Koh Santipheap Daily

Koh Santipheap Daily


ចេក​ចម្លែក​​មាន​ផ្លែ​នៅ​កណ្តាល​ដើម​ ផ្អើល​​មនុស្ស​ម្នា​​មើល​ឈូឆរ​

Posted: 26 Sep 2012 01:09 AM PDT

ចេក​ចម្លែក​ដែល​ចេញ​ផ្លែ​កណ្តាល​ដើម​
ខេត្ត​មណ្ឌល​គិរី​ ៖ ​ដើម​ចេក​​ចម្លែក​មួួយ​ដើម​ដុះ​លូត​លាស់​​​មក​មាន​លក្ខណៈ​​ធម្មតា ដូច​ដើម​ចេក​​ទូទៅ ប៉ុន្តែ​​​វា​បា​ន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពី​សំណាក់​​ប្រជា​ពល​រដ្ឋ​រស់​នៅភូមិ​ដេអេ ​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ​នាំ​គ្នា​មក​មើល​ដោយ​សារ​តែ​វា​បញ្ចេញ​​ផ្លែ​មក​ខុស​ពី​ដើម​​ចេក​ធម្ម​តា​ដែល​​មាន​ផ្លែ​​នៅ​ខាង​ចុង ដោយ​ឡែក​​ចេក​​មួយ​ដើម​នេះ​​វា​មាន​ផ្លែ​នៅ​​កណ្តាល​​ដើម​ទៅ​​វិញ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​​ចេក​ធម្មតា​​ទម្លាក់​​​ស្ទង​ចុះ​មក​ក្រោម តែ​​ចេក​នេះ​​បែរ​ជា​ត្រឡប់​បញ្ច្រាស​ឡើង​​ទៅ​ខាង​លើ​ ។

ប៉ូលិស​ក្រុង​ព្រៃ​វែង​ចាប់​ជន​សង្ស័យ​ជាប់​ចោទ​ចោរកម្ម​បញ្ជូនទៅ​កាន់​សាលាដំបូង​

Posted: 26 Sep 2012 01:00 AM PDT

ខេត្ត​ព្រៃ​វែង​ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​យ៉ុង​ សិត​ អាយុ​​២២​ឆ្នាំ​ មានទី​លំនៅ​ក្នុង​ភូមិ​៨​ សង្កាត់​កំពង់​លាវ ក្រុង​ព្រៃវែង​ បាន​​ត្រូវសមត្ថកិច្ច​​ឃាត់​​ខ្លួន​ ដោយ​ជាប​់​ចោទពី​បទ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ ។ ការឃាត់​ខ្លួន​នេះធ្វើឡើេង​កាល​ពី​ថ្ងៃ​ទី​២១​ កញ្ញា​ នៅ​នឹង​ផ្ទះ​របស់យុវ​ជន​ជាប់​ចោទ​ បន្ទាប់​ពី​សមត្ថកិច្ច​​​រក​ឃើញ​វត្ថុតាង​ដែល​យុវ​ជន​រូប​នេះ​ បាន​លួច​ពី​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ​ពៅ​ ស៊ីណា​ ភេទ​​ប្រុស​ អាយុ

ការ​ស្លាប់​​របស់​លោក​មេ​បញ្ជា​​ការ​រង​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​​ពាមរក៍​ មាន​អាថ៌​កំបាំង​ស្នើ​​សុំ​ស្រាវជ្រាវ​ឡើង​វិញ​

Posted: 26 Sep 2012 12:55 AM PDT

ក្រុម​​គ្រួសារ​​របស់​លលោក​មេ​បញ្ជា​ការ​​
ខេត្ត​ព្រៃវែង​ ៖ អ្នក​ស្រី សេង ចំណាន ​អាយុ​៤៥​ឆ្នាំ ​ជា​ប្រពន្ធ​​​របស់​លោក​អ៊ូ ​រតនា ​មេ​បញ្ជា​ការ​រង​​​កង​រាជអាវុធ​ហត្ថ​​ស្រុក​​ពាមរក៍​ បាន​និយាយ​ថា ​ការ​ស្លាប់​របស់​​ប្តី​គាត់​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​ទៅ គឺ​​បាន​បង្កប់​​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​​យល់​ឃើញ​ថា ​អាច​ជា​អំពើ​ឃាត​កម្ម ។ អ្នក​​ស្រី សេង ​ចំណាន ​បាន​បញ្ជាក់​ថា ​ការ​លើក​ឡើង​បែប​នេះ គឺ​ដោយ​សារ​តែ​សំអាង​ទៅ​លើ​ហេតុ​ផល​​៣​ចំណុច គឺ​​ទី១-នៅ​មុន​ពេល​កើត​ហេតុ​ប្តី​​របស់​គាត់​ធ្លាប់​​បាន​

លោកលី ៖ ការបង្រួប​បង្រួម​​ជា​​មួយ​កូរ៉េខាង​ជើង​អាច​ធ្វើ​គ្រប់ពេល​​

Posted: 26 Sep 2012 12:53 AM PDT

លោកលី​ម្យុង​បាក់​
ប្រធានាធិបតី​កូរ៉េខាង​​ត្បូង​លោកលី​ម្យុង​បាក់ ​កាលពី​ថ្ងៃទី​២៥ កញ្ញា​បានស្នើ​ជំរុញ​ការ​រៀបចំ​នានាសម្រាប់​ការ​បង្រួប​បង្រួម​ជា​យ​ថា​ហេតុជាមួយ​កូរ៉េខាងជើង​ដែលអាច​កើត​មាន​គ្រប់​​ពេល ។យោងតាម​អ្នក​នាំពាក្យ​របស់​លោកគីលោក​PARK JEONG-HAថា ​លោក​ប្រធានាធិបតី​​លីក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​មួយ​ជាមួយ​បណ្តា​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​សម្រាប់​ការ​បង្រួប​បង្រួម​​​ជាតិ ​ដែល​

សារ៉ា​​ប៉ូ​វ៉ា​​ឈាន​​ចូល​​ជុំ​​បន្ទាប់​​ប្រ​កួត​​វាយ​​កូន​​បាល់​​ Pan Pacific Open នៅ​ជប៉ុន​

Posted: 26 Sep 2012 12:47 AM PDT

នាង​សារ៉ា​ប៉ូ​វ៉ា​-រុស្ស៊ី​ 
ជើង​ឯក French Openម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​កក់​បាន​កន្លែង​មួយ​ក្នុង​ជុំ​ទី​៣​កម្ម​វិធី Pan Pacific Openក្រោយ​ពី​យក​ឈ្នះ​កី​ឡាការិនី​អង់​គ្លេស​ Heather Watsonក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​កញ្ញា​ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​តូ​ក្យូ ប្រ​ទេស​ជប៉ុន។​

រវល់ឈរ​ជជែកគ្នា​នៅ​ចិញ្ចើម​ថ្នល់​រថយន្ត​​វីហ្គោ​ស្រវឹង​បុក​របួស​ធ្ងន់​-ស្រាល2នាក់

Posted: 26 Sep 2012 12:45 AM PDT

ជនរ​ងគ្រោះ​ត្រូវបាន​ជួយ​សង្គ្រោះ
រាជ​ធានីភ្នំពេញ ៖ សន្តិសុខម្នាក់របួសធ្ងន់ អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​របួស​ស្រាល​ ​និង​ខូច​ខាត​ម៉ូតូ​មួយ​គ្រឿង​​ ខណៈពេល​កំពុង​តែ​រវល់ឈរ​និយាយ​គ្នា​លេង​នៅ​ចិញ្ចើម​ផ្លូវ​ស្រាប់តែ​រថយន្ត​វីហ្គោ​ ​ពណ៌​ទ​ឹក​ប្រាក់​ បើក​ទៅ​បុក​កាល​ពី​វេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤​ កញ្ញា​ នៅ​លើផ្លូវ​លេខ៦​៣ កែង​ផ្លូវ​លេខ៣៩២​ ​ក្នុង​សង្កាត់​បឹងកេងកង១ ខណ្ឌចំការមន ។

​រថយន្ត​​យីឌុប​ដឹក​សារធាតុ​គីមី​​ក្រឡាប់​ធ្លាក់​ចូល​បឹង​ពុល​ត្រី​​ងាប់​ព្រោង​ព្រាត​

Posted: 26 Sep 2012 12:45 AM PDT

រថយន្ត​ដឹក​សារ​ធាតុ​គីមី​​​​បើក​ធ្លាក់​ចូល​បឹង​
ខេត្ត​​កំពង់​ឆ្នាំង ៖ រថយន្ត​​យីឌុបធុន​​ធ្ងន់​​​មួយ​គ្រឿង​​បាន​ក្រឡាប់​ធ្លាក់​ពី​​លើ​ស្ពាន​​បឹង​ពោធិ៍ ស្ថិត​ក្នុងភូមិ​​សូវង្ស ​ឃុំ​តា​​ដេស ស្រុក​​កំពង់​ត្រឡាច ​កាល​ពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​​​ថ្ងៃទី​២៦ កញ្ញា ២០១២ ។ ​អ្វីដែលចាប់​អារម្មណ៍​​ និង​ផ្អើល​​មន្ត្រី​​ច្រើន​ជំនាញ​​​ស្ទុះ​​ស្ទាចុះមក​​ពិនិត្យ​​មើល និង​​រាយ​ការណ៍​​បន្ទាន់​​ទៅ​ក្រសួង​​រៀង​ៗ​ខ្លួន​ ដោយ​សារ​តែ​នៅ​លើ​រថយន្ត​នោះ​​មាន​ដឹក​ធុង​ដែល​មាន​សារ​ធាតុ​ពុល ឬ​ប្រហែល​​ជា​អាស៊ីត​​បាន​បែក​ធ្លាយ​​ហូរ​ចូលក្នុង​ទឹក​ប្រឡាយ​​ដែល​​កំពុង​ហូរ

លោក​បាន​គីមូន​ ស្នើរដ្ឋជាសមាជិក​​​អ.ស.ប​ បង្កើន​ការខិ​តខំប្រឹង​ប្រែងដោះ​ស្រាយ​វិបត្តិ​ដែល​មាន​ការ​កើន​ឡើង​លើ​ពិភព​លោក​

Posted: 26 Sep 2012 12:45 AM PDT

លោក​អគ្គ​លេខា​ធិការ​អ.ស.ប
លោក​បាន​គីមូន​ ស្នើរដ្ឋជាសមាជិក​​​អ.ស.ប​ បង្កើន​ការខិ​តខំប្រឹង​ប្រែងដោះ​ស្រាយ​វិបត្ត​ិ​ដែល​មាន​ការ​កើន​ឡើង​លើ​ពិភព​លោក​ អគ្គលេខាធិការ​អ.ស.ប​លោកបាន​​គី​មូន ​ក្នុង​សង្កថា​​បើក​ការជជែក​​​ពិភាក្សា​ទូទៅ​នៃមហា​សន្និបាត​លើក​ទី​៦៧​របស់​អ.ស.ប ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ​មា​នប្រសាសន៍​ថា ពិភពលោក​​កំពុង​តែ​ប្រឈម​មុខ​នឹងការ​ប្រឈម​ធំៗ​ដើម្បី​ធានា​ដល់​អនាគត​របស់ខ្លួន​ ខណៈ

​ប្រពន្ធ​​ចុង​វ័យ​ក្មេង​​របស់​តាអាណិក​ជន​​កាណាដា​​វាយ​កូន​ស្រីដើម​អាយុ​​៥២​ឆ្នាំ​រឿង​ដណ្តើម​កេរ​គ្នា​

Posted: 26 Sep 2012 12:40 AM PDT

ស្ត្រីរងគ្រោះ​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់ចាម ៖ ​ស្ត្រី​ម្នាក់​​ឈ្មោះ​​ផេង ចាន់​នី ហៅ​ស្រី អាយុ​៥២ឆ្នាំ ​ត្រូវ​បាន​ម្តាយ​ចុង​វ័យ​ក្មេងអាយុ​​ប្រហែល​៣០​ឆ្នាំ ​ចាប​់​បោច​សក់​​ធាក់​ចំដើម​ទ្រូង និង​វាយ​លើ​រាង​កាយ​​យ៉ាង​ចាស់​ដៃ​​រហូត​ដល់​​រង​របួស​ធ្ងន់​ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ កាល​ពី​​ព្រឹក​ថ្ងៃទី​​២៥ កញ្ញា ២០១២ ​ស្ថិតនៅភូមិ​១៤ ឃុំ​កោះ​សូទិន ស្រុក​កោះ​សូទិន ចំណែក​​ស្ត្រី​ជា​ម្តាយ​ចុង​មិន​ត្រូវបាន​សមត្ថ​កិច្ច​​​​ចាប់ខ្លួន​​នោះ​​ទេ ។

ព្រះ​មហាក្សត្រ​កម្ពុជា​ទ្រង់​ធ្វើ​​ព្រះ​រាជ​សវនាកា​រជាមួយ​អគ្គ​លេខា​បក្ស​កុំមុយ​នីស្ត​វៀត​ណាម​

Posted: 26 Sep 2012 12:38 AM PDT

ព្រះ​មហាក្សត្រ​កម្ពុជា​ពេល​ព្រះ​អង្គ​ទ្រង់​​​ជួបអគ្គ​លេខា​បក្ស​កុំមុយនីស្ត​វៀតណាម​
ព្រះមហាក្សត្រ​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ព្រះ​ករុណា​នរោត្តម​សីហ​មុនី​ ដែល​កំពុង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​​រដ្ឋ​មួយ​នៅ​វៀត ណាម​នោះ​​ព្រះ​អង្គ​ទ្រង់​​ធ្វើ​ព្រះ​រាជ​សវនាកា​រ​មួយ​កាលពី​​ថ្ងៃ​ទី​២៥ កញ្ញា ​នៅ​ទី​ក្រុង​ហាណូយ​ ជាមួយ​អគ្គ​លេខា​បក្ស​កុំ​មុយនីស្ត​វៀត​ណាម​លោក​ង្វៀន​ ភូជុង ។

កូន​អ្នក​មាន​ដុះ​ចង្កូម​​​​វាយ​តប់​ប៉ូលិស​​ឱ្យ​របួស​​​កំពុង​ជាប់​ទ្រុង​ដែក​​​ ត្រៀម​ចេញ​​ទៅ​ទស្សន​កិច្ចនៅ​សាលា​ដំបូង

Posted: 26 Sep 2012 12:36 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ជន​បង្ក​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ជេរ​ប្រមាថ​​​​ និង​វាយ​តប់​​បង្ក​របួសស្នាម​​​ទៅ​លើ​​មន្ត្រី​ប៉ូញលិស​​​៥​នាក់​ កំពុង​ជាប់​ទ្រុង​ដែក​​​នៅ​ការិ​យា​ល័យ​​ព្រហ្ម​​ទណ្ឌ​​​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​​រាជធានីភ្នំពេញ និង​ត្រៀម​​​បញ្ជូន​ទៅ​​សាលា​ដំបូង​​​ជម្រះ​ក្តី​​​ បន្ទាប់​ពី​អ្នក​​​លេង​អ៊ុង​អាត់​​​ទាំង​៣​​​​នេះ ​បើក​រថយន្ត​​​​បុក​បង្គោល​ភ្លើង​​ ហើយ​រត់​ និង​​ជេរ​ប្រមាថ​​​វាយ​តប់​​​បង្ក​ស្នាម​របួស​​មក​លើ​​​​ មន្ត្រីប៉ូលិស​​​ពេល​

ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​​​ពិធី​ករ​ទូរទស្សន៍​ចត​ស្ងៀម​របួស​ស្រាល

Posted: 26 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូវីវ៉ា ​ពណ៌ខ្មៅ​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ទៅ​បុក​ពី​ក្រោយ​​​រថយន្ត​សេលីកា​ ពណ៌ខ្មៅ​ ចត​នៅ​ស្ងៀមបណ្តាល​​ឲ្យម៉ូតូដួល​រង​របួស​ស្រាល​ កាលពីវេលា​ម៉ោង​៨និង​១០​នាទីយប់​ថ្ងៃទី២៤​ កញ្ញា​ នៅ​តាម​ផ្លូវ​លេខ​២៥៧​ ក្រុម៤​ ក្នុងភូមិ៧​ ​សង្កាត់​ទឹក​ល្អក់ទី៣​ ខណ្ឌទួលគោក​ ។ ម្ចាស់​រថយន្ត​បាន​ទាម​ទារ​សំណង​១០០ដុល្លារ តែ​បុរស​ស្រវឹង​សុំ​ត្រឹម​​៧០​ដុល្លារ

ជន​ជាតិ​ស្វ៊ីស​​ភាគ​ច្រើន​មិនយល់​ស្រប​លើ​ច្បាប់​ហាម​ជក់​បារីនៅ​ទីសាធារណៈ

Posted: 26 Sep 2012 12:22 AM PDT

ជន​ជាតិ​ស្វ៊ីស​​ភាគ​ច្រើន​មិនយល់​ស្រប​លើ​ច្បាប់​ហាម​ជក់​បារីនៅ​ទីសាធារណៈ
សារ​ព័ត៌មានបរទេស​ កាលពី​ថ្ងៃ​ទី​២៤ កញ្ញា​ ផ្សាយ​ថា​ លទ្ធ​ផលនៃ​ការ​ស្ទង់មតិ​របស់​ជន​ជាតិ​ស្វ៊ីស​ទាក់​ទិន​នឹងការ​​​ចេញ​ច្បាប់​ហាម​ជក់​បារី​នៅក្នុង​ការិយាល័យ​ និង​ទីសាធារណៈ​ រួម​មាន​ ភោជនីយដ្ឋាន​ រង្គសាល​ សណ្ឋាគារ​ រោង​ភាព​យន្ត​ និង​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​២៣ កញ្ញា ឃើញ​ថា​ ប្រហែល​២​ភាគ៣​នៃ​អ្នកមានសិទ្ធិ​បោះ​ឆ្នោត​មិន​យល់​ស្រប​ ខណៈពេល​រដ្ឋ​ចំនួន​២​មាន​មតិ​​ផ្ទុយ​គ្នា​ទាក់​

​ទំនាស់​គ្នា​រឿង​​ស្រី​បុរស​ជនជាតិ​​កូរ៉េ​​ម្នាក់​​ត្រូវ​មិត្តភក្តិ​​ចាក់​សម្លាប់​

Posted: 26 Sep 2012 12:19 AM PDT

បុរស​ជាប់ចោទ​ទាំង​២​
រាជធានីភ្នំពេញ ៖ បុរសជនជាតិ​​​កូរ៉េ​ម្នាក់​បាន​ស្លាប់​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​បន្ទាប់​ពី​​ត្រូវមិត្តភក្តិ​ជនជាតិ​កូរ៉េ​​ដូចគ្នា​​យក​កូន​កាំបិត​​ចិត​បន្លែ​ចាក់​​មួយ​កាំបិត​ចំពោះ​​ ខណៈ​​មាន​ទំនាស់​គ្នា​​ពេល​ត្រឡប់​​មកពី​ផឹក​ស៊ី​កាលពីវេលា​ម៉ោង​១​និង​៣០​នាទី​​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​​២៦ កញ្ញា ​២០១២ ​ស្ថិតក្នុង​បុរី​សុភមង្គល​​ ចំណុច​ផ្ទះ​លេខ​៣C ភូមិ​ទី៣ ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​​ឫស្សីកែវ ។

ឧកញ៉ា​អូ​ស្មាន ​ហា​ស្សាន់ ​ចុះ​ពិនិត្យ​​ការ​ដ្ឋាន​​វិហារ​​អ៊ិ​ស្លាម​បឹង​កក់​​​ជា​អំណោយ​​​​ពាណិ​ជ្ជ​ករ​​

Posted: 26 Sep 2012 12:15 AM PDT

ឧកញ៉ា​អូ​ស្មាន ​ហា​ស្សាន់ ​ចុះ​ពិនិត្យ​​ការ​ដ្ឋាន​​វិហារ​​អ៊ិ​ស្លាម​បឹង​កក់​​​ជា​អំណោយ​​​​ពាណិ​ជ្ជ​ករ​​
រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​កាល​ពីព្រឹក​ថ្ងៃទី២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ លោកឧក​ញ៉ា​ អូស្មាន ហាស​្សាន់​ រដ្ឋលេខាធិការក្រសួងការងារ​ និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ​​ ជាទីប្រឹក្សា​​សម្ដេច​អគ្គ​​មហា​​សេនាបតីតេ​ជោ​​ ហ៊ុន ​សែន​ និង​ជា​ប្រធាន​អង្គ​ការមូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​បានចុះ​ពិនិត្យ​​ការដ្ឋាន​សាងសង់វិហារ​អ៊ិស្លាម ​អាល់​ស៊ែរ​កាល ​(AL.SERKAL)​ បឹងកក់ ​ដែលជា​វិហារធំ​ជាងគេ​នៅកម្ពុជា​ ​

បើក​ភ្លើង​ស៊ីញ៉ូ​​ភ្លាម​បត់​ភ្លែត​​ជាន់​ហ្វ្រាំង​មិន​ទាន់​បុក​គ្នា​​ប្រាវ​

Posted: 26 Sep 2012 12:15 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ធំ​ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយបាន​កើត​ឡើង​​រវាង​ម៉ូតូ​ និង​ម៉ូតូ​បុកគ្នានៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៦A ស្ថិត​​ក្នុងភូមិ​កំពង់​ធំ​ សង្កាត់​កំពង់​រទេះ ក្រុង​​ស្ទឹង​សែន កាល​ពី​វេ​លា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា ២០១២ បណ្តាល​ឱ្យ​​ស្ត្រី​ម្នាក់​រង​របួស​របក​ផ្ទៃ​មុខ​​យ៉ាង​ដំ​ណំ ត្រូវ​ម៉ូតូ​សង្កត់​​ពី​លើ​ជាប់​ងើប​មិន​រួច ចំណែក​ភាគី​ម្ខាង​ទៀត​ជា​បុរស​ រង​របួស​វៀច​ខ្ទង់​ច្រមុះ​រហូត​​ហូរ​ឈាម​សស្រាក់ ។

អតិថិជន​​អាច​ទទួល​​យក​បទ​ពិសោធន៍​​ផ្ទាល់​ពី​ទូរ​ទស្សន៍​ Smart TV ដំបូង​គេ​

Posted: 26 Sep 2012 12:00 AM PDT

អតិថិជន​​អាច​ទទួល​​យក​បទ​ពិសោធន៍​​ផ្ទាល់​ពី​ទូរ​ទស្សន៍​ Smart TV ដំបូង​គេ​
​រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​​អេឡិច​​ត្រូនិក​ Samsung ឈាន​មុខ​គេ​លើ​​​បច្ចេក​វិជ្ជា​​ព័ត៌​​មាន​​ឌីជីថល នឹង​ដំណើរ​​ការ​​កម្ម​វិធី​​ Roadshow ជា​ច្រើន​​កន្លែង​ដោយ​​លើក​​ដំបូង​នៅ​ថ្ងៃ​ទី​​២២-២៣ កញ្ញា នៅ​​ហាង​​​ Kfour ក្នុង​​ផ្សារ​​ទំនើប City Mall ដើម្បី​ផ្តល់​​​ឱ​កាស​ជូន​អតិថិ​ជន​​​ទទួល​យក​​បទ​ពិសោធន៍​ពី​ទូរ​ទស្សន៍ Smart TV ដោយ​ផ្ទាល់ ។ យោង​តាម​​ប្រសាសន៍​​លោក Gwihan Lee​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៦ កញ្ញា ២០១២

Posted: 25 Sep 2012 11:55 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៦ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

បើក​រថយន្ត​បុក​បង្គោល​ភ្លើង​រួច​បើក​រត់​សមត្ថ​កិច្ច​តាម​ទាន់​កើត​ការ​ប្រទូស្ត​​រ៉ាយ​គ្នា​

Posted: 25 Sep 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ ៖ មានហេតុ​ការណ៍​ប្រទូស្ត​រ៉ាយ​គ្នា​ដ៏​ធំ​មួយ​បានកើត​ឡើង​នៅ​ចំណុច​មុខ​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​មួយ​កន្លែង​ស្ថិត​នៅ ភូមិ​១ ផ្លូវ​លេខ​៥១២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា បណ្តាល​មក​ពី​បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក ណា​វ៉ា​រ៉ា​ ពណ៌​ឈាម​ជ្រូក បុក​បង្គោល​ភ្លើង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទល់​មុខ​ផ្ទះ​សំណាក់​សុខ​

លោក​​ម៉ក់ ពេជ្ជ​រិទ្ធ បញ្ចុះ​​បឋម​​សិលា​​សាង​សង់​សាលា​រៀន​​មួយ​ខ្នងនៅ​ឃុំ​​គគីរ​ធំ

Posted: 25 Sep 2012 11:30 PM PDT

ទិដ្ឋ​ភាពក្នុង​ពិធីញ្ចុះ​​បឋម​​សិលា​​សាង​សង់​សាលា​រៀន
​ខេត្ត​កណ្តាល ៖ ដោយ​មើល​​ឃើញ​​នូវ​ការ​​លំបាក​​ក្នុង​ការ​សិក្សា​​របស់​កុមារា កុមារី ដែល​កំពុង​​រស់​នៅ​ក្នុង​ភូមិ​​កោះ​តេជោ ឃុំ​គគីរ​​ធំ ស្រុក​កៀន​ស្វាយ កាល​ពី​​ព្រឹក​ថ្ងៃទី​​២៤ កញ្ញា លោក​ម៉ក់ ពេជ្ជ​រិទ្ធ ទី​ប្រឹក្សា​​​ផ្ទាល់​​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​​ជា​អគ្គនាយក​​កាំ​កុង​ត្រូល​​បាន​​អញ្ជើញ​​​ជា​អធិ​បតី​ក្នុង​ពិធី​​បញ្ចុះ​​បឋម​​សិលា​​កសាង​សាលា​បឋម​សិក្សា​មួយ​ខ្នង​​មាន​​៦​បន្ទប់​ដើម្បី​​​ជា​

ក្រុម​គាស់​ផ្ទះ​លួច​ទ្រព្យ​សម្បត្តិ​3​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត​ចាប់ខ្លួន

Posted: 25 Sep 2012 11:15 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
រាជ​ធានីភ្នំពេញ ៖ ក្រុម​ចោរគាស់​ផ្ទះ​និង​​​លួច​ទ្រព្យ​សម្បត្តិ​ប្រជាពល​រដ្ឋនៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ចំនួន៣នាក់ ត្រូវ​​នគរ​បាល​សង្កាត់បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​​ ចាប់​ឃាត់​ខ្លួន​កាល​​ពី​វេលា​ម៉ោង​២និង៣០នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​​​ថ្ងៃទី​២៤ ​កញ្ញា ព្រម​ទាំង​ដកហូត​ម៉ូតូជន​រងគ្រោះ​១​គ្រឿង​​បាន​​មក​វិញ​​ផង​ដែរ ។

ជិះម៉ូតូ​​ទៅ​បុក​​​រថយន្ត​យី​ឌុប​​​​រង​របួស​ធ្ងន់​​​ស្រាល​3នាក់​

Posted: 25 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តបន្ទាយ​មានជ័យ​​​ ៖ យុវ​សិស្ស​៣នាក់​​​បាន​រង​​​របួស​ធ្ងន់​​និង​ស្រាល​​​ ដោយ​សារ​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​​ទៅបុក​​រថយន្ត​យី​ឌុប​​​ពេញ​ទំហឹង​​​​ ខណៈ​​​រថយន្ត​នោះ​បម្រុង​​បត់​ទៅ​ខាង​ឆ្វេង​​​ដៃ​​​ កាល​ពី​វេលាម៉ោង​​​​​១០​និង​៣០​នាទី​​​​ព្រឹក​​ថ្ងៃទី​​​២៤ កញ្ញា​ ​នៅលើ​កំណាត់​ផ្លូវ​​​​​ជាតិ​លេខ​​​៥៦​ ​​ខាង​ជើង​ផ្សារ​ចំការ​គរ ប្រមាណ​​​៣០០​ម៉ែត្រ​​​​ស្ថិត​នៅភូមិ​ផ្សារ​​ថ្មី ២ សង្កាត់​កំពង់​ស្វាយ​​ ក្រុង​សិរី​សោភ័ណ​​​​ ខេត្ត​បន្ទាយ​មាន​ជ័យ

ឪពុក​ចុង​ប្លន់​ព្រហ្ម​ចារី​កូន​ស្រី​អ្នក​ជិត​ខាង​ព្រួត​គ្នា​ចាប់​ខ្លួន​ឱ្យ​ប៉ូលិស​ចាត់​ការ​តាម​ច្បាប់​

Posted: 25 Sep 2012 10:55 PM PDT

ជនអគតិត្រូវចាប់ខ្លួន 
រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរ​សជា​ឪពុក​ចុង​ម្នាក់​ខណៈផឹក​ស្រា​ស្រ​វឹង​ឃើញ​កូន​ស្រី​កំពុង​អង្គុយ​លាង​ចាន​ក្នុង​ផ្ទះ​ម្នាក់​ឯង​​ក៏​ចាប់​រំ​លោភ​រហូត​បាន​សម្រេច​ ​ពេល​ប្រពន្ធ​មិន​នៅ​ផ្ទះ ហើយ​ត្រូវ​នាង​ស្រែក​ផ្អើល​អ្នក​ជិត​ខាង​​នាំ​គ្នា​រត់​ចូល​ទៅ​ជួយ​ចាប់​ខ្លួន​បុរស​ជា​ឪពុក​ចុង​​តិរច្ឆាន​នោះ​ប្រគល់ឱ្យ​ប៉ូលិស​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ច្បាប់ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០១២ នៅ​

រួម​រ័ក​ស្មោះ​ស្ម័គ្រ​អូន​និង​បង3​ថ្ងៃ​កន្លង​នាង​ចោទ​បង​ថា​រំលោភ​ក្លាយ​ខ្លួន​ជា​អ្នក​ទោស​ស្នេហា​

Posted: 25 Sep 2012 10:50 PM PDT

អ្នក​ទោស​ស្នេហា
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​​​ជា​អ្នក​ទោស​ស្នេហា​​​​ និង​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​​​តាម​ពាក្យ​បណ្តឹង​​​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​​ថា បាន​ធ្វើសកម្មភាព​​​ចាប់​រំលោភ​​​​នាង​រហូត​បាន​សម្រេច​​​​​ចំនួន​២​ដង​​​​នៅ​វេលា​យប់​តែ​មួយ​ ។ ប៉ុន្តែ​​អ្វី​​ដែល​ធ្វើឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​​​នោះ​ គឺ​ក្រោយ​​ពេល​សមត្ថកិច្ច​​​ចាប់​ខ្លួន​យុវជន​រូបនេះ​បាន​ប្រាប់​ថា​​មិន​មែន​​ជា​ការ​ចាប់​រំលោភ​​​ទេ គឺ​រូប​គេ​និង​នាង​​​​បាន​ស្រឡាញ់​គ្នា​​​​ និង​បាន​ស្ម័គ្រចិត្ត​​​​រួម​មេត្រី​​​ជាមួយ​គ្នា​​ចំនួន​

លោក​សម រង្ស៊ី ប្រឈម​មុខ​នឹង​ការ​លុបឈ្មោះ​ពី​បញ្ជី​គណៈ​មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បើ​មិន​មក​បំភ្លឺ

Posted: 25 Sep 2012 10:40 PM PDT

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​គណៈ​​មេធាវី​នៃ​ព្រះ​​រាជា​ណាច​ក្រ​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​​២១ កញ្ញា ​ឆ្នាំ​​​២០១២​ ​បាន​កោះ​អញ្ជើញ​​លោក​សម រង្ស៊ី មេធាវី​​មិន​​ប្រកប​​វិជ្ជា​ជីវៈ ​​អត្ត​លេខ​​១០៨​ ឱ្យ​​ចូល​​ខ្លួន​មក​​បំភ្លឺ​​ទាក់​ទង​​ដី​កា​​ស្ថា​ពរ​​របស់​សាលា​​ឧទ្ធរណ៍​ ហើយ​​​ចំពោះ​​ករណី​​នេះ លោក​​សម រង្ស៊ី​​​​អាច​ប្រឈម​​នឹង​ការ​លុប​ឈ្មោះ​​ចេញពី​​​បញ្ជី​​សមា​ជិក​គណៈ​​មេ​ធាវី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ​​ បើសិន​​ជា​មិន​​ចូល​មក​​បំភ្លឺ​​តាម​ការ​​អញ្ជើញ​​​​​ទេ​នោះ ។​

​​ផ្ទុះ​​កំប៉ុង​​ហ្គាស​​​​ឆេះ​​ឃ្លាំង​​​​អេ​ត​​ចាយ​​​របួស​​កម្ម​​ករ​​​​​2​​នាក់​

Posted: 25 Sep 2012 10:30 PM PDT

ឃ្លាំង​ស្តុក​អេត​ចាយ​ពេល​ភ្លើង​កំពុង​ឆាប​ឆេះ
រាជ​ធានីភ្នំពេញ​ ៖ ឃ្លាំងស្តុកអេត​ចាយ​មួយ​កន្លែង​ត្រូវអគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ដោយ​សារតែ​ការ​ផ្ទុះកំប៉ុងហ្គាស ​ខណៈពេល​ដែល​កម្មករ​នៅ​ទីនោះត្រូវបាន​ថៅកែ​ប្រើ​ឲ្យ​គ្រីប​កំប៉ុង​ស្រាបៀរ​លាយ​ឡំគ្នា​ជា​មួយ​នឹង​កំប៉ុង​ហ្គាស​​​បណ្តាល​ឲ្យ​ផ្ទុះ​លាន់សូរ​ដូច​រន្ទះត្រូវ​កម្មករពីរ​នាក់​ប្តី​-ប្រពន្ធ​រងរបួស​ដួល​អុក​គូទដេកដួលនៅនឹងកន្លែង ព្រម​ទាំង​បង្ក​ឲ្យ​មាន​​ជាអណ្តាតភ្លើងឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​តែម្តង។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​កាល​

គ្រូ​ព្យា​បាល​អ្នក​ជំងឺ​ជាន់​ផង ស្រោច​ទឹក​ផង នៅ​ចម្ការ​បី ភ្នំវល្លិ

Posted: 25 Sep 2012 10:20 PM PDT

សកម្មភាព​ព្យា​បាល គ្រូ​ជាន់​អ្នក​ជំងឺ​និង​អ្នក​ស្រោច​ទឹក​
ខេត្ត​កែប​ ​៖ ពល​រដ្ឋ​​​នៅ​ខេត្ត​កែប​​​​និង​ខេត្ត​កំពត​​​​ ផ្អើល​​​ភ្លូក​ទឹក​ភ្លូក​ដី​​​​​នាំ​គ្នា​មក​ឱ្យ​​គ្រូ​ម្នាក់​ឈ្មោះ​​​សន ចាន់​ថន​ អាយុ​​៤១​​​ឆ្នាំ​ នៅ​ភូមិ​អន្ទ​ង់​ស ឃុំ​ពង​ទឹក​ ស្រុក​​​ដំណាក់​​​​​ចង្អើ​រ​​​ព្យា​បាល​ជំងឺ​ដែល​គេ​ជឿ​តាម​គ្នា​​​ថា គាត់​ចេះ​មើល​​​ជំងឺ​​​និង​ស្រោច​ទឹក​​ដេញ​កម្ចាត់​​​​ខ្មោច​​ព្រាយ​បិសាច​​​និង​​ចេះ​ដោះ​​អំពើ​ ។ ​តាម​ស្ត្រី​ឈ្មោះហៀ ថុក​ ជា​ប្រពន្ធ​​​របស់​គ្រូ​ម្នាក់​នេះ​​​​បាន​និយាយ​​ថា ប្តី​របស់​​​​គាត់​ចេះ​មន្ត​អាគម​​​អូម​​អាម​​​នេះ​ជា​យូរ​ឆ្នាំ​​ហើយ​ ប៉ុន្តែ​​​​កន្លង​មក​​​​ទោះ​បី​​​ជា​ចេះ​

ស្ថាបនា​រង្វង់​មូល​ដី​ក្រហម​ឱ្យ​រួច​រាល់​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ

Posted: 25 Sep 2012 10:10 PM PDT

គំនូរ​ប្លង់​រង្វង់​មូល​ដែល​ត្រូវ​សាង​សង់ 
រាជ​ធានី​ភ្នំ​ពេញ ៖ ​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​កែប​ ជុតិមា អ​ភិបាលរាជ​ធានី​ភ្នំពេញ ​សា​លារាជ​ធានីភ្នំពេញ​បាន​និងកំពុង​​​​រៀប​ចំ​​គម្រោង​​ការ​ស្ថាបនា​កែលម្អរ​​ង្វង់​មូល​អតីត​​ដីក្រហម​ ឬស្រ្តី​ទូល​ក្អម​​​ឱ្យ​មានសោភ័ណ​​ភាព ​និង​សម្រួល​ដល់ការ​ធ្វើដំណើរ​បស់ប្រជា​ពល​រដ្ឋ ​និង​ជំរុញ​ឱ្យ​បានរួច​រាល់មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ ។​ ការ​ងារ​ស្ថាបនា​កែលម្អ​​រង្វង់មូល​អតីតដី​ក្រហម​ ឬស្រ្តី​ទូល​​ក្អម​នេះ ត្រូវ​បាន​លោក​​អភិបាល​រាជធានី​ភ្នំពេញ​

សម័យ​ប្រជុំ​សភា​ប្រជាជន​កំពូល​កូរ៉េខាង​ជើង​បញ្ចប់​​ដោយ​មិន​ប្រកាស​ពី​ការ​កែទម្រង់​សេដ្ឋកិច្ច​

Posted: 25 Sep 2012 10:05 PM PDT

លោកគីម ជុង​អ៊ុន ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​សភា ​
យោង​តាម​សេចក្តី​រាយ​ការណ៍​មួយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ផ្លូវ​ការ​កូរ៉េខាងជើង​KCNA ថា សម័យ​ប្រជុំ​​លើក​ទី​៦​នៃសភា​ប្រជា​ជន​កំពូល​កូរ៉េ​ខាង​ជើង​បានបញ្ចប់​កាលពីរសៀល​ថ្ងៃទី​២៥ កញ្ញា ​ដោយពុំ​មាន​និយាយ​​ជាពិសេស​ពីការ​កែ​ទម្រង់​សេដ្ឋកិច្ច​ក្នុង​ទ្រង់​ទ្រាយ​ធំមួយ​នោះ​ឡើយ។

តប​​ទៅ​​បក្ស​​ប្រឆាំង​វៀត​ណាម​-​​ឡាវ​​មា​ន​​ខ្នាត​​ផែន​ទី​​១/១០០​ .០០០ ជាមួយ​​ថៃ​​យើង​​ប្រើ​​១/២០០​.០០០

Posted: 25 Sep 2012 10:00 PM PDT

សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី
រាជធានី​​ភ្នំពេញ ៖​សម្តេចអគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ ​បាន​រិះ​គន់​យ៉ាងខ្លាំង​ទៅ​លើ​ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង​ដែល​នៅ​តែ​មិន​យល់​​ទាក់​ទិន​នឹង​ទំហំ​​នៃផ្ទៃដី​ ដើម្បី​បំភ្លឺ​ជន​អគតិ​​ដែល​​នៅ​តែ​បន្ត​​​​មួល​បង្កាច់​សភាព​ការណ៍​ ។ ប៉ុន្តែ​អត្ថ​បទ​គោល​នេះ​បាន​បោះ​ពុម្ពចេញ​​ហើយ ​ម៉េចក៏​មិន​មើល... ? ខ្ញុំ​​និយាយ​អំពី​ការធ្វើ​​​វិសោធនកម្ម​រដ្ឋ​ធម្ម​នុញ្ញ ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!