព្រហ្ម​ទណ្ឌ​​៤

ផ្តន្ទា​ទោស​អតីត​ចៅ​ក្រម​និង​ក្រឡា​បញ្ជី​ជាប់​គុក​ម្នាក់​2​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

Posted: 26 Sep 2012 10:40 PM PDT

ខេត្ត​កណ្តាល​​​​​​​ ៖ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​២៦ ​កញ្ញា សាលា​​ដំបូង​ខេត្ត​​​​​​បាន​ប្រកាស​សាល​​ក្រម​​ផ្តន្ទា​ទោស​​អតី​ត​ចៅ​​​ក្រម​​លោក​ហួត ​ហ៊ាង ​និង​ក្រឡា​បញ្ជី​​លោក​លឹម ​កុម្ភៈ​ ​ឱ្យ​ជាប់​ពន្ធ​នា​គារ​​ម្នាក់​ៗ​​២​ឆ្នាំ ​ជាប់​​ចោទ​​ពី​បទ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​ និង​​សម​​គំនិត​​​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ ។ ​ការ​​ប្រកា​ស​សាល​ក្រម​នេះ ​បានធ្វើឡើង​​ជា​សាធារណៈ​​ចំពោះ​មុខ​​ជន​ជាប់​ចោទ​ដែល​ជា​​​​អតី​ត​ចៅ​ក្រម​​សាលា​ដំបូង​​​ខេត្ត​​កណ្តាល ​លោក​ហួត ហ៊ាង ​​ចំណែក​​ក្រឡា​បញ្ជី​​​​លោក​លឹម ​កុម្ភៈ​ ​ដែល​រត់​គេច​​ខ្លួន​​គឺ​ប្រកាស​​កាត់​ទោស​​កំបាំង​​មុខ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!