Koh Santipheap Daily

Koh Santipheap Daily


មេឃ​ងងឹត​លា​យ​ឡំ​នឹងរន្ទះ​បាញ់ប្រហារ​​ក្មេង​ប្រុស​ម្នាក់​របួសធ្ងន់​

Posted: 27 May 2013 12:42 AM PDT

ខេត្ត​កណ្តាល៖ ​ក្មេង​ប្រុស​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​គេបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​ បន្ទាប់​ពី​ត្រូ​វ​រន្ទះ​បាញ់​ប្រហា​រ​ ខណៈ​មេឃ​ងងឹត​លាយ​ឡំ​នឹង​ផ្លេក​បន្ទោរ​ កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២និង​១៥នាទី​រសៀល​ថ្ងៃទី​២៧ ឧសភា ​ស្ថិត​ក្នុង​ភូមិ​កណ្តាល ​ឃុំ​លំ​ហាច ​ស្រុក​អង្គ​ស្នួល ​។ ក្មេង​ប្រុស​រងគ្រោះ​ត្រូ​វបាន​គេ​ស្គាល់ឈ្មោះ​ណាក់ ​អាយុ​៨ឆ្នាំ ​ត្រូវរន្ទះ​បាញ់​ ពេល​កំ​ពុង​ជ្រក​នៅ​ក្រោម​ផ្ទះ​ជាមួយ​បង ។

ស្ត្រី​ម្នាក់​ផឹក​ថ្នាំ​ពុល​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ត្រូវ​​គ្រូ​ពេទ្យ​ជួ​យ​សង្គ្រោះ​ទាន់​ពេល​

Posted: 27 May 2013 12:41 AM PDT

ខេត្ត​ឧត្ដ​រមាន​ជ័យ​៖​​ស្ត្រី​ម្នាក់​ប៉ុន​ប៉ង​សម្លាប់​ខ្លួ​ន​ដោយ​យក​ថ្នាំ​បាញ់​ស្បូវ​មក​ផឹក​ពុលបែក​ពពុះ​មាត់​​ហើយ​ត្រូវ​បាន​ប្ដី​និង​កូន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ដែលហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​៧ព្រឹក​ ថ្ងៃទី​២៦ ឧសភា ២០១៣ នៅភូមិ​ជប់​រុន​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ។

ស្លាប់​4​នាក់​របួស​6​នាក់​ដោយ​រថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ​និង​ម៉ូតូ​បុក​ម៉ូតូ​

Posted: 27 May 2013 12:38 AM PDT

ខេត្ត​ពោធិ៍​សាត់​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​ស្លាប់​ និង​៦​នាក់​ទៀត​របួស​ធ្ងន់​ស្រាល​ ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ កាល​ពីថ្ងៃ​ទី​២៦​ ឧសភា​ ។គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើក​ទី១​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល​ លើ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​សម្តេច​ឪ​សម្តេច​ម៉ែ​ ស្ថិត​ក្នុង​ភូមិ​ស្នាយ​ទោល​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ដោយ​រថយន្ត​ម៉ាក​ត្រៃ​តុន

ឆេះ​បន្ទប់​ធ្វើ​ការ​ក្នុង​ស្ថាន​ទូត​កូរ៉េ​ខាងត្បូង​ តែ​មិន​បណ្តាលឱ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​

Posted: 27 May 2013 12:35 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ មា​នករណី​ទុស្សេ​ខ្សែ​ភ្លើង​មួយក្នុង​​​បន្ទប់​ធ្វើ​ការ​​របស់​ស្ថាន​ទូត​សាធារណរដ្ឋកូរ៉េ​ខាង​ត្បូង​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៤​ សង្កាត់​បឹង​រាំង​ ខណ្ឌដូន​ពេញ​ កាល​ពីវេលា​ម៉ោង​ ២​ និង​ ១០​នាទី រសៀល​ថ្ងៃ​ទី២៧​ ឧសភា​ ២០១៣​ នេះ តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ ឬ​ខូច​ខាត​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ​ ។

ទាហាន​សៀម​បាញ់​ពល​រដ្ឋ​ខ្មែរ​ ស្លាប់ ១ របួស​ ៣ ទៀត​ហើយ​

Posted: 27 May 2013 12:25 AM PDT

ពល​រដ្ឋ​ខ្មែរ​ដែល​ទាហាន​ថៃ​បាញ់​
ខេត្ត​ឧត្ត​រមាន​ជ័យ​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​ បាន​ចេញ​សារាចរ​ និង​ដាក់​បទ​បញ្ជា​យ៉ាង​តឹង​រឹង​ដល់​អាជ្ញាធរ​ និង​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​សារាចរ​នេះ ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​រាល់​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ការ​ដឹក​ជញ្ជូន​ពី​សំណាក់​ក្រុម​ឈ្មួញ​ដោយ​ខុស

ចាប់​បាន​ពស់​ថ្លាន់​១​ក្បាល​​កំពុង​ក្រាប​ពង​ ប្រជា​ពល​រដ្ឋ​ផ្អើល​មក​អុជ​​ធូប​បួង​សួង​សុំ​សេចក្តី​សុខ​

Posted: 27 May 2013 12:20 AM PDT

ពស់​ថ្លាន់​ និង​ពង​របស់​វា​ដែល​បុរស​ម្នាក់​ប្រទះ​ឃើញ
ខេត្ត​កំពង់​ឆ្នាំង​ ៖ ពស់​ថ្លាន់​១​ក្បាល​ទម្ងន់​ប្រមាណ​ជាង​២០​គីឡូក្រាម​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ម្នាក់​ប្រទះ​ឃើញ​កំពុង​ក្រាប​ពង​ក្នុង​កូន​ប្រឡាយ​ក្រោយ​ផ្ទះ កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៦ ឧសភា ស្ថិត​ក្នុង​ភូមិ​កោះ​ត្រឡាច​ សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ។ ​ បុរស​ដែល​ប្រទះ​ឃើញ​ និង​ចាប់​ពស់​ថ្លាន់​នេះ​ឈ្មោះ​ញឹម ទិត្យ អាយុ​៣២​ឆ្នាំ​​ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក

ព្រះអង្គ​ម្ចាស់ធម្មិកោ​ នឹងដាក់លិខិត​លាលែងពី​តំណែងជាទីប្រឹក្សាផ្ទាល់​សម្តេចម៉ែ ​នៅថ្ងៃទី២៩ឧសភា​

Posted: 27 May 2013 12:16 AM PDT

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិធម្មិកោ​ បានមានបន្ទូលបញ្ជាក់​ឲ្យដឹងថា​ ព្រះអង្គនឹងដាក់​លិខិតលាលែង​ពីតំណែងជាទីប្រឹក្សាផ្ទាល់​សម្តេចព្រះវររាជ​មាតាជាតិខ្មែ​រ នរោត្តម មុនីនាថ សីហនុ ​(សម្តេចម៉ែ) ​នៅថ្ងៃទី២៩ ឧសភា ​២០១៣ ​។ មានបន្ទូលតាមទូរស័ព្ទ​បា្រប់កោះសន្តិភាព​នៅរសៀលថ្ងៃទី ២៧​ ឧសភានេះ ​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ​ធម្មិកោ ​បានឲ្យដឹងបន្តថា ដោយសារព្រះអង្គមមាញឹក​​ក្នុងការបំពេញ​បេសកក

នាង​វេនីសធ្លាក់ជុំទី​1​ព្រឹត្តិការណ៍វាយ​កូន​បាល់French Open ឆ្នាំ2013

Posted: 27 May 2013 12:14 AM PDT

​​កីឡាការិនី​​អាមេរិក​​វេនីស វីលៀម ដែល​ជា​ម្ចាស់​​ពាន​រង្វាន់​​ជើង​ឯក​ក្រប​ខ័ណ្ឌ​​​ធំ​​៧​សម័យ​កាល​​បាន​​ក្លាយ​ជា​​ជន​ដំបូង​​គេ​ដែល​ត្រូវ​​វេច​សម្ពាយ​​ដើរ​ចេញ​​ពី​ព្រឹត្តិការ​ណ៍​ប្រកួត​​វាយ​កូន​បាល់​​ក្របខ័ណ្ឌ​​​ធំ French Open ​ឆ្នាំ​​២០១៣ ​ខណៈ​រូប​​នាង​បរាជ័យ​​ក្រោមថ្វី​ដៃ​​​កីឡាការិនី​​​ប៉ូឡូញ​​ Urszula Radwanska អំឡុង​ការ​ប្រកួត​​ជុំ​បើក​ឆាក​​​កាល​ពី​ថ្ងៃ​អាទិត្យ ទី​​​​២៦ ឧសភា ក្នុង​លទ្ធ​ផល​ 7-6,6-7

កីឡាករ​​ Sergio Aguero បន្តកុងត្រា​ថ្មី​ជាមួយក្លិប​ Man City

Posted: 27 May 2013 12:13 AM PDT

​
តាមប្រភ​ពព័ត៌មាន​​​ប៊ីប៊ី ស៊ី ​ចេញ​ផ្សាយកាល​ពីថ្ងៃ​​​ចន្ទ ទី​​២៧ ឧសភា ឆ្នាំ​​២០១៣ បាន​ឱ្យ​ដឹង​ថា កីឡាករ​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​​​អាហ្សង់ទីន​​​ Sergio Aguero បាន​​យល់​ព្រម​បន្តកុង​ត្រា​ថ្មី​រយៈ​ពេល​​​១ឆ្នាំ​​​បន្ថែម​ទៀត​ជាមួយ​​ក្លិប​​ Man City ​។ កីឡាករ​​វ័យ​​២៤ឆ្នាំ​រូប​នេះ​​​បានចុះកុង​ត្រា​​​ជាមួយ​​​ក្លិប​​ Man City ​​រយៈ​ពេល៥ឆ្នាំ ​កាល​ពី​ឆ្នាំ​​​២០១១ បន្ទាប់​ពី​​​លោក​ផ្លាស់​មក​ពី​​​ក្លិប​​​Atletico ​ហើយ​ឥឡូ​វ

តា​រា​សម្ដែង​ចិន​ លី ប៊ីង ប៊ីង នឹង​សម្ដែង​ក្នុង​រឿង​ Transformers 4

Posted: 27 May 2013 12:11 AM PDT

​
គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​​​២៦ ឧសភា ឆ្នាំ​​២០១៣ ​​​​​​ឱ្យ​​ដឹង​ថា តា​រាសម្ដែង​​​ឆ្នើម​ប្រចាំ​ឆ្នាំ​​​​​២០១៣ ក្នុងទ្វី​អាស៊ី​​​ នាង​លី ប៊ីង ប៊ីង ​ត្រូវ​បាន​ជ្រើ​ស​រើស​ឱ្យ​​សម្ដែង​​ក្នុង​រឿង​​Transformers 4​ ​ដែល​ដឹក​នាំ​​​ដោយ​​លោក​​​ Michael Bays ​ចាងហ្វាង​ផលិត​កម្ម​ភាព​យន្ត​អា​មេរិក ។ ផលិត​កម្ម​​ The Sino American នឹង​​​ត្រូវ​ថត​​ភាគ​ខ្លះ​នៅ​ក្នុង​ប្រទេស​​​​ចិន ហើយ​តួសម្ដែង​​ល្បី​ៗ​​របស់​ប្រទេស

រថ​យន្ត​ក្រុង​​បែក​កង់​រេ​ចង្កូត​បុក​ស្ពាន​ស្លាប់​11​នាក់​របួស​16​នាក់​

Posted: 27 May 2013 12:09 AM PDT

​
ប្រភព​ព័ត៌​មាន​ពី​ AFP ផ្សាយ​​តាម​របាយ​ការណ៍​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២៦​ ឧសភា​ ថា​ មាន​ឧប​ទ្ទ​វ​ហេតុ​រថ​យន្ត​ដឹក​ក្រុង​អ្នក​ដំណើរ​ផ្ទុះ​កង់​ ជ្រុល​ទៅ​បុក​ស្ពាន​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​មី​យ៉ាន់ម៉ា​ បណ្តាល​ឱ្យ​អ្នក​ស្លាប់​​១១​នាក់​ និង​របួស​១៦នាក់ ។

Rosberg យក​ឈ្នះ​​ពាន​ប្រណាំង​ F1 នៅ​ម៉ូណា​កូ

Posted: 27 May 2013 12:08 AM PDT

Nico Rosberg ទទួល​បាន​ក្តី​រីក​រាយ​ជា​លើក​ដំបូង​​ក្នុង​រដូវ​កាល​ប្រណាំង​​ឆ្នាំ​២០១៣ ​បន្ទាប់​​ពីរូប​គេយក​ឈ្នះ​​ជើង​ឯក​ប្រណាំង​រថយន្ត​ហ្វម​​មូឡា​វ័ន Monaco Grand Prix នៅ​ទី​លាន​​ប្រណាំង​ក្រុង​ម៉ូ​ណាកូ ប្រទេស​ម៉ូណាកូ កាលពី​ថ្ងៃ​​អាទិត្យ​ទី​២៦ ឧសភា ​កន្លង​មក​នេះ ។

អូស្រ្តាលី​ប្រើ​ប្រាស់​មនុស្ស​​​យន្ត​ដើម្បី​ធ្វើ​កសិកម្ម​បច្ចេក​​វិទ្យា​ខ្ពស់​បង្កើន​ស្បៀង​អាហារ​

Posted: 27 May 2013 12:04 AM PDT

​
ដើម្បី​ជួយ​បង្កើន​​​ទិន្ន​​ផល​កសិកម្ម​ឱ្យ​កាន់​តែ​ទទួល​បាន​ផល​ច្រើន ប្រទេសអូស្ត្រាលី​បាន​ច្នៃ​បង្កើត​មនុស្ស​យន្ត​អាច​ហោះ​បាន​​​ឱ្យជួយ​​ធ្វើ​ការ​នេះ​ជំនួស​​​មនុស្ស ។ ​មនុស្ស​យន្ត Mantis And Shrimp ​ជា​មនុស្ស​យន្ត​ផ្នែក​កសិកម្ម​ដែល​ត្រូវ​​បាន​សាក​​ល្បង​​ដើម្បី​ធ្វើ​ការ​​​ងារ​​​​កសិកម្ម​​ និង​ការ​ងារ​ផ្សេងៗ​ទៀត​​ក្នុង​គោល​បំណង​ជួយ​កាត់​​បន្ថយ​ថ្លៃ​ដើម​ និង​ពង្រឹង​ផលិត​ភាព​នៅ​ក្នុង​វិស័យ​​កសិកម្ម​ដែល​​ផ្តល់​​​

ទទួល​ទាន​មើល​ខ្ទឹម​ស​2​ទៅ​3​កំពិស​រាល់​ថ្ងៃ​ជួយ​ឱ្យ​មាន​​សុខ​ភាព​ល្អ​

Posted: 27 May 2013 12:02 AM PDT

​
ដោយសារ​​សមាស​ធាតុ​ប្រឆាំង​វីរុស​​ និង​បាក់​តេរី​របស់​វា​ នាំឱ្យ​មើម​ខ្ទឹម​ស​ក្លាយ​ជា​ប្រភេទ​​គ្រឿង​​ផ្សំ​មួយ​ដែល​ផ្តល់​អត្ថ​​ប្រយោជន៍​​​ដល់​សុខ​ភាព​​​របស់​​អ្នក​និយម​ប្រើ​ប្រាស់​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ យោង​តាម​ក្រុម​អ្នក​ជំនាញ​​​​ពិសា​ខ្ទឹម​ស​២ទៅ​៣​​កំពិស​​រាល់​ថ្ងៃ​ជួយ​បង្កើន​កម្លាំង​​រាង​កាយ​ប្រឆាំង​​នឹង​ជំងឺ​ ហើយ​ធ្វើ​ឱ្យ​​អ្នក​ស្រស់​​ស្រាយ​​ និង​​មា​​ន​សុខ​ភាព​ល្អ ។ ក្នុង​ករណី​​ខ្លះ ឱសថ​​ដែល​ផលិត​​ពី​ខ្ទឹម

បាតុ​កម្ម​​ប្រឆាំង​ការ​រៀប​ការ​ពួក​អ្នករួម​ភេទ​ដូច​គ្នា​នៅ​ក្រុង​ប៉ារីស​​

Posted: 27 May 2013 12:01 AM PDT

បាតុ​កម្ម​ប្រឆាំង​​ការ​រៀប​ការ​ពួក​អ្នក​រួមភេទ​ដូច​គ្នា​
ប៉ូលិស​ក្រុង​​ប៉ារីស​​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា​ថា ​បាតុ​កម្ម​ប្រឆាំង​​ការ​​រៀប​ការ​របស់​​ពួក​​អ្នករួម​ភេទ​ដូច​គ្នា​​ប្រមូល​ផ្តុំ​​មនុស្ស​​ដល់​ទៅ​១៥០.០០០​នាក់​ នៅ​ក្រុង​​ប៉ារីស ។បាតុ​កម្ម​​ដាច់​ដោយ​ឡែក​មួយ​ទៀត​រៀប​ចំ​ធ្វើ​​នៅ​កណ្តាល​​ក្រុង​ប៉ារីស​​ ដោយ​វិទ្យា​សា្ថាន​​ CIVITAS ស្និទ្ធ​ព្រះ​វិហារ​​កាតូ​​លិក​ប្រមូល​ផ្តុំ​មនុស្ស​២.៨០០​នាក់ ។

​ក្រោយ​ព្យុះ​កំបុត​ត្បូង​​លោក​អូបា​ម៉ា​ទៅ​កាន់​អូ​ក្លា​ហូ​ម៉ា​​

Posted: 27 May 2013 12:00 AM PDT

លោក​អូបាម៉ា​ចុះ​ទៅ​ពិនិត្យ​​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​កំបុត​​ត្បូង​
ប្រធានាធិបតី​​អាមេរិក​ លោក​បារ៉ាក់​អូ​បា​ម៉ា ​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ​បាន​ទៅ​កាន់​​ទីក្រុង​ MOORE រដ្ឋ​​អូ​ក្លា​ហូ​ម៉ា ជា​កន្លែង​​រង​​ការ​បំផ្លាញ​កាល​ពី​សប្តាហ៍​មុន​ ដោយ​សារ​ព្យុះ​​កំបុត​ត្បូង​ដ៏​កំណាច​មួយ​ បណ្តាល​ឱ្យ​​​មនុស្ស​​ស្លាប់​២៤​នាក់ ។លោក​អូបាម៉ា​ ជា​ពិសេស​​បាន​ទៅកាន់​សា​លា​បឋម​សិក្សា PLAZA TOWERS ជា​កន្លែង​ដែល​កុមារ​៧​នាក់​​ស្លាប់​ ។ ពេល​ចុះ​ទៅ​ពិនិត្យ​​មើល​នេះ លោក

ខ្សែ​ភាព​យន្ត​​បារាំង​​​​​និយាយ​ពី​ស្រី​ស្រឡាញ់​ស្រី​​ដណ្តើម​​បាន​ពាន​​​រង្វាន់​ស្លឹក​ត្នោត​មាស​​​នៅ​ក្រុង​កាន​

Posted: 26 May 2013 11:58 PM PDT

ពេល​បង្ហាញ​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​មហោ​ស្រព​ភាព​​យន្ត​​ក្រុង​កាន
ខ្សែ​ភាព​យន្ត​​បារាំង​រឿង​«​ជីវិត​​របស់​​​​នាង​អា​ដែល» (​LA VIE D'ADELE​)​ ដែល​​រៀប​រាប់​ពី​​ការ​ស្រឡាញ់​​គ្នា​យ៉ាង​ប្តូរ​ផ្តាច់​​រវាង​យុវ​នារី​​២​នាក់​​​​របស់​ផលិត​ករ​ខ្សែ​ភាព​​យន្ត​បារាំង​-​ទុយនី​ស៊ី លោក ABDELLATIF RECHICHE កាល​ពី​​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៣ ដណ្តើម​​​បាន​ពាន​រង្វាន់​ស្លឹក​ត្នោត​មាស​​ក្នុង​មហោ​ស្រព​​ខ្សែ​ភាព​​យន្ត​​លើក​ទី​៦៦​នៅ​​ទីក្រុង​​កាន​ ប្រទេស​​បារាំង ។

កម្មករ​ កម្មការិនីរោង​ចក្រ​​ស្បែក​ជើង​​ជិត​៦០០នាក់​លើកគ្នា​ធ្វើ​កូដ​កម្ម​​នៅ​មុខ​​សាលា​ដំបូង​ខេត្ត​

Posted: 26 May 2013 11:57 PM PDT

កម្មករ​-កម្មការិនី​​រោង​ចក្រ​ស្បែក​ជើង​ធ្វើ​កូដ​កម្ម​
ខេត្ត​កំពង់​ស្ពឺ៖​​កម្មករ​ កម្មការិនី​រោង​ចក្រ​​ស្បែក​ជើង​ ប្រាយ​សិន​ អ៊ីន​ធឺ​ណេ​សិន​ណល​ខប​ភឺ​រ៉េ​សិន​ជិត​ ៦០០នាក់​បាន​មក​ប្រ​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កាល​ពី​ថ្ងៃទី២៧ ឧសភា ២០១៣ ដោយ​មាន​ពាក្យ​បណ្ដឹង​សុំ​ឱ្យ​សាលាដំបូ​ង​ខេត្ត​ជួ​យ​រក​យុត្តិ​ធម៌ ពី​ការអនុ​វត្តរបស់​ថៅ​កែ​ក្រុមហ៊ុន​មិន​គោរពគោល​ការណ៍​របស់​ខ្លួន​កាត់​ប្រាក់​ខែ​កម្មករ ហើយ​សុំ​ទាម

ជំងឺ​ទឹកនោម​ផ្អែម​​ប្រភេទ​2​ គឺ​22​%​អាច​​កើត​ដោយ​ការ​ប្រើ​ថ្នាំ​ពេទ្យ​​មួយ​ចំនួន​

Posted: 26 May 2013 11:56 PM PDT

​
ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​កាណា​ដា​បាន​អះ​អាង​ថា ឱសថ​​មួយ​ចំនួន​ដែល​គេ​ប្រើ​​ដើម្បី​ការ​ពារ​ជំងឺ​​បេះ​ដូង​​អាច​នឹង​​បង្កើន​​ហានិយភ័យ​​​ ​បណ្តាល​ឱ្យ​​មាន​ជំងឺ​​​ទឹក​នោម​ផ្អែម​​ប្រភេទ​២ ។​ ការ​សិក្សា​​ដែល​អះ​​អាង​​ថា បាន​ពិសោធ​លើ​មនុស្ស​​​១លាន​​៥​សែន​នាក់​​លើក​​ឡើង​ថា ការ​ប្រើ​​ឱសថ​ Statins អាច​​បង្កើន​គ្រោះ​ហានិភ័យ​ពី​ជំងឺ​​ទឹក​នោម​ផ្អែម​​ប្រភេទ​២​ ដល់​ទៅ​២២​ភាគ​រយ​​ធៀប​ទៅ​នឹង​​​អ្នក​ដែល​ប្រើ​​

កូរ៉េ​ខាងជើង​ថ្កោល​ទោស​​​ការ​សាង​ល្បង​​មីស៊ីល​​របស់​អាមេរិក​​

Posted: 26 May 2013 11:53 PM PDT

មីស៊ីល​MINUTEMAN 3 ពេល​បាញ់​ចេញ​
​ប្រទេស​កូរ៉េ​ខាង​ជើង​​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ​បាន​ថ្កោល​ទោស​​ការ​សាក​ល្បង​នា​ពេល​ថ្មី​ៗ​នេះ​នូវ​មីស៊ីល​​របស់​សហ​រដ្ឋ​អាមេរិក​​​ដោយ​អះ​អាង​​ថា នោះ​ជា​ការ​បង្ក​េហតុ​​ខាង​យោធា​មួយ​​ ដែល​នាំ​ឱ្យ​​មាន​ការ​​ប្រណាំង​ប្រជែង​​គ្រឿង​សព្វា​វុធ ។សហ​រដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​កន្លង​មក​នេះ ​បាន​​បាញ់​​សាក​ល្បង​​មីស៊ីល​​ឆ្លង​ទ្វីប​ MINUTE​MAN 3 ចេញ​ពី​មូល​ដ្ឋាន​មួយ​នៅ​កា​លី​ហ្វ៊័រ​នី

អេ​ស្កា​វ៉ាទ័រ​ស្ទូច​លូ​ដាក់​ក្នុង​ប្រឡាយ​ភ្លាត់​ស្នៀត​ក្រឡាប់​របួស​ធ្ងន់​អ្នក​បើក​បរ​

Posted: 26 May 2013 11:50 PM PDT

អ្នក​បើក​បរ​អេស្កា​វ៉ទ័ររបួសធ្ងន់​
រាជ​ធានី​ភ្នំ​ពេញ​ ៖​ អ្នក​បើក​បរ​គ្រឿង​ចក្រ​អេស្កា​វ៉ា​ទ័រ​មួយ​គ្រឿង​ បា​នរង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ត្រូវ​បញ្ជូន​តាម​រថ​យន្ត​សង្រ្គោះ​ ៧១១​ នៃ​មន្ទីរ​ពេទ្យ​កង​ពលតូច​លេខ​៧០​ នាំ​យក​ទៅ​សង្រ្គោះ​បន្ទាន់​ បន្ទាប់​ពី​បុរស​រូប​នោះ បើក​បរ​បញ្ជាគ្រឿង​ចក្រ​អេស្កា​វ៉ា​ទ័រ​ស្ទូច​លើក​លូ​ដាក់​ទៅ​ក្នុង​ប្រឡាយ​ ហើយ​ចៃដន្យ​គ្រឿង​ចក្រ​នោះ

ឃាតករវាយ​​សម្លាប់​គ្រូបង្រៀន និង​ចៅអធិការ​វត្ត​ថ្នា​ញ នៅ​ក្រុង​បាវិត ​វែកមុខរកឃើញ​ហើយ

Posted: 26 May 2013 10:50 PM PDT

ជនសង្ស័យវាយ​​សម្លាប់​គ្រូបង្រៀន និង​ចៅអធិការ​វត្ត​ថ្នា​ញ
​ខេត្តស្វាយរៀង​៖ ជនសង្ស័យ​២នាក់ ត្រូវបានសមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន កាលពីវេលាម៉ោង​១០​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៣ ដោយ​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​គ្រូបង្រៀន​ម្នាក់ និង​ព្រះ​ចៅអ​ធិ​ការ​វត្តសាវ​ឌី​កា​រាម ហៅ​វត្ត​ថ្នា​ញ ស្ថិតក្នុង​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត​ ខណៈម្នាក់​ទៀត​ជា​មេ​ខ្លោង​រត់​គេចខ្លួន​បាត់។​ ​

ស្រ្តី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ទាម​ទារ​រក​យុ​ត្តិ​ធម៌​ចោទ​​មន្ត្រី​ប៉េ​អឹម​​​បង្ក​របួស​ស្នាម​

Posted: 26 May 2013 09:55 PM PDT

ស្ត្រី​អ្នក​រើស​អេត​ចាយ​
ខេត្តបន្ទាយមាន​ជ័យ​​៖​ស្ត្រី​​ចំណាស់​គ្រួ​សារ​ក្រី​ក្រ​គ្មាន​មុខ​របរ​ពិ​ត​ប្រាកដ​ដើរ​រើស​អេត​ចាយ​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​​ក្រ​ពះ​ជា​មួយ​ប្ដី កាល​ពី​ព្រឹក​ថ្ងៃទី​២៧ ឧសភា​ ២០១៣​បាន​ស្វះ​ស្វែង​​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឱ្យ​សមត្ថ​កិច្ច​ និង​អង្គ​ការ​សិទ្ធិ​មនុស្ស​ជួយ​រក​យុត្តិ​ធម៌​ ។ស្ត្រី​នោះ​​ចោ​ទ​​មន្ត្រី​ប៉េ​អឹម​ម្នាក់​ថា​បាន​ធ្វើ​​បាប​ដោយ​រុញ​ក្បាល​គាត់​បោក​ទៅនឹង​​បេតុង​ក្នុង​ផ្ទះ

ពិធី​ប្រគល់​បណ្ណ​សរសើរ​ដល់​និយោជក​សណ្ឋាគារ​ និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​

Posted: 26 May 2013 09:11 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ជាតិ​ និង​សីលធម៌​សង្គម​ បាន​រៀប​ចំ​ពិធី​ប្រគល់​បណ្ណ​សរសើរ​ដល់​និយោជក​សណ្ឋាគារ​ និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ ជាង ១០០​នាក់​ ក្រោម​អធិបតី​ភាព​ លោក​ មុំ ស៊ី​បុន​ រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​វេលាម៉ោង​ ១១ និង​ ០៥នាទី​ ព្រឹក​ថ្ងៃទី​២៧​ ឧសភា​ ២០១៣​

កម្ម​កររោងចក្រ​សាប្រ៊ី​ណា​ផ្ទុះ​ហិ​ង្សាយក​ដុំ​ថ្ម​ដេញ​គប់​ស​មត្ថកិច្ច​និង​សម្រុក​ចូល​ក្នុង​រោង​ចក្រ

Posted: 26 May 2013 08:57 PM PDT

កម្មករ​សម្រុក​ចូ​ល​ក្នុង​​រោង​ចក្រ
ខេត្ត​កំ​ពង់​ស្ពឺ៖ មក​ដល់​​វេលា​ម៉ោ​ង​៩ព្រឹក​កម្ម​ករ​​ប្រមាណ​ជិត​៣០នាក់​បាន​សម្រុក​ចូល​វាយ​កម្ទេច​ក្នុង​​​រោង​ចក្រ ​ហើយ​ឃើ​ញ​​បែប​នេះថៅ​កែ​បាន​ឲ្យ​កម្ម​ករ​ដែល​កំ​ពុង​ធ្វើកា​រចេញត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​​ខ្លាច​មាន​បញ្ហា​អ្វី​កើត​ឡើង ។ គួរ​រំ​លឹក​ថា ​កម្ម​កររោងចក្រ​សាប្រ៊ី​ណា​ជាង​១០០០នាក់​​នៅ​តែ​បន្ត​ធ្វើ​កូ​ដកម្មបិ​ទផ្លូ​វជាតិលេខ​៤ រហូត​ផ្ទុះ​ហិង្សា​​​​យក​ដំ​បង​និ​ង​ដុំ​ថ្ម​ដេញ​គប់​ស​មត្ថ​កិច្ច​​​រត់​បាត

ប្រតិភូ​វៀតណាម​ នៃ​ខេត្ត​យ៉ា​ឡាយ​​ ៦០​នាក់​ បាន​អញ្ជើញ​មក​ទទួល​អដ្ឋិធាតុ​កង​ទ័ព​វៀតណាម​ នៅ​ខេត្ត​ព្រះ​វិហារ​

Posted: 26 May 2013 08:50 PM PDT

ខេត្ត​ព្រះ​វិហារ​ ៖ ប្រតិ​ភូ​នៃ​ប្រទេស​វៀតណាម មក​ពី​ខេត្ត​យ៉ា​ឡាយ​ ចំនួន​ ៦០​នាក់​ ដឹក​នាំដោយ​ លោក​ ផាម​ ធី​យ៉ុង​ អភិបាល​ខេត្ត​យ៉ា​ឡាយ​ បាន​អញ្ជើញ​មក​ទទួល​អដ្ឋិ​ធាតុ​​កង​ទ័ព​វៀត​ណាម​ នៅ​ខេត្ត​ព្រះ​វិហារ​ កាល​ពី​វេលា​ម៉ោង​ ៧​យប់​ ថ្ងៃទី​២៦​ ឧសភា​ ២០១៣​ ។ លោក​ ឡុង​ សុវណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះ​វិហារ

លោក ជា ឡេង ​ដែលកំពុងជាប់​ពន្ឋនាគារក្នុង​សំណុំរឿង​ពុករលួយជួញដូរ​គ្រឿងញៀន ត្រូវប្រពន្ឋសុំលែងលះ

Posted: 26 May 2013 08:25 PM PDT

នៅព្រឹកថ្ងៃទី២៧ ​ឧសភា ២០១៣នេះ ​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ​កំពុងសាកសួរ ​លោក ជា ឡេង ​អតីតមន្រ្តីអាជ្ញាធរ​ប្រយុទ្ឋប្រឆាំងគ្រឿងញៀន​ ដែលកំពុងជាប់​ពន្ឋនា​គារពីបទ​ពុករលួយក្នុងអំឡុង​ពេលប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ជាមួយលោក ម៉ឹក ដារ៉ា ​អតីតអគ្គលេខាធិការ​នៃអាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំងគ្រឿង​ញៀន តាមពាក្យ​បណ្តឹងសុំលែង​លះរបស់ភរិយាលោក ​។

រថយន្ត​ដឹកដីបើកបុកគោ​ជ្រុល​ចង្កូត​បុក​សាំងយ៉ុង​ដឹកអ្នកដំណើរ​ស្លាប់​៥នាក់ និង​របួស​ជាច្រើននាក់

Posted: 26 May 2013 08:20 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
ខេត្តសៀមរាប ៖ មនុស្ស​៥​នាក់​បានស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង ក្នុងនោះ​មានម្នាក់​ជាទាហាន​ពាក់ស័ក្តិ៤ និង​ជាច្រើន​នាក់​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​រថយន្ត​ដឹកដី​បើក​បុក​គ្នា​ជាមួយ​​រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​នៅ​តាមបណ្តោយផ្លូវ​លេខ​៦ ភូមិ​ត្រាំង ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង វេលាម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ឧសភា ២០១៣ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ហោ​ ណាំ​ហុង អនុញ្ញាត​ឱ្យ​​​លោក​ MOHAMMAD AL ROUME ចូល​ជួប​សម្តែង​ការ​គួរសម​នា​រសៀល​នេះ

Posted: 26 May 2013 08:12 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ឧប​នាយករដ្ឋ​មន្ត្រី​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នឹងអនុ​ញ្ញាត​​ឱ្យលោក​ MOHA​M​MAD AL ROUME ជា​ប្រធាន​នាយក​ដ្ឋាន​អាស៊ី​នៃ​ប្រទេស​គុយ​វែតចូល​ជួប​សម្តែង​ការ​គួរ​សម​​ និង​ពិភាក្សា​ការ​ងារ​​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរទេស​ នា វេ​លា​ម៉ោង​៣ និង​៣០​​នាទី​រសៀល ថ្ងៃ​ទី​២៧ ឧសភា ២០១៣​​នេះ៕

តុលាការ​ផ្តន្ទាទោសកូន​ប្រុសឧកញ៉ា ដួង ងៀប​ ឈ្មោះដួង គឹមឡុង ​ដាក់ពន្ធនាគារ៥ខែ ​ប៉ុន្តែព្យួរទោស​

Posted: 26 May 2013 08:12 PM PDT

រាជធានីភ្នំពេញ៖​ចៅក្រមសាលាដំបូង​រាជធានីភ្នំពេញ លោក សេង នាង ​នៅព្រឹកថ្ងៃទី២៧​ឧសភា ២០១៣នេះ ​បានសម្រេចផ្តន្ទាទោសកូនប្រុស​លោកឧកញ៉ា ដួង ងៀប ​គឺ ឈ្មោះ ដួង គឹមឡុង ដាក់ពន្ធនាគារ​ ៥ខែ ប៉ុន្តែព្យួរទោស ​ពីបទប្រើបា្រស់អាវុធខុសច្បាប់ ​។ ជាមួយគ្នានេះដែរក្នុងសំណុំរឿងដដែល​ចៅក្រមក៏បានផ្តន្ទាទោសលោក ​ឧត្តម ឆវិន ដាក់ពន្ឋនាគារ៣ឆ្នាំ ​៦ខែ និងបង្គាប់ឲ្យសងជម្ងឺចិត្ត​ជនរងគ្រោះ ៤០លានរៀ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!