Koh Santipheap Daily

Koh Santipheap Daily


ចូល​​រក​​​​ទិញ​​អី​វ៉ាន់​​បន្លំលួច​​ទូ​រស័ព្ទចាប់​​ខ្លួន​ប្រគល់​​​ឲ្យ​ប៉ូលិស​​ប៉ុស្តិ៍​អូរ​ឡាំពិក

Posted: 31 May 2013 11:40 PM PDT

ជនសង្ស័យជាចោរលួច
រាជធានីភ្នំពេញ៖ ជនសង្ស័យ​ចោរ​លួចម្នាក់​ក្នុង​ចំណោម​គ្នា​២នាក់​ត្រូវបាន​គេចាប់​ខ្លួន​ប្រគល់​​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​អូរ​ឡាំពិក​ ខណៈពួក​គេ​​ចូល​រក​ទិញ​អី​វ៉ាន់​រួ​ច​បន្លំ​យក​ទូ​រស័ព្ទ នៅ​ក្នុង​ផ្សារ​អូ​រឡាំពិក កាលពីវេលា​ម៉ោង​១និង​២០នាទី​រសៀល​ថ្ងៃទី​០១ មិថុនា ២០១៣ ។ ជនសង្ស័យ​ឈ្មោះ​អ៊ាង វណ្ណា​ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប្អេរ សង្កាត់​ទំ​នប់​ទឹក​ ខណ្ឌចំការមន ។

សមត្ថ​កិច្ច​ក្រសួងមហា​ផ្ទៃ​ចាប់ខ្លួន​បុរស​កំពូល​ឆបោក​

Posted: 31 May 2013 10:52 PM PDT

បុរស​ដែលកំពូល​ឆបោកគេ
ខេត្តកំពង់ធំ ៖ បុរស​កំពូល​ឆបោក​​ដែល​ជាភ្នាក់​ងារ​ទូរទស្សន៍​មួយ​ប្រចាំ​ខេត្ត​​​កំពង់​ធំ ត្រូវ​បានសមត្ថកិច្ច​​ក្រសួង​មហា​ផ្ទៃ​​​បាន​ធ្វើ​ការ​ឃាត់​​ខ្លួន​​នៅ​វេលាព្រឹក​ថ្ងៃទី​១ មិថុនា ២០១៣ នេះ នៅ​ហាង​កាហ្វេ​តាឃៀង ស្ថិត​នៅភូមិ​ឈើ​ទាល ឃុំកំពង់​ចិនត្បូង ស្រុកស្ទោង ​ខេត្ត​​កំពង់​ធំ ពីបទឆបោក​ និងរំលោភ​លើ​សេចក្តី​ទុក​ចិត្ត ។

​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​​អប​​អរ​ទិ​វា​កុមារ​​អន្តរជាតិ និង​​ឧបត្ថម្ភ​​ថវិកា​​ដល់​​​មន្ទី​រ​ពេទ្យ​​គន្ធ​បុប្ជា​

Posted: 31 May 2013 10:34 PM PDT

ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​​អប​​អរ​ទិ​វា​កុមារ​​អន្តរជាតិ
រាជធានី​ភ្នំ​ពេញ៖ ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍បាន​ប្រារព្ឋពិធី​អប​អរ​ទិ​វា​កុមារ​អន្តរជាតិ​ ដោយបាន​រៀប​ចំ​ជាសិក្ខា​សិលា​អប់​រំ​​មួយ​ក្រោម​ប្រ​ធាន​បទ​« ការបីបាច់​ថែរក្សា​បុត្រ​ធី​តា​ឲ្យ​ក្លាយ​​ជា​បុគ្គ​លិក​ជោគ​ជ័យ​​និង​ការការពា​រ​​ហិរញ្ញ​វត្ថុសម្រាប់​ការសិក្សា​នាពេលអនាគត​» ដោយមាន​ការ​ចូលរួម​​ពី​សំណាក់​មាតា បិតា​ចំនួន​២០០នាក់ ​។

មួយថ្ងៃស្លាប់២ ដោយ​អត្តឃាត និង​លង់ទឹក ក្នុង​ស្រុក​តែមួយ​

Posted: 31 May 2013 10:15 PM PDT

ខេត្ត​កំពង់ស្ពឺ ៖ ​មាន​អត្តឃាតនិង​លង់​ទឹកស្លាប់​​ថ្ងៃតែមួយ ស្ថិត​ក្នុងស្រុក​តែមួយ ដែលករណីនេះ​ជនរងគ្រោះទី១-មាន​ជំងឺ​ឆ្កួត​ជ្រូក ​បា​​ន​​លង់​ទឹកស្លាប់ ខណៈពេល​​កំពុង​បោក​ខោអាវនៅត្រពាំងក្រោយផ្ទះ ហើយជំងឺរបស់គេ ក៏បានរើឡើង​ប្រកាច់​ធ្លាក់​ចូល​ទៅក្នុង​ទឹក​តែម្តង កាលពី​វេលាម៉ោង​៣រសៀល​ថ្ងៃទី​៣១ ឧសភា ២០១៣ មួយ​ម៉ោង​ក្រោយ​មក ត្រូវបានគេ​រកសព​ឃើញ ។ យុវជន​រូប

សម្តេច​ ហ៊ុន សែន​ ជម្រុញឲ្យ​ក្រសួងសុខា​ភិបាល​បង្កើនចំនួន​មន្ទីរពេទ្យ​បង្អែក​នៅតាមជនបទ​ដាច់​ស្រយាល

Posted: 31 May 2013 09:54 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានជម្រុញ​ឲ្យរដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ​ប៊ុនហេង ​បង្កើនការ​សាង​​សង់មន្ទីរពេទ្យ​បង្អែក​នៅ​តាមជនបទដាច់ស្រយាល​ ។​

បុរសម្នាក់​កំរោល​ចូល​ យក​ភ្លើង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​

Posted: 31 May 2013 09:50 PM PDT

ប្រជាពលរដ្ឋ​ចោមរោមមើល​​ផ្ទះ​កើតហេតុ
ខេត្តស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​បុរសរូបនេះ​យក​ភ្លើង​ទៅ​ដុតផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យឆេះ​ផ្ទះ​១ខ្នង​ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​នាំគ្នា​វាយកញ្ចក់​អង្អួច​ និង​​​ទ្វារ ទំលុះចូល​ដើម្បី​បាញ់ទឹកពន្លត់ នៅវេលាម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១ មិថុនា ២០១៣ នេះ នៅភូមិ​ចុងព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង រីឯជន​បង្ក​ត្រូវបានឃាត់ខ្លួនបាន​ភ្លាម​​ដែរ។

ទុស្សេខ្សែភ្លើង​ឆេះ​អគារ​ក្រុម​ហ៊ុន​ មិត្តហ្វូ​ន​ ​អស់​២ជាន់ទាំង​ស្រុងនៅ​ទល់​មុខ​ផ្សារ​កណ្តាល​ក្រុង​​​សៀម​រាប

Posted: 31 May 2013 09:13 PM PDT

ទុស្សេខ្សែភ្លើង​ឆេះ​អគារ​ក្រុម​ហ៊ុន​ មិត្តហ្វូ​ន​ ​
ខេត្ត​សៀម​រាប៖ ភ្លើងបាន​ឆាបឆេះ​អគារ​ក្រុម​ហ៊ុន​ មិត្តហ្វូ​ន២ល្វែង​ជាប់គ្នា​យ៉ាង​សន្ឋោសន្ឋៅ​អស់​២ជាន់​ទាំង​ស្រុង បង្ក​ឲ្យមាន​ការភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​០១ មិថុនា​ ២០១៣ ស្ថិត​ក្នុង​ភូមិ​​ស្វាយដង្គុំ១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ដោយស​ង្ស័យទុស្សេ​ខ្សែភ្លើង ​​។

ពៅ បញ្ញាពេជ្រ ប្រកាស​សុំរកជំនួយ ខណៈជំងឺ​ធ្វើទុក្ខខ្លាំង (មានវីដេអូឃ្លីប)

Posted: 31 May 2013 08:45 PM PDT

អតីត​តារាចម្រៀង​​ពៅ បញ្ញាពេជ្រ ​ដែលនាង​ថត​នាពេលកន្លងមក
រាជធានីភ្នំពេញ ៖ ជួប​ជាមួយ​អតីត​តារាចម្រៀង​​ពៅ បញ្ញាពេជ្រ បាន​រៀប​រាប់​ទាំងទឹកភ្នែក​ប្រាប់​កោះ​សន្តិភាព​នៅព្រឹកថ្ងៃទី​១ មិថុនា នេះថា ជំងឺ​​របស់នាង​កំពុង​​តែ​វិវដ្ត​ទៅ​រក​ស្ថានភាព​ធ្ងន់​ធ្ងរណាស់ ដែល​ធ្វើ​ឱ្យ​នាង​មានការ​ឈឺ​ចុកចាប់​ពេញ​​រាងកាយ​ទាំងអស់ ហើយ​នាង​មិន​អាច​ទ្រាំ​បាន​នោះ​​ទេ ។ ចំណែក​ឯ​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​កាលពី​មុន​ គឺ​លែង​មាន​ប្រសិទ្ធ​ភាព​ទៀតហើយ ចាំ​បាច់​ត្រូវ

សម្ពោធ​អគារ​មជ្ឍ​មណ្ឌល​កម្សាន្ត​បែប​អប់​រំ​

Posted: 31 May 2013 08:21 PM PDT

រាជធានី​ភ្នំ​ពេញ​៖ អគារ​មជ្ឍមណ្ឌល​កម្សាន្ត​បែប​អប់​រំកម្ពស់​១២ជាន់ដែលមាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សី​ហនុ​ជាប់​នឹងអគារ​​​៤២ជាន់ ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​​ប្រើ​ប្រាស់ជាផ្លូវការ​ ក្រោម​អធិបតី​ភាព​លោក​​ជំ​ទាវបណ្ឌិត​​ម៉ែន សំអន​​​ ឧបនាយករដ្ឋ​មន្ត្រីប្រចាំការ​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំ​នង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ឋសភា​ និងអធិការ​កិច្ច និង​មាន​កា​រចូល​រួម​ពី​លោក លោក​ស្រី​ជា​ច្រើន​រូបទៀត ។

តម្រួតថៃ​ច្រក​ទ្វារ​ខ្លង​លឹកបញ្ជា​ឱ្យយានយន្ត​ទូទៅ​ចេញ-ចូល​ក្នុង​ទឹកដីថៃ​ប្រើ​លិខិត​ឆ្លងដែនដូចដើម តែត្រូវ​វាយ​ចេញ-ចូល​ជាប្រចាំ

Posted: 31 May 2013 07:40 PM PDT

តម្រួតថៃ​កំពុង​ធ្វើការ​ណែ​នាំ​ដល់​អ្នក​បើក​យាន​យន្ត
ក្រុង​ប៉ោយប៉ែត ៖ នៅលើ​ស្ពាន​មិត្ត​ភាព​​កម្ពុជា-​ថៃ ច្រក​ទ្វារ​អន្តរ​ជាតិ​ខ្លង​លឹក​ ទល់​មុខ​ទឹក​ដី​កម្ពុជា​ច្រក​ទ្វារ​ប៉ោយប៉ែត តម្រួត​ថៃ​​បាន​ដើរ​ប្រាប់​​​ឱ្យ​​អ្នក​បើក​បររថយន្ត​ទូទៅ​ដែល​ចេញ-ចូល​ក្នុង​ទឹក​ដី​ថៃ ឱ្យ​ប្រើ​​លិខិត​ឆ្លង​ដែន (Boder pass) ដូច​ដើម​វិញ នៅ​ព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៣ នេះ ប៉ុន្តែ​តម្រូវ​ឱ្យ​វាយ​ឯកសារ​​ចេញ-ចូល​ជាប្រចាំ ​។

ចាក់​សាំង​ដុត​​រថយន្ត​ដឹកឈើ ខណៈសមត្ថកិច្ចតាមទាន់នៅស្រុក​កែវសីមា

Posted: 31 May 2013 07:32 PM PDT

ខេត្ត​មណ្ឌលគិ​រី​៖ ​រថយន្ត​ម៉ាក​​ហ្វ័ររ៉េនន័រ​ពណ៌​ទឹក​​ប៊ិច​ផ្ទុ​ក​ឈើ​ប្រណីត​មួ​យ​គ្រឿង​ត្រូវបាន​ជនល្មើស​ចាក់​សាំង​ដុត​កម្ទេច​ចោល ខណៈសមត្ថកិច្ច​ចម្រុះ​របស់​អភិ​រក្ស​ជីវ​ចម្រុះ​កែវ​សីមា​ ​ដេញចាប់ឃាត់​កាលពី​​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៣ នៅ​ចំណុច​ភូមិ​​អូរណារ ឃុំ​​ស្រែ​ខ្ទុម ស្រុកកែវ​សីមា ។

លោក​ឧក​ញ៉ា​​អូ​ស្មាន​ ហាស្សាន់ជួប​សំ​​ណេះ​សំ​ណាល​ជាមួយ​សមាជិក​គណៈ​​​​​ចលនា​សាសនិក​អ៊ិស្លាមគណ​បក្ស​ប្រជាជន​កម្ពុជា

Posted: 31 May 2013 07:03 PM PDT

លោក​ឧក​ញ៉ា​​អូ​ស្មាន​ ហាស្សាន់និង​លោក​ជំ​ទាវអញ្ជើញ​ជា​អធិបតី​
រាជធានី​ភ្នំ​ពេញ​៖ លោក​ឧក​ញ៉ា​​អូ​ស្មាន​ ហាស្សាន់​ ប្រធាន​គណៈ​ចលនា​សាស​និក​អ៊ិស្លាមគណបក្ស​ប្រជាជន​កម្ពុជានិង​លោក​ជំ​ទាវ​ ​​បានអ​ញ្ជើញ​ជួប​សំ​​ណេះ​សំ​ណាល​ជាមួយ​សមាជិក​ ​សមាជិកា គណៈ​​​​​ចលនា​សាសនិក​អ៊ិស្លាមរបស់​គណ​បក្ស​ប្រជាជន​កម្ពុជាចំនួន​១០៥០នាក់​នាក់​ មកពី​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌប្ញស្សី​កែវ​ ដោយ​មាន​កា​រ​ចូល​រួ​ម​ពី​ថ្នាក់​ដឹក​នាំ​សាសនិក​​អ៊ិ​ស្លាម

បញ្ជូនឪពុក​​មា​សាច់​​ថ្លៃ​​ធ្វើ​ទារុណ​កម្ម​ក្មួយ​​ប្រុសទៅ​តុ​លាការ​ព្រឹកនេះ

Posted: 31 May 2013 06:52 PM PDT

បញ្ជូនឪពុក​​មា​សាច់​​ថ្លៃ​​ធ្វើ​ទារុណ​កម្ម​ក្មួយ​​ប្រុសទៅ​តុ​លាការ​ព្រឹកនេះ
ខេត្តប៉ៃលិន ៖ ឪពុក​មា​សាច់​ថ្លៃ​ដែល​ធ្វើ​ទារុណ​កម្មយ៉ាង​ព្រៃ​ផ្សៃ​លើ​ក្មួយប្រុស​អាយុ​១១​ឆ្នាំ ត្រូវ​បាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នង​​ការ​នគរបាល​ខេត្ត​ប៉ៃលិន បញ្ជូន​ខ្លួន​ទៅ​តុលា​ការ​​នៅព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៣ នេះហើយ ។

បុគ្គ​លិក​​មណ្ឌល​​សុខ​ភាព​​ម៉ាឡៃ​ម្នាក់​​ទំនាស់​​ក្នុង​​គ្រួសារ​​ទាញ​​ពូ​ថៅ​​កា​ប់​​ប្រពន្ឋ​​និង​​កូ​ន​​២នាក់​​របួសធ្ងន់

Posted: 31 May 2013 06:51 PM PDT

ស្ត្រីរង​គ្រោះកំពុង​ត្រូវបាន​ជួយ​សង្គ្រោះ
ខេត្ត​បន្ទាយមាន​ជ័យ​៖ បុគ្គ​លិក​មណ្ឌល​សុខ​ភាព​ម៉ាឡៃម្នាក់​ដោយ​សារ​ទំ​នាស់​ក្នុង​គ្រួសា​រ​​បានយក​ពូ​ថៅ​កា​ប់​ប្រពន្ឋ​និង​កូ​ន​២នាក់​ បណ្តាល​ឲ្យ​រងរបួសធ្ងន់​ កាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រឈានចូល​ថ្ងៃទី០១ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ត្រសេក​ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដ៏​​សាហាវ​នេះ គេនៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃកា​រ​​​ឈានទៅ​ដល់​​កាប់​សម្លាប់​ប្រពន្ឋនោះ​ឡើយ ។​

គ.ជ.ប ផ្សព្វ​ផ្សាយ​ពី​យុទ្ធ​នាការ​ចែកប័ណ្ណ​ព័ត៌មាន​​ដល់​អ្នក​បោះ​ឆ្នោត​​ពី​ថ្ងៃទី​១ មិថុនា ដល់​ថ្ងៃទី​២៥ មិថុនា

Posted: 31 May 2013 06:46 PM PDT

លោកទេព នីថា និង​លោក​ឯម សូផាត ក្នុង​សន្និសីទ​នៅ​ទីស្នាក់​ការ គ.ជ.ប
រាជធានីភ្នំពេញ ៖ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃទី​​៣០ ឧសភា ​​បាន​ជួប​​ប្រជុំ​ជាមួ​យ​​​តំណាង​​គណ​​បក្ស​នយោ​បាយ​ដែល​មាន​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​​តំណាង​​សង្គម​ស៊ីវិល​មួយ​ចំនួន​​ដើម្បី​​បង្ហាញ​ពី​សារ​ប្រយោជន៍​​នៃ​​ប័ណ្ណ​​ព័ត៌​មាន​ដល់​​អ្នក​បោះ​ឆ្នោត​​​ ។ កិច្ច​ប្រជុំ​នេះ​បាន​រៀប​ចំ​ធ្វើ​នៅ​ទីស្តី​ការ​គ.ជ.ប​ ក្នុង​បរិ​វេណ​​ក្រសួង​មហា​ផ្ទៃ ។

អង្គ​ការ​គាំពារ​កុមារ​រៀបចំពិធី​ទិវា​កុមារ​អន្តរជាតិលើកទី២

Posted: 31 May 2013 06:37 PM PDT

រាជធានីភ្នំពេញ ៖ អង្គ​ការ​គាំ​ពារ​កុមារ​​ បាន​រៀបចំពិធី​​អប​អរ​សាទរ​ទិវា​កុមារ​អន្តរជាតិ​នៅ​​ព្រឹក​ថ្ងៃទី​០១ មិថុនា​ ២០១៣ នេះ នៅ​បណ្ណា​​ល័យ​អង្គ​ការ​គាំពារ​កុមារ ដែល​ស្ថិត​ក្នុង​ភូមិ​មិត្តភាព​ សង្កាត់​ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

កឹម សុខុន ៖ កឹម សុខា ក្បត់នឹងឧត្តម​គតិ (មាន​ខ្សែអាត់​សំឡេង)

Posted: 31 May 2013 06:35 PM PDT

ខេត្ត​ព្រៃវែង ៖ លោកកឹម សុខុន អតីត​មន្ត្រី​​ជាន់ខ្ពស់គណ​បក្ស​សមរង្ស៊ី និងគណបក្ស​សិទ្ធិ​មនុស្សរបស់លោក​កឹម សុខា ហើយ​កឹម សុខុន នេះ​ត្រូវ​ជា​ប្អូន​ប្រុសរបស់​លោកកឹម សុខា ពេល​​នេះហក់​ចូល​មកលាត​ត្រដាង​ការ​ពិត​ជូន​បង​ប្អូនប្រជារាស្ត្រ​ឱ្យបាន​ជ្រួត​ជ្រាបពី​ការ​កេង​ប្រវ័ញ្ច និង​ល្បិច​ឆបោក​របស់​គណបក្ស​ប្រឆាំងទាំង​២​នេះ ជាពិសេស​លាត​ត្រដាងអំពី​បញ្ហា​​ខ្មែរ​ក្រហម... ។

ប្រជារាស្ត្រ​ផ្ទុះ​កំហឹង​នឹង​លោកកឹម សុខា ដែល​ថា ខ្មែរ​ក្រហម​មិនសម្លាប់​មនុស្ស​

Posted: 31 May 2013 06:33 PM PDT

រាជធានីភ្នំពេញ ៖ បង​ប្អូន​ប្រជារាស្ត្រ​ស្ទើរ​តែ​ទូទាំងប្រទេស​​បាន​ផ្ទុះកំហឹង​ទៅ​លើ​លោកកឹម សុខា ដែល​ស្រែក​កោកៗថា ខ្មែរក្រហម​មិន​សម្លាប់​មនុស្ស... និងថា គុក​ទួល​​ស្លែងសិប្បនិម្មិត... អ្នកស្លាប់​ក្នុងគុ​​ក​​ទួល​ស្លែង គឺ​សុទ្ធតែ​គេរៀបចំ... ។

កឹម សុខុន ៖ កឹម សុខា ក្បត់នឹងឧត្តម​គតិ (មាន​ខ្សែអាត់​សំឡេង)

Posted: 31 May 2013 06:30 PM PDT

ខេត្តកណ្តាល ៖ លោកកឹម សុខុន អតីត​មន្ត្រី​​ជាន់ខ្ពស់គណ​បក្ស​សមរង្ស៊ី និងគណបក្ស​សិទ្ធិ​មនុស្សរបស់លោក​កឹម សុខា ហើយ​កឹម សុខុន នេះ​ត្រូវ​ជា​ប្អូន​ប្រុសរបស់​លោកកឹម សុខា ពេល​​នេះហក់​ចូល​មកលាត​ត្រដាង​ការ​ពិត​ជូន​បង​ប្អូនប្រជារាស្ត្រ​ឱ្យបាន​ ជ្រួត​ជ្រាបពី​ការ​កេង​ប្រវ័ញ្ច និង​ល្បិច​ឆបោក​របស់​គណបក្ស​ប្រឆាំងទាំង​២​នេះ ជាពិសេស​លាត​ត្រដាងអំពី​បញ្ហា​​ខ្មែរ​ក្រហម... ។

យុវជន​​និង​សន្តិភាព ​​ជំនឿ​ខ្វះ​​ការ​​ពិចារ​ណា​​​ពី​ខាងក្រៅ​​​នឹង​នាំ​មក​នូវ​​គ្រោះ​ថ្នាក់​​ដល់​សង្គម​​ជាតិ

Posted: 31 May 2013 06:10 PM PDT

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​​ក្នុងពិធី
​រាជ​ធានី​ភ្នំពេញ ​៖ ​​ក្រុម​ប្រឹក្សា​យុវជន​​អាស៊ី​ សហការ​ជាមួយ​​សហ​​ភាព​​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ បានរៀបចំ​ប្រារព្ធ​បើ​ក​វេទិកា​យុវ​ជន​អាស៊ី​​ឆ្នាំ​​២០១៣ ក្រោម​ប្រធាន​បទ​«​យុវ​ជន​និង សន្តិ​​ភាព​​៖ ការ​ពង្រឹង​សន្តិ​ភាព​​ ស្ថិរ​​ភាព​ និងការ​អភិ​វឌ្ឍ​​​តាម​រយ​ៈ​ការ​អប់រំ » ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​​ប្តេជ្ញា​ចិត្ត​ទាំង​អស់​គ្នា​​ចំពោះ​តួនាទី​យ៉ាង​​សំខាន់​របស់​យុវ​ជន ​ក្នុង​ការ​កសាង​វប្ប​ធម៌​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​នៅ​ទូ​

ថៃ​ចាប់​​ផ្តើម​​កាយ​ដី​ចេញ​ពីមាត់ច្រាំង​អូរ​ព្រំ​ដែន​ឡើង​វិញ

Posted: 31 May 2013 06:07 PM PDT

គ្រឿង​ចក្រ​​អេស្កាវ៉ាទ័រ​​កំពុង​ចាប់​ផ្តើម​​កាយ​ដី​ចេញពីមាត់​ច្រាំង​​ព្រំ​ដែន​ខាង​​ថៃ
ក្រុង​ប៉ោយ​ប៉ែត ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំ​ការ​នៅច្រក​ខ្លង​លឹក​ ស្រុក​អារញ្ញ​ បាន​យក​គ្រឿង​ចក្រ​មក​កាយ​យក​អាចម៍​ដី​ចេញ​វិញ​ហើយ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​ បន្ទាប់​ពី​ពួក​គេបាន​ចាក់​លុប​មាត់​អូរ​ព្រំដែន​នៅ​ចំណុច​ខាង​ក្រោយ​​កាស៊ីណូ​ហូលីដេ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​ថ្ងៃទី​១៦​ ខែ​ឧសភា ដែល​ជា​ការ​លួច​ចាក់​លុប​មាត់​អូរ​កន្លង​មក​ស្រេច​តែ​ចិត្ត​ ដោយ​បំពាន​ខ្សែ​ព្រំដែន ។​

ឪពុក​​មា​សាច់​​ថ្លៃ​​ធ្វើ​ទារុណ​កម្ម​ក្មួយ​​ប្រុស​អាយុ​​១១​​ឆ្នាំ

Posted: 31 May 2013 06:01 PM PDT

ក្មេង​ប្រុស​បង្ហាញ​ស្នាម​របួស
ខេត្ដ​ប៉ៃលិន ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១១​ឆ្នាំ​ រង​ការ​ធ្វើ​​ទារុណ​កម្ម​ពី​ឪពុក​មា​សាច់​ថ្លៃ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ជា​ទី​បំផុត​​ ដោយ​ចាប់​គាប​នឹង​ដង្កាប់​ វាយ​នឹង​ខ្សែ​ភ្លើង​ វាយ​នឹង​កែង​ព្យួរ​ខោ​អាវ​ជា​រៀង​រាល់​ថ្ងៃ​ បណ្ដាល​ឱ្យ​រង​របួស​ជាំ​ពេញ​ខ្លួន​ ជាំ​កំប៉េះគូទ​ ជាំ​សាច់​ភ្លៅ​ និង​ជាំ​ដោះ​ទាំង​សង​ខាង​ ស្ទើរ​ឡប់​សតិ​ទៅ​ហើយ​ ។​ ការ​ធ្វើ​ទារុណ​កម្ម​ដ៏​ឃោរឃៅ​ព្រៃ​ផ្សៃ​បែប​នេះ​ តែង​ធ្វើ​ឱ្យ​អ្នក​ជិត​ខាង​ដែល​លប​

ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ C.C.C Aquathlon បាន​ចាប់​ផ្តើម​នៅព្រឹក​ថ្ងៃ​ទី​០១​ មិថុនា​ នេះ​

Posted: 31 May 2013 05:25 PM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ C.C.C Aquathlon (ហែល​ទឹក រត់​ប្រណាំង​) បាន​ចាប់​ផ្តើម​ហើយ​ នៅវេលា​ម៉ោង​​ ៧ព្រឹក ​ថ្ងៃ​ទី​០១​ មិថុនា​ ២០១៣ នេះ​ នា​សណ្ឋា​គារ​ CC Country Club ដែល​មាន​ក្លិប​ចូល​រួមប្រកួត​ ចំនួន​​ ១២​ក្លិប​ ដូច​ជា ក្លិប​រិទ្ធីសែន​, ក្រសួង​ព័ត៌មាន​, ធនធាន​មនុស្ស​, អង្គការ​ PSE ,

ចាប់​ខ្លួន​ថៅ​កែ​ហាង​ស៊ីធី​កាហ្វេ​ផ្អើល​ក្រុង​បាត់​ដំបង

Posted: 31 May 2013 04:20 PM PDT

ថៅ​កែ​ហាង​កាហ្វេ​ស៊ី​ធី​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​
ខេត្ត​បាត់​ដំបង ​៖ ថៅកែ​ហាង​«ស៊ីធី​កា​ហ្វេ»​ដែលល្បី​ខាងប្រើ​ប្រាស់អាវុធ​បាញ់​បោះ​សេរី ហើយគ្មាន​ទោស​ពៃរ៍​​ និង​សម្បូរ​​ទៅ​ដោយ​មន្រ្តី​ធំៗ​ក្នុងខេត្ត​​មួយ​ចំនួន​ជាខ្នងបង្អែក​ផង​នោះ​ បាន​​ត្រូវ​កម្លាំង​​នាយកដ្ឋាន​សន្តិ​សុខផ្ទៃ​ក្នុង​​ក្រសួង​មហា​ផ្ទៃចាប់​ខ្លួន​ កាលពី​វេលាម៉ោង​៩និង​២០​នាទី​ព្រឹកថ្ងៃទី៣១ ឧសភា តាម​ដីកា​បង្គាប់ឲ្យ​ចាប់​ខ្លួន​របស់លោក​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត គ្រា​ដែលជន​នេះកំពុង​សម្ងំនៅ​ក្នុង​អាហារ​​​ដ្ឋាន​របស់​ខ្លួន​

ចោរ​ប្រដាប់​អាវុធ​ពេល​រាត្រី​ប្លន់​ម៉ូតូ​ស្គូពី​2​គ្រឿង​ ស្ត្រី​ភេទ​2​ក្រុម​ក្លាយ​ជាអ្នក​រង​គ្រោះ​ដោយ​អំពើ​ប្លន់​នេះ

Posted: 31 May 2013 04:10 PM PDT

ស្ត្រី​ដែល​ត្រូវ​ចោរ​ប្លន់​
រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​៣​នាក់​ ខណៈ​ពេល​ចេញ​ពី​ក្លិប​រាំ​កម្សាន្ត​ ហើយ​ជិះ​ម៉ូ​តូ​មក​ដល់​ផ្ទះ​រៀប​​​នឹង​ចាក់​សោ​ទ្វារ​ចូល​​ ស្រាប់​តែ​លេ​ច​ក្រុម​ចោរ​ប្រមាណ​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ លុយ​ និង​ដោះ​យក​គ្រឿង​អលង្កា​រ​សរុប​គិត​ជា​ទឹក​ប្រាក់​ជាង​២​ពាន់​ដុល្លារ​ រួច​ហើយ​​គេច​ខ្លួន​ទៅ​បាត់​ ។

ទណ្ឌិត​​ជាប់​ពន្ធ​នា​គារ​22​ឆ្នាំ ​តូច​ចិត្ត​គ្មាន​សាច់​ញាតិ​អើពើ​ យក​ឡាម​អារ.​ក​ក្នុង​បន្ទប់​ឃុំ​ឃាំង

Posted: 31 May 2013 04:00 PM PDT

ទណ្ឌិត​ដែល​​ប៉ង​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​
ខេត្ត​កំពង់​ចាម​ ៖ ទណ្ឌិត​ម្នាក់​ឈ្មោះ វៀន វុធ ​ភេទ​​ប្រុស​ អាយុុ​៣២​ឆ្នាំ ​​មាន​ទីលំនៅ​​ភូមិ​​ប្រយាត​​ ឃុំ​​ស្រឡប់​ ស្រុក​​ត្បូង​​ឃ្មុំ ​​​បាន​យក​ផ្លែ​​ឡាម​​​​​មក​​អារ​.​ប៉ង​ធ្វើ​​​អត្ត​ឃាត​នៅ​ក្នុង​បន្ទប់​​​​ឃុំ​ឃាំង ​ក្នុងមណ្ឌល​​កែ​ប្រែ​ទី​៣ ​ត្រពាំង​ផ្លុង ឃុំ​​ត្រពាំង​ផ្លុង ស្រុក​​ពញា​​ក្រែក ​ដើម្បី​បញ្ចប់​ជីវិត​​​ពី​​លើ​លោក​​​នេះ​​ ក៏​ប៉ុន្តែ​ត្រូវ​​​​​គេ​យកទៅសង្គ្រោះ​​ទាន់​ ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត កាលពី​​វេលា​ម៉ោង​១០​យប់​​​ថ្ងៃ​​ទី​៣០ ឧសភា ​​​។​​

ឆមាស​ទី1ឆ្នាំ​2013​គ្រោះ​ថ្នាក់​ចរា​ចរណ៍​145​លើក​ស្លាប់​65​របួស​267​នាក់​

Posted: 31 May 2013 11:30 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​តាកែវ ៖​ ដោយ​សារ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ និង​ពុំ​មាន​ការ​យោគ​យល់​គ្នា​ ពិសេស​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ ជា​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឥត​ឈប់​ឈរ​ខាង​បង់​ទាំង​ពេល​វេលា​ និង​ប្រាក់​កាស​ ។សម្រាប់​ឆមាស​ទី១​ ដើម​ឆ្នាំ​២០១៣​ គិត​ចាប់​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា​ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១០ ឧសភា​ ឆ្នាំ​២០១៣​ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ចំនួន​១៤៥​លើក​

ក្របី​ឡើង​ក​ជល់​គ្នា​ ម្ចាស់​ស្រវឹង​ចូល​ទៅ​បំបែក​វ័ធ​ស្លាប់​

Posted: 31 May 2013 11:15 AM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សារ​ក្របី​របស់​ខ្លួន​វ័ធ​ត្រូវ​ឆ្អឹង​ជំនីរ​ធ្លាយ​ពី​ម្ខាងទៅ​ម្ខាង​ខណៈ​កំពុង​ស្រវឹង​ ហើយ​ចូល​ទៅ​បញ្ឈប់​ក្របី​ខ្លួន​ដែល​កំពុង​ជល់​ជា​មួយ​ក្របី​ឡើង​ក​ របស់​អ្នក​ភូមិ​ជា​មួយ​គ្នា​ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​ នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ ឧសភា​ នៅ​ក្នុង​ភូមិ​សុរិយា​ ឃុំ​តា​សាល ​ស្រុក​ឱរ៉ាល់ ។​

បាឡែន​បើក​បុក​របង​ស្ថានីយ៍​ទូរទស្ស​ន៍​ជាតិ​កម្ពុជា​ ខូច​ខាត​យ៉ាង​ដំណំ​

Posted: 31 May 2013 11:05 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​បាឡែន​ពណ៌ទឹក​ប្រាក់​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-7843 បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ស្រា​ជោគ​ជាំ​ បាន​បើក​ទៅ​បុក​របង​ស្ថានីយ៍ទូរទស្ស​ន៍​ជាតិ​កម្ពុជា​ បាក់​ផុង​ទៅ​ក្នុង​ខូច​ខាត​យ៉ាង​ដំណំ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២៤ និង​ ៤០នាទី រំលងអាធ្រាត្រ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!