Koh Santipheap Daily

Koh Santipheap Daily


ក្រុម​ចោរវាយ​ប្លន់​កាបូប​លុយ​តាម​សួន​ច្បារ​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ក្របួច​បាន​ម្នាក់​

Posted: 29 May 2013 12:38 AM PDT

រាជធានី​ភ្នំ​ពេញ​៖​សមា​ជិក​ក្រុម​ចោរ​​ប្លន់​​វាយ​អ្នក​ដំណើរ​ម​ក​កំសាន្ត​តាម​សួន​ច្បារ​ម្នាក់់​ក្នុង​ចំណោម​បក្ស​ពួក​បី​នាក់​ដែល​ធ្វើ​សកម្ម​ភាព​នៅ​ចំណុច​ផ្លូវ​លេខ​១០៦ កែង​ផ្លូវលេខ​៥១ សង្កាត់​​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​កាល​ពី​វេលា​ម៉ោង​១០និ​ង៣០នាទី​យប់​ថ្ងៃទី​២៨ ឧសភា ២០១៣ ត្រូវ​កម្លាំ​ង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​​ឃាត់ខ្លួន​បាន​ម្នាក់​។

ក្រុម​ការិយាល័យ​​កណ្តាល​​ (ក)​ ​លត់​​ក្រុម​​ការិ​យា​ល័យ​​កណ្តាល​ (ខ)​​ 8​-0​​ នា​​ថ្ងៃ​​បើក​​ឆាក​​ដំបូង​​ពាន​​រង្វាន់​​អេស៊ី​​លីដា​​ខាប់​ 2013

Posted: 29 May 2013 12:38 AM PDT

រាជ​ធានី​ភ្នំពេញ ៖ លោក​នេត​ ពិសិដ្ឋ​ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​អេស៊ី​លីដា​ខាប់​ឱ្យដឹង​ថា​ នេះ​គឺ​ជា​លើក​ទី​៣​ ហើយ​ដែល​ធនាគារ​អេស៊ី​លីដា​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​នេះ​ឡើង​ ហើយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អេស៊ី​លីដា​ខាប់​២០១៣ នេះ​មាន​កីឡាករ​ចូលរួម​ចំនួន​៤១​ក្រុម​មក​ពី​តាម​បណ្តា​សាខា​នានា​ទូទាំង​ប្រទេស​ ។​

វ៉ែន​តា​របស់​ Google អាច​ធ្វើ​ឱ្យ​មើល​វត្ថុ​ពិត​លែង​ឃើញ​

Posted: 29 May 2013 12:37 AM PDT

វ៉ែន​តា​របស់​ Google អាច​ធ្វើ​ឱ្យ​មើល​វត្ថុ​ពិត​លែង​ឃើញ​
វ៉ែន​តាន​របស់​ Google អាច​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ ។ នេះ​ជា​ការ​ព្រមាន​របស់​ក្រុម​សាស្ត្រា​ចារ្យ​ ។ក្រុម​សាស្ត្រា​ចារ្យ​និយាយ​ថា​ វ៉ែន​តា​នេះ​អាច​បង្អាក់​សមត្ថ​ភាព​វិញ្ញាណ​ពិសេស​បាន​ ហើយ​ បណ្តាល​ឱ្យ​អ្នក​ពាក់​ទាំង​អស់​ទៅ​ដល់​ចំណុច​មួយ​ដែល​មិន​អាច​មើល​អ្វី​ច្បាស់​បាន​ ។

រថភ្លើង​ដឹក​សារធាតុ​គីមី​ក្រឡាប់​នៅ​អាមេរិក​បង្ក​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​

Posted: 29 May 2013 12:34 AM PDT

រថភ្លើង​ដឹក​សារធាតុ​គីមី​ក្រឡាប់​នៅ​អាមេរិក​បង្ក​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​
ប្រភព​ព័ត៌​មាន​ពី​ AFP ផ្សាយ​ថា​ រថភ្លើង​ដឹក​សារ​ធាតុ​គីមី​មួយ​ខ្សែ​ បាន​ទៅបុក​ជាមួយ​នឹង​រថយន្ត​ដឹក​សំរាម​ បណ្តាល​ឱ្យ​ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ក្បែរ​ទីក្រុង​បាល​មីទ័រ​ រដ្ឋ​មែរីលែន​ សហ​រដ្ឋ​អាមេរិក​ ធ្វើ​ឱ្យ​មាន​ស្នូរ​ផ្ទុះ​ដ៏​កក្រើក​ និង​ឆាប​ឆេះ​ជា​ច្រើន​គីឡូ​ម៉ែត្រ​ ឯ​ផ្ទះ​អ្នក​ស្រុក​នៅ​ជិត​នោះ​ រង​ការ​ខូច​ខាត​ ហើយ​សមត្ថ​កិច្ច​បាន​ជម្លៀស​ប្រជា​ជន​ ចេញ​ពី​តំបន់​កើត​ហេតុ​យ៉ាង​បន្ទាន់​ដែរ​ ។

តក់ ​សុភ័ណ្ឌ​ ​ឈ្នះ​​ពិន្ទុ​​កីឡា​​ករ​​បរ​​ទេស​​ចំណែក​​​មិត្ត​​រួម​​​អាជីព​5​​នាក់​​​ផ្សេង​​ទៀត​​ចាញ់​​ដោយ​​សន្លប់​​

Posted: 29 May 2013 12:34 AM PDT

រាជ​​ធានីភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​នៃការ​ប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​ជាលក្ខណៈ​អន្តរ​ជាតិ​ដែល​រៀបចំ​ឡើង​ជាលើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​យប់​ថ្ងៃ​អង្គារទី​២៨ ឧសភា ​​និង​ធ្វើ​ការ​​ចាក់​ផ្សាយ​តាម​កញ្ចក់​​ទូរ​ទស្សន៍​ My TV ​ពិតជា​មាន​ភាព​គគ្រឹក​គគ្រេង​ខ្លាំង​ណាស់ ។ ទស្សន​ិក​ជន​បាន​​ទិញ​សំបុត្រ​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ​​ បើ​ទោះ​​តម្លៃ​សំបុត្រ​ថ្លៃ​​បន្តិចមែន​(២ម៉ឺន​រៀល)​ ប៉ុន្តែ​ពួកគាត់​មិន​ស្តាយ​ឡើយ​ព្រោះ​តែ​

យ៉ូកូ​វិច​ឈ្នះជុំ​ទី​1 French Open

Posted: 29 May 2013 12:32 AM PDT

កីឡាករ​លំដាប់​ទី​១​ពិភព​លោក​ណូ​វ៉ាក់ ​យ៉ូ​កូវិច​ បានបោះ​មួយ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​យុទ្ធ​នាការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រ​ប​ខ័ណ្ឌ​ធំ​ French Open ឆ្នាំ​២០១៣ បន្ទាប់​ពី​បាន​ឆ្លង​ផុត​​ជុំ​ទី​១ កាលពី​ថ្ងៃ​អង្គារ​ទី​២៨ ឧសភា ​​កន្លង​មក​នេះ ។កីឡាករ​​ស៊ែរ​ប៊ី​រូប​នេះ​បាន​យក​ឈ្នះ​កីឡា​ករ​បែល​ហ្ស៊ិក David Goffin ក្នុង​លទ្ធ​ផល​៧-៦,​៦-៤ និង​៧-៥ ដោយ​ប្រើ​អស់​ថិរ​វេលា​២​ម៉ោង​១៣​នាទី ។ ថ្លែង​​​

ម្ចាស់​មេដាយ​មាស​6ជំនាន់​អំពាវ​នាវ​ឱ្យ​ប្រើ​បម្រាម​មួយ​ជីវិត​លើ​អត្តពលិក​ប្រើ​សារ​ធាតុ​ញៀន​

Posted: 29 May 2013 12:31 AM PDT

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​កីឡាករ​ប្រណាំង​កង់​ដែល​បាន​ចូល​និវត្តន៍​ Sir Chris Hoy បាន​ធ្វើ​ការ​អំពាវ​នាវ​ឱ្យ​គេ​យក​មក​ប្រើ​នូវ​បម្រាម​មួយ​ជីវិត​លើ​បណ្តា​កីឡាករ​ប្រណាំង​កង់​រូបណា​ដែល​លួច​ប្រើ​សារ​ធាតុ​ហាម​ឃាត់ ​ដើម្បី​យក​ឈ្នះ​ការ​ប្រណាំង ​។ សំណូម​ពរ​របស់​ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​៦​ជំនាន់​រូប​នេះ​ត្រូវគេ​មើល​ឃើញ​ថា ​អាច​​ជា​វិធី​សាស្ត្រ​ល្អ​មួយ​ឈាន​ទៅ​លុប​បំបាត់​ការ​ប្រើ​ប្រាស់​សារ​​

ភាព​កំណាច និង​កំណាញ់​​នៅលើ​សង្វៀន​​អាច​​​ឱ្យ​​ ដេវីដ ​ប្រាយ​ក្លាយ​ជា​ជើង​ឯក​​ពិភព​លោក​

Posted: 29 May 2013 12:26 AM PDT

ឡេណុក ឡេវីស ​មានជំនឿ​​ចិត្ត​​ថា ​កីឡាករ​​ ដេវីដ ​ប្រាយ អាច​​​​​​ក្លាយ​ជា​ជើង​ឯក​ពិភព​​លោក​​​​បាន​ល្គឹក​ណា​គេ​រៀន​ពីការ​ធ្វើ​​ចិត្ត​​​​ឱ្យ​កាច​​សាហាវ​​​​និង​កំណាញ់​​​ពេល​កំពុង​​​ប្រកួត​​នៅ​​លើ​េរញ​ ។​​ប្រកួត​​​កាលពី​​​​ខែ​កុម្ភៈ​កន្លង​មក ដេវីដ ​ប្រាយ​ វ័យ​​២៩​ឆ្នាំ​ ​ត្រូវ​​​​សន្លប់​​ក្រោម​​កណ្តាប់​ដៃ​​កីឡា​ករ​​អាមេរិក​​ តូនី ​ថំសុន គឺ​ជា​ការ​បរាជ័យ​​លើក​ទី​១ នៅ​ក្នុង​​អាជីព​​ប្រកួត​​​១៦​​លើក​​​របស់​​គេ​ ។​

អត្ត​​ពលិក​​ហែល​​ទឹក​​កម្ពុជា​2​រូប​​ត្រៀម​​ចូល​​រួម​​​ប្រកួត​​ព្រឹត្តិ​​ការណ៍​​ 4th​ Asian I​ndoo​r Games ​and​ Martial ​Arts​ Games នៅ​ប្រទេស​កូរ៉េ

Posted: 29 May 2013 12:24 AM PDT

រាជ​ធានី​ភ្នំពេញ ​៖ ​សហ​ព័ន្ធ​ខ្មែរ​​​កីឡា​ហែល​​​ទឹក​​ស្ម័គ្រ​ចិត្ត​ ត្រៀម​​បញ្ជូន​កីឡា​ករ​​មួយ​រូប​និង​​កីឡាការិនី​មួយ​រូប​ទៅចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ដែលមាន​ឈ្មោះ​ថា ​4th Asian Indoor Games​ and Martial Arts Games នៅ​សាធារណ​រដ្ឋ​កូរ៉េ​ ដែល​មាន​ប្រទេស​ប្រមាណ​ជា​​៤០​ចូល​រួម ​។ តាម​ការ​គ្រោង​ទុក​ ការ​ប្រកួត​​នេះ​​នឹង​​ចាប់​ផ្តើមធ្វើ​ពី​ថ្ងៃ​ទី​២៩ កក្កដា ​ដល់​ថ្ងៃ​ទី​៦ កញ្ញា ។

លោកអភិបាល​រង​ខេត្ត​កំពង់ធំ​នាំអំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​​ដោយ​សារ​ខ្យល់ព្យុះ

Posted: 29 May 2013 12:15 AM PDT

ខេត្តកំពង់ធំ ៖ ​លោក​សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ នារសៀលថ្ងៃទី​២៩ ឧសភា នេះ បាន​នាំ​យក​អំណោយ​ទៅ​ចែកជូន​ប្រជា​ពល​រដ្ឋ​​នៅភូមិ​ជាំស្វាយ ​និងភូមិអូរពកសាមគ្គី​​មានជ័យ ស្ថិត​ក្នុង​ឃុំ​មាន​ប្ញទ្ធិ​ ស្រុក​សណ្តាន់ ដែល​រងគ្រោះ​ដោយ​សារ​ខ្យល់ព្យុះ​​ កាលពី​វេលា​ម៉ោង៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨ ឧសភា ២០១៣ ។

​​កម្ពុជា​ដណ្តើម​បាន​េម​ដាយ​ប្រាក់​1 និង​សំរឹទ្ធិ​1 នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​2​ នៅ​ខេត្ត​សៀម​រាប​

Posted: 29 May 2013 12:07 AM PDT

ការប្រកួត​កីឡា​វ៉ូវីណាម
ខេត្ត​សៀម​រាប​ ៖ ការប្រកួត​កីឡា​វ៉ូវីណាម​ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ បាន​ចាប់​ផ្តើម​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ ឧសភា​ នៅ​សណ្ឋាគារ​សុខា​ល័យ​ ខេត្ត​សៀមរាប​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជាគណៈ​អធិបតី​ពី​លោក​វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក​ឧកញ៉ា​ រ័ត្ន​ សុខន​ ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​

សម្ពោធ​ផ្លូវ​-ប្រឡាយ​ទឹក​ ក្នុង​ឃុំ​តា​លន់​ សមិទ្ធិ​ផល​ថ្មី​ទៀត​របស់​លោក​បណ្ឌិត​ឧកញ៉ា​ ជា​ រតនា​

Posted: 29 May 2013 12:05 AM PDT

[Enter Caption]
ខេត្ត​កណ្តាល​ ៖ សមិទ្ធិ​ផល​ថ្មី​នៅ​ក្នុង​ឃុំ​តាលន់​ មាន ​ផ្លូវ​លំ​ និង​ប្រឡាយ​ទឹក ​សរុប​ជាង​ ១០​គីឡូ​ម៉ែត្រ​ ដែល​ជា​អំណោយ​របស់​ លោក​ឧកញ៉ា​បណ្ឌិត​ ជា​ រតនា​ ទី​ប្រឹក្សា​រាជ​រដ្ឋា​ភិបាល​ អនុ​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំតាលន់​ ស្រុក​ស្អាង​ ត្រូវ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៩ ឧសភា ២០១៣

Posted: 29 May 2013 12:02 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៩ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​​ចោរ​លួច​ម៉ា​ញ៉េ​តូ​ត្រូវ​សមត្ថ​កិច្ច​ក្របួច​បាន​ (វី​ដេ​អូ​ឃ្លីប​)

Posted: 28 May 2013 11:55 PM PDT

ជន​សង្ស័យ​ចោរ​លួច​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ចោរ​លួច​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្ម​ភាព​លួច​​ម៉ាញ៉េ​តូ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង​កាល​ពី​វេលា​ម៉ោង​១ និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​២៩ ឧសភា ២០១៣ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ជន​សង្ស័យ​ត្រូវ​បា​ន​គេ​ស្គាល់​ឈ្មោះ​ម៉ៅ វុទ្ធី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​

ក្លិប​ Napoli តែង​តាំង​​លោកបេ​នីតេស​​ ជា​គ្រូបង្វឹក​ថ្មី​

Posted: 28 May 2013 11:52 PM PDT

ក្លិប​ Napoli តែង​តាំង​​លោកបេ​នីតេស​​ ជា​គ្រូបង្វឹក​ថ្មី​
តាមប្រភព​ព័ត៌មាន​ស៊ី អិន​ អិន ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ ទី​​​២៨ មេសា ឆ្នាំ​​​២០១៣ ​បាន​ឱ្យ​ដឹង​ថា​ ក្លិប​ Napoli ​បាន​តែង​តាំង​លោក​រ៉ាហ្វាអែល បេនីតេស ​ជា​គ្រូ​បង្វឹក​ថ្មី​​​ជាមួយ​នឹង​​កុង​ត្រា​​​រយៈ​ពេល​២ឆ្នាំ​ ។​គ្រូបង្វឹក​វ័យ​​៥៣ឆ្នាំ​រូប​នេះ​​នឹង​ចូល​​​មក​ជំនួស​តំណែង​​​លោក​វលធើម៉ាហ្សារី ដែល​​បានបញ្ចប់​អាណត្តិ​​​របស់​​លោក​ជាមួយ​​ក្លិប​ Napoli ហើយ​បាន​ផ្លាស់​ទ្រនំ​ទៅ​ក្លិប​គូ​ប្រជែង​​ជាមួយ​

ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង រលំបាក់​​​ទាំងស្រុង និង​៧២​ខ្នងរបើក​ដំបូល និងជញ្ជាំង​

Posted: 28 May 2013 11:51 PM PDT

ខេត្តកំពង់ធំ ៖ ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​៧​ខ្នង បាន​រលំ​បាក់ទាំង​ស្រុង​ និង៧២​ខ្នង​​ទៀត​របើក​ដំបូល និង​ជញ្ជាំង​ នៅ២​ភូមិផ្សេង​គ្នា គឺ​ភូមិ​ជាំស្វាយ ភូមិ​អូរពកសាមគ្គី​មាន​ជ័យ ស្ថិត​ក្នុង​ឃុំមានឫទ្ធិ ស្រុកសណ្តាន់ និង​សាលា​បឋមសិក្សាវង្សមានឫទ្ធិ ៤ខ្នង​របើក​​ដំបូល​ និង​មនុស្ស​៦​នាក់​រងរបួស​ស្រាល ដោយសារខ្យល់​​ព្យុះ កាល​ពី​វេលា​ម៉ោង​៣​និង៣០​នាទី​រសៀលថ្ងៃទី​២៨ ឧសភា ២០១៣ ៕

​អ្នក​ជំនាញ​ក្រើន​រំលឹក​​​ប្រយ័ត្ន​​ការ​ខ្វះ​​​ខាត​ទឹក​រយៈ​ពេល​50​​​ឆ្នាំ​​ខាង​មុខ​

Posted: 28 May 2013 11:43 PM PDT

​
អ្នក​ជំនាញ​​​បាន​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​​បណ្តា​​ប្រទេស​​នានា​នៅ​លើ​​ពិភព​លោក ត្រូវ​រិះ​រក​មធ្យោ​បាយ​​ការ​ពារ​ប្រភព​​ទឹក ដែល​ទទួល​ការ​គំរាម​កំហែង​​ពី​ស្ថាន​ភាព​អាកាស​ធាតុ​​ប្រែ​ប្រួល​ រួម​ទាំង​​ការ​ប្រើ​ប្រាស់​​ធន​ធាន​ទឹក​លើស​ពី​​តម្រូវ​ការ​​ដោយ​បញ្ជាក​់ថា ប្រជា​ជន​​នៅ​លើ​ពិភព​លោក​​នឹង​​ជួប​ការ​ខ្វះ​ខាត​ទឹក​ធ្ងន់​​ ក្នុង​រយៈ​ពេល​៥០​​ឆ្នាំ​​ខាង​មុខ ។

កូរ៉េ​​​ខាង​ជើង​ហាក់​ដូច​ជា​​​​យល់​ព្រម​​លើ​ការ​ចរចា​ធ្វើ​ឱ្យ​​ប្លុក​ឧស្សាហ​កម្ម​​រួម​កាអឺ​សុង​វិល​មក​​មាន​ប្រក្រតី​​​​ភាព​​​ឡើងវិញ​

Posted: 28 May 2013 11:42 PM PDT

តំបន់​​ឧស្សាហ​កម្ម​កា​អឺ​សុង​
គណៈ​កម្មាធិការ​​ដើម្បី​បង្រួប​បង្រួម​​មាតុ​ភូមិ​ដោយ​សន្តិ​វិធី​​​ ​​ជា​អង្គ​ការ​កូរ៉េ​​ខាង​ជើង​មួយ​ទទួល​បន្ទុក​​កិច្ច​ការ​កូរ៉េ​​ខាង​ត្បូង​​ថ្លែង​​​កាល​ពី​ព្រឹក​ថ្ងៃ​​ទី​២៨ ឧសភា​ថា ​​ខ្លួន​នឹង​​អនុ​ញ្ញាត​​ឱ្យ​មាន​​ទស្សន​កិច្ច​​របស់​បណ្តា​​សហ​គ្រិន​​កូរ៉េ​ខាង​ត្បូង​ក្នុង​ប្លុក​ឧស្សាហ​កម្ម​​​​អន្តរ​កូរ៉េ​​កា​អឺ​សុង និង​របស់​បណ្តា​សមា​ជិក​​ គណៈ​កម្មា​ធិការ​​គ្រប់​គ្រង​​តំបន់​ឧស្សាហ​កម្ម​កា​អឺ​សុង ។

និយោជិត​2​នាក់​​នៃ​​ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​វេណេ​ស៊ុយ​អេ​ឡា​ត្រូវ​របួស​​

Posted: 28 May 2013 11:40 PM PDT

ស្ថាន​ទូត​អាមេរិក​​ប្រចាំ​ក្រុង​កា​រ៉ា​​កាស់​
​​ក្រសួង​ការ​បរទេស​​អាមេរិក​រាយ​ការណ៍​​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភាថា និយោជិត​​២​នាក់​នៃ​ស្ថាន​ ទូត​​​សហ​រដ្ឋ​អាមេរិក​​​ប្រចាំ​​ប្រទេស​​វេណេ​ស៊ុយ​​អេ​ឡា​​ បាន​ត្រូវ​​របួស​ក្នុង​ឧប្បត្តិ​េហតុ​​មួយ​កាលពី​​ពេល​​ទៀប​ភ្លឺ​ព្រឹក​​ថ្ងៃ​ទី​២៨ ឧសភា​នោះ​​ នៅ​ក្រុង​​ការ៉ា​​កាស់ ដោយ​ប្រភព​ព័ត៌​​មាន​​​ការ​ទូត​​ និង​ម៉ាស៊ីន​​​ឃោស​នា​​ក្នុង​ស្រុក​​និយាយ​ថា ពួក​គេ​របួស​​ដោយ​សារ​​គ្រាប់​កាំ​ភ្លើង ។

សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​បង្ក្រាប​អ្នក​ញៀន​ល្បែង​ស៊ី​សង​២​នាក់​

Posted: 28 May 2013 11:36 PM PDT

វត្ថុ​តាង​នៅកន្លែង​​លេង​ល្បែង​ស៊ី​សង​
រាជ​ធានី​ភ្នំពេញ ៖ អ្នក​ញៀន​ល្បែង​ស៊ី​សង​២​នាក់​ត្រូវ​បាន​​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ភ្លាមៗ​ ខណៈ​ពួក​គេ​លេង​ល្បែង​នៅ​ចំណុច​ជាប់​ស្ថានីយ​ប្រេង​កាល់​តិច​គល់​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២៩ ឧសភា ២០១៣ ដោយ​ដក​ហូត​បាន​វត្ថុ​តាង​ម៉ូតូ​៣​គ្រឿង និង​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង ។

ប្តីចាក់សម្លាប់ប្រពន្ធ​ ហើយ​ក្លែង​ភស្តុតាង​ថា ចោរ​ប្លន់​សម្លាប់​

Posted: 28 May 2013 10:02 PM PDT

សព​ស្ត្រី​រងគ្រោះ​ស្លាប់​យ៉ាងអាណោចអាធ័ម
ខេត្ត​ស្វាយរៀង ៖ ហេតុ​ការណ៍ដ៏គួរ​ឱ្យ​​សង្វេគ​មួយ​បាន​កើត​ឡើង​ដោយ​ប្តី​ស្រវឹង​ស្រា​បាន​ចាក់​សម្លាប់​ប្រពន្ធ​៤​​កាំបិត និង​អារ.ក​ថែម​ទៀត ខ្លាច​អត់​ស្លាប់​នៅ​ក្នុង​​ផ្ទះ​មួយ​កន្លែង ហើយ​ស្រាត​ខោ​អាវ​នាង​ចោល​ទៀត បន្ទាប់​មក​ភ័យ​ខ្លួន​ក៏​ក្លែងភស្តុតាង​ ដោយ​ដាក់ច្រវ៉ាក់​ខ្លួន​ឯង​ រួចស្រែក​ឱ្យ​អ្នក​ស្រុកជួយ​ថា ចោរ​ប្លន់ ។

ប្រើស្ទីលឯក​សណ្ឋានក្រុម​និស្សិត​វាស់ដី​របស់​សម្តេចតេជោដើរ​បោក​ប្រាស់​គេ​​នៅស្វាយរៀង

Posted: 28 May 2013 09:47 PM PDT

ម៉ាស៊ីន​ដែល​យក​ទៅលក់​ឱ្យប្រជាពលរដ្ឋ
ខេត្ត​ស្វាយរៀង ៖ មានករណី​ឆបោក​មួយ​​ត្រូវបាន​ធ្វើឡើងដោយ​មនុស្សមិន​ស្គាល់​អត្ត​សញ្ញាណ​១ក្រុមមានគ្នា៤នាក់ ពាក់​ឯក​សណ្ឋានទាហាន​ និងអះ​​អាងថា​ជា​យុវជនវាស់ដី​សម្តេច​តេជោ​បាន​យកម៉ាស៊ីន​១គ្រឿង​ម៉ាក​ហុងដា ​ទៅ​លក់​ឱ្យ​ពល​​រដ្ឋអ្នក​លក់​គ្រឿង​​ទេស​ម្នាក់​ក្នុង​តម្លៃ​៤០០ដុល្លារ តែអ្នកលក់មាន​តែ​១០០​ដុល្លារ ក៏ពួកនេះយកស្រាបៀរ៣០កេសទៀត​​ ខណៈ​ពេល​ម្ចាស់​គេ​

​​ក្រសួង​រៀប​ចំ​ដែន​ដី​​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​ជាមួយ​​សមា​គម​អ្នក​សាង​សង់​កម្ពុជា​

Posted: 28 May 2013 08:58 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​ស្តី​ការ​ក្រសួង​​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ និង​​សំណង់​​នាវេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៩ ឧសភា ២០១៣​ នេះ​មាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​​លើ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​​​​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ងារ​សំណង់​រវាង​ក្រសួង​រៀប​ចំ​ដែន​ដី​​នគរូប​នីយ​កម្ម​ និង​សំណង់​ និង​សមា​គម​អ្នក​សាង​សង់​កម្ពុជា​។

ឡាវ​​បញ្ជូន​​ជន​ភៀស​ខ្លួន​​កូរ៉េ​ខាង​​ជើង​​​9​នាក់​​ទៅ​ចិន​

Posted: 28 May 2013 08:31 PM PDT

​មន្ត្រី​ម្នាក់​នៃ​ក្រសួង​​ការ​បរទេស​​កូរ៉េ​ខាង​ត្បូង​​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​២៨ ឧសភា​ថា ​ប្រទេស​ឡាវ​​បាន​បញ្ជូន​​ទៅ​កាន់​​ប្រទេស​​ចិន​ នូវ​ជន​ភៀស​ខ្លួន​​​​កូរ៉េ​ខាង​ជើង​​៩​នាក់​​ដែល​រត់​ចេញ​ពី​ប្រទេស​​កំណើត​​ពួក​េគ​កាល​ពី​​ខែ​មុន​​ កាត់​​តាម​​ប្រទេស​ចិន។ មន្ត្រី​រូប​​នោះ​ធ្វើ​ការ​កត់​សម្គាល់​​ថា ពួក​អ្នក​ទាំង​នេះ​អាច​ត្រូវ​​ចិន​ចាប់​បញ្ជូន​​ទៅ​កាន់​កូរ៉េ​​ខាង​ជើង​វិញ ។

នាវា​អិច​ប្រេស​​​មួយ​គ្រឿង​​លិច​នៅ​ភាគ​​ខាង​កើត​ម៉ាឡេ​ស៊ី​​

Posted: 28 May 2013 08:30 PM PDT

​នាវា​លិច​​សល់​ដំបូល​បន្តិច
​​ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុក​​រាយ​ការណ៍​ថា នាវា​​អិច​ប្រេស​​មួយ​គ្រឿង​​ដែល​ដឹក​​អ្នក​ដំណើរ​១០០​នាក់​​ បាន​លិច​​មក​ពី​ដឹក​លើស​ចំណុះ​​កាល​ពី​​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​រដ្ឋ​​សារ៉ា​វ៉ាក់​ ​នា​ភាគ​​ខាង​​កើត​​ម៉ាឡេ​ស៊ី ។ទីភ្នាក់​ងារ​​ព័ត៌​មាន​​ផ្លូវ​ការ​ម៉ាឡេ​ស៊ី BER​-NAMA រាយ​ការណ៍​ថា ​នាវា​អិច​ប្រេស​​នោះ​ធ្វើ​ដំណើរ​បាន​រយៈ​ពេល​​៤០​នាទី​​ ក្នុង​ព្រែក RAJANG ​ក៏​​បុក​ប៉ះ​​ផ្ទាំង​ថ្ម​មួយ​​ហើយ​​​លិច ។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​​កីឡា​ជនពិការ​អន្តរជាតិ​នៅឆ្នាំ​២០២៣

Posted: 28 May 2013 08:25 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​តេជោ​នាយ​ក​​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះរៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​​អន្តរជាតិ​នៅ​ឆ្នាំ២០២៣ ដើម្បី​លើក​កម្ពស់​ជនពិការ​នៅ​ក្នុង​វិស័យ​នានា​ ជាពិសេស​វិស័យ​កីឡា​ ដែល​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​​​ជន​ពិការ​ទូទៅ ក្នុង​ការប្រើ​សិទ្ធិ​របស់ខ្លួន​ចូលរួម​គ្រប់វិស័យ​ ។

​សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតី​ប្រកាស​អនុសញ្ញា​ស្តីពីសិទ្ធិជន​ពិការរបស់អ.ស.ប​

Posted: 28 May 2013 08:13 PM PDT

រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាព​ទីស្តីការនាយក​រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី​ ២៩​ឧសភា ​២០១៣នេះ​ សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានអញ្ជើញជា​អធិបតី​ក្នុងពិធីប្រកាស​ជាផ្លូវការ ​នូវការប្តេជ្ញា​ចិត្តអនុវត្តអនុសញ្ញា​ស្តីពីសិទ្ធិជនពិការ​របស់អង្គការ​សហ​ប្រជា​ជាតិ ​ទស​វត្ស​ជនពិការប្រចំា​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក​ ២០១៣-២០២២ ​យុទ្ធសាស្រ្តអ៊ីនឈ័ន "ធ្វើឲ្យសិទ្ធិក្លាយ​ជាការពិត" ​និង​ការបន្ត​ផែន​ការ​យុទ្ធ​សាស្រ្តជាតិ​ស្តីពីពិការភាព​ ២០១៤-២០១៨ ​៕

ពិធី​បញ្ចុះបឋមសិលាសាលា​ធម្មសភាវត្ត​បារាយ

Posted: 28 May 2013 08:04 PM PDT

ខេត្ត​តាកែវ៖​ពិធី​បញ្ចុះបឋមសិលាសាលា​ធម្មសភា​​វត្ត​បារាយស្ថិត​ក្នុង​សង្កាត់​បារាយ ក្រុង​ដូនកែវ បាន​ប្រារព្ធ​ធ្វើឡើង​នា​វេលាម៉ោង​៩​​ព្រឹកថ្ងៃទី​២៩ ឧសភា ២០១៣​​​ក្រោម​អធិបតី​ភាព​លោកអ៊ឹង ប៊ុន​ហ៊ូ​វ រដ្ឋលេខា​ធិការក្រសួ​ង​សា​ធារណ​ការ​និង​​ដឹកជញ្ជូន និង​ជាប្រធាន​ក្រុម​​ការងារ​ចុះ​ជួយ​សង្កាត់​បារាយ​ និង​ភរិយា​ ហើយ​​ក៏​មាន​ការ​អញ្ជើញ​​ចូលរួមពី​​ក្រុមការងារ​ចុះជួយ​

ភ្លើង​ឆេះផ្ទះ​គ្រូ​ទាយ​អស់គ្មាន​សល់​នៅ​ស្រុកស្វាយ​ជ្រំ

Posted: 28 May 2013 07:59 PM PDT

មនុស្សឆោឡោ​នៅ​កន្លែងកើតហេតុ
ខេត្ត​ស្វាយរៀង ៖ អគ្គិភ័យ​បាន​ឆាបឆេះលំនៅឋានគ្រូ​ទាយមួយ​កន្លែងអស់​គ្មាន​សល់​ ស្ថិតក្នុង​ភូមិអញ្ចាញ ឃុំពោធិ៍រាជ ស្រុក​ស្វាយជ្រំ វេលា​១២​និង​៤០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៩ ឧសភា ២០១៣ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​នេះធ្វើអំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៦​គុណ​៧ម៉ែត្រ ហើយម្ចាស់​ត្រូវ​បាន​គេស្គាល់​ឈ្មោះ​សូ សាខឿង អាយុ​៧០ឆ្នាំ ជាគ្រូទាយ​​ ។

លោក កឹម សុខា ​ប្រកាសមិនសុំ​ទោសអតីត​ជនរងគ្រោះ​នៅគុកទួល​ស្លែង

Posted: 28 May 2013 07:52 PM PDT

ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា ​បានប្រកាសមិន​សុំទោសអតីតជនរងគ្រោះនៅគុកទួលស្លែង និង បានបដិសេធថាលោកមិនបាននិយាយថា​គុកទួល​ស្លែងជាកន្លែងធ្វើទារុណកម្ម​និងសម្លាប់មនុស្សសិប្បនិម្មិត​នោះទេ ។ ការប្រកាសយ៉ាងដូច្នេះ​របស់លោក កឹម​ សុខា ​បានធ្វើឡើងនៅប៉ុន្មាននាទី​មុននេះ ក្នុងសន្និសីទកា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!