Koh Santipheap Daily

Koh Santipheap Daily


កម្មករសដំណង់​ម្នាក់​របួស​ធ្ងន់​ ខណៈ​លើក​ដែក​ទី​ប​ទៅ​ប៉ះ​ជាមួយ​ខ្សែ​កាប​ឆក់​ធ្លាក់

Posted: 30 May 2013 12:46 AM PDT

រាជធានី​ភ្នំពេញ​៖​កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​ធ្ងន់​ដេក​សន្លប់​ស្ដូក​ស្ដឹង​នៅ​ក្នុ​ង​​សំណង់​អគារខ្ពស់​មួយ​ដែលជួសជុល​លាប​ថ្នាំថ្មី​ ខណៈ​លើក​ដែក​​ទីប​​ទៅ​ប៉ះ​​ជាមួយ​ខ្សែ​កាប​ឆក់​ធ្លាក់​មក​ដី​ ហើយ​ត្រូវ​បានគេដឹកយកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ។

នាង​អាហ្សា​រេន​កាឈាន​ចូល​ជុំ​ទី2 French Open

Posted: 30 May 2013 12:44 AM PDT

កីឡាការិនី​លំដាប់​​ទី​៣​ពិភពលោក​វិច​តូរីយ៉ា​អាហ្សា​រេន​កា បានឈាន​ទៅ​មុខ​១​ជំហាន​​នៅ​ក្នុង​យុទ្ធនាការ​ដណ្តើម​យក​ពាន​​ជើង​ឯក​ព្រឹត្តិ​ការណ៍​ប្រកួត​វាយ​កូន​បាល់​ក្រ​ប​ខ័ណ្ឌ​​ធំ French Open ឆ្នាំ​២០១៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​ជុំ​បើក​​ឆាក​​កាលពី​ថ្ងៃ​ពុធ​ទី​២៩​ ​ឧសភា​ កន្លងមក​នេះ​ នៅ​​ទី​លាន​ដី​ក្រហម​ Roland Garros ទី​ក្រុង​​ប៉ារីស ​ប្រទេស​បារាំង ។

ថៃ​ហ្គ័រ វូដ ​គ្រោ​ងទៅចូលរួម​ព្រឹត្តិការណ៍​ទេស​ចរណ៍​អឺរ៉ុប​នៅតួកគី

Posted: 30 May 2013 12:43 AM PDT

ថៃ​ហ្គ័រ ​វូដ ​នឹងធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួក​គី​សាជាថ្មី​​នា​ខែ​វិ​ច្ឆិកា​ខាងមុខ​នេះ ដើម្បី​ចូលរួម​​ក្នុង​កម្មវិធី​មួយ​របស់​​ក្រ​បខ័ណ្ឌ​​វាយក​ូន​គោល​ទេស​ចរណ៍​អឺរ៉ុប ​។ ក្រុម​អ្នក​រៀប​​ចំការ​​ប្រកួត​កម្មវិធី​ Turkish Airlines Open ដែល​​មាន​​ជាង​៧២​រន្ធ​ថ្លែង​​ឱ្យដឹង​កាលពី​ដើមសប្តាហ៍​នេះថា ​ថៃ​ហ្គ័រ​វូដ​ដែល​បច្ចុប្បន្ន​ជាកីឡា​ករ​លំដាប់​ទី​១​ពិភពលោក​នឹង​មាន​​វត្តមាន​នៅ​លើ​ទីលាន​ Maxx Royal

វិញ្ញា​សា​បោក​ចំបាប់​ បេស្ប​ល និង​វាយ​កូន​បាល់​ផ្ទប់​ជញ្ជាំង​ជាប់ជម្រើសដំបូង​អូឡាំ​ពិក​2020

Posted: 30 May 2013 12:42 AM PDT

ក្រុ​ម​​ប្រឹក្សា​នាយក​នៃ​គណៈ​កម្មា​ធិការ​អូឡាំ​​ពិក​អន្តរ​ជាតិ​(IOC) កាលពី​​ពេល​ថ្មី​​ៗ​នេះ​បាន​សម្រេច​យល​់​​ព្រម​ថា​ វិញ្ញា​សាបោក​ចំបាប់ វាយ​កូន​បាល់​ផ្ទប់​ជញ្ជាំង​ និង​បេស្បល​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុងជម្រើស​ដំបូង ​(Shortlist) នៃ​ប្រ​ភេទ​កីឡា​ដែល​នឹង​ពិចារណា​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិ​ការណ៍​​​អូឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ខាងមុខ ។

ពួក​ជន​ភៀស​​ខ្លួន​កូរ៉េ​​​ខាង​ជើង​​ដែល​ឡាវ​បញ្ជូន​ទៅ​ចិន​ត្រូវ​ធ្វើ​​មាតុ​ភូមិ​និវត្តន៍​

Posted: 30 May 2013 12:38 AM PDT

​កាលពី​រសៀល​ថ្ងៃទី​២៩ ឧសភា មន្ត្រី​ម្នាក់​នៃ​រដ្ឋាភិបាល​​កូរ៉េ​​ខាង​ត្បូង​និយាយ​ថា ជន​ភៀស​ខ្លួន​​កូរ៉េ​ខាង​ជើង​៩​នាក់​​ដែល​ឡាវ​ចាប់​បញ្ជូន​ទៅ​ចិន​​នា​ពេល​មុន​នេះ ត្រូវ​បាន​ធ្វើ​​មាតុ​ភូមិ​និវត្តន៍​ទៅ​​កាន់​​ប្រទេស​ដើម​វិញ ។មន្ត្រី​រូប​នោះ​បន្ត​ថា ជន​ជាតិ​​កូរ៉េ​​ខាង​ជើង​​ទាំង​នេះ​​ ដែល​សុទ្ធ​តែ​ជា​ក្មេង​កំព្រា​​ដើរ​សុំ​ទាន​​ ត្រូវ​បាន​បញ្ជូន​​តាម​យន្ត​ហោះ​​១​គ្រឿង​​របស់​ក្រុម​​ហ៊ុន​ AIR KORYO ទៅ​កាន់​ក្រុង​ព្យុង​

ចេញពីផ្ទះ​តាមសង្សារ​ ម្តាយ​តាម​ទាន់​វាយ​ផ្អើល​សមត្ថកិច្ច

Posted: 30 May 2013 12:30 AM PDT

គូស្នេហ៍​ដែល​ត្រូវ​ម្តាយ​ខាងស្រី​បំបែក
រាជធានីភ្នំពេញ ៖ មាន​ការភ្ញាក់​ផ្អើល​មួយ​រវាង​ស្ត្រី​ម្នាក់​​បានវាយ​ទៅ​លើ​នារី​ម្នាក់ដែល​អះ​អាង​ថា ជា​កូនស្រីរបស់គាត់​​​ ព្រោះ​​តែ​នាង​ចេញពី​ផ្ទះមកនៅជាមួយ​សង្សារ​របស់​ខ្លួន ដែល​ហេតុ​ការណ៍នេះ​បានកើត​ឡើងកាលពីវេលាម៉ោង​៨​យប់​ថ្ងៃទី​២៩ ឧសភា ២០១៣ ស្ថិតនៅ​ម្តុំ​​វត្ត​សំរោង​អណ្តែត ខណ្ឌសែន​សុខ ខណៈដែល​ពួកគេ​កំពុង​ញ៉ាំ​អាហារ​ ហើយបម្រុង​ទៅ​ព្រែក​ហូ​ ក្នុង​ក្រុង​តាខ្មៅបន្តទៀត

ម៉ូតូ​២​គ្រឿង​​បុក​គ្នា​ពេញ​ទំហឹង​ គ្មាន​អ្នក​របួស​

Posted: 30 May 2013 12:18 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​២​គ្រឿង​ មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១២ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៣ ជិះ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​គ្នា​បាន​បុក​គ្នា​ពេញ​ទំហឹង​ តែ​មិន​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់​តែ​ខូច​ខាត​ម៉ូតូ​ប៉ុណ្ណោះ​ ។​

​ផ្ទះចំនួន​​៨២ខ្នងត្រូវ​ខ្យល់​កួច​រង​ការខូច​ខាតនិង​​របួសមនុស្ស​៣នាក់​ រន្ទះ​បាញ់​គោងាប់​៤ក្បាល​

Posted: 29 May 2013 11:55 PM PDT

ប្រជា​ពល​រដ្ឋ​ចោម​រោម​មើល​គោ​ដែល​រន្ទះ​បាញ់​ងាប់​
ខេត្តកំពត៖​លំនៅ​ឋាន​ប្រជាពល​រដ្ឋ​​ចំនួន​៨២​ខ្នង​ ដែលស្ថិត​ក្នុង​ឃុំ​ចំនួន​២ ស្រុក​ដង​ទង់បាន​រងការខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​កួច​ ដោយ​ខ្លះ​របើក​ដំបូល​ ខ្លះ​ធ្លាក់​ពីលើតាង​ និងខ្លះទៀត​​ដួល​រលំ​ខូចខាត​ទាំង​ស្រុង​តែម្ដង។​ គ្រោះធម្មជាតិ​ដ៏កំ​ណាច​​នេះបានកើត​ឡើង​ទៅលើ​ឃុំ​ចំនួន​២​គឺឃុំ​ដង​ទង់​ និង​ឃុំខ្ជាយខាង​ជើង​ ស្រុក​ដង​ទង់​ កាល​ពី​វេលាម៉ោង​៣

រៀប​ការ​​ពួក​រួម​ភេទ​ដូច​គ្នា​​លើក​ដំបូង​​នៅ​បារាំង​​

Posted: 29 May 2013 11:44 PM PDT

បុរស​២​នាក់​ដែល​​រៀប​ការ​ដំបូង​នៅ​បារាំង​
គូ​ស្នេហ៍​រួមភេទ​ដូច​គ្នា​​នៅ​បារាំង​​១​គូ​ដំបូង​​បាន​​ប្រារព្ធ​​​​ពិធី​​រៀប​ការ​ពួកគេ​​ជា​​ផ្លូវ​ការ​​កាល​ពី​​ថ្ងៃ​ទី​២៩ ឧសភា នៅ​ឯ​សាលា​​ក្រុង​​ម៉ុង​ប៉ែល​លី​យេ ទីប្រជុំ​ជន​នៃ​តំបន់​ LANGUEDOC ROUSILLON ភាគ​ខាង​ត្បូង​​បារាំង ក្រោយ​​ការ​ចូល​​​ជាធរ​មាន​​កាលពី​ថ្ងៃ​ទី​១៨ ឧសភា នូវ​ច្បាប់​​ដែល​ទទួល​ស្គាល់​​ការ​រៀបការ​​រវាង​មនុស្ស​​ដែល​មាន​​ភេទ​ដូច​គ្នា​​ ព្រម​ទាំង​​ផ្តល់​សិទ្ធិ​​ឱ្យ​ពួក​​គេ​រើស​កូន​ចិញ្ចឹម ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣០ ឧសភា ២០១៣

Posted: 29 May 2013 11:40 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៣០ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ជិះ​ម៉ូតូ​បុក​គូទ​រថ​យន្ត​ដឹក​ដីចត​ស្ងៀ​ម​នៅ​ចិញ្ចើម​ផ្លូវ​បាក់​.ក​ស្លាប់​

Posted: 29 May 2013 11:35 PM PDT

ជន​រង​គ្រោះ​ស្លាប់​នៅក្បែ​រថ​យ​ន្ត​
ខេត្ត​កណ្តាល​ ៖ បុរស​​ជន​ជាតិ​វៀត​ណាម​ម្នាក់​​បាន​បាក់​.ក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជិះ​ម៉ូតូ​បុក​គូទ​រ​ថ​យន្ត​ដឹក​ដី​ដែល​ខូច​ចត​ស្ងៀ​ម​នៅចិញ្ចើម​​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​៦ និង​៤០​នាទី​​យប់ ថ្ងៃ​ទី​២៩ ឧសភា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​​១ ចំណុច​មុខ​រោង​ចក្រ​ក្តារ​បន្ទះ​ ស្ថិត​ក្នុង​ភូមិ​ស្តៅ​ ឃុំ​ដី​ឥដ្ឋ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ។

ជន​លេខ​2​នៃ​ពួក​តាលី​បង់​ប៉ាគី​ស្ថាន​អាច​សម្លាប់​ដោយ​យន្ត​​ហោះ​​គ្មាន​មនុស្ស​បើក​​

Posted: 29 May 2013 11:17 PM PDT

​ជន​លេខ​២​តាលី​បង់​ប៉ាគី​ស្ថាន​
ពួក​អ្នក​​ទទួល​ខុស​ត្រូវ​​នៃ​ភ្នាក់​ងារ​សន្តិ​សុខ​​ប៉ា​គីស្ថាន​​រាយ​​ការណ៍​ថា លោក​វ៉ា​លី អួរ រេហ៍​ម៉ាន់​ ជន​លេខ​២​របស់​ពួក​តាលី​បង់​​ប៉ាគី​ស្ថាន​ បាន​ត្រូវ​​​ស្លាប់​​កាលពី​ថ្ងៃទី​២៩ ឧសភា ​ដោយ​សារ​យន្ត​ហោះ​គ្មាន​ម​នុស្ស​​បើក​អាមេរិក​​១​គ្រឿង​​នៅ​វា៉​ហ្ស៊ី​រី​ស្ថាន​ខាង​ជើង​ ជា​តំបន់​​កុល​សម្ព័ន្ធ​​មួយ​នា​ភាគ​ពាយ័ព្យ​​ប្រទេស ។

នារី​ក្រុម​​​ FEMEN 3​​នាក់​​ធ្វើ​បាតុ​កម្ម​​ទុក​ដោះ​កណ្តាល​​​​វាល​នៅ​ទុយ​នីស៊ី​ត្រូវ​​ចាប់​ខ្លួន

Posted: 29 May 2013 11:15 PM PDT

នារី​ក្រុម FEMEN ធ្វើ​បាតុ​កម្ម​​នៅ​ទុយ​នីស៊ី​
​នារី​ជា​សកម្ម​ជន​ក្រុម FEMEN អឺរ៉ុប​​៣​នាក់​​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​​​២៩ ឧសភា នៅ​ទីក្រុង​​​ទុយនីស រដ្ឋ​ធានី​​ទុយនីស៊ី ក្នុង​សកម្ម​ភាព​​ធ្វើ​បាតុកម្ម​​​​លែង​ដោះ​កណ្តាល​​វាល​​លើក​ដំបូង​​ក្នុង​ពិភព​​​អារ៉ាប់ ដើម្បី​​ទាម​ទារ​ឱ្យ​ដោះ​លែង​នារី​​ជា​​សកម្ម​ជន​ទុយនីស៊ី​​ម្នាក់​​ដែល​ត្រូវ​ចាប់​ឃុំ​​ខ្លួន ព្រោះ​តែ​នាង​បង្ហោះ​រូប​ភាព​ទុក​ដោះ​កណ្តាល​វាល​របស់​​ខ្លួន​តាម​​ FACEBOOK ។ នារី​ទាំង​៣​នាក់​​នោះ​បាន

រថយន្ត​កុង​តឺ​ន័រ​បើក​បត់​រលត់​ទទឹង​ផ្លូវ​បង្កការកកស្ទះ​ចរាចរណ៍យ៉ាង​ណែន​ណាន់​តាន់​តាប់

Posted: 29 May 2013 10:06 PM PDT

រថយន្ត​កុងតឺន័រ​ដែលបត់​បង្ក​ការ​កក​ស្ទះ​
រាជធានី​ភ្នំពេញ​៖​រថយន្ត​កុង​តឺ​ន័រ​មួយ​គ្រឿង​ ក្រោយ​ពី​ប៉ះ​កង់​ដែល​បែក​ធ្លាយ​រួច​ហើយ​បាន​បើក​បត់​ដើម្បី​បន្ត​ដំណើរ​តែ​ចៃដន្យ​ខណៈ​កំពុង​បត់​ទទឹង​ផ្លូវ​រថយន្ត​បាន​រលត់​ បញ្ឆេះ​មិន​ឆេះ​សោះ​ បង្កឱ្យ​មាន​ការកក​ស្ទះ​ចរាចរណ៍​យ៉ា​ង​ណែន​ណាន់​​តាន់​​តាប់នៅ​លើ​កំណាត់ផ្លូ​វ​ជាតិ​លេខ៥​។​

ព្យុះបោកបក់​រលំ​បាក់​ស្រុត និង​ខូចខាត​ផ្ទះ​៤០​ខ្នងនៅ​កំពង់ស្ពឺ

Posted: 29 May 2013 09:56 PM PDT

ខេត្ត​កំពង់ស្ពឺ ៖ ខ្យល់​ព្យុះ​បាន​បោក​បក់​យ៉ាង​រញ្ជួយ​មេឃខ្មៅ​ខ្មួល​ខ្មាញ់​​ កាល​ពី​ថ្ងៃទី​២៩ ឧសភា ២០១៣ វេលា​ម៉ោង​៥ល្ងាច​ បណ្តាល​ឱ្យ​រលំបាក់​ស្រុត​ផ្ទះ​ប្រជា​ពលរដ្ឋ​៤០ខ្នង នៅ​២ភូមិ​ គឺភូមិ​កំពង់ល្វា និងភូមិ​ជ្រលង​ញ៉ូស តាម​បណ្តោយ​មាត់​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុង​ឃុំ​ទំព័រមាស ស្រុក​សំរោង​​ទង ។

ផ្ទះ​១២​ខ្នង​ត្រូវ​ខូច​ខាត​ដោយ​សារខ្យល់​កួច​​ ក្មេង​ប្រុស​ម្នាក់​បានស្លាប់​និង​ក្របី​៣ក្បាល​រន្ទះបាញ់​​ងាប់​ផង​​​ដែរ

Posted: 29 May 2013 09:06 PM PDT

ខេត្តកំពត៖របាយការណ៍​ប៉ូលិស​ស្រុក​បន្ទាយ​មាសបាន​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៥ល្ងាចថ្ងៃទី​២៩ ឧសភា ២០១៣ ផ្ទះ​១២​ខ្នង​បាន​រងការ​ខូច​ខាត​ទាំង​ស្រុង​ដោយ​សារ​ខ្យល់​កួច​ ហើយក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ និង​ក្របី​៣ក្បាល​ត្រូវ​រន្ទះ​បាញ់​ងាប់​ភ្លាម​ៗផង​ដែរ​។

​ពលរដ្ឋ​ខ្មែរឡើងកាប់ឈើគ្រញូងនៅ​ខ្នង​ភ្នំ​ដងរែកទឹកដី​ថៃ ​ត្រូវ​ទាហានថៃ​​បាញ់ស្លាប់​៦នាក់ និង​ចាប់ខ្លួន១០​នាក់​

Posted: 29 May 2013 09:00 PM PDT

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋខ្មែរ​ចំនួន​១៦នាក់ ក្នុង​នោះ៦នាក់​ត្រូវបាន​ទាហាន​ថៃបាញ់​ស្លាប់​ និង​ចាប់ខ្លួន​បាន​១០នាក់ ខណៈ​ពួក គេ​​បានឡើង​​ទៅ​កាប់​ឈើ​គ្រញូង​​​នៅ​ចំណុច​ខាងកើត​ច្រក​អាន​សេះ​នៅ​ខ្នងភ្នំ​ដងរែក​ក្នុងទឹក​ដី​ថៃ កាលពី​ថ្ងៃទី​២៧ ឧសភា ​២០១៣ ​កន្លង​មក ជនរងគ្រោះ​​ទាំងនោះ​​ ត្រូវបាន​ទាហាន​ថៃចាប់​ខ្លួនដាក់គុកនៅ​ខេត្តអ៊ូប៊ុនក្នុងទឹកដី​ថៃ​នៅឡើយ ។

កិច្ច​ប្រជុំ​អនុ​គណៈ​កម្មការ​អ​ភិ​វឌ្ឍ​ន៍​ពាណិជ្ជ​កម្ម​ និងវិ​និ​យោគ​ពាក់​ព័​ន្ធវិស័យ​ពាណិ​ជ្ជ​កម្ម

Posted: 29 May 2013 08:50 PM PDT

រាជធានីភ្នំ​ពេញ​៖ កិច្ច​ប្រជុំ​អនុ​គណៈ​កម្មការ​អ​ភិ​វឌ្ឍ​ន៍​ពាណិជ្ជ​កម្ម​ និងវិ​និ​យោគ​ពាក់​ព័​ន្ធវិស័យ​ពាណិ​ជ្ជ​កម្មធ្វើ​ឡើង​ក្រោមអធិបតី​ភាព​លោ​ក​ទេស​រដ្ឋ​មន្ត្រី​ចម ​ប្រសិទ្ឋ​​ រដ្ឋ​មន្ត្រី​ក្រសួ​ង​ពាណិ​ជ្ជ​កម្ម ​ដោយ​មាន​កា​រអញ្ជើញ​ចូល​រួម​​ពីរដ្ឋលេខាធិការ​ក្រសួង​ពាណិ​ជ្ជ​កម្ម​ មន្ត្រី​ជាន់​ខ្ពស់​អន្ត​រ​ក្រសួង​​ ទី​ប្រឹក្សាជាតិ​និង​អន្តរជាតិ តំ​ណាង​ដៃ​គូ​​អភិ​វ​ឌ្ឍ​ន៍​ និងវិស័យ​ឯក​ជន​នៅ​កម្ពុជា ។

តុលាការ​​ផ្តន្ទា​ទោសអតីត​ក្រឡាបញ្ជី​សាលាដំបូង​រាជ​ធានី ​លោកគ្រួច បូរ័ត្ន ជាប់​ពន្ធនា​គារ​៤​ឆ្នាំ៦ខែ

Posted: 29 May 2013 08:44 PM PDT

រាជធានីភ្នំពេញ ៖ ព្រឹកនេះតុលា​ការ​សាលាដំបូងរាជ​​ធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​​សម្រេច​ផ្តន្ទា​ទោស លោក​គ្រួច បូរ័ត្ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អតីត​ប្រឡា​បញ្ជី​សាលាដំបូង​​រាជធានីភ្នំពេញ ឱ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ៦ខែ ពីបទ​ឆបោក​ប្រាក់​កូនក្តី​​កាល​ពី​លោក​​​នៅ​កាន់តំណែង ។

រថ​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍​​បុក​រថ​យន្ត​ដឹក​ដី​ស្រុញ​ក្បាល​កៀប​អ្នក​បើក​បរ​ និង​ព្រូ​រថ​យន្ត​

Posted: 29 May 2013 08:40 PM PDT

ប្រជា​ពល​រដ្ឋនាំ​គ្នា​ជួយ​គាស់​អ្នក​រង​គ្រោះ​កៀប​ជាប់​ក្នុង​រថ​យន្ត​
រាជ​ធានី​ភ្នំពេញ​ ៖ រថ​​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​រថ​យន្ត​ដឹក​ដី​ពី​ក្រោយ​បណ្តាល​ឱ្យ​ក្រពឹត​ស្រុញ​ក្បាល​កៀប​អ្នក​បើក​បរ​ និង​ព្រូ​រថ​យន្ត​​ជាប់​ក្នុង​រថ​យន្ត​រង​របួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣០​ ឧសភា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​​។ ក្រោយ​ពេល​កើត​ហេតុ​ រថ​យន្ត​ដឹក​ដី​បាន​បើក​រត់​គេច​បាត់​ ៕

​ថ្ងៃ​ទី​2​នៃ​អំពើ​ហិង្សា​ថ្មីនៅ​​​ភូមា​​រវាង​ពួកអ្នក​កាន់​​​ពុទ្ធ​សាសនា​​និងពួក​អ៊ិស្លាម​​

Posted: 29 May 2013 08:31 PM PDT

រថ​យន្ត​​ត្រូវ​ដុត​បំផ្លាញ​​តាម​ផ្លូវ​ក្នុង​អំពើ​ហិង្សា​
កង​​កម្លាំង​​សន្តិ​សុខ​​ភូមា​ខិត​ខំ​ត្រួត​​​ត្រា​​​សភាព​ការណ៍​ទប់​ស្កាត់​​ពួក​អ្ន​ក​កាន់​​​ពុទ្ធ​សាសនា​ ដែល​លើក​គ្នា​វាយ​ប្រហារ​​​និង​ដុត​​បំផ្លាញ​​ផ្ទះ​ពួក​អ៊ិស្លាម​​ កាល​ពី​​ថ្ងៃ​ទី​២៩ ឧសភា នៅ​​ក្រុង​​ LASHIO ភាគ​ខាង​ជើង​​មីយ៉ាន់​ម៉ា​(ភូមា​)​ដែល​ជា​ថ្ងៃ​ទី​២​ជាប់​គ្នា​ ។ផ្ទុយ​ពី​ការ​​អះ​អាង​មុន​នេះ​របស់​បណ្តា​ម៉ាស៊ីន​​ឃោសនា​ផ្លូវ​ការ​​ដែលថា​កង​ទ័ព​​​បាន​ស្តារ​​ឱ្យ​​មាន​​​ភាព​ស្ងប់​ស្ងាត់​​ឡើង​វិញ​​ អ្នក​កាសែត​​បរទេស​​ម្នាក់​រៀប​​

ជន​​សង្ស័យ​​ជួញ​ដូរ​​គ្រឿងញៀន​២នាក់​​ត្រូវបានសមត្ថ​​កិច្ច​ចាប់​ខ្លួន​​នៅ​ស្រុក​​អង្គស្នួល

Posted: 29 May 2013 08:25 PM PDT

ជន​សង្ស័យ​ជួញ​ដូរ​គ្រឿងញៀន២នាក់​ត្រូវបានសមត្ថ​កិច្ច​ចាប់​ខ្លួន
រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​ជួញ​ដូរ​​​គ្រឿងញៀន​​២​នាក់ ត្រូវ​បាន​​សមត្ថកិច្ច​​ប៉ូលិស​ស្រុក​អង្គ​ស្នួល​​ធ្វើ​ការចាប់ខ្លួន ខណៈ​ដែល​ពួក​គេ​ធ្វើ​ស​កម្ម​ភាព​លក់​គ្រឿង​​​នៅ​វេលាម៉ោង​​៦ ​និង​២០​នាទី​​ល្ងាច​​ថ្ងៃទី​២៩ ឧសភា ​២០១៣ ​ស្ថិត​នៅ​ចំណុច​​ផ្ទះ​ជួល​ភូមិ​​ត្នោត​ម្តើម ឃុំ​បែក​​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។

សម្តេច​ ហ៊ុន សែន​ ប្រកាសថា ​នឹងមានបាតុកម្ម​នៅទូទំាងប្រទេស​ប្រឆាំង​ លោក កឹម សុខា​

Posted: 29 May 2013 08:22 PM PDT

ថ្លែងជាសាធារណៈ​ពីខេត្តកំពង់ចាម​ ក្នុងពិធីបញ្ចុះខណ្ឌសីមា​ព្រះវិហារវត្តមង្គលវង្ស​ ស្ថិតក្នុងភូមិ​កណ្តាល ​ឃុំគរ ​ស្រុកត្បូងឃ្មុំ ​នាព្រឹកថ្ងៃទី៣០ ​ឧសភា ២០១៣នេះ​​សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បានប្រកាសថា ​នឹងមានបាតុកម្មកើតឡើងនៅ​ទូទំាងប្រទេស​នាពេលខាងមុខ ប្រឆាំងនឹ​ងលោក កឹម សុខា ដែលនិយាយថា គុកទួល​ស្លែង​ជាកន្លែង​សិប្បនិម្មិត ។

បញ្ជូន​ជន​សង្ស័យ​ករណី​ប៉ុន​ប៉ង​រំលោភនៅ​​ឃុំ​តាភាម​ទៅ​តុលាការខេត្ត

Posted: 29 May 2013 08:03 PM PDT

ជនសង្ស័យដែលត្រូវឃាត់​ខ្លួនបាន
ខេត្តតាកែវ៖​ប៉ូ​លិស​ព្រហ្ម​ទណ្ឌ​កម្រិ​ត​ធ្ងន់​ខេត្ត​នៅវេលា​ម៉ោ​ង​៨ព្រឹកថ្ងៃទី​៣០ ឧសភា ២០១៣ បាន​បញ្ជូន​ជន​សង្ស័យ​ក្នុង​ករណី​ប៉ុន​ប៉ង​រំលោភ​លើ​ស្ដ្រី​ម្នាក់នៅ​​ឃុំ​តាភាម​ ស្រុក​ត្រាំ​កក់​ កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ២០១៣ ទៅ​តុលាការ​ខេត្តដើម្បី​សួរ​នាំ​។

នារីបំរើ​ការ​ក្នុង​ក្លិបម្នាក់​ប៉ង​លោត​សម្លាប់​ខ្លួន​ពី​លើ​ផ្ទះ​ជាន់​ទី​៦

Posted: 29 May 2013 07:55 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នារីម្នាក់​បាន​ប៉ុន​ប៉ង​លោត​សម្លាប់​ខ្លួន​​ពី​លើ​ផ្ទះ​ជាន់​ទី​៦ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​១៤៣ ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​នាវេលា​​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ឧសភា ២០១៣នេះ។ ស្ត្រី​ដែល​ប៉ុន​ប៉ង​​លោត​សម្លាប់​ខ្លួន​នេះ​​ឈ្មោះ​ពៅ លីន​ដា អាយុ​២៤​ឆ្នាំ ជា​អ្នក​បំរើ​ការ​ងា​រ​ក្នុង​ក្លិប​។

ជនរ​ងគ្រោះ​ដែលត្រូវ​រន្ទះបាញ់​បានទទួល​អំណោយ​ពី​សាខាកាក​បាទក្រហម​កម្ពុជាខេត្តពោធិ៍សាត់

Posted: 29 May 2013 07:48 PM PDT

ជនរ​ងគ្រោះ​ដែលត្រូវ​រន្ទះបាញ់​បានទទួល​អំណោយ​ពី​សាខាកាក​បាទក្រហម​កម្ពុជាខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ជន​រងគ្រោះ​ដែល​ត្រូ​វ​រន្ទះ​បាញ់​ស្លាប់​ម្នាក់ និងរបួស៣នាក់​ ត្រូវបាន​សាខាកាកបាទ​ក្រហម​កម្ពុជា​​ផ្តល់​អំណោយ​​កាល​​ពី​ថ្ងៃទី​២៩ ឧសភា ២០១៣ ស្ថិត​នៅភូមិ​បត់គគី ឃុំ​អូរ​តាប៉ោង ​ស្រុកបាកាន ដែល​​នាំ​យក​ទៅ​ជូនដោយ​លោក​ខូយ​ រីដា នាយក​​រដ្ឋ​បាល​សាលា​ខេត្ត​​ និង​លោក​ស្រី​កែ ធឿន អនុ​ប្រធាន​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ ។

ជាង​ភ្លើង​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់ខ្លួនឯង ​ដួលបោក​ក្បាលរបួសធ្ងន់​

Posted: 29 May 2013 07:31 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះ
រាជធានីភ្នំពេញ ៖ ជាង​ភ្លើង​ម្នាក់​ត្រូវ​គេ​បញ្ជូន​​​ទៅ​ព្យា​​បាលបន្ត​នៅ​ប្រទេស​វៀតណាម​ទាំងយប់ បន្ទាប់​ពី​​​ត្រូវ​ចរន្តភ្លើង​​ឆក់នៅក្នុង​សណ្ឋា​គារ​វ៉ើល​ស្តារ​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​រងរបួសធ្ងន់ ​កាលពី​វេលាម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៩ ឧសភា ២០១៣ ដែល​មាន​ទី​តាំង​​លេខ​​៩​៨-៩៩ មហា​វិថី​ព្រះ​មុនី​វង្ស សង្កាត់វត្ត​ភ្នំ ខណ្ឌដូនពេញ ។

លោក​ថោង​ ខុន អញ្ជើញ​ចុះធ្វើ​​សិក្ខា​សាលា​ថ្នាក់​ជាតិនៅ​សណ្ឋា​គារ​ភ្នំពេញ​

Posted: 29 May 2013 07:10 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍បាន​អញ្ជើញ​ចុះ​ធ្វើ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​ការ​អនុ​វត្ត​ ការ​បណ្តុះ​បណ្តាល​ និង​ការ​​ពង្រឹង​សមត្ថ​ភាព​អ្នក​ជំនាញ​ទេស​ចរ​កម្ពុជា​ផ្នែក​គេហ​កិច្ច​តាម​ស្តង់​ដារ​អាស៊ាន នា​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ឧសភា ២០១៣ នេះ​ នៅ​សណ្ឋា​គារ​ភ្នំពេញ​។

ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែតបង្ក្រាប​សំបុក​សេព និង​ចែក​ចាយគ្រឿង​បាន​៨នាក់​

Posted: 29 May 2013 07:09 PM PDT

​ប៉ូលិស​ក្រុង​​ប៉ោយ​ប៉ែត​បាន​ចុះបង្ក្រាប​ទីតាំង​សេព និង​ចែក​ចាយគ្រឿង​ញៀន​បាន​ចំនួន​៨នាក់
ខេត្ត​បន្ទាយមានជ័យ ៖ ប៉ូលិស​ក្រុង​​ប៉ោយ​ប៉ែត​បាន​ចុះបង្ក្រាប​ទីតាំង​សេព និង​ចែក​ចាយគ្រឿង​ញៀន​បាន​ចំនួន​៨នាក់ ក្នុងនោះ​​មាន​ស្ត្រី​​ម្នាក់​​នៅ​វេលាម៉ោង​៧ និង​១០នាទី​ថ្ងៃទី​២៩ ឧសភា ២០១៣ ​ស្ថិត​នៅ​ភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ។

សម្តេច​តេជោ​​ហ៊ុន សែន​ និងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​អញ្ជើញជាអធិបតី​ក្នុងពិធីបញ្ចុះ​ខណ្ឌសីមាវត្ត​មង្គលវង្ស​ស្រុកត្បូងឃ្មុំ

Posted: 29 May 2013 07:03 PM PDT

ខេត្តកំពង់ចាម៖ ​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​​ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន ​រ៉ានី​ ហ៊ុន​ សែន ​បានអញ្ជើញជាអធិបតីដ៏​ខ្ពង់​ខ្ពស់​​ក្នុងពីធីបញ្ចុះខណ្ឌសីមា​ នៅវត្តមង្គលវង្ស ​ស្ថិតក្នុងភូមិ​កណ្តាល ឃុំគរ​ ស្រុកត្បូងឃ្មុំ ​ខេត្តកំពង់ចាម​​នៅវេលាម៉ោង៨​​ព្រឹក ​ថ្ងៃទី​៣០ ឧសភា​ ២០១៣។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!